ក្រោយងូតទឹកសម្អាតខ្លួនរួច គ្នាយើងមួយចំនួនច្បាស់ជាប្រើផលិតផលលាបបំបាត់ក្លិនក្លៀកហើយ មុននឹងរៀបចំខ្លួនចេញទៅធ្វើការ ឬទៅរៀន បើមិនដូច្នោះទេ នៅមិនស្រណុកខ្លួនឡើយ។ ទាក់ទងនឹងផលិតផលលាបក្លៀកនេះ មានការលើកឡើងមួយថា ធាតុផ្សំ Antiperspirant មានក្នុងផលិតផលលាបក្លៀក អាចបង្កឲ្យអ្នកប្រើ ពិសេសស្រីៗ កើតជំងឺមហារីកសុដន់។ តើការលើកឡើងនេះពិត ឬមិនពិត?