backup og meta

អាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 23, 2022

    អាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?

    ពេល​មួយ​យើង​តឹង​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​ខ្លី តែ​បែរ​ជា​អូស​បន្លាយ​រហូត​លើ​ស​ពី​ពីរ​បី​ថ្ងៃ នោះ​អាច​ថា​យើង​មិន​មែន​កើត​ជំងឺ​ផ្ដាសាយ​ទេ​។​ ប៉ុន្តែ​អាការៈ​នេះ​អាច​ថា​យើង​​មាន​បញ្ហា​រលាក​ប្រហោង​​ឆ្អឹង​ច្រមុះ ឬ​អាលែកហ្ស៊ី​។

    អាការៈ​ទាំងពីរ​នេះ​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ភាន់​ច្រឡំ​។ ប៉ុន្តែ​អាការៈ​ទាំង​ពីរ​មាន​មូល​ហេតុ​បង្ក​ចម្បង​ខុស​គ្នា និង​វិធី​ព្យា​បាល​ក៏​ផ្សេង​គ្នា​ដែរ​។​​

    ១. មូល​ហេតុ​បង្ក​

    ទាំង​រលាក​ប្រហោង​ឆ្អឹង​​ច្រមុះ​ និង​អាលែក​ហ្ស៊ី គឺ​ធ្វើឲ្យ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ស្ទះ​​ និង​ពិបាក​​ដក​ដង្ហើម​ដូច​គ្នា គ្រាន់​តែ​ថា​វា​បង្ក​មក​ពី​មូល​ហេតុ​ផ្សេងៗ​គ្នា​។​​​

    បើ​សិន​ជា​យើង​កើត​មាន​អាការៈ​អាលែក​ហ្ស៊ី​ រន្ធ​ច្រមុះ​របស់​យើង​នឹង​ឡើង​ហើម ព្រោះ​តែ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ព្យា​យាម​បញ្ចញ​​​ធាតុ​បង្ក​អា​លែក​ហ្ស៊ី ឬ​អាលែក​ហ្ស៊ែន​ ចេញ​មក​ក្រៅ។​ ការណ៍​នេះ ​​កើត​ឡើង​ដោយ​សារ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ជាមួយ​លម្អង​ផ្កា ធូលី​ ឬ​រោម​សត្វ​ ជាដើម​។

    ចំណែក​ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ កើត​ឡើង​​ដោយ​សារ​បញ្ហា​អាលែក​ហ្ស៊ី ឬ​​ផ្ដាសាយ តែ​ក្នុង​ករណី​កម្រ​ខ្លះ​ វា​កើត​ឡើង​ដោយ​សារ​ពពួក​បាក់​តេរី​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដែរ​។

    ពេល​យើង​ជួប​បញ្ហា​អាលែក​ហ្ស៊ី និង​ផ្ដាសាយ​ ច្រមុះ និង​ប្រ​ហោង​ឆ្អឹង​​ច្រមុះ​របស់​យើង​នឹង​រលាក ដែល​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ហូរ​ចេញ​របស់​ស្លេស្ម នាំ​ឲ្យ​កើត​មាន​ការ​ឆ្លង​រោគ នេះ​មិន​ទាន់​និយាយ​ដល់​អាកា​រៈ​ឈឺ​ចាប់ និង​សម្ពាធ​​នោះ​ផង។

    ប្រ​សិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី យើង​ទំនង​ជា​អាច​មាន​បញ្ហា​នៅ​ប្រ​ហោង​ឆ្អឹង​ច្រមុះ ព្រោះ​នៅ​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រ​មុះ​នឹង​ហើម នៅ​ពេល​យើង​ដក​ដង្ហើម​។​

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    អាលែកហ្ស៊ី

    ២. រោគ​សញ្ញា

    រោគ​សញ្ញា​របស់​អាលែកហ្ស៊ី និង​ការ​រលាក​ប្រហោងឆ្អឹង​​ច្រមុះ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន។ អាការៈ​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​យើង​តឹង​ច្រមុះ​ដូច​គ្នា។ យ៉ាង​ណា ប្រសិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​យើង​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​នេះ​ទៀត​។

    • ហៀរ​សម្បោរ និង​កណ្ដាស់​
    • ហូរទឹកភ្នែក ឬ​រមាស់​ភ្នែក
    • ឮ​សំឡេង​ដូចហូច

    សម្រាប់​គ្នា​យើង​ជួប​បញ្ហា​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ​ក្រៅពី​តឹង​ច្រមុះ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា៖

    • ស្លេស្ម​ឡើង​ខាប់ និង​មាន​ពណ៌
    • ឈឺចាប់ មាន​អារម្មណ៍​ថា​ហើម​នៅ​ជុំវិញ​ថ្ងាស ភ្នែក និង​ថ្ពាល់
    • ឈឺក្បាល ឬ​ឈឺ​ក្នុង​ធ្មេញ​
    • ស្លេស្ម​ធ្លាក់​ចូល​បំពង់​ក
    • ធុំក្លិន​ខ្យល់​ដង្ហើម​
    • អស់កម្លាំង និង​
    • ក្ដៅ​ខ្លួន​ស្ទេញៗ​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 23, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម