ទឹកនោមមានក្លិនមិនល្អ អំឡុងពេលពពោះ អាចជារោគសញ្ញាមិនប្រក្រតីមួយដែលម៉ាក់ៗបានជួបប្រទះ។ ជួនកាល សញ្ញាមួយនេះ អាចបង្ហាញពីបញ្ហាសុខភាពមួយចំនួន ដែលចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ យ៉ាងណាមិញ ការថែទាំខ្លួនឲ្យបានល្អអំឡុងពេលពពោះ មានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសបញ្ហាទឹកនោមមានក្លិនមិនល្អ ដែលម៉ាក់ៗគួរដឹង។
គន្លឹះកាត់បន្ថយទឹកនោមមានក្លិនមិនល្អ អំឡុងពេលពពោះ
ដើម្បីជួយកាត់បន្ថយបញ្ហាទឹកនោមមានក្លិនមិនល្អ អំឡុងពេលពពោះ ម៉ាក់ៗគួរតែ៖
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពី៦កែវ ទៅ៨កែវក្នុងមួយថ្ងៃ
- រក្សាអនាម័យឲ្យបានល្អ ដោយងូតទឹកឲ្យបានទៀងទាត់ ប្រើសាប៊ូដែលមានក្លិនស្រាល ជូតសម្អាតទ្វារមាសពីផ្នែកខាងមុខទៅខាងក្រោយ បន្ទាប់ពីនោមរួច
- ជៀសវាងមានដៃគូច្រើន ឬរួមភេទដោយមិនបានការពារ ដើម្បីបញ្ចៀសការបង្ករោគលើផ្លូវទឹកនោម
- បញ្ចូលពពួកProbiotics ក្នុងរបបអាហារ ដូចជាទឹកដោះគោជូរ គីមឈី
គណនាទម្ងន់ស្ត្រីអំឡុងពពោះ
សញ្ញាព្រមានដែលម៉ាក់ៗគួរទៅជួបគ្រូពេទ្យជាបន្ទាន់