home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មហារីករាលដាល តើរាលដាលដោយរបៀបម៉េច?

មហារីករាលដាល តើរាលដាលដោយរបៀបម៉េច?

ជំងឺ​មហារីក​អាច​រាល​ដាល​ពី​កន្លែង​ដែល​កើត​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែល​គេ​ហៅ​ថា​មហារីក​រាលដាល។ មាន​​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ ដែល​គេ​ហៅ​មហារីក​រាល​ដាល​នេះ​ថា​ជា​មហារីក​ដំណាក់​កាល​ទី​៤​។ ដំណើរ​ការ​នៃ​ការ​ឆ្លង​រាល​ដាល​កោសិកា​មហារីក​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​ហៅ​ថា​ការ​ឆ្លង​រាល​ដាល។​​

មហារីក​រាលដាល​មាន​ឈ្មោះ​ដូច​ទៅ​នឹង​ឈ្មោះជំងឺ​នេះ​កើត​នៅ​ទី​តាំង​ដំបូង​ដែរ​។ ឧទាហរណ៍​ថា​ជំងឺ​មហារីក​សុដន់ រាល​ដាល​ដល់​សួត គេ​ហៅថា​ជំងឺ​មហារីក​សុដន់​រាល​ដាល មិន​មែន​ហៅ​ជំងឺ​មហារីក​សួត​នោះ​ទេ​ ហើយ​ជំងឺ​មហារីក​សុដន់​នេះ​នឹង​ត្រូវ​ព្យាបាល​​ដូច​ជំងឺ​មហារីក​ដំណាក់​កាល​ទី​៤​។

ករណី​ខ្លះ គ្រូពេទ្យ​បាន​រក​ឃើញ​មហារីក​រាល​ដាល ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ប្រាប់​បាន​ទេ​ថា​ជំងឺ​មហារីក​នេះ​រាល​ដាល​មក​ពី​​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ ហើយ​ជំងឺ​នេះ​គេ​ហៅ​ថា​ជំងឺ​មហារីក​មិន​ដឹង​ប្រភព​ដើម​ដំបូង​។

១. ជំងឺ​មហារីក​រាល​ដាល​បែប​ណា?​

កោសិកា​មហារីក​រាល​ដាល​ក្នុង​រាង​កាយ​តាម​ដំណាក់​កាល ដែល​ដំណាក់​កាល​ទាំង​នោះ​មាន​ដូច​ជា៖​

១.​លូត​លាស់ ឬ​រាលដាល​ទៅ​កាន់​ជាលិកា​ក្បែរៗ​នោះ

២. ផ្លាស់ទី​តាម​ជញ្ជាំង​នៃ​កូនកណ្ដុរ ឬ​សរសៃឈាម​ក្បែរ​នោះ​

៣. ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ទឹករងៃ និង​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ។​

៤. ឈប់​នៅ​ក្នុង​សរសៃឈាម​តូច​ៗ​នៅ​ទីតាំង​ណាមួយ ចាប់​ផ្ដើម​រាល​ដាល​ចូល​ជញ្ជាំង​សរសៃឈាម និង​បន្ត​​រាល​ទៅ​កាន់​ជាលិកា​ក្បែរ​ៗ​នោះ​។

៥. លូត​លាស់​នៅ​ក្នុង​ជាលិកា រហូត​ដល់​មាន​ដុំ​សាច់​តូចៗ​កើត​ឡើង​

៦. បង្ក​ឲ្យ​មាន​ការ​លូត​លាស់​សរសៃឈាម​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​​ការ​ផ្គត់​ផ្គង់​ឈាម​នាំ​ឲ្យ​ដុំ​សាច់​មហារីក បន្ត​លូត​លាស់​។

ភាគ​ច្រើន​ កោសិកា​មហារីក​ទាំង​នោះ​ងាប់​នៅ​ចំណុច​ណា​មួយ​នៃ​ដំណាក់​កាល​ទាំង​នេះ។ ប៉ុន្តែ​ដរាប​ណា​មាន​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​កោសិកា​មហារីក​ទាំង​នោះ​នៅ​គ្រប់​ដំណាក់​កាល កោសិកា​មហារីក​មួយ​ចំនួន​អាច​ក​ជា​ដុំ​សាច់​ថ្មី​នៅ​ផ្នែក​ផ្សេង​នៃ​រាង​កាយ​។ កោសិកា​មហារីក​រាល​ដាល​ ក៏​អាច​នៅ​សម្ងំ​មិន​បញ្ចេញ​សកម្ម​ភាព​រាប់​ឆ្នាំ​ដែរ មុន​នឹង​កោសិកា​ទាំង​នោះ​ចាប់​ផ្ដើម​លូត​លាស់​ជា​ថ្មី​។

មហារីករាលដាល

២. កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​ណា​ខ្លះ?​

​​ជំងឺ​មហារីក​អាច​រាលដាល​ទៅ​ស្ទើរ​គ្រប់​កន្លែង​នៃ​រាង​កាយ​ ទោះ​បី​ជា​ជំងឺ​មហារីក​ប្រភេទ​ខ្លះ​ទំនងជា​រាល​ដាល​ទៅ​តែ​កន្លែង​ជាក់លាក់​មួយ​ចំនួន​ ជាជាង​កន្លែង​ផ្សេង​ក៏​ដោយ​។ ផ្នែក​នៃ​រាង​កាយ​ដែល​មហារីក​ជា​ទូ​ទៅ​ច្រើន​រាល​ដាល​ទៅ​មាន​ដូច​ជា​ឆ្អឹង ថ្លើម និង​សួត​។

ខាង​ក្រោម​នេះ​​ជា​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន​ក្នុង​ចំណោម​ផ្សេង​ទៀត​​ដែល​អាច​រាល​ដាល​ទៅ​ទីតាំង​ផ្សេង​៖

  • មហារីក​សុដន់៖ អាច​លាក​ដាល​ទៅ​​កាន់​ឆ្អឹង សួត ​ថ្លើម និង​ខួរ​ក្បាល
  • មហារីក​ប្លោក​នោម៖ អាច​រាល​ដាល​ទៅ​ឆ្អឹង សួត និង​ថ្លើម
  • មហារីក​ពោះ​វៀន​ធំ៖ អាច​រាល​ដាល​ទៅ​សួត ថ្លើម និង​ស្រោម​ពោះ​
  • មហារីក​តម្រង​នោម៖ អាច​រាល​ដាល​ទៅ​ក្រពេញ​លើ​តម្រង​នោម ឆ្អឹង ខួរក្បាល ថ្លើម និង​សួត​
  • មហារីក​សួត៖ អាច​រាល​ដាល​ទៅ​កាន់ ក្រពេញ​លើ​តម្រង​នោម ឆ្អឹង ខួរក្បាល ថ្លើម និង​សួត​។

៣. រោគ​សញ្ញា

ជំងឺ​មហារីក​រាល​ដាល​មិនមែន​សុទ្ធ​តែ​បញ្ចេញ​រោគ​សញ្ញា​នោះ​ទេ។ ពេល​រោគ​សញ្ញា​លេច​ឡើង អាច​មាន​លក្ខណៈ​បែប​ណា​មួយ និង​មាន​ញឹក​ញាប់​កម្រិត​ណា គឺ​អាស្រ័យ​លើ​ទំហំ និង​ទីតាំង​នៃ​ដុំ​សាច់​មហារីក​នោះ​។ យ៉ាងណា រោគ​សញ្ញា​ទូទៅ​មួយ​នៃ​មហារីក​រាល​ដាល​រួម​មាន​៖

  • ឈឺ ឬ​បាក់​ឆ្អឹង បើ​មហារីក​ឆ្លង​ដល់​ឆ្អឹង​
  • ឈឺក្បាល ប្រកាច់ ឬ​វិលមុខ ពេល​មហារីក​បាន​ឆ្លង​ដល់​ខួរ​ក្បាល​
  • ហត់ ពេល​ជំងឺ​មហារីក​ឆ្លង​ដល់​សួត
  • កើត​លឿង ឬ​ហើម​ក្នុង​ពោះ ពេល​ជំងឺ​មហារីក​រាល​ដាល​ដល់​ថ្លើម​

៤. ការ​ព្យាបាល​

ស្ទើរ​តែ​គ្រប់​ជំងឺ​មហារីក​រាល​ដាល​សុទ្ធ​តែ​មាន​វិធី​ព្យាបាល​។ គោល​បំណង​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​រាល​ដាល​ទាំង​នោះ​ធ្វើ​ឡើង​ដើម្បី​គ្រប់​គ្រង​ជំងឺ ដោយ​បញ្ឈប់ ឬ​ពន្យឺត​កា​រលូត​លាស់​។ អ្នក​ជំងឺ​ខ្លះ​អាច​រស់​នៅ​បាន​រាប់​ឆ្នាំ​ពេល​កើត​ជំងឺ​មហារីក​រាល​ដាល​ ដោយ​សារ​ការ​គ្រប់​គ្រង​ជំងឺ​​បាន​ល្អ។ ការ​ព្យាបាល​ផ្សេង​ទៀត អាច​ជួយ​បង្កើន​គុណ​ភាព​ជីវិត ​តាម​រយៈ​ការ​បន្ថយ​រោគ​សញ្ញា​។​​​​

​ការ​ព្យាបាល​នេះ​ទៀត​សោត​ក៏​អាច​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ដើម​ ទី​តាំង​រាល​ដាន ការ​ព្យាបាល​ដែល​អ្នក​ជំងឺ​ធ្លាប់​មាន​​កន្លង​មក​ និង​សុខភាព​ទូទៅ​របស់​អ្នក​ជំងឺ​។

បើ​សិន​ជា​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​គ្រួពេទ្យ​ប្រាប់​ថា​ជំងឺ​មហារីក​គ្រប់គ្រង​លែង​បាន អ្នក​ជំងឺ និង​ក្រុម​គ្រួសារ​ អាច​ពិភាក្សា​អំពី​ការ​ថែទាំ​ណា​មួយ​សម្រាប់​ជីវិត​ចុង​ក្រោយ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cancer.gov/types/metastatic-cancer#what

https://www.cancer.org/treatment/understanding-your-diagnosis/advanced-cancer/what-is.html

https://www.cancercenter.com/metastasis

 


អត្ថបទពាក់ព័ន្ធ

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​បឺរអាចមាន​ប្រយោជន៍ដល់​ការ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ

​រមាស់​ស្បែក​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 31/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត