home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចាស់ៗ​មាន​ជំងឺ​នេះ ​ជា​កូន​ជា​ក្មួយ គួរ​ដឹង​ត្រូវ​ថា​ធ្វើ​ម៉េច​​ហើយ

ចាស់ៗ​មាន​ជំងឺ​នេះ ​ជា​កូន​ជា​ក្មួយ គួរ​ដឹង​ត្រូវ​ថា​ធ្វើ​ម៉េច​​ហើយ

ជា​កូន​ល្អ ក្មួយ​ល្អ ឬ​ក៏​មិត្ត​ល្អ បើ​ម៉ាក់អ៊ំ​ចាស់ៗ ឬ​មិត្ត​ភក្តិ​យើង​កើត​ជំងឺ​មហារីក គួរ​ដឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គាត់​អាច​ប្រឈម​មុខ តស៊ូ​ប្រយុទ្ធ​ដើម្បី​បន្ត​ជីវិត​ដោយ​រីករាយ ព្រោះ​ដឹង​ស្រាប់​ហើយ ស្រីៗ​គ្នា​យើង​ពិបាក​គ្រប់​រឿង មិន​ស្រួល​ដូច​ប្រុសៗ​ទេ ពិសេស​មាន​ជំងឺ​មហារីក​មាត់​ស្បូត​តែ​ម្តង។ “Hello គ្រូពេទ្យ” នៅ​គាំ​ទ្រ​គ្នា​យើង​ជានិច្ច ហើយ​អត្ថបទ​នេះ អាច​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ត្រូវ​ដឹង អ្វី​ត្រូវ​ធ្វើ ដើម្បី​ជួយ​ពួកគាត់​ដើរ​ឆ្លង​ពេល​វេលា​ដ៏​ពិបាក​មួយ​នេះ។

១- គួរដឹងអ្វីខ្លះពីជំងឺមហារីកមាត់ស្បូន?

អ្វី​យើង​ត្រូវ​ធ្វើ​ដំបូង​បង្អស់ ស្វែង​យល់​ពី​រឿង​រ៉ាវ​ម៉ាក់អ៊ំ ឬ​មិត្តភក្តិ​យើង​បាន​ឆ្លង​កាត់​ ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ព្រោះ​មហារីក​មាត់ស្បូន​ កើត​ឡើង​នៅ​ពេល​មាន​ដុំ​សាច់​ ស្លូត វិវត្តទៅ​ជា​ដុំសាច់​កាច ​លូតលាស់​ខុស​ប្រក្រតី​ក្នុង​មាត់​ស្បូន​ ផ្នែក​ខាង​ក្រោម​ស្បូន។

មុយតាស្យុង​នៃ DNA (ហ្សែនខូច) ​និងមេរោគ HPV ​ជា​មូលហេតុ​បង្កជា​មហារីក​មាត់​ស្បូន​ ធ្វើ​ឲ្យ​កោសិកា​​ប្រែប្រួល និង​ការ​លូតលាស់​លឿន​ បង្កជា​មហារីក ហើយ​ការ​ព្យាបាល​ជំងឺ​កាច​សាហាវ​នេះ មាន​ច្រើន​ប្រភេទ​ ដូច​ជា វះ​កាត់ ​បាញ់​កាំរស្មី ​ចាក់​ថ្នាំ​គីមី ឬ​​ព្យាបាល​ប្រើថ្នាំ អាស្រ័យ​លើ​កម្រិត ​និង​ស្ថាន​ភាព​ជំងឺ។ គ្រូពេទ្យ​អាច​ណែនាំ​ពី​ការ​ព្យាបាល​​មាន​ប្រសិទ្ធិ​ភាព ប៉ុន្តែ​វា​អាច​មាន​ផល​ប៉ះពាល់​ដូចជា​ ល្ហិត​ល្ហៃ បញ្ហា​ពោះវៀន តម្រង​នោម ផ្លូវ​ភេទ និង​ផ្លូវចិត្ត។

២- ដឹងថាម៉ាក់អ៊ំយើងមានអារម្មណ៍យ៉ាងម៉េចអត់?

ទោះ​ជា​ម៉ាក់អ៊ំ ឬ​មិត្ត​យើង ​ទើប​ដឹង​ថា​​កើត​ជំងឺ​នេះ ឬ​​ទទួល​ការ​ព្យាបាល​ហើយក្តី​ មិន​ប្រាកដ​ថា​មាន​អារម្មណ៍​​នឹង​នរ​ឡើង​វិញ​ភ្លាមៗ​ទេ ព្រោះ​ធម្មតា​កើត​មហារីក​ ងាយ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​កំឡុង​ពេល​ព្យាបាល​ ហើយ​រោគសញ្ញា​របស់ជំងឺ​បាក់​ទឹក​ចិត្ត​មាន​ដូចជា៖

– គ្មាន​កម្លាំង
– គេង​មិន​លក់
– ស្រក ឬ​ឡើងគីឡូ​ខ្លាំង
– ក្រៀមក្រំ អស់​សង្ឃឹម​យូរ​អង្វែង
– លែង​ចាប់​អារម្មណ៍​អ្វី​ធ្លាប់​ចូល​ចិត្ត
– បន្ទោស​ខ្លួន​ឯង គិត​ថា​គ្មាន​តម្លៃ និង​អត់​ប្រយោជន៍
– មិន​អាច​ប្រមូល​អារម្មណ៍​ឲ្យ​មូល បាត់់បង់​ការ​ចងចាំ និង​ពិបាក​សម្រេចចិត្ត។

បើ​សម្គាល់​ឃើញថា​ ម៉ាក់អ៊ំ ឬ​គ្នា​យើង ​មាន​រោគសញ្ញា​បែបនេះ​ ​គួរ​តែ​លើក​ទឹក​ចិត្តពួក​គាត់​អំឡុង​ពេល​ព្យាបាល ​ដើម្បី​ឲ្យ​គាត់​ឆ្លង​ផុត​ការ​បាក់​ទឹក​ចិត្ត ព្រោះ​អាច​ជា​ពេល​មួយ ម៉ាក់អ៊ំ ឬមិត្ត​ភក្តិយើង ​ស្ថិត​ក្នុង​អារម្មណ៍​ភ័យខ្លាច​ដោយ​សារ​មហារីក បារម្ភ​ និង​ឆេវឆាវ ទាមទារ​ចាំ​បាច់ ​ការ​លើក​ទឹកចិត្តពី​យើង​ ដែល​ជា​មនុស្ស​សំខាន់​ជុំវិញ​ខ្លួន​គាត់។

៣- អ្វីត្រូវធ្វើពេលម៉ាក់អ៊ំកើតមហារីកមាត់ស្បូន?

មាន​វិធី​ជា​ច្រើនយើង​អាច​ជួយពួក​គាត់​បាន​ ​អាច​ដើរ​តួ​ជា​មនុស្ស​ម្នាក់​យល់​អារម្មណ៍​ពួក​គាត់ ដឹង​ថា​​ពិបាក​ចិត្ត ចេះ​លើក​ទឹក​ចិត្ត ឲ្យ​និយាយ​រឿងរ៉ាវ​ទុក្ខសោក​ក្នុង​ចិត្ត​ចេញ​មក​ក្រៅ។ ​អាច​​ជួយ​សម្រាល​ការងារ​មួយ​ចំនួន​ ដូចជា បើក​ឡាន ធ្វើ​ការងារ​ផ្ទះ ឬ​ចម្អិន​​ម្ហូប ជាដើម។ ត្រូវ​ចាំ​ថា ចិត្ត​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខុ​សគ្នា អ៊ីចឹង​ត្រូវ​ព្យាយាម​យល់​ពី​ម៉ាក់អ៊ំ ឬ​មិត្តភក្តិយើង​កំពុង​ឆ្លង​កាត់​ពេល​វេលា​ពិបាក​មួយនេះ ត្រូវ​បង្ហាញ​ឲ្យដឹង យើង​ពិតជា​ចង់​ជួយ​ ព្រោះ​វា​មានន័យ ​និងសំខាន់​ចំពោះ​ពួកគាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Helping someone with cancer. http://www.cancer.ca/en/cancer-information/cancer-journey/helping-someone-with-cancer/?region=on. Access July 21, 2017

Anxiety, Fear, and Depression. Having cancer affects your emotional health. https://www.cancer.org/treatment/treatments-and-side-effects/emotional-side-effects/anxiety-fear-depression.html. Access July 21, 2017

What Is Cervical Cancer? http://www.cancer.org/cancer/cervicalcancer/detailedguide/cervical-cancer-what-is-cervical-cancer. Access July 21, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 15/11/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត