ការបញ្ជាក់នេះ គឺដោយសារស្រីៗឡើងទម្ងន់នៅពេលចាប់ផ្ដើមពពោះ ជួបផលវិបាកជាច្រើន ដូចជា សម្ពាធឈាមខ្ពស់ ជំងឺបម្រុងក្រឡាភ្លើង (Preeclempsia) ជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ (Gestational Diabetes) ប្រឈមសម្រាលដោយវះកាត់ និងកូនកើតមិនគ្រប់ខែ។
លោកស្រីវេជ្ជបណ្ឌិត Romy Gaillard សាស្ត្រាចារ្យផ្នែកកុមារ នៅសាកលវិទ្យាល័យ Erasmus MC University Medical Center ប្រទេសហូឡង់ បញ្ជាក់ថា ផលវិបាកពេលពពោះចំពោះម៉ាក់ៗ និងទារកក្នុងផ្ទៃ កើតឡើង ៣៤% លើស្រីៗមានទម្ងន់ធម្មតា និងជាង ៦០% លើស្រីៗធាត់ នៅពេលចាប់ផ្ដើមមានផ្ទៃពោះ។ លោកស្រីបន្ដថា ដើម្បីជួយសម្រួលការពពោះកាន់តែប្រសើរ គ្រប់គ្រងទម្ងន់មុនពេលពពោះ ជាអ្វីត្រូវយកចិត្តទុកដាក់បំផុត ជាងការឡើងទម្ងន់អំឡុងពេលពពោះទៅទៀត។