រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

    រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

    ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ហេតុអ្វី?​

    ជា​ទូទៅ​គេ​បែង​ចែក​ការ​រលាកជា ៣ កម្រិតធំៗ ដែលទី១ ជា​ការ​រលាក​ស្រាល​កម្រិត​សើ​ស្បែក ទី២ ការ​រលាក​ក្រោម​ស្រទាប់​ស្បែក និងទី៣​ជា​កម្រិត​ធ្ងន់ គឺការ​រលាក​ចូល​ដល់​ស្រទាប់​ស្បែក-សាច់ដុំ ហើយ​ការ​ព្យាបាល​ក៏​ទៅ​តាម​កម្រិតនោះ​ដែរ។ នេះ​​បើ​​តាម​ការ​​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ចំពោះ​ទម្លាប់​ដែល​យក​ថ្នាំ​ដុសធ្មេញ ឬ​សាប៊ូ​មក​លាប​លើ​កន្លែង​រលាក​ភ្លាមៗ​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់។ ជំនួស​ឲ្យ​ការ​ធ្វើ​បែបនេះ​លោក​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​យើង​ត្រាំ​ទឹកត្រជាក់​ភ្លាមៗ​ពេល​រលាក ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក​ ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះ​ទើប​ធ្វើ​ឲ្យ​ត្រជាក់​មុខ​របួស មិន​បង្ក​រោគ មិន​បន្សល់​ស្លាក​ស្នាម​បើ​យើង​រលាក​កម្រិត​ស្រាល ហើយ​ប្រសិន​បើ​កន្លែង​រលាក​ឡើង​ពង​ទឹក​ សូមកំុជោះ ទុក​ឲ្យវា​បែក ឬក្រៀមស្វិត​ដោយ​ខ្លួន។

    ក្នុង​ករណីរលាក​ធ្ងន់ធ្ងរ​ស្រទាប់​ស្បែក​ខាង​ក្នុង និង​សាច់ដុំ ក្រោយ​សង្រ្គោះ​បឋម​ដោយ​ការ​ត្រាំ​ទឹក​ត្រជាក់ ឬ​បាញ់ស្ព្រៃយ៍​រួច យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖ តិចនិក ៦ យ៉ាងងាយៗ បំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារសង្សារ-ប្ដីថើបខ្លាំង

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 21/08/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម