បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះថាញ៉ាំរបស់ជូរ កូនកើតមកក្បាលរឹង ចុះពេទ្យជំនាញបកស្រាយបែបម៉េច?

បើ​យើង​និយាយ​ពី​ការ​ពពោះ មាន​ជំនឿ ឬ​ការ​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ជា​ពិសេស អាហារ​ដែល​ម៉ាក់​ពពោះ​ញ៉ាំ​ចូល​ទៅ។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ពេល​ពពោះ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ជូរ ម្ជូរ ស្វាយ ជាដើមនោះ កូន​កើត​មក​ក្បាល​រឹង និយាយ​មិន​ស្ដាប់។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ម៉ាក់​ៗ​ពពោះ​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ឯង​។ ការ​ដែល​កូន​ក្បាល​រឹង និយាយ​មិន​ចេះ​ស្ដាប់​តាម​សម្ដី​ប្រដៅ​ប្រាប់​របស់​ម៉ាក់​ប៉ា គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ចិត្ត​ញ៉ាំ​របស់​ជូរ អំឡុង​ពេល​ពពោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​អប់រំ​កូន​ពី​តូច និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ ជាមួយ​គន្លឹះ​នៃ​ការ​អប់រំ​ដ៏​ល្អ ទាំង​ការ​សិក្សា​នៅ​សាលា និង​ការ​អប់រំ​ពី​ម៉ាក់​ប៉ានៅផ្ទះ ជា​កត្តា​ចាំ​បាច់ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​យល់​ពី​ទង្វើ​ណា​ល្អ​គួរ​ធ្វើ និង​ទង្វើ​ណា​អាក្រក់​គួរ​ចៀស​វៀង​ឲ្យ​ផុត។ ប្រសិន​បើ​កូន​មិន​ស្ដាប់​បង្គាប់​របស់​ម៉ាក់​ប៉ា អាច​ដោយ​សារ​កូន​ទទួល​បាន​ការ​អប់រំ​ខុស ហើយ​ក៏​អាច​បណ្ដាល​មក​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន​របស់​ម៉ាក់​ប៉ា​ដែរ (ថ្នម​កូន​ពេក ទម្រើសកូន វាយ​កូន​ពេក មិន​ខ្វល់​នឹង​កំហុស​កូន។ល។)។ ទាក់​ទង​នឹង​ការ​ញ៉ាំ​ជូរ​វិញ ដោយ​សារ​តែ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ៗ ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចង្អោរ ក្អួត និង​មាន​ចំណង់​អាហារ​តិច អ៊ីចឹង​ហើយ ម៉ាក់ៗ​តែង​មាន​ទំនោរ​ទៅ​រក​អាហារ​ដែល​មាន​ជាតិ​ជូរ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ។ យក​ល្អ នៅ​ពេល​ដែល​ចង់​ញ៉ាំ​របស់​ជូរ ម៉ាក់ៗ​គួរ​ជ្រើស​រើស​បន្លែ ឬ​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ជូរ​ធម្មជាតិ​វិញ​ដូច​ជា ស្វាយ ប៉េង​ប៉ោះជាដើម ព្រោះ​វា​ជា​អាហារ​ធម្មជាតិ​ដែល​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ពេល​ដែល​ញ៉ាំ​ចូល​ខ្លួន​ទៅ។ ប្រធាន​ផ្នែក​សម្ភព​រូប​នេះ […]


បញ្ហាផ្ទៃពោះ

Fiber កំពុងពេញនិយម ស្ត្រីៗមានផ្ទៃពោះអាចផឹកបានអត់?

បច្ចុប្បន្ន​មាន​ផលិតផល Fiber ដែលអ្នកលក់ផ្សព្វផ្សាយថា ផឹក​ទៅ​ស្រក​ក្បាល​ពោះ ចរាចរណ៍​ពេញ​ទីផ្សារ​អនឡាញ រហូត​ដល់​អ្នក​មាន​ផ្ទៃពោះ​ខ្លះ​ក៏​ចង់​ផឹក​ដែរ។ តើ​ការ​ផឹក​ពពួក Fiber មាន​ផល​ប៉ះពាល់​អ្វី​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​មាន​ផ្ទៃពោះ​គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​ញ៉ាំ​ចំណីអាហារ​ពពួក Fiber ដើម្បី​សម្រួល​ដល់​ការ​បន្ទោបង់​ដូច​គ្នា​ដែរ​ដូចជា យ៉ាអួ ប្រូកខូលី ដំឡូងជ្វា ខ្ទឹមបារាំង ផ្លែ​ប៉ោម អី​ជាដើម សុទ្ធតែ​ល្អ​ចំពោះ​អ្នកមាន​ទម្ងន់​ ដែល​ឧស្សាហ៍​ទល់លាមក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ផលិតផល Fiber ដែល​គេ​លក់​លើ​ទីផ្សារ គឺ​សម្រាប់​ជួយ​ដោះស្រាយ​អ្នក​មាន​បញ្ហា​ទល់​លាមក រហូត​លេច​ក្បាល​ពោះ​ឡើង។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ទោះ​ជា​ផឹក​ក៏​មិន​ប៉ះពាល់​អ្វី​ដែរ តែ​បើ​ជួប​បញ្ហា​ទល់​លាមក ពិបាក​ក្នុង​ការ​បន្ទោបង់ គួរតែ​ញ៉ាំ​អាហារ​បន្លែ​ផ្លែឈើ​ដូច​រៀបរាប់​នោះ​វិញ កុំ​ផឹក​របស់​គេ​លក់​ស្រាប់​អី ព្រោះ​ផលិតផល​សម្រេច​នោះ យើង​មិន​ដឹង​ពី​ធាតុ​ផ្សំ​ផ្សេង​ៗ​ឡើយ បើ​មាន​សារធាតុ​មិន​ល្អអ្វី​មួយ​ អាច​ប៉ះពាល់​ដល់​សុខភាព​កូន។ វេជ្ជបណ្ឌិត​រូប​នោះ​ឲ្យ​ជា​ដំបូន្មាន​ថា ស្ត្រី​មាន​ផ្ទៃពោះ​បើ​ចង់​ស្អាត ដោយ​សម្រក​ក្បាល​ពោះ​គឺ​មិន​បាន​ឡើយ ព្រោះ​អី​កូនក៏​ធំធាត់​រាល់ថ្ងៃ ពោះ​នឹង​ប៉ោង​ធំ​ដូច​គ្នា តែ​បើ​មាន​បញ្ហា​ពិបាក​បន្ទោបង់ គួរ​ជ្រើសរើស​វិធី​ធម្មជាតិ​វិញ​ល្អ​ជាង ហើយ​ការ​ប្រើ​ផលិតផល​អ្វី​ផ្ដេសផ្ដាស គ្រោះថ្នាក់​ចំពោះ​កូន​ទៅ​វិញ​ទេ។


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​​ដែល​​ប្រើ​​ថ្នាំ​​ប្រឆាំង​​ជំងឺ​បាក់​ទឹក​ចិត្ត ជាពិសេស​នៅ​​ចុង​ត្រី​មាសទី​២ ​អាច​នឹង​ធ្វើ​ឲ្យ​​កូន​ក្នុង​ផ្ទៃ​កាន់​តែ​​ប្រឈម​​នឹង​ជំងឺ​អូទីស្សឹម​នៅពេល​ចាប់​កំណើត​។ ១- អូទីស្សឹម​ជា​អ្វី? អូទីស្សឹម​ជា​ជំងឺ​នៃ​​ការ​វិវត្ត​​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ​​មួយ ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សមត្ថភាព​​ក្នុង​​ការ​ទាក់ទង​ជា​មួយ​នឹង​​អ្នក​​ផ្សេង​​ទៀត​។ ជំងឺនេះ​​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​អាកប្បកិរិយា ចំណូល​ចិត្តនិង​សកម្មភាព​ផ្សេងៗ​ទៀត​របស់​ក្មេង​ដែរ​។ បញ្ហា​​នេះ​​ធ្វើ​​ឲ្យ​មាន​គុណ​វិបត្តិ​យ៉ាង​​ច្រើន​​ចំពោះ​​សង្គម ការងារ​និង​​​​ផ្នែក​​ផ្សេងៗ​​ទៀត​​ក្នុង​​សង្គម​។ រោគ​សញ្ញា​ ក្មេង​មាន​ជំងឺ​អូទីស្សឹម​ច្រើន​មាន​អាការៈ​ដូច​ជា៖ -មិន​អាច​ឆ្លើយ ​ឬ​គ្មាន​ប្រតិកម្ម​អ្វី​ពេល​គេ​ហៅ​​ឈ្មោះ​ខ្លួន ឬ​មិន​ឮ​គេ​ហៅ​តែ​ម្តង -មិន​ចូល​ចិត្ត​ឱប ឬ​កាន់​ដៃ ហើយ​ចូល​ចិត្ត​នៅ​តែ​ឯង  -មិន​ចូល​ចិត្ត​មើល​អ្នកផ្សេង​ចំ​ភ្នែក​ ឬ​បញ្ចេញ​ទឹក​មុខ -មិន​និយាយ ឬ​ចេះ​និយាយ​យឺត​ជាង​ក្មេង​ធម្មតា ឬ​មិន​អាច​និយាយ​ជា​ឃ្លា​ឬ​ប្រយោគ​បាន​ឡើយ -មិន​អាច​សន្ទនា​គ្នា​បាន ឬ​សន្ទនា​គ្នា​តែ​ពេល​គេ​ចង់​បាន​អ្វី​មួយ​តែ​ប៉ុណ្ណោះ -និយាយ​លើក​ដាក់​សំឡេង​មិន​ធម្មតា អាច​ប្រើ​ជា​សំឡេង​​ច្រៀង ឬ​សំឡេង​ដូច​មនុស្ស​យន្ត​ទៅ​វិញ​ពេល​ខ្លះ -និយាយ​ពាក្យ​ ឬ​ឃ្លា​ដដែលៗតាម​គេ តែ​មិន​យល់​ពី​របៀប​ប្រើ​ឡើយ -មិន​យល់​សំណួរ​ ឬ​ទិស​ដៅ​ងាយៗឡើយ -មិន​បញ្ចេញ​អារម្មណ៍​ខ្លួន​ឯង ឬ​មិន​យល់​ពី​អារម្មណ៍​អ្នក​ដទៃ -មិន​ចូល​ចិត្ត​បង្ហាញ​ពី​របស់​ដែល​ខ្លួន​ចូលចិត្ត -ការ​ប្រាស្រ័យ​ទាក់​ទង​មិន​សមរម្យ ទុយមុយ ឆេវឆាវ ឬ​រំខាន​ច្រើន អត្ថបទពាក់ព័ន្ធ៖ ក្រោយសម្រាលកូនម៉ាក់ៗគ្មានទឹកដោះ គួរឲ្យកូនបៅទឹកដោះគោ ឬយ៉ាងណា? គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង ! អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់? គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង ២- អូទីស្សឹម​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការបាក់ទឹកចិត្ត​ពេល​ពពោះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រឈម​​នឹង​​ជំងឺ​អូទីស្សឹម​​របស់ក្មេង​​កើន​​ឡើង​ដល់​៨៧% បើ​​សិន​​ជា​ម្តាយ​​បាន​​ប្រើ​ថ្នាំ​​ប្រឆាំង​​ការ​បាក់​​ទឹក​​ចិត្ត​​ក្នុង​ត្រី​មាស​ទី​២​ និង​ទី​៣ ក្នុងអំឡុងពេលមានគភ៌។ កត្តា​ប្រឈម​​នឹង​​កើនឡើង​​កាន់​​តែ​ខ្ពស់​ បើ​សិន​ជា​​ប្រើ​ថ្នាំ​​ពពួក​ selective serotonin reuptake inhibitor (escitalopram (Lexapro)  fluoxetine (Prozac) និង sertraline (Zoloft))។ ក៏​ប៉ុន្តែ គេ​នៅ​មិន​ទាន់​​មាន​​ភស្តុតាង​​គ្រប់​​គ្រាន់​​ដើម្បី​​សន្មត់​ពី​​ទំនាក់​ទំនង​​រវាង​ថ្នាំ​ និង​ផល​វិបាក​របស់​វា​ឡើយ។ ដូច​នេះ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​មិន​គួរ​ឈប់ប្រើ​ថ្នាំ​នេះ​ឡើយ លើក​លែង​តែ​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ។ ព្រោះ​ការ​ឈប់​ភ្លាម​អាច​នឹង​ធ្វើ​ឲ្យ​មាន […]


បញ្ហាផ្ទៃពោះ

អាហារម៉ាក់ៗញ៉ាំពេលពពោះ កូន​អាច​ចូលចិត្តពេលធំឡើងអត់?

ចំណី​អាហារ​ដែល​ម៉ាក់​ៗ ញ៉ាំ​អំឡុង​ពេល​ពពោះ មាន​ច្រើន​មុខ​ណាស់ ដើម្បី​ទទួល​យក​សារធាតុ​ផ្សេងៗ​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ពោះ។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​គិត​ថា អា​ហារ​ឃ្លាន​ញ៉ាំ​ពេល​ពពោះ អាច​ជា​អាហារ​ដែល​កូន​ក្នុង​ពោះ​ឃ្លាន​ដែរ។ ចុះ រាល់​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ចូល​ទៅ អាច​មាន​អី​ទាក់​ទង​ដល់​ជម្រើស​អាហារ​របស់​កូន​នៅ​ពេល​កូន​ធំ​ឡើង​ទេ? សម្រាប់​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ទូទៅ ចំណី​អាហារ​ដែល​ម៉ាក់ៗ​ចូល​ចិត្ត​នៅ​ពេល​ពពោះ មិន​អាច​ឲ្យ​កូន​កើត​មក​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ​ទាំង​អស់​នោះ​ដែរ​ទេ។ ការ​ដែល​គិត​បែប​នេះ​គឺ​មិន​ពិត​នោះ​ទេ។ “កាល​ដែល​ម្ដាយ​ញ៉ាំ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ពោះ​មាន វីតាមីន ប្រូតេអ៊ីន សារ​ធាតុ​រ៉ែ​អស់​នោះ​ហើយ គឺ​វា​ចម្រាញ់​តាម​រយៈ​ទង​សុក ហើយ​នឹង​ទឹក​ភ្លោះ ដើម្បី​ជួយ​ចិញ្ចឹម​គភ៌​នៅ​ក្នុង​ពោះ​នោះ​ឲ្យ​លូត​លាស់​បាន​ល្អ។” លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជម្រើស​អាហារ​ដែល​កូន​ៗ​ចូល​ចិត្ត​ញ៉ាំ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ឡើង​ៗ​នោះ វា​មិន​មាន​អី​ទាក់​ទង​នឹង​អាហារ​ដែល​ម៉ាក់​ញ៉ាំ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ពោល​គឺ​អាហារ​ដែល​ម៉ាក់​ញ៉ាំ​ចូល​ទៅ​ផ្សេងៗ ហើយ​ចំណង់​ចំណូល​ចិត្ត​អាហារ ឬ​ជម្រើសារជាតិ​អាហារ​ដែល​កូន​មាន​ពេល​ធំ​ឡើង​គឺ​ផ្សឹង។ លោក​បន្ត​ថា អំឡុង​ពេល​ពពោះ ពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​គ្រាន់ (បន្លែ ផ្លែឈើ ទឹក​ដោះ​គោ សាច់…) ដើម្បី​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ឲ្យ​បាន​ច្រើន សម្រាប់​ទ្រទ្រង់​សុខភាព​ខ្លួន​ឯង​ផ្ទាល់ ក៏​ដូច​ជា​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន ហើយ​ក៏​អាច​ចៀស​ផុត​ពី​បញ្ហា​មួយ​ចំនួន​ផង​ដែរ បើ​ម្ដាយ​ទទួល​បាន​អាហារូបត្ថម្ភ និង​ថែ​ទាំ​ខ្លួន​បាន​ល្អ។​


បញ្ហាផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?

ស្រប​ពេល​ជំងឺ​គ្រុន​ឈីក​កំពុង​តែ​រីករាលដាល ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ត្រូវ​ថែទាំ និង​ការពារ​ខ្លួន​ឲ្យ​បាន​ដិតដល់ ទើប​អាច​ចៀសវាង​ផុត​ពី​ជំងឺ​រាតត្បាត​មួយ​នេះ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា​ចំពោះ​ស្ត្រី​កំពុង​តែ​ពពោះ ហើយ​កើត​ជំងឺ​នេះ​ ទាំង​ម្ដាយ និង​កូន​គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។ មាន​ចម្ងល់​ថា បើ​គ្រុន​ឈីក​នេះ ស្រដៀង​នឹង​គ្រុន​ឈាម តើ​ហេតុ​អ្វី​បាន​ជា​មិន​ប៉ះពាល់ដូចគ្នា? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នោះ​បន្ត​ទៀត​ថា ព្រោះ​វា​គ្រាន់តែ​មាន​ការ​រំខាន​ដល់​យើង ធ្វើឲ្យ​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺសន្លាក់ តែ​មិន​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ។ លោក​វេជ្ជបណ្ឌិត​​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មេរោគ​គ្រុន​ឈីក​គន់ហ្គន់យ៉ា​នេះ មិន​មាន​ការ​ចម្លង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ទើប​វា​គ្មាន​គ្រោះថ្នាក់ ពោល​មាន​ត្រឹមតែ​យើង។ ចំពោះ​ការ​ព្យាបាល​ដោយ​ថ្នាំ​វិញ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នោះ​បញ្ជាក់​ថា មិន​មាន​ការ​ព្យាបាល​អ្វី​ធំ​ដុំ​ទេ គ្រាន់តែ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំង និងពេលខ្លះម្ដាយ​អាច​មាន​ការ​ហូរ​ឈាម​ច្រមុះ​តិចតួច​ប៉ុណ្ណោះ។ លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា គ្រុន​ឈីក មិន​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គ្រុន​ឈាម​ទេ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែ​ទោះ​ជា​បែប​នោះ​ក្ដី ពេល​មាន​រោគ​សញ្ញា​ណា​មួយ​ពី​ជំងឺ​គ្រុន​ឈីក​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ក្រោយពេលវ៉ីរុសគ្រុនឈីកឆ្លងចូលក្នុងខ្លួន អ្នកជំងឺអាចនឹងមានរោគសញ្ញាក្នុងចន្លោះពេលចាប់ពី ២ -១២ថ្ងៃ ដោយមានរោគសញ្ញាដូចជា៖ - ក្ដៅខ្លួន - ញាក់ - ឈឺសាច់ដុំ - ឈឺក្បាល - អស់កំលាំងល្ហិតល្ហៃ -ឈឺសន្លាក់ អាចឈឺសន្លាក់ច្រើនកន្លែង ទាំងសន្លាក់តូច និងសន្លាក់ធំ អាចឈឺច្រើនជាង ១០ សន្លាក់ ឈឺខ្លាំងនៅពេលព្រឹក និងឈឺកាន់តែខ្លាំង […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ធម្មតា ពេល​​ពពោះកាន់តែធំ អា​អូន​ក្នុង​ពោះ​រើផង ធាក់ផង។ ដោយ​សារ​តែ​ទារក​នៅ​ក្នុង​ពោះ​អ៊ីចឹង ម៉ាក់ៗ​មិន​អាច​ដឹង​ទេ​ថា​កូន​ធាក់ ឬ​កំពុង​ធ្វើ​សកម្មភាព​អី​ផ្សេង​ៗ​ឲ្យ​ប្រាកដ ព្រោះ​មើល​មិន​ឃើញ។ ចុះ​ម៉ាក់ៗ​ពពោះ​មានដឹងទេ ក្រៅ​ពី​ចេះ​ធាក់ អា​អូន​ក្នុង​ពោះ​អាច​ធ្វើ​អី​ទៀត​បាន​ខ្លះ? ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា អំឡុង​ពេល​នៅ​ក្នុង​ពោះ​ម្ដាយ ទារក​មិន​មែន​គ្រាន់​តែ​ចេះ​ធាក់​មួយ​មុខ​នោះ​ទេ គឺ​នៅ​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​បាន​មួយ​ចំនួន​ទៀត​ដូច​ជា ត្អើក ស្ងាប បិទ/បើក​មាត់ និង​ភ្នែក រើ​បម្រាស់​ខ្លួន។ លើស​ពី​នេះ ពេល​ដែល​គភ៌​មាន​អាយុ ​១៦​សប្ដាហ៍ ទ្រង់​ទ្រាយ​ត្រចៀក​ភាគ​ច្រើន​ចាប់​ផ្តើម​ផ្គុំ​ឡើង​ដែល​អាច​ចាប់​យក​សំឡេងបាន ដូច​នេះ អ្វី​ៗ​ដែល​ម៉ាក់ៗ​ធ្វើ មិន​ថា ញ៉ាំ​អាហារ ដក​ដង្ហើម និង​ចង្វាក់​បេះ​ដូង​របស់​ម៉ាក់ៗ ក៏​អា​អូន​នៅ​ក្នុង​ពោះ​ស្ដាប់​ឮទាំង​អស់។ ទារក​នៅ​ក្នុង​ពោះ​អាច​បើក/បិទ​ភ្នែក​នៅ​ពេល ដែល​គភ៌​មាន​អាយុ​ប្រហែល ២៨​សប្ដាហ៍។ ទោះ​ជា​ទារក​នៅ​ក្នុង​ពោះ​មិន​អាច​មើល​បាន​ច្បាស់​ក៏​ដោយ ប៉ុន្តែ​ទារក​នឹង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ក្នុង​ពោះ​ប្រសិន​បើ​មាន​ពន្លឺ​ចាំង​ចំ​ពោះ​ម្ដាយ​នៅ​ត្រី​មាស​ទី​២។ ការ​ចេញ​ទៅ​ខាង​ក្រៅ​ញឹក​ញាប់ ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជួយ​ដល់​ការ​លូត​លាស់​ភ្នែក​របស់​ទារក និង​អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ភ្នែក​បាន​ផង​ដែរ។ បេប៊ី​ក្នុង​គភ៌​អាច​ត្អើក​បាន​ចាប់​ផ្ដើម​ពី​ត្រី​មាស​ទី១ តែ​ម៉ាក់ៗ​អាច​មិន​ដឹង​ថា​កូន​ត្អើក​បាន​រហូត​ពពោះ​បាន​ច្រើន​សប្ដាហ៍​។ ចំពោះ​ស្ត្រី​ពពោះ​ខ្លះ មិន​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​ត្អើក​ទេ ទោះ​បី​ជា​ពពោះ​ច្រើន​ខែ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ​ខ្លះ វា​អាច​កើត​ឡើង​ញឹក​ញាប់​នៅ​ក្នុង​ត្រី​មាស​ទី២។ ប្រធាន​ផ្នែក​សម្ភព​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រាល់​សកម្មភាព​ដែល​ទារក​នៅ​ក្នុង​ពោះ​ធ្វើ​ទាំង​អស់ ម៉ាក់​ៗ​អាច​ដឹង​បាន តាម​រយៈ ​ការ​ធាក់ ការ​រើ​ចុះ […]


បញ្ហាផ្ទៃពោះ

ពិត​អត់​ មានផ្ទៃពោះញ៉ាំម្រះអត់បាន ព្រោះអាចរលូតកូន?

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​យូរ​ហើយ​ថា ពេល​មាន​ផ្ទៃ​ពោះ ឬ​អ្នក​បំបៅ​ដោះ​កូន​មិន​អាច​ញ៉ាំ​អាហារ​ចម្អិន​ពី​ផ្លែ​ម្រះ​បាន​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​រលូត និង​ជាតិ​ល្វីង​ជ្រាប​តាម​ទឹក​ដោះ​ទៅ​ដល់​កូន។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ការ​លើក​ឡើង​មិន​សម​ហេតុផល​បែប​នេះ ត្រូវ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បដិសេធ ដោយ​បាន​បកស្រាយ​ថាមិន​មាន​ការ​សិក្សា​ច្បាស់លាស់ ហើយ​ក៏​ពុំ​មាន​បញ្ហា​នេះ​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែរ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បន្ត​ទៀត​ថា កន្លង​មក​លោក​ក៏​ធ្លាប់​ឮ​គេ​និយាយ​ថា ម្រះ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់ ចេញ​ឈាម និង​អាច​​ប៉ះពាល់​ដល់​​​​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ។ ស្ត្រី​ដែល​កំពុង​ពពោះ​ញ៉ាំ​វា​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​ស្បូន​រោល​រលាក ឬ​បង្ក​​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម ហើយ​ចំណែក​ម្ដាយ​បំបៅ​ដោះ​កូន​វិញ មិន​គួរ​ញ៉ាំ​ម្រះ​ឡើយ​ដោយសារ​វា​មាន​សារធាតុ​មិន​ល្អ​​មួយ​ចំនួន អាច​បញ្ជូន​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ទៅ​កាន់​​កូន​ៗ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ម្រះ​ជា​បន្លែ​ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​ជាតិ​ដែក Niacin ប៉ូតាស្យូម អាស៊ីដ Pantothenic ស័ង្កសី pyridoxine ម៉ាញេសូម និង​ម៉ង់កាណែស។ ម្រះ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង ហើយ​ក្រៅ​ពី​នោះ ម្រះ​នៅ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត សម្រាប់​ស្ត្រី​អំឡុង​ពេល​ពពោះ ក្នុង​នោះ​រួមមាន​ការ​រក្សា​ទម្ងន់​យើង​កុំឲ្យ​ឡើង​ខ្លាំង ដោយសារ​វា​សម្បូរទៅដោយ​កាក​សរសៃ (fiber) ដែល​ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន។ ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ម្រះ​ដែល​យក​ទៅ​ចម្អិន​មាន​ផ្សំជាមួយ​សាច់ និង​គ្រឿង​ទេស​មួយ​ចំនួន​ទៀត​ ឬ​មិន​ញ៉ាំ​ម្រះ​ទទេទើបកាន់តែ​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​ និង​កូន។ មួយ​វិញ​ទៀតសម្រាប់​អ្នក​ដែល​អាលែកហ្សី​នឹង​ផ្លែ​ម្រះ មិន​គួរ​ញ៉ាំ​វា​ទេ ឬ​បើ​មិន​ទុក​ចិត្ត​ខ្លាច​ថា​ប៉ះពាល់ មិនបាច់​ញ៉ាំ​ក៏​បាន ហើយ​បើ​ចង់​ញ៉ាំខ្លាំង តែ​ខ្លាច​អាច​សាក​ញ៉ាំ​ក្នុង​បរិមាណ​តិច ចំពោះ​អ្នក​ចូល​ចិត្ត និង​ធ្លាប់​ញ៉ាំ​កន្លង​មក​គ្មាន​បញ្ហា […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

ម៉ាក់ៗ​ពពោះ​សម័យ​ថ្មី​នេះ និយម​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ដើម្បី​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ តែ​មិនប្រាកដ​ថា រាល់​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់ៗ​ញ៉ាំ​ទៅ​ត្រូវ​ទាំង​អស់​ទេ។ ម៉ាក់​ៗ​ខ្លះ មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ដែល​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​ផ្ទាល់។ ហេតុ​អី​បាន​កើត​អាលែកហ្ស៊ី​ទឹកដោះ​គោ​ចំពោះ​ស្ត្រី​ពពោះ? នៅ​ក្នុង​ទឹកដោះ​គោ មាន​ជាតិ​កាល់ស្យូម​ដែល​ស្ត្រី​ពពោះ​ត្រូវ​ការ​ចាំបាច់​បំផុត។ ប៉ុន្តែមាន​ម៉ាក់​ៗ​ខ្លះ មាន​បញ្ហា​អាលែកហ្ស៊ីនឹង​ទឹកដោះ​គោ ដែល​វា​កើត​ឡើង​ដោយ​សារតែពោះវៀនតូចមិនអាចផលិតអង់សុីមឡាកតាសទៅបំបែក ​ជាតិ ​Lactose​ ដែល​មាន​នៅ​ក្នុង​ទឹកដោះ​គោ​បាន​ល្អ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​បញ្ហា​រាកកើត​ឡើង។ ជួន​កាល វា​អាច​បង្ក​ឡើង​ដោយ​កត្តា​ហ្សែន ឬ​ដោយ​សារ​ពោះ​វៀន​តូច​មាន​បញ្ហា ដែល​អាច​រារាំង​ដល់​ការ​ផលិត​អង់ស៊ីម​ Lactase។ ស្ត្រី​ពពោះ​មាន​អាការៈ​បែប​ណា បើ​អាលែកហ្ស៊ីនឹង​ទឹកដោះ​គោ? ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​អាលែកហ្ស៊ីទឹក​ដោះ​គោ ភាគ​ច្រើន​បង្ហាញ​រោគ​សញ្ញា​ដូច​ជា៖ - ឈឺ​ចុក​ពោះ - អាច​មាន​ហ្គាស​ក្នុង​ពោះ - ចង្អោរ ឬ​ចង់​ក្អួត - ហើម​ពោះ - រាករូស ឬ​រមួល​ក្រពើ។ល។ បើ​ម្ដាយ​អាលែកហ្ស៊ីទឹកដោះគោ អាច​ប៉ះពាល់​ដល់​កូន​ទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ដែល​អាលែកហ្ស៊ីទឹកដោះ​គោ​មិន​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​បារម្ភ​ដល់​កូន​ទេ។ ប៉ុន្តែ​លោក​បន្ត​ថា ជា​ធម្មតា ប្រសិន​បើ​ម្ដាយ​មាន​បញ្ហា​សុខភាព​អ្វី​មួយ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​អាច​មាន​សុខភាព​ល្អ​ធម្មតា​បាន​ដែរ។ ដូច​នេះ ហើយ​ស្ត្រី​ពពោះ គួរ​តាម​ដាន ថែ​រក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន និង​ញ៉ាំ​របប​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​គ្រប់​គ្រាន់ ចៀស​វាង​បង្ក​ជា​បញ្ហា​ដល់​កូន​។


បញ្ហាផ្ទៃពោះ

ខ្វះសារធាតុចិញ្ចឹមពីរនេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ

ទារក​មួយចំនួនកើតមកជួបប្រទះបញ្ហាប្រព័ន្ធប្រសាទពីកំណើត​មកតែម្តង ប៉ុន្តែការដែលកូនមានបញ្ហានេះ បណ្ដាល​មកពីកត្តាអ្វី ដោយសារម្ដាយមានសុខភាពខ្សោយ ឬយ៉ាងណា? ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី អំពីមូលហេតុពិតប្រាកដែលធ្វើឲ្យកូនមានប្រព័ន្ធប្រសាទមិនល្អ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បក​ស្រាយ​បញ្ជាក់​ថា ការ​ដែល​កូនមានបញ្ហាចេញពីក្នុងពោះមក ដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះ ខ្វះ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ​មិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះ ម្ដាយពិបាកចិត្ត ទើបកូនកើតមកមានបញ្ហា តែតាមពិត គឺមិនដូច្នោះទេ។ “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ បញ្ជាក់​ថា កូន​កើត​មក​មាន​បញ្ហា​ពី​កំណើត ភាគ​ច្រើន​បណ្ដាល​មក​កង្វះ​អ័រម៉ូន កង្វះ​វីតាមីន ឬ​កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ដែល​ម្ដាយ​ទទួល​បាន​មិន​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។ ប៉ុន្តែមិន​មាន​ការ​សិក្សា​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា កូន​មាន​ជំងឺ​ពី​កំណើត​បណ្ដាល​មក​ពី​ម្ដាយ​ពិបាក​ចិត្ត​ក្នុង​ពេល​ពពោះ​ទេ"។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សាស្ត្រាចារ្យ​រូប​នេះ​បន្ត​ថា តាម​ការ​សិក្សា​ពី​មុនៗ​មក​បង្ហាញ​ថា ស្ត្រី​នៅ​កម្ពុជា​យើង​ភាគ​ច្រើន​ដែល​នៅ​ជន​បទ មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ពោល​ស្ត្រី​ពពោះ​ទាំង​នោះ​ទទួល​បាន​វីតាមីន ជាតិ​សាច់ បន្លែ ផ្លែឈើ ជាតិ​ដែក មិន​បាន​គ្រប់​គ្រាន់។ នៅ​ពេល​​ម្ដាយ​ពពោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ អាច​បង្ក​ជា​ហានិភ័យ​ដល់​គភ៌ ជាពិសេសធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​មិន​ល្អ​ដូច​ក្មេង​ធម្មតា ឬ​បើ​ប្រើ​ពាក្យ​សាមញ្ញ គឺ​កូនមិន​គ្រប់។ [embed-health-tool-due-date] លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ដូច​នេះ​ហើយ ទើប​ខាង​ក្រុម​គ្រូពេទ្យ​ជំរុញ​ឲ្យ​ម៉ាក់ៗ​ពពោះ​ទាំង​អស់ […]


បញ្ហាផ្ទៃពោះ

របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ បើ​មិន​ប្រយ័ត្ន​ទេ​នោះ ម៉ាក់ៗ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដល់​ខ្លួន និង​គភ៌​នៅ​ក្នុង​ផ្ទៃ​ដែរ។ ស្ត្រី​ពពោះ​ខ្លះ ជួប​បញ្ហា​របើក​សុក​ដែល​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំង រហូត​អាច​ស្លាប់​ក្នុង​ពោះ​បាន។ បើ​តាម​មន្ទីរពេទ្យកាល់ម៉ែត ឲ្យ​ដឹង​ថា ការ​របើក​សុក​ជា​ការ​របើក​ផ្នែក​ណា​មួយ​របស់​សុក ដែល​ធម្មតា​នៅ​ជាប់​នឹង​ស្បូន ហើយ​ដែល​បណ្ដាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​មិន​ធម្មតា​នៅ​ចន្លោះ​សុក​កូន និង​ស្បូន។ ពេល​ខ្លះ ការ​របើក​សុក​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​របើក​សុក​កូន​បាន​មាន៖ - ការ​បុក​ប៉ះ​ទង្គិច​ទៅ​លើ​ស្ត្រី - ការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង - មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង - មាន​ទឹក​ភ្លោះ​ច្រើន - ស្ត្រី​អាយុ​ច្រើន​មាន​កូន - មាន​កូន​ក្នុង​ពោះ​ច្រើន (កូនភ្លោះ) - ការ​ចោះ​ទឹក​ភ្លោះ - ជំងឺ​ទឹក​នោម​ផ្អែម - ស្ត្រី​មាន​បញ្ហា​កំណក​ឈាម។ ការ​របើក​សុក​កូន​នេះ ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ទៅ​កូន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គភ៌​អាច​ស្លាប់​នៅ​ក្នុង​ពោះ​ម្ដាយ​បាន។ លើស​ពី​នេះ ម៉ាក់ៗ​ពពោះ និង​គភ៌​ក៏​អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែរ​ដូច​ជា បាត់​បង់​ឈាម​ច្រើន មាន​បញ្ហា​កំណក​ឈាម ឬ​ត្រូវ​ប្រឈម​នឹង​ការ​វះកាត់​បន្ទាន់ ចំពោះ​ម្ដាយ និង​ចំពោះ​កូន​ក្នុង​ពោះ​វិញ​ប្រឈម​នឹង ខ្វះ​អុកស៊ីសែន កូន​ខ្សោយ ឬ​កូន​អាច​ក្នុង​ពោះ​បាន។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា ការ​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ដិត​ដល់ រួម​ជាមួយ​ការ​ធ្វើ​អេកូសាស្ត្រ អាច​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​សង្ស័យ​ពី​ការ​របើក​សុក​កូន​មុន​សម្រាល​នេះ ហើយ​អាច​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ជួយ​ដល់​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ