បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់? ការ​ថែ​ទាំ​សុខភាព​ចំពោះ​ស្ត្រី​ពពោះ គឺ​សំខាន់​បំផុត​ព្រោះ​ថា នៅ​ពេល​ដែល​ពពោះ ម៉ាក់ៗ​ត្រូវ​មើល​ថែ​ទាំង​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។តែ​ដោយសារ មាន​ស្ត្រី​ៗ​មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​ការ​ទាំង​មាន​ផ្ទៃពោះ ចឹង​ហើយ​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​ថែ​ទាំ​សុខភាព​មិន​បាន​ដិត​ដល់។ តើ​ម៉ាក់ៗ​ពពោះ ទៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​សម្រាល​ល្អ ឬ​មិន​ល្អ? វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ គ្រាន់​តែ​ធ្វើ​ការ​ធម្មតា អង្គុយ​ក្នុង​ office ​ធម្មតា អត់​ធ្វើ​ការ​អី​ធ្ងន់ធ្ងរ​ដូច​ជា​លើក​របស់​ធ្ងន់ ដើរ​ហាល​ថ្ងៃ ។ល។ គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ឲ្យ​តែ​ស្ត្រី​នោះ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​ឆ្អែតៗ ហើយ​ប៉ូវ​កម្លាំង​បន្តិច​ទៅ​គឺ​គ្មាន​បញ្ហា​ទេ។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ មាន​ចេញ​នូវ​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ​ដូច​ជា៖ - ធ្លាក់ឈាម - ហត់​អស់​កម្លាំង ល្វើយៗ - មាន​អាការៈ​មិន​ប្រក្រតី​ជាដើម គឺ​ត្រូវ​សម្រាក​ពី​ការងារ​មុន​ពេល​កំណត់ ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​វិញ ចៀស​វាង​មាន​គ្រោះ​ថ្នាក់​ដល់​កូន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​ហួស​កម្លាំង​ពេក​ទេ​មិន​ថា​ការងារ​អី​ក៏​ដោយ ព្រោះ​ក្នុង​អំឡុង​ពេល​ពពោះ​សុខភាព​ចុះ​ខ្សោយ។ ជាពិសេស គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​ពេទ្យ ហើយ​បើ​អាច​គួរ​សម្រាក​ពី​ការ​ងារ​ឲ្យ​បាន ​២-៣​ខែ ​មុន​ថ្ងៃ​សម្រាល​ចំពោះស្ត្រីដែលមានបញ្ហាសុខភាព។


បញ្ហាផ្ទៃពោះ

កើតតាមធម្មជាតិ កូនអាចនឹងជាប់ស្មាដោយសារកត្តាទាំងនេះ

ការ​សម្រាល​តាម​ផ្លូវ​ក្រោម​ត្បិត​ល្អ​ចំពោះ​ម្ដាយ និង​ទារក តែ​ក៏​មាន​ផល​ប៉ះពាល់ ហើយ​បង្ក​គ្រោះថ្នាក់ ឬ​ការ​លំបាក​មួយ​ចំនួន​ដែរ ក្នុង​នោះ​កូន​ជាប់​ស្មា គឺជា​បញ្ហា​អាច​ជួប។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី នឹង​បកស្រាយ មូលហេតុ និង​ប្រភេទ​នៃ​ការ​ជាប់​ស្មា​របស់​ទារក​ពេល​កំពុង​សម្រាល។ លោក​បានឲ្យដឹងថា អំឡុង​ពេល​សម្រាល​តាម​ធម្មជាតិ កើតឡើងព្រោះស្មា​របស់​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម្ដាយ បើទោះបី​ជា​ក្បាល​ចេញ​មក​ហើយក៏​ដោយ។ តែ​វា​ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគម​ផ្នែក​សម្ភព​ជាក់លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះថ្នាក់។ ១- មូលហេតុ​នាំឲ្យ​ជាប់​ស្មា មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន ឆ្អឹង​អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ឬ​តូច​ចង្អៀត​ពេក... ) ចំណែក​កត្តា​មួយ​ទៀត​មកពី​ទារក (គភ៌​ធំ​ពេក ការ​បង្ហាញ​ទម្រង់​កូន​មាន​ភាព​មិន​ប្រក្រតី ស្មា​កូន​ធំ​ពេក)។ ២- ប្រភេទ​នៃ​ការ​ជាប់​ស្មា​មាន ២ ប្រភេទ ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា "ការ​លំបាក​ស្មា" វា​មាន​អត្រា ៤-៥ នាក់​ក្នុង ១.០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាចទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។ ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤.០០០ ករណី និង​ការ​សម្រាល​កូន ១ […]


បញ្ហាផ្ទៃពោះ

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​ពពោះ​ដំបូងៗ ស្ត្រី​ច្បាស់​ជា​ជួប​នឹង​អាការៈ​ចាញ់​កូន ដែល​វា​ជា​រឿង​ធម្មតា​របស់​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ។ តែ​បើ​កំពុង​ចាញ់​កូន​សុខៗ ស្រាប់​តែ​អាការៈ​នេះ​បាត់​ទៅ​វិញ គួរ​ឲ្យ​បារម្ភ​អត់ ហើយ​វា​អាច​ជា​សញ្ញា​គំរាម​រលូត​កូន​ដែរ​ទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អាការៈ​ចាញ់​កូន​តិច ឬ​ច្រើន គឺ​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ដោយ​សារ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ខុសៗ​គ្នា។ យើង​មិន​អាចវាយតម្លៃថា ពេល​ពពោះ​ក្នុង​ខែ​ដំបូងៗ​ចាញ់​កូន តែ​នៅ​ខែ​បន្ទាប់​ៗ​លែង​មាន​អាការៈ​ចាញ់​កូន​វិញ ជា​សញ្ញា​គំរាម​រលូត​កូន​នោះ។ លោកវេជ្ជបណ្ឌិត​ថា នៅ​ពេល​ពពោះ​ខែ​ដំបូងៗ គ្រាន់​តែ​បាត់​ចាញ់​កូន អាច​ប្រាប់​ឲ្យ​ដឹង​ពី​សញ្ញា​គំរាម​រលូត​ទេ ព្រោះ​គភ៌​នៅ​តូច មិន​អាច​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ម្ដាយ​មាន​បង្ហាញ​បញ្ហា​រួម​ផ្សំ​ដូច​ជា ឈឺ​ពោះ ចុក​ពោះ ធ្លាក់​ឈាម ហើយ​ទៅ​ពិនិត្យ​អេកូ​មិន​ឃើញ​មាន​ចង្វាក់​បេះដូង​កូន នោះ​អាច​មានន័យ​ថា​កូន​ខូច ឬ​រលូត​ហើយ។ លោក​វេជ្ជបណ្ឌិតរូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​ពង​វិញ នោះ​ស្ត្រី​នឹង​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​អំឡុង​ពេល​ពពោះ​ខែ​ដំបូងៗ ហើយ​នៅ​ពេល​ស្ទាប​ពោះ​ទៅ​មាន​លក្ខណៈ​ទន់ៗ និង​ពិនិត្យ​អេកូ​ឃើញ​ថា មាន​ថង់​ទឹក​ទទេ (កូនពង​តែ​មួយ) ឬឃើញ​មាន​ទម្រង់​ដូច​ផ្លែ​ទំពាំង​បាយ​ជូរ (កូន​ពង​ជា​កញ្ចុំ) នៅ​ក្នុង​ស្បូន។ ដូច​គ្នា​នេះ​ដែរ វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​ត្រូវ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នោះ ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ការ​រលូត​កូន គឺ​ការ​តាម​ដាន​គភ៌​ជា​ប្រចាំ ចាប់​តាំង​ពី​ពេល​ដែល​ដឹង​ថា​មាន​ផ្ទៃពោះ(បាត់រដូវ) គឺ​ត្រូវ​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​ពី​ប្រការ​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​គួរ​ធ្វើ […]


បញ្ហាផ្ទៃពោះ

ស្រីៗ​​ពពោះ ប្រើ​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​​មាន​សុវត្ថិភាពអត់?

ស្រ្តី​ពពោះ​ជា​ច្រើន​តែង​មាន​អាការៈ​ក្តៅ​ ឬ​ក្រហាយ​ទ្រូង ហើយ​ច្រើន​សំដៅ​លើ​ការ​ច្រាល​អាស៊ីដ​ក្រពះ ឬ​អាហារ​មិន​រំលាយ​ល្អ។ អាការៈ​​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ​តែ​វា​រំខាន។ ​សំណាង​ល្អ​ដែរ យើង​អាច​បំបាត់អាការៈ​នេះ​​បាន ដោយ​ការ​ប្រើ​ថ្នាំ​បាន​យ៉ាង​ងាយ ​និង​មាន​សុវត្ថិភាព​ទៀត​ផង។ ទោះ​យ៉ាងណា ស្រីៗ​យើង​​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ និង​ការ​រស់​នៅ​មួយ​ចំនួន​ផង​ដែរ។ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ថ្នាំ​សម្រាប់​អាការៈ​នេះ ថ្នាំ​មួយ​ចំនួន​មាន​សុវត្ថិភាព​ល្អ​បំផុត​សម្រាប់​ស្រ្តី​ពពោះ​យើង​។ ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ភាគ​ច្រើន​មាន​សុវត្ថិភាព​​សម្រាប់​ស្រ្តី​ពពោះ តែ​ក៏​មាន​ថ្នាំ​ខ្លះ​អាច​បណ្តាល​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ ដូច​នេះ​មុន​ប្រើ គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ ឲ្យ​បាន​ច្បាស់​ជាមុន​សិន។ ១- ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ជាអ្វី? ជម្រើស​ដំបូង​សម្រាប់​ស្រីៗកំពុង​ពពោះ​នោះ​គឺ ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​គ្រាប់​ទំពារ​ ដែល​ផ្សំ​ឡើង​ពី​កាល់ស្យ៉ូមកាបូណាត។ ថ្នាំនេះ​មាន​សកម្មភាព​លឿន ងាយ​យក​តាម​ខ្លួន និង​មាន​ប្រសិទ្ធភាព ហើយ​​ក៏​ជា​អ្វី​ដែល​យើង​​ត្រូវ​ការ​ដែរ។ ​ថ្នាំ​ប្រភេទ​នេះ​​មួយ​​ចំនួន​​មាន​​រសជាតិ​ឆ្ញាញ់​ទៀត​ផង។ ពពួក​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ ម៉ាញ៉េស្យ៉ូម​អ៊ីដ្រុកស៊ីត ឬ​ម៉ាញ៉េស្យ៉ូម​អុកស៊ីត ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ស្រ្តី​ពពោះ​ដូច​គ្នា។ ថ្នាំ​នេះ​មាន​ទម្រង់​ទាំង​ជា​គ្រាប់ ​និង​ទឹក។ យ៉ាងណា​ស្រីៗ​យើង​ត្រូវ​ចាំ​ថា​ ទោះ​បី​ជា​ញ៉ាំ​ថ្នាំ​ទឹក​ក៏​ដោយ ក៏​ក្រពះ​យើង​នៅ​តែ​បញ្ចេញ​ទឹក​ក្រពះ​ដដែល​ដែរ។ ដូច​នេះ​មិន​គួរ​ញ៉ាំ​ទឹក តាម​ក្រោយ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​ច្រាល​ទឹក​ក្រពះ​មក​វិញ​ទៀត​បាន។ ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ទាំង​នេះ​នឹង​​​​បន្សាប​អាស៊ីដ​ដែល​មាន​ស្រាប់​ក្នុង​ក្រពះ។ ថ្នាំ​គ្រាប់​ទំពារ​ និង​ថ្នាំ​ទឹក​​ធ្វើ​ការ​បាន​រហ័ស​ជាង​ថ្នាំ​​គ្រាប់​លេប​ ដោយ​សារ​វា​ត្រូវ​បាន​បំបែក​ និង​ងាយ​រលាយ​ជាង។ ២- ពេល​ញ៉ាំ​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ត្រូវ​ដឹង​អ្វី​ខ្លះ? ស្ត្រីមានផ្ទៃពោះ គួរ​ចៀស​វាង​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ផ្សំ ​អាលុយមីញ៉ូម (អាលុយមីញ៉ូម​អ៊ី​ដ្រុកស៊ីត ឬ​អាលុយមីញ៉ូម​កាបូណាត) ព្រោះ​ថា អាលុយមីញ៉ូម​អាច​ធ្វើ​ឲ្យ​​ទល់​លាមក និង​ពុល​ បើ​សិន​ជា​ប្រើ​ក្នុង​កម្រិត​ច្រើន​ ប៉ុន្តែ​ថ្នាំ​នេះ​នៅ​តែ​អាច​ប្រើ​បាន​ដោយ​មាន​​សុវត្ថិភាព បើ​ប្រើ​តាម​កម្រិត​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ណែនាំ និង​មិន​ញឹកញាប់។ ថ្នាំនេះ​​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​ល្អ​បំផុត​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែរ។ យើង​ត្រូវ​ចាំ​ថា […]


បញ្ហាផ្ទៃពោះ

ត្រៀមយកកូន ឬកំពុងមានផ្ទៃពោះ ស្រីៗត្រូវដឹងពីវិធីបង្ការមិនឲ្យកូនមានជំងឺពកឆ្អឹងកងខ្នង

ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ Spina Bifida សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយ​ចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ទារក​មាន​ជំ​ងឺពក​ឆ្អឹង​កង​ខ្នង អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយ​ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ ចំពោះ​វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។ បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ បន្លែ​បៃតង គ្រាប់​សណ្តែក ផ្លែ​ក្រូច […]


បញ្ហាផ្ទៃពោះ

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន

ដំណាក់កាល​សម្រាល​កូន​ពិតជា​ឆ្លងកាត់​ការ​លំបាក និង​មាន​គ្រោះថ្នាក់​ច្រើន​ចំពោះ​សុខភាព​ស្ត្រី ហើយពេល​សម្រាល​ប្រសិនបើ​គ្រូពេទ្យ​មិនមានជំនាញច្បាស់លាស់ សម្អាត​មិន​បាន​ល្អ ក៏បង្ក​ជា​ហានិភ័យ​សុខភាព​ចំពោះ​ម៉ាក់​ៗ។ សញ្ញា​ដែល​បញ្ជាក់​ថា​គ្រូពេទ្យ​លូក​បារ​សម្អាត​មិន​ល្អ​នោះ ម៉ាក់​ៗ​មាន​ធ្លាក់ឈាម​ច្រើន​លើស​ពី ៣ ថ្ងៃ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រងារ ហើម​ជើង​ម្ខាង ទឹក​រម្អិលចេញពី​ទ្វារមាស​មាន​ក្លិនស្អុយ ឬ​ឈឺចាប់ នៅ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង អាច​ជា​សញ្ញា​សល់​កម្ទេច​សុក​ក្នុង​ស្បូន។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នេះ​បន្ថែម​ទៀត​ថា ករណី​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ឬ​ហូរ​ឈាម​ជាប់​ជានិច្ច អាច​បណ្ដាល​មក​ពី​ការ​រហែក​នៅ​ក្នុង​ទ្វារមាស ឬ​ស្បូន ប៉ុន្តែ​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​ក្រោយ​សម្រាល គឺ​ដោយសារ​សំណល់​សុក។ លោក​បន្ត​ទៀត​ថា បើ​សុក ឬ​សូម្បី​តែ​កម្ទេច​តូច​មួយ​នៃ​សុក​​នៅ​សេសសល់​ក្នុង​ស្បូន​ហើយ តែង​នាំ​គ្រោះថ្នាក់​ជានិច្ច ហើយចាស់ៗ​តែង​តែ​គិត​ថា ករណី​នេះ​ជា​ការ​ទាស់​ក្រោយ​សម្រាល។ សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ស្បូន (គ្រុន​ក្ដៅ ញាក់ ក្លិន​អាក្រក់​ពី​ទ្វារមាស) ត្រូវ​តែ​ប្រញាប់មកជួបគ្រូពេទ្យដើម្បីព្យាបាល និងសម្អាតម្ដងទៀត​ឲ្យ​ទាន់​ពេល​វេលា ទើបមិនគ្រោះថ្នាក់ដល់ជីវិត។


បញ្ហាផ្ទៃពោះ

ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?

ចំពោះ​ការ​ពពោះ​កូន​ភ្លោះ ខាង​ក្រុម​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ការ​ពពោះ​នៅ​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​មួយ​ចំនួន ជួប​ផល​វិបាក និង​បញ្ហា​ច្រើន​ជាង​ពពោះ​ធម្មតា​ដែល​ក្នុង​នោះ​មាន​ដូច​ជា បញ្ហា​ពពោះ​កូន​ភ្លោះ ប៉ុន្តែ​កូន​មាន​ទំហំ​ខុស​គ្នា លូត​លាស់​មិន​ដូច​គ្នា​ជាដើម។ ពពោះ​កូន​ភ្លោះ តែ​ទំហំ​មិន​ស្មើ​គ្នា​បណ្ដាល​មក​ពី​អ្វី? តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន បាន​បកស្រាយ​ឲ្យ​ដឹង​ថា ករណី​ដែល​កូន​ភ្លោះ​មាន​ទំហំ​មិន​ស្មើ​គ្នា​កើត​ឡើង​បាន​ដោយ​សារ​អាច​មាន​ការ​ទាក់​ទង​នឹង​ការ​លូតលាស់​របស់​សុក ដែល​ទៅ​ចិញ្ចឹម​កូន​មិន​បាន​ល្អ ទាក់​ទង​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​ចំណី​អាហារ​មិន​បាន​ល្អ។ ម៉ាក់​ៗ​ពពោះ​ទាំង​អស់​ត្រូវ​ដឹង​ថា បញ្ហា​កូន​ភ្លោះ​ទំហំខុសគ្នា​ខ្លាំង​ពេក ​ជា​រឿង​មួយ​មិន​ល្អ​នោះ​ទេ។ មាន​វិធី​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ស្មើ​គ្នា​វិញ​ទេ? វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ទាក់​ទង​នឹង​វិធី​ដែល​អាច​ធ្វើ​ឲ្យ​កូន​ស្មើ​គ្នា​វិញ គឺ​នៅ​មិន​ទាន់​មាន​វិធី​អី​ច្បាស់​លាស់​មួយ​ទេ​ថា អាច​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ប៉ុន​គ្នា​បាន​វិញ​នោះ​។ គួរ​យក​ចេញ​មួយ ​ទុក​មួយ​ឬ​យ៉ាង​ណា? ការ​ព្យាបាល​របស់​បញ្ហា​នេះ គឺ​អាស្រ័យ​ទៅ​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ​ម្នាក់ៗ ប៉ុន្តែ​ជា​ធម្មតា​គេ​មិន​យក​ចេញ​មួយ​ ទុក​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​បញ្ហា​ពពោះ​កូន​ភ្លោះ​ទំហំ​មិន​ស្មើ​គ្នា​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​ទាំង​ពីរ។ ពេល​ខ្លះ​ទាម​ទារ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ក្នុង​ការ​ព្យាបាល​ដូច​ជា ការ​វះ​កាត់​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​គភ៌​តែ​មួយ ឬ​អាច​ទាំង​ពីរ ហើយ​ការ​ដែល​ម៉ាក់​ៗ​ពពោះ​ជួប​បញ្ហា​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​ក៏​មាន។ បញ្ហាពពោះកូនភ្លោះ តែទំហំមិនស្មើគ្នាអាចបង្ការបានទេ? ករណី​នេះ​ភាគ​ច្រើន​មិន​អាចបង្ការមិនឲ្យកើតឡើងបាននោះទេ ប៉ុន្តែម៉ាក់ៗពពោះអាច​ញ៉ាំចំណីអាហារល្អៗឲ្យបានគ្រប់គ្រាន់ ទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ហើយញ៉ាំថ្នាំជំនួយសុខភាពដែល​ពេទ្យណែនាំឲ្យញ៉ាំបានល្អ ទោះ​បី​ជាមិនអាចការពារ​មិនឲ្យកើតបញ្ហានេះ តែក៏អាចកាត់បន្ថយហានិភ័យដែលបង្កជាគ្រោះថ្នាក់បាន​ដែរ។


បញ្ហាផ្ទៃពោះ

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?

ស្រីៗ​ពពោះ​មួយ​ចំនួន​អាច​នឹង​ប្រទះ​ឃើញ​មាន​ឈាម​ក្រោយ​ពេល​រួមភេទ​ ​ដែល​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​បង្ក​មក​ពី​មូលហេតុ​អ្វី និង​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដូចជា​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​ជាដើម។ ប៉ុន្តែ​ប្រសិនជា​ស្រីៗ​គ្នាយើង​ក្រោយ​ពី​រួមភេទ​រួច​ប្រទះ​ឃើញ​មាន​ឈាម​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​គភ៌​ខ្លាំង។ យ៉ាងណាមិញ​​​បញ្ហា​​នេះ​អាច​ជា​រឿង​ធម្មតា​បើ​យោង​តាម​អ្នកស្រី Mary Jane Minkinសាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគស្រ្តី​នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក។ តាម​ពិត​ទៅ​ស្ត្រី​ប្រហែល ១៥-២៥%​អាច​នឹង​មាន​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​ទី១​ដែល​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​​អ្វី​ទេ​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្ត្រី​សហរដ្ឋ​អាមេរិក។ ជាទូទៅ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​គឺ​មក​ពី​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ អំឡុង​ពេល​ពពោះ​កម្រិត​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន (progesterone) មាន​ការ​កើន​ឡើង ហើយ​នេះ​បង្ក​ឲ្យ​សរសៃ​ឈាម​រីកធំ​ និង​ងាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច។ ការ​រួម​ភេទ​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​នៅ​ស្បូន​ទទួល​រង​ការ​ប៉ះ​ទង្គិច និង​មាន​ហូរ​ឈាម។ នេះ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​គភ៌​ទេ។ មូលហេតុ​មួយ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ឈាម​ក្រោយ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ អាច​មក​ទ្វារមាស​ស្ងួត ឬ​ដុំគីស​នៅ​ស្បូន។ ក្នុង​ករណី​មួយ​ចំនួន ការ​ធ្លាក់​ឈាម​ក្រោយ​រួមភេទ​អាច​បង្ក​ជា​បញ្ហា​បាន ជាពិសេស​អំឡុង​ត្រីមាស​ទី២ និង​ទី៣។ ពេល​ខ្លះ​បញ្ហា​សុក​ពាំង​មាត់​ស្បូន និង​សុក​ដាច់​ចេញ​ពី​ស្បូន​ក៏​អាច​បង្ក​ឲ្យ​មាន​ធ្លាក់​ឈាម​ដែរ។ មូលហេតុ​ដែល​គួរ​ឲ្យ​បារម្ភ​ផ្សេង​ទៀត​រួមមាន​ការ​រលូត​កូន កូន​ក្រៅ​ស្បូន ឬ​សម្រាល​កូន​មុន​ខែ។ គួរ​បញ្ជាក់​ដែរ​ថា​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​មិន​បង្ក​ឲ្យ​រលូត​កូន​ សុក​ពាំង​មាត់​ស្បូន ឬ​គ្រោះថ្នាក់​ផ្សេង​ទេ។ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ពេល​ធ្លាក់ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ និង​មិន​គួរ​រួមភេទ​រហូត​ដល់​ដឹង​ពី​មូលហេតុ​ជា​មុន​សិន។ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឈឺចាប់ គ្រុនក្ដៅ​ខ្លាំង វិលមុខ ឬ​ការ​កន្ទ្រាក់​ស្បូន ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះថាញ៉ាំរបស់ជូរ កូនកើតមកក្បាលរឹង ចុះពេទ្យជំនាញបកស្រាយបែបម៉េច?

បើ​យើង​និយាយ​ពី​ការ​ពពោះ មាន​ជំនឿ ឬ​ការ​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ជា​ពិសេស អាហារ​ដែល​ម៉ាក់​ពពោះ​ញ៉ាំ​ចូល​ទៅ។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ពេល​ពពោះ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ជូរ ម្ជូរ ស្វាយ ជាដើមនោះ កូន​កើត​មក​ក្បាល​រឹង និយាយ​មិន​ស្ដាប់។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ម៉ាក់​ៗ​ពពោះ​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ឯង​។ ការ​ដែល​កូន​ក្បាល​រឹង និយាយ​មិន​ចេះ​ស្ដាប់​តាម​សម្ដី​ប្រដៅ​ប្រាប់​របស់​ម៉ាក់​ប៉ា គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ចិត្ត​ញ៉ាំ​របស់​ជូរ អំឡុង​ពេល​ពពោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​អប់រំ​កូន​ពី​តូច និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ ជាមួយ​គន្លឹះ​នៃ​ការ​អប់រំ​ដ៏​ល្អ ទាំង​ការ​សិក្សា​នៅ​សាលា និង​ការ​អប់រំ​ពី​ម៉ាក់​ប៉ានៅផ្ទះ ជា​កត្តា​ចាំ​បាច់ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​យល់​ពី​ទង្វើ​ណា​ល្អ​គួរ​ធ្វើ និង​ទង្វើ​ណា​អាក្រក់​គួរ​ចៀស​វៀង​ឲ្យ​ផុត។ ប្រសិន​បើ​កូន​មិន​ស្ដាប់​បង្គាប់​របស់​ម៉ាក់​ប៉ា អាច​ដោយ​សារ​កូន​ទទួល​បាន​ការ​អប់រំ​ខុស ហើយ​ក៏​អាច​បណ្ដាល​មក​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន​របស់​ម៉ាក់​ប៉ា​ដែរ (ថ្នម​កូន​ពេក ទម្រើសកូន វាយ​កូន​ពេក មិន​ខ្វល់​នឹង​កំហុស​កូន។ល។)។ ទាក់​ទង​នឹង​ការ​ញ៉ាំ​ជូរ​វិញ ដោយ​សារ​តែ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ៗ ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចង្អោរ ក្អួត និង​មាន​ចំណង់​អាហារ​តិច អ៊ីចឹង​ហើយ ម៉ាក់ៗ​តែង​មាន​ទំនោរ​ទៅ​រក​អាហារ​ដែល​មាន​ជាតិ​ជូរ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ។ យក​ល្អ នៅ​ពេល​ដែល​ចង់​ញ៉ាំ​របស់​ជូរ ម៉ាក់ៗ​គួរ​ជ្រើស​រើស​បន្លែ ឬ​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ជូរ​ធម្មជាតិ​វិញ​ដូច​ជា ស្វាយ ប៉េង​ប៉ោះជាដើម ព្រោះ​វា​ជា​អាហារ​ធម្មជាតិ​ដែល​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ពេល​ដែល​ញ៉ាំ​ចូល​ខ្លួន​ទៅ។ ប្រធាន​ផ្នែក​សម្ភព​រូប​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ