៤. គេងឱ្យបានគ្រប់គ្រាន់
ជាទូទៅ បើយើងបាក់ទឹកចិត្ត យើងអាចគេងមិនលក់ ឬគេងច្រើនជ្រុលដែលសុទ្ធតែជាកត្តាធ្វើឱ្យយើងមានអារម្មណ៍មិនល្អ និងធីងធោង។ យើងត្រូវព្យាយាមគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃទើបល្អ។
មុនគេងយើងអាចអានព្យាយាមសៀវភៅ ឬឈប់មើលទូរទស្សន៍ ឬទូរស័ព្ទមួយម៉ោងមុនដើម្បីឱ្យរាងកាយយើងសម្រាក និងងងុយគេង។

ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៥. ញុំាអាហារសម្បូរជាតិសង្ក័សី
តាមការសិក្សាបានឱ្យដឹងថា ការខ្វះជាតិសង្ក័សីអាចធ្វើឱ្យយើងបាក់ទឹកចិត្ត ដូច្នេះយើងអាចញុំាអាហារសម្បូរជាតិសង្ក័សីដូចជា សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ និង គ្រឿង សមុទ្រជាដើម។
៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣
ការញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដូចជាត្រីសាម៉ុង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ឈៀឬផ្លែបឺរជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អ ហើយថែមទាំងមានប្រយោជន៍ច្រើនដល់សុខភាពយើងទៀតផង។
៧. ចៀសវាងគ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងមិនត្រឹមតែមិនអាចបំបាត់ទុកយើងទេ តែធ្វើឱ្យអាការៈបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរព្រោះជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព។
ម្យ៉ាងទៀត គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់សុខភាពទូទៅរបស់យើងដែលធ្វើឱ្យអាការៈជំងឺទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ។
៨. ឈប់គិតអវិជ្ជមាន
ជំងឺបាក់ទឹកចិត្តមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងគិតអវិជ្ជមានច្រើនទៀតផង។ ការព្យាយាមគិតវិជ្ជមាន និងអ្វីល្អៗអាចជួយឱ្យអារម្មណ៍យើងប្រសើរឡើង។
អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈបាក់ទឹកចិត្តយូរជាងពីរសប្តាហ៍ គួរទៅពិគ្រោះជាមួយពេទ្យចិត្តសាស្រ្ត ព្រោះបើទុកយូរនឹងបណ្តាលឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖
- ចំណាយពេលធ្វើរឿងចូលចិត្តដូចជា ជួបជុំបងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរជាដើម
- ហាត់ប្រាណដើម្បីឱ្យអារម្មណ៍ល្អ
- កាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ដើរលំហែរជាដើម
- គេងឱ្យបានឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ
- ញុំាអាហារសម្បូរជាតិសង្ក័សី ព្រោះការខ្វះជាតិសង្ក័សីអាចធ្វើឱ្យយើងបាក់ទឹកចិត្ត
- ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដើម្បីជួយឱ្យយើងមានអារម្មណ៍ល្អ
- ចៀសវាងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព និងធ្វើឱ្យអាការៈជំងឺទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ
- ឈប់គិតអវិជ្ជដើម្បីឱ្យមានអារម្មណ៍ល្អ