backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?

ពេល​ពពោះ គភ៌​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ និង​នៅ​ពេលទារក​មាន​តម្រង​នោម​នៅ​សប្តាហ៍ទី ១៦។ កូន​ក្នុង​ពោះ​មិន​អាច​រស់​បាន​ដោយ​គ្មាន​ទឹក​ភ្លោះ​នោះ​ទេ កាលណា​ទឹក​ភ្លោះ​តិច​ពេក​ក៏​ប៉ះពាល់​ការ​លូតលាស់​គភ៌​ដែរ អ៊ីចឹង​តើ​ម៉ាក់ៗ​ធ្វើ​ម៉េច​ឲ្យ​មាន​ទឹក​ភ្លោះ​គ្រប់​គ្រាន់?

​តួនាទី​របស់​ទឹក​ភ្លោះ ជួយ​ការពារ​កូន​ក្នុង​ពោះ​ពីការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។

លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ​ជា​វដ្ត​ជីវិត​របស់​កូន បរិមាណ​ទឹកភ្លោះ​ចាប់​ផ្តើម​មាន​បន្តិច​ម្តងៗ និង​ចេះ​តែ​កើន​ឡើង​ទៅ​តា​មអាយុ​របស់​គភ៌ ហើយ​ថយ​ចុះ​មក​វិញ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។

១- មូលហេតុទឹកភ្លោះតិច

បរិមាណ​ទឹក​ភ្លោះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​មើល​អេកូ​ប្រចាំ​ខែ ឬ​ប្រចាំ​ត្រីមាស ដោយ​ចាប់​ពី​ត្រីមាស ទី២ ទៅ​បរិមាណ​ទឹក​ភ្លោះ​​កើន​ឡើង​កាន់​តែ​ខ្លាំង រហូត​ដល់ ៩៨០ មិល្លីលីត្រ ហើយ​វា​នឹង​ថយ​ចុះ​បរិមាណ​បន្តិច​ម្តងៗ មក​ត្រឹម ៦០០-៨០០ មិល្លីលីត្រ ពេល​គ្រប់​ខែ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ធ្វើ​ឲ្យ​បរិមាណ​ទឹកភ្លោះ​មិន​គ្រប់​គ្រាន់៖

– ទារកមានបញ្ហាតម្រងនោម

– សុក​​ខ្សោយ

– ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

– ម្តាយ​ខ្វះ​ជាតិ​ទឹក

– ជក់បារី ឬ​ផឹកស្រា

– ម្តាយ​ឆ្លង​ជំងឺ​ពី​មេរោគ​មួយ​ចំនួន

– មាន​ផ្ទៃពោះ​លើស​ពី ៤២ សប្តាហ៍។

អត្ថបទពាក់ព័ន្ធ៖

ទឹកភ្លោះ

២- ទឹកភ្លោះតិចពេកប៉ះពាល់អីខ្លះ?

កង្វះ​ទឹកភ្លោះ នៅត្រីមាសទី១៖ អាច​ធ្វើ​ឲ្យកូន​អត់​មាន​តម្រងនោម

កង្វះ​ទឹកភ្លោះ នៅ​ត្រីមាស​ទី២៖ សរីរាង្គ​កូន​លូតលាស់​យឺតយ៉ាវ ឬ​មិន​ប្រក្រតី

កង្វះ​ទឹក​ភ្លោះ នៅ​ត្រីមាស​ទី៣៖ ស្អិតស្បូន កូន​កើត​មិន​រួច។

៣- ធ្វើ​ម៉េច​កុំ​​ឲ្យ​ខ្វះ​ទឹក​ភ្លោះ

– ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន លើសពី ២លីត្រ/ថ្ងៃ

– ញ៉ាំ​បន្លែ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក

– មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា

– ចៀស​វាង​ការ​ប្រើ​ថ្នាំ​បុរាណ ឬ​ថ្នាំចិនសែ

– មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ឬជក់បារី។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម