ក្នុងពេលពពោះ ស្រ្តីម្នាក់ៗត្រូវលះបង់ច្រើនណាស់ និងត្រូវតមអាហារច្រើនទៀត ដើម្បីសុខភាពកូន ហើយមានម៉ាក់ៗមួយចំនួនចូលចិត្តណាស់ញ៉ាំ Sushi ឬ Sasimi ម្ហូបជប៉ុន។ តើអាហារប្រភេទនេះ គួរឲ្យស្ត្រីពពោះញ៉ាំដែរទេ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្នុងពេលពពោះ ស្រ្តីម្នាក់ៗត្រូវលះបង់ច្រើនណាស់ និងត្រូវតមអាហារច្រើនទៀត ដើម្បីសុខភាពកូន ហើយមានម៉ាក់ៗមួយចំនួនចូលចិត្តណាស់ញ៉ាំ Sushi ឬ Sasimi ម្ហូបជប៉ុន។ តើអាហារប្រភេទនេះ គួរឲ្យស្ត្រីពពោះញ៉ាំដែរទេ?
ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបកស្រាយឲ្យដឹងថា ជាធម្មតា ស្រ្តីពពោះអាចញ៉ាំអាហារជប៉ុនបែបត្រីឆៅនេះបាន ប៉ុន្តែយកល្អ កុំញ៉ាំអី។ ប្រភេទអាហារឆៅមិនថា សាច់ត្រី ឬសាច់គោទេ គឺអាចមានផ្ទុកពពួកបាក់តេរី និងប៉ារ៉ាស៊ីតដែលបណ្ដាលឲ្យម៉ាក់ៗកំពុងពពោះឈឺ ហើយក៏អាចបង្កហានិភ័យដល់កូននៅក្នុងផ្ទៃដែរ។
លោកវេជ្ជបណ្ឌិតបន្តថា ស្រ្តីពពោះមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ដូចនេះហើយ មិនអាចជួយការពារមិនឲ្យឆ្លងបាក់តេរីដែលមានផ្ទុកនៅក្នុងពពួកសាច់ឆៅអស់នោះទេ ហើយស្រ្តីពពោះអាចប្រឈមខ្ពស់ក្នុងការឆ្លងបាក់តេរី ដែលអាចបណ្ដាលឲ្យទៅជាពុលចំណី រាករូស ក្អួត ចង្អោរ ចុកពោះ ដែលប្រឈមនឹងការបាត់បង់ជាតិទឹក ឬសាធាតុអេឡិចត្រូលីត្រ។
និយាយរួម ស្ត្រីពពោះគួរតមអាហារឲ្យបានដិតដល់ ដើម្បីកុំឲ្យមានផលប៉ះពាល់កូន បើចង់ញ៉ាំ Sushi ខ្លាំង គួរទៅញ៉ាំនៅហាងដែលធ្វើអាហារស្អាត តាមស្តង់ដារត្រឹមត្រូវ ហើយបើយកល្អគួរញ៉ាំអាហារដែលចម្អិនបានត្រឹមត្រូវល្អ ចៀសវាងការបង្ករោគផ្សេងៗ ប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕