បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ភ្លៀងនោះភ្លៀង! ម៉ាក់ៗពពោះគួរថែទាំសុខភាពបែប​ណា ទើបចៀសពីជំងឺផ្សេងៗ

នៅ​ពេល​អាកាសធាតុប្រែប្រួល ធ្លាក់​ភ្លៀងញឹកញាប់ វា​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺ​ផ្ដាសាយ ឬ​មាន​អារម្មណ៍​ថា​រងា​ៗ។ ចំពោះ​ម៉ាក់​ៗ​ពពោះ កាន់​តែ​ត្រូវ​មើល​ថែ​សុខភាព​ឲ្យ​បាន​ល្អ បើ​មិន​ប្រយ័ត្ន​អាច​ឈឺ​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​កូន​។​ ទាក់​ទង​នឹង​ការ​ថែ​ទាំ​សុខភាព​ពេល​រដូវ​ភ្លៀង​ធ្លាក់​ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់ មាន​កន្លែង​សើម​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ដួល អ៊ីចឹង​ហើយ ពេល​ម៉ាក់ៗ​ដើរ​ទៅ​ណា​មក​ណា ត្រូវ​ចេះ​ប្រយ័ត្ន​កុំ​ឲ្យ​ដួល​អុក​គូទ ព្រោះ​អាច​ប៉ះ​ទង្គិច​ដល់​កូន។ ដូច​គ្នា​នេះ​ដែរ ចំណី​អាហារ​ដែល​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​វិញ គឺ​ជា​ប្រភេទ​អាហារ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ម៉ាក់​ៗ​ដូច​ជា បន្លែ ផ្លែ​ឈើ ស៊ុប​ក្ដៅៗ ទឹក​ខ្ញី និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ផ្សេងៗ​ជា​ច្រើន​ទៀត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ “​ជាទូទៅ ពេល​មេឃ​ធ្លាក់​ខ្យល់ ធ្លាក់​ភ្លៀង ស្ត្រី​ពពោះ​ច្រើន​តែ​កើត​ផ្ដាសាយ​តូច ឬ​ផ្ដាសាយ​ធំ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​ចេះ​បង្ការ​ជំងឺ​នេះ​ដោយ​ខ្លួន​ឯង​ផង និង​ដោយ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ​ផង​។" វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ជំងឺ​ដែល​ស្ត្រី​ពពោះ​គួរ​ចៀស​ឲ្យ​ផុត​ខ្លាំង​មែន​ទែន​នោះ​គឺ ជំងឺ​គ្រុន​ឈាម។ កាល​ណា​ម្ដាយ​កើត​ជំងឺ​គ្រុន​ឈាម​ហើយ វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​ខ្ពស់​ដូច​ជា៖ - គំរាម​រលូត - កូន​កើត​មិន​គ្រប់​ខែ - ហូរ​ឈាម​ក្នុងពោះ - កូន​ស្លាប់​ - គ្រាប់​ឈាម​ប្លាកែត​ចុះ​ទាប។ល។ ប្រសិន​បើ​ម៉ាក់​ៗ​ពពោះ ខ្លាច​មូសខាំ ហើយ​បែរ​ជា​ទៅ​ប្រើ​ថ្នាំ ឡេ ឬ​គ្រីម​លាប​ការពារ​កុំ​ឲ្យ​មូស​ខាំ​វិញ ត្រូវ​បញ្ឈប់​ភ្លាម ព្រោះ​ពពួក​ផលិតផល​អស់​នោះ មិន​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ លោក​វេជ្ជបណ្ឌិតបាន​ណែ​នាំ​ថា យក​ល្អ នៅ​ក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ម៉ាក់​ៗ​ពពោះ​គួរ​គេង​នៅ​ក្នុង​មុង ឬ​ស្លៀក​ពាក់​ឲ្យ​បាន​ជិត […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះច្រើន​ជួបបញ្ហា​ហ្គាសក្នុងពោះ សាកវិធីនេះជួយដោះស្រាយ​បានខ្លះ

ស្រីៗ​មាន​ផ្ទៃពោះ​តែង​ជួប​ប្រទះ​បញ្ហាជាតិ​ហ្គាស​ក្នុង​ពោះ។ អាការៈ​នេះ​កើត​ដោយសារ​ការ​កើន​ឡើង​នៃ​អ័រម៉ូន progesterone ដែល​អ័រម៉ូន​នេះជាធម្មតាសម្រួល​ដល់​ពោះវៀន​អំឡុង​ពេល​ពពោះ តែក៏​​អាច​ពន្យឺត​ការ​រំលាយ​អាហារ នាំឲ្យ​មាន​ការ​ទល់​លាមក និង​ហើម​ពោះ​ជាដើម។ ភាគច្រើន​ស្ត្រី​ពពោះ​តែង​ជួប​ប្រទះ​បញ្ហា​នេះនៅ​ត្រីមាស​ទី​៣​។ ទោះ​បី​ជា​​មិន​​មាន​​វិធី​​ក្នុង​​ការ​​បង្ការ​​អាការៈ​នេះ​​បាន​ ប៉ុន្តែ​មាន​វិធី​អាច​បន្ធូរបន្ថយ​អាការៈ​បាន។ ១. ផឹក​ទឹក​ឲ្យ​ច្រើន យោង​តាម​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជាតិ​សហរដ្ឋ​អាមេរិក ស្ត្រី​ពពោះ​គួរ​ផឹក​ទឹក​ ២,៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​ផឹកទឹក​មុន និង​ក្រោយ​ញ៉ាំ​អាហារ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន។ អាហារ​ដែល​មិន​អាច​រំលាយ​បាន​នឹង​ទៅ​នៅ​ក្នុង​ពោះវៀន​តូច​ដែល​បាក់តេរី​​នឹង​បំបែក​​អាហារ​ទាំងនោះ និង​បង្ក​ជាតិ​ហ្គាស​ពេល​បំបែក។ ដូចនេះ​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​ការ​កើន​ឡើង​នៃ​ហ្គាស។ ម៉្យាងទៀត ការ​ផឹក​ទឹក​អាច​ជួយ​បង្ការ​ការ​ទល់លាមក​ដែល​ជា​មូលហេតុ​មួយ​ទៀត​ក្នុង​ការ​បង្ក​ជាតិ​ហ្គាស។ នៅ​ពេល​ខ្វះ​ជាតិ​ទឹក​ លាមក​ស្ងួត និង​រឹង ហើយ​ការ​ផឹក​ទឹក​ច្រើន​អាច​ជួយ​បន្ទន់​លាមក។ យក​ល្អ​គួរ​ផឹក​ម្ដង​បន្តិចៗ កុំ​ផឹក​ម្ដង​ច្រើនៗ​ពេក​។ ២. ចៀស​វាង​ភេសជ្ជៈ​ទាំង​នេះ ស្ត្រី​ពពោះ​មួយ​ចំនួន​អាច​មាន​អាការៈ​នេះ​ក្រោយ​ផឹក​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ភេសជ្ជៈ​មាន​ជាតិហ្គាស (ទឹកក្រូច ឬ​ភេសជ្ជៈ​កីឡា) ភេសជ្ជៈ​មាន​ជាតិ​ស្ករ Fructose និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ Sorbitol។ ៣. ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ហាត់ប្រាណ​អាច​ពន្លឿន​ការ​រំលាយ​អាហារ​ និង​បន្ថយ​ការ​ទល់​លាមក។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ហាត់​ប្រាណ​ដោយ​ការ​ដើរ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​លំហាត់ប្រាណ​ផ្សេង​ទៀត​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ ៤. ពាក់​អាវ​រលុង សម្លៀកបំពាក់​ដែល​រឹប​នៅ​ចង្កេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ពោះ​បាន និង​អាច​បង្កើន​ការ​បង្កើត​ជាតិ​ហ្គាស​បានដែរ​។ ដូចនេះ​ស្ត្រី​ពពោះ​គួរ​ស្លៀកពាក់​សម្លៀកបំពាក់​ណា​ដែល​រលុងៗ​​ដើម្បី​បន្ថយ​អាការៈ​ជាតិ​ហ្គាស​ក្នុង​ពោះ។ ៥. បន្ថយ​ស្ត្រេស ស្ត្រី​ពពោះ​មួយ​ចំនួន​អាច​មាន​បញ្ហា​ជាតិ​ហ្គាស​ក្នុង​ពោះ​ពេល​ស្ត្រេស។ ហ្គាស​ដែល​បង្ក​ដោយ​ស្ត្រេស​អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​រលាក​​ពោះវៀន។ រោគសញ្ញា​ផ្សេង​នៃ​ជំងឺ​នេះ​មាន​ដូចជា​ហើមពោះ ឈឺពោះ ទល់​លាមក និង​រាករូស។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជំងឺ​នេះ ប៉ុន្តែ​គេ​ជឿ​ថា​ស្ត្រេស​អាច​ភ្ញោច​រោគសញ្ញា​ទាំង​នេះ។ ស្ត្រី​ពពោះ​ដែល​មាន​បញ្ហា​ហ្គាស​​ក្នុង​​ពោះ​ដោយ​សារ​​ស្ត្រេស​អាច​គ្រប់គ្រង​ស្ត្រេស​បាន​តាមរយៈ​ការ​ធ្វើ​សមាធិ និង​យ៉ូហ្កា។ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទៅ​មន្ទីរពេទ្យ​ប្រសិនជា​មានជាតិ​​ហា្គស​ក្នុង​ពោះ​ហើយ​មាន​ចេញ​អាការៈ​នេះ​មក​ជាមួយ៖ ឈឺ​ពោះ​ខ្លាំង​ និង​យូរ​ជាង​៣០​នាទី ទល់លាមក​យូរ​ជាង​មួយ​សប្ដាហ៍ រាករូស​ច្រើន​ជាង​២​ថ្ងៃ លាមក​ខ្មៅ ឬ​មាន​ឈាម ចង្អោរ និង​ក្អួត។


បញ្ហាផ្ទៃពោះ

ស្ត្រីចាញ់កូនឃ្លានប្លែកៗ ដូចជា ដី អំបែង ក្បឿង បណ្ដាលមកពីអី?

ស្ត្រី​ភាគច្រើន​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ នឹង​មាន​ការ​ប្រែប្រួល​ខ្លះ​ៗ ដែល​យើង​ហៅ​ថា អាការៈ​ចាញ់​កូន។ ម៉ាក់​ៗ​ខ្លះ​មិន​សូវ​មាន​អាការៈ​ចាញ់​ខ្លាំងទែ គឺ​អាច​ញ៉ាំ​អាហារ​បាន​ធម្មតា តែ​សម្រាប់​ម៉ាក់​ៗ​មួយ​ចំនួន​ទៀត​វិញ ចាញ់​មិន​អាច​ញ៉ាំ​អ្វី​បាន​ច្រើន​សោះ ហើយ​ចង់​ញ៉ាំ​នេះ​ចង់​ញ៉ាំ​នោះ​មិន​ឈប់ ថែម​ទាំង​ជា​របស់​ប្លែក​ខុស​ពី​ធម្មតា​ទៀត​ផង។ តើ​ការ​ឃ្លាន​ខុស​ប្លែក​បែប​នោះ មកពី​អ្វី? វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​អ្នក​ចាញ់កូន​មួយ​ចំនួន​តូច​ឃ្លាន​បែប​ប្លែក​ៗ​ដូចជា អំបែង ក្បឿង ឆ្នាំងដី ជាដើម។ មូលហេតុ​ដែល​នោះ​ឲ្យ​ស្ត្រីពពោះ​ឃ្លាន​របស់​អស់​ទាំង​នោះ អាចមកពីអ័រម៉ូនឡើងខ្លាំង ហើយមានការសិក្សាខ្លះបញ្ជាក់ថា មកពីស្ត្រី​ខ្វះ​ជាតិ​ដែក ទើប​បាន​ជា​បណ្ដាល​ឲ្យ​ទៅ​ជា​បែប​នោះ។ លោក​បន្ត​ទៀត​ថា ក្រៅ​ពី​ខ្វះ​ជាតិ​ដែក ហើយ​ស្ត្រី​មួយ​ចំនួន​កាល​ពី​ជាង ១០-២០ ឆ្នាំ​មុន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក៏​នាំ​ឲ្យ​កើត​ឡើង​ចំណង់​អាហារ​ខ្លាំង​ខុសធម្មតាដូច​គ្នា។ ចំពោះ​បញ្ហា​នេះ​ដែរ កើត​ឡើង​លើ​ស្ត្រី​កំពុង​ពពោះ ព្រោះ​រាងកាយ​ត្រូវ​បង្កើន​តម្រូវ​ការ​អាហារូបត្ថម្ភ សម្រាប់​ផ្គត់​ផ្គង់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ស្រី​ៗ​ពពោះ​កើន​ឡើង​ចំណង់​អាហារ​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី និង​ញ៉ាំ​ច្រើន ដើម្បី​ទទួល​បាន​អាហារ​បំប៉ន​គ្រប់​គ្រាន់​ទៅ​ដល់​គភ៌​កំពុង​លូត​លាស់។ ចំពោះ​អាការៈ​ឃ្លាន​បែប​ប្លែក​ៗ​ក៏​អាច​មកពី​រាងកាយ​ត្រូវ​ការ​បង្កើន​អាស៊ីដ​ខ្លាញ់ វីតាមីន​សំខាន់​ៗ​ដទៃ ដើម្បី​បន្ថែម​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់។ ចំពោះ​ការ​ប្រែ​ប្រួល​អ័រម៉ូន ត្រូវ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បញ្ជាក់​ថា​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំណង់​ញ៉ាំ​ដែរ។ ទោះជាយ៉ាងនេះក៏ដោយ បើបច្ចុប្បន្នលោក​សង្កេត​ឃើញ​ថា ម៉ាក់​ៗ​សម័យ​នេះ​លែង​មាន​បញ្ហា​អស់​ទាំង​នោះ​ទៀត​ហើយ គ្រាន់តែ​ឃ្លាន និង​ញ៉ាំ​ច្រើន​ ហើយឃ្លាន​​គ្រប់​មុខ និង​ខ្លះ​ជា​អាហារ​មិន​ចេះ ឬមិនធ្លាប់​ញ៉ាំ​សោះ។ ហើយមិនតែប៉ុណ្ណោះរាល់ពេលម៉ាក់ៗទៅពិនិត្យផ្ទៃពោះគ្រូពេទ្យនិងបន្ថែមថ្នាំគ្រាប់ជាតិដែកចំនួន ៩០គ្រាប់ដល់ស្រ្តី ដូច្នេះហើយមិនសូវមានកង្វះជាតិដែកដូចពីមុនទេ។


បញ្ហាផ្ទៃពោះ

ពពោះ​កើត​ទឹកនោមផ្អែម បើ​ម៉ាក់ៗ​ធ្វើ​បែប​នេះ​ជាតិ​ស្ករ​មិន​ចុះ ទើប​ប្រើ​អាំងស៊ុយលីន

សម្រាប់​ម៉ាក់​ៗ​ពពោះ​មួយ​ចំនួន ជួប​ប្រទះ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ឡើង​ខ្ពស់​ខុស​ធម្មតា ឬ​អាច​និយាយ​បាន​ថា កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ជា​ទូទៅ សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​គឺ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ចាក់​អាំង​ស៊ុយ​លីន ដើម្បី​ជួយ​ទប់​ស្កាត់​អាការៈ​របស់​ជំងឺ​កុំ​ឲ្យ​រាល​ដាល ហើយ​ភាគ​ច្រើន​ចាក់​នៅ​ត្រង់​ពោះ។ ចុះ​សម្រាប់​ស្រ្តី​ពពោះ គួរ​ចាក់​អាំង​ស៊ុយ​លីន​ដែរ ឬអត់? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម អាច​ចាក់​អាំង​ស៊ុយ​លីន​ត្រង់​ពោះ​បាន ហើយ​ត្រូវ​តែ​ចាក់​ដើម្បី​ការពារ​សុខភាព ក៏​ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ពិនិត្យ​ឃើញ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ភា្លមៗ ឲ្យ​ចាក់​ភ្លាម​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​ឃើញ​ថា ម៉ាក់​ៗ​ពពោះ កើត​ទឹក​នោម​ផ្អែម គឺ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​ម៉ាក់​ធ្វើ​តាម​គោល​ការណ៍​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​សិន មុន​នឹង​សម្រេច​ឲ្យ​ចាក់​អាំង​ស៊ុយ​លីន​ដូច​ជា៖ – ផ្លាស់​ប្ដូរ​របប​អាហារ – ហាត់​ប្រាណ ។ល។ ការ​ណែនាំ​ឲ្យ​ស្ត្រី​ញ៉ាំ​អាហារ​ត្រឹមត្រូវ ឬ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ថយ​ចុះ​ឯក​ឯង​ដោយ​មិន​ចាំ​បាច់ ប្រើ​ប្រាស់​ថ្នាំ​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​នៅ​ក្នុង​រយៈ​ពេល​ ២​សប្ដាហ៍ តែ​ម៉ាក់​ៗ​នៅ​តែ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ត្រូវ​តាម​ស្តង់ដារ​របស់​ពេទ្យ គឺ​តម្រូវ​ឲ្យ​ចាក់​អាំងស៊ុយលីន​ហើយ ឬ​អាច​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ​បន្ត​ថា ការ​ចាក់​អាំង​ស៊ុយ​លីន មិន​មាន​ផល​ប៉ះពាល់​អាក្រក់​អី​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ប៉ុន្តែ​បើ​កើត​ទឹក​នោម​ផ្អែម​ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល អាច​ធ្វើ​ឲ្យ​កូន​ថ្លោស​ពេក កើត​មុន​ខែ ឬ​ស្បែក​ឡើង​លឿង ។ល។ ​


បញ្ហាផ្ទៃពោះ

ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?

ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​ថ្លើម​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​ពពួក​វីរុស បង្ក​ឲ្យ​រលាក​ថ្លើម​ស្រួច​ស្រាវ និង​រ៉ាំរ៉ៃ​ដែល​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​ទៅ​នឹង​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម។ ជំងឺ​ថ្លើម​ប្រភេទ B អាច​ឆ្លង​តាម​វិធី​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ផង​ដែរ។ តើ​ម៉ាក់ៗ​ដែល​មាន​ផ្ទុក​មេរោគ​ថ្លើម​ប្រភេទ B អាច​បង្ការ​មិន​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ​ដោយ​របៀប​ណាខ្លះ? បើ​តាម​ការ​បក​ស្រាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ការ​ចម្លង​ពី​ម្តាយ​ដែល​មាន​ផ្ទុក​មេរោគ​ថ្លើម​ប្រភេទ B ទៅ​ទារក គឺ​ក្នុង​អំឡុង​ពេល​សំខាន់៣ ទី១ ពេល​ពពោះក្នុង​ត្រីមាស​ទី៣ ទី២ ក្នុង​ពេល​សម្រាល និង ទី៣ ពេល​បំបៅដោះ​ទារក។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វិញ ត្រួវ​ពឹង​ផ្អែក​ទៅ​លើ​ការ​ពិនិត្យ​ឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុង​ដំណាក់កាល​រលាក​ថ្លើម​ស្រូច​ស្រាវ។ រាល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មេរោគ​រលាក​ថ្លើម​ប្រភេទ B ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​ត្រីមាស​ទី ២ គឺ​នៅ​ពេល​គភ៌​អាយុ​បាន ៦ខែ។ មន្ទីរពេទ្យ​កាល់ម៉ែត បញ្ជាក់​ថា ប្រសិន​ជា​ការ​ពិនិត្យ​ឈាម​បញ្ជាក់​ថា ស្រ្តី​មាន​ផ្ទុក Antigen Hbs វិជ្ជមាន​នោះ គឺ​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម​មួយ​ចំនួន​មន្ថែម​ទៀត ដើម្បី​រាប់​ចំនួន​មេរោគ​ថ្លើម​ប្រភេទ B។ បើ​កាលណា​វត្តមាន​មេរោគ​នៅ​ក្នុង​ឈាម​មាន​ចំនួន​លើស​ពី ១០ម៉ឺន UI ស្រ្តី​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ រហូត​ដល់​ពេល​សម្រាល​ទារក […]


បញ្ហាផ្ទៃពោះ

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

អំឡុងពេលពពោះ ស្រីៗគ្នាយើងមានរឿងច្រើនណាស់ត្រូវដឹង ដើម្បី​អាចជួយគេចផុតពីបញ្ហាប្រឈមទាំងសុខភាពម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ដូចគ្នាយើងដឹងស្រាប់ បញ្ហាក្តៅខ្លួន ឬគ្រុនក្តៅ អាចកើតឡើងគ្រប់ពេល ពិសេសបើអំឡុងពេលពពោះ គ្នាយើងគួរតែស្វែងយល់ពីវាឲ្យបានច្រើនបន្តិច។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធបញ្ហាក្តៅខ្លួនពេលពពោះ អាច​ប៉ះពាល់កូនក្នុងផ្ទៃ ឬយ៉ាងណា?។ ១- ក្តៅខ្លួនអំឡុងពេលពពោះ ប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់? គ្នាយើងមានបញ្ហាក្តៅខ្លួនអំឡុងពេលពពោះមែនអត់? បើមានមែននោះ ជាធម្មជាតិរបស់យើងច្បាស់ជាបារម្ភទៅដល់សុខភាពកូនក្នុងផ្ទៃមិនខាន។ យ៉ាងណា ការប្រើថ្នាំបញ្ចុះកម្តៅអំឡុងពេលពពោះ ពេទ្យណែនាំបើចៀសបានគួរតែចៀស ប៉ុន្តែបើយើង​ពិតចង់ប្រើថ្នាំមែននោះ ត្រូវពិភាគ្សាជាមួយពេទ្យជាមុន។ កត្តាសំខាន់បំផុតយើងត្រូវដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយអាការៈក្តៅខ្លួន គ្រុនក្តៅយើងកំពុងមាន ព្រោះគ្រុនក្តៅអំឡុងពេលពពោះ ជារឿយៗអាចជារោគសញ្ញាបញ្ហាសុខភាពណាមួយ ដែលសុទ្ធ​តែ​មាន​ហានិភ័យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​គ​ភ៌​ក្នុងផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់? ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃ​ប៉ុន្មានម៉ោងទើបល្អ? ហាត់ប្រាណពេលពពោះល្អហើយ តែបើហាត់ខ្លាំងពេកប្រយ័ត្នមានបញ្ហា ២- គ្រុនក្តៅប៉ះពាល់ម៉េចខ្លះដល់ភគ៌ក្នុងផ្ទៃ? បើរាងកាយស្រីៗពពោះឡើងកម្តៅចាប់ពី ៣៧អង្សាសេ មានន័យថាយើងកំពុងក្តៅខ្លួន វាជាសញ្ញារាងកាយកំពុងប្រយុទ្ធប្រឆាំងការឆ្លងអ្វីមួយមកពីខាងក្រៅ។ ហេតុនេះហើយ គ្នាយើងចាំបាច់ត្រូវការ​ការព្យាបាលបញ្ហានេះឲ្យបានត្រឹមត្រូវ។ ការសិក្សាថ្មីមួយនៅលើសត្វកំពុងមានទម្ងន់ បានរកឃើញថា ទំនាក់ទំនងរវាងអាការៈគ្រុនក្តៅអំឡុងពេលពពោះដំណាក់កាលដំបូង អាចបង្កហានិភ័យខ្ពស់​នាំឲ្យមានបញ្ហាបេះដូង និងវិបត្តិ​ឆ្អឹងថ្គាម ពីកំណើត។ លើសពីនេះ ការសិក្សាច្រើនទៀត ផ្តោតសំខាន់​ទៅលើអាការៈគ្រុនក្តៅ ក្តៅខ្លួនតែមួយប៉ុណ្ណោះ មិនមែនជាបញ្ហាឆ្លងបាក់តេរី ឬមេរោគ ក៏អាចបង្កើនហានិភ័យពិការពីកំណើតទៅលើគភ៌ផងដែរ។ បើគ្នាយើងពពោះដល់ត្រីមាសទី៣ ស្រាប់តែមានបញ្ហាគ្រុនក្តៅខ្លាំង កម្តៅខ្ពស់ជាង ៣៩អង្សាសេ ត្រូវប្រញ៉ាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ […]


បញ្ហាផ្ទៃពោះ

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព

ម៉ាក់ៗ​ទើប​តែ​សម្រាល​កូន​រួច​មួយ​ចំនួន បែរ​ជា​ជួប​បញ្ហា​សុខភាព ទៅ​ជា​ឈឺ អស់​កម្លាំង​ល្ហិត​ល្ហៃ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​ទាស់​សរសៃ។ តែ​បើ​តាម​​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ស៊ីណេត វិញ បកស្រាយ​តាម​ក្បួន​ពេទ្យ​ថា ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច បែរ​ជា​មាន​បញ្ហា​សុខភាព​នេះ អាច​មក​ពី​បញ្ហា​ចម្បង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១. គេង​មិន​គ្រប់គ្រាន់ បញ្ហា​ចោទ​ទី១ គឺ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ឯង ដែល​ធ្វើ​ឲ្យ​សុខភាព​ម្តាយ​កាន់​តែ​ដុនដាប។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​តិច​ណាស់​ដែល​ម៉ាក់ៗ​បាន​គេង​គ្រប់​គ្រាន់ ផ្ទុយ​ទៅ​វិញ​ម៉ាក់ៗ​ភាគ​ច្រើន ត្រូវ​ចំណាយ​ពេល​មើល​កូន​តូច​សឹង​តែ​១យប់​ទល់​ភ្លឺ បើ​សិន​ជា​មិន​មាន​អ្នក​ជួយ​មើល​កូន​ជំនួស​ទេ​នោះ បែប​នេះ​ច្រើន​យប់​ជាប់គ្នា​ ក៏​បង្ក​ឲ្យ​​ឈឺ។ ២. ញ៉ាំ​មិន​គ្រប់​គ្រាន់ បញ្ហា​ចោទ​​ទី២​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទី១​ដែរ ដោយសារ​តែ​រវល់​មើល​កូន​ពេក បន្តិច​ឲ្យ​កូនម៉ឹម បន្តិច​ដូរ​កន្ទប​ឲ្យ​កូន បន្តិច​លួង​កូន​កុំឲ្យ​យំ ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​មិន​បាន​ផង បើ​មាន​កូន​តូច​ធ្វើ​ទុក្ខ​ទៀត​នោះ ម៉ាក់ៗ​ញ៉ាំ​ត្រង់​មាត់​នោះ​ទេ។ ការ​ដែល​ញ៉ាំ​បាន​តិច​ពេក គេងក៏មិនគ្រប់ទៀត ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង។ ៣. ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ បច្ចុប្បន្ន​នេះ​ចាស់ៗ​មួយ​ចំនួន​នៅ​បន្ត​ទម្លាប់​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ​ដដែល ព្រោះ​គិត​ថា អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​រឹង​សរសៃ។ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​ត្រូវ​បន្ត​ផ្តល់​របប​អាហារ​ទាំង​នោះ​ដល់​ស្ត្រី​ក្រោយ​សម្រាល​នោះ​ទេ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ទៀត ច្បាស់​ជា​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​មិនខាន។ ៤. មិន​ងូត​ទឹក ចាស់ៗ​ពី​​ដើម​មាន​ត្រណម​ច្រើន ក្នុង​នោះ​ក៏​មាន​ហាម​ស្ត្រី​ទើប​សម្រាល​កូន​រួច​មិន​ឲ្យ​ងូត​ទឹក​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​អាអូន​រួច​កាន់​តែ​អួរ​អាប់​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​បើ​មិន​ងូត​ទឹក​សម្អាត​កាយ​រយៈពេល​យូរ​អាច​នឹង​ឆ្លង​រោគ​ថែម​ទៀត។


បញ្ហាផ្ទៃពោះ

រឿងចាំបាច់​ស្រីៗ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ អំឡុងពេល​ពពោះ (វីដេអូ)

ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។ អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ