បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រឿងចាំបាច់​ស្រីៗ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ អំឡុងពេល​ពពោះ (វីដេអូ)

ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។ អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះមានបញ្ហាទារកហើម អាចប្រឈមនឹងហានិភ័យនេះ

ទារក​ហើម គឺ​ជា​បញ្ហា​មួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​អំឡុង​ពេល​ពពោះ បើ​ម៉ាក់​ៗ​មិន​បាន​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ។ បញ្ហា​ទារក​ហើម​នេះ អាច​បង្ក​ហេតុ​មិន​ល្អ​ដល់​ទាំង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ និង​សុខភាព​របស់​ម៉ាក់ៗ​ពពោះ​ផង​ដែរ អ៊ីចឹង​ហើយ​ម៉ាក់ៗ​ពពោះ​គួរ​ដឹង​ផល​ប៉ះពាល់​មិន​ល្អ​ទាំង​អស់​នោះ។ ទាក់​ទង​នឹង​បញ្ហា​ទារក​ហើម​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ថា ទារក​ហើម គឺ​ជា​ការ​ហើម​ប៉ោង​របស់​ទារក ឬ​បើ​ហៅ​តាម​ពាក្យ​បច្ចេកទេស​គឺ Hydrops Fetalis។ ម៉ាក់ៗ​ពពោះ​ដែល​ជួយ​ប្រទះ​បញ្ហា​ទារក​ហើម ​មាន​ផល​ពិបាក​ដូច​នឹង​ស្ត្រី​ពពោះ​ទូទៅ​ដែរ ដូចជា នឿយ​ហត់ ចាញ់​កូន ។ល។ ប៉ុន្តែបញ្ហា​ធំ​ដែល​ស្ត្រី​មាន​បញ្ហា​នេះ​នឹង​ត្រូវ​ប្រឈម​ គឺម៉ាក់ៗ​អាច​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ។ “ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​ទារក​ហើម គឺ​ពពោះ​បាន​ដូច​ទារក​ធម្មតា​អ៊ីចឹង ប៉ុន្តែ​ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​កើត​បញ្ហា​ផ្លូវ​ចិត្ត ក៏​ព្រោះ​តែ​ពិបាក​ចិត្ត​បន្ទាប់​ពី​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ហើម​បែប​នេះ។ ស្ត្រី​ពពោះ គេ​មិន​ឲ្យ​ពិបាក​ចិត្តទេ ព្រោះ​បើ​ពិបាក​ចិត្ត​អាច​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ចុះ​ខ្សោយ ហើយ​កូន​ក៏​លូត​លាស់​មិន​បាន​ល្អ​ដែរ"។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ម្ដាយ​ទេ ក្នុង​ករណី​​កូន​នៅ​ក្នុង​ពោះ​មាន​បញ្ហា​ហើម គឺ​អាច​ជួប​ប្រទះ​បញ្ហា​ច្រើន​ក្រោយ​ពេលកូន​សម្រាល​​ចេញមកដូច​ជា៖ - ខ្សោយ​បេះ​ដូង - ប៉ះពាល់​ដល់​ខួរ​ក្បាល - ប្រកាច់ ​- សួត​លូតលាស់​មិន​ពេញ​លក្ខណៈ។ មិន​តែ​ប៉ុណ្ណោះ បើ​ទារក​មាន​បញ្ហា​ហើម​នេះ​ហើយ មាន​ភាគ​រយ​តិច​ក្នុង​ការ​រស់​រាន​មាន​ជីវិត ព្រោះ​ពាក់​កណ្ដាល​នៃ​ទារក​ហើម​គឺ​ប្រឈម​នឹង​ការ​ស្លាប់​មុន ឬ​ក្រោយ​ការ​សម្រាល​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ទោះ​បី​ជា​ទទួល​បាន​ការ​ព្យាបាល​ក៏​ដោយ។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

គ្នា​យើង​ដឹង​ហើយ​ថា ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព​យើង​ប៉ុនណា។ ចំពោះ​ស្ត្រី​ពពោះ​វិញ ការ​គេង​ឲ្យ​បាន​ឆ្អែតៗ​រឹត​តែ​សំខាន់ ព្រោះ​កាល​ណា​បើ​គេង​មិន​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ខ្សោយ​ទេ ហើយ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​សិន​ម៉ាក់​ៗ​គេង​មិន​បាន​ឆ្អែត​ទេ កូន​នៅ​ក្នុង​ផ្ទៃ​អាច​មាន​បញ្ហា​ដូច​ជា ទម្ងន់​មិន​គ្រប់ ឬ​អាច​និយាយ​បាន​ថា ការ​លូត​លាស់​របស់​កូន​មិន​ល្អ កូន​កើត​មក​អាច​ខ្សោយ។ល។ “ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ គេង​មិន​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ វា​ជា​រឿង​មួយ​មិន​ល្អ​ ប៉ះពាល់ដល់​សុខភាព​ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្សោយ។ កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ កូន​នៅ​ក្នុង​ពោះ​នោះ ក៏​មិន​អាច​លូត​លាស់​បាន​ល្អ​ដែរ"។ លោក​បន្ត​ថា នៅ​ពេល​​ពពោះ ​ពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ គេង​ឲ្យ​ឆ្អែត និង​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​ថា​សុខភាព​ស្ត្រី​នៅ​ពេល​ពពោះ បើ​មិន​ថែ​ឲ្យ​បាន​ដិត​ដល់​ទេ គឺ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ។ ស្ត្រី​ពពោះ​នៅ​ក្នុង​ត្រី​មាស​ទី៣​ ​គេង​បាន​តិច​ជាង​ ៦ម៉ោង/ថ្ងៃ អាច​ឈឺ​ពោះ​សម្រាល​យូរ​ជាង និង​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​ការ​វះ​កាត់​ ៤ដង​ ខ្ពស់​ជាង​ស្ត្រី​ពពោះ​ដែល​គេង​បាន​យ៉ាង​តិច​ ៧​ម៉ោង/ថ្ងៃ។ ប្រសិន​បើ​ម៉ាក់ៗ​ពពោះ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​កើត​ស្ត្រេស​ច្រើន​ទៀត​នោះ កាន់​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ការ​គេង និង​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។ ប៉ុន្តែ បើ​ស្ត្រី​គេង​យប់​មិន​បាន​គ្រប់​គ្រាន់ តែ​អាច​គេង​ថ្ងៃ​ជំនួស​បាន មិន​សូវ​មាន​ផល​ប៉ះពាល់ ដូច​ម្ដាយ​ដែល​គេង​មិន​ឆ្អែត​សោះ​ទេ ដូច​នេះ បើ​គេង​យប់​មិន​ឆ្អែត […]


បញ្ហាផ្ទៃពោះ

បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក

ខ្វះជាតិទឹក ជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់សុខភាព​អាចកើតមានលើគ្នាយើងទាំងអស់ មិនប្រកាន់ភេទប្រុស ស្រី ក្មេង ឬចាស់នោះទេ។ ចំពោះស្រីៗកំពុងពពោះខ្វះជាតិទឹកវិញ ច្បាស់ជាកាន់តែវីវរមិនខាន​អាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ១- ឡើងកម្តៅរាងកាយ អំឡុងពេលពពោះ ស្រីៗគ្នាយើងងាយប្រឈមឡើងកម្តៅរាងកាយខ្លាំងណាស់ ដោយសារការឡើងទម្ងន់ និងរាងកាយយើងផ្ទាល់ ដែលកើតចេញពីសកម្មភាពផ្សេងៗ​របស់​យើង។ កត្តានេះ ក៏ដោយសាររាងកាយយើងបញ្ចេញ​ញើសច្រើនជាងពេលធម្មតា នាំឲ្យកាន់តែខ្វះជាតិទឹក។ អ្នកជំនាញណែនាំថា គ្នាយើងគួរផឹកទឹកយ៉ាងហោចណាស់ ១០កែវ ក្នុងមួយថ្ងៃ។ ២- ឈឺក្បាលប្រកាំង ឈឺក្បាលប្រកាំង​ជាអាការៈឈឺក្បាលធ្ងន់ធ្ងរជាងឈឺក្បាលធម្មតា ពិសេសនៅពេលយើងកំពុងមានផ្ទៃពោះ និងមិនអាចប្រើប្រាស់​ថ្នាំដូចធម្មតាបាន។ ការភ្លេចរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ​អាចធ្វើឲ្យយើងវិលមុខ ធ្លាក់ចុះសម្ពាធឈាម ឈឺក្បាល ឬ​ឈឺក្បាលប្រកាំងតែម្តង។ ហេតុនេះដើម្បីការពារអាការៈឈឺក្បាល​ប្រកាំង​ពេលពពោះ យើង​ត្រូវតែរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ៖ អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃឬអត់? មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ? ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ៣- មានឆ្លងរោគនៅតម្រងនោម បើយើងផឹកទឹកមិនបានគ្រប់គ្រាន់ យើងក៏មិនអាចនោមបានច្រើននោះដែរ មានន័យថាការនោមតិចតួច​អាចនឹងធ្វើឲ្យយើង​កាន់តែប្រឈមឆ្លងរោគនៅតម្រងនោម។ អ្វីគ្នាយើងត្រូវធ្វើ ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចេញជាតិ​ពុល​អស់ពីរាងកាយ។ ៤- ធ្លាក់ចុះកម្រិតទឹកភ្លោះ នៅពេលរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ទឹកភ្លោះ​ក៏ចុះទាបដូចគ្នា នាំឲ្យទារកក្នុងផ្ទៃប្រឈមបញ្ហាពិការពីកំណើត។ ដំណាក់កាល​ដំបូង​នៃការពពោះ ទឹកភ្លោះ ក្នុងរាងកាយយើង​អាស្រ័យទៅលើទឹកយើងផឹកប្រចាំថ្ងៃ ហើយបើទឹកភ្លោះធ្លាក់ចុះ កូនយើងក៏មិន​អាចលូតលាស់បានល្អនោះដែរ និងប្រឈមបញ្ហាសុខភាពពីកំណើតជាច្រើន រាប់បញ្ចូលទាំងខ្សោយតម្រងនោម និងបំពង់​ទឹកនោម​តែ​ម្តង។ ៥- កើតមិនគ្រប់ខែ ស្រីៗគ្នាយើងគ្មាននរណាម្នាក់ចង់ជួបបញ្ហានេះឡើយ ប៉ុន្តែបើក្នុងរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ គ្នាយើងប្រហែលប្រឈមកាន់​តែខ្ពស់ […]


បញ្ហាផ្ទៃពោះ

ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ

ពេល​ពពោះ ការ​ហាត់​ប្រាណ​​ជា​វិធីសាស្ត្រ​មួយ​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ថែ​ទាំ​សុខភាព​របស់​ម៉ាក់​ៗ​គ្រប់​រូប ប៉ុន្តែមិន​មែន​មាន​ន័យ​ថា ស្ត្រី​កំពុង​ពពោះ ត្រូវ​ហាត់​ប្រាណ​ដូច​មនុស្ស​ធម្មតា​ដើម្បី​បាន​រាង​ស្អាត​ទេ​ណា។ ហាត់​ប្រាណ​ពេល​ពពោះ ដើម្បី​សុខភាព តែ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ម៉ាក់​ៗគួរ​ដឹង​ពី​អ្វី​ដែល​ធ្វើ​ទៅ​ល្អ និង​មិន​ល្អ​សិន។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា មុន​ពេល​ដែល​ម៉ាក់​ៗ​ពពោះ​ចង់​ចាប់​ផ្ដើមហាត់ប្រាណ ​ត្រូវ​ដឹង​តិចនិក​ខ្លះ​ៗ​ក្នុង​ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ព្រោះ​ម៉ាក់​ៗ​មិន​អាច​ចេះ​តែ​ហាត់​ប្រាណ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ វា​អាច​បង្ក​ទៅ​ជា​ហានិភ័យ​ណា​មួយ​៖ គណនាថ្ងៃសម្រាលកូន នៅទីនេះ ប្រការ​គួរ​ធ្វើ៖ – ហាត់​ប្រាណ​ឲ្យ​បាន​៣០​នាទី/​ថ្ងៃ (៣០​នាទី​ជា​រយៈ​ពេល​គ្រប់​គ្រាន់ក្នុង​ការ​ហាត់​ប្រាណ​សម្រាប់​ស្ត្រី​ពពោះ) -​ ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ស្រាលៗ (ដូច​ជា ដើរ យូហ្កា ឬ​ហែល​ទឹក…) – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (គួរ​ញ៉ាំ​មុន​ពេល​ហាត់ អំឡុង​ពេល​ហាត់ និង​ក្រោយ​ពេល​ហាត់) ព្រោះ​ការ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​កម្ដៅ​ខ្លួន​កើន​ឡើង ដែល​វា​មិន​មែន​ជា​ផល​ល្អ​ដល់​ទារក – ស្លៀក​ខោអាវ​ហាត់​ប្រាណ​ត្រឹម​ត្រូវ (ខោអាវ​ដែល​មិន​រឹប​ពេក ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម) – ត្រូវ​ពត់​ខ្លួន​ឲ្យ​យឺត​សរសៃ​មុន​ពេល​ហាត់​ប្រាណ និង​ក្រោយ​ពេល​ហាត់​ប្រាណ​រួច។ល។ ប្រការ​មិន​គួរ​ធ្វើ៖ – មិន​ត្រូវ​ហាត់​ប្រាណ​រហូត​ហួស​កម្លាំង – ឈប់​ហាត់​ប្រាណ​ភ្លាម បើ​មាន​អារម្មណ៍​ថា​វិល​មុខ ឬ​ស្រាល​ក្បាល – ចៀស​វាង​ការ​ហាត់​ប្រាណ​នៅ​កន្លែង​ក្ដៅ​ពេក – មិន​ត្រូវ​លើក​ទម្ងន់​ធ្ងន់​ៗ – មិន​ត្រូវ​ធ្វើ​សកម្មភាព​ដែល​អាច​បង្ក​ឲ្យ​ដួល ឬ​ប៉ះពាល់​ដល់​ពោះ – មិន​ត្រូវ​ហាត់ប្រាណបើ​ម៉ាក់​ៗ​មាន​បញ្ហា​ដូច​ជា កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ប្រឈម​នឹង​ការ​កើត​កូន​មុន​ខែ​ខ្ពស់។ល។ លោក​បន្ថែម​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​ទម្លាប់​ហាត់​ប្រាណ គឺ​ប្រសើរ​មែន​ទែន​សម្រាប់​សុខភាព ព្រោះ​ការ​ហាត់​ប្រាណ​អាច​ជួយ​រក្សា​សុខភាព​ស្ត្រី​បាន​ល្អ​ដូច​ជា កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ខ្នង បញ្ចុះ​ជាតិ​ខ្លាញ់ […]


បញ្ហាផ្ទៃពោះ

អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?

ស្រី​ៗមួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្សី​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​មួយ​ចំនួន​ទៀត​អាច​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​អាលែកហ្សី​នេះ​នៅ​ពេល​មាន​ផ្ទៃពោះ។ ម៉្យាងទៀត ពេល​ខ្លះ​អាការៈ​អាលែកហ្សី​កាន់តែ​ធ្ងន់ធ្ងរ​អំឡុងពេល​មាន​ផ្ទៃពោះ​ដែល​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ថា​តើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឬ​យ៉ាង​ណា និង​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​? តើ​អាលែកហ្សី​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ? អាលែកហ្សី​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​កម្រ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ណាស់។ នេះ​មក​ពី​សុកមាន​នាទី​ដូច​តម្រង​ចម្រោះ​ដែល​ឈាម​របស់​ម្ដាយ​នឹង​មិន​ជ្រាប​ចូល​ទៅ​ក្នុង​រាងកាយ​ទារកឡើយ។ នេះ​មាន​ន័យ​ថា​ទារក​ក្នុង​ផ្ទៃ​នឹង​មិន​មាន​អាការៈ​អាលែកហ្សី​ដូច​ម្ដាយ​ទេ ហើយ​និងមិន​ទទួល​រង​ផល​ប៉ះពាល់​ពេល​ដែល​ម្ដាយ​អាលែកហ្សី​ជាមួយ​អាហារ​ដែរ ។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រតិកម្ម​អាលែកហ្សី​វិញគឺ​អាច​ប៉ះពាល់​ដល់​ទារក​។ ឧទាហរណ៍ ប្រសិនជា​ម្ដាយ​មាន​អាការៈស្ហុកអាណាហ្វីឡាកទិក (anaphylactic shock) ដែល​បង្ក​ឲ្យ​រាងកាយ​ខ្វះ​អុកស៊ីសែន គឺ​អាច​ប៉ះពាល់​ទាំង​ម្ដាយ និង​កូនក្នុងផ្ទៃ។ ម៉្យាងទៀត ប្រសិន​ជា​ម្ដាយ​មាន​អាលែកហ្សី​ជាមួយ​នឹង​អាហារ បញ្ហា​កង្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ក៏​អាច​ផ្តល់​ផល​អាក្រក់​ដល់​ទារកដែរ។ អត្ថបទពាក់​ព័ន្ធ៖  ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ? ចំណុច​គ្រប់គ្នា​គួរដឹង​ ទាក់ទងនឹង​ការធ្វើតេស្តអាលែកហ្ស៊ី តើ​អាលែកហ្សី​អាច​បង្ក​ជា​រោគសញ្ញា​អ្វីខ្លះ? ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បញ្ហា​អាលែកហ្សី​អាច​ជួប​ប្រទះ​រោគសញ្ញា​ទាំង​នេះ៖ ក្អក កណ្ដាស់ ភ្នែកឡើង​ក្រហម រមាស់​ភ្នែក ស្បែក ឬ​មាត់ ហៀរ​សម្បោរ ឬ​តឹង​ច្រមុះ ឈឺក្បាល កើត​មាន​អាការៈជំងឺ​ហឺត​ធ្ងន់ធ្ងរ ឬ​ជំងឺ​ត្រអក (eczema) ។ តើ​អាច​បង្ការ​អាការៈ​អាលែកហ្សី​បាន​ដោយ​វិធីណា? អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំនួនអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ស្ត្រី​ជាម្ដាយ​និង ទារក​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​កាត់បន្ថយ​អាការៈអាលែកហ្ស៊ីនេះ​បាន​តាមរយៈ៖ កុំ​ទៅ​កន្លែង​ដែល​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្សី ប្រើ​សេរ៉ូម​ប្រៃ​ដើម្បី​សម្រាល​អាការៈ​តឹង​ច្រមុះ ឬ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​អាលែកហ្ស៊ី សម្អាត​ផ្ទះ​ឲ្យ​បាន​ញឹកញាប់ ប្រសិនជា​មាន​អាលែកហ្សី​នឹង​លំអង​ផ្កា​ គួរ​ងូតទឹក​ក្រោយ​ពី​ត្រលប់​មកពី​ក្រៅ កុំ​ជក់បារី និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ចៀសវាង​របស់​ដែល​មាន​ក្លិន​ខ្លាំង និង​ផ្សែង​ពី​យានយន្ត។ តើ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​អំឡុង​ពេលពពោះ​​មាន​សុវត្ថិភាព​ឬ​ទេ? ទោះបីជា​មាន​ថ្នាំ​មួយ​ចំនួន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​តាមដាន​អាការៈ​ឲ្យបាន​ដិត​ដល់។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​ថ្នាំ​អាលែកហ្សី​ (Allergy shots) មុន​ពេល​មាន​ផ្ទៃពោះ​ក៏​នៅ​អាច​បន្ត​ចាក់​បាន។ ប៉ុន្តែ​សម្រាប់​ការ​ចាប់ផ្ដើម​ចាក់​ថ្នាំ​អាលែកហ្សី (Allergy shot) ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​គួរ​ចៀសវាង​ព្រោះ​អាច​បង្ក​ឲ្យកើត​មាន​ប្រតិកម្ម​អាលែកហ្សី​ខ្លាំងទៅវិញ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ