បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រឿង​គួរ​បារម្ភ កូន​​ក្នុង​ពោះ​កាន់​តែ​ចាស់​​ខែ​ អត្រា​​គ្រោះថ្នាក់​កាន់​តែ​​ខ្ពស់

ជា​ទូទៅ​ស្រីៗ​ពពោះ​ពេទ្យ​បានកំណត់​យក ៤០ សប្តាហ៍​ក្រោយ​ការ​បាត់​​រដូវ​ជា​ថ្ងៃ​សម្រាល។ ចុះ​ក្នុង​ករណី​ម៉ាក់ៗ​មួយ​ចំនួន​កូន​ចាស់​ខែ លើស​ពី ១ សប្តាហ៍​ហើយ​នៅ​តែ​មិនមាន​សញ្ញា​ឈឺ​ពោះ​ទៀត តើ​អាច​នឹង​មាន​បញ្ហា​ទេ? តាម​​ការ​បកស្រាយ​​របស់​​លោកស្រី អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ករណី​​ដែល​ស្រីៗ​ពពោះ​ដល់​ថ្ងៃ​កំណត់​សម្រាល​លើស​ពី ៤០ សប្តាហ៍​ហើយ​ពុំ​មាន​ឈឺពោះ ឬ​បែកទឹកភ្លោះ​ទេ ត្រូវ​តែ​មក​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​ម្តង​ទៀត ដើម្បី​តាមដាន​បរិមាណ​ទឹកភ្លោះ តើ​នៅ​គ្រប់គ្រាន់​អត់? សុខភាព​កូន​យ៉ាង​ម៉េច​ដែរ? បើ​លទ្ធផល​ទាំង​២​នេះ​មិន​ចោទ​ជា​បញ្ហា​ទេ​នោះ គ្រូពេទ្យ​នឹង​រង់ចាំ​មើល​យ៉ាង​យូរ ១ សប្តាហ៍​ទៀត។ តែ​ប្រសិន​បើ​រយៈពេល​រង់ចាំ ១ សប្តាហ៍​នេះ ម៉ាក់ៗ​នៅ​តែ​គ្មាន​សញ្ញា​​ឈឺ​ពោះ​ទេ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ព្រោះ​បើ​បណ្តោយ​ឲ្យ​កូន​ចាស់ខែ​ជាង​នេះ កូនកាន់​តែ​ធំ ទឹកភ្លោះ​រីង​ទៅ​ជា​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម-ធ្វើ​ចលនា ឯការបញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​អាច​ស្លាប់​ក្នុង​ពោះ។ “ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹកភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ នៅ​​ពេល​​ទឹកភ្លោះ​​នៅ​​សល់​​ប្រមាណ​​ជា ៨០០ មិល្លីលីត្រ ស្រីៗ​​នឹង​​ចាប់ផ្តើម​​ឈឺ​​ពោះ​ ក្នុង​ករណី​កូន​ចាស់​ខែ តែម៉ាក់ៗ​អត់​ឈឺ​ពោះ​អត្រា​គ្រោះថ្នាក់​ខ្លាំងណាស់ តម្រូវ​​ឲ្យតាមដាន​ជាមួយ​​គ្រូពេទ្យ”។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? លោកស្រី​ថា យើង​អាចទុក​កូន​ក្នុង​ពោះ​ត្រឹម ៤១ សប្តាហ៍​ប៉ុណ្ណោះ បើ​មិន​ឈឺ​ពោះ​ទេ គ្រូពេទ្យ​នឹង​រក​វិធី​ជួយ​សង្គ្រោះ​ម្តាយ និង​កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?

ថ្នាំ​ពន្យារកំណើត មាន​នាទី​បង្ខាំង ឬ​រាំង​ការ​បង្ក​កំណើត​របស់​មេជីវិត​ទាំង​២។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​បង្ក​កំណើត​នេះ ស្ត្រី​ខ្លះ ឬ​ក្នុង​គ្រួសារ​ខ្លះ តែង​មាន​ផែនការ​យក​កូន​ប៉ុន្មាន​នាក់ ឬ​ពេល​ណា​យក​ទើប​ល្អ តាម​សុខភាព​ហិរញ្ញវត្ថុ ឬ​ពេលវេលា របស់​គ្រួសារ​ជា​ដើម។ ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​(ពន្យារកំណើត)នេះ​យូរ ស្រាប់​តែ​ចង់​បាន​កូន ដល់​ពេល​ចង់​បាន ក៏​អសមត្ថភាព​ បង្ក​កំណើត​លែង​បាន។ ករណី​ទាំង​នេះ កើត​មាន​មន្ទិល​សង្ស័យ​ថា តើ​នេះ​បណ្ដាល​មក​ពី ឥទ្ធិពល​ថ្នាំ មែន​អត់? ១-ថ្នាំពន្យារកំណើតធ្វើការដូចម្ដេច? ថ្នាំ​ពន្យារ​កំណើត រក​ឃើញ និង​ដាក់​ចរាចរ​លើ​ទីផ្សារ ៦០​ឆ្នាំ​ហើយ។ ពេល​មនុស្ស ស្រី​លេប​ វា​នឹង​បញ្ឈប់​មិន​ឲ្យ​មាន​ធ្លាក់​មេ​ជីវិត និង​ការ​ពារ​ស្ត្រី​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​ចំនួន​ពីរ គឺ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​ប្រូចេស្ទីន។ អ័រម៉ូន ២នេះ​​​ជា​អ្នក​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​អ័រម៉ូន luteinizing hormone (LH) និង follicle-stimulating hormone (FSH)។ នៅ​ពេល​គ្មាន​វត្តមាន​អ័រម៉ូន​ LH និង FSH នោះ​ក៏​គ្មាន​មេ​ជីវិត​ញី​បញ្ចេញ​មក​ឲ្យ​ទៅ​ជួប​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ លើស​ពី​នេះ​ថែម​ទៀត អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​មាន​ក្នុង​ថ្នាំ​ពន្យារ​កំណើត​នោះ ក៏​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​មាន​សភាព​ស្ដើង ហើយ​ពិបាក​ធ្វើ​ឲ្យ​ស៊ុត​មក​ទុំ និង​លូត​លាស់​ក្នុង​ស្បូន​បាន។ ម្យ៉ាង​ទៀត ឥទ្ធិពល​ពី​ថ្នាំ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​មជ្ឈដ្ឋាន​​​​ក្នុង​ភ្នាស​រំអិល​​​មាត់​ស្បូន​ឲ្យ​ប្រែ​ទៅ​ជា​ក្រាស់ ហើយ​ធ្វើ​ឲ្យ​មេជីវិត​មនុស្ស​ប្រុស (ស្ពែម) […]


បញ្ហាផ្ទៃពោះ

ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?

ជា​ធម្មតា​ប៊េបី​ដែល​មាន​ទម្ងន់​ត្រូវ​ស្តង់ដារ គឺ​ចាប់ពី ២ គីឡូ​កន្លះ​ឡើង​ទៅ។ ចុះ​បើ​ជា​កូន​ភ្លោះ ២ ឬ ៣ នាក់ តើ​ទម្ងន់​ប៉ុន្មាន​ទៅ​ទើប​ត្រឹមត្រូវ? គុណ​ទ្វេដង​តាម​ចំនួន​កូន ឬ​នៅ​ថេរ​ដដែល? ទាក់ទិន​នឹង​ចម្ងល់​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះ​ម៉ាក់​ៗ​ពពោះ​កូន​ភ្លោះ ២ ឬ ៣ ក៏​ដោយ ប្រសិនបើ​កូន​មាន​ទម្ងន់​ចាប់ពី ២ គីឡូ​កន្លះ​មក​ដល់​ថ្ងៃ​សម្រាល​នោះ គឺ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ហើយ​។ តែ​បើ​ករណី​កូន​ភ្លោះ​ទម្ងន់​មិន​ដល់​នេះ ក្រោយ​កើត​ភ្លាម គ្រូពេទ្យ​នឹង​យក​ទៅ​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត ឬ​ដាក់​ក្នុង​បន្ទប់ ICU ដើម្បី​តាមដាន​សុខភាព ឬ​បំប៉ន​ឲ្យ​មាន​សុខភាព​ល្អ​ដូច​ទារក​ដទៃ​វិញ។ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ជា​ធម្មតា​ម៉ាក់​ៗ​មានប៊េបីភ្លោះ តែងតែ​មាន​ទម្ងន់​ច្រើន​ជាង​នេះ​ ខ្លះ​រហូត​ដល់ ៤ គីឡូ ឬ​លើស​នេះ​ក៏​មាន​ដែរ។ តែ​សម្រាប់​ម៉ាក់​ណា​ដែល​ដឹង​ថា​កូន​មិន​គ្រប់​គីឡូ គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​កូន​ធំធាត់​បាន​ល្អ និង​មាន​សុខភាព​ល្អ។ ក្នុង​ករណី​ខ្លះ​ទៀត​ប៊េបី​ទាំង ២ មាន​គីឡូ​ខុស​គ្នា​ខ្លាំង ព្រោះ​ដោយសារ​ការ​បំប៉ន​ពី​ម្ដាយ​មិន​គ្រប់គ្រាន់ ហើយ​មាន​កូន​ម្នាក់​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​ម្នាក់​ទៀត។ កូន​ដែល​គ្រប់​គីឡូ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កូន​មាន​សុខភាព​រឹងមាំ ដូចនេះ​ទោះ​ភ្លោះ ឬ​មិន​ភ្លោះ​ម៉ាក់​ៗ​ត្រូវ​ខំ​ទទួលទាន​អាហារ​ចម្រុះ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​កូន​ក្នុង​ពោះ ហើយ​ជា​ធម្មតា​ម៉ាក់​ៗ​មាន​កូន​ភ្លោះ តែងតែ​ញ៉ាំ​ច្រើន​ជាង​កូន​មួយ។ អត្ថបទ​ពាក់ព័ន្ធ៖ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា […]


បញ្ហាផ្ទៃពោះ

ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ និង​​ប្រឈម​​ជំងឺ​ធ្ងន់ធ្ងរ

បញ្ហា​រំលូត​កូន ស្រីៗ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទេ បើ​មិន​មាន​ផែនការ​យកកូនទេ ឬ​មិន​ចង់​ជ្រុលមាន​ផ្ទៃ​ពោះ​ជាមួយ​សង្សារទេ គួរ​ចេះ​ការពារ​ផង ព្រោះ​បើ​មាន​ហើយ ស្រាប់​តែ​រំលូត​ចោល មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ អាច​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រឈម​ជំងឺ​ធ្ងន់ៗជាច្រើន​ទៀត។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម៖ ១- ជំងឺ​មហារីក ស្រីៗ​ធ្លាប់​រំលូត​កូន ប្រឈម​ហានិភ័យ​កើតជំងឺ​មហារីកមាត់​ស្បូន ខ្ពស់​ជាង​ស្រីៗ​ពុំ​ធ្លាប់​ធ្វើ​រឿង​នេះ ដល់ទៅ ២-៥ ដង ហើយ​ការ​ប្រឈម​ស្រដៀង​គ្នា​កាន់​តែ​កើន​ឡើងលើ​ស្រីៗ​មាន​ជំងឺ​មហារីក​ថ្លើម និង​មហារីក​ដៃ​ស្បូន​ផង​ដែរ។ ករណី​នេះ ក្រុម​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា វា​បណ្តាល​មក​ពី​ការ​ប៉ះពាល់​មិន​ប្រក្រតី​ទៅ​លើ​អ័រម៉ូន ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ។ ២- រហែក​មាត់​ស្បូន មធ្យោបាយ​រំលូត​កូន ទាមទារ​ឲ្យ​មាន​ការ​បើក​មាត់​ស្បូន​យ៉ាង​ធំតាម​អាច​ធ្វើ​បាន ច្បាស់​ណាស់ ជា​ហេតុ​នឹង​ធ្វើ​ឲ្យ​រហែក​កោសិកា​សាច់ដុំ​មាត់​ស្បូន ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ការ​បង្ខំ​ពង្រីក​មាត់​ស្បូន ថែមទាំង​ធ្វើ​ឲ្យ​រហែក​ធ្ងន់​ធ្ងរ​ដល់​ជញ្ជាំង​ស្បូន​ទៀត​ផង ជា​ពិសេស​ក្មេង​ស្រី​ជំទង់ ឬ​ស្រី​មាន​ផ្ទៃ​ពោះ​ត្រី​មាស​ទី២ នៅ​ពេល​រំលូត​កូន​នោះ ​ពុំ​បាន​ប្រើ​ឧបករណ៍ Laminaria ដើម្បី​បើក​មាត់​ស្បូន។ ផល​ប៉ះ​ពាល់​នេះ ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្សោយ​មាត់​ស្បូន បណ្តាល​ឲ្យស្បូន​ខ្សោយ​ខ្លាំង​ពុំ​អាច​ទ្រទ្រង់​សុក​បាន នឹង​នាំ​ឲ្យ​ប្រឈម​ហានិភ័យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ដល់​ទៅ ៣០០-៥០០ ភាគរយ​ឯណោះ។ ក្នុងការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុងអត្ថបទ​វេជ្ជសាស្ត្រ​អូស្ត្រាលី Medical Journal of Australia អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ ប្រហែល ៧៥% ស្រីៗ​បាន​រំលូត​កូន តែង​ចេញ​សញ្ញា​មួយ​ចំនួន​ពាក់ព័ន្ធ​ជំងឺ​ខ្សោយ​មាត់​ស្បូន។ អត្ថបទពាក់ព័ន្ធ៖ […]


បញ្ហាផ្ទៃពោះ

ពពោះ ឡើង​គីឡូមធ្យម ងំឡើង​គី​ឡូ​ខ្លាំង​មុន​ពពោះ កាន់​តែ​គួរ​ឲ្យ​បារម្ភ​

អំឡុង​ពេលពពោះ ស្រី​ៗតែងឡើង​គីឡូ គ្រាន់​តែ​តិច ឬច្រើន ដោយសារ​បម្រែបម្រួល​រាងកាយ និង​ទម្ងន់​របស់​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​គ្រប់គ្រង​ទម្ងន់​​ខ្លួន​ឯង​ឲ្យ​ល្អ​ ពិសេស​មុន​មាន​ផ្ទៃ​ពោះ ព្រោះការសិក្សាបញ្ជាក់​ថា ទម្ងន់​ស្រីៗ​មុនពេល​ពពោះ ជា​រឿង​សំខាន់បំផុត។  ការ​បញ្ជាក់​នេះ គឺដោយសារស្រីៗ​ឡើង​ទម្ងន់​នៅពេល​ចាប់ផ្ដើម​ពពោះ ជួប​ផលវិបាក​ជាច្រើន ដូចជា សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បម្រុង​ក្រឡាភ្លើង (Preeclempsia) ជំងឺ​ទឹកនោមផ្អែមអំឡុងពេលពពោះ (Gestational Diabetes) ប្រឈម​សម្រាល​ដោយ​វះកាត់ និង​កូនកើត​មិន​គ្រប់ខែ។ លោកស្រី​វេជ្ជបណ្ឌិត Romy Gaillard សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​សាកលវិទ្យាល័យ Erasmus MC University Medical Center​ ប្រទេស​ហូឡង់ បញ្ជាក់​ថា ផលវិបាក​ពេល​ពពោះចំពោះ​ម៉ាក់ៗ និង​ទារក​ក្នុង​ផ្ទៃ កើតឡើង ៣៤% លើ​ស្រីៗ​មាន​ទម្ងន់​ធម្មតា និង​ជាង ៦០% លើ​ស្រីៗ​​ធាត់​ នៅពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ។ លោកស្រីបន្ដ​ថា ដើម្បី​ជួយ​សម្រួល​ការ​ពពោះ​កាន់តែ​ប្រសើរ គ្រប់គ្រង​ទម្ងន់​មុនពេល​ពពោះ ជាអ្វី​ត្រូវ​យកចិត្ត​ទុកដាក់បំផុត ជាង​ការឡើង​ទម្ងន់​អំឡុងពេល​ពពោះ​ទៅទៀត។ ដើម្បី​ពិនិត្យ​ពី​បញ្ហា​ទម្ងន់ មុន និង​អំឡុង​ពេល​ពពោះ ប៉ះពាល់​លើ​ការ​ពពោះ អ្នកស្រាវជ្រាវបានពិនិត្យ​លើ​ការសិក្សាចំនួន ២៥ ពាក់ព័ន្ធ​នឹង​ស្រីៗ ២០ […]


បញ្ហាផ្ទៃពោះ

មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះ​ស្រាយ​ម៉េច?

“Hello គ្រូពេទ្យ” តែង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ប្រយ័ត្ន​ប្រយែង​ពេល​ពពោះ ព្រោះ​អំឡុង​ពេល​នោះ សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត សុទ្ធ​តែ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​ជំងឺ​ជាច្រើន ពិសេស​ជំងឺ​ប្រកាច់ ខ្មែរ​យើង​ហៅ​ថា ឆ្កួត​ជ្រូក​ពេល​ពពោះ ដែល​អង្គការ​សុខ​ភាព​ពិភពលោក អះអាង​ស្រីៗ​ប្រមាណ ៥០​ លាន​នាក់​កើត​ជំងឺ​នេះ។ បើ​អ៊ីចឹង ​ត្រូវ​ដឹងមូលហេតុ និង​វិធី​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​អាច​គ្រោះ​ថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ១- ផល​វិបាក​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ ជំងឺ​​ឆ្កួត​ជ្រូក កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​អាច​បណ្តាល​ឲ្យ​យើង​មាន​ជំងឺ​​ថប់​បារម្ភ​បាន។ ស្រីៗ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន នៅ​តែ​អាច​សម្រាល​កូន​មាន​សុខ​ភាព​ល្អ​ដដែល។ អាការៈ​ប្រកាច់ក្នុង​អំឡុង​ពពោះ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួនលើ​កូន​ដូច​ជា៖ – ចង្វាក់​បេះ​ដូង​កូន​មាន​សភាព​យឺត – កូន​មាន​របួស សុក​របើក​ចេញ​ពី​ស្បូន​ទាំង​មិន​គ្រប់​ខែ (របើក​សុក) ឬប៉ះ​ទង្គិច​ការ​លូត​លាស់​របស់​គភ៌​ក្នុងអំឡុង​ពេល​ប្រកាច់ – កូន​កើត​មិន​គ្រប់​ខែ ស្រីៗ​គ្រប់​រូបមាន​ប្រតិកម្ម​លើ​ការ​មាន​ផ្ទៃ​ពោះ​ខុសៗ​គ្នា។ គ្នា​យើង​មាន​ផ្ទៃ​ពោះ​ ហើយ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន អាការៈ​ប្រកាច់​គ្មាន​ផ្លាស់​ប្តូរ​ទេ។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន មាន​ហានិភ័យ​ខ្ពស់ ប្រកាច់​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​ម៉ាក់ៗ​គេង​មិន​គ្រប់​គ្រាន់ ឬ​មិន​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា។ ឯ​មួយ​ចំនួន​ទៀត មិន​សូវ​មាន​ការ​ប្រកាច់​ញឹក​ញាប់​ក៏​មាន។ លើស​ពី​នេះ ថ្នាំ​ព្យាបាល​ប្រកាច់​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ទៀត​ផង។ ឯ​ថ្នាំ​ប្រឆាំង​អាការៈ​ប្រកាច់​បច្ចុប្បន្ន ក៏​អាច​ប៉ះពាល់​កម្រិត​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​នា​ពេល​អនាគត​ដូច​គ្នា។ ត្រូវ​ទាក់​ទង​គ្រូពេទ្យ ឬ​ឱសថការី សម្រាប់​ព័ត៌​មាន​បន្ថែម។ ២- ហានិភ័យ​លើ​កូន ​ពេល​ម្ដាយ​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ ថ្នាំ​ប្រើ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​ប៉ះ​ពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ក្រៅ​ពី​ផល​ប៉ះ​ពាល់​របស់​ថ្នាំ កូន​យើង​អាច​មាន​ហានិភ័យ​ខ្ពស់កើត​ជំងឺ​ប្រកាច់​បាន […]


បញ្ហាផ្ទៃពោះ

អ្នក​​ពពោះ ប្រយ័ត្ន​ឲ្យ​មែន​ទែន មាន​ជំងឺ​ម្យ៉ាង​គ្រោះ​ថ្នាក់​ដល់​ជីវិត

ពេល​ពពោះ ម៉ាក់ៗ ទទួល​បាន​ការ​យកចិត្ត​ទុកដាក់ និង​ថែទាំ​ជាពិសេស​ពី​ប៉ាៗ ក៏ដូចជា​ក្រុមគ្រួសារ ទាំង​ពេល​សម្រាក ញ៉ាំ​អាហារ ហាត់ប្រាណ និង​ទៅ​ពេទ្យ​។ ពេល​ពពោះ​នេះ ម៉ាក់ៗ ក៏ដូចក្រុម​គ្រួសារ ចាំបាច់ប្រយ័ត្ន​នឹង​ជំងឺ​បេះដូង ព្រោះ​ជាជំងឺ​បង្ក​ឲ្យ​ស្រី​ពពោះ ស្លាប់​ច្រើនជាងគេ។ អង្គការ American College of Obstetricians and Gynecologists របស់​អាមេរិក បញ្ជាក់​ថា ជំងឺ​បេះដូង រួមចំណែក ២៦,៥% បង្ក​ឲ្យ​ស្រីពពោះ​ស្លាប់ ដោយ​នេះ​ជា​អត្រា​ខ្ពស់បំផុត ក្នុង​ចំណោម​ស្រី​ស្បែក​ខ្មៅ និង​មាន​ចំណូល​ទាប។ លោកស្រី​វេជ្ជបណ្ឌិត Lisa Hollier ប្រធាន​អង្គការ​នេះ បញ្ជាក់​ថា ជំងឺ​ភាគច្រើន អាច​បង្ការ​បាន ប៉ុន្ដែ​ខ្វះ​ការតាម​ដាន និង​កំណត់​រោគសញ្ញា ពេល​ពពោះ និង​ក្រោយ​សម្រាល។ ពេលពពោះ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង មាន​បម្រែប្រមួល​ធំៗ ដើម្បី​រក្សា​ការ​កើនឡើងបរិមាណ​ឈាម អ៊ីចឹង​ហើយ វាចាំបាច់​ណាស់ ដើម្បី​កំណត់​កត្ដា​បង្ក​គ្រោះថ្នាក់​ជាមុន។ ស្ត្រី​ពពោះ ហើយ​ដឹង​ថា មាន​ជំងឺ​បេះដូង គួរ​ជួបជាមួយ​ពេទ្យ​បេះដូង មុន​ប្រឹក្សា​ពី​បញ្ហា​ពពោះ។ អ្នក​ប្រឈម​ជំងឺ​នេះពី​កម្រិត​មធ្យម-ខ្លាំង គួរ​តាមដាន និង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពេល​ពពោះ […]


បញ្ហាផ្ទៃពោះ

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ក្រៅ​ពី​ថែទាំ​សុខភាព និង​តាមដាន​ការ​វិវត្តកូន​ក្នុង​ពោះ ម៉ាក់ៗ​អាច​មាន​បញ្ហា​មួយ​ទៀត ពេល​គេង​ គឺ​​​ស្រមុក​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ហើយ​​មាន​ពេល​ខ្លះ​អត់​ដក​ដង្ហើម ​ដោយ​មិន​ដឹង​ខ្លួន ​ក៏​មាន។ ស្ថានភាព​នេះ​ជា​ជំងឺ​ម្យ៉ាង​ដែល​យើង​ហៅ​ថា obstructive sleep apnea។ បើ​យើង​ចៀស​រឿង​ពពោះ​មិន​រួច​ទេ អាច​ស្វែងយល់ ឬ​ចែករំលែកឲ្យ​គ្នា​យើង​ដឹង​ឲ្យ​ហើយ​ទៅ។ ១- Obstructive Sleep Apnea ជា​អ្វី? សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​អ្នក​ជំងឺ​​ដែល​គេង​ស្រមុក​ខ្លាំង​​ ដក​ដង្ហើម​ខ្លី​ៗ និង​ការ​មិន​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​អំឡុង​ពេល​គេង។ ករណី​នេះ​ វា​អាច​កើត​មាន​ច្រើន​ដង​ក្នុង​មួយ​យប់ ដែល​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ ហើយ​បង្ក​ជា​សំឡេង​ដូច​ដង្ហក់ ឬ​ឮ​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺអ្នក​ជំងឺអត់​ដឹង​ខ្លួនទេ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំង​នោះ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ ល្ហិតល្ហៃ​ដោយ​មិន​ដឹង​មូល​ហេតុ។ ២- ម៉េច​បាន​គេង​មិន​ដកដង្ហើម​អ៊ីចឹង? ដើម​ចម​ដំបូង​គេ​គឺ “ធាត់ជ្រុល” ទើប​បង្ក​ជំងឺ​នេះ។ ឯ​អ្នក​ឯក​ទេស​មួយ​ចំនួន​ជឿ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ពិសេស​ក្នុង​ត្រី​មាស​ទី៣ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ។ បើ​ស្រីៗមានសាច់មាន​ឈាម ​មុន​ពេលពពោះ​ ហើយ​កាន់​តែ​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះ អាច​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​ ពេល​គេង​ មិន​ខាន។ នេះ​ដោយ​សារ​តែ​យើង​មាន​ជាលិកា​ច្រើន​នៅ​តំបន់​ក និង​បំពង់​ក។ ហើម​ក្នុង​ច្រមុះ ក៏​អាច​ជា​កត្តា​នាំ​ឲ្យ​គេង​មិន​ដក​ដង្ហើម​ដែរ។ ក្រៅ​ពី​បញ្ហា​គេង សូម្បី​តែ​ធម្មតា (មិន​គេង) ក៏​យើង​ដក​ដង្ហើម​ឮ​សំឡេង​លាន់​ដែរ។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រ​ម៉ូន​អឺស្ត្រូសែន​ក្នុង​ខ្លួន​មាន​កម្រិត​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រទាប់​រម្អិល​ក្នុង​ច្រមុះ​យើង​ហើម និង​បង្កើត​ស្លេស្ម​កាន់​តែ​ច្រើន។ ការ​ហើម​ស្រទាប់​ភ្នាស​ក្នុង​ច្រមុះ​ […]


បញ្ហាផ្ទៃពោះ

កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី?

យើង​ដឹង​ហើយ​ថា បារី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពីគេ​។ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​​ផ្ទៃពោះ​វិញ ទាំងជក់ ឬ​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល​ក្តី មិន​ត្រឹម​គ្រោះថ្នាក់​​តែ​ម្តាយ​នោះ​ទេ កូន​ក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា។ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ជា​ច្រើន​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការបឺតស្រូបផ្សែង​បារីតាមរយៈទងសុក នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។ ផលប៉ះពាល់មុនសម្រាល - ដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ - កូន​រលូត - ​កូនកើត​មុន​កំណត់ - កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ។ ផលប៉ះពាល់ក្រោយសម្រាល - កូន​កើត​មក​ស្លាប់​ភ្លាមៗ - កូន​កើត​មក​មិន​គ្រប់​លក្ខណៈដូចជាឆែបមាត់ ឆែបក្រអូមជាដើម​ - កូន​កើត​មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​ជំងឺ​ហឺត។ បារី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ទើប​គ្រូពេទ្យ​ហាម​ដាច់ខាត​មិន​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ជក់​បារី និង​មិន​ត្រូវ​នៅ​ក្បែរ​អ្នក​ជក់បារី​ឡើយ នោះ​ទើប​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះ ​ប្តីប្រពន្ធ​អាច​ធ្វើ​រឿង​ក្ដៅ​សាច់​បាន​កម្រិត​ណា?​

ប្រសិន​បើ​គិត​ថា​ខ្លួន​កំពុង​មាន​ប៊េបី​នៅ​ក្នុង​ពោះ ហើយ​មិន​ហ៊ាន​រួម​ភេទ​ខ្លាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន គិត​បែប​នោះ​ខុស​ហើយ ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា អំឡុង​មាន​ផ្ទៃពោះ គឺ​ជា​ពេល​ដ៏​ល្អ​បំផុត ក្នុង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​មួយ​នេះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បញ្ជាក់​ថា៖ “ការ​រួម​ភេទ​ពេល​ម៉ាក់​ៗ​មាន​ផ្ទៃពោះ គឺ​មិន​អី​ទេ ហើយ​យើង​ក៏​មិន​អាច​បញ្ឈប់​ចំណង់​រួមភេទ​នេះ​ពី​មនុស្ស​បាន​ឡើយ មិន​ថា​ស្រី ឬ​ប្រុស និង​អាច​ធ្វើ​បាន​គ្រប់​ពេល។ ព្រោះ​ពេល​មាន​ផ្ទៃពោះ​ជា​ពេល​មាន​ក្ដី​សុខ​ស្រួល ដោយ​មាន​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ជា​អ័រម៉ូន​នៃ​ក្ដី​ស្រលាញ់ ដោយ​ជួយ​ឲ្យ​អារម្មណ៍​នៃ​ការ​រួម​ភេទ​កាន់តែ​ល្អ​ប្រសើរ។ ”។ ប៉ុន្តែ​លោក​គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែម​ថា អំឡុង​ពេល​ត្រី​មាស​ទី​១​នៃ​ការ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​នឹង​មាន​ធ្លាក់​ឈាម ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច ព្រោះ​អាច​រលូត​កូន​បាន ប៉ុន្តែ​ក្រោយ​ពី​ពេល​នោះ​ទៅ គ្មាន​បញ្ហា​អ្វី​ទេ។ ចំណែក​ប៉ា​ៗ​វិញ បើ​ដឹង​ថា​ប្រពន្ធកំពុង​តែ​ពពោះ មិន​គួរ​ប្រើ​ក្បាច់​មិន​ត្រឹមត្រូវ ឬ​ឆ្គាំឆ្គង ការ​ប្រើ​ហិង្សា និង​បង្ខិតបង្ខំ​ឡើយ ព្រោះ​អាច​ធ្វើឲ្យ​ម៉ាក់​ៗ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ករណី​ខ្លះយើង​​មិន​អាច​រួម​ភេទ​បាន​ទេ​ដូចជា មាន​ធ្លាក់​ឈាម ឬ​ម៉ាក់​ៗ​មាន​ជំងឺ ម៉ាក់​ៗ​ឆ្លង​រោគ រលាក​ស្បូន ធ្លាក់​ស ព្រោះ​វា​អាច​បង្ក​រោគ​ដល់​កូន​បាន។ ត្បិត​អាច​រួម​ភេទ​បាន​តាម​ចិត្ត​មែន តែ​ពេល​ស្រីៗយើងមាន​កូន​ក្នុង​ត្រី​មាស​ទី ១ អាច​ជា​ពេល​ចាញ់​កូន​ខ្លាំង មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ឡើយ ហើយ​នៅ​ត្រីមាស​ទី៣ ពោះ​មាន​ទំហំ​ធំ​ពេក​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រួម​ភេទ​ដែរ ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន ជា​ពិសេស​ត្រូវ​មាន​អនាម័យ​ទាំង​មុន និង​ក្រោយ​ពេល​ប្រតិបត្តិការ​រួច។ អត្ថបទ​ពាក់ព័ន្ធ៖ មាន​​បញ្ហា​អីខ្លះ ពេទ្យ​ហាម​​មិន​ឲ្យ​រួមភេទ​អំឡុង​ពពោះ? ឈឺ​ចាប់​ពេល​រួម​ភេទ​ ត្រូវ​ដឹង​មូលហេតុ ទើបអាច​​ណោះស្រាយបាន ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ