ដំណេក

ចំណេះដឹងទូទៅ

ដំណេក

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

អត្ថបទផ្សេងទៀតពី ដំណេក

ស្វែងរក ដំណេក

បញ្ហាដំណេកផ្សេងទៀត

ធ្វើការ​យប់​ជ្រៅ​ពេក ឬ​ធ្វើការ​វេន​យប់រាប់ឆ្នាំ អាចប្រឈម​កើត​ជំងឺ​ទាំង​នេះ

បច្ចុប្បន្ន​នេះ គ្នា​យើង​ភាគ​ច្រើន​សុទ្ធ​តែ​មមា​ញឹក​ខ្លាំង​នឹង​ការងារ ខ្លះ​ធ្វើ​ការ​ថ្ងៃ​មិន​គ្រប់​ទេ យក​ការងារ​មក​ធ្វើ​ពេល​យប់​​ទៀត។ ពិត​ណាស់ ធ្វើការ​យប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មូល ងាយ​ស្រួល​ច្រើន​ជាង​ធ្វើ​នៅ​ការិយាល័យ ប៉ុន្តែ​ត្រូវ​ដឹង​ថា ធ្វើ​ការ​យប់​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ“ នឹង​លើក​ឡើង​ផល​ប៉ះពាល់​ខ្លះៗ ដោយ​សារ​ធ្វើ​ការ​យប់ជ្រៅ​ពេក។ ១– រំខាន​ដល់​ចង្វាក់​នៃ​ការ​គេង​ពី​ធម្មជាតិ គេង​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ។ នៅ​ពេល​យើង​កំពុង​ដេក​លង់​លក់ រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​ពុល​ចេញ​មក​ក្រៅ ជួស​ជុល​កន្លែង​មាន​របួស និង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង។ ធ្វើ​ការ​ងារ​យប់​ជ្រៅពេក ឬ​ការងារ​វេន​យប់​តែ​ម្តង នឹង​រំខាន​ទៅ​ដល់​ដំណើរ​ការ​ទាំង​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​ជាច្រើន។ ២– កើន​ហានិភ័យ​កើត​មហារីក​សុដន់? ចំពោះ​ស្រីៗ​ធ្វើ​ការ​វេន​យប់ កាន់​តែ​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ជាង​ស្រីៗ​ធ្វើ​ការ​វេន​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​វេន​យប់​ជា​ប្រចាំ ឬ​ធ្វើ​តែ​មួយ​យប់​ក្នុង​មួយ​សប្តាហ៍ ក៏​មិន​ប្រឈម​បញ្ហា​ខ្លាំង​នោះ​ដែរ។  ការសិក្សា​​មួយធ្វើឡើង​នៅសហរដ្ឋអាមេរិក​បាន​ពិនិត្យលើ​ឯកសារស្រាវជ្រាវជាង​៦០​ ទាក់ទង​នឹង​ជំងឺមហារីក និងបានចេញការសន្និដ្ឋានមួយថា​អ្នកធ្វើការ​វេទយប់ រាល់ប្រាំឆ្នាំម្ដង អត្រាហានិភ័យកើតជំងឺមហារីកសុដន់មាន​៣,៣​ភាគរយ។ ប៉ុន្តែ​ក៏មានកាសិក្សា​ខ្លះជំទាស់​នឹង​ការ​រកឃើញនេះដែរ ដោយថា​វាអាចមានឥទ្ធិពលតិចតួច ឬគ្មានសោះតែម្ដង។ ៣– បង្កើន​ហានិភ័យ​គាំង​បេះ​ដូង ការ​សិក្សា​ក្នុង​ឆ្នាំ​២០១២ របស់​សារព័ត៌មាន​វេជ្ជសាស្ត្រ​អង់គ្លេស British Medical Journal បង្ហាញ​ថា គ្នា​យើង​ធ្វើ​ការ​វេន​យប់ ឬ​ធ្វើ​ការ​យប់ៗ​ជ្រៅ​ពេក អាច​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង​ដល់​ទៅ ៧% ដូច​គ្នា​ទៅ​នឹង​អ្នក​មាន​ជំងឺ​គាំង​បេះ​ដូង​ដែរ។ ទោះ​ជា​ការ​សិក្សា​នេះ មិន​បាន​បញ្ជាក់​មូល​ហេតុ​អ្វី​ឲ្យ​បាន​ច្បាស់​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ស្រាវជ្រាវ ជឿ​ថា ធ្វើ​ការ​វេន​យប់ នឹងនាំ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ទម្លាប់​គេង បង្ក​ជា​បញ្ហា​លើស​ឈាម […]


បញ្ហាដំណេកផ្សេងទៀត

ចូលចិត្តគេងថ្ងៃត្រូវ​ដឹងតិចនិកនេះ កុំឲ្យ​ក្រោកឡើងរងីរងើ ឬរំខានដំណេកយប់

ប្រសិន​ជា​យើងគេង​មិន​គ្រប់គ្រង ឬមាន​អារម្មណ៍​ហត់​ចង់​សម្រាក ​គេង​ថ្ងៃ​ជា​វិធី​មួយ​​អាច​ជួយយើង​បាន។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​ខុសពេល ឬ​គេង​យូរ​ពេក​អាច​ផ្តល់​ផល​ប៉ះពាល់​ច្រើន។ ដូចនេះ​យើង​គួរ​ដឹង​ថា​គេង​ថ្ងៃ​យ៉ាង​ម៉េច​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ។ អត្ថប្រយោជន៍​ការ​គេង​ថ្ងៃ ការ​គេង​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖ ការ​បន្ធូរ​អារម្មណ៍ កាត់បន្ថយ​ភាពនឿយហត់ បង្កើន​ការ​ផ្ដោត​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​ល្អ ជំនួយ​ការចងចាំ និង​បង្កើន​ផលិតភាព​ការងារ។ ផល​វិបាក​នៃ​ការ​គេង​ថ្ងៃ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​គេង​ថ្ងៃ​ទេ។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ និង​អ្នក​ខ្លះមាន​បញ្ហា​ក្នុង​ការ​គេង​ខុស​កន្លែង​ដែលពីបាករកកន្លែង​គេងថ្ងៃ។​ ការ​គេង​ថ្ងៃ​ក៏​ផ្តល់​ផល​វិបាក​មួយ​ចំនួន​ដូច​ជា៖ ភាព​ល្ហិតល្ហៃ​មក​ពី​ការ​គេង៖ ក្រោយ​ពី​ក្រោក​ពី​គេង​ថ្ងៃ គ្នា​យើង​ខ្លះ​នឹង​មាន​អារម្មណ៍​រងីរងើ និង​វង្វេងស្មារតី។ បញ្ហា​ក្នុង​ការ​គេង​ពេល​យប់៖ ជាទូទៅ​គេងថ្ងៃ​រយៈពេល​ខ្លី​មិន​មាន​ប៉ះពាល់​ដល់​ការ​គេង​ពេលយប់ទេ។ ប៉ុន្តែ​ប្រសិន​ជាយើងមាន​បញ្ហា​គេង​មិនលក់​ពេល​យប់ ការ​គេង​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់។ ការ​គេង​ថ្ងៃ​យូរ​អាច​រំខាន​ដល់​ការ​គេង​ពេល​យប់។ អត្ថបទពាក់​ព័ន្ធ៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ? តើ​គួរ​គេង​ថ្ងៃ​ពេលណា? ពេល​ដែល​ល្អ​សម្រាប់​គេង​ថ្ងៃ​គឺ៖ ហត់​ខ្លាំង ឬ​ងងុយ​គេង​ខ្លាំង គេង​មិន​គ្រប់គ្រាន់​មក​ពី​ធ្វើ​ការ​ច្រើន ឬយូរ ចង់​ទម្លាប់​នឹង​ការ​គេង​ថ្ងៃ។ ប្រសិន​ជា​យើង​កំពុង​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ច្រើន និង​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ដូចជា​ហត់​ខ្លាំង​ទេ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ព្រោះ​អ្នក​អាច​កំពុង​ប្រើ​ថ្នាំ ឬ​មាន​បញ្ហា​ក្នុង​ការ​គេង ឬ​ស្ថានភាព​ផ្សេងៗ​ដែល​រំខាន​ដំណេក​ពេល​យប់។ តិចនិក​ល្អ​បំផុត​សម្រាប់​គេង​ថ្ងៃ គេង​ថ្ងៃ​រយៈពេល​ខ្លី៖ គេង​ថ្ងៃ​ត្រឹម​តែ​១០ ទៅ​២០​នាទី​ជា​ការ​ល្អ។ គេង​ថ្ងៃ​យូរ​អាច​ធ្វើ​ឲ្យ​យើងរងីរងើ​ក្រោយ​ពី​ក្រោក​ពី​គេង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ពេញវ័យ​អាច​​គេង​ថ្ងៃ​បានយូរ​ជាង​នេះ។ កុំ​គេង​ល្ងាច​ពេក៖ ការ​គេង​ថ្ងៃ​ក្រោយ​ម៉ោង​៣ល្ងាច​អាច​រំខាន​ដល់​ការ​គេងយប់។ កត្តាផ្សេងៗ​ទៀត​ដែល​មាន​តួនាទី​ក្នុង​សម្រេច​ថា​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​គេង​ថ្ងៃ​មាន​ដូចជា​ តម្រូវការ​នៃការ​គេង​ ទម្លាប់​នៃ​ការគេង អាយុ និងការ​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។ បង្កើត​បរិយាកាស​ស្ងប់ស្ងាត់៖ យកល្អគួរ​គេង​ថ្ងៃ​នៅ​កន្លែង​ស្ងាត់ ងងឹត មាន​សីតុណ្ហភាព​សមរម្យ និង​មិន​មាន​អ្វី​រំខាន។ ក្រោយ​ក្រោក​ពី​គេង​ថ្ងៃ​គួរ​ទុក​ពេល​ឲ្យ​ខ្លួនឯង​ខ្លះ​មុន​នឹង​បន្ត​ធ្វើ​សកម្មភាព​ផ្សេងៗ ជាពិសេស​សម្រាប់​ការងារ​ដែល​ត្រូវ​ការ​ឆ្លើយតប​ភ្លាមៗ។ អត្ថបទ​ពាក់ព័ន្ធ៖  គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង […]


បញ្ហាដំណេកផ្សេងទៀត

មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ

អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ច្រើន​ហើយ​ពី​គុណ​ប្រយោជន៍​ពី​ការ​ដេក​ស្កប់ស្កល់ ក៏ដូច​ជា​ចំនួន​ម៉ោង​ត្រូវ​គេ​ង​ទៅ​តាម​វ័យ គេង​តិចពេក​ប៉ះពាល់​អ្វីខ្លះ​ជាដើម។ ប៉ុន្តែអត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ខ្លះៗ បើ​យើង​គេង​ទ្រមក់​ពេក ក៏​បង្ក​បញ្ហា​សុខភាព​ដែរ។ ១- ផល​ប៉ះពាល់​ពី​ការ​ដេក​ទ្រមក់ ខណៈ​ការ​គេង​មិន​គ្រប់​គ្រាន់​មាន​លេច​ចេញ​ផល​ប៉ះពាល់​សុខភាព​នោះ ការ​គេង​ច្រើន​ម៉ោង​ជ្រុល ក៏​មាន​ផល​ប៉ះពាល់​ដូច​គ្នា ដែល​នេះ​នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ សិក្សា​លើ​បញ្ហា​ជាច្រើន ដើម្បី​យក​មក​បញ្ជាក់​ប្រាប់​យើង​ទាំង​អស់​គ្នា។ គ្នាយើង​អាច​គេង​ច្រើន​ម៉ោង​បាន បើ​សិន​ជា​ចាំបាច់​ខ្លាំង អាច​ច្រើន​ជាង​ចន្លោះ​ពី ៨-៩ ម៉ោង ដែល​ជា​ចំនួន​ម៉ោង​យើង​គេង​ជា​ទូទៅ ឬ​អាច​នឹង​គេង​ច្រើន​ម៉ោង​ជា​នេះ​ទៅ​ទៀត។ ប៉ុន្តែ​ត្រូវ​ដឹង​ថា នៅ​ពេល​គេង​ច្រើន​ម៉ោង​ពេក អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន រាប់​បញ្ចូលទាំង៖ – ជំងឺ​បាក់​ទឹក​ចិត្ត – ឆេវឆាវ – មាន​បញ្ហា​សរសៃឈាម​បេះដូង អត្ថបទ​ពាក់ព័ន្ធ៖ ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​ ទោះ​ជា​យ៉ាង​ណា ផល​ប៉ះពាល់​ទាំង​នេះ​មិន​អាច​កំណត់​ថា កើត​ឡើងតែ​ដោយ​សារ​តែ​ការ​គេង​ច្រើន​ពេក​នោះ​ដែរ ខណៈ​បញ្ហាមួយ​ចំនួន​ទៀត អាច​មាន​ទំនាក់​ទំនង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខាង​លើ​បាន ដូច​ជា៖ – ជំងឺ​ថប់បារម្ភ – ជំងឺបាក់ទឹកចិត្ត – គេង​មិន​ដក​ដង្ហើម – ជំងឺ Parkinson – ជំងឺ​ទឹកនោម​ផ្អែម – ជំងឺ​បេះដូង – ជំងឺ​ធាត់ – ជំងឺក្រពេញ​ទីរ៉ូអ៊ីត – ជំងឺ​ហឺត។ ២- គួរ​គេង​ពេល​ណា​ទើប​ល្អ? បើ​សួរ​ថា ពេល​វេលា​មួយ​ណាល្អ​បំផុត​គួរ​ចូល​គេង​ពេល​យប់ ចម្លើយ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការណែនាំ​មួយ​ចំនួន ពាក់​ព័ន្ធ​ការ​ចូល​គេង និង​វ័យ​របស់​យើង​ផ្ទាល់។ យើង​អាច​រៀប​ចំ​កាល​វិភាគ​ចូល​គេង និង​ពេល​ក្រោក​ដោយ​ខ្លួន​ឯង ដោយ​ចំនួន​ម៉ោងគេង […]


ដំណេកស្កប់ស្កល់

ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត

ដូច​គ្នា​យើង​ដឹង​ស្រាប់​ហើយ បើ​គេង​មិន​គ្រប់​គ្រាន់ ឬ​ឆាប់​ក្រោក​ពី​ព្រឹក សុទ្ធ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យើង ​មិន​ល្អ​នោះទេ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៀត។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​អត្ថបទ​ពិសេស​មួយ លម្អិត​ខ្ទេច​ទាំង​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចូល​គេ និង​ពេល​ក្រោក រួម​ទាំង ពេល​វេលា​គេង​ទៅ​តាម​វ័យ​ឲ្យ​បាន​ដឹង​ទាំង​អស់​តែ​ម្តង។ ១- គេង​ជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ជីវិត គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​ជា​គ្រឹះ​ដ៏​សំខាន់ ជួយ​ពង្រឹង​សុខភាព​យើង​ប៉ុណ្ណោះ​ទេ ក៏​អាច​ជួយ​ឲ្យ​ជីវិត​យើង​មាន​សុខុមាលភាព​ទៀត​ផង។ បើ​និយាយ​ចំពោះ​សុខភាព គេង​គ្រប់​គ្រាន់ គឺ​មានប្រយោជន៍​ដូច​គ្នា​​ទៅ​នឹង​ការ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មាន​សុខភាពល្អ​ដែរ។ ហេតុនេះ គេង​ជា​ផ្នែក​មួយ​សំខាន់​បំផុត​ក្នុង​ជីវិត។ ២- ថេរវេលានៃ​ការ​គេង​ល្អ​បំផុត អ្វី​ដែល​ល្អ​បំផុត​នោះ យើង​ទាំង​អស់​គ្នា ត្រូវ​ចូល​គេង​ពី​ព្រលប់ និង​ភ្ញាក់​ពី​ព្រលឹម ដែល​នេះ​វា​ត្រូវ​នឹង​ទំនោរ​ជីវសាស្ត្រ នៃ​ការ​សម្រប​ខ្លួន​យើង​រវាង​ដំណេក និង​ព្រះ​អាទិត្យ។ ទម្លាប់​បែប​នេះ យើង​នឹង​កត់​សម្គាល់​ឃើញ​ថា មាន​អារម្មណ៍​ងងុយ​គេង នៅ​ពេល​ព្រះ​អាទិត្យ​លិច​បាត់។ ផ្អែក​តាម​ការ​ណែនាំ​នៃ The National Sleep Foundation នៅ​អាមេរិក ពេល​វេលា​ចូល​គេង​ល្អ​បំផុត គឺ​នៅ​ចន្លោះ​ម៉ោង ៨យប់ ដល់​ពាក់​កណ្តាល​អធ្រាត ដោយ​វា​អាស្រ័យ​ទៅ​លើ​ទំនោរ​យើង​ចង់​ក្រោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​ការ​ណែនាំ​ផ្សេង​ទៀត យើង​អាច​ពិចារណា​បាន គឺ​ត្រូវ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​ពេល​មួយ​យប់។ អត្ថបទ​ពាក់​ព័ន្ធ៖ ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ៣- ចង្វាក់សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាងកាយ ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង ជា​ភាសា​បច្ចេក​ទេស​ហៅថា Circadian […]


ដំណេកស្កប់ស្កល់

ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​

ក្រោក​ពី​គេង​សម្រាប់​គ្នា​យើង​​គឺ​ជា​រឿង​ធម្មតា គ្រាន់​តែ​បើក​ភ្នែក រួច​ងើប​ចេញ​ពី​គ្រែ​គេង ជា​ការ​ស្រេច​។ យ៉ាង​ណា​មិញ អ្នក​​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ផ្នែក​សុខភាព បាន​ឱ្យ​ដឹង​ថា ការ​ក្រោក​ពី​គ្រែ​គេង ដែល​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ ផ្តល់​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ តែ​​ផ្តល់​ឱ្យ​​នូវ​ថាម​ពល​ចល័ត​ពេញ​រាង​កាយ និង​បង្ការ​​កុំ​ឱ្យ​ឆាប់​ឈឺ​​ផ្នែក​មួយ​ចំនួន​នៃ​រាង​កាយ​ទៀត​ផង​។ ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​ប្រទេស​ឥណ្ឌា រួម​ទាំង​​ការ​ពិនិត្យ​​ពី​អ្នក​វិទ្យាសាស្រ្ត​​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក បាន​លើក​ឡើង​​នូវ​ចំណុច​រួម​ដូច​ខាង​ក្រោម​នេះ ដែល​ជា​រឿង​ត្រឹម​ត្រូវ​ គួរ​ធ្វើ​​នៃ​ការ​ក្រោក​ពី​គេង៖ ១. ក្រោក​​តាម​សម្រួល​ មិន​ប្រញាប់ អ្នក​​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា ការ​ក្រោក​យឺត​ៗ មិន​ត្រឹម​តែ​​ជួយ​​ទុក​ពេល​ឱ្យ​រាង​កាយ​​បន្ស៊ាំ​​​នឹង​​ភាព​ដឹង​ខ្លួន ថែម​ទាំង​បង្ការ​មិន​ឱ្យ​ឈឺ​ខ្នង​​ទៀត​ផង។ បន្ថែម​ពី​ការ​ក្រោក​យឺត​ៗ អ្នក​អាច​​ពត់​ពែន​​តម្រង់​ខ្លួន នឹង​ទទួល​ជួយ​ឱ្យ​ថាម​ពល​​​ចល័ត​សព្វ​រាង​កាយ ធ្វើ​ឱ្យ​អារម្មណ៍យើងស្រស់​ថ្លា​បាន។ អត្ថបទពាក់ព័ន្ធ៖ ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ២. ប្រើ​ប្រអប់​ដៃ​ជួយ​ឱ្យ​សម្រួលការ​ក្រោក​ឡើង ពេល​​ភ្ញាក់​ពី​គេង ប្រើ​ដៃ​​​របស់​អ្នក​​ជួយ​រុញ​ខ្លួន​ឯង ឱ្យ​ក្រោក​ឡើង​យឺត​ៗ ក្នុង​ឥរិយាបថ​អង្គុយ។ វិធី​នេះ នឹង​​កុំ​ឱ្យ​យើងដាក់​សម្ពាធ​​ទៅ​លើ ក និង​​ខ្នង​​របស់យើង។ អត្ថបទពាក់ព័ន្ធ៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ៣. សម្រាក​បន្តិច​ មុន​នឹង​ក្រោក​ឡើង ក្រោយ​ពេល​យើងអនុវត្ត​ដល់​ចំណុច​ទី​២​ខាង​លើ (ឥរិយាបថ​អង្គុយ) បន្ទាប់​នោះ​យើង​អាច​ចំណាយ​ពេល​បន្តិច ត្រឹម​៥​នាទី សម្រាក ស្មឹង​ស្មាធ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ មុន​នឹង​ក្រោក​ចេញ​ពី​គ្រែ​គេង​​របស់​យើង។ បន្ទាប់​ពី​អនុវត្ត​ការ​​ក្រោក​ពី​គេង​បែប​នេះ អ្នក​ស្រាវជ្រាវ​​សុខភាព​ក៏​បាន​ណែ​នាំ​​បន្ថែម​ដូច​ៗ​គ្នា ថា​គួរ​ញ៉ាំទឹក​​​​​​​បន្តិច (មួយ​កែវ) ធ្វើ​ចលនា​បន្តិច​បន្តួច […]


បញ្ហាគេងមិនលក់

អ្នកឧស្សាហ៍គេងមិនលក់ អាចមានបញ្ហាសុខភាពទាំងនេះ

បច្ចុប្បន្នបញ្ហា​គេង​មិន​លក់​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជាច្រើន ដែល​វា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​យើង​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​យើង​គេង​មិន​លក់​រ៉ាំរ៉ៃ អាច​ធ្វើឲ្យ​មាន​ជំងឺ​ទាំងនេះ។ ១- ​អាស៊ីដ​ក្រពះច្រាល​ឡើង ពេល​គេង​មិន​លក់ ធ្វើឲ្យ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​លើ និង​ឈឺចាប់ ឬ​ក្រហាយ​ទ្រូង ដែល​ចន្លោះ​ ម៉ោង​គេង​មិន​លក់​ចាប់ពី ១០ យប់ ដល់ ម៉ោង ២ ព្រឹក។ ដូចនេះ​ហើយ​មុន​ពេល​គេង កុំ​ញ៉ាំ ផឹក និង​មើល​គ្រឿង​អេឡិចត្រូនិក​មុន​ម៉ោង ៨ យប់ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​កៀក​ពេល​ចូល​គេង​ពេក នឹង​ជួប​ប្រទះ​បញ្ហា​នេះ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​កិន​មិន​បាន​ល្អ។ គណនា BMI គណនា BMR ២- ស្រ្តេស នៅ​ពេល​យើង​មាន​បញ្ហា​ស្រ្តេស នាំឲ្យ​មាន​ការ​គិត​ច្រើន​រហូត​គេង​មិន​លក់ ហើយ​ការ​ថប់​បារម្ភ និង​បាក់​ទឹកចិត្ត ក៏​ជា​អាការៈ​ចម្បង​បំផុត​ដែរ។ ក្នុង​នោះ​ដែរ បញ្ហា​ការងារ ការ​សិក្សា ស្នេហា រឿង​រកស៊ី ពិតជា​ជះ​ឥទ្ធិពល​ចំពោះ​ដល់​ការ​គេង​មិន​លក់​ដូចគ្នាដែរ។ ៣- ស្បែក​ជ្រីវជ្រួញ គេង​មិន​លក់​នាំឲ្យ​ប៉ះពាល់​ដល់​ស្បែក ធ្វើឲ្យ​ឡើង​លឿង ហើម​ក្រើម និង​មាន​ស្នាម​រង្វង់​ខ្មៅ ជុំវិញ​ភ្នែក។ មកពី​រាងកាយ​របស់​យើង​ទទួល​អារម្មណ៍​អ័រម៉ូន និង​ការ​បញ្ចេញ​ពី​ខួរក្បាល​នូវ ភាព​តានតឹង ដូចនេះ​ហើយ​ទើប​រាងកាយ​មិន​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​ឲ្យ ភ្លឺ ស្រស់​ស្អាត និងស​រលោង​បាន។ អាន៖ បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា […]


ដំណេកស្កប់ស្កល់

ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស

ធ្វើ​ការ​មួយ​ព្រឹក​ពេញ ហើយ​​ក្រោយ​បាន​បាយ​ថ្ងៃ​ត្រង់​រួច ប្រាកដ​ជា​ល្វើយ​ រក​តែ​ងងុយ​គេង ហើយ​បើ​​បាន​គេង​មួយ​ភ្លែត​​ មុន​ធ្វើ​ការ​វិញ ប្រាកដ​ជា​​ទី​ចូល​ចិត្ត​ណាស់ សម្រាប់​គ្នា​យើង​។ ថ្មី​ៗ​នេះ មាន​ការ​សិក្សាបង្ហាញ​ថា​ ការ​​ឆ្លៀត​គេង​ថ្ងៃ​បន្តិច មិន​ត្រឹម​តែ​ផ្តល់​ក្តី​សុខ​​​​​ដល់​ខ្លួន​​ឯង​នោះ​ទេ តែ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រយោជន៍​​​​ច្រើន​​ដល់​រាង​កាយ​ទៀត​ផង​។ លទ្ធ​ផល​សិក្សា​ដែល​បោះ​ផ្សាយ​លើ​ព្រឹត្តិបត្រ​​​​​វេជ្ជសាស្រ្ត​អង់គ្លេស British Medical Journal បាន​បង្ហាញ​ថា​ ការ​គេង​ថ្ងៃ​បាន​រយៈ​ពេល​ប្រមាណ ១ ​ម៉ោង ទៅ​ ១​ ម៉ោង​កន្លះ អាច​​​ផ្តល់​ប្រយោជន៍​​​ទៅ​ដល់​ខួរ​ក្បាល ឱ្យ​មាន​ថាម​ពល​ឡើង​វិញ បង្កើនសមត្ថភាព​​ចង​ចាំ វិនិច្ឆ័យ និង​​​​​ផ្តល់​​ភាព​ស្រស់​ស្រាយ។ បន្ថែម​ពី​នោះ លោក​ Bill Anthony អ្នក​ជំនាញ​ចិត្ត​​សាស្រ្ត​ និង​ជា​ប្រធាន​ផ្នែក​​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក បាន​ឱ្យ​ដឹង​ថា ការ​ឆ្លៀត​គេង​ថ្ងៃ ជួយ​ឱ្យ​កម្រិត​អ័រម៉ូន​ស្រ្តេសគ័រទីសុល Cortisol (អ័រម៉ូនធ្វើឱ្យស្ត្រេស) ថម​ថយ​ចុះ។ អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ការ​លើក​ឡើង​បែប​នេះ ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ឃើញ​ថា បរិយាកាស​ការងារ​មមាញឹក ​​និង​​​ទម្លាប់​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ច្រើន​ជួប​បញ្ហា​ស្រ្តេស ដែល​គេ​អាច​ដឹង​តាម​ការ​ពិនិត្យ​​មើល​កម្រិតអ័រម៉ូន​ខាង​លើ​ក្នុង​រាង​កាយ ហើយ​ការ​គេង​ថ្ងៃ អាច​​ជួយ​បន្ធូរ​បន្ថយ​អត្រា​កើន​ឡើង​នៃ​​កម្រិត​អ័រម៉ូន​​នេះ​បាន ទោះ​បី​ជា​បាន​គេង​ក្នុង​រយៈ​ពេល​តិច​តួច​ក៏​ដោយ។ ដោយ​ឡែក […]


ដំណេកស្កប់ស្កល់

តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

ការគេងពិតជាមានសារៈប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែនៅពេលឈានចូលដល់វ័យមួយដែលមានភាពរវល់ខ្លាំង ធ្វើឲ្យយើងមើលរំលង ឬប្រឈមនឹងការគេងមិនគ្រប់គ្រាន់។ អត្ថបទនេះនឹងបង្ហាញនូវសារៈប្រយោជន៍នៃការគេង ផលប៉ះពាល់ពីការគេងមិនគ្រប់គ្រាន់ និងគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់។ សារៈប្រយោជន៍នៃការគេងគ្រប់គ្រាន់ ការគេងមិនត្រឹមតែឲ្យរាងកាយ និងខួរក្បាលបានសម្រាកទេ។​ តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់នូវអ្វីដែលមិនល្អដែលខួរក្បាលបានបង្កើត។ មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលរបស់យើងក៏អាចដំណើរការពីរឿងផ្សេងៗដែលកើតឡើងអំឡុងពេលថ្ងៃ និងធ្វើជាការចងចាំ។  ការគេងក៏ជួយដល់ការសម្រួលនូវអារម្មណ៍ផងដែរ។ ប្រសិនជាយើង​គេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឲ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់៦០%។ បន្ថែមពីនេះទៀត ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យរាងកាយពិបាកក្នុងការសម្រួលដល់ចំណង់អាហារ ប្រព័ន្ធភាពស៊ាំ មុខងារក្នុងការរំលាយអាហារ និងការគ្រប់គ្រងនូវទម្ងន់។  ការគេងក៏អាចជួយកំណត់ពេលវេលានៅក្នុងរាងកាយ (Internal clock or Circadian Rhythm) ដែលមានតួនាទីក្នុងការកំណត់ពេលយើងត្រូវភ្ញាក់ ឬគេង និងជួយក្នុងការសម្រួលដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងការរលាក។ ការគេងមិនត្រូវពេល ឬការនៅក្រោមពន្លឺខ្លាំងនៅពេលយប់អាចប៉ះពាល់ដល់ការកំណត់ពេលវេលាគេង​ក្នុង​ខ្លួន​នេះ។  វាមិនសំខាន់ទេសម្រាប់រយៈពេលយូរប៉ុណ្ណា ប៉ុន្តែអ្វីដែលសំខាន់គឺការគេងលក់ឲ្យបានស្កប់ស្កល់។ ដូចនេះ យើងត្រូវគេងឲ្យបានគ្រប់គ្រាន់សម្រាប់សុខភាពរបស់យើង។ ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យយើងហត់ទេ វាក៏មានផលប៉ះពាល់ផ្សេងទៀតចំពោះសុខភាពដែរ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងមិនអាចធ្វើការសម្រេចចិត្តបានល្អ ខ្វះនូវគំនិតច្នៃប្រឌិត និងពិបាកក្នុងការធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះក៏អាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺធាត់ ជំងឺបេះដូង​ ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង (Alzheimer’s) ជាដើម។  អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម តើគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ការគេងភាគច្រើនកំណត់ទៅតាមក្រុមអាយុ៖ មនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៖ គេងឲ្យបាន៧-៨ម៉ោង មនុស្សពេញវ័យចាប់ពី ១៨-៦៤ឆ្នាំ៖ គេងឲ្យបាន៧-៩ម៉ោង ក្មេងអាយុចាប់ពី […]


បញ្ហាដំណេកផ្សេងទៀត

ចេះតែងងុយមិនស្វាង តិច​កើតជំងឺ​មួយ​ប្រភេទ​នេះ​

១- អ្វី​ជាជំងឺដេកច្រើន? ឈ្មោះ​វេជ្ជ​សាស្រ្ត​របស់ជំងឺដេកច្រើន (Sleeping beauty syndrome) គឺ Kleine-Levin syndrome (KLS) ។ វា​ជា​ជំងឺ​ដ៏​កម្រ និង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ អ្នក​ជំងឺ​ដែល​មាន​បណ្តុំ​រោគ​សញ្ញា​នេះ​គឺ​ត្រូវ​ការ​ដេក​យូរ មាន​រហូត​ដល់ ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា និង​មាន​ការ​កាត់​បន្ថយ​នូវ​ការ​យល់​ដឹង​ពី​ពិភព​លោក​ខាង​ក្រៅ។ ២- មូល​ហេតុ​នៃជំងឺដេកច្រើន ជំងឺដេកច្រើន​ ឬ Kleine-Levin syndrome ច្រើន​កើត​លើ​មនុស្សវ័យ​ជំទង់​ជាង​ក្រុមមនុស្សនៅ​​អាយុ​ដទៃ​ផ្សេង​ទៀត និង​កើត​លើ​បុរស​ច្រើន​ជាង​លើ​ស្ត្រី។ មូល​ហេតុ​ពិត​ប្រាកដ​នៃ KLS គឺ​មិន​ត្រូវ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​បាន​ជឿ​ជាក់​ថា​ក្នុង​ករណី​បច្ចុប្បន្ន មនុស្ស​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​កត្តា​ហ្សែន​រួម​បំណែក។ ពួក​គេ​គិត​ថា​ជំងឺ​នេះ​វិវត្ត​បាន​នៅ​ពេល​ដែល​មាន​បញ្ហាលើ​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​គ្រប់​គ្រង​លើ​ការ​គេង ចំណង់​អាហារ និង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ដោយ​សារ​តែ​ភាព​មិន​គ្រប់​គ្រាន់​នៃ​តម្រូវ​ការ​អាហា​រូបត្ថម្ភ។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ឯក​ទេស​ដទៃ​ទៀត​គិត​ថា ​Kleine-Levin syndrome គឺ​ជា​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត? ៣- ផលប៉ះពាល់នៃជំងឺដេកច្រើន នៅ​ពេល​ដែល​ចាប់​ផ្តើម​ឈឺ (រាល់​ពេល​ដែល​មាន​ជំងឺ) លើ​អ្នក​ជំងឺ​ដែល​មាន KLS នឹង​ងាយ​នឹង​ងងុយ​គេង​បន្ទាប់​មក​ពួក​គេ​នឹង​ដេក​យូរនៅពេល​​ថ្ងៃ​ និង​​ពេល​យប់ ទម្រាំតែអ្នកទាំងនោះ​ក្រោក​ដើម្បី​ញ៉ាំ​អាហារ ឬ​ទៅ​បន្ទប់​ទឹក។ វា​អាច​កើត​មាន​រយៈ​ពេលមួយ​ថ្ងៃ សប្ដាហ៍ ឬ​ច្រើន​ខែ។ ក្នុង​កំឡុង​ដែល​កើត​ជំងឺ​នេះ ​អ្នក​ជំងឺ​មិន​អាច​ធ្វើ​សកម្ម​ភាព​ប្រចាំថ្ងៃ​របស់​ពួក​គេ​បាន​ទេ​ដូច​ជា​ការ​ធ្វើ​ការ ទៅ​សាលា​រៀន ឬ​ការ​ថែរក្សា​ខ្លួន​ឯង។ ពេល​ងើប​​ពី​គេង​អ្នកជំងឺ​នឹង​មាន​ការ​ភ័ន្ត​ភាំង​ វង្វេង​ស្មារតី […]


បញ្ហាដំណេកផ្សេងទៀត

គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

គេង​បាន​​ឆ្អែត​គ្រប់​គ្រាន់ នឹង​​ជួយ​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ខូច​ ឬ​បាត់​បង់​កោសិកា​ខួរ​ក្បាល នេះ​​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​​​ថ្មី​មួយ​។ ការ​ស្រាវជ្រាវ​រួម​គ្នា​រវាង​​ក្រុម​ការងារ​​នៃ​សាកលវិទ្យាល័យ​ Bristol ចក្រ​ភព​អង់គ្លេស និង​មន្ទីរពេទ្យ​ Hamburg ប្រទេស​អាល្លឺម៉ង់​​បាន​រក​ឃើញ​ថា ដំណេក​មិន​គ្រប់​គ្រាន់ អាច​ឈាន​ដល់​ការ​បាត់​បង់​កោសិកា​ល្អ​ៗ​របស់​ខួរ​ក្បាល។ ការ​សិក្សា​បាន​ធ្វើ​ឡើង​ជា​គំរូ ដោយ​​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​។ អត្ថបទពាក់ព័ន្ធ៖  ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ការ​ពិសោធ​បាន​ចែក​​កណ្តុរ​ជា​​បី​ក្រុម ដោយ​១​ក្រុម​ ត្រូវ​គេ​ដាក់​ឱ្យ​វា​ដេក​តាម​ចិត្ត​ចង់ ឯ​ក្រុម​ទី​២ បាន​ដាក់​​​បច្ចេកវិទ្យា​រំខាន​ដំណេក​​​រយៈ​ពេល​៨​ម៉ោង ទើប​បាន​ឱ្យ​ពួក​វា​ដេក និង​ក្រុម​ទី​៣ បាន​ដាក់​ការ​​រំខាន​ដំណេក​រហូត​៥​ថ្ងៃ​ជាប់​គ្នា ដើម្បី​ឱ្យ​កណ្តុរ​ក្រុម​ទី​៣​មាន​បញ្ហា​ដំណេក​រ៉ាំ​រ៉ៃ​ ក្នុង​បំណង​ឱ្យ​ដឹង​​ពី​ឥទ្ធិពល​នៃ​អាការៈ​នោះ​។ ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ឃើញ​ថា មាន​កោសិកា Astrocytes ជា​កោសិកា​គ្រប់​គ្រង​​កោសិកា​ប្រព័ន្ធ​ប្រសាទ បាន​​​​​ជម្រះ​ (ស៊ី) កោសិកា​ប្រសាទ​មួយ​ចំនួន​ ក្នុង​រាង​កាយ​សត្វ​កណ្តុរ​ដែល​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់ ដោយ​កណ្តុរ​ក្រុម​ទី​២​ កោសិកា Astrocytes  ស៊ី​អស់ចំនួន​៨% និង​កណ្តុរ​ក្រុម​ទី​៣​ កសិកា​ Astrocytes ​ស៊ីអស់​រហូត​ដល់​​​១៣.៥%  ច្រើន​ជាង​ពីរ​ដង​នៃសត្វកណ្ដុរក្រុម​ទី១​​ដែលបាន​ដេក​គ្រប់​គ្រាន់។ ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​បាន​បង្ហាញ​ឱ្យ​ មនុស្ស​គ្រប់​វ័យ​គួរ​ទទួល​ទាន​ដំណេក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ខាង​លើ​នេះ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មុន​ៗ ដំណេក​មិន​គ្រប់​គ្រាន់​ក៏​បង្ក​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត ​ដូច​ជា​​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល និង​អារម្មណ៍​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ដើម៕ ​ អត្ថបទពាក់ព័ន្ធ៖  តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ