និយមន័យ
១- អ្វីជាមហារីកគ្រាប់ឈាមសពពួក T-cell?
Lymphoma គឺជាមហារីកដែលចាប់ផ្ដើមកើតឡើងចេញពីកោសិកា Lymphocytes ជាកោសិកាឈាមសមួយប្រភេទក្នុងប្រព័ន្ធភាពស៊ាំ។ វាជាមហារីកគ្រាប់ឈាមស ដែលកើតឡើងញឹកញាប់បំផុត ហើយវាបែងចែកជាពីប្រភេទ គឺ Hodgkin Lymphoma និង Non-Hodgkin Lymphoma អាស្រ័យលើប្រភេទនៃកោសិកាឈាមសដែលចូលរួម។
ជំងឺ Non-Hodgkin Lymphoma អាចបែងចែកចេញជាពីរក្រុម គឺ៖ B-cell Lymphoma និង T-Cell Lymphoma។ ជំងឺ T-cell Lymphoma អាចលេចចេញជាច្រើនទម្រង់ ហើយការព្យាបាលអាស្រ័យលើប្រភេទ និងបច្ចេកវិទ្យាទំនើបក្នុងការធ្វើរោគវិនិច្ឆ័យ។
– ប្រភេទមួយនៃជំងឺ T-Cell Lymphoma គឺ Cutaneous T-cell Lymphoma (CTCL)។ CTCL ប៉ះពាល់ចម្បងទៅលើស្បែក ប៉ុន្តែក៏អាចប៉ះពាល់បណ្ដុំសរសៃទឹករងៃ ឈាមនិងសរីរាង្គខាងក្នុងរាងកាយ។
CTCL ចែកចេញជាពីរក្រុមចម្បង៖
– Mycosis Fungoides ដែលបណ្ដាលឲ្យកើតដំបៅ នាំឲ្យងាយយល់ច្រឡំថាជាបញ្ហាស្បែកផ្សេងៗទៀត ដូចជា រលាកស្បែក តាអក ឬ Psoriasis។
– Sézary syndrome ដែលជាកម្រិតខ្ពស់នៃ Mycosis Fungoides ដែលអាចប៉ះពាល់ទៅដល់ឈាម ហើយអាចរាលដាលដល់បណ្ដុំសរសៃទឹករងៃ និងសរីរាង្គខាងក្នុង។
ប្រភេទផ្សេងទៀតស្ថិតក្នុងក្រុមមហារីកគ្រាប់ឈាមស T-cell Lymphoma មានដូចជា៖
– Angioimmunoblastic lymphoma
– Anaplastic large cell lymphoma (ALCL). រួមមានបីប្រភេទ(Subtypes)ផ្សេងទៀត។ ហើយវាអាចប៉ះពាល់ដល់ស្បែក ក្រពេញទឹករងៃ និងសរីរាង្គផ្សេងទៀត។
– Precursor T-lymphoblastic lymphoma/leukemia. ជំងឺនេះចាប់ឈឺចេញពីក្រពេញទីមុស (Thymus) និងរាលនៅក្នុងផ្នែកផ្សេងទៀតរបស់សួត។
– Peripheral T-cell lymphoma – unspecified
ជំងឺ T-Cell Lymphoma ដែលកម្ររួមមាន៖
– Adult T-cell leukemia/lymphoma
– Extranodal natural killer/T-cell lymphoma, nasal type
– Enteropathy-associated intestinal T-cell lymphoma (EATL)
– Lymphoblastic lymphoma
២- មហារីកគ្រាប់ឈាមស T-Cell កើតឡើងញឹកញាប់ដែរទេ?
យោងតាមអង្គការជំងឺមហារីកអាមេរិក តិចជាង ១៥ភាគរយ នៃអ្នកជំងឺមហារីកគ្រាប់ឈាមស Non-Hodgkin Lymphoma គឺជាប្រភេទជំងឺមហារីកគ្រាប់ឈាមស T-cell Lymphoma ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
មហារីកប្រភេទនេះ គ្មានរោគសញ្ញាអ្វីលេចឡើងនៅដំណាក់កាលដំបូងទេ។ ប៉ុន្តែបើស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងររោគសញ្ញា នឹងប្រែប្រួលទៅតាមប្រភេទជំងឺស្ថិតក្នុងក្រុមមហារីក។
រោគសញ្ញារបស់ជំងឺផ្សិតលើស្បែក (Mycosis fungoides) រួមមាន៖
– រមាស់
– ឡើងបន្ទះក្រាស់
– ស្បែកបែកស្រកាជាបន្ទះរាបស្មើ
– ដុំសាច់អាចវិវដ្ត ឬមិនវិវដ្តទៅជាដំបៅ។
រោគសញ្ញាជំងឺ Sezary syndrome មានដូចជា៖
– ហើម
– សរសៃទឹករងៃរីកធំ
– ក្រចក និងសក់មានការផ្លាស់ប្ដូរ
– កន្តួលក្រហម និងរមាស់គ្របដណ្ដប់ទៅលើរាងកាយ និងត្របកភ្នែក។
មិនមែនទម្រង់ទាំងអស់របស់មហារីកគ្រាប់ឈាមស T-cell Lymphoma សុទ្ធតែធ្វើឲ្យមានរោគសញ្ញាលើស្បែកទេ អាចបណ្ដាលឲ្យមានលក្ខណៈផ្សេងៗទៀតដូចជា៖
– អស់កម្លាំង
– តឹងពោះ
– នោមញឹក
– ទល់លាមក
– ក្ដៅខ្លូនគ្មានមូលហេតុ
– ងាយហូរឈាម ឬដាច់រលាត់
– ងាយឆ្លងមេរោគ ម្តងហើយម្តងទៀត
– ឈឹពោះជាប់ នៅផ្នែកខាងឆ្វេង បណ្ដាលពីហើមអណ្ដើក។
៤- គួរទៅជួបពេទ្យណៅពេលណា?
បើយើងមានរោគសញ្ញាដូចខាងលើ ឬសំនួរណាមួយសូមទៅពិភាក្សាជាមួយគ្រូពេទ្យ។ រាងកាយមនុស្សគ្រប់រូបសុទ្ធតែខុសៗគ្នា។ ជម្រើសល្អបំផុត ទៅជួបជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
សម្រាប់ប្រភេទជំងឺមហារីកគ្រាប់ឈាមស T-cell lymphoma នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
ចំពោះមហារីកគ្រាប់ឈាមស T-cell lymphoma មានកត្តាប្រឈមជាច្រើនដូចជា៖
– កត្តាអាយុ៖ ជំងឺ Lymphoma ភាគច្រើនកើតលើមនុស្សវ័យ ៦០ ឆ្នាំឡើង ប៉ុន្តែមានប្រភេទខ្លះទៀតច្រើនកើតលើក្មេងៗ និងមនុស្សពេញវ័យ។
– កត្តាភេទ៖ ប្រភេទជំងឺខ្លះងាយកើតលើស្ត្រីឯខ្លះទៀតងាយកើតលើបុរស។
– ជាតិសាសន៍ និងភូមិសាស្ត្រ៖ នៅសហរដ្ឋអាមេរិក ជនជាតិអាហ្វ្រិក និងជនជាតិអាស៊ី មានការប្រឈមទាបនឹងជំងឺ non-hodgkin lymphoma ជាងជនជាតិអាមេរិកស្បែកស ហើយភាគច្រើននៃជំងឺនេះកើតនៅប្រទេសអភិវឌ្ឍន៍។
– ធាតុគីមី និងវិទ្យុសកម្ម៖ វិទ្យុសកម្មនុយក្លេអ៊ែរ និងសារធាតុគីមីខ្លះទៀត ប្រើក្នុងវិស័យកសិកម្ម អាចជាប់ពាក់ព័ន្ធជំងឺនេះ។
– ខ្សោយប្រពន្ធ័ភាពស៊ាំ៖ នៅពេលប្រពន្ធ័ភាពស៊ាំខ្សោយ ច្រើនតែប្រឈមខ្ពស់កើតជំងឺនេះ។ពិសេសអ្នកកើតអេដស៍ ឬវះកាត់ប្ដូរសរីរាង្គ។
– មានជំងឺប្រពន្ធ័ភាពស៊ាំ៖ នៅពេលប្រពន្ធ័ភាពស៊ាំប្រឆាំងទៅនឹងកោសិការាងកាយខ្លួនឯង ដូចជា រលាកសន្លាក់ (Rheumatoid Arthritis) និងជំងឺ Celiac អាចបង្កជាជំងឺមហារីកគ្រាប់ឈាមសបាន។
– ឆ្លងមេរោគ៖ វីរុស និងបាក់តេរីមួយចំនួន អាចធ្វើឲ្យកើនឡើងហានិភ័យខ្ពស់ ដូចជាពពួកវីរុស Epstein-Barr បណ្ដាលឲ្យមានកោសិកាឈាមសកាន់លើសកម្រិត (Glandular Fever)។
– វះកាត់កែសុដន់៖ បណ្ដាលឲ្យកោសិកាមហារីក T- Cell lymphoma នៅក្នុងជាលិកាសុដន់រីកឡើងធំ។
– ទម្ងន់ និងរបបអាហារ៖ ផលវិបាកធាត់ពេក អាចវិវដ្តទៅជាជំងឺ Lymphoma (មហារីកកូនកណ្តុរ) ទោះជាយ៉ាងនេះក្ដី ត្រូវមានការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
មិនមានការតាមដានជាប្រចាំ Lymphoma ទេ បើសិនមានរោគសញ្ញាឆ្លងវីរុស គួរទៅជួបជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងសួរនាំព័ត៌មានផ្ទាល់ខ្លួន ប្រវត្តិជំងឺក្នុងគ្រួសារ ដើម្បីព្យាយាមវិនិច្ឆ័យអំពីស្ថានភាពជំងឺ។
ពិនិត្យរាងកាយលើ ពោះ និងទ្រូង ក ក្រលៀន ក្លៀក ជាកន្លែងអាចហើម។ គ្រូពេទ្យនឹងរកមើលសញ្ញាឆ្លងមេរោគនៅសរសៃទឹករងៃ ដែលជាមូលហេតុបង្កឲ្យហើម។ គ្រូពេទ្យក៏អាចធ្វើតេស្តមួយចំនួនដូចជា៖
– តេស្តឈាម និងច្រឹបសាច់ អាចរកវត្តមានជំងឺមហារីក និងភាពខុសគ្នារបស់មហារីក។ គ្រូពេទ្យនឹងច្រឹបយកជាលិកាទឹករងៃទៅពិនិត្យនៅមន្ទីពិសោធន៍ ឬវះកាត់អាចយកសរសៃទឹករងៃទាំងអស់ ឬមួយចំណែកទៅពិនិត្យ។
ក្នុងករណីខ្លះ យើងអាចប្រើម្ជុលដើម្បីយកជាលិកា ឬច្រឹបយកខួរឆ្អឹង ដែលជាតេស្តចាំបាច់ត្រូវធ្វើ ប៉ុន្តែវិធីនេះទាមទារចាក់ថ្នាំសណ្ដំ ឬថ្នាំស្ពឹក។ ច្រឹបសាច់ ឬតេស្តផ្សេងទៀតអាចបញ្ជាក់ពីដំណាក់កាលមហារីក អាចដឹងការរាលដាលទៅផ្នែកផ្សេងទៀតក្នុងរាងកាយ ឬយ៉ាងណា។
– តេស្តរូបភាពដូចជា CT Scan និង MRI កាំរស្មីអ៊ិចនៅទ្រូង ពោះ និងត្រគាក ព្រមទាំងការស្កែនដោយប្រើរលកសម្លេង ឬ PET Scan ជាដើម។
– Spinal tap គឺប្រើម្ជុលវែង និងស្ដើង ចាក់ចូលបូមយកទឹកខួរឆ្អឹងខ្នងមកពិនិត្យ។
ដំណាក់កាលមហារីកអាស្រ័យលើប្រភេទ កម្រិតលូតលាស់ និងលក្ខណៈរបស់កោសិកា។ នៅក្នុងដំណាក់កាល ០ ដំណាក់កាលទី ១ ត្រូវកំណត់នៅកន្លែងតូចៗ ខណៈក្នុងដំណាក់កាលទី ៤ គឺពេលកោសិកាមហារីករាលដាលដល់សរីរាងផ្សេងទៀត។
មហារីកកូនកណ្ដុរ (មហារីកគ្រាប់ឈាមស) គឺមានដុំរឹងនៅកន្លែងណាមួយ ស្ថានភាពជំងឺធ្ងន់ធ្ងរ និងរាលដាលទៅផ្នែកផ្សេងៗក្នុងរាងកាយ។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល អាស្រ័យទៅលើប្រភេទមហារីកគ្រាប់ឈាមស T-cell Lymphoma កម្រិតស្ថានភាពជំងឺ ជាធម្មតាត្រូវការព្យាបាលលើសពីមួយវិធីសាស្ត្រ។
ជំងឺ Mycosis Fungoides និង Sezary syndrome អាចព្យាបាលផ្ទាល់ទៅលើស្បែកដូច ការព្យាបាលប្រពន្ធ័ភាពស៊ាំដែរ មានដូចជា៖
ព្យាបាលស្បែក
មានប្រេង ក្រែម និងជែល អាចលាបផ្ទាល់លើស្បែក ដើម្បីត្រួតពិនិត្យរោគសញ្ញាមហារីក និងករណីបំផ្លាញកោសិកាមហារីក។ ការព្យាបាលមួយចំនួនទៀតទាំងនេះមានដូចជា៖
– Retinoids (ថ្នាំសំយោគពី វីតាមីន A) នាំឲ្យផលរំខានមាន រមាស់ ឈឺ និងប្រតិកម្មជាមួយពន្លឺព្រះអាទិត្យ ហើយមិនអាចប្រើលើស្ត្រីមានផ្ទៃពោះទេ។
– ប្រើពពួក Corticosteroids យូរអាចធ្វើឲ្យស្បែកស្ដើង។
– ព្យាបាលដោយសារធាតុគីមី នាំឲ្យធ្វើឲ្យឡើងក្រហម និងហើម អាចធ្វើឲ្យកើនឡើងនូវភ្នាក់ងារប្រឈមមហារីកផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ផលរំខាននៅតិចជាងការព្យាបាលដោយសារធាតុគីមីតាមមាត់ ឬចាក់ចូលសរសៃឈាម។
ព្យាបាលតាមចរន្តសរសៃឈាម
ថ្នាំសម្រាប់មហារីក T-cell lymphoma រួមមានថ្នាំលេប ឬចាក់ និងថ្នាំចាក់តាមសរសៃផ្សេងទៀត។ គោលដៅព្យាបាល និងព្យាបាលដោយប្រើសារធាតុគីមីរួមគ្នា កាន់តែមានប្រសិទ្ធភាពខ្លាំង ហើយការព្យាបាលទាំងនោះរួមមាន៖
– ព្យាបាលដោយសារធាតុគីមីរួមគ្នា CHOP រួមមានសារធាតុ Cyclophosphamide សារធាតុ Hydroxydoxorubicin សារធាតុ Vincristine និងសារធាតុ Prednisolone។
– ថ្នាំ Pralatrexate (Folotyn)
– ថ្នាំ Bortezomib (Velcade) ថ្នាំ Belinostat (Beleodaq) ឬថ្នាំ Romidepsin (istodax)។
– ថ្នាំប្រពន្ធ័ភាពស៊ាំ ដូចជា Alemtuzumab(Campath) និង Denileukin diftitox (Ontak)។
ករណីមហារីកមានការវិវត្ត យើងអាចបញ្ចូលការព្យាបាលដោយប្រើគីមីលើស ២ ឆ្នាំ។ ផលរំខាននៃការព្យាបាលដោយប្រើសារធាតុគីមីមានដូចជា៖
– ជ្រុះសក់
– ចង្អោរ និងក្អួត
– ទល់លាមក ឬរាក
– ស្លេកស្លាំង ខ្វះឈាមក្រហម អស់កម្លាំង ខ្សោយ និងហត់
– នាំឲ្យខ្វះ Neutropenia ប្រភេទនៃជាលិកាឈាមស ធ្វើឲ្យងាយឆ្លងមេរោគ
– មានជំងឺប្លាកែតថយចុះ (Thrombocytopenia) ធ្វើឲ្យឈាមមិនងាយកក។
ព្យាបាលដោយកាំរស្មី
កាំរស្មី UVA និង UVB អាចសម្លាប់កោសិកាមហារីកនៅលើស្បែកបាន។ ជាទូទៅត្រូវបានធ្វើ ២-៣ ដងក្នុងមួយសប្ដាហ៍ ដោយប្រើអំពូលភ្លើងពិសេស។ ការព្យាបាលដោយប្រើកាំរស្មី UVA គឺត្រូវប្រើអមជាមួយថ្នាំដែលគេហៅថា Psoralens។ កាំរស្មី UVA ធ្វើឲ្យ Psoralens មានសកម្មភាព សម្លាប់កោសិកាមហារីក ហើយផលរំខានរួមមាន ចង្អោរ និងប្រែប្រួលស្បែក និងភ្នែក។ កាំរស្មី UV អាចនាំឲ្យកើនឡើងកត្តាប្រឈមជំងឺមហារីកផ្សេងទៀតនៅពេលខាងមុខ។
ព្យាបាលដោយប្រើវិទ្យុសកម្ម
ប្រើសារធាតុវិទ្យុសកម្មដើម្បីសម្លាប់កោសិកាមហារីក នាំឲ្យមានផលប៉ះពាល់ខ្លះលើស្បែក ប៉ុន្តែសរីរាង្គខាងក្នុងមិនរងផលប៉ះពាល់ទេ។សារធាតុវិទ្យុសកម្ម អាចធ្វើអោយស្បែករលាកបណ្ដោះអាសន្ននិងធ្វើអោយអស់កម្លាំង។
វិធីព្យាបាល Extracorporeal photopheresis (ព្យាបាលគ្រាប់ឈាមដោយម៉ាស៊ីន)
វិធីនេះប្រើសម្រាប់ព្យាបាលជំងឺមហារីកឈាមស Mycosis fungoides ឬ Sezary syndrom។ ក្រោយព្យាបាលរយៈពេល ២ថ្ងៃ ឈាមយើងនឹងត្រូវគ្រូពេទ្យផ្លាស់ប្ដូរ យកទៅព្យាបាលដោយកាំរស្មី UV និងថ្នាំ ដើម្បីសម្លាប់កោសិកាមហារីកក្នុងគ្រាប់ឈាម។ បន្ទាប់ពីឈាមត្រូវបាន ព្យាបាលរួចរាល់ នឹងត្រឡប់ទៅក្នុងរាងកាយវិញ។ ព្យាបាលបែបនេះ មានផលរំខានតិចតួច ដូចជា គ្រុនក្ដៅ ចង្អោរ វិលមុខ និងស្បែកឡើងក្រហម។
ព្យាបាលដោយផ្សាំកោសិកាដើម (Stem cell transplant)
វិធីនេះធ្វើដើម្បីផ្លាស់ប្តូរខួរឆ្អឹងកើតមហារីក ជំនួសមកវិញនូវខួរឆ្អឹងថ្មីមានសុខភាពល្អ។ មុនពេលអនុវត្តវិធីនេះ ត្រូវប្រើសារធាតុគីមីដើម្បីកំចាត់មហារីកចេញសិន។ អាចបង្កផលវិបាក បរាជ័យផ្សាំសរីរាង្គថ្មី (Graft failure) ខូចសរីរាង្គ និងមានមហារីកថ្មីទៀត។
[embed-health-tool-heart-rate]
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ការផ្លាស់ប្តូរការរស់នៅ និងវិធីព្យបាលនៅផ្ទះ អាចជួយឲ្យអ្នកជំងឺដោះស្រាយការប្រឈម និងគ្រប់គ្រងជំងឺនេះបាន។ គួរប្រឹក្សាជាមួយគ្រូពេទ្យ អ្វីគួរធ្វើ អ្វីមិនគួរធ្វើ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប