ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង (Diabetes Check up Test: Home Testing)

ការ​ធ្វើ​តេស្ត​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​រឿង​សំខាន់​សម្រាប់​ផែន​ការ​នៃ​ការ​ថែទាំ​ជំងឺ។ អ្នក​អាច​វាស់​កម្រិត​ជាតិ​ស្ករ​នៅ​ផ្ទះ​ឬ​កន្លែង​ធ្វើ​ការ​ដោយ​បន្តក់​ឈាម​តែ​មួយ​តំណក់​លើ​ឧបករណ៍​អេឡិច​ត្រូនិក​តែ​ប៉ុណ្ណោះ។ ការ​វាស់​នេះ​អាច​ជួយ​ការពារ​ផល​លំបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​មុខ​បាន។ #តេស្ត​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​អ្វី? ការ​ទៅ​ពិនិត្យ​តាមដាន​ជាតិ​ស្ករ​នៅ​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ធ្វើ​ដំណើរ​ផង ចាំ​លេខ​រៀង​ចូល​ពិគ្រោះ​ផង។ ឥលូវ​នេះ​អ្នក​អាច​ជ្រើស​យក​ការ​ពិនិត្យ​តាម​ដាន​ដោយ​ខ្លួន​ឯង​បាន​ដោយ​ឧបករណ៍​នៅ​ផ្ទះ​ដូច​ជា៖ តេស្ត​មើល​ជាតិ​ស្ករក្នុង​ឈាម ក្នុង​ទឹក​នោម ឬ​សូម្បី​តែហេម៉ូ​ក្លូ​ប៊ីន A1C ក៏​មាន​ដែរ។ #តេស្តឈាម ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ឧបករណ៍​ដែល​ពេញ​និយម​អាច​អោយ​អ្នក​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន។ ជាតិ​ស្ករ​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ​គឺ​ចន្លោះ​ពី ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ ទៅ ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អី​រយៈពេល​៨​ម៉ោង (fasting blood glucose) ច្រើន​វាស់​នៅ​ពេល​ព្រឹក ហើយ​​ត្រូវ​តិច​ជាង ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាបគឺ​នៅ​ពេល​ដែល​វា​តិច​ជាង ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ បើ​សិនជា​កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អីនៅ​ចន្លោះ​ពី ១០០ ទៅ ១២៥ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL) នោះ​មាន​ន័យ​ថា​អ្នកស្ថិត​ក្នុង​តំណាក់​កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ហើយ​បើ​លើស​ពី ១២៥​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)​ បាន​ន័យ​ថា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​មិន​ត្រឹម​តែ​ជួយ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​អ្នក​បាន​ទេ​ ថែម​ទាំង​ការ​ពារ​ផល​ពី​លំបាក​ផ្សេង​ទៀត​​ទៅ​ថ្ងៃ​ក្រោយ​​ដូចជា៖ ជំងឺ​ភ្នែក ជំងឺ​តម្រង​នោម ជាពិសេស​ការ​ខូច​ប្រព័ន្ធ​ប្រាសាទ។ #តេស្ត​ទឹក​នោម តេស្ត​ទឹក​នោម​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​ឧបករណ៍​ពិនិត្យ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​និង​សំណាក​ទឹក​នោម​របស់​អ្នក​ជំងឺ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោមផ្អែម តេស្ត​ទឹក​នោម​នេះ​ប្រើ​ដើម្បី​រក​មើល​សារ​ធាតុ​សេ​តូន (ketone) ឬ​អាល់​ប៊ុយ​មីន​។ សារ​ធាតុ​ស្ករ​ក្នុង​ទឹក​នោម​ក៏​អាច​វាស់​បាន​ដោយ​ឧបករណ៍​នេះ​ផង​ដែរ តែ​មិន​សូវ​ជា​មាន​ប្រយោជន៍​ដូច​ជាតិ​ស្ករ​ក្នុង​​ឈាម​ សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ពិនិត្យ​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។ #តេស្ត A1C ហេម៉ូក្លូប៊ីន A1C ជា​តេស្ត​ដែល​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ​ទេ តែ​មាន​ភាព​ច្បាស់​លាស់​ល្អ​ណាស់។ វា​អោយ​យើង​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​ក្នុង​កំឡុង​ពេល ៣ ខែ​ចុង​ក្រោយ​ក្នុង​ឈាម​របស់​អ្នក […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Gestational diabetes (ទឹកនោមផ្អែមពេលពពោះ)

និយមន័យ ១- អ្វី​ជា​ជំងឺ​ទឹកនោម​ផ្អែម​​ពេល​ពពោះ?​ ជា​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម តែង​​កើត​មាន​អំឡុង​សប្តាហ៍​ទី ២៤ ក្រោយ​ពពោះ។​ ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​ ប៉ះពាល់​​ការ​ប្រើប្រាស់​ជាតិ​ស្ករ​របស់​កោសិកា ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ ជះ​ឥទ្ធិពល​អាក្រក់​ទាំង​អ្នកម៉ាក់ និង​បេប៊ី។ ​យ៉ាងណា ក្រោយ​សម្រាល ជាតិ​ស្ករ​ក្នុង​ពោះ​ម៉ាក់ៗ​នឹង​វិល​ត្រឡប់​មក​ធម្មតាវិញ ប៉ុន្តែ​ទាំង​ម៉ាក់ៗ និង​បេប៊ី ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់។ ជា​ដំបូន្មាន សម្រាប់​ស្រីៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ និង​ប្រភេទ ២ មុន​សម្រេច​ចិត្ត​ពពោះ​ គប្បី​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ល្អៗ បញ្ចៀស​ហានិភ័យ​ទាំង​ម៉ាក់ៗ និង​បេប៊ី ទៅ​ថ្ងៃ​ក្រោយ។ ២- ​កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពពោះ ១០នាក់ ​មាន​ជំងឺ​នេះ ​ហើយ​ភាគ​ច្រើន​កើត​មាន​លើ​ស្ត្រី​ធាត់ៗ។ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម​មួយ​ចំនួន។ គួរសួរ​គ្រូពេទ្យ​បន្ថែម​បើ​មាន​ចម្ងល់។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? ធម្មតា​មិន​បង្ក​ចេញជា​រោគ​សញ្ញា​អ្វីទេ​ អ្នកជំងឺ​អាច​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ នៅ​ពេល​គាត់ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ។ ម៉ាក់ៗ មួយ​ចំនួន​អាច​មាន​រោគសញ្ញា​ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដូចជា៖ – នោម​ញឹក – ស្រេក​ទឹក​ញឹកញាប់ – ស្ងួត​មាត់ – នឿយហត់ ប៉ុន្តែ​រោគសញ្ញា​ខាង​លើ អាច​កើត​មាន​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​មិន​ប្រាកដ​ជា​រោគសញ្ញា​ទឹកនោម​ផ្អែម​ទាំង​ស្រុង​ដែរ។ យ៉ាងណា បើ​មាន​រោគសញ្ញា​អ្វី​ប្លែក​ ឆាប់​ទៅជួប​គ្រូពេទ្យ។ [embed-health-tool-due-date] ៤- គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​ណា? បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Diabetes Type 2 (ជំងឺទឹកនោមផ្អែមប្រភេទទី ២)

និយម​ន័យ១- អ្វី​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២? ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ជា​ជំងឺ​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បម្លែង​ជាតិ​ស្ករ​​ កើត​ឡើង​ដោយ​សារ​កោសិកា​ក្នុង​ខ្លួន ​មិន​ទទួល​ស្គាល់ ឬ​ស៊ាំជាមួយ​អាំងស៊ុយលីន​ (អ័រម៉ូន​ជួយ​សម្រួល​ជាតិស្ករ​នៅក្នុង​ខ្លួន)​ ឬ​កោសិកា​ផលិត អាំងស៊ុយលីន​ បញ្ចេញ​មិនគ្រប់​គ្រាន់​ ដើម្បី​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ប្រក្រតី។ ជំងឺ​នេះ មិន​អាច​ព្យាបាល​ឲ្យជា​សះ​ស្បើយ​បាន​ទេ ប៉ុន្តែ​មាន​វិធី​អាច​ជួយ​បង្ការ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ ដូច​ជា ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ និង​រក្សា​គីឡូ​ឲ្យ​ថេរ។​ ក្នុង​ករណី លំហាត់​ប្រាណ​ និងរបប​អាហារ​មិន​អាច​ជួយ​បាន ច្បាស់​ជា​ត្រូវ​លេប​ថ្នាំ​មិន​ខាន។ ​២- កើត​ឡើង​ញឹក​ញាប់ដែរទេ?​ ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២​ ភាគ​ច្រើន​កើត​មាន​លើ​មនុស្ស​ពេញវ័​យ ប៉ុន្តែ​បច្ចុប្បន្ន​តួលេខ​មាន​លើ​កុមារ ក៏​កើន​ឡើង​គួរឲ្យ​ក​ត់សម្គាល់​ ដោយ​សារ​កត្តា​ធាត់​លើស​កម្រិត។ យោង​តាម​របាយ​ការណ៍​ អង្គការ​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ ​២០១៤ បង្ហាញ​ថា ៩ភាគរយ នៃ​មនុស្ស​ពេញវ័យ​ជុំវិញ​ពិភពលោក​ មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​នោះ​ប្រមាណ ៩០​ភាគរយ ស្ថិត​ក្នុង​ក្រុម​ជំងឺ​ប្រភេទ​ទី ២។ កាល​ពី​ឆ្នាំ ២០១២ ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​សម្លាប់​មនុស្ស​ជុំវិញ​ពិភព​លោក ដល់​ទៅ ​១,៥ លាន​នាក់ ហើយ​ជាងពាក់​កណ្តាល​នៃ​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ទឹក​នោម​ផ្អែម​ ក៏​ជា​ដើម​ហេតុ​មួយ​បណ្តាល​ឲ្យ​ខូច​តម្រង​នោម​ផង​ដែរ។ គណនា BMI រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​មាន​ការ​វិវត្ត​​យឺត បណ្តាល​ឲ្យ​យើង​អាច​មាន​ជំងឺ​នេះ​រាប់​ឆ្នាំ​ដោយ​មិន​ដឹង​ខ្លួន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

គ្នា​យើង​មិន​តិច​ទេ​ងងុយ​គេង ក្រោយ​បាយ​ថ្ងៃ​ត្រង់​ហើយ ដែល​ភាសា​សាមញ្ញ​ថា «ពុលបាយ»។ នៅ​ផ្ទះ​មិន​អី​ទេ អាច​ទម្រេត​បាន តែ​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ​វិញ ត្របក​ភ្នែក​ចេះ​តែ​ទាញ​ចុះ​ក្រោម​​រហូត។ បើ​បាន​លក់​មួយ​ភាំង​ទៀត មិន​ដឹង​ស្រួល​ប៉ុនណា​ទេ! ការ​ពិត បាយ​ថ្ងៃ​ហើយ ចេះ​តែ​ងងុយ មាន​ហេតុ​ផល​របស់​វា។ ១. វដ្តរំលាយអាហារ អាហារ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ដើម្បី​ដំណើរ​ការ​រាល់​មុខងារ​គ្រប់​ផ្នែក សូម្បី​តែ​ការ​ដក​ដង្ហើម​ក៏​ដោយ។ អំឡុង​ពេល​ដំណើរការ រាង​កាយ​យើង​ផលិត​កូលេស៊ីស្តូគីនីន (Cholecystokinin CKK) គ្លុយកាកុង (Glucacon) និង​អាមីលីន (Amylin) ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត។ ជាតិ​ស្ករ​ក្នុង​ឈាម​យើង កើន​ឡើង​នាំ​ឲ្យ​ការ​ផលិត​អាំងស៊ុយលីន ដែល​ជួយ​នាំ​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​កាន់​កោសិកា​ដើម្បី​ផលិត​ថាមពល។ ទន្ទឹម​គ្នា ក៏​ភ្ញោច​ឲ្យ​មាន​ចេញ​អ័រម៉ូន​សេរ៉ូតូនីន (Serotonin) ដែល​ធ្វើ​ឲ្យ​យើង​ងងុយ។ អ័រម៉ូន​មួយ​ទៀត​ធ្វើ​ឲ្យ​ងងុយ​ដែរ​នោះ គឺ​មេឡាតូនីន (Melatonin)។ ទោះ​ការ​រំលាយ​អាហារ​មិន​ផលិត​មេឡាតូនីន ក៏​ដោយ ប៉ុន្តែ​អ័រម៉ូន​នេះ​អាច​ទទួល​ឥទ្ធិពល​ពី​ចំណី​អាហារ​បាន។ ២. ប្រភេទអាហារ ប្រព័ន្ធ​រំលាយ​អាហារ​យើង​ចាត់​ទុក​ចំណី​អាហារ​គ្រប់​ប្រភេទ​ដូចៗ​គ្នា ទោះ​អាហារ​នីមួយៗ​ជះ​ឥទ្ធិពល​ខុសៗ​គ្នា​មក​រាង​កាយ​ក៏​ដោយ។ អាហារ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ទ្រូង​មាន់ ស្ពៃខៀវ សណ្ដែក​សៀង ស៊ុត ហ្វ្រូម៉ា តៅហ៊ូ និង​សាច់​ត្រី មាន​ផ្ទុក​សារធាតុ​ទ្រីបតូហ្វាន (Tryptophan)។ រាង​កាយ​យើង​ប្រើ​អាមីណូអាស៊ីដ​មួយ​នេះ ទៅ​ផលិត​មេឡាតូនីន (Melatonin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​ងងុយ។ ផ្លែ​ឈើរី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ