home

ត្រីមាសទី ២

ត្រីមាសទី២ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ២

ចំណេះដឹងទូទៅ

អត្ថបទ ត្រីមាសទី ២

ត្រីមាសទី ២

ការ​ស្តាប់​ភ្លេង គឺ​ជា​សកម្មភាព​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើ ពី​ព្រោះ​វា​ជួយ​សម្រួល​អារម្មណ៍ បន្ធូរ​ភាព​តាន​តឹង​បាន។ ស្រប​គ្នា​នេះ មាន​ការ​លើក​ឡើង​ក្នុង​ចំណោម​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​ថា ការ​ស្តាប់​ភ្លេងអាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អារម្មណ៍ ហើយ​ថែម​ទាំង​ឆ្លាត​ទៀត។ បើ​តាម​ក្បួន​ពេទ្យ ការ​លើក​ឡើង​នេះ ពិត ឬ​មិន​ពិត? បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ជា​ទូទៅ ការ​ចាក់​ភ្លេង​ឲ្យ​កូន​ស្តាប់ គឺ​គ្រាន់​តែ​ជា​ការ​ឲ្យ​កូន​ដឹង​ឮ ពី​អ្វី​ដែល​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ។ ទាក់ទង​នឹង​កូន​ឆ្លាត ឬ​មិន​ឆ្លាត ​គ្មានអី​ទាក់​ទង​នឹង​ការ​ស្តាប់​បទ​ចម្រៀង​ពេល​ម្តាយ​កំពុង​ពពោះ​ទេ៖ ‌"នៅ​ក្នុង​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ កូន​អាច​ដឹង​ក្ដៅ ដឹង​ត្រជាក់ ហើយ​បើ​មាន​សំឡេងឮនៅ​ខាង​ក្រៅ វា​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់​បាន ​មិន​មែន​គ្រាន់​តែ​ចាក់​បទ​ចម្រៀង​ស្ដាប់​នៅ​ខាង​ក្រៅ​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆ្លាត​ពី​កំណើត គឺ​អត់​ទេ"។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ដែល​ការ​ស្ដាប់​បទ​ចម្រៀង ឬ​មើល​រូប​ស្អាត​ៗ គឺ​ដើម្បី​ឲ្យ​ម្ដាយ​មាន​អារម្មណ៍​ល្អ និង​មាន​សុខភាព​ល្អប៉ុណ្ណោះ ពោល​កាល​ណា​ម្ដាយ​មាន​សុខភាព​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​ហ្នឹង ហើយ​កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ សុខភាព​កូន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ ប្រសិន​បើ​កូន​ខ្សោយ​ប្រាជ្ញាពី​កំណើត​មក​ហើយ ទោះ​ស្តាប់​ភ្លេង​ច្រើនប៉ុនណា​ក៏​កូន​មិន​អាច​ឆ្លាត​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ […]

ត្រីមាសទី ២

ពេល​ពពោះ​ម៉ាក់ៗ​ច្បាស់​ជា​ខំ​បំប៉ន​អាហារ​គ្រប់​មុខ ដើម្បី​ឲ្យ​កូន​ផ្ទៃ​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ លូតលាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ក្រៅ​ពី​របប​អាហារ​របស់​ម្តាយ សកម្មភាព​ងាយៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ពេល​កើត​មក​មាន IQ ខ្ពស់​ដែរ។ ១. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។ ២. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់ តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅ​ពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់ប៉ា​គួរ​តែ​រក​ចម្រៀង​ណា​ពីរោះៗ សប្បាយៗ ចាក់​ឲ្យ​នៅ​ក្នុង​ពោះ​ស្តាប់ ទើប​កូន​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ឯ​ខួរ​ក្បាល​ក៏​ភ្លឺថ្លា​ទៅ​តាម​នោះ​ដែរ។ ៣. អង្អែល​ក្បាល​ពោះ​ម្តាយ ការ​អង្អែល​ក្បាល​ពោះ​ម្តាយ​ថ្នមៗ ជា​សកម្មភាព​បង្កើន​ភាព​ស្និទ្ធស្នាល និង​ភាព​កក់​ក្តៅ​ដល់​កូន។ ម៉ាក់ៗ​អាច​អង្អែល​ក្បាល​ពោះ​ខ្លួន​ឯង ឬ​ក៏​ប៉ាៗ​ឧស្សាហ៍​អង្អែល​ក្បាល​ពោះ​ម៉ាក់ៗ​ក៏​បាន ដែល​ការ​ធ្វើ​បែប​នេះ ម៉ាក់​ក៏​កក់​ក្តៅ កូន​ក៏​កក់​ក្តៅ។ ៤. ធ្វើ​ចិត្ត​ឲ្យ​រីករាយ ស្រីៗ​ពពោះ​ផ្លូវ​ចិត្ត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ័រម៉ូន​ផ្លាស់ប្តូរ រាង​កាយ​ប្រែប្រួល ណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ តែ​ទោះ​យ៉ាង​ណា​យើង​អាច​ក្រែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឯ​ប៉ាៗ​វិញ​គួរ​តែ​ធ្វើ​រឿង​ល្អៗ ឲ្យ​ប្រពន្ធ​​សប្បាយ​​ចិត្ត ឬ​ក៏​ឧស្សាហ៍​នៅ​ប្រពន្ធ​ដើរ​លេង។ អត្ថបទពាក់ព័ន្ធ៖ ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត […]

ត្រីមាសទី ២

និយាយ​ដល់​រឿង​ចង់​បាន​កូន ប្តី​ប្រពន្ធ​ភាគ​ច្រើន​ធ្វើ​មុខ​ជូរ​តែ​ម្តង ព្រោះ​រៀប​ការ​រាប់​ឆ្នាំ​ហើយ​ ព្យាយាម​យ៉ាង​ណា ក៏គ្មាន​កូន​នឹង​គេ។ គ្នា​យើង​ខ្លះ​ ដោយ​សារ​មាន​ធនធាន ​បាន​ព្យាបាល​គ្រប់​មធ្យោបាយ​ដើម្បី​អាច​មាន​កូន ប៉ុន្តែ​ខ្លះ​ជោគជ័យ ខ្លះ​ក៏​មិន​ជោគជ័យ។ ចំពោះ​រឿង​យក​កូន បច្ចុប្បន្ន​លើ​ទីផ្សារ គឺ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន ក្នុងនោះ​ថ្នាំ Prednisone ត្រូវ​គេ​លើ​មក​និយាយ​ច្រើន​ជាង​គេ។ តើ​ថ្នាំ Prednisone ជាអ្វី? ពិត​ជា​អាច​ជួយឲ្យ​មាន​កូនបាន​មែនអី? បើ​ចង់​ដឹង អត្ថបទ "Hello គ្រូពេទ្យ" អាច​បញ្ជាក់​បាន។ ១- ថ្នាំ Prednisone ជាអ្វី? ថ្នាំ Prednisolone ដែល​គេ​ស្គាល់​ថា Prednisone ​ជា​ថ្នាំ Corticosteroid ជា​អ័រម៉ូន​សំយោគ​ សម្រាប់​ទប់​ស្កាត់​នូវ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន។ ថ្នាំ Prednisolone ត្រូវ​បាន​ប្រើ​សម្រាប់​ស្រីៗ​​ធ្លាប់​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត និង​ស្រីៗ​មាន​កោសិកា​ពិឃាដបែប​ធម្មជាតិ​ (NK – Natural killer cells) ក្នុង​ខ្លួនច្រើន ដែលកោសិកា NK ​ជា​កោសិកា​អាច​វាយ​ប្រហារ​ទៅ​លើ​គភ៌​​ក្នុង​ផ្ទៃ​បាន។ ចំពោះ​ប្រុសៗ ថ្នាំ Prednisolone ប្រើ​សម្រាប់​កាត់​បន្ថយ​ការ​ផលិត​អង់ទីករ​ ​ប្រឆាំង​ទៅ​នឹង​​មេជីវិត​ឈ្មោល​ […]

ត្រីមាសទី ២

អត្ថបទ​មុន "Hello គ្រូពេទ្យ" បាន​ប្រាប់​ពី​ តិចនិក​ហាត់​ប្រាណ​សម្រាប់​ស្រី​ៗ​ពពោះ​ត្រី​មាស​ដំបូង​ រួច​ហើយ ខណៈ​ពេល​កនេះ យើង​នឹង​ណែនាំ​ស្រីៗ​កំពុង​ពពោះ​នៅត្រីមាស​ទី ២ ពី​តិចនិក​ហាត់​ប្រាណ​ជួយ​ឲ្យ​សុខ​ភាព​ល្អ និង​មិន​ប៉ះពាល់​សុខ​ភាព​វិញ​ម្តង។ ក្នុង​ត្រីមាស​ទី ២ បរិមាណ​ទឹកភ្លោះ​ចាប់ផ្ដើម​កើន​ឡើង ទំហំ​ស្បូន​ក៏​រីក​ធំ​ជាង​មុន​ ហើយ​រុល​ទៅ​ប៉ះ​ផ្នែក​ខាង​លើ​នៃ​ពោះ​ជាប់​នឹង​សន្ទះ​ទ្រូង ទើប​ម៉ាក់​ៗ​ភាគច្រើន​ មាន​អារម្មណ៍​ថា​ថប់​ៗ ​ពិបាក​ដក​ដង្ហើម។ តែ​មិន​អី​ទេ យើង​នៅ​តែ​ដកដង្ហើម​បាន​ធម្មតា​ ហើយ​បើ​ទោះ​អាការៈ​បែប​នេះ ​ធ្វើ​ឲ្យ​ស្រីៗ​​មួយ​ចំនួន​ មិន​អាច​រត់​ហាត់​ប្រាណ​បាន យើង​នៅ​តែ​អាច​ប្ដូរ​មក​ជា​ការ​ហាត់​ប្រាណ​ដោយ​​ដើរ​លឿន​ៗ​ដូច​គ្នា ខណៈ​តិច​និក​ហាត់​ប្រាណ​មួយ​ចំនួន​ យើង​គួរ​ហាត់​អំឡុង​ពេល​ត្រី​មាស​ទី ២ មាន​ដូច​ជា៖ ១- អង្គុយ​ងើប​ចុះ​ឡើង (Squat with overhead press) វិធី​ហាត់​ប្រាណ​បែប​នេះ គួរ​ហាត់រយៈពេល​ ១៥នាទី ដោយ​កាន់​ដុំ​ដែក​ទម្ងន់ ១,៥-២ គីឡូ ឈរ​កន្ធែក​ជើង​ឲ្យ​ធំ​ជាង​ទំហំ​ត្រគាក​បន្តិច ប្រឹង​ក្បាល​ពោះ ហើយ​បង្វិល​ស្មា​ទៅ​ក្រោយ។ ចាប់​ផ្ដើម​បន្ទន់​ជង្គង់ ហើយ​បន្ទាប​ខ្លួន​អង្គុយ​ចុះ រក្សា​ទីតាំង​ជង្គង់ កុំ​ឲ្យ​លយ​ទៅ​មុខ​ហួស​ម្រាម​ជើង រួចពន្លា​ជង្គង់​មក​ទី​តាំង​ដើម​វិញ ហើយ​លើក​ដៃ​ឡើង​លើ​ឲ្យ​ផុត​ក្បាល។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។ អត្ថបទ​ពាក់ព័ន្ធ៖ នេះជាបម្រែបម្រួលរបៀបគេងរបស់ស្ត្រីពពោះតាំងពីខែដំបូងដល់គ្រប់ខែ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព ២- ឈរ​កន្ធែក​ជើង ហើយ​ត្រដាង​ដៃ  […]

ត្រីមាសទី ២

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា របាយការណ៍​ខាង WHO បាន​បញ្ជាក់​ថា​ចាក់​វ៉ាក់សាំង​ពេល​ម៉ាក់​ៗ​ពពោះ ចាក់​មាន​ឥទ្ធិពល​ខ្ពស់ រហូត​ដល់​អាច​ការពារ​កូន​ក្រោយ​សម្រាល​បាន ៦ ខែ​នៃ​ជីវិត។ លោក​បាន​បន្ត​ទៀត​ថា អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ថា ចាក់សាំង​ផ្ដាសាយ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទោះ​ចាក់​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្លួន និង​កូន​ដែល​កើត​មក​ហើយ។ ចំណែក​ទារក​ដែល​បាន​ទទួល​ចាក់សាំង​នេះ​នឹង​អាច​ការពារ​ពួកគេ​ពី​គ្រុន​ផ្ដាសាយ​ធំ​នៅ​ប៉ុន្មាន​ខែ​ដំបូង ហើយ​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា តាម​លោក​សាកសួរ​ម៉ាក់ប៉ា​ទារក​មួយ​ចំនួន​ក៏​ដែល​គ្មាន​ជំងឺ​ផ្ដាសាយ​ពេល​នៅ​តូច គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​មែន។ ម៉ាក់​ៗ​មាន​ផ្ទៃពោះ ហើយ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ គឺ​មិន​ត្រឹម​តែ​ការពារ​ខ្លួនឯង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ការពារ​កូន។ ពេល​ម៉ាក់​ៗ​ចាក់​វ៉ាក់សាំង​នេះ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​អង់ទីករ​នៃ​ជំងឺ​ផ្ដាសាយ​ពី​ម្ដាយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រីមាសទី ២

អារម្មណ៍​ផ្លូវ​ភេទ តែង​តែ​មាន ហើយ​កំណត់​មិន​បាន ជា​ពិសេស​សម្រាប់​អ្នក​មាន​ដៃ​គូ​ប្រចាំ ឬ​ជា​ប្ដី​ប្រពន្ធ។ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ ឬ​ជិត​គ្រប់​ខែ អាច​ថា ជា​កង្វល់​សម្រាប់​អ្នក​ទាំង​ពីរ ព្រោះ​តែង​បារម្ភ​ពី​សុវត្ថិភាព​កូន។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​រួម​ភេទ​ពិត​ជា​ប៉ះ​ពាល់​ដល់​អ្នក​មាន​ផ្ទៃ​ពោះ​មែន​ទេ? ​តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​រួម​ភេទ​ដោយ​មាន​សុវត្ថិភាព? ១- ការរួមភេទ និងពពោះ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ មាន​ស្ត្រី​ជា​ច្រើន មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង នោះ​គឺ​ដោយ​សារ​តែ​​មាន​ចលនា​ឈាម​រត់​ច្រើន​ទៅ​តំបន់​​ទ្វារ​មាស។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ភ្ញាក់​ផ្អើល​នោះ​គឺ គេ​សិក្សា​រក​ឃើញ​ថា ការ​បង្កើន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កូន​កើត​មិន​គ្រប់​ខែ​បាន។ ២- ប្រើមាត់ បើ​នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លាចថា ​ការ​រួម​ភេទ​ធម្មតា អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ វិធី​ប្រើ​មាត់ ជួយ​សម្រេច​កាម ឲ្យ​ខាង​ប្រុស​ក៏​ជា​ជម្រើស​ល្អ​ដែរ។ រួម​ភេទ​តាម​មាត់​ គឺ​ជា​ការ​រំញោច​ដោយ​ប្រើ​មាត់ ​បបូរ​មាត់ ឬ​អណ្ដាត យក​ទៅ​វាយ​លុក​តំបន់​ប្រដាប់​ភេទ​បុរស។ ខាង​ប្រុស​ក៏​អាច​ធ្វើ​ដូច​គ្នា ឲ្យ​ភាគី​ខាង​ស្រី​បាន​ដែរ។ ៣- គនឹ្លះប្រើមាត់ឲ្យមានសុវត្ថិភាព អំឡុងពេលមានផ្ទៃពោះ ពេល​កំពុង​ប្រតិបត្តិ​ការ ភាគី​ខាង​ប្រុស​មិន​គួរ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ទ្វារ​មាស​របស់​ខាង​ស្រី​ឡើយ។ ខ្យល់​ដែលយើង​​ផ្លុំ​ចេញ​មក​នេះ អាច​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម និង​អាច​ធ្វើ​ឲ្យ​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់​បាន។ ក្នុង​ក្បួន​ពេទ្យ​វិញ គ្រោះ​ថ្នាក់​បែប​នេះ​គេ​ហៅ​វា​ថា បណ្ដុំ​ខ្យល់ (air embolism) ដែល​វា​អាច​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​បាន។ ទោះ​បី​​វា​ជា​រឿង​កម្រ​កើត​ឡើង​ក្ដី ​គួរ​​ប្រុង​ប្រយ័ត្ន​ជាមួយ​បញ្ហា​មួយ​នេះ។ ត្រូវ​ប្រាកដ​ថា​ ​បាន​ប្រើ​របស់​ការ​ពារ ដូចជា ​ស្រោម​អនាម័យ​ នៅ​អំឡុង​ពេល​ប្រើ​មាត់ ដោយ​សារ​តែ​ក្នុង​មាត់​អាច​មាន​ផ្ទុក​បាក់តេរី […]

ត្រីមាសទី ២

អំឡុង​ពេល​កំពុង​ពពោះ​​ ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ​ ប្រៀប​បាន​ជា​មនុស្ស​តែ​​មួយ​ ពុំ​អាច​កាត់​ផ្តាច់​បាន​ទាំង​អារម្មណ៍ ការ​គិត សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​គ្នា ខណៈការ​សិក្សា​​ចិត្ត​សាស្ត្រ​បង្ហាញ​ថា អូនៗអាច​ដឹង​​ពី​​ចិត្ត​គំនិត​ និង​ការ​ប្រព្រឹត្ត​របស់​ម៉ាក់ៗ​​​បាន​ទៀត​ផង។ ចុះ​ស្រីៗនា​យើងកំពុង​ពពោះ មាន​ធ្លាប់​ដឹង​ថា​ អូនៗ​កំពុង​គិតអី ធ្វើ​អី​ខ្លះ​អត់ ​អំឡុង​ពេល​ក្នុង​ផ្ទៃ? "Hello គ្រូពេទ្យ" ប្រាប់​ពេល​នេះ​តែ​ម្តង។ ផ្អែក​លើ​ការ​សិក្សា​ថ្មីចេញ​ផ្សាយ​ដោយ​គេហទំព័រ BrightSide កូននៅ​ក្នុង​ផ្ទៃ​ អាច​​​ទទួល​សញ្ញា​តាម​រយៈ​ចលនា​រាង​កាយ ​ក៏​ដូច​ជា​អារម្មណ៍​​របស់ម៉ាក់ៗ​​ ដូច​នេះយើង​គប្បី​​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​សកម្មភាព​ល្អ​ៗ​​​ ដើម្បី​ឲ្យ​អូនៗ​ទទួលបាន និង​មានអារម្មណ៍​ល្អៗ​ដូច​យើង​ដែរ។ ១- សើច​ តាម​បច្ចេក​វិទ្យា​អេកូ​​បង្ហាញ​ឃើញ​ថា បេប៊ី​ចាប់​ផ្តើម​​ធ្វើ​ចលនា​យ៉ាង​ល្អ​ ​នៅ​ពេល​ម៉ាក់ៗ​សើច​ ​មាន​ន័យ​ថា បើម៉ាក់ៗផ្ទុះសំណើច​ បេប៊ីក្នុង​ផ្ទៃ​ក៏​កាន់​តែ​រំញោចដោយ​ភាព​រីក​រាយ។​ នេះ​ដោយ​សារ​តែ​ទំនាក់​ទំនង​​រវាង​សាច់​ដុំ​ភ្ជាប់​រវាងម៉ាក់ៗ និង​បេប៊ី​។ នៅ​ពេល​សើច អ័រម៉ូន​​ក្តី​សុខ បាន​បញ្ចេញ​ មាន​អត្ថប្រយោជន៍​​​ចំពោះបេប៊ី ហេតុនេះ ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯងអាច​បង្កើត​អារម្មណ៍​ល្អ​ៗ ​​តាម​ដែលអាច​ធ្វើ​បាន​។ ២- ​សម្រាក​ អំឡុង​ពេល​សម្រាក​​ក្រោយ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ គឺ​ជា​ក្តី​សុខ​​មួយ​ ដោយ​បេប៊ី​​ក្នុង​ផ្ទៃ​អាច​​ចាប់​ផ្តើម​​ប្រលែង​លេង​ដោយ​ក្តី​រីក​រាយ មាន​ន័យ​ថា ជា​ពេល​បេប៊ី​ចាប់​ផ្តើម​រវល់​ម្តង​ ចាប់​ផ្តើម​​លេង​ និង​ទទួល​អារម្មណ៍​ថ្មី​ៗ​។ តែ​​កុំ​បារម្ភ បេប៊ី​ជាធម្មតា​​មិន​​​ប្រលែង​យូរ​ពេក​ទេ ហេតុនេះ​ យើង​នៅតែអាច​សល់​ពេល​សម្រាក​ដដែល។ ៣- ហាត់​ប្រាណ​ គន្លឹះ​​ជ្រើស​យក​លំហាត់​ប្រាណ​ស័ក្តិសម​​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​នោះ​ […]

ត្រីមាសទី ២

ស្រីៗ​គ្នា​យើង​ជា​ធម្មតា​មាន​ផ្ទៃ​ពោះ​ដំបូង តែង​ឮ​គ្នី​គ្នា​ប្រាប់​ ឬ​ដេញ​ឲ្យ​ទៅ​ពិនិត្យ​អេកូ។ ប៉ុន្តែ ហេតុ​ផល​ចាំ​បាច់​នៅ​ពី​ក្រោយ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដោយ​ឆ្លុះ​អេកូ​ ជាអ្វី​ឲ្យ​​ប្រាកដ​ ប្រហែល​គ្នាយើងអត់​ទាន់​ដឹងនៅឡើយ ក្រៅ​ពី​ចង់​ឃើញ​ការ​វិវត្ត​កូន​ក្នុង​ពោះ​។ បើ​ចឹង​ទុក​ឲ្យ “Hello គ្រូពេទ្យ” ជា​អ្នក​ស្រាយ​ចម្ងល់​នេះ​ចុះ។ ការ​ទាម​ទារ​មើល​អេកូ​ពី​​គ្រូពេទ្យ សំខាន់​បំផុត​គឺ​ចង់​ដឹង​ច្បាស់ សរីរាង្គ​ក្នុង​អាង​ត្រគាក​ស្ត្រី និង​ពេល​មាន​ផ្ទៃ​ពោះ​ ដើម្បី​ដឹង​ពី​ការ​លូត​លាស់​របស់​អូនអូន ក៏​ដូច​ជា ថង់​ទឹក​ភ្លោះ និងសុក ជា​ដើម។ ១- ពេលណាល្អបំផុតដើម្បីមើលអេកូ? ជា​ទូទៅ​ ស្រីៗ​មាន​ផ្ទៃ​ពោះ ចាំ​បាច់​ត្រូវ​មើល​អេកូ​នៅ​សប្ដាហ៍​ទី២០ ឬ​អំឡុង​ខែ​ទី ៤ ព្រោះ​​ជា​ពេលល្អ​បំផុត​ដើម្បី​តាម​ដាន​ការ​លូត​លាស់​អូនអូន និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ ម្យ៉ាង​ទៀត ​យើង​អាច​ដឹង​ពី​ភេទ​របស់​អូនអូន​ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា ត្រូវ​ចាំ​ថា​អេកូ​សាស្ត្រ​មិន​ប្រាកដ ១០០% នោះ​ទេ ហើយ​ចំណុច​មួយ​ចំនួន​យើង​អាច​ដឹង​ពី​ការ​ពិនិត្យ​អេកូ​មាន​ដូច​ជា៖ - ចំនួន​កូន​ក្នុង​ផ្ទៃ - អាយុ​គភ៌ - ទម្ងន់​ទារក - សុខ​ភាព​ទារក - ទី​តាំង​របស់​សុក - ចំនួន​ទឹក​ភ្លោះ - កំណត់​ទីតាំង​ទារក - ថ្ងៃ​សម្រាល (ប្រ​ហាក់​ប្រ​ហែល)។ ២- ពេលអេកូត្រូវធ្វើម៉េចខ្លះ? គឺ​តម្រូវ​ឲ្យ​យើង​សម្រាក​លើ​គ្រែ បន្ទាប់​មក​គ្រូពេទ្យ​នឹង​លាប​ជែល​ទៅ​លើ​ទីតាំង​ត្រូវ​ពិនិត្យ ​ដើម្បី​ងាយ​ស្រួល​បញ្ជូន​រូបភាព​ទៅ​លើ​អេក្រង់​បាន​ច្បាស់​ល្អ ​ព្រោះ​វា​ទទួល​រូបភាព​ដោយ​ការ​បាញ់​ និង​ទទួល​សូរ​ដែល​មាន​ហ្វ្រេកង់​ទាប​តាម​ក្បាល​សុង​ទៅ​លើ​តំបន់​ដែល​ត្រូវ​ពិនិត្យ ហើយ​អំឡុង​ពេល​នោះ​ យើង​អាច​ដឹង​ពី​សុខភាព​អូនអូន​ រូបរាង​នៅ​លើ​អេក្រង់​ផ្ទាល់​តែម្ដង។ លើស​ពី​នេះ អាច​ផ្តិត​រូបភាព​ចេញ​មក​ក្រៅ​ភ្លាមៗ និង​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន។ ពេល​ខ្លះ​ យើង​អាច​ត្រូវ​ទុក​ទឹក​នោម​សិន ឬ​ទប់​ដង្ហើម​រយៈពេល​ខ្លី​ […]

ត្រីមាសទី ២

ឈាន​ទៅ​មុខ ​១សប្តាហ៍​ទៀត​ហើយ ម៉ាក់​ប៉ា​គ្រប់​រូប​ច្បាស់​ជា​ចង់​ដឹង​ថា បេប៊ី​លូត​លាស់​អ្វីខ្លះ? មាន​ទំហំ​ប៉ុនណា​ហើយ? ក្នុង​សប្តាហ៍នេះ​អាអូនរឹត​តែ​ប្លែក មាន​ទំហំ​ប៉ុន​ពោត​មួយ​ផ្លែ ​ប្រវែងប្រមាណ ៣០ សង់ទីម៉ែត្រ និង​ឡើង​ទម្ងន់​ប្រហែល ១១៣ ក្រាម បើ​ធៀប​ទៅ​នឹង​អាទិត្យ​មុន។ ប៊េបី​នៅ​តែ​ទទួល អុកស៊ីសែន​ពីសុក ប៉ុន្តែ​នៅ​ពេល​​សម្រាល សួត​អាអូន​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដក​យក​អុកស៊ីសែន​វិញ។ កូន​យើង​អាច​ដឹង​ពី​ការ​កម្រើក​​ឡើង​លើ ចុះ​ក្រោម​នៅ​ពេល​ដែល​គេ​អណ្តែតខ្លួន​នៅ​ក្នុង​ទឹក​ភ្លោះ។

x