បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?

កៀក ឬ​ដល់​ថ្ងៃ​សម្រាល ស្រាប់តែ​ស្រីៗ​ពពោះ​មួយ​ចំនួន​​បែក​ទឹកភ្លោះ​មុន ដោយ​គ្មាន​សញ្ញា​ឈឺពោះ​អី​បន្តិច​សោះ។ តើ​ករណី​​នេះ​បណ្តាល​​មក​ពី​អ្វី? ម៉ាក់ៗ និង​កូន​មាន​គ្រោះថ្នាក់​ទេ? បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ករណី​បែក​ទឹកភ្លោះ​នេះ​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា​ការ​បង្ករោគ ការ​រីក​តឹង​នៃ​ស្បូន (ករណីកូនភ្លោះ កូនថ្លោស ឬទឹកភ្លោះច្រើន) ការ​រួមភេទ​ធ្វើឲ្យ​មាន​ការ​ប៉ះទង្គិច​ជាដើម។ ទូទៅ​ស្រីៗ​ពពោះ​អាច​បែក​ទឹកភ្លោះ​ពេល​ជិត​គ្រប់​ខែ ដែល​គភ៌​អាយុ​មុន ឬក្រោយ ៣៧ អាទិត្យ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង មិនបាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ទឹកភ្លោះ​ទេ អាច​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុងពោះ។ បែកទឹកភ្លោះមុនសម្រាល ម៉ាក់ត្រូវធ្វើម៉េច? បើ​យើង​មាន​ហូរ​ទឹក​ថ្លាៗ ឬ​មាន​ឈាម​លាយ​មក​ជាមួយ​តាម​ទ្វារមាស​នោះ ហើយ​​គ្មាន​អាការៈ​ឈឺ​ពោះ​ទេ នោះ​ជា​ការ​ប្លែក​ទឹកភ្លោះ​មុន​សម្រាលហើយ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ។ ​ម៉ាក់ៗ​អាច​នឹង​ឈឺពោះ​សម្រាល​ក្រោយ​បែក​ទឹក​ភ្លោះ ឬ ៥០% ទៀត អាច​នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ ជា ៥ ម៉ោង និង​ប្រែហល ៩០% នឹង​សម្រាល​ក្នុង​រយៈពេល ២៤ ម៉ោង។ ការ​មក​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា គ្រូពេទ្យ​នឹង​តាមដាន​ពី​សុខភាព​ម្តាយ និង​ទារក ដូចជា​វាស់​កម្តៅ តាមដាន​តើ​មាន​ការ​ឈឺពោះ​ឬ​អត់? ការ​រើ​បម្រះ​របស់​កូន តាមដាន​ចង្វាក់​បេះដូង​កូន ហើយ​ទុក​លទ្ធភាព ១២ ម៉ោង ក្រែង​លោ​ម៉ាក់ៗ​ឈឺពោះ​កើត​កូន​ដោយ​ឯកឯង។ ក្នុង​រយៈពេល​នេះ បើ​យើងនៅ​តែ​គ្មាន​សញ្ញា​ឈឺ​ពោះ​ទៀត នោះ​គ្រូពេទ្យ​នឹង​កាត់​បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារមាស ដោយ​តាមដាន​បរិមាណ​ទឹក​ភ្លោះ​តាម​រយៈ​ការ​ពិនិត្យ​អេកូសាស្ត្រ តើ​នៅ​គ្រប់​ឬ​អត់? អត្ថបទពាក់ព័ន្ធ៖ ម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ពេល​ពពោះ ប៉ះពាល់​កូន​ក្នុង​ផ្ទៃដែរអត់?

ស្រីៗចូល​​ចិត្ត​គិត​ច្រើន មាន​រឿង​អី​តិច​តួច ក៏យក​មក​គិត​ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​រង​សម្ពាធ​ផ្លូវ​ចិត្ត ពិសេស​បើ​កំពុង​ពពោះ​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទៀត។ បើ​ទោះ​ជា​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​អំឡុង​ពេល​ពពោះ ស្រីៗ​ភាគ​ច្រើន​ចង់​ដឹង​ថា ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់​ទឹក​ចិត្ត អាច​ប៉ះ​ពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ​ដែរ​អត់? សម្រាប់​ចម្លើយ “Hello គ្រូពេទ្យ” នឹង​លម្អិត​ក្នុង​អត្ថបទ​នេះ។ ១- ទំនាក់​ទំនង​រវាង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​បាក់​ទឹក​ចិត្ត ពី​មុន​មក អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​គិត​ថា អ័រ​ម៉ូន​បញ្ចេញ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ការ​ពារ​យើង​ពី​ជំងឺ​​បាក់​ទឹក​ចិត្ត ប៉ុន្តែ​ការ​ពិត​ទៅ មិន​ពិត​នោះ​ទេ។ ផ្ទុយ​មក​វិញ បញ្ហា និង​រោគ​សញ្ញា​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​ដោះ​ស្រាយ​ ងាយ​ធ្លាក់​ក្នុង​ជំងឺ​​បាក់ទឹក​ចិត្ត។ បើ​យើង​មាន​ជំងឺ​​បាក់ទឹក​ចិត្ត​កម្រិត​ស្រាល ហើយ​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​រយៈពេល​យ៉ាង​ហោច​ណាស់ ៦ ខែ ស្រីៗ​គួរ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត​ឲ្យ​បាន​មុន ឬ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​គួរ​ណាត់​ជួប​គ្រូពេទ្យ ដើម្បី​ប្រាកដ​ថា​ជំងឺ​មិន​ប៉ះពាល់​សុខ​ភាព​ទាំង​ម៉ាក់ៗ និងបេប៊ី​ក្នុង​ផ្ទៃ។ ​យើងក៏​អាច​គ្រប់​គ្រង​ជំងឺ​​បាក់​ទឹក​ចិត្ត ដោយ​មិន​ចាំ​បាច់ប្រើ​ថ្នាំ តាម​រយៈ​វិធី​សាស្ត្រ​សាមញ្ញៗ​ដូច​ខាង​ក្រោម​នេះ៖ – កាត់​បន្ថយ​ភាព​តាន​តឹង – ហាត់​ប្រាណ ដូច​ជា ​ដើរ ហែល​ទឹក ឬ​ហាត់​យូហ្កា – កុំ​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ គួរ​ចេញ​ទៅ​ខាង​ក្រៅ​ខ្លះ អាច​ដើរ​ជុំៗ​ផ្ទះ​ក៏​បាន។ បើ​ជំងឺ​បាក់ទឹក​ចិត្ត​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​បើ​យើង​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ឬ​មាន​បញ្ហា​ផ្លូវ​ចិត្ត ធ្លាប់​ចង់​ធ្វើ​អត្តឃាត នោះ​យើង​​ត្រូវ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត​ជា​ចាំ​បាច់។ ២- ហានិភ័យ​ប្រើ​ថ្នាំ​ប្រឆាំង​​ជំងឺ​​បាក់ទឹក​ចិត្ត​ពេល​ពពោះ ​ផល​រំខាន​នៃ​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត ​អាច​មាន​ដូច​ជា៖ – ទារក​មាន​ភាព​ខុស​ប្រក្រតី​ពី​កំណើត […]


បញ្ហាផ្ទៃពោះ

ឈឺចង្កេះពេលពពោះ ​អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព មិនមែនធម្មតាៗទេ

រឿង​ឈឺ​ចង្កេះ​ពេល​កំពុង​ពពោះ វា​ជាករណី​ធម្មតា​សម្រាប់​ស្រីៗ ខណៈគ្នា​យើង​ខ្លះឈឺ​ចង្កេះ​​នៅ​ត្រីមាស​ទី១ ដោយ​សារ​ឡើង​ទម្ងន់ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច ពេល​ខ្លះ​ឈឺ​ចង្កេះ​ពេល​ពពោះ ក៏​អាច​ដោយ​សារ​បញ្ហា​សុខភាព ​ដូចជា ក្រួស​តម្រង​នោម ឬ​បញ្ហា​នៅ​នឹង​សន្លាក់​ឆ្អឹង​ត្រគាក​ (symphysis pubis dysfunction)។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​មូល​ហេតុ រោគ​សញ្ញា ក៏ដូច​ជា​ដំណោះ​ស្រាយ​ឲ្យ​យើង​បាន​ដឹង។ ១- រោគ​សញ្ញា​សំខាន់ៗ​បញ្ហា​ឈឺ​ចង្កេះ​ ពេល​កំពុង​ពពោះ ស្រីៗអាច​ឈឺ​ចុក​ចាប់​នៅ​ច្រើន​កន្លែង ​ដូច​ជា ថ្ងាស​ខាង​មុខ ចង្កេះ ដើម​ភ្លៅ និង​តំបន់​ប្រដាប់​ភេទ​ ហើយ​ពេល​ខ្លះ​អាចឮ​សំឡេង​ប្រឹសៗកកិត​គ្នា​គ្រីក​គ្រូក​ទៀត​ផង។ អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ ឡើង​ជណ្តើរ ឬ​សូម្បី​តែ​កម្រើក​ជើង​ឡើង​ឡាន​ក៏​ពិបាក​ដែរ។ ២- មូលហេតុ​ឈឺ​ចង្កេះ​ ពេល​កំពុង​ពពោះ មាន​មូល​ហេតុ​ច្រើន ធ្វើ​ឲ្យ​យើង​ឈឺ​ចុក​ចាប់​ចង្កេះ​ពេល​ពពោះ ខណៈ​មូល​ហេតុ​ចម្បង គឺ​ការ​លូត​លាស់​ស្បូន ព្រោះ​ដើម្បី​គភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន ស្បូន​ត្រូវ​រីក​ធំ ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេង​ទៀត​ទៅ​ខាងៗ ដោយ​ករណី​នេះ ច្រើន​មាន​នៅ​លើ​ស្រីៗ​គ្នា​យើង​ទើប​ពពោះ​លើក​ដំបូង។ មូល​ហេតុ​មួយ​ទៀត គឺ​ដោយ​សារ​គីស​ក្នុង​ក្រពេញ​អូវែ (ដុំ​ទឹក)។ គីស​នេះ​មិន​មែន​ជា​ដុំ​មហារីក ហើយ​ក៏​មិន​មាន​គ្រោះ​ថ្នាក់​ដែរ តែ​វា​នឹង​រីក​ធំ​ពេល​យើង​ពពោះ ស្រប​ពេល​ស្បូន​រីក​ធំ​ ហើយ​សង្កត់​លើ​ក្រពេញ​អូវែ ​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ជាប់។ ចុក​ចាប់​ចង្កេះ​អំឡុង​ត្រី​មាស​ទី ២ អាច​មក​ពី​សរសៃ​ពួរ​ស្បូន ​អាច​នឹង​ឈឺ​ពេល​ដើរ ក្រោក​ឈរ​ជាដើម ហើយ​ពេល​កូន​លូត​លាស់​ធំ ក៏​ឈឺ​ដែរ ដោយ​សារ​ទម្ងន់​កូន​ក្នុង​ផ្ទៃ​សង្កត់​លើ​សរសៃ​ប្រសាទ​ដែល​រត់​ពី​ទ្វារ​មាស​ទៅ​ជើង។ ស្រីៗ​ខ្លះ […]


បញ្ហាផ្ទៃពោះ

ម៉េច​បាន​ស្រីៗ​ពពោះ​ឧស្សាហ៍​ទល់​លាមក មាន​វិធី​អី​​ជួយ​​បាន?

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ស្រីៗ​តែង​តែ​ជួប​ប្រទះ​ញឹកញាប់​អំឡុង​ពពោះ​នោះ​គឺ​អាការៈ​ទល់​លាមក។ តើ​បញ្ហា​នេះ​មក​ពី​របប​អាហារ​តែ​មួយ​មុខឬ​យ៉ាងណា? អាការៈ​ទល់​លាមក​ពេល​ពពោះ បណ្តាល​មក​ពីកត្តារួមផ្សំជាច្រើន មាន​ទាំង​របប​អាហារ ​បម្រែ​បម្រួល​អ័រម៉ូន ធ្វើ​ឲ្យ​សរីរាង្គ​​រំលាយ​​អាហារ​មួយ​ចំនួន​ធ្វើការ​យឺត​ជាង​មុន ការ​ញ៉ាំ​ជាតិ​ដែក និង​ពពួក​វីតាមីន​ច្រើន។ កម្រិត Progesterone ឡើង​ខ្ពស់​ពេល​ពពោះ ឯ​ផ្ទៃ​ស្បូន​ក៏​លាត​សន្ធឹង​ធំ​សង្កត់​លើ​ពោះវៀន ធ្វើ​ឲ្យ​យើង​ពិបាក​បន្ទោរបង់ ទៅ​ជា​ក្តៀន ឬ​បន្ទោរបង់​មិន​ទៀងទាត់ អាច ២-៣ថ្ងៃ/ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ស្រីៗ​ពពោះ​ទល់លាមក​ធ្វើ​ដូច​ម្តេច? របប​អាហារ​គឺជា​សំខាន់ៗ​ដែល​ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ទើប​អាច​កាត់​បន្ថយ​អាការៈ​ទល់​លាមក​បាន។ – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​អាហារជាតិកាកសរសៃ – ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ពិសេស ល្ហុង-ចេកទុំ ក្រូច – កុំ​អង្គុយ ឬ​ឈរ​យូរពេក – ងើប​ដើរ​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ឈប់ប្រើវិធីបុរាណនេះទៀត ព្រោះធ្វើឲ្យម៉ាក់​ៗសម្រាលកូនរួច​ ស្អិតស្បូន​

បើ​ម៉ាក់​ៗ​ត្រៀម​ខ្លួន​សម្រាល​កូន គួរ​ដឹង និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ចំណុច​មួយ​នេះ ព្រោះ​ពេល​យើង​ធ្វើ​​ទៅ​ អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង នោះ​គឺ​ការ ស្អំ​ថ្ម ក្រោយ​សម្រាល​កូន​រួច។ កាលពី​សម័យ​មុន ក្រោយ​សម្រាល​កូន​រួច​ចាស់​ៗ​តែង​តម្រូវ​ឲ្យ​ម៉ាក់​ៗ​យក​ថ្ម​មក​ស្អំ​ពី​លើ​ពោះ ដោយ​ថ្ម​នោះ​ត្រូវ​ដុត​កម្ដៅ​ជាមុន​សិន។ ចំពោះ​បញ្ហា​នេះ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការនៃក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ហាម​ផ្ដាច់​មិន​ឲ្យ​ស្អំ​ថ្ម ក្រោយ​សម្រាល​កូន​ ឡើយ ព្រោះ​​​ប៉ះពាល់​ចំពោះ​សុខភាព​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​ខ្លាំង។ លោក​ជំទាវ​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ថា៖ “ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គាត់​ស្អំ​ថ្ម​នោះ​ទេ ព្រោះ​អី​សរីរាង្គ​ខាង​ក្នុង​ពោះ​ត្រូវ​ទទួល​រង​កម្ដៅ​ពី​ថ្ម យូរ​ៗ​ទៅ ​វា​ទៅ​ជា​ស្អិត​ខាង​ក្នុង​ឯណោះ។ ការ​ធ្វើ​រឿង​បែប​នោះមិន​ត្រឹម​តែ​សរីរាង្គ​ផ្សេង​ៗ​ ដូចជា ​ក្រពះ ពោះវៀន​ទេ សូម្បី​តែ​ស្បូន​ក៏​ស្អិត​​ដែរ នេះ​ជា​បញ្ហា​សំខាន់​ដែល​គ្រូពេទ្យ​តែងតែ​ផ្ដាំផ្ញើ និង​ពន្យល់​ម៉ាក់​ៗ​មិន​ឲ្យ​អនុវត្តវិធី​បុរាណ​មួយ​នេះ​ត​ទៀត មិនថា​សម្រាល​ដោយធម្មជាតិ ឬ​ក៏​វះ​កាត់​ទេ”។ ចំណែក​មូលហេតុ​តម្រូវ​ឲ្យ​ម៉ាក់​ៗ និង​ចាស់​ជំនាន់​មុន​យក​ថ្ម​ក្ដៅ​ទៅ​ស្អំ គឺ​ដើម្បី​ឲ្យ​សាច់​ពោះ​ដែល​នៅ​សល់ក្រោយ​កើត​កូន​រួច ឆាប់រាប​ស្មើ​ទៅ​វិញ ស្បែក​ពោះ​តឹង រួម​ទាំង​អាច​ធ្វើឲ្យ​ស្នាម​សង្វារ ឬ​ស្នាម​ខ្មៅ​ៗ​​រលុប​អស់។ ដើម្បី​កាត់​បន្ថយ​កង្វល់​នេះ ​អនុ​រដ្ឋលេខាធិការនៃក្រសួង​សុខាភិបាលរូបនេះ ​បាន​ប្រាប់​ពី​បច្ចេកទេស​ងាយ​ៗ ហើយ​មិន​ពិបាក​ច្រើន ដោយ​គ្រាន់តែ​យក​ក្រមា ឬ​កន្សែង​មក​រឹត​ពោះ​ក្នុង​កម្រិត​តឹង​ល្មម អាច​ជួយ​ទល់​សាច់​ក្បោះ​ពោះ​នៅ​សេសសល់​មិន​ឲ្យ​រយីករយាក​បាន ឬ​ក៏​ប្រើ​ហ្គេន។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​ត្រូវ​ដឹង បើ​គភ៌​ស្ថិត​ក្នុង​ករណី​ទាំង​នេះ ពេទ្យ​មិន​ឲ្យ​ទុក​ទៀត​ទេ ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់?

ធ្លាប់​ឆ្ងល់​អត់ ស្រីៗ​ភាគ​ច្រើន​ពពោះ ពិសេស​បន្ទាប់​ពី​ខែ​ទី ៦ ក្រោយ​ដឹង​មាន​បេប៊ី ស្រាប់​តែ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ថា អាក្រក់​មើល​ណាស់​ត្រូវអត់? ហើយ​ខ្លះ​ទៀត អាច​នឹង​ភ័យ​ស្លន់​ស្លោរ​ក៏មាន។ ចុះមាន​ដឹង​ថា​ហេតុ​អី​បាន​អ៊ី​ចឹង? បើ​ចង់​ដឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។ ១- ម៉េច​បាន​ម៉ាក់ៗ​ខ្លះ​ផ្ចិត​លៀន​មក​ក្រៅ? ផ្ចិត​ជាស្លាក​ស្នាម​មួយ បន្សល់​ទុក​តាម​រយៈ​ការ​កាត់​ទង​ផ្ចិត​ក្រោយ​យើង​ទាំង​អស់​គ្នា​ចាប់​កំណើត​ម៉ាក់​យើង។ ផ្ចិត​មនុស្ស​ម្នាក់ៗ គឺ​មាន​រូប​រាង​ខុស​គ្នា គ្នា​យើង​ខ្លះ​មាន​ផ្ចិត​លឹប ខ្លះ​ទៀត​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ។ អំឡុង​ពេល​ពពោះ បើ​ពោះ​រីក​ធំ​យ៉ាង​ឆាប់​រហ័ស ជា​មូលហេតុ​ជំរុញ​ឲ្យ​ស្បែក​ផ្ចិត​លៀន​ចេញ​ក្រៅ តែ​មិន​កើត​មាន​គ្រប់​គ្នា​នោះ​ទេ។ យ៉ាងណា​ផ្ចិត​ម៉ាក់ៗ លេច​ឡើង​នៅ​ចុង​ត្រីមាស​ទី២ ​ជា​ ពេល​ពោះ​ចាប់ផ្ដើម​លូតលាស់​លឿន​ជាង​មុន។ ២- ក្បាល​ផ្ចិត​លៀន​ចេញ​ក្រៅ​គួរ​បារម្ភ​អត់? ផ្ចិត​លៀន​ចេញ​ក្រៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​និយាយ​បាន​ថា ជារឿង​ធម្មតា​ទៅ​ហើយ គ្មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​ថា​​ទំហំ​ពោះរីក​ធំ ដោយសារ​បេប៊ី​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ពេញ​រូប​ពេញ​រាង​បន្តិច​ម្តងៗ។ ប៉ុន្តែ​ផ្ចិត​ផុស​ចេញ​មក​ក្រៅ ក៏​អាច​ជា​សញ្ញា​ព្រមាន​កើត​ជំងឺ​ក្លន​លូន​ដែរ។ បើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​និង​មាន​ជាលិកា​ហើម​នៅ​តំបន់​ផ្ចិត​ វា​ទំនង​ជា​កើតលៀន​ផ្ចិត​។ ជំងឺ​នេះ ច្រើន​កើត​លើ​បេប៊ី ​ប៉ុន្តែ​ក៏​ធ្លាប់​ប្រទះ​ឃើញ កើត​មាន​លើ​ស្រីៗ​មាន​ផ្ទៃពោះ​ដូច​គ្នា ហើយ​អាច​និយាយ​បាន​ថា គ្នា​យើង​កំពុង​ពពោះ​ លេច​ចេញ​សញ្ញា​បែប​នេះ គឺ​ដោយ​សារ​យើង​កើត​ជំងឺ​លៀន​ផ្ចិត​តាំង​ពី​កើត​មក​ម្ល៉េះ។ ជំងឺ​លៀន​ផ្ចិត ដោយ​សារ​មាន​ញ្ហា​ក្នុង​រន្ធ​តូច​មួយ​នៅ​ជញ្ជាំង​ពោះ អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង ដោយសារ​ជាលិកា​នឹង​លូតលាស់​បិទ​រន្ធ​បន្តិច​ម្ដងៗ។ អត្ថបទពាក់ព័ន្ធ៖ ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា ចិញ្ចឹមសត្វ ពិសេស​ឆ្មា ត្រូវ​ប្រយ័ត្ន​បំផុត […]


បញ្ហាផ្ទៃពោះ

ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌

ជាតិ​ទឹក​ពិត​ជា​សំខាន់​ណាស់ ពិសេស​ស្រីៗ​កំពុង​ពពោះ​ ហើយ​អាកាស​ធាតុ​ក្តៅ​បែប​នេះ រឹត​តែ​សំខាន់​ទៀត ព្រោះ​អំឡុង​ពេល​ពពោះ រាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក​កាន់​តែ​ច្រើន ហេតុនេះ​ប្រសិន​ខ្វះ​ជាតិ​ទឹក ច្បាស់​ជា​មាន​បញ្ហា​ហើយ អូនៗ​ក្នុង​ផ្ទៃ​ក៏​ជួប​បញ្ហា​សុខភាព​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្ទេច ទាំង​មូលហេតុ រោគ​សញ្ញា និង​វិធី​ការពារ​ឲ្យ​គ្នា​យើង​ដឹងទាំង​អស់​តែ​ម្តង។ ១- ធ្វើ​ម៉េច​អាច​ដឹង​ថា​បាត់បង់​ជាតិ​ទឹក? រោគ​សញ្ញាចម្បង គឺ​ក្តៅ​ខ្លួន ព្រោះ​ពេល​បាត់​បង់​ជាតិ​ទឹក​ក្នុងខ្លួន រាង​កាយ​នឹង​មិន​អាច​ធ្វើ​ការ​សម្រប​ជា​មួយ​សីតុណ្ហ​ភាពក្នុង​ខ្លួន​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត ​យើង​ក៏​អាច​ពិនិត្យ​ទឹក​នោម​ខ្លួន​ឯង ដើម្បី​ដឹង​ថា​ខ្វះ​ជាតិ​ទឹក ឬអត់ ហើយ​បើ​សិន​ជា​ទឹក​នោម​ពណ៌​ក្រហម​ក្រមៅ គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​ជា​ទូទៅ​មាន​ដូច​ជា៖ – ស្ងួត ស្អិត​មាត់ – ស្រេក​ទឹក​ញឹក – ងងុយ​គេង – ទឹក​នោម​តិច – ឈឺ​ក្បាល – ទល់​លាមក – វិល​មុខ បើ​សិន​ជា​បាត់​បង់​ជាតិ​ទឹក​ធ្ងន់​ធ្ងរ រោគ​សញ្ញា​អាច​មាន៖ – រសាប់​រសល់ – វង្វេង​វង្វាន់ – ទឹក​នោម​តិច ឬ​គ្មាន – ភ្នែក​រូង – ដង្ហើម​ញាប់ – បេះដូង​លោត​ញាប់ – សម្ពាធ​ឈាម​ទាប ២- មូលហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក កើត​ឡើង​ពេល​យើង​ផឹក​ទឹក​ធម្មតា ឬភេសជ្ជៈ​ប្រភេទ​ផ្សេងៗ តិច​ជាង​បរិមាណ​ដែល​រាង​កាយ​ចំណាយ (បញ្ចេញ​ចោល) មាន​ន័យ​ថា យើង​កំពុង​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ពេល​កំពុង​ពពោះ ជាតិ​ទឹក គឺ​សំខាន់​ណាស់ មាន​នាទី​សំខាន់ជាប់ពាក់ព័ន្ធ​ការ​កកើត​នៃ​សុក ដែល​ជា​ច្រក​នាំ​អាហារ​ពី​ម៉ាក់ៗ ​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ហើយ​មូល​ហេតុ​ចម្បង​រួម​មាន៖ – ហាត់​ប្រាណ​ខ្លាំង​ពេក – រាក​ខ្លាំង​ពេក – […]


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន​ផង! ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ

នែ៎​ស្រីៗ! សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ទ្វារ​មាស​ខុស​ធម្មតា ពេល​ខ្លះ​រមាស់ ធ្លាក់​ស មាន​ក្លិន​មិន​ល្អ​ ពេល​ខ្លះ​ថែម​ទាំង​ចុកពោះទៀត មែន​អត់? បើ​ប្រទះ​អាការៈ​បែប​នេះ កុំ​អែអង់​យូរ​ ឆាប់​ទៅ​ជួប​ពេទ្យ​ ព្រោះ​អាច​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត ហើយ​បើ​កំពុង​មាន​ផ្ទៃ​ពោះ​ងាយ​ឆ្លង​ខ្លាំង វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេប៊ី​ក្នុង​ផ្ទៃ​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អ្វី​ជាការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត ក៏​ដូច​ជាវិធី​ការពារ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​ការ​បង្ក​រោគ​ដោយ​ផ្សិត? ការ​បង្ករោគ​ដោយ​ផ្សិត សំដៅ​លើ​ការ​ឆ្លង​រោគ​ដែល​បំផ្លាញ​តុល្យភាព​កម្រិត អាស៊ីដ និង​ផ្សិត នៅ​ក្នុង​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍ គ្មាន​ស្រួល​ខុស​ធម្មតា ប៉ុន្តែ​ការ​បង្ក​រោគ​នេះ​មិន​ធ្ងន់​ធ្ង​រទេ។ ២- មូលហេតុ​ណ្តាលឲ្យ​មាន​ការ​បង្ក​រោគ​ផ្សិត គេ​ជឿ​ថា ការបង្ក​រោគ​ផ្សិត បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា កើត​ឡើង​ពេល​លំនឹង​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​មុន​ពេល​មក​រដូវ ឬ​ក៏​អាច​កើត​ពេល​យើង​ប្រើ​ថ្នាំ​អ័រម៉ូន និង​ថ្នាំ​ពន្យារ​កំណើត។ មូលហេតុ​ផ្សេង​ទៀត មាន​ដូច​ជា ការ​ប្រើ​ថ្នាំផ្សះ ថ្នាំ​ស្តេ​រ៉ូអ៊ីត ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម រួម​ភេទ​តាម​ទ្វារមាស ឬ​ការ​សម្អាត​ទ្វារ​មាស​ជា​ដើម។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាងកាយ​យើង​មាន​ការ​ប្រែប្រួល​ច្រើន ពិសេស​បម្រែ​បម្រួល​សារធាតុ​គីមី​ក្នុង​ទ្វារ​មាស រាង​កាយ​អាច​នឹង​ពិបាក​ទប់​ទល់​ការ​បង្ក​រោគ។ មួយ​ទៀត មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​សារធាតុ​រំអិល​របស់​ទ្វារ​មាស​ ងាយ​ធ្វើ​ឲ្យ​ពពួក​ផ្សិត​អាច​លូតលាស់​បាន​លឿន ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព នាំ​ឲ្យ​ផ្សិត​កើន​ឡើង​ច្រើន​ជាង​ធម្មតា។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស៊ឹម ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ ៣- រោគសញ្ញា​បង្ក​រោគ​ដោយ​ផ្សិត ស្រីៗ​ភាគ​ច្រើន​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត អាច​មាន​រោគ​សញ្ញា​ជា​ច្រើន ខណៈ​រោគ​សញ្ញា​ជាទូទៅ ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖ – ធ្លាក់​ស […]


បញ្ហាផ្ទៃពោះ

"ហាត់​ប្រាណ​ពេលពពោះ" ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ

អត្ថបទ​មុន “Hello គ្រូពេទ្យ” បាន​ប្រាប់ស្រីៗ​យើង​ហើយ ពេល​ពពោះគួរ​​ហាត់​ប្រាណ​បែប​ណាទើប​មាន​សុវត្ថិភាព​ សុខភាព​ល្អ តែសម្រាប់​អត្ថបទ​​នេះវិញ អ្វី​ដែល​ស្រីៗ​​យើងត្រូវដឹង បើ​ចង់​ហាត់​ប្រាណ​​អំឡុង​ពេល​ពពោះ គឺ​វិធី​សាស្ត្រ​រៀប​ចំ​ខ្លួន​មុន​ពេល​ហាត់​ប្រាណ និងត្រូវ​ចៀស​វាង​សកម្ម​ភាព​ណា ដែល​អាច​ងាយឲ្យ​យើងជួយ​គ្រោះ​ថ្នាក់។​ ១- វិធី​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ហាត់​ប្រាណ ដើម្បីហាត់​ប្រាណ​ពេល​ពពោះ​ដោយ​សុវត្ថិភាព ជំហាន​ដំបូង​ត្រៀម​រៀប​ចំខ្លួន​សម្រាប់​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូច​ជា៖ – ស្លៀក​សំលៀកបំពាក់​រលុងៗ និង​ផ្ដល់ភាព​ងាយស្រួល​ពេល​ហាត់​ប្រាណ – ជ្រើសរើស​ប្រភេទ​ស្បែកជើង​កីឡា​ឲ្យ​បាន​ស័ក្ដិសមអំឡុងពេល​ហាត់ប្រាណ – ហាត់ប្រាណ​នៅ​ទីតាំង​មាន​ផ្ទៃរាបស្មើ ដើម្បី​បង្ការ​គ្រោះថ្នាក់ – ញ៉ាំ​អាហារ​ផ្ដល់​កាឡូរី​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​ពេល​ពពោះ និង​ពេល​ហាត់ប្រាណ​របស់យើង – ក្រោយ​ញ៉ាំ​យ៉ាងតិច ១​ ម៉ោង ទើបអាច​ហាត់ប្រាណ​បាន – ផឹកទឹក​ឲ្យ​បាន​ច្រើន ទាំង​មុន អំឡុងពេល និង​ក្រោយពេល​ហាត់ប្រាណ – ក្រោយ​ហាត់ប្រាណ​ផ្ទាល់​នឹង​កម្រាល ពេល​ក្រោក​ ត្រូវ​ក្រោក​​យឺតៗ ដើម្បី​ចៀសវាង​ការវិលមុខ ដួល​ប៉ះ​ពាល់​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ ២- សកម្មភាព​ហាត់ប្រាណស្រី​ពពោះ​គួរចៀសវាង – សកម្មភាព​នានា ងាយធ្វើ​ឲ្យ​យើង​​ដួល – សកម្មភាព​លោតហក់​ចុះឡើង – ចលនា​បង្វឹល​ចង្កេះ អំឡុងពេល​ឈរ – ការហាត់ប្រាណ អាច​ធ្វើ​ឲ្យ​​ឈឺពោះ (Abdominal Trauma) រួមមាន​ សកម្មភាព​ផ្លាស់ប្ដូរ​គោលដៅ​លឿន និង​ចលនា​បង្ក​របួស – កុំ​ហាត់ប្រាណ​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ ឬហប់ – កុំព្យាយាម​អត់ដង្ហើម ដើម្បី​​ហាត់ប្រាណបាន​យូរ​ […]


បញ្ហាផ្ទៃពោះ

កុំឧស្សាហ៍​ស្ត្រេស​ពេលពពោះពេក ប្រយ័ត្នកូន​កើតជំងឺអូទីស្សឹម!

ប្រយ័ត្ន​ផង​ស្រីៗ ពិសេស​គ្នា​យើង​កំពុង​ពពោះ បើ​ស្រលាញ់​កូន ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​តាន​តឹង​ពេក ស្ត្រេស​ខ្លាំង​មិន​ល្អ​ទេ ទាំង​ម៉ាក់ៗ ទាំង​អូនៗ​សុទ្ធ​តែប៉ះ​ពាល់។ “Hello គ្រូពេទ្យ” មិន​មែន​បំភ័យ​ទេ គ្រាន់​តែ​ដាស់​តឿន ព្រោះ​ការ​សិក្សា​ថ្មី រក​ឃើញ​ថា ស្ត្រេស គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កូន​កើត​មួយ កើត​ជំងឺ​អូទីស្សឹម។ អ្នក​ស្រាវជ្រាវ​នៅ​ឯ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃសាកល​វិទ្យាល័យ មីសូរី សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ហ្សែន​ងាយ​ធ្វើ​ឲ្យ​ស្ត្រេស និង​ការ​ប្រឈម​ស្ត្រេស អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ម៉ាក់ៗ និង​អូនៗ ២ក្រុម ដែល​មាន​ជំងឺអូទីស្សឹម។ ១- ទំនាក់​ទំនង​ហ្សែន​ស្ត្រេស និង​ជំងឺ​អូទីស្សឹម​លើ​អូនៗ ជំងឺអូទីស្សឹម​ ត្រូវ​គេ​ជឿ​ថា ជា​ជំងឺ​ហ្សែន ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បង្ហាញ​ថា ឥទ្ធិពល​របស់​បរិស្ថាន ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ ពិត​ណាស់ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​កម្រិត​ខ្ពស់ គឺ​មិន​មាន​អូនៗ មាន​ជំងឺ​អូទីស្សឹមមែន ប៉ុន្តែ​បើ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ គឺ​អាច​នឹង​អូនៗ​មាន​ជំងឺ​នេះ។ ដើម្បីរក​មូលហេតុ អ្នកស្រាវ​ជ្រាវ បាន​សិក្សាពី​ហ្សែន​ដែល​មាន​ទំនាក់​ទំនង​នឹងស្ត្រេស ដោយ​រក​ឃើញ រវាង​បញ្ហា​ស្ត្រេស និង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​អូទីស៊ឹម​របស់​គភ៌ មាន​ទំនាក់​ទំនង​គ្នា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គេ​សាក​សួរ​ម៉ាក់ៗ​ដែល​ចូល​រួម​ការ​សិក្សា​ ពាក់ព័ន្ធ​បញ្ហា​ស្ត្រេស​ពេល​មាន​ផ្ទៃពោះ ដូចជា បាត់​បង់​ការងារ បម្រែ​បម្រួល​រាងកាយ ឬ​ការ​លែង​លះ​ជាដើម។ ផ្អែក​លើ​ការ​ពិនិត្យ​ឈាម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ