និយមន័យ
១- អ្វីទៅជាជំងឺវិបត្តិជាតិខ្លាញ់?
ខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ជាសមាសធាតុចម្បងដើម្បីចិញ្ចឹមកោសិការាងកាយ។ ជាតិខ្លាញ់កូឡេស្តេរ៉ូល និងខ្លាញ់ Triglycerides (ខ្លាញ់អាក្រក់) ជាខ្លាញ់ស្តុកក្នុងរាងកាយ និងប្រើជាប្រភពថាមពល។ ពេលកម្រិតខ្លាញ់នៅក្នុងឈាមកើនឡើង ឬថយចុះ គេហៅថាជំងឺវិបត្តិជាតិខ្លាញ់ (Dyslipidemia) ដោយចែកចេញជាប្រភេទជំងឺ ៣ ផ្សេងពីគ្នាដូចជា៖
– ជាតិខ្លាញ់អាក្រក់ LDL (Low-Density Lipoprotein) ជាទម្រង់មួយនៃកូលេស្តេរ៉ូល មានកម្រិតខ្ពស់។
– ជាតិខ្លាញ់ល្អ HDL (High-Density Lipoprotein) ជាទម្រង់មួយនៃកូលេស្តេរ៉ូល មានកម្រិតទាប។
– ខ្លាញ់ Triglycerides ឡើងខ្ពស់ខ្លាំង។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
ជំងឺប្រភេទនេះកើតមានច្រើន អាចប៉ះពាល់លើមនុស្សគ្រប់វ័យ។ យ៉ាងណា យើងអាចគ្រប់គ្រងតាមរយៈការកាត់បន្ថយកត្តាប្រឈមមួយចំនួន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣- តើមានរោគសញ្ញាអ្វីខ្លះ?
ជំងឺវិបត្តិជាតិខ្លាញ់មិនមានរោគសញ្ញាទេ ការពិនិត្យឈាម ជាមធ្យោបាយតែមួយ ដើម្បីរកមើលជំងឺនេះ។
៤- ពេលណាគួរទៅជួបពេទ្យ?
សាកសួរគ្រូពេទ្យបើយើងធ្វើតេស្តជាតិខ្លាញ់ ដើម្បីទទួលណែនាំកត្តាអាយុធ្វើតេស្តដំបូង ហើយជាធម្មតាតេស្តពិនិត្យជាតិខ្លាញ់ អាចធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង។ បើលទ្ធផលតេស្តមិនអាចទទួលយកបាន គ្រូពេទ្យអាចឲ្យធ្វើតេស្តច្រើនដង ពិសេសបើសមាជិកក្នុងគ្រួសារមានប្រវត្តិកើតជំងឺវិបត្តិជាតិខ្លាញ់ ជំងឺបេះដូង ឬកត្តាប្រឈមផ្សេងទៀត ដូចជាជក់បារី ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមជាដើម។
មូលហេតុបង្ក
៥- អ្វីទៅជាមូលហេតុបង្កឲ្យកើតជំងឺនេះ?
មានមូលហេតុមួយចំនួនបង្កឲ្យមានជំងឺវិបត្តិជាតិខ្លាញ់ ដោយចែកចេញជាពីរ គឺមូលហេតុអាចកែខៃបាន និងមិនអាចកែខៃបាន៖
មូលហេតុបង្កអាចកែខៃបាន
– រួមមានរបបអាហារមិនល្អសម្រាប់សុខភាព មានខ្លាញ់មិនឆ្អែត និងស្ករធម្មតាខ្ពស់ ជំងឺធាត់ និងគ្នាយើងធ្វើការងារអង្គុយយូរជាប្រចាំ។
– ថ្នាំមួយចំនួន ដូចជាថ្នាំអ័រម៉ូនភេទ (Estrogen) ថ្នាំជំងឺអេដស៍ អាចធ្វើឲ្យកម្រិតខ្លាញ់ Triglyceride ឡើងខ្ពស់។
មូលហេតុមិនអាចកែខៃបាន
មានកត្តាហ្សែន ជាមូលហេតុចម្បងនៃជំងឺតំណពូជ ធ្វើឲ្យមានបញ្ហាខ្លាញ់ អាចសង្ស័យលើអ្នកជំងឺសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺនេះ ជាពិសេសប៉ា ឬបងប្អូនប្រុស កើតជំងឺបេះដូងមុខអាយុ ៥៥ឆ្នាំ និងម៉ាក់ ឬបងប្អូនស្រី កើតជំងឺបេះដូងមុខអាយុ ៦៥ ឆ្នាំ។
កត្តាប្រឈម
៦- អ្វីខ្លះជាកត្តាប្រឈមបង្កឲ្យមានជំងឺនេះ?
កត្តាប្រឈមជំងឺនេះមានដូចជា៖
– អត់ហាត់ប្រាណ
– ជក់បារីធ្វើ ឲ្យខូចជញ្ជាំងសរសៃឈាម និងកកខ្លាញ់
– កត្តាប្រឈមកើតជំងឺសរសៃឈាម ដូចជាជក់បារី ជំងឺសម្ពាធឈាមខ្ពស់ ឬជំងឺធាត់
– ជំងឺទឹកនោមផ្អែម៖ បរិមាណស្ករច្រើននៅក្នុងឈាម ធ្វើឲ្យសារធាតុខ្លាញ់ LDL ខ្ពស់ និង HDL ចុះទាប។ ជាតិស្ករខ្ពស់ក្នុងឈាម អាចធ្វើឲ្យខូចជញ្ជាំងសរសៃអាក់ទែ។
– ប្រវត្តិគ្រួសារ៖ មានជំងឺបេះដូងមុនអាយុ ៥០ឆ្នាំចំពោះបុរស ឬអាយុ ៦០ឆ្នាំ សម្រាប់ស្ត្រី។ ប្រវត្តិគ្រួសារមានជំងឺវិបត្តិជាតិខ្លាញ់។
– របបអាហារមិនល្អ៖ ការញ៉ាំខ្លាញ់ឆ្អែតមាននៅក្នុងសាច់សត្វ និងខ្លាញ់មិនឆ្អែត (Trans Fats) មាននៅក្នុងនំដុត និងនំធុង។
– រង្វាស់ចង្កេះធំ៖ កត្តាប្រឈមកើនឡើងប្រសិនបើប្រុសៗរង្វាស់យ៉ាងតិច ១០២ សង់ទីម៉ែត្រ ឬស្រីៗរង្វាស់ចង្កេះយ៉ាងតិច ៨៩ សង់ទីម៉ែត្រ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ធ្វើតេស្តឈាម ជាមធ្យោបាយតែមួយ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺវិបត្តិជាតិខ្លាញ់ អាចជួយពិនិត្យមើលកម្រិតកូលេស្តេរ៉ូលជាក់លាក់ដូចជា៖
– ខ្លាញ់កូលេស្តេរ៉ូលសរុប
– ខ្លាញ់កូលេស្តេរ៉ូល LDL
– ខ្លាញ់កូលេស្តេរ៉ូល HDL
– ខ្លាញ់ Triglycerides
ដើម្បីការវាស់វែងជាក់លាក់ មិនត្រូវញ៉ាំ ឬផឹកអ្វីក្រៅពីទឹកចន្លោះពី ៩-១២ ម៉ោងមុនពេលធ្វើតេស្ត។
៨- ព្យាបាលដោយវិធីណា?
ផ្លាស់ប្តូរទម្លាប់រស់នៅ ងាកមករកការហាត់ប្រាណ និងញ៉ាំអាហារសុខភាព ជាជំហានដំបូងបង្ការជំងឺវិបត្តិជាតិខ្លាញ់។ ប៉ុន្តែបើគ្មានប្រសិទ្ធភាព គ្រូពេទ្យនឹងណែនាំថ្នាំដើម្បីព្យាបាល។ ជម្រើសថ្នាំព្យាបាល អាស្រ័យលើកត្តាផ្សេងៗដូចជា កត្តាប្រឈមចំពោះយើងម្នាក់ៗ កត្តាវ័យ ជំងឺប្រចាំកាយ និងផលប៉ះពាល់ផ្សេងៗ ហើយថ្នាំទាំងនោះមានដូចជា៖
– ថ្នាំ Statins៖ Statins ទៅបង្អាក់សារធាតុថ្លើមត្រូវការជាចាំបាច់ ដើម្បីបង្កើតជាខ្លាញ់កូលេស្តេរ៉ូល ហេតុនេះធ្វើឲ្យថ្លើមទាញខ្លាញ់ពីក្នុងឈាម ធ្វើឲ្យរាងកាយស្រូបកូលេស្តេរ៉ូលកកនៅក្នុងសរសៃអាក់ទែ មិនឲ្យកើតជំងឺសរសៃឈាមបេះដូង។ ជម្រើសពពួកថ្នាំនេះ មានដូចជា Atorvastatin (Lipitor) ថ្នាំ Fluvastatin (Lescol) Lovastatin (Altoprev) Pitavastatin (Livalo) Pravastatin (Pravachol) Rosuvastatin (Crestor) និងថ្នាំ Simvastatin (Zocor)។
– ថ្នាំ Bile-acid-binding resins៖ ដោយសារថ្លើមត្រូវការកូលេស្តេរ៉ូល ផលិតទឹកប្រម៉ាត់ (អាស៊ីដ Bile) ដើម្បីបំបែកចំណីអាហារ ដូចនេះពពួកថ្នាំ ដូចជា Cholestyramine (Prevalite) Colesevelam (Welchol) និង Colestipol (Colestid) គឺប្រឆាំងអាស៊ីដប្រភេទនេះ ធ្វើឲ្យថ្លើមទាញយកកូលេស្តេរ៉ូល កាន់តែច្រើន នាំឲ្យកាលេស្តេរ៉ូលក្នុងឈាមចុះទាប។
– ថ្នាំ Cholesterol absorption inhibitors៖ ពោះវៀនតូច មាននាទីស្រូបកូលេស្តរ៉ូលពីអាហារ និងបញ្ចេញទៅក្នុងឈាម។ ថ្នាំ Ezetimibe (Zetia) ជួយកាត់បន្ថយកូលេស្តេរ៉ូលពីក្នុងឈាមបាន ដោយស្រូបខ្លាញ់ពីអាហារបាន ហើយថ្នាំនេះ អាចប្រើរួមជាមួយថ្នាំ Statin។
– ថ្នាំចាក់៖ ក្រុមថ្នាំថ្មីៗអាចជួយថ្លើមស្រូបជាតិខ្លាញ់កូលេស្តេរ៉ូល LDL កាន់តែច្រើន អាចបន្ថយបរិមាណខ្លាញ់អាក្រក់នៅក្នុងឈាម។ ថ្នាំទាំងនោះ មានដូចជា Alirocumab (Praluent) និង Evolocumab (Repatha) អាចប្រើលើអ្នកជំងឺមានបញ្ហាហ្សែននេទិក មានកម្រិត LDL ខ្ពស់ខ្លាំង ឬអ្នកជំងឺមានប្រវត្តិកើតជំងឺសរសៃបេះដូង ស៊ាំនឹងថ្នាំ Statins ឬថ្នាំប្រឆាំងជាតិខ្លាញ់ផ្សេងទៀត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះអាចជួយបានដែរទេ?
ដើម្បីថែទាំខ្លួនប្រាណឲ្យបានល្អយើងគួរផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួនអាចជួយគ្រប់គ្រងស្ថានភាពជំងឺបាន ជាក់ស្តែងផលិតធម្មជាតិមួយចំនួន មានប្រយោជន៍អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងច្រើន និងតែងទទួលការណែនាំឲ្យប្រើពីគ្រូពេទ្យដូចជា៖
– គ្រាប់ធញ្ញជាតិ
– Beta-sitosterol មាននៅក្នុងអាហារបំប៉នលេប និងប័ររុក្ខជាតិដូចជាផលិតផល Promise Activ។
– Blond psyllium មាននៅក្នុងផ្លែឈើក្រៀម និងផលិតផលដូចជា Metamucil។
– Oat bran មាននៅក្នុងគ្រាប់ស្រូវសាលី។
– Sitostanol មាននៅក្នុងអាហារបំប៉ន និងប័ររុក្ខជាតិមួយចំនួន ដូចជា Benecol។
បើញ៉ាំអាហារបំប៉ន ត្រូវដឹងពីសារសំខាន់នៃការរស់នៅដោយប្រកបដោយសុខភាព។ បើគ្រូពេទ្យឲ្យប្រើថ្នាំសម្រាប់បន្ថយកម្រិតកូលេស្តរ៉ូល ត្រូវផឹកតាមវេជ្ជបញ្ជា។ គប្បីប្រាប់គ្រូពេទ្យពីអាហារបំប៉នយើងកំពុងប្រើ។
បើមានសំណួរ គប្បីពិគ្រោះជាមួយគ្រូពេទ្យពីដំណោះស្រាយល្អបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕