ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ ធ្វើការវាយ​ប្រហារ​កោសិកា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ ​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ទារក​ ក្រៅ​ពី​បង្ក​ឲ្យ​មាន​ផលវិបាក​អំឡុង​ពេល​យូរ​ហើយ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ ក៏​នាំ​ឲ្យ​មាន​ហានិភ័យ​អំឡុង​ពេល​ពពោះ​ដូច​គ្នា ដែល​រួម​មាន​៖ ទារក​មាន​ទំហំ​ធំ​ដែល​ទាមទារ​ឲ្យ​សម្រាល​ដោយ​វះកាត់ ទារក​កើតមុនខែ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​សម្រាល​។ ម៉ាក់​ៗ​អាច​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា? ​ម៉ាក់​ៗ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ដោយ​ការ​គ្រប់គ្រង់​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​របបអាហារ​ល្អ​ៗ​ មុន​ពេល​មាន​ផ្ទៃពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ថែទាំ​សុខភាព​ក្មេង​ បើ​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ថ្វី​ត្បិត​តែ​យើង​មិន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​លើ​កុមារ​ដែល​​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ធាត់​ជ្រុល​​បាន​ ដោយ​ឲ្យ​កូន​បង្កើត​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា៖ ជំរុញ​ឲ្យ​កូន​បង្កើត​ផែនការ​របបអាហារ​ល្អៗ​ ដោយ​បញ្ចូល​នូវ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ណែនាំ​ឲ្យ​កូន​ហាត់ប្រាណ​ជា​ទៀងទាត់ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។ ចំណុចសំខាន់ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ វាយ​ប្រហារ​កោសិកសា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

ថែខ្លួនបាន​ល្អ ផលវិបាកជំងឺទឹកនោមផ្អែមលើសរីរាង្គក៏កាត់បន្ថយ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ផលវិបាក​ដែល​ខ្លាំង​អាច​កើន​ឡើង​ទោះ​បី​ជា​អ្នក​ជំងឺ​ព្យាយាម​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សរីរាង្គ​ជា​ច្រើន​របស់​រាងកាយ ដូច​ជា បេះដូង សរសៃ​ឈាម​បេះដូង ភ្នែក តម្រង​នោម សរសៃ​ប្រសាទ និង​ធ្មេញ។ គេ​ចែក​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ពីរគឺ ស្រួច​ស្រាល់ និង​រ៉ាំ​រ៉ៃ។ ផលវិបាក​ស្រួច​ស្រាល់​ ដូច​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប និង​កើន​ឡើង​ជាតិ​កេតូន​នៅ​ក្នុង​ឈាម (Ketoacidosis) ជាដើម ដែលនេះ​គឺ​ត្រូវ​ការ​ការ​សង្គ្រោះ​ថែទាំ​បន្ទាន់។ ប្រសិន​បើ​មិន​ព្យាបាល បញ្ហា​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​សន្លប់ ប្រកាច់ និង​ស្លាប់។ ផលវិបាក​រ៉ាំ​រ៉ៃ អាច​កើត​មាន​នៅ​លើ​ភ្នែក តម្រង​នោម សរសៃ​ប្រសាទ បេះដូង​ និង​សរសៃ​ឈាម។ ១- ភ្នែក ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​នៅ​ក្នុង​ភ្នែក និង​​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក ហើយ​មាន​អ្នក​ជំងឺ​ខ្លះ​អាច​ឈាន​ដល់​ពិការ​ភ្នែក បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។ បញ្ហា​ភ្នែកទាំង​នោះ​មាន​​ដូច​ជា  ទឹក​ដក់​បាត​ភ្នែក (Glaucoma) កាតារ៉ាក់ (Cataracts) និង​ជំងឺ​លើ​ស្រទាប់​​រ៉េទីន ដោយ​បញ្ហា​ទឹក​នោម​ផ្អែម​ជាដើម​។ ជំងឺ​លើ​ស្រទាប់​រ៉េទីន​ដោយ​សា​បញ្ហា​ទឹក​នោម​ផ្អែម គឺ​ជា​បញ្ហា​ទាំង​ឡាយ​ណា​ដែល​​កើត​លើ​ស្រទាប់​រ៉េទីន ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ ក្នុង​ដំណាក់​កាល​ដំបូង សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោយ​ភ្នែក​នឹង​រីក​ធំ ហើយ​ប៉ោង បន្ទាប់​មក​វា​នឹង​រីក​ធំ​ទៅ​ៗ។ បញ្ហា​ទាំង​នេះ​នាំ​ឲ្យ​ហើម ហូរ​ឈាម និង​បាត់​បង់​ការ​មើល​ឃើញ​ទាំង​ស្រុង។ ជា​ការ​ល្អ​ប្រសិន​បើ​អ្នកជំងឺ​​ទឹក​នោម​ផ្អែម​ទៅ​ពិនិត្យ​មើល​ភ្នែក​ជា​ទៀង​ទាត់​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​នៅ​បញ្ហា​ភ្នែក​ទាំង​នេះ អាច​ការពារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ឲ្យ​ពិការ​ភ្នែក​ដោយ​សារ​ជំងឺទឹន​នោម​ផ្អែម​បាន​រហូត​ដល់​ទៅ ៩០%។ អត្ថបទពាក់ព័ន្ធ: ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង […]


ផលវិបាកជំងឺទឹកនោមផ្អែម

បញ្ហាភ្នែក ៤ យ៉ាង អាចកើត​លើ​អ្នកជំងឺទឹកនោមផ្អែមញឹកញាប់

កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបណ្ដាលឲ្យមានបញ្ហាភ្នែកដូចជាស្រវាំងភ្នែក ជំងឺរ៉េទីន ជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុង​ភ្នែក ​ជាដើម។ ចំពោះ​អ្នកដែលមានជំងឺទឹកនោមផ្អែមវិញ​គួរទៅពិនិត្យភ្នែកឲ្យបានទៀងទាត់ទើប​ជាការ​ល្អ​។ បញ្ហាទាំងនោះមានអ្វីខ្លះ ដែលគួរឲ្យយកចិត្តទុកដាក់? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ស្រវាំងភ្នែក អាការៈស្រវាំងភ្នែកគឺជាបញ្ហាភ្នែកដែលឧស្សាហ៍ជួបប្រទះលើអ្នកជំងឺទឹកនោមផ្អែម។ កែវភ្នែកអាចហើមដែលធ្វើការផ្លាស់ប្ដូរនូវសមត្ថភាព​នៃ​របក​គំហើញ​នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ ដើម្បីដោះស្រាយបញ្ហានេះអ្នកជំងឺត្រូវតែបញ្ចុះសម្ពាធ​ឈាម​​​ឲ្យ​ត្រលប់​មក​ធម្មតាវិញ។ ករណីនេះ​អាចត្រូវការរយៈពេល៣ខែសម្រាប់ឲ្យរបកគំហើញមានដំណើរការធម្មតាវិញ។ ជំងឺទឹកដក់ក្នុងភ្នែក អ្នកជំងឺទឹកនោមផ្អែមងាយប្រឈមទៅនឹងការកើតជំងឺទឹកដក់ក្នុងភ្នែក៤០%ធៀបនឹងមនុស្សធម្មតា ហើយ​ហានិភ័យក៏កើនឡើងទៅតាមអាយុផងដែរ។ ជំងឺទឹកដក់ក្នុងភ្នែកកើតឡើងនៅពេលមានសម្ពាធកើនឡើងក្នុងភ្នែក និងសារធាតុរាវដែលមិនអាចបង្ហូរចេញតាមការគួរ​បាន​។ ការកើតឡើងនេះអាចបង្កឲ្យខូចខាតដល់សរសៃឈាមសរសៃប្រសាទអុបទិក និងអាចឈានដល់ការពិការភ្នែកថែមទៀតផង​។ នៅក្នុងដំណាក់កាលដំបូងអ្នកជំងឺទឹកដក់ក្នុងភ្នែកជាច្រើនអាចមិនមានរោគសញ្ញាសោះរហូតទាល់តែខូចខាតរបកគំហើញខ្លាំង​តែ​ម្ដង ដូចជាឈឺក្បាល ឈឺភ្នែក ស្រវាំងភ្នែក ចាញ់ពន្លឺ និង​ហូរទឹកភ្នែកជាដើម​។ ទម្រង់នៃជំងឺទឹកដក់ក្នុងភ្នែកដែលឧស្សាហ៍កើតឡើងគឺជំងឺទឹកដក់ក្នុងភ្នែកបែបopen-angle។ ការប្រើប្រាស់ថ្នាំអាចព្យាបាលជំងឺប្រភេទនេះដោយកាត់បន្ថយសម្ពាធភ្នែក និងពន្លឿនការហូរទឹកភ្នែក។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង ចង់គេចផុតពី​ទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់ អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះដល់សុខភាព? កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង ជំងឺភ្នែកឡើងបាយ កែវភ្នែកជួយក្នុងការមើលឃើញ និងផ្ដោតលើរូបភាពមួយ។ ជំងឺភ្នែកឡើងបាយជាធម្មតាមានកែវភ្នែកថ្លាស្រអាប់ និងធ្វើឲ្យរូបភាពដែលមនុស្ស​យើង​មើលទៅ​ស្រវាំង។ អ្នកណាក៏អាចកើតជំងឺភ្នែកឡើងបាយដែរ ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតមានជំងឺនេះដល់ទៅ៦០%ឯណោះ។ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺភ្នែកឡើងបាយនៅអាយុក្មេងហើយស្ថានភាពជំងឺមានសភាព​អាក្រក់ឡើងឆាប់រហ័ស។ សម្រាប់ជំងឺភ្នែកឡើងបាយស្រួចស្រាល់​អាចប្រើវ៉ែនតាខុនធិចឡេន ឬរបស់ជំនួយផ្សេងទៀតដល់របកគំហើញ។ ប្រសិនបើជំងឺភ្នែកឡើងបាយក្លាយជាបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃ ហើយការប្រើប្រាស់វ៉ែនតា ឬខុនធិចឡេនមិនជួយដល់របកគំហើញរបស់អ្នកជំងឺ​នោះការព្យាបាលតាមបែបវះកាត់គឺជាជម្រើសដែលមានប្រសិទ្ធភាពបំផុត។ គ្រូពេទ្យនឹងធ្វើការវះកញ្ចក់ភ្នែកចាស់ចេញនិងប្ដូរ​មក​វិញជាមួយកញ្ចក់ភ្នែកសប្បនិម្មិត។ ជំងឺ​រ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចធ្វើឲ្យខូចខាតសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន និងបង្កជារោគលើ​រ៉េទីនភ្នែកដោយសារ​​ជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែមកាន់តែយូរភាពប្រឈមនឹងជំងឺនេះ ក៏កើតមានកាន់តែខ្លាំង។ប៉ុន្តែ​អ្នកជំងឺទឹកនោមផ្អែមក៏​នឹងអាចមានឱកាសកើត​ជំងឺ​នេះ​ក្នុង​កម្រិត​ទាប​ដែរ​ ប្រសិនបើអ្នក​ទាំង​នោះ​រក្សាជាតិស្ករក្នុងខ្លួន​ឲ្យនៅ​ថេរ​បាន​ជាប់​លាប់​។ រោគរ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម​វិវត្តដោយកម្រមុនពេលពេញវ័យលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ សម្រាប់មនុស្ស​ពេញ​វ័យ​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ពាក្យចចាមអារាមអ្នកជំងឺទឹកនោមផ្អែម ពុំគួរជឿតាម

ធម្មតា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​អី​មួយ គឺ​តែង​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការ​ព្យាបាល ឬ​ប្រការ​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​ឈឺ​ជំងឺ​នោះ។ ទាក់​ទង​នឹង​ពាក្យចចាម​អារ៉ាម​ចេះ​តែ​លើក​ឡើង​តៗ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដូច​គ្នា​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​​អ្នក​ឈឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ជឿ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​សុខភាព​រួម​មាន៖ ១. កើត​ទឹក​នោម​ផ្អែម​មិន​ត្រូវ​លេប​ថ្នាំ ឬ​ឆាប់​លេប​ថ្នាំ​ពេក​ទេ ព្រោះ​នាំ​ឲ្យ​ធ្លាប់​ខ្លួន? ការ​មិន​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ពេទ្យ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ឬ​ឆាប់​ពិការ​មុន​អាយុ​ដែល​ត្រូវ​ស្លាប់ ឬ​អាយុ​ដែល​ត្រូវ​ពិការ។ ២. កាល​ណា​មាន​ដំបៅ​ហើយ​មិន​អាច​ព្យាបាល​ជា? ដំបៅ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល​ជា ក្នុង​ករណី​​អ្នក​ជំងឺ​ត្រូវ​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ៣. អ្នក​ទឹក​នោម​ផ្អែម​មិន​អាច​វះកាត់​ជំងឺ​ផ្សេងៗ​ទៀត​បាន? អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ធ្វើ​ការ​វះកាត់​បាន​រាល់​នាទី​ដែល​ជំងឺ​វះកាត់​បន្ទាន់​កើត​មាន​ឡើង ហើយ​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត។ ៤. ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ចាក់​អាំង​ស៊ុយ​លីន​ទេ ព្រោះ​អាច​ខាត​អាយុ និង​ធ្លាប់​អស់​មួយ​ជីវិត? ឲ្យ​តែ​គ្រួពេទ្យ​ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ច្បាស់​ជា​មាន​ប្រយោជន៍​ចាំ​បាច់​ក្នុង​ការ​ជួយ​ជីវិត និង​ការ​ពារ​សុខភាព​ឲ្យ​បាន​ល្អ។ ៥. ជួប​ពេទ្យ​បាន​ម្ដង​ហើយ លេប​ថ្នាំ​ដែល​ពេទ្យ​ឲ្យ​រហូត​មិន​ចាំបាច់​តាម​ដាន​ទៀត​ទេ? ថ្នាំ​ដែល​គ្រូពេទ្យ​ជំនាញ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លេប​អាច​ប្រែ​ប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ជំងឺ ដូច​នេះ​អ្នក​ជំងឺ​ត្រូវ​តែ​គោរព​តាម​ការ​ណាត់​ជួយ​របស់​គ្រូពេទ្យ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​បាន​តាម​ដាន​ពី​ហេតុ​បច្ច័យ​របស់​ថ្នាំ និង​ការ​វិវត្ត​របស់​ជំងឺ។ ៦. លេប​ថ្នាំ​ហើយ​អត្រា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ធម្មតា​វិញ​បាន​ន័យ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ហើយ​មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ? មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ជា​ដាច់​បាន​ទេ មាន​តែ​ថ្នាំ​ជួយ​ឲ្យ​អត្រា​ជាតិ​ស្ករ​ចុះ​មក​កម្រិត​ធម្មតា ដើម្បី​ការពារ​ផល​វិបាក​ដែល​អាច​បង្ក​ឲ្យ​ស្លាប់ ឬ​ពិការ​បាន។ ដូច​នេះ ​កាលណា​អ្នក​ជំងឺ​ឈប់​លេប​ថ្នាំ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​វិញ​ដែរ ផលវិបាក​របស់​អ្នក​ជំងឺ​ក៏​ចាប់​ផ្ដើម​បន្ត​ទៅ​មុខ​ទៀត។


ផលវិបាកជំងឺទឹកនោមផ្អែម

ទាំងនេះជាមូលហេតុបណ្តាលឲ្យមានដំបៅជើង ពេលកើតទឹកនោមផ្អែម

ជា​ធម្មតា នៅ​ពេលកើត​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ងាយ​ប្រឈម​នឹង​ផល​ពិបាក​មួយ​ចំនួន​ដែល​នាំ​ទុក្ខ​ឲ្យ​អ្នក​ជំងឺ ក៏​ដូច​ជា​អ្នក​មើល​ថែ​ដែរ ​ហើយ​ក្នុង​នោះ​អ្នក​ជំងឺ​ដែល​កើត​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ប្រឈម​នឹង​ការ​កើត​ដំបៅ​ជើង​។ ចុះ​ហេតុ​អី​បាន​ជា​ឈឺ​ទឹក​នោម​ផ្អែម​សោះ តែ​កើត​មាន​ដំបៅ​ជើង​ដែរ? ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង ហើយ​វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​ដំបៅ​ជើង​បាន​ដោយ​ផ្អែក​លើ​កត្តា​ជា​ច្រើន ដែល​ជា​មូល​ហេតុ​បង្ក​ដូច​ជា៖ ទី១. ដំបៅ​ជើង​ដែល​កើត​ដោយ​សារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល (Neuropathy)។ នៅ​ពេល​​អ្នក​ជំងឺ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំង​សង​ខាង​របស់​អ្នក​ជំងឺ។ ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្ដៅ​ត្រជាក់ លែង​ដឹង​ការ​ឈឺ​ចាប់ ជួន​កាល​អាច​មាន​អារម្មណ៍​ដូច​ជា​មានស្រមោច​វារ បន្ទាប់​មក​ទៀត​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​មួយ​រឹប​ដោយ​ស្បែក​​ជើង​ដែល​ចង្អៀត ហើយ​មាន​គែម​ក្រាស។ នៅ​ពេល​ចាប់​ផ្ដើម​ដំបូង អ្នក​ជំងឺ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ ជូន​កាល​ទៀត​បើ​​មិន​បាន​ចាប់​អារម្មណ៍ ឬ​មិន​បាន​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺ​អាច​មាន​បង្ក​ជា​ការ​ក្លាយ​រោគ (Infection)។ អត្ថបទពាក់ព័ន្ធ៖លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ ទី២. ការ​ដំបៅ​ជើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម នៅ​ពេល​ជំងឺ​ទឹក​នោម​ផ្អែមវិវត្តរ៉ាំ​រ៉ៃ​យូរ​ឆ្នាំ។ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​របស់​អ្នក​ជំងឺ​​ស្ទះ ក្រិន ដូច្នេះ​ហើយ អុកស៊ីសែន និង​ចំណីអាហារ​ដែល​រត់​ទៅ​តាម សរសៃឈាម​នោះ​មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​របស់​អ្នក​ជំងឺ​បាន​ទេ ដែល​ជា​ហេតុ​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ ​(Arteiopathy)។ ដំបៅ​ប្រភេទ​នេះ ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺ​ចាប់​ខ្លាំង។ បន្ទាប់​មក​ជើង​អ្នកជំងឺ​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ។ ជួន​កាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់ […]


ផលវិបាកជំងឺទឹកនោមផ្អែម

វិធី ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដោយសារ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ផ្ដល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​​អ្នកជំងឺ​ជាច្រើន​ដូចជា​ធ្វើឲ្យ​ប៉ះពាល់ដល់បាតភ្នែក​ តម្រង​នោម​ និង​សរសៃប្រសាទ។ ដូចគ្នា​ដែរ​ស្បែកអ្នកជំងឺទឹកនោមផ្អែម​ក៏​រង​ផល​ប៉ះពាល់​ជាញឹកញាប់។​ តាម​តួលេខ​បង្ហាញ​ថា​ប្រហែល​​១ភាគ៣​នៃ​អ្នក​​ជំងឺ​ទឹកនោម​​ផ្អែម​​មាន​បញ្ហា​ដំបៅ​រ៉ាំរ៉ៃ​លើ​ស្បែក។ ក្នុង​ករណី​ដំបៅ​ធ្ងន់ធ្ងរ​បំផុត​​គឺ​អាច​ឈាន​ដល់​ការ​កាត់​ចេញ​ទៀត​ផង។ ខាងក្រោម​នេះ​​ជា​គន្លឹះ​​ក្នុង​​ការថែរក្សាស្បែក​​​សម្រាប់​អ្នក​​​កើត​ជំងឺ​ទឹកនោម​ផ្អែម៖ ១- ត្រួតពិនិត្យជំងឺ សម្រាប់អ្នកមានជំងឺ​ទឹកនោម​ផ្អែម​ត្រូវគ្រប់គ្រងកម្រិត​ជាតិស្ក​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​របប​អាហារ​ ការ​ហាត់ប្រាណ ​និងការ​ប្រើ​ប្រាស់ថ្នាំ​ជាដើម​។ ការរក្សាកម្រិត​​ជាតិ​ស្ក​តាម​កម្រិត​កំណត់​មួយ​តាមការ​ណែនាំ​របស់គ្រូពេទ្យ អ្នកជំងឺ​ទឹក​នោម​ផ្អែមអាច​បញ្ឈប់​ស្ថានភាព​មិន​ល្អ​លើ​ស្បែក​បាន បើទោះបីជា​យើងធ្លាប់​ជួប​ផល​វិបាក​កន្លង​មក​ហើយ​ក៏ដោយ។ ២- ងូតទឹកសម្អាតខ្លួនឲ្យបានល្អ ពេល​ងូត​ទឹក​ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ​​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ និង​សាប៊ូ​ដែល​មាន​ជាតិ​សំណើម​តិច​ និង​សាប៊ូ​កក់​សក់​ធម្មតា។ ​បើ​អ្នកជំងឺ​​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ​ អាច​ធ្វើ​ឲ្យ​​ស្បែក​កាន់​តែ​ឆាប់​ស្ងួត។ អ្នកជំងឺ​ត្រូវ​រក្សា​ស្បែក​លើ​កន្លែង​មួយ​ចំនួន​នៃ​រាងកាយ​ឲ្យ​​បាន​ស្អាត​ដូចជា​ម្ដុំ​ក្លៀក​ មេជើង​ កន្លែង​ក្រោម​សុដន់​ និង​ក្រលៀន​ដោយ​ជូត​សម្អាត​កន្លែង​ទាំងនេះ​ថ្នមៗ។ ក្នុង​ករណី​​អ្នកជំងឺ​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​ ត្រូវ​ចៀសវាង​ការ​លាង​សម្អាត​ដោយ​ប្រើ​សាប៊ូ ​ឬ​អ្វី​មួយ​មាន​ក្លិន​ក្រអូប​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ៖  អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ! ៣- រក្សាសំណើមស្បែកឲ្យបានល្អ បញ្ហា​រមាស់​ដែល​បណ្ដាល​មកពី​ស្បែក​ស្ងួត​ជា​ក្ដី​កង្វល់​មួយ​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម។​ កាលណា​​ស្បែក​ស្ងួត​​ងាយ​​នឹង​រលាក​ រមាស់​ និង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។​ ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ អាច​រក្សា​សំណើម​បាន​យូរ​ក្រោយ​ពី​លាង​សម្អាត​​ខ្លួន​រួច។​ ដូចនេះ​អ្នក​ជំងឺ​គួរតែ៖ -រក្សា​ស្បែកឲ្យ​មាន​សំណើម​នឹង​ជួយ​កាត់បន្ថយ​រមាស់ ​និង​ការ​អេះ​ខ្វាច​ដែល​អាច​បណ្ដាលឲ្យ​​ខូច​ស្បែក​ និង​ឆ្លង​មេរោគ​។ -យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ជើង​ទាំងពីរ​របស់ខ្លួន​​កុំ​ឲ្យ​​ស្បែក​ស្ងួត​ពេក​ ព្រោះ​ស្បែក​ស្ងួត​​អាច​បណ្ដាល​ឲ្យ​​រមាស់​ខ្លាំង។ ៤-ការ​ប្រើប្រាស់ទ្រនាប់ជើង ការ​ប្រើ​ទ្រនាប់​ជើង​មិន​សមស្រប​អាច​បណ្ដាល​ឲ្យ​​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​បញ្ហា​ស្បែក​លើ​ជើង​ ដូចជា​ ពងបែក ដំបៅ​ក្រិន។​ ដូច្នោះ​អ្នក​ជំងឺ​គួរតែ​ពាក់​ទ្រនាប់​ជើង​ឲ្យ​មាន​សុវត្ថិភាព​​ត្រឹម​ត្រូវ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​អំពី​ការ​ប្រើប្រាស់​ស្បែក​ជើង​ឲ្យ​​បាន​សមស្រប​សម្រាប់​ខ្លួន​យើង​។ ចំពោះ​សម្លៀកបំពាក់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ស្លៀកពាក់​បែប​ណា​កុំ​ឲ្យ​​រំខាន​ដល់​ស្បែក​ ពោល​គឺ​ស្លៀកពាក់​បែប​រលុងៗ​ដែល​ធ្វើ​ឲ្យ​​ស្បែក​មិន​ស្ងួត​ មិន​រមាស់​ មិន​រលាក។​ ជាង​នេះ​ទៅ​ទៀត​ការ​បោកគក់​សំលៀក​បំពាក់​គួរ​ ជ្រើសរើស​សាប៊ូ​មាន​ក្លិន​ស្រាល​ មិន​ក្រអូប​ពេក​ដើម្បី​ប្រើប្រាស់។​ ៥-ចៀសវាងបាត់បង់ជាតិទឹក អ្នកជំងឺទឹក​នោម​ផ្អែម​ ចាំបាច់​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​​បាន​គ្រប់គ្រាន់ ​និង​ចៀស​វាង​ការ​ប៉ះ​ពន្លឺ​ព្រះអាទិត្យ​ ឬ​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​បង្ក​ទៅ​ជា​រមាស់​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណដូចសម្លាប់អ្នកជំងឺ

បើ​កើត​ទឹក​នោម​ផ្អែម ហើយ​ស្វែក​រក​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ប្រៀប​នឹង​សម្លាប់​អ្នក​​ជំងឺ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បន្ត​ថា អ្នក​ជំងឺ​ទឹក​នោមផ្អែម​ដែល​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ ច្រើន​ជឿ​ការ​ផ្សព្វផ្សាយ​ពី​ការ​ព្យាបាល​ដោយ​ថ្នាំបុរាណ។ ការ​ជឿ​លើ​ថ្នាំ​បុរាណ មិន​ត្រឹម​តែធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ខាត​បង់​ទាំង​ពេល​វេលា ចំណាយ​លុយ​កាក់​ច្រើន ហើយ​ធ្លាក់​ខ្លួន​ពិការ​ទៀត។ “អ្នក​ជំងឺ​ច្រើន​តែ​ជឿ​ថា ស្លឹក​នេះ​ជាមួយ​ស្លឹក​នោះ ប្រើ​ទៅ​ជា​ទឹក​នោម​ផ្អែម ធ្វើ​អ៊ីចឹង​ដូច​សម្លាប់​អ្នក​ជំងឺ​វិញ​ទេ ដែល​យើង​ផ្សព្វផ្សាយ​បែប​ហ្នឹង បើ​គេ​ធ្វើ​អ៊ីចឹង​កើត ពិភព​លោក​គេ​មិន​ទុក​ឲ្យ​អ្នក​កើត​ទឹកនោម​ផ្អែម ដល់ ៥០០-៦០០ លាន​នាក់​នោះ​ទេ គេ​ព្យាបាល​ជា​ហើយ”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖  កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម ផ្ទុយ​មក​វិញ លោក​វេជ្ជបណ្ឌិត​ថា បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ ​អាច​រស់​បាន​យូរ​ដូច​មនុស្ស​ធម្មតា អាយុ​អាច​ដល់ ៧០-៨០ឆ្នាំ ធ្វើ​កិច្ចការងារ​អ្វី​ក៏​បាន។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល ភាគ​ច្រើន​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​ដូច​គ្នា។ ជា​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម លោក​វេជ្ជបណ្ឌិត សេង សេរី ថា អ្ន​ក​ជំងឺ​ត្រូវព្យាបាល​ឲ្យ​បាន​ជាប់​លាប់ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ ឧស្សហ៍​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំណែក​ចំណី​ចំណុក […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយ​កំពុង​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង បាន​ណែនាំ​ឧបករណ៍ Pompe Insuline ដែល​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​មួយ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ លោក​បាន​បង្ហាញ​ថា ប្រសិនបើ​ស្រុក​ខ្មែរ​មាន​ការ​នាំ​ចូល​ឧបករណ៍​មួយ​នេះ ពិតជា​អាច​ជួយ​សម្រួល​ការ​ចាក់​អាំងស៊ុយលីន​ដល់​អ្នក​ជំងឺ​បាន​ច្រើន។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​កើត​ក្នុង​ប្រភេទ​ទី ១ និង​ទី ២ ពេល​ដល់​ដំណាក់កាល​ណា​មួយ​ត្រូវ​ចាក់​អាំងស៊ុយលីន មាន​របស់​នេះ​អាច​ជួយ​បាន​ច្រើន។ រីឯ​មូលហេតុ​ដែល​គេ​បង្កើត Pompe គឺ​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​ចាក់​អាំង​ស៊ុយលីន​តាម​សឺរ៉ាំង​ច្រើនដង​ពេក។ ក្រៅ​រឿង​ចាក់​អាំងស៊ុយលីន​តាម​សឺរ៉ាំង មុន​ជំនាន់ Pompe បង្ហាញ​ខ្លួន គេ​ក៏​បាន​បង្កើត​ប៉ិច​ចាក់ តែ Pompe នេះ​មាន​ភាព​ងាយស្រួល​ជាង ២ វិធី​មុន​ៗ ហើយ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​នៅ​ប្រើ​សឺរ៉ាំង។ តែ​ក្រឡេក​មើល​ទៅ​អ្នក​ជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ គឺ​គេ​ប្រើ​ឧបករណ៍​មួយ​នេះ​ភាគច្រើន ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប្រទេស​យើង​ក៏​ការ​ប្រើប្រាស់​ច្រើន​ដែរ។ ចំណែក​របៀប​ប្រើ​វិញ គឺ​ត្រូវ​ដាក់​ជាប់​នឹង​ខ្លួន ហើយ​ក្នុង Pompe មាន​ម្ជុល​ជាប់​ក្នុង​សាច់ និង​ត្រូវ​ដូរ ៣ ថ្ងៃ​ម្ដង។ បន្ទាប់មក​មាន​ម៉ូនីទ័រ​មួយ​សម្រាប់​គណនា​ចំនួន​អាំងស៊ុយលីន។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ Pompe ទាំង​អ្នក​ជំងឺ និង​គ្រូពេទ្យ​មាន៖ ១- កាត់​បន្ថយ​ការ​ចាក់​អាំងស៊ុយលីន​ច្រើន​ដង​ទៅ​លើ​អ្នក​ជំងឺ ២- គ្រូពេទ្យ​ងាយ​ស្រួល​គណនា​ចំនួន​អាំងស៊ុយលីន​អ្នក​ជំងឺ ៣- គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ចំពោះ​អ្នក​ជំងឺ​ណា​មាន​ជាតិ​ស្ករ​ឡើង​ចុះ​ៗ ៤- អាច​កំណត់​ចំនួន​អាំងស៊ុយលីន​ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ។ វេជ្ជបណ្ឌិត វី ឌុច្ជដា បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​មួយ​នេះ​មាន​អាយុ […]


ផលវិបាកជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

ជំងឺទឹក​នោម​ផ្អែម មិនរើស​អើងលើ​ភេទ អាយុ​ទេ ​យើង​​អាច​កើត​ជំងឺ​រុំារ៉ៃនេះ​គ្រប់​ពេល ពិសេស​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែម ញុំា​ភេសជ្ជៈមាន​ជាតិ​ស្ករ​ខ្ពស់ ប្រយ័ត្ន​ខ្លួន​ឲ្យហើយ​ទៅ។ ចំពោះ​អ្នក​កើត​ជំងឺនេះ​ហើយ ក៏​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង ពិសេស​ស្បែក​​តែ​ម្តង ព្រោះ​ជំងឺ​នេះងាយ​បង្ក​ឲ្យ​ ស្បែក​ស្ងួត រមាស់ បង្ករោគ​ដោយ​បាក់​តេរី​ និង​ពពួក​ផ្សិតដែលងាយ​ធ្វើ​ឲ្យ​ស្បែក​រលាត់ និងរបួសក្លាយទៀត​ផង។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពី​តិចនិក​ថែ​ទាំ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ តាមរយៈ​អត្ថបទ​នេះ។ ១- វិធីសាមញ្ញថែទាំស្បែកពេល​កើត​ទឹក​នោម​ផ្អែម – ប្រើ​ថ្នាំ​រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់ (Cholesterol) បាន​ទៀង​ទាត់ – ប្រើ​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់ អំឡុង​រដូវ​ត្រជាក់​ ឬ​ខែ​កត្តិក – ចៀសវាង​មុជ​ទឹក​ក្តៅ​ និង​ត្រាំ​ទឹក​យូរ ​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត – លាប​ក្រែម​រលោង ​ការពារ​ប្រេះ​បបូរ​មាត់ – ជួត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ក្រោយ ​មុជ​ទឹក​ និង​ប្រើ​ឡេ​លាប​ខ្លួនផ្តល់​សំណើម – ញ៉ាំ​ទឹក ភេសជ្ជៈគ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​កាហ្វេ​អ៊ីនឲ្យច្រើន ​ដើម្បី​​ស្បែក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ – ញ៉ាំអា​ហារ​សម្បូរ ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (omega-3) ​ដូច​ជា ​ត្រី​សាឌីន ត្រី​ធូណា ត្រី​សាល់ម៉ុន ផលិត​ផល​សណ្តែក​សៀង និង​ពួក​គ្រាប់​ធុញ្ញជាតិ​ជាដើម ដើម្បី​ចិញ្ចឹម​ស្បែក។ – ថែ​រក្សា​ជើង​ឲ្យ​បានស្អាត​​ល្អ ​ដោយ​ពាក់​ស្បែក​ជើងល្មមជើងយើង យក​កម្ទេច​កម្ទី​ផ្សេងៗ​ចេញពី​ស្បែក​ជើង​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា

គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​ដឹង​ខ្លះៗ​ហើយ ពាក់​ព័ន្ធជំងឺ​ទឹក​នោម​ផ្អែក ដោយ​ជំងឺ​នេះ បង្ក​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​អស់​មួយ​ជីវិត។ ដោយសារ​​បញ្ហា​ជាតិស្ករខ្ពស់​ខ្លាំងរយៈ​ពេល​យូរ និង​បញ្ហា​អ័រម៉ូនអាំង​ស៊ុយលីន មិន​គ្រប់​គ្រាន់ ឬមិន​អាច​បំពេញមុខងារ​បាន​ពេញ​លេញ នាំ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​បង្កឲ្យ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ថែម​ទៀត “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។​ ១- អ្វីទៅជាជំងឺទឹក​នោម​ផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​​រាងកាយ​មិន​អាច​ផលិត ឬ​ប្រើ​ប្រាស់​អ័រ​ម៉ូន​អាំងស៊ុយលីន ដែល​ជា​អ័រម៉ូន​សម្រាប់​ដឹក​ជញ្ជូន​ស្ករ​ចូល​ក្នុង​កោសិកា​ដើម្បី​បំប្លែងជា​ថាមពល។ ទោះ​បី​ជំងឺ​ទឹក​នោម​ផ្អែម​អាច​គ្រប់​គ្រង​បានក៏​ពិត​មែន ​ប៉ុន្តែជំងឺ​នេះ​ នៅ​តែ​មាន​ផល​វិបាក​ធំៗ​មួយ​ចំនួន ​ដូច​ជា នាំ​ឲ្យ​ខូច​ខាត​តម្រង​នោម ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ជាដើម។ ២- ផល​ប៉ះពាល់​ធំៗ​បង្ក​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម – បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺ​ទឹក​នោម​ផ្អែម ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ ដោយ​ធ្វើឲ្យ​​រំខាន​ដល់​ការ​ច្រោះ​សារជាតិ​ពុល​ចេញ​ពី​ឈាម នាំ​យើង​​កើត​ជំងឺ​តម្រង​នោម​ ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម ដែល​ភាសា​បច្ចេកទេស​ហៅថា Diabetic Nephropathy។ ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​នៅ​ដំណាក់​កាល​​ដំបូង ខណៈ​រោគ​សញ្ញា​តែ​មួយគត់​ ដែល​បង្ហាញ​ថា​តម្រង​នោម​មាន​បញ្ហា កំណើន​​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម (Microalbuminuria)។ គ្នា​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ទៅ​ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម​ ដើម្បី​ចៀស​វាង​មាន​វបញ្ហាតម្រង​នោម និងខូច​តម្រង​នោមតែ​ម្តង។ – ​ខ្លាញ់កក​ក្នុង​សរសៃ​ឈាម (Fat buildup in vessel walls)៖ កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ធ្វើ​ជាតិ​ខ្លាញ់​កក​តាម​សរសៃ​ឈាម​កាន់​តែ​ច្រើន។ ខ្លាញ់​ដែល​កក​នោះ ​នឹង​បន្ថយ​លំហូរ​ឈាម​ ​ធ្វើឲ្យ​​សរសៃ​ឈាម​រឹង​បន្តិច​ម្តងៗ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើត​ទឹក​នោម​ផ្អែមងាយដំបៅជើង? ហេតុអ្វីបែបនេះ?

ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​នោះ​ទេ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល​យូរ ងាយ​នឹង​កើត​ដំបៅ​ជើង ប្រសិន​បើ​មាន​ការ​មុត ឬ​ដាច់​ដោច​នៅ​តំបន់​នោះ ដែល​ករណី​ខ្លះ​ឈាន​ដល់​កាត់​ជើង​ចេញ​ក៏​មាន ដើម្បី​កុំ​ឲ្យ​ដំបៅ​នោះ​រាល​ដាល​ខ្លាំង​ឡើង។ ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​មាន​ដំបៅ​ជើង? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​សំខាន់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដំបៅ​ជើង។ ១- ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​ប្រែប្រួល កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ ធ្វើឲ្យ​​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​​វិញ្ញាណ​ជើង​ទាំង​សង​ខាង ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ឈឺ​ចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូច​ជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត​ជើង​អ្នក​ជំងឺ​អាច​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​​ដោយ​ស្បែក​ជើង​ចង្អៀត។ ២- ស្ទះ​សរសៃ​ឈាម កើត​ជំងឺ​ទឹនោម​ផ្អែម​យូរ​ឆ្នាំ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​អ្នក​ជំងឺ ស្ទះ ក្រិន ដូច្នេះ​ហើយ អុក​ស៊ី​សែន និង​ចំណី​អាហារ​ដែល​រត់​ទៅ​តាម​សរសៃ​ឈាម មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​បាន​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺចាប់​ខ្លាំង។ បន្ទាប់​មក ជើង​ប្រែ​ពណ៌​ទៅ​ជា​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ ជួនកាល​អាច​ប៉ះពាល់​ម្រាមជើង​មួយ ឬ​ពីរ។ ៣- ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​ការ​ស្ទះ​សរសៃ​ឈាម ប្រភេទ​ដំបៅ​ទី៣នេះ​កើត​ឡើង​ដោយសារ​ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​កា​រស្ទះ​សរសៃ​ឈាម នៅ​ចុង​ម្រាម​ជើង។ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ដំបៅ​​ជើង មិន​មែន​មាន​ន័យថា​សុទ្ធ​តែ​ព្យាបាល​មិន​ជា ឬ​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ​នោះ​ទេ។ តែ​បើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​កើត​ដំបៅ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ ឈាន​ទៅ​ព្យាបាល​ទាន់​ពេល​វេលា។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ