backup og meta

ទ្វារមាសមានក្លិនមិនល្អអំឡុងពេលពពោះ ជារឿងធម្មតា ឬគួរបារម្ភ?

ទ្វារមាសមានក្លិនមិនល្អអំឡុងពេលពពោះ ជារឿងធម្មតា ឬគួរបារម្ភ?

ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ឬ​ក្លិន​ខ្លាំង អំឡុង​ពេល​ពពោះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ជួនកាល ក្លិន​នេះ​ក៏​អាច​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ដូច​គ្នា។ មូលហេតុ​បង្ក​​នៃ​បញ្ហា​ក្លិន​មិន​ល្អ​នៃ​ទ្វារ​មាស អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​បែបបទ​រស់​នៅ​អំឡុង​ពេល​ពពោះ និង​ខ្លះ​ទៀត ក៏​អាច​ដោយ​សារ​តែ​ម៉ាក់​ៗ​ឆ្លង​មេរោគ​ផង​ដែរ។

កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ

១. ឆ្លងបាក់តេរីក្នុង​ទ្វារ​មាស

​បាក់តេរី​នៃក្នុង​ទ្វារ​មាស គឺ​ជា​ការ​ឆ្លង​មេរោគ​ដែល​កើត​ឡើង​លើ​ស្ត្រី​ពពោះ​យើង។ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ យើង​អាច​មាន​ក្លិន​មិន​ល្អ​នៅ​ទ្វារ​មាស​ និង​រមាស់។

២. ការ​ឆ្លង​មេរោគ​ផ្សិតMonillia

ការ​បង្ក​រោគ​នេះ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ គេង​មិន​គ្រប់គ្រាន់​ ជំងឺ​ទឹក​នោម​ផ្អែម ការ​ស្លៀក​ខោ​ទ្រនាប់​ ឬ​សម្លៀកបំពាក់​រឹប​តឹង​ពេក ឬ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន។ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​ពពោះ និង​អាច​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ខ្លាំង និង​មិន​ល្អ។

[embed-health-tool-due-date]

៣. ការ​ប្រែប្រួល​អ័រម៉ូន​ និង​របប​អាហារ

ទន្ទឹម​នឹង​នេះ​ដែរ ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ​ក៏​អាច​បណ្តាល​មក​ពី​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន​ ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​របប​អាហារ អាច​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​នេះ។

បញ្ហាទ្វារមាសពេលពពោះ

គន្លឹះ​ដោះស្រាយ​បញ្ហា​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ

  • ជៀសវាង​ស្លៀក​សំលៀកបំពាក់​ដែល​រឹប​តឹង​ពេក ពីព្រោះ​វា​អាច​នាំ​ឲ្យ​មាន​សំណើម​នៅ​តំបន់​ពិសេស។ ជំនួស​មក​វិញ យើង​គួរ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស និង​ខោ​រលុង​ៗ។ បន្ថែម​ពី​នេះ ម៉ាក់​គួរ​តែ​ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ។
  • ជៀសវាង​​ញ៉ាំ​អាហារ​ដែល​មាន​ស្ករ​ច្រើន​ ឬ​ពពួក​ខ្លឹម​ស ដែល​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ជា​ពិសេស​ គប្បី​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​រាងកាយ។
  • ជៀសវាង​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​គីមី​នៅ​បរិវេណ​ទ្វារ​មាស ដែល​អាច​បំផ្លាញ​បាក់តេរី​ល្អ​ៗ​នៅ​បរិវេណ​នោះ ព្រម​ទាំង​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal Discharge During Pregnancy

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/vaginal-discharge-during-pregnancy/

Vaginal discharge during pregnancy

https://www.pregnancybirthbaby.org.au/vaginal-discharge-during-pregnancy

Vaginal Odor

https://my.clevelandclinic.org/health/symptoms/17905-vaginal-odor

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម