បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?

ស្រី​ៗមួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្សី​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​មួយ​ចំនួន​ទៀត​អាច​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​អាលែកហ្សី​នេះ​នៅ​ពេល​មាន​ផ្ទៃពោះ។ ម៉្យាងទៀត ពេល​ខ្លះ​អាការៈ​អាលែកហ្សី​កាន់តែ​ធ្ងន់ធ្ងរ​អំឡុងពេល​មាន​ផ្ទៃពោះ​ដែល​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ថា​តើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឬ​យ៉ាង​ណា និង​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​? តើ​អាលែកហ្សី​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ? អាលែកហ្សី​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​កម្រ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ណាស់។ នេះ​មក​ពី​សុកមាន​នាទី​ដូច​តម្រង​ចម្រោះ​ដែល​ឈាម​របស់​ម្ដាយ​នឹង​មិន​ជ្រាប​ចូល​ទៅ​ក្នុង​រាងកាយ​ទារកឡើយ។ នេះ​មាន​ន័យ​ថា​ទារក​ក្នុង​ផ្ទៃ​នឹង​មិន​មាន​អាការៈ​អាលែកហ្សី​ដូច​ម្ដាយ​ទេ ហើយ​និងមិន​ទទួល​រង​ផល​ប៉ះពាល់​ពេល​ដែល​ម្ដាយ​អាលែកហ្សី​ជាមួយ​អាហារ​ដែរ ។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រតិកម្ម​អាលែកហ្សី​វិញគឺ​អាច​ប៉ះពាល់​ដល់​ទារក​។ ឧទាហរណ៍ ប្រសិនជា​ម្ដាយ​មាន​អាការៈស្ហុកអាណាហ្វីឡាកទិក (anaphylactic shock) ដែល​បង្ក​ឲ្យ​រាងកាយ​ខ្វះ​អុកស៊ីសែន គឺ​អាច​ប៉ះពាល់​ទាំង​ម្ដាយ និង​កូនក្នុងផ្ទៃ។ ម៉្យាងទៀត ប្រសិន​ជា​ម្ដាយ​មាន​អាលែកហ្សី​ជាមួយ​នឹង​អាហារ បញ្ហា​កង្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ក៏​អាច​ផ្តល់​ផល​អាក្រក់​ដល់​ទារកដែរ។ អត្ថបទពាក់​ព័ន្ធ៖  ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ? ចំណុច​គ្រប់គ្នា​គួរដឹង​ ទាក់ទងនឹង​ការធ្វើតេស្តអាលែកហ្ស៊ី តើ​អាលែកហ្សី​អាច​បង្ក​ជា​រោគសញ្ញា​អ្វីខ្លះ? ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បញ្ហា​អាលែកហ្សី​អាច​ជួប​ប្រទះ​រោគសញ្ញា​ទាំង​នេះ៖ ក្អក កណ្ដាស់ ភ្នែកឡើង​ក្រហម រមាស់​ភ្នែក ស្បែក ឬ​មាត់ ហៀរ​សម្បោរ ឬ​តឹង​ច្រមុះ ឈឺក្បាល កើត​មាន​អាការៈជំងឺ​ហឺត​ធ្ងន់ធ្ងរ ឬ​ជំងឺ​ត្រអក (eczema) ។ តើ​អាច​បង្ការ​អាការៈ​អាលែកហ្សី​បាន​ដោយ​វិធីណា? អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំនួនអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ស្ត្រី​ជាម្ដាយ​និង ទារក​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​កាត់បន្ថយ​អាការៈអាលែកហ្ស៊ីនេះ​បាន​តាមរយៈ៖ កុំ​ទៅ​កន្លែង​ដែល​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្សី ប្រើ​សេរ៉ូម​ប្រៃ​ដើម្បី​សម្រាល​អាការៈ​តឹង​ច្រមុះ ឬ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​អាលែកហ្ស៊ី សម្អាត​ផ្ទះ​ឲ្យ​បាន​ញឹកញាប់ ប្រសិនជា​មាន​អាលែកហ្សី​នឹង​លំអង​ផ្កា​ គួរ​ងូតទឹក​ក្រោយ​ពី​ត្រលប់​មកពី​ក្រៅ កុំ​ជក់បារី និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ចៀសវាង​របស់​ដែល​មាន​ក្លិន​ខ្លាំង និង​ផ្សែង​ពី​យានយន្ត។ តើ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​អំឡុង​ពេលពពោះ​​មាន​សុវត្ថិភាព​ឬ​ទេ? ទោះបីជា​មាន​ថ្នាំ​មួយ​ចំនួន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​តាមដាន​អាការៈ​ឲ្យបាន​ដិត​ដល់។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​ថ្នាំ​អាលែកហ្សី​ (Allergy shots) មុន​ពេល​មាន​ផ្ទៃពោះ​ក៏​នៅ​អាច​បន្ត​ចាក់​បាន។ ប៉ុន្តែ​សម្រាប់​ការ​ចាប់ផ្ដើម​ចាក់​ថ្នាំ​អាលែកហ្សី (Allergy shot) ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​គួរ​ចៀសវាង​ព្រោះ​អាច​បង្ក​ឲ្យកើត​មាន​ប្រតិកម្ម​អាលែកហ្សី​ខ្លាំងទៅវិញ។


បញ្ហាផ្ទៃពោះ

អាការៈឈឺចុកចាប់ ៥ យ៉ាង ស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់

បញ្ហាសុខភាពជាច្រើន​ឧស្សាហ៍កើតមានបំផុត​ចំពោះស្រីៗគ្នាយើងកំពុងពពោះ។ អំឡុងពេលមានផ្ទៃពោះ ដោយសារបញ្ហា​កើនទម្ងន់ បម្រែបម្រួលអ័រម៉ូន និងកើនសម្ពាធឈាម សុទ្ធតែនាំឲ្យស្រីៗ​យើង រងការឈឺចាប់លើរាងកាយ។ ហេតុនេះហើយ “Hello គ្រូពេទ្យ” នឹងលើកយកអាការៈឧស្សាហ៍កើតមានបំផុត​មកបកស្រាយឲ្យគ្នាយើងបានដឹងខ្លះៗ។ ១- បញ្ហារមួលក្រពើ បញ្ហារមួលក្រពើ ជាទូទៅកើតឡើងដោយសារសាច់ដុំកំភួនជើង ហើយក៏ឧស្សាហ៍កើតមានបំផុតលើស្រីៗកំពុងពពោះ ពិសេសនៅពេលយប់​អំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ។ បញ្ហានេះកើតមាននៅពេលផ្នែក​ណាមួយ​នៃ​សាច់​ដុំកំភួនជើងរបស់យើងកន្ត្រាក់ និងរមួលចូលគ្នា ហើយពិតជាធ្វើឲ្យយើងឈឺចុកចាប់ខ្លាំង។ មានកត្តាជាច្រើនសុទ្ធតែធ្វើឲ្យរមួលក្រពើកើតមាន​រាប់បញ្ចូលទាំងការឡើងទម្ងន់​ពេលពពោះ ដែលដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​លើសាច់​ដុំ​កំភួន​ជើង​ រួម​ទាំង​ការផ្លាស់​ប្តូរ​សម្ពាធឈាម និងបម្រែបម្រួល​អ័រម៉ូន​ជាដើម។ ស្រ្តី​ខ្លះ​បាន​លើក​ឡើង​ថា អាការៈ​រមួលក្រពើ តែងធ្វើឲ្យខ្លួន​ភ្ញាក់ទាំងកណ្តាលយប់ ពិសេសពេលពពោះឈានដល់ត្រីមាសទី ២ ប៉ុន្តែ​ដោយសារការហាត់ប្រាណ​លាត​សន្ធឹង​សាច់ដុំ​កំភួនជើង ជួយឲ្យអាការៈឈឺចាប់​​បាត់​អស់​​គ្មាន​​សល់​។ គ្នាយើងអាចសាកល្បងហាត់​ប្រាណរបៀបនេះ តាមការណែនាំឲ្យសមស្របសម្រាប់ស្រីៗកំពុងពពោះ ហើយនៅ​លើបណ្តាញសង្គម ពិសេស Facebook និង YouTube មានសម្បូរការណែនាំវិធីហាត់បែបនេះណាស់។ អត្ថបទពាក់ព័ន្ធ៖ គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងគ្នា​យើង​គួរ​ដឹង មូលហេតុបណ្ដាលឲ្យស្រីៗពពោះ មានកូនក្រៅស្បូន ២- ហើមជើង និងប្រអប់ជើង នៅពេល​មានឡើងជាតិទឹកក្នុងរាងកាយលើសកម្រិត វានឹងច្រាលទៅកាន់ជើង និងប្រអប់​ជើង ហើយឧស្សាហ៍កើតមានបន្ទាប់​ពី​ពពោះ​បាន​ប្រមាណ​៣ខែ ដែលត្រូវចាត់​ទុក​ជាការពពោះពេញលក្ខណៈ។ ទោះ​យ៉ាងណា អាការៈ​នេះ​ក៏មិន​បាន​ធ្វើឲ្យ​យើង​មានអារម្មណ៍​មិនស្រណុក​សុខ​ស្រួល​នោះ​ដែរ។ មានវិធីហាត់ប្រាណជាច្រើន អាចជួយដោះស្រាយបញ្ហាហើម​ជើង​អំឡុង​ពេលពពោះ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗគួរដឹង នេះជា​ដំណាក់កាលឆ្លុះអេកូ និង​ភាពសំខាន់​​នៃដំណាក់កាលនីមួយៗ

អំឡុងពេលពពោះ ជាពេលវេលាសំខាន់ សប្បាយរីករាយ ក៏ជាពេលវេលាស្រីៗគ្នាយើងកើតមានក្តីបារម្ភខ្លាំងដូចគ្នា។ អំឡុងពេលនេះ សំណួរជាច្រើនអាចកើតមានឡើងគ្រប់ពេលវេលា ក្នុងនោះសំណួរ “Hello គ្រូពេទ្យ” ឧស្សាហ៍ជួបបំផុត អំឡុងពេលពពោះ តើឆ្លុះអេកូបានប៉ុន្មានដង? ឆ្លុះដើម្បីអ្វីខ្លះ?។ ឈប់ឆ្ងល់ទៀត អត្ថបទនេះនឹងប្រាប់លម្អិតឲ្យគ្នាយើងបានដឹង។ ពពោះគួរឆ្លុះអេកូប៉ុន្មានដង? សម្រាប់ចម្ងល់គ្នាយើងចង់ដឹងថាអំឡុងពពោះរហូតដល់សម្រាលយើងគួរឆ្លុះអេកូ (Ultrasound) ប៉ុន្មានដង គឺមិនមានការបញ្ជាក់ច្បាស់នោះឡើយ ព្រោះការឆ្លុះអេកូ អាស្រ័យទៅលើកត្តាសុខាភាពជាក់ស្តែងរបស់មនុស្សស្រី និងកត្តាពពោះរបស់យើង។ ប៉ុន្តែទោះជាយ៉ាងណា ជាទូទៅការឆ្លុះអេកូជាក់លាក់ ត្រូវគេបែងចែកជា ៦ ដំណាក់កាល។ ១- ឆ្លុះអេកូដំណាក់កាលពពោះដំបូង (៦-៨ សប្តាហ៍) ការឆ្លុះអេកូលើដំបូងដែលជាធម្មតាធ្វើនៅចន្លោះសប្តាហ៍ទៅ ៦-៨ នៃការពពោះ។ ទោះជាយ៉ាងណា ពេទ្យហៅយើងឆ្លុះអេកូដំណាក់​កាលនេះ គឺធ្វើឡើងលុះត្រាតែយើងជាមនុស្សប្រឈមហានិភ័យបញ្ហាសុខភាពច្រើនដោយសារពពោះ ក្នុងនោះរាប់បញ្ចូលទាំងការធ្លាក់ឈាម ឈឺពោះ ធ្លាប់មានប្រវត្តិកូនពិការពីកំណើត ឬរលូតជាដើម។ ការធ្វើតេស្តដោយឆ្លុះអេកូលើកដំបូងនេះ អាចប្រហែលជាធ្វើឡើងតាមទ្វារ​មាស ដើម្បីពេទ្យអាចពិនិត្យច្បាស់ពីរូបភាពរបស់​គភ៌​ក្នុង​ផ្ទៃ។ នៅសប្តាហ៍ទី ៦ នៃការពពោះ ក៏ជាពេលវេលាយើងអាចមើលឃើញបេះដូងគភ៌កំពុងលោត ខណៈពេទ្យដែលឆ្លុះអេកូឲ្យយើង អាចព្យាករពីថ្ងៃកូនយើងសម្រាល តាមដានការបង្វិល ក៏ដូចជា​ដឹងច្បាស់ពីចំនួនកូនក្នុងផ្ទៃយើងជាក់លាក់ ហើយបើទោះជាបីមានបញ្ហាកូនក្រៅស្បូន ក៏អាចមើលដឹងទាន់ពេលដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ? មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ២- ការណាត់ឆ្លុះអេកូ (១០-១៣ […]


បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់អាចពីបញ្ហាទាំងនេះ

ករណី​ធ្លាក់​ឈាម​ក្រោយ​សម្រាល ដោយសារ​ស្បូន​ឥត​កន្ត្រាក់ មាន​រហូត​ដល់ ៧០% ឯណោះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។ ចំពោះ​មូលហេតុ​វិញ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ​បញ្ជាក់​ថា អាច​មាន​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​មាន ស្ត្រី​មាន​កូន​នៅ​អាយុ​ច្រើន​ពេក ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ដង (លើស​ពី​៥​ដង) មាន​ផ្ទៃពោះ​ធំ​ខ្លាំង​ពេក (កូន​ថ្លោស កូនភ្លោះ ទឹក​ភ្លោះ​ច្រើន) ការ​ប្រើ​ថ្នាំ​ខ្មែរ ថ្នាំ​ចិន​សែ ជាដើម។ ចំពោះ​មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បូន​ឥត​កន្ត្រាក់​ក្រោយ​សម្រាល​ រួមមាន ការ​រហែក​ទ្វារមាស ស្បូន ឬ​មាត់​ស្បូន (ប្រមាណ​២០%) សល់​សុក ឬ​កម្ទេច​សុក​ក្នុង​ស្បូន (ប្រមាណ​១០%) និង​បញ្ហា​ចុងក្រោយ​ទាក់ទង​នឹង​កំណក​ឈាម (ឈាម​មិន​កក) មាន​ប្រមាណ ១%។ លោក​ស្រី​វេជ្ជបណ្ឌិតថា ស្រីៗ​ពេល​សម្រាល​កូន​ហើយ ត្រូវ​ការ​ឲ្យ​ស្បូន​កន្ត្រាក់ ដើម្បី​ទប់​ទល់​នឹង​​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​មិនបាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ទេ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​២​ម៉ោង​ក្រោយ​សម្រាល បណ្តាល​ឲ្យ​ស្លាប់​បាន អ៊ីចឹង​ហើយ​បាន​ក្រោយ​សម្រាល​រួច​គ្រូពេទ្យ​នៅ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់។


បញ្ហាផ្ទៃពោះ

ឆ្លុះអេកូមានសុវត្ថិភាពឬអត់? គួរឆ្លុះនៅពេលណាខ្លះ?

ឆ្លុះអេកូ មិន​មែន​សម្រាប់​តែពេល​ពពោះ​នោះទេ យើង​អាចឆ្លុះអេកូ​ដើម្បីតាមដាន និងវិភាគបញ្ហាមួយចំនួន ក្រៅ​ពី​រឿងពពោះដូច​គ្នា។ ប៉ុន្តែមានមតិជាច្រើនធ្លាប់លើកឡើងពីសុវត្ថិភាពនៃ​ការ​ឆ្លុះ​អេកូ ពិសេស​ស្រីៗ​កំពុង​ពពោះ ឆ្លុះប៉ុន្មានដងទើបមិនប៉ះពាល់កូនក្នុងផ្ទៃ? គួរ​ឆ្លុះ​នៅ​កន្លែង​ណា?។ សម្រាប់ចម្លើយវិញ “Hello គ្រូពេទ្យ” នឹងបកស្រាយក្នុងអត្ថបទនេះ។ គួរឆ្លុះអេកូប៉ុន្មានដងទើបមានសុវត្ថិភាព? ការឆ្លុះអេកូ ឬជាភាសាបច្ចេកទេសហៅថា Ultrasound ត្រូវចាត់ទុកថាមានសុវត្ថិភាពទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ នៅពេលយើងប្រើប្រាស់ក្នុងគោលដៅវេជ្ជសាស្ត្រ។ ជាមួយគ្នានេះ ការឆ្លុះអេកូ ឬ Ultrasound មិនបានបង្កឲ្យមានជាតិវិទ្យុសកម្ម​ជះ​មកលើសុខភាពយើង និងកូននោះដែរ ហើយ​មានតែគ្រូពេទ្យទទួលបាន​ការហ្វឹកហាត់ជំនាញច្បាស់លាស់ ទើបអាចបញ្ជាក់លទ្ធផលច្បាស់ពីការឆ្លុះអេកូ។ ជាការណែនាំ ការ​ឆ្លុះអេកូមើលការលូតលាស់របស់កូនក្នុងផ្ទៃ យើង​​ត្រូវ​ធ្វើ​ឡើងជាមួយ​​គ្រូពេទ្យដែល​មាន​ជំនាញឆ្លុះអេកូត្រឹមត្រូវ ទទួលស្គាល់ដោយសាលាវេជ្ជសាស្ត្រ និងក្រសួងសុខាភិបាល។ បច្ចុប្បន្នពេទ្យមួយចំនួន តែប្រើបច្ចេកវិទ្យាឆ្លុះអេកូលក្ខណៈ 3D (គុណភាពខ្ពស់ និងរូបភាពជាវីដេអូរស់រវើក) ខណៈបច្ចេកវិទ្យាឆ្លុះអេកូ 4D ត្រូវគេប្រើដើម្បីជួយពេទ្យអាចមើលដឹងពីភាពមិនប្រក្រតីនៃគភ៌ និងបញ្ហាពិការពីកំណើតជាដើម។ អត្ថបទពាក់ព័ន្ធ៖ រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់? ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់ កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ? ទោះជាយ៉ាងណា ប្រភេទនៃការឆ្លុះអេកូទាំងនេះ ក៏សម្បូរច្រើនដែរ​នៅតាមគ្លីនិក ឬនៅ​តាម​ផ្ទះពេទ្យតូចៗ ដែលជាហេតុនាំឲ្យអ្នកដែលពិនិត្យយើង អាចមិនមានបច្ចេកទេសត្រឹមត្រូវ ឬមិនបានចូលហ្វឹកហាត់ផ្នែក​នេះ​បានជាក់លាក់។ ការណ៍នេះ​នាំឲ្យអ្នកជំនាញជឿថា អាចធ្វើ់​ឲ្យ​អ្នកទៅពិនិត្យ​មិនបាន​ទទួលព័ត៌មានត្រឹមត្រូវ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិតទៀតផង។ រឿងនេះ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ហើយបើទោះជាកើតមែនភាគច្រើន​មាន​អំឡុង​ ២០ សប្ដាហ៍​នៃ​អាយុ​គភ៌​ប៉ុណ្ណោះ ចំណែក​គភ៌​អាយុ​ចាប់ពី ៦-៧ ខែ​ឡើង​ទៅ​មិន​សូវ​មាន​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​គំរាម​រលូត​ គឺជា​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស ហើយ​បូក​រួម​ជាមួយ​នឹង​អាការៈ​ឈឺចុក​ចាប់​ក្នុង​ពោះ​ទៀត​នោះ ទើប​បណ្ដាល​ឲ្យ​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់ ឬ​អាច​ឈាន​ទៅ​រក​ការ​រលូត​តែម្ដង។ ចំពោះ​មូលហេតុ​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះបានឲ្យដឹងថា មកពី​កត្តា​ជាច្រើន ក្នុង​នោះ​រួមមាន៖ - កត្តា​ហ្សែន ឬ​ក្រូម៉ូសូម​មិន​ប្រក្រតី - ការ​ឆ្លង​រោគ​ដោយ​បាក់តេរី ឬ​វីរុស​អំឡុង​ពេល​មាន​ផ្ទៃពោះ - គ្រោះថ្នាក់​ចំ​ផ្នែក​ណា​មួយ​នៃ​ពោះ - ម៉ាក់​ៗ​អាយុ​លើស ៣៥ ឆ្នាំ - ឡើងទម្ងន់ - ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា - ប៉ះពាល់​ជាមួយ​សារធាតុ​គីមី។ ចំពោះ​បញ្ហា​នេះ​ដែរ​ម៉ាក់​ៗណាមួយបញ្ហានេះ លោកណែនាំឲ្យ​ទៅជួប​ពិនិត្យ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លម្អិត ។ ពេល​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​ពិនិត្យ​អេកូ និង​ឲ្យ​ថ្នាំ​ញ៉ាំ ដើម្បី​ទប់​កុំឲ្យ​មាន​ការ​វិវត្ត​ធ្លាក់ឈាម​ត​ទៅ​ទៀត។ ហេតុដូចនេះ​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​គភ៌​គំរាម​រលូត ត្រូវ​អនុវត្តដូច​ខាងក្រោម ដើម្បី​បង្ការ​រលូត៖ - មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ឈោង​ខ្ពស់​ផុត​ដៃ - កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ - ចំណីអាហារ​ផ្អាប់ ហឹរ - កុំ​ដើរ​ច្រើន​ពេក - ប្រយ័ត្ន​ប្រយែង​កន្លែង​រអិល - តម​រួម​ភេទ។


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

ការ​មាន​ផ្ទៃ​ពោះ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​រូប ក៏​ប៉ុន្តែ​វា​ផ្ដល់​ភាព​ពិបាក​ច្រើន​យ៉ាង​ទៅ​លើ​សុខភាព​ស្ត្រី ហើយ​បើ​ម៉ាក់ៗ​ពពោះ​នៅ​ក្នុង​វ័យ​ចាស់​ពេក ឬ​មាន​អាយុ​ក្មេង​ពេក អាច​ប៉ះពាល់​ច្រើន​ដល់​ការ​វិវត្ត​សុខភាព​របស់​គភ៌ និង​ផ្ទាល់​ខ្លួន។ វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ក្រោម​អាយុ​១៨​ឆ្នាំ ឬ​លើ​៣៥​ឆ្នាំ គឺ​ងាយ​រង​ផល​ប៉ះពាល់​ច្រើន។ "បើ​ស្រីៗ​មាន​កូន​នៅ​អាយុ​១៦ ឬ​១៧​ឆ្នាំ ទោះ​បី​មាន​រដូវ​ដល់​វ័យ​គ្រប់​ការ​ក្ដី​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ពពោះ។ ចំពោះ ម៉ាក់ៗ​ដែល​ពពោះ​ក្នុង​វ័យ​ចាស់​ហើយ​នោះ​អាច​លេច​ចេញ​ជា​ចង្កោម​សញ្ញា​គ្រោះ​ថ្នាក់​ច្រើន​ទៀត"។ ការ​ដែល​ពពោះ​នៅ​ក្នុង​វ័យ​ទាំង​ពីរ​នេះ គឺក្រោម​អាយុ​១៨​ឆ្នាំ និង​លើ​អាយុ​៣៥​ឆ្នាំ​អាច​ប៉ះពាល់​ដល់​ការ​ពពោះ និង​ការ​លូត​លាស់​របស់​ទារក​បាន​ដូច​ជា៖ ចំពោះម៉ាក់ៗវ័យចំណាស់៖ - អាច​កើត​ជំងឺ​លើស​ឈាម - ជំងឺបម្រុងក្រឡាភ្លើង - កើតទឹកនោមផ្អែមអំឡុងពេលពពោះ ចំពោះ​ម៉ាក់ៗ​វ័យ​ក្មេង​ពេក៖ - ពិបាក​សម្រាល​ -​ កើត​ជំងឺ​លើសសម្ពាធ​ឈាម - អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត (កើត​អារម្មណ៍​ឯកា) - បាត់បង់​គ្រាប់​ឈាម​ក្រហម ចំពោះ​ទារក៖ -​ កូន​កើត​មុន​ខែ - កើត​មិន​គ្រប់​គីឡូ - កូន​ស្លាប់​ក្នុង​ពោះ - កូន​កើត​មក​មិន​ប្រក្រតី - ការ​លូត​លាស់​កូន​មិន​ល្អ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​មាន​តែ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ និង​ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​បាន​ដិត​ដល់ ព្យាយាម​ញ៉ាំ​ឲ្យ​បានច្រើន សម្រាក​ឲ្យ​គ្រប់​គ្រាន់ និង​រស់​នៅ​ជាមួយ​របៀប​រស់​នៅ​ដែល​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។


បញ្ហាផ្ទៃពោះ

រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​

រហូត​មក​ដល់​ពេល​នេះ នៅ​​មិន​ទាន់​មានការ​រក​ឃើញ​ណាមួយ​បញ្ជាក់​ពី​​មូល​ហេតុ​ពិត​ប្រាកដ​របស់​ជំងឺអូទីស្សឹម​​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ជឿ​ថា ជំងឺ​អូទីស្សឹម​ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ហ្សែន​របស់​ប៉ាម៉ាក់។ ទោះ​បី​ជា​ជំងឺ​នេះ មិន​សូវ​កើត​ឡើង​​ក្ដី តែ​អ្នកជំនាញ​​ជឿ​​ថា ក្មេង​កើត​អូទីស្សឹម​​បណ្ដាល​មក​ពី​ម៉ាក់ៗ​​ទៅ​ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី​ណាមួយ​ពេល​​កំពុង​ព​ពោះ។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​គិត​ថា​ អូទីស្សឹម​​បណ្ដាល​មក​ពី​កត្តា​ធំ​ៗ​ចំនួន​ពីរ គឺ​កត្តា​ហ្សែន និង​​កត្តា​បរិស្ថាន​ជុំ​វិញ​ខ្លួន។ រឿង​ដែល​អាក្រក់​នោះ​គឺ គ្រូពេទ្យ​មិន​អាច​ដឹង​ថា​កូនយើង​មាន​ជំងឺ​អូទីស្សឹម​ ឬ​អត់ ក្នុង​ពេលយើង​​កំពុង​ពពោះ​បាន​ទេ។ ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ជំងឺ​អូទីស្សឹម​​បាន​មួយ​រយ​ភាគ​រយ​ ប៉ុន្តែ​យើង​អាចធ្វើ​តាម​វិធី​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ហានីភ័យ​របស់​ជំងឺនេះ​​បាន។ ១- រស់នៅមានសុខភាពល្អ ការ​រស់​នៅ​របស់​ម៉ាក់ៗ​​ប្រកប​ដោយ​សុខភាព​ល្អ គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​អូទីស្សឹម​​ដល់​កូន​។ ដំបូង​​យើង​​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​កូន​កើត​មក​ប្រឈម​ជាមួយ​ជំងឺ​ផ្សេង​ៗ។ ម៉ាក់ៗត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព និង​ស្វែងយល់ព័ត៌​មាន​បន្ថែម​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ស្គាល់​អំពី​ប្រភេទ​អាហារ​ថាម​ពល និង​ទទួល​យក​វីតាមីន​ញ៉ាំ​ពេល​កំពុង​ពពោះ។ បើ​មិន​ចាំ​បាច់ សូម​កុំ​លេប​ថ្នាំ​ផ្ដេស​ផ្ដាស ក្នុង​អំឡុង​ពេល​មាន​គភ៌ ឬ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​លេប​ថ្នាំ ស្រីៗ​យើង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ គ្រឿង​ស្រវឹង គឺ​ជា​អ្វី​​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពីវា​។ ក្នុង​ករណី​ស្រីៗ​យើង​​កើត​ជំងឺ​មួយ​ចំនួន​ ដូច​ជា Celiac Disease ឬ PKU ​ត្រូវ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​គ្រប់​គ្រង​ជំងឺ​នេះ ហើយ​មួយ​វិញ​ទៀត ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ អត្ថបទពាក់ព័ន្ធ៖  ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា? ២- នៅឲ្យឆ្ងាយពីខ្យល់ពុល ការស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​ការ​ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​ពេល​មាន​ផ្ទៃ​ពោះ គឺ​មានជាប់​​​ទាក់​ទង​ជាមួយ​ជំងឺ​អូទីស្សឹម​។ […]


បញ្ហាផ្ទៃពោះ

រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូតលាស់​របស់​គភ៌​មិន​បាន​ល្អ​ដូច​ធម្មជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី ហើយ​មាន​កត្តា​មួយ​ចំនួន​ទៀត​ក៏​រួម​ផ្សំ​ធ្វើឲ្យ​រលូត ឬ​ត្រូវ​បង្ខំ​ចិត្ត​យក​ចេញ​ដូចជា៖ - កម្រិត​អ័រម៉ូន​មិន​ធម្មតា​របស់​ម្ដាយ (ទីរ៉ូអ៊ីត ប្រូហ្សេស្តេរ៉ូន..) - ភាព​ខុស​ប្រក្រតី​របស់​ស្បូន - មាត់​ស្បូន​ចាប់​បើក ស្ដើង​មុន និង​ក្រោយ​ការ​មាន​គភ៌ - ម្ដាយ​មាន​មេរោគ​ឆ្លង​មួយ​ចំនួន - ម្ដាយ​មាន​ជំងឺ​រ៉ាំរ៉ៃ (បេះដូង ទឹកនោមផ្អែម...) - ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បូរាណ​មួយ​ចំនួន - ការ​ផឹក​ស្រា បារី ឬ​ទទួល​ដោយ​ប្រយោល​ពី​គេ - ការ​ប៉ះពាល់​កាំរស្មី ឬ​សារធាតុ​ពុល វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ដូចនេះ​គ្រប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ទាំងអស់ ក្រោយ​ពេល​បាត់​រដូវ ត្រូវ​តែ​មក​មណ្ឌល​សុខភាព ឬ​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​គភ៌ ឬ​អត់ ហើយ​ធ្វើ​ការ​ចាក់​ថ្នាំ​ការពារ​តេតាណូស និង​ទទួល​យក​ថ្នាំ​ជីវជាតិ​ដែក បន្ថែម​ដើម្បី​រក្សា​គភ៌ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​របស់​ម្ដាយ។


បញ្ហាផ្ទៃពោះ

ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

ក្នុង​ការ​ពពោះ​នីមួយ​ៗ មិន​ងាយ​ស្រួល​ទេ ស្ត្រី​ពពោះ​ត្រូវ​ជួប​បញ្ហា​សុខភាព​ប្លែកៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ស្ត្រី​ពពោះ​កូន​មួយ​ពិបាក​ខ្លាំង​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ពពោះ​កូន​ភ្លោះ​ទៀត កាន់​តែ​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ។ តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ចំពោះ​ម្ដាយ និង​ទារក​នៅ​ក្នុង​ផ្ទៃ ហើយ​អត្រា​នៃ​ការ​ស្លាប់​ទារក​ជុំវិញ​ការ​សម្រាល គឺ​ខ្ពស់​ជាង​៦ដង បើ​ប្រៀប​ធៀប​នឹង​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។ មិន​តែ​ប៉ុណ្ណោះ ការ​ពពោះ​កូន​ភ្លោះ​ផ្ដល់​ផល​ពិបាក​ច្រើន​យ៉ាង​ដល់​ម្ដាយ អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ និង​នៅ​ពេល​ត្រូវ​សម្រាល​ដែរ​ដូច​ជា៖ ផល​ពិបាក​ដល់​ម្ដាយ និង​គភ៌ - សម្រាល​កូន​មិន​គ្រប់​ខែ - ការ​លូតលាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ - កូន​មាន​សរីរាង្គ​មិន​ប្រក្រតី - កូន​កើត​មិន​គ្រប់​គីឡូ - ម្ដាយ​មាន​ជំងឺ​លើស​ឈាម -​ ម្ដាយ​មាន​ភាព​ស្លេក​ស្លាំង ផល​ពិបាក​អំឡុង​ពេល​សម្រាល - វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន -​ ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​ចេញ - ការ​ធ្លាក់​ឈាម​ខ្លាំង - ស្ហុក(choc a vacuo) កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។ ដើម្បី​ថែ​ទាំ​សុខភាព​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​បាន​ល្អ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ជៀស​ផុត​ហានិភ័យ​មួយ​ចំនួន​ធំ ជា​ពិសេស​រក​ឃើញ​ទាន់​ពេល​នូវ​ផល​ពិបាក​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ