១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហាថ្លើម
· ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង
· ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារតែថ្លើមខ្យោយ។
· ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម
· ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង
២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ
ក. អាស៊ីដអូមេហ្កា ៣
អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេងអូលីវ និងគ្រាប់វ៉ុលណាត់។