ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ ធ្វើការវាយ​ប្រហារ​កោសិកា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ ​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ទារក​ ក្រៅ​ពី​បង្ក​ឲ្យ​មាន​ផលវិបាក​អំឡុង​ពេល​យូរ​ហើយ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ ក៏​នាំ​ឲ្យ​មាន​ហានិភ័យ​អំឡុង​ពេល​ពពោះ​ដូច​គ្នា ដែល​រួម​មាន​៖ ទារក​មាន​ទំហំ​ធំ​ដែល​ទាមទារ​ឲ្យ​សម្រាល​ដោយ​វះកាត់ ទារក​កើតមុនខែ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​សម្រាល​។ ម៉ាក់​ៗ​អាច​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា? ​ម៉ាក់​ៗ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ដោយ​ការ​គ្រប់គ្រង់​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​របបអាហារ​ល្អ​ៗ​ មុន​ពេល​មាន​ផ្ទៃពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ថែទាំ​សុខភាព​ក្មេង​ បើ​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ថ្វី​ត្បិត​តែ​យើង​មិន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​លើ​កុមារ​ដែល​​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ធាត់​ជ្រុល​​បាន​ ដោយ​ឲ្យ​កូន​បង្កើត​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា៖ ជំរុញ​ឲ្យ​កូន​បង្កើត​ផែនការ​របបអាហារ​ល្អៗ​ ដោយ​បញ្ចូល​នូវ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ណែនាំ​ឲ្យ​កូន​ហាត់ប្រាណ​ជា​ទៀងទាត់ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។ ចំណុចសំខាន់ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ វាយ​ប្រហារ​កោសិកសា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

ចេញរោគសញ្ញាមួយនេះនៅពេលយប់ អាចជាជំងឺទឹកនោមផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម​​ មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ជានិច្ច​ទេ ដូច្នេះ​ហើយ​ យើង​​ចាំបាច់​ត្រូវ​តាមដាន​រោគសញ្ញា​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​រោគសញ្ញា​ដែល​តែងតែ​លេច​ឡើង​នៅ​ពេល​យប់​ និង​បង្ហាញ​ពី​ការ​ប៉ះពាល់​​សរសៃ​ប្រសាទ​ដោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​កើត​ឡើង​នៅ​ពេល​យប់​ ​គ្នា​យើង​តែង​យល់​ថា ការ​គេង​នៅ​ក្នុង​ឥរិយាបថ​ជាក់លាក់​យូរ​ពេល​ អាច​សង្កត់​សរសៃ​ឈាម​ ឬ​សរសៃ​ប្រសាទ​ក្នុង​ដៃ និង​នាំ​ឲ្យ​ស្ពឹក​ដៃ។ យ៉ាង​ណា​មិញ ការ​ស្ពឹក​ដៃ​អំឡុង​ពេល​គេង​ ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ខូច​សរសៃ​ប្រសាទ​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិត​ណាស់​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​ខូច​សរសៃ​ប្រសាទ ជា​ពិសេស​នៅ​ជើង និង​ប្រអប់​ជើង។ រោគសញ្ញា​នៃ​ជំងឺ​អាច​ប្រែប្រួល​ពី​ការ​ស្ពឹក​​ទៅ​ជា​មិន​ស្រួល​ក្នុង​ដៃ ជើង និង​ប្រអប់​ជើង អាស្រ័យ​លើ​សរសៃ​ប្រសាទ​ដែល​រង​ផល​ប៉ះពាល់។ ​លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង សរសៃ​ឈាម​ ​ប្រព័ន្ធ​រំលាយ​អាហារ ​និង​​ផ្លូវ​ទឹក​នោម​ដូចគ្នា។ [embed-health-tool-bmr] ​ចង្កោម​​ផលវិបាក​ឧស្សាហ៍​កើត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ​ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ ចែក​ចេញ​ជា​៤​​ផ្នែក​ធំ​ៗ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ៗ​គ្នា​​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ខូចខាត​សរសៃ​ប្រសាទ។ ផលវិបាក​ទាំង​នេះ មាន​ដូចជា​៖ ខូច​សរសៃ​ប្រសាទ​វិញ្ញាណ ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​តំបន់​ខាងលើ ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចុង អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ


ផលវិបាកជំងឺទឹកនោមផ្អែម

បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?​

ជំងឺ​ទឹក​នោម​ផ្អែម បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំធេង​នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​។ ពិត​ណាស់​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​នេះ​។ ការ​គ្រប់គ្រង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការ​ត្រួតពិនិត្យ​អវយវៈ​ជា​ប្រចាំ​​ មាន​សារសំខាន់​ណាស់​​ចំពោះ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ពិសេស​ ដើម្បី​ការពារ​ខ្លួន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ គឺ​​ការ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ Diabetic coma ​តែ​ម្ដង​។ មូលហេតុ​បង្ក​នៃ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ជាក់​ស្ដែង ការ​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ផលវិបាក​មួយ​ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ប្រសិនបើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក​​ ឬ​​ទាប​ពេក​​ នោះ​នឹង​អាច​បាត់បង់​ស្មារតី​​​ ដែល​មិន​ដឹង​ខ្លួនយូរ​ ឬ​មិន​មាន​រំញ៉ោច​ទៅ​នឹង​ធាយុ​បង្ករំញ៉ោច​ជា​ដើម ហើយ​បើ​ទុក​មិន​ព្យាបាល អ្នក​ជំងឺអាច​នឹង​បាត់​បង់​ជីវិត​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ រោគសញ្ញា​នៃ​ការ​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ អ្នក​ជំងឺ​អាច​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​​​ ឬ​ទាប​ជ្រុល​ ហើយ​អ្នក​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ៖ ស្រេក​ទឹក​ខ្លាំង នោម​ញឹកញាប់​ អស់​កម្លាំង ចង្អោរ​ ក្អួត​ ដក​ដង្ហើម​ខ្លី​ៗ ស្ងួត​មាត់​ ចង្វាក់​បេះដូង​លោត​ញាប់​ ឈឺ​ពោះ ចំណែក​អ្នក​ដែល​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជ្រុល​ អាច​កើត​មាន​អាការៈ​អស់​កម្លាំង ញ័រ​ខ្លួន​ប្រាណ អន្ទះអន្ទែង ខ្សោយ​ និង​ថប់​បារម្ភ​។ បន្ថែម​ពី​នេះ អ្នក​ជំងឺ​ក៏​អាច​​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ភ័ន្តភាំង វិល​មុខ​ ឬ​ធេងធោង […]


ផលវិបាកជំងឺទឹកនោមផ្អែម

របៀបថែទាំមនុស្សវ័យចំណាស់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ពេលកូវីដ-១៩

វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀត ក្ដីបារម្ភនេះនឹងកើនឡើងទ្វេដង។ អត្ថបទនេះនឹងនិយាយអំពីវិធីសាស្ត្រល្អបំផុតដើម្បីថែទាំអ្មកទាំងនោះ។ តើជំងឺកូវីដ-១៩ អាក្រក់ប៉ុនណា? យេីងគ្រប់គ្នាដឹងហេីយថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ហេីយជំងឺនេះថែមទាំងអាច បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យមានការបាត់បង់ជីវីត ចំពោះអ្នកដែលមានសុខភាពល្អ ធម្មតាផងដែរ។ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃត្រូវបានគេដឹងថា ជាក្រុមមនុស្សដែល អាចទទួលរងនូវផលប៉ះពាល់ពីជំងឺនេះខ្លាំងជាងគេ។ ហេតុដូច្នេះហើយ ជំងឺនេះអាចជាកង្វល់សម្រាប់ មនុស្សចាស់ជរា ដែលមានជំងឺទឹកនោមផ្អែមដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយអនុវត្តនូវការណែនាំដូចខាងក្រោម។ ១. ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ អ្វីដែលសំខាន់បំផុតគឺត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ និងតាមកម្រិតត្រឹមត្រូវ ដើម្បីការពារនូវករណីបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗណាមួយកើតមានឡើង។ ការចាក់អាំងស៊ុយលីន ដែលត្រូវគេដឹងថាជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម នោះ គួរតែចាក់បន្ទាប់ពីវាស់កម្រិតជាតិស្ករក្នុងឈាមរួច និងត្រូវកម្រិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ទៅតាមក្រិតដែលមាននៅលើប៊ិកអាំងស៊ុយលីន។ ប៑ិកអាំងស៑ុយលីនងាយស្រួលប្រេី ជាហេតុអាចជួយ អ្នកជំងឺគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។ [embed-health-tool-heart-rate] ២. រៀបចំអាហារល្អៗសម្រាប់ពួកគាត់ វាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យបាន រឹងមាំ។ យេីងត្រូវរៀបចំឲ្យពួកគាត់នូវ ញ៉ាំបន្លែ សាច់ គ្រាប់ធញ្ញជាតិ សណ្តែក […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម អាចព្យាបាលជាសះស្បើយដែរអត់?

ជំងឺទឹកនោមផ្អែម គំរាមកំហែងដល់អាយុជីវិតមនុស្ស ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក។ គិតមកដល់ពេលនេះនៅមិនទាន់មានវិធីព្យាបាលជំងឺទឹកនោមផ្អែមណាមួយដែលអាចជួយឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជាសះស្បើយនៅឡើយទេ។ តើនេះមានន័យថានៅពេលយើងមានជំងឺទឹកនោមផ្អែមគុណភាពជីវិតរបស់យើងក៏ត្រូវបានបញ្ចប់ដែរ មែនទេ? មិនដូច្នេះទេ! គុណភាពជីវិតមិនទាន់ចប់ត្រឹមនេះទេ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលមិនអាចព្យាបាលជាសះស្បើយបានទេទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ វានឹងក្លាយជាជំងឺមួយដែលអាចនៅជាមួយ យើងបានដោយគ្មានការរំខាន។ ជំងឺទឹកនោមផ្អែមក៏មិនមែនជាជំងឺឆ្លងដែរ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយរបស់យើងមិនអាចផលិតនូវអ័រម៉ូនគ្រប់គ្រងជាតិស្ករក្នុងឈាម គេស្គាល់ថាជាអាំងស៊ុយលីន បានគ្រប់គ្រាន់ដោយរាងកាយតាមតម្រូវការដែជាលទ្ធផលបណ្ដាល ឲ្យមានជាតិស្ករកើនច្រើនក្នុងឈាម។ ជំងឺទឹកនោមផ្អែមប្រភេទទី១ - កើតឡើង ដោយសារតែ ប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកានៅក្នុងលំពែង ដែលមាននាទីផលិតអាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែមប្រភេទទី២ - កើតឡើងដោយសារការថយចុះនៃការផលិតអ័រម៉ូនអាំងស៊ុយលីននៅក្នុង រាងកាយដែលបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់លើសពីកម្រិតធម្មតា។ «ខ្ញុំចង់រស់នៅជាមួយជំងឺទឹកនោមផ្អែមដោយគ្មានផលរំខាន» ប្រសិនបើអ្នកសួរខ្ញុំថា តើយើងមានវិធីព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទេ យើងពិបាកនឹងរកចម្លើយមកឆ្លើយនិងសំណួរនេះណាស់ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើអ្នកនឹងអាចរស់នៅ ដូចមនុស្សធម្មតា ពេលមានជំងឺទឹកនោមផ្អែមដែរឬទេ ចម្លើយគឺ "ប្រាកដណាស់"។ ជាមួយនឹងក្បួនខ្នាត និងការណែនាំក្នុងការព្យាបាលជំងឺទឹកនោមផ្អែមថ្មីៗស្ថានភាពជំងឺទឹកនោមផ្អែម របស់អ្នកអាចគ្រប់គ្រងបានយ៉ាងល្អ ដោយអនុវត្តការព្យាបាលត្រឹមត្រូវ និងរបៀបរបបរស់នៅល្អសមរម្យ មួយ។ លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។ ១. ញ៉ាំអាហារដែលមានតុល្យភាព អ្នកមានជំងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅផ្សេងទៀត គួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះ អ្វីដែលយើងបានទទួលទាន។ គួរតែកម្រិតការទទួលទាននូវអាហារដែលមានជាតិម្សៅ ឬកាបូអ៊ីដ្រាតអាហារដែលមានរសជាតិផ្អែម និងជំនួសមកវិញ នូវការទទួលជាតិប្រូតេអ៊ីន និងវីតាមីនផ្សេងៗទៀត ឲ្យបានច្រើន។ ការទទួលទានបន្លែមួយឲ្យបានច្រើន ទទួលទានសាច់គ្មានខ្លាញ់ដែលចំអិនបានល្អត្រឹមត្រូវ រួមជាមួយនិងការកាត់បន្ថយបរិមាណបាយដែលទទួលទាន គឺរបបអាហារដ៏ល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ចង់គណនា […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមមិនត្រឹមតែមានផលវិបាកសុខភាពច្រើនយ៉ាងទេ ថែមទាំងមានហានិភ័យខ្ពស់​ក្នុង​ការកើត​ជំងឺបាក់ទឹកចិត្តទៀត​ផង។ ពេលបាក់ទឹកចិត្ត អ្នកជំងឺទឹកនោមផ្អែម​អាច​មាន​អាការៈ​អ្វី​ខ្លះ? ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមបែបណា? គួរធ្វើម៉េច? ភាពលំបាកនៃ​ការគ្រប់គ្រងជំងឺទឹកនោមផ្អែមងាយនឹងធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែម​មានភាពតានតឹងដែលបង្កទៅជាជំងឺបាក់ទឹកចិត្តណាស់។ អ្នកជំងឺទឹកនោមផ្អែមដែលបាក់ទឹកចិត្តអាចមានអាការៈដូចជា៖ គេងមិនលក់ បាត់បង់ចំណង់ចំណូលចិត្ត អស់សង្ឃឹម ល្វើយគ្មានកម្លាំង ពិបាកផ្ចង់អារម្មណ៍ ញុំាច្រើន ឬមិនឃ្លាន ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយបាក់ទឹកចិត្ត អាការៈជំងឺទឹកនោមផ្អែមរបស់យើង​នឹង​កាន់​តែវិវឌ្ឍធ្ងន់ធ្ងរ ព្រោះជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យយើងញ៉ាំអាហារមិនល្អចំពោះសុខភាព មិន​សូវហាត់ប្រាណ ជក់បារី ឡើងទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ដែលអាចរំខានដល់​ការ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះយើងត្រូវព្យាបាលជំងឺបាក់ទឹកចិត្តឱ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះ​ជាវិធីសាស្រ្ត​មួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖ ១. ចំណាយពេលធ្វើរឿងចូលចិត្ត យើងអាចចំណាយពេលខ្លះជួប​បងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរ លេង​​​ហ្គេម​ ឬលេងជាមួយ​ចៅ​ជាដើមដើម្បីបន្ធូរអារម្មណ៍។ ២. ហាត់ប្រាណ នៅពេលយើងហាត់ប្រាណ រាងកាយយើងនឹងបញ្ចេញសារធាតុ Endorphins ដែលធ្វើឱ្យ​យើងមាន​អារម្មណ៍ល្អ។ លើសពីនេះទៅទៀត ការហាត់ប្រាណក៏អាចជួយឱ្យយើងគ្រប់គ្រងទម្ងន់ កាត់បន្ថយ​កម្រិត​ជាតិស្ករក្នុងឈាម និងជួយឱ្យរាងកាយយើង​ប្រើប្រាស់អាំងស៊ុយលីន​បានល្អ​ដែល​មាន​ប្រយោជន៍​ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ៣. កាត់បន្ថយភាពតានតឹង នៅពេលយើងមានភាពតានតឹងយូរអង្វែង រាងកាយយើងនឹងផលិត​អ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យ​យើង​គេងមិនលក់ បាក់ទឹកចិត្ត និង​ប៉ះពាល់សុខភាពជាខ្លាំង។ យើងអាចកាត់បន្ថយភាពតានតឹងតាម​រយៈ​ការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ឬដើរលំហែរជាដើម។ [embed-health-tool-heart-rate] ៤. គេងឱ្យបានគ្រប់គ្រាន់ ជាទូទៅ បើយើងបាក់ទឹកចិត្ត យើងអាចគេងមិនលក់ ឬគេងច្រើនជ្រុល​ដែលសុទ្ធតែជាកត្តា​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ និងធីងធោង។ យើងត្រូវព្យាយាមគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ​ទើប​ល្អ។ មុនគេងយើងអាចអានព្យាយាមសៀវភៅ ឬឈប់មើល​ទូរទស្សន៍​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

តិចនិក​ល្អ​​ៗ ជួយការ​ពារ​តម្រង​នោម​​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ទឹក​នោម​ផ្អែម​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ដោយ​សារ​​តែ​ការ​ផលិត​ ឬ​បញ្ចេញ​អាំងស៊ុយលីន​មិន​គ្រប់គ្រាន់​ ជា​ហេតុ​​ធ្វើ​​ឲ្យ​​ជាតិ​​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ពិត​ណាស់​ ជំងឺ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ភ្នែក​ តម្រង​នោម​ សរសៃ​ឈាម​ បេះដូង ព្រម​ទាំង​សរសៃ​ប្រសាទ​ផង​ដែរ​។ [embed-health-tool-bmi] កត្តា​រួម​ចំណែក​ដល់​ការ​ខូច​តម្រង​នោម​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ កម្រិត​ជាតិ​ស្ករ​កើន​ឡើង​​រារាំង​បំពង់​ចម្រោះ​ឈាម​ និង​ធ្វើ​ឲ្យ​​រួម​តូច​។ ដូច្នេះ​ហើយ​ លំហូរ​ឈាម​ថយ​ចុះ ហើយ​តម្រង​នោម​ត្រូវ​​ខូច​ខាត​បន្តិច​ម្ដង​ៗ សរសៃ​ឈាម​លេច​​ធ្លាយ​ និង​បាត់បង់​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​នៅ​ក្នុង​ប្លោក​នោម​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មិន​មាន​អារម្មណ៍​ដឹង​ថា​ប្លោក​នោម​ពេញ និង​នាំ​ឲ្យ​ចាល់​ទឹក​នោម​ ព្រម​ទាំង​បង្កើន​សម្ពាធ​លើ​តម្រង​នោម​។ កត្តា​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​​តាម​ទឹក​នោម​ដូច​គ្នា។​ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ទឹក​នោម​ ក៏​នាំ​ឲ្យ​បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ឡើង​វិញ​។ កត្តា​ទាំង​នេះ​​​អាច​បំផ្លាញ​តម្រង​នោម​បន្តិច​ម្ដងៗ និង​កើន​ឡើង​ជា​លំដាប់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ តិចនិក​មួយ​ចំនួន​ ជួយ​ឲ្យ​តម្រង​នោម​មាន​សុខភាព​ល្អ រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុង​កម្រិត​ធម្មតា​ អាច​ជួយ​ការពារ​តម្រង​នោម​ពី​ការ​ខូចខាត​បន្ថែម​ទៀត​ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព ដែល​រួម​មាន​បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ ​ដោយ​កាត់បន្ថយ​កាបូអ៊ីដ្រាត​ និង​ជាតិ​​ខ្លាញ់ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ខ្លាញ់​ និង​អាហារ​ចម្រាញ់​ខ្ពស់​ដូចជា​​សូកូឡា ដំឡូង​ចៀន​ និង​ភេសជ្ជៈ​​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​ គប្បី​ញ៉ាំ​អាហារ​តិចតួច តែ​ញឹកញាប់​ កាត់បន្ថយ​ជាតិ​ប្រៃ​ និង​អាហារ​កែច្នៃ ដោយ​សារ​តែ​បរិមាណ​សូដ្យូម​ខ្ពស់​ អាច​ធ្វើ​ឲ្យ​ចាល់​ជាតិ​ទឹក បញ្ឈប់​ការ​ជក់​បារី​ កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ដើម្បី​ជៀសវាង​ការ​ខូច​តម្រង​នោម​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម

មុខងារ​សំខាន់​របស់​តម្រង​នោម គឺ​កម្ចាត់​កាក​សំណល់​ចេញ​ពី​ឈាម និង​បង្វិល​ឈាម​ដែល​ស្អាត​ត្រឡប់​ទៅ​​កាន់​រាង​កាយ​វិញ​។ តម្រង​នោម​ខូច មាន​ន័យ​ថា​តម្រង​នោម​មិន​អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន និង​​មិន​អាច​រក្សា​កម្រិត​សារធាតុ​រាវ និង​អំបិល​ដែល​រាង​កាយ​ត្រូវ​ការ​។ មូល​ហេតុ​មួយ​បង្ក​ឲ្យ​តម្រង​នោម​ខូច គឺ​​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​រយៈពេល​យូរ​នឹង​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​ល្អិត​ៗ​​រាប់​លាន​មាន​នៅ​ក្នុង​តម្រង​នោម​។​ បើ​សិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ខ្ពស់ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​គ្រប់​គ្រង​បាន ចុងក្រោយ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​ពី ២០​ទៅ​៣០​ភាគរយ អាច​វិវត្ត​ទៅ​ជា​ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ តែ​មិន​មែន​មាន​ន័យ​ថា​តម្រង​នោម​​ឈាន​ដល់​ដំណាក់​កាល​​ខូច​មិន​អាច​ដំណើរ​ការ​បាន​​នោះ​ទេ​។ កត្តា​ប្រឈម​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ជួប​បញ្ហា​ខូច​តម្រង​នោម​ គឺ​រយៈ​ពេល​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​ជំងឺ​តម្រង​នោម​ មិន​អាច​ព្យាបាល​ជា​សះស្បើយ គឺ​ត្រូវ​ការ​ការ​ថែ​ទាំ​ព្យាបាល​អស់​មួយ​ជីវិត​។​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រឈម​​នឹង​បញ្ហា​តម្រង​នោម​ផ្សេង​ទៀត​ដែរ មាន​ដូច​ជា សរសៃឈាម​អាក់​ទែ​តម្រង​នោម​រួម​តូច​ ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​កាត់​បន្ថយ​ដំណើរ​ការ​របស់​តម្រង​នោម​។ ១. រោគ​សញ្ញា​ខ្សោយ​តម្រង​នោម សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​តម្រង​នោម​ជា​ធម្មតា​អាច​រក​ឃើញ​នៅ​ពេល​អ្នក​ជំងឺ​ទៅ​ពិនិត្យ​សុខ​ភាព​។ យ៉ាងណា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មិន​សូវ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មួយ​នេះ​ទេ​។ ការណ៍​នេះ​មាន​ន័យ​ថា ការ​មិន​បាន​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម យូរ​ៗ​ទៅ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​អ្នក​ជំងឺ​ខូច​បន្តិច​ម្ដងៗ​។ ជា​ដំបូង​ៗ រោគ​សញ្ញា​អាច​មាន​ត្រឹម​តែ​ការ​កើន​ឡើង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ទេ​។ មុន​នឹង​តម្រង​នោម​​​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ អាច​ត្រូវ​ការ​រយៈ​ពេល​យូរ​ឆ្នាំ និង​អាច​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​ដូ​ច​ជា៖​​ ​ចាល់​សារធាតុ​រាវ​ក្នុង​ខ្លួន​​ អស់កម្លាំង ឈឺ​ក្បាល ចង្អោរ ក្អួត​ ២. មូល​ហេតុ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ គេ​ដឹង​ច្បាស់​ថា​ជំងឺ​ទឹក​នោម​ផ្អែម​អាច​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម ប៉ុន្តែ​មូល​ហេតុ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ធ្វើ​ឲ្យ​តម្រង​ច្រោះ​ឈាម​ក្នុង​ទឹក​នោម​ខូច​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ សម្ពាធ​ឈាម​ខ្ពស់​ ក៏​ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​មាន​ជំងឺ​តម្រង​នោម​ដែរ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ ដូច​គ្នា​ដែរ ការ​ជក់​បារី និង​ប្រវត្តិ​គ្រួសារ​ ក៏​ជា​កត្តា​ប្រឈម​នៃ​ជំងឺ​តម្រង​នោម​ដែរ។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ អាច​ប៉ះពាល់អ្វីខ្លះ?

​ជំងឺ​​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ អាច​ជា​សះស្បើយ​ក្រោយ​សម្រាល​កូន​រួច ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​។ ប៉ុន្តែ​ ជួនកាល​​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​វិវត្ត​ទៅ​​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ។​ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ តើ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ប៉ះពាល់​ដល់​ទារក​យ៉ាង​ម៉េច​ខ្លះ​? ទឹក​នោម​ផ្អែម​ពេល​ពពោះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ​អាច​បង្ក​ជា​បញ្ហា​​​សុខភាព​ផ្សេង​ៗ​ដូចជា​ បញ្ហា​ផ្លូវ​ដង្ហើម​ កម្រិត​កាល់ស្យូម​ទាប ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​នៅ​ពេល​កើត​ជា​ដើម។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ក៏​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​សារធាតុ​រាវ​ Amniotic, Macrosomia ហើយ​ក្នុង​លក្ខខណ្ឌ​កម្រ​ខ្លះ អាច​នាំ​ឲ្យ​កូន​ស្លាប់​​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ បញ្ហា​កូន​កើត​មុន​ខែ សម្ពាធ​ឈាម​ខ្ពស់​ និង​បម្រុង​ក្រឡា​ភ្លើង​ក៏​មាន​គ្រោះថ្នាក់​ខ្លាំង​ដូច​គ្នា​។​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អ្នក​ណា​ខ្លះប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​? អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​សុទ្ធ​តែ​អាចប្រឈម​កើត​ជំងឺ​មួយ​ប្រភេទ​នេះ​ ប៉ុន្តែ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​គឺ​៖ ​ ធ្លាប់​មាន​ប្រវត្តិ​កើត​គីស​ទឹក​នៅ​ក្រពេញ​អូវែ មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​សម្ពាធ​ឈាម​ វិបត្តិ​ជាតិ​ខ្លាញ់​ ធាត់​ជ្រុល​ មិន​សូវ​ធ្វើសកម្មភាព​រាង​កាយ​​ ស្ត្រេស​ ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ គន្លឹះ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ម៉ាក់​ៗ​គប្បី​​ហាត់​ប្រាណ ឬមាន​សកម្មភាព​រាង​កាយ​​ប្រចាំថ្ងៃច្រើន​ ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ និង​កូន​​មាន​សុខភាព​ល្អ​។​ ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​​ក៏​មាន​​សារសំខាន់​ដូច​គ្នា​ ពីព្រោះ​ថា​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ជា​សះស្បើយ​បាន​ទេ? ទោះ​បី​ជា​ស្ត្រី​ជា​ច្រើន​​អាច​​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​​ ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​ទៀត អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យ៉ាង​ណា​មិញ ក្រោយ​សម្រាល​កូន​បាន​ ៦​សប្ដាហ៍​​ ស្រី​ៗ​យើង​គប្បី​ធ្វើ​តេស្ត​ថា​តើ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ជា​សះស្បើយ​ឬ​នៅ​។ ចំពោះ​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ចាំបាច់​ត្រូវ​ញ៉ាំ​​​អាហារសម្បូរសារធាតុចិញ្ចឹម​ និង​ហាត់ប្រាណ​​​ជា​ទៀងទាត់​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា នេះ​បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ (CDC) ហើយ​អ្នក​ដែល​កើត​ជំងឺ​នេះ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ក៏​ដូចជា​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ យ៉ាង​ណា​មិញ បើ​យើង​ដឹង​ពី​វិធី​គ្រប់គ្រង យើង​អាច​នឹង​ជៀសផុត​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​​។ គន្លឹះ​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ ​ជួនកាល​ ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ មិន​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ឡើយ​ និង​គ្រាន់​តែ​ជា​សញ្ញា​ព្រមាន​ ដើម្បី​ឲ្យ​យើង​កែប្រែ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ យើង​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​៖ ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ ដូចជា​ការ​ជិះ​កង់​ ឬរត់​ត្រឹក​ៗ។ សម្រក​ទម្ងន់​ដែល​លើស​ គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម ឈប់​ជក់​បារី​ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ទម្លាប់​មួយ​ចំនួន​យើង​គួរ​អនុវត្ត​ បន្ទាប់​ពី​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ ១. របប​អាហារ​ត្រឹមត្រូវ​ ចំពោះ​អ្នក​ដែល​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ គប្បី​ញ៉ាំ​បន្លែ​ដែល​គ្មាន​ជាតិ​ម្សៅ  ដូចជា​ខាត់ណាខៀវ ការ៉ុត ផ្កា​ខាត់​ណា ផ្លែឈើ​ ប្រូតេអ៊ីន​ និង​ខ្លាញ់​​សុខភាព​ ។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ជៀសវាង​ពពួក​អាហារ​បន្ថែម​ស្ករ​ទើប​ជា​ការ​ប្រសើរ​។ [embed-health-tool-bmi] ២. បញ្ចេញ​សកម្មភាព​រាងកាយ​​ ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​ដែល​មាន​​ជីវជាតិ​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ ក៏​រួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ តែង​តែ​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​។ យោង​តាម​ការ​សិក្សា​អំពី​ការ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​បង្ហាញ​ថា​ ទម្លាប់​រស់​នៅ​ដែល​រួម​បញ្ចូល​ការ​សម្រក​ទម្ងន់​ និង​សកម្មភាព​រាងកាយ​ អាច​ជួយ​កាត់បន្ថយ​ការវិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។ ៣. ចាប់ផ្ដើម​ធ្វើ​សមាធិ ការ​គ្រប់គ្រង​ស្រ្តេស […]


ជំងឺទឹកនោមផ្អែម

តេស្តHbA1c រកជំងឺ​ទឹកនោម​ផ្អែម អានលទ្ធផលបែបណា?

តេស្តA1C ឬតេស្ត HbA1c ជា​តេស្ត​ទូទៅ​មួយ​គេ​ធ្វើ​ឡើង​សម្រាប់​វិនិច្ឆ័យ​ថា​មាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១​ ឬ​ប្រភេទ​២ ឬ​យ៉ាងណា​។ បើ​សិន​ជា​យើង​កើត​ជំងឺទឹក​នោម​ផ្អែម​តេស្ត​នេះ ក៏​ប្រើ​ដើម្បី​តាម​ដាន​ថា​យើង​​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​កម្រិតណា​។ A1C​តេស្ត​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា HbA1c តេស្ត​ដែរ​។​ តេស្ត​អេម៉ូក្លូប៊ីន A1c គឺ​ជា​អ្វី? តេស្ត​អេម៉ូក្លូប៊ីន A1c (HbA1c) គឺ​ជា​ឧបករណ៍​សម្រាប់​វាស់​បរិមាណ​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​ (គ្លុយកូស) ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីន ​គឺ​ជា​ផ្នែក​មួយ​នៃ​កោសិកា​ឈាម​ក្រហម​យើង ​ដែល​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​។ ការ​ធ្វើ​តេស្ត HbA1c បង្ហាញ​ពី​ចំនួន​មធ្យម​នៃ​ជាតិ​គ្លុយកូស​ដែល​ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​។ គេ​គិត​​​ជា​មធ្យម​ ៣ ខែ​ពី​ព្រោះ​ វា​ជា​រ​យៈពេល​ទូទៅ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​រស់​នៅ​បាន​។ ប្រសិន​បើ​កម្រិត HbA1c របស់​យើង​​ខ្ពស់​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម ​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​បេះដូង​ ជំងឺ​តម្រង​នោម​និង​ការ​ខូច​ខាត​សរសៃ​ប្រសាទ។ តើ​គេ​ប្រើ​វា​ដើម្បី​អ្វី? ការ​ធ្វើ​តេស្ត HbA1c អាច​ត្រូវ​ធ្វើ​​ដើម្បី​ពិនិត្យ​រក​ជំងឺ​ទឹកនោមផ្អែម​ឬត្រៀមកើត​ជំងឺ​ទឹកនោមផ្អែម​ ​ដែល​អាច​កើត​ចំពោះ​មនុស្ស​ពេញ​វ័យ។ ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​ ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​រួច​ហើយ​ការ​ធ្វើ​តេស្ត HbA1c អាច​ជួយ​តាម​ដាន​ស្ថាន​ភាព​ និង​កម្រិត​ជាតិ​គ្លុយកូសក្នុង​ឈាម​របស់​យើង​។​ តើ​លទ្ធផល​មាន​ន័យ​ដូច​ម្តេច? លទ្ធផល HbA1c ត្រូវ​បាន​ផ្តល់​ជា​ភាគ​រយ។ លទ្ធផល​ធម្មតា​មាន​នៅ​ខាង​ក្រោម៖ ធម្មតា៖ HbA1c ក្រោម ៥,៧% ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម៖ HbA1c ចន្លោះ​ពី ៥,៧% ទៅ ៦,៤% ជំងឺ​ទឹកនោមផ្អែម៖ HbA1c […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ