បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ

អូទីស្សឹម ប៉ះពាល់​ដល់​ជីវិត​របស់​ក្មេង​ស្ទើរតែ​គ្រប់​រូបភាព ទាំង​ការ​រៀនសូត្រ និង​ទំនាក់ទំនង​សង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើល​គឺ អូទីស្សឹម អាច​កើត​លើ​ក្មេង តាំងពីគេ​នៅ​ក្នុង​ពោះម្ដាយ​ម្ល៉េះ។ ១- ​អូទីស្ស៊ឹម​ប៉ះពាល់​ការ​លូត​លាស់​ខួរក្បាលក្មេង អ្នក​ស្រាវ​ជ្រាវ​សង្ស័យយូរមកហើយ​ថា ​ការ​​រំខាន​នៃ​ដំណើរ​លូត​លាស់​ខួរ​ក្បាល ​អាច​បណ្តាល​ឲ្យ​កើត​អូទីស្ស៊ឹម ហើយបញ្ហានេះកើតមាន​​តាំង​ពី​ការបង្ក​កំណើតម្ល៉េះ។ ​មក​ដល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា ​ស្រទាប់​ខាង​ក្រៅ​នៃខួរ​ក្បាល​ក្មេង​កើត​ជំងឺ​អូទីស្សឹម ​មាន​បន្ទះ​​គ្មាន​របៀប​រៀប​រយ។ ២- អូទីស្ស៊ឹម​អាច​កើត​អំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ជាក់​ករណី​​នេះ ​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ពី​ជាលិកា​ខួរ​ក្បាល​ក្មេង​ ២២ នាក់ បន្ទាប់ពីពួកគេស្លាប់។ ​ក្មេងពាក់​កណ្តាល​ កើត​អូទីស្សឹម ហើយ​ពាក់​កណ្តាល​ទៀត​គ្មាន​ទេ។ ជា​លទ្ធផល​ ​ស្រទាប់​ខាងក្រៅ​​ខួរ​ក្បាល​ក្មេង​កើតអូទីស្ស៊ឹម គឺ​​មាន​បន្ទះ​រំខាន។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ទៀត​ថា ​ជាលិកា​រំខាន​ទាំង​នេះ ​កើត​ឡើងអំឡុង​ពេល​មុន​សម្រាល អាច​ស្ថិត​នៅ​ចន្លោះពេល​កំពុង​ពពោះណា​មួយ។ ការ​សិក្សាបន្ត​បន្ទាប់​ ​ផ្តោត​លើ​បន្ទះ​ខុស​ប្រក្រតី​នោះ រក​​ឃើញ​ថា​ ក្មេងកើត​អូទីស្សឹម មាន​បន្ទះ​តូច​រំខាន​នៅ​ក្នុង​ជាលិកា​ខួរ​ក្បាល ​និង​ខ្វះ​លក្ខណៈហ្សែន​ច្បាស់​លាស់។ បន្ទះ​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​នៃ​ការ​គិត ​ដែល​ជា​មុខងារ​សំខាន់​នៃ​ខួរ​ក្បាល​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្ស៊ឹម កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្ស៊ឹម ៣- អូទីស្សឹម អាចប្រសើរឡើង បើព្យាបាល​ពីដំបូង ​សំណាង​ល្អ បន្ទះ​រំខាន​តូចដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​មិន​ប្រក្រតី មិន​រាល​ដាលតទៀត មាន​ន័យ​ថា បើ​ទទួល​ការ​​ព្យាបាល​ទាន់​ពេល​ គឺ​អាច​ជួយ​បាន។ យោង​តាម​ការ​ព្យាបាល​ត្រឹម​ត្រូវ​លើក្មេង​ទើប​រៀន​ដើរ ​អាច​ទទួលបាន​ផល​ប្រសើរ ដោយ​ខួរ​ក្បាលនឹង​​ចាប់​ផ្តើម​ភ្ជាប់​ចរន្ត​ […]


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន! ញ៉ាំ​អាហារមួយចំនួនពេល​ពពោះអាច​ប៉ះពាល់​​កូន​

ស្រីៗពេល​ពពោះ តែងតែ​ទទួល​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ស្វាមី និង​ក្រុមគ្រួសារ ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ បើ​និយាយ​រឿងញ៉ាំ​វិញ មាន​អាហារបំប៉ន​សឹង​គ្រប់​មុខ​ហើយ តែ​គួរ​ប្រយ័ត្ន​ចំពោះ​ភីហ្សា និង​ដំឡូង​បំពង ព្រោះ​វា​មាន​សារធាតុ អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ។ អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Griffith របស់​អូស្ដ្រាលី ណែនាំ​ស្រីៗ ដែល​នឹង​ក្លាយ​ជា​ម៉ាក់ៗ គួរចៀសវាង​ញ៉ាំ​អាហារ ពង​ក្នុង​ប្រេង​បន្លែ ដូចជា​ដំឡូង​បំពង ឬ​ភីហ្សា។ អាហារ​ទាំង​នេះ មាន​ផ្ទុក​អាស៊ីដ Linoleic ជា​អាស៊ីដ​អូម៉េហ្គា ៦ អាច​ប៉ះពាល់​ទារក​ក្នុង​ស្បូន។ ការ​ព្រមាន​នេះ ក្រោយ​អ្នកស្រាវជ្រាវ រកឃើញ​ថា អាស៊ីដនេះ បណ្ដាល​ឲ្យ​ហើម​សារពាង្គកាយ​ខាង​ក្នុង សម្រាប់​ការ​សាកល្បង​លើ​សត្វ​កណ្ដុរ។ អ្នកស្រាវជ្រាវ ព្រមាន​ថា ការញ៉ាំ​អាហារ​មាន​ប្រេង​បន្លែ​ច្រើន អាច​បង្ក​ផលវិបាក​ពេល​ពពោះ និង​ធ្វើ​ឲ្យ​ទារក​លូតលាស់ មិន​បាន​ល្អ​នោះទេ។ ចំណែក​សេវាកម្ម​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) ក៏​ណែនាំ​ឲ្យ​ស្រី​ពពោះ ញ៉ាំ​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត​តិចតួច​ប៉ុណ្ណោះ ដែល​ខ្លាញ់​ប្រភេទ​នេះ​សម្បូរ​នៅក្នុង​​ប្រេង​បន្លែ។ សម្រាប់​ការសិក្សា អ្នកស្រាវជ្រាវពិសោធ​លើ​សត្វ​កណ្ដុរ ដោយ​ឲ្យ​ស៊ី​អាហារ មាន​អាស៊ីដ Linoleic រយៈពេល ១០​សប្ដាហ៍។ លទ្ធផល បង្ហាញ​ថា កណ្ដុរ​ស៊ី​អាហារ​មាន​ជាតិ​អាស៊ីដ Linoleic កាន់តែ​ច្រើន បង្កើត​កូន​មក មាន​កម្រិត​អ័រម៉ូន​កំណត់​ការ​លូតលាស់​ទាប […]


បញ្ហាផ្ទៃពោះ

ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន

ជា​ធម្មតា​ដល់​ពេល​ឈឺពោះ​សម្រាល​កូន ស្បូន​នឹង​បើក ហើយ​​ស្បូន​កន្ត្រាក់​ ដើម្បី​ឲ្យ​កូន​កើត​ចេញ​មក។ តែ​ប្រសិនបើ​ហួស​ថ្ងៃ​កំណត់ នៅតែ​មិន​ទាន់​ឈឺពោះ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​ជា​ជំនួយ​ឲ្យ​ឈឺពោះ និង​បើក​មាត់​ស្បូន​តែម្ដង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ថ្នាំ​ករណី​ខ្លះ ដើម្បី​ឲ្យបើក​មាត់​ស្បូន​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់​ឥត​ឈប់បាន​ រហូតគាប​ជាប់​កូន​នៅ​​​ពេល​កំពុង​សម្រាល។ ក្នុង​ករណី​នេះ កើត​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ ឲ្យ​ឈឺពោះ តែ​នៅ​មិន​អាច​កើត​តាម​ផ្លូវ​ក្រោម​បាន វិធី​ចុងក្រោយ​គឺ​ត្រូវ​វះកាត់។ ពេលស្បូន​កន្ត្រាក់ ព្រោះ​តែ​ស្បូន​ខ្សោយ ឥទ្ធិពល​ថ្នាំ​ធ្វើឲ្យ​ឈឺពោះ​​ ហើយ​អាច​​បង្ក​​គ្រោះថ្នាក់​ដល់​កូន និង​​ខ្លួន​ឯង​​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​រៀបរាប់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​ទារក​ខ្លះ​ៗ ពេល​មាន​បញ្ហា​ស្បូន​កន្ទ្រាក់​នេះ គឺ​អាច​គាប​ស្មា​កូន ហប់​កូន គ្មាន​អុកស៊ីសែន​ ឆ្លងរោគ កូនខ្សោយ ចង្វាក់បេះដូងចុះទាប និង​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ទៀត​ផង ប្រសិនបើ​​សង្គ្រោះ​​មិនទាន់​ពេល។ មួយ​វិញ​ទៀត ពេល​ស្បូន​កន្ត្រាក់ខ្លាំងអាច​ជាប់​ស្មា ទារក​បាក់ដៃ ឬ​ថ្លោះ​បាន​ទៀត​ផង។ ចំពោះ​ម្ដាយ​ក៏​អាច​ជួប​បញ្ហា​ធំ​ដែរ ប្រសិនបើ​ស្បូន​កន្ត្រាក់​មិន​ឈប់ គឺ​ឈាន​ទៅ​ដល់​ធ្លាក់​ឈាម ឬ​ដាច់​រហែក​ស្បូន ដែល​តម្រូវ​ឲ្យជួសជុលស្បូនឡើងវិញ ឬជម្រើស​ចុងក្រោយ​ត្រូវ​កាត់​ស្បូន​ចេញ​តែម្ដង។ អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group […]


បញ្ហាផ្ទៃពោះ

ស្រីៗកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ប៉ះពាល់កូនក្នុងផ្ទៃអត់?

អត្ថបទ​នេះ ជា​ចម្លើយ​សម្រាប់​សំណួរ ​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន តែង​ចង់​ដឹង និង​សួរ​ពេទ្យគ្រប់​ពេល។​ អំឡុង​ពេល​ពពោះ ប្រើ​ថ្នាំពេទ្យ ប៉ះពាល់​ដល់​ម៉ាក់ៗ និង​គភ៌អត់? ព្រោះ​អំឡុង​ពេល​ពពោះ​រឿង​ផឹកថ្នាំ​ គឺចៀស​មិន​ផុតទេ ដោយ​សារ​តែ​បញ្ហា​សុខភាព​មួយ​ចំនួន និង​បម្រែ​បម្រួល​​អ័រម៉ូន ក៏​ដូច​ជា​ការ​ប្រែ​ប្រួល​ក្នុងរាង​កាយ​ជាដើម។ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​គ្នា​យើង ពី​ថ្នាំ​ណា​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ និង​ថ្នាំ​គ្មានសុវត្ថិភាព ដើម្បី​​ការពារ​ពី​គ្រោះ​ថ្នាក់​ពេល​មាន​ផ្ទៃ​ពោះ ដូច​ជា រលូត​ កូន​ស្លាប់​ក្នុង​ផ្ទៃ ឬកើត​មក​ស្លាប់ (Stillbirth) និង​ផល​ប៉ះពាល់​លើ​កូន​ពី​កំណើត ​ជាដើម។ ១- មាន​ថ្នាំ​ពេទ្យ​មាន​សុវត្ថិភាពទាំង​ស្រុង​ចំពោះ​ស្រីៗ​ពពោះ​ដែរទេ? ​ជា​ការ​ពិត គ្មាន​ថ្នាំ​ពេទ្យ​ណា​មាន​សុវត្ថិភាព ១០០%​ ចំពោះស្រីៗមាន​ផ្ទៃ​ពោះ​នោះ​ទេ ទោះ​ជា​ថ្នាំ​មាន​វេជ្ជបញ្ជា មិន​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​បំប៉ន ឬ​ថ្នាំ​បុរាណ​ក៏​ដោយ។ ជា​រឿង​ចាំ​បាច់​សម្រាប់ស្ត្រីព​ពោះ​ ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​បើ​ចង់​ប្រើ​ថ្នាំ​ពេទ្យ​ប្រភេទ​ថ្មី​ណា​មួយ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​យើង​កំពុង​ប្រើ​។ យើង​ត្រូវ​ប្រើ​ថ្នាំ​តាម​កម្រិត​​ណែនាំ​ពី​គ្រូពេទ្យ​ ដើម្បី​ចៀស​វាង​ពី​ការ​ភ្លេច​ប្រើ​ថ្នាំ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត។ ២- ថ្នាំទូទៅ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ថ្នាំទូទៅ​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​កំពុងពពោះ គឺ​សំដៅ​លើ​ថ្នាំ​មាន​កម្រិត​គ្រោះ​ថ្នាក់​ទាបបំផុត ហើយ​ត្រូវ​​ប្រើ​តាម​កម្រិត​ណែនាំ និង​ស្ថាន​ភាព​សុខភាព​ដែល​ត្រូវ​ការ ខណៈ​ថ្នាំ​ទាំង​នោះ​រួម​មាន៖ – ថ្នាំ​ប៉ារ៉ាសេតាមុល (Acetaminophen) ប្រើ​ដើម្បី​ព្យាបាល​គ្រុន​ក្ដៅ ផ្ដាសាយ ឈឺ​ចាប់​ ឈឺ​ក្បាល។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ ច្រើន​ជាង​ […]


បញ្ហាផ្ទៃពោះ

បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ

ក្រោយ​សម្រាល​កូន​បើ​ស្រីៗ​គ្នា​យើង​នៅតែ​និយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក អាច​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។ បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា៖ “ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា ឆ្លងកាត់​ការ​ពិសោធន៍ ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ ថា​ប៉ុន្មាន​មិល្លីក្រាម លេប​បាន​ប៉ុន្មាន​ដង។ តែ​បើ​ថ្នាំ​ខ្មែរ​វិញ​ចេះ​តាម​គ្នា​ថា ​ដាក់​មួយ​ឆ្នាំង ទឹក​៣ យក​ទឹក១ បែប​នេះ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ម៉េច បាន​លទ្ធផល​យ៉ាង​ម៉េច”។ លោកជំទាវ​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​នៅ​វិស័យ​សុខាភិបាល​ជាង ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ថ្នាំ​ដែល​មិន​បាន​យក​មក​វិភាគ ឬ​សិក្សា​ត្រឹមត្រូវ​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើ​បែក​គ្រាប់​ឈាម។ ម្យ៉ាង​ទៀត​ថ្នាំ​ខ្លះ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ស្ទះ​តម្រង​នោម ឬ​នោម​មក​ឈាម​ក៏​មាន​ដែរ ក្ដៅ​ក្រហល់ក្រហាយ សន្លប់​ស្ដូកស្ដឹង​ទៀត​ផង។ មិន​ត្រឹម​ប៉ះពាល់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ករណី​ខ្លះ​ទៀត​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ អាច​បណ្ដាលឲ្យ​កូន​ស្គមស្គាំង រាករូស និង​ហើមពោះ​ផង​ដែរ ព្រោះ​ទឹកដោះ​មាន​សារជាតិ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​បណ្ដាលមកពី​ការ​ប្រើ​ថ្នាំ​ខ្មែរ។ សម្រាប់​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ក៏​មិន​ត្រូវ​ផឹក​ថ្នាំ​ឆ្នាំង ឬ​ថ្នាំ​ផ្សេង​ពី​រុក្ខជាតិដែរ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ពោះ​មាន​បញ្ហាទឹកភ្លោះ​ជាដើម។ អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ?

ធ្លាប់​ឆ្ងល់​អត់ “សុក” កើត​ឡើង​យ៉ាង​ម៉េច ហើយ​សំខាន់​យ៉ាងណា នៅពេលពពោះ? បើ​មិន​ពពោះ​ តើក្នុង​ខ្លួន​យើង​មាន​សុក​អត់?។ “Hello គ្រូពេទ្យ” បក​ស្រាយ​លម្អិត​ខាង​ក្រោម៖ ១- សុក​ជា​អ្វី? “សុក” ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ មាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។ “សុក” ក៏​ដើរ​តួ​ជា​ផ្លូវ​ដង្ហើម​សម្រាប់​កូនផង​ដែរ អ៊ី​ចឹង​ហើយបាន​ម៉ាក់ៗ​គួរ​ចៀស​វៀង​ផឹក​ស្រា កាហ្វេ និង​ជក់បារី ដែល​សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល ដែលអាច​ឆ្លង​កាត់​តាម​សុក និង​បង្ក​គ្រោះ​ថ្នាក់​ដល់​គភ៌​បាន។ “សុក” ក៏​ផ្ដល់​អង់ទីករ​ប្រឆាំង​ជំងឺ និង​បំពេញ​តួនាទី​កម្ចាត់​កាក​សំណល់ ដូចជា ​កាបូនឌីអុកស៊ីត​ជាដើម។ ពេល​ចរន្ត​ឈាម​ឆ្លង​កាត់​ស្បូន “សុក” ស្រូប​យក​សារធាតុ​ចិញ្ចឹម ម៉ូលេគុល​ប្រព័ន្ធស៊ាំ និង​អុកស៊ីហ្សែន​តាម​ចរន្ត​ឈាម​ម៉ាក់ៗ។ ជា​មួយ​គ្នា​នេះ តាមរយៈ​ការ​បញ្ជូន​ឆ្លង​កាត់​ថង់​ទឹក​ភ្លោះ តាមរយៈ​សុក និង​ចូល​ក្នុង​ចរន្ត​ឈាម អវយវៈមួយ​នេះ​ក៏​មាន​នាទី​រារាំង​មេរោគ​ក្នុង​ខ្លួន​ម៉ាក់ៗ មិន​ឲ្យ​វាយ​ប្រហារ​លើ​គភ៌​ទៀត​ផង។ តាម​ការ​សិក្សា​ថ្មីៗ​ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ “សុក” ជួយ​បង្កើត​អ័រម៉ូន​ម្យ៉ាង​ហៅថា HPL ដែល​មាន​នាទី​ជួយ​ផលិត​ទឹកដោះ ជា​អ័រម៉ូន​បើក​មាត់​ស្បូន អុកស៊ីតូស៊ីន ប្រូហ្គេស្តេរ៉ូន និង​ជា​អ័រ​ម៉ូន​អឺស្ត្រូហ្សេន ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ចាំបាច់​សម្រាប់​ម៉ាក់ៗ និង​កូនអំឡុង​ពេល​ពពោះ។ ម៉ូលេគុល​ទាំង​នោះ ជំរុញ​ឲ្យ​មាន​ការ​បង្កើត​សរសៃ​ឈាម​ថ្មីៗ សម្រាប់​ផ្គត់ផ្គង់​ថាមពល​ឲ្យ​ទាំង​ម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃ។ ២- ចុះ​សុក​កើត​មក​ពី​ណា? នៅ​សប្ដាហ៍​ទី៤ ក្រោយ​ពពោះ ដុំ​កោសិកា​នៃ​កំណ​កំណើត​ដំបូង​បំផុត​របស់​អំប្រ៊ីយ៉ុង […]


បញ្ហាផ្ទៃពោះ

រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ

គ្នា​យើង​ដែល​ធ្លាប់​រំលូត​កូន​ចេញ ហើយ​បែរ​ជា​ជួប​រឿង​អកុសល​អត់​មាន​កូន ឬ​ក៏​មាន​ដែរ​តែ​មិន​នៅ​នោះ តើ​មក​ពី​អ្វី​ទៅ? លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ថា បញ្ហា​នេះ​អាច​មក​ពី​មូលហេតុ ២ សំខាន់ៗ ដែល​ស្រីៗ​យើង​ចាំបាច់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន។ ១- រំលូត​កូន​គ្មាន​សុវត្ថិភាព ការ​រំលូត​កូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ នៅ​កន្លែង​លួច​លាក់​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ដោយស​ក្រសួង​សុខាភិបាល គ្មាន​សុវត្ថិ​ភាព​នោះ​ទេ អាចធ្វើឲ្យធ្លាយស្បូន យក​សុក​ចេញ​អត់​អស់ ទៅ​ជា​បង្ក​រោគ​ក្នុង​ស្បូន ធ្លាក់ឈាមមិនឈប់។ ចំពោះ​ផល​វិបាក​វិញ​នោះ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ ឬ​ក៏​ពន្យារ​ពេល​មាន​ផ្ទៃពោះ​យូរ រហូត​ដល់​ទៅ​រាប់​ឆ្នាំ។ ​ ២- រំលូត​កូន​ច្រើន​ដង​ពេក ស្រីៗ​ដែល​រំលូត​កូន​ញឹកញាប់​ពេក រាងកាយ​​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​ពិបាកមាន​កូន ឬ​អត់​មាន​កូន​តែ​ម្តង ព្រោះ​តែស្រទាប់ដៃស្បូនស្អិត​ រលាកដៃស្បូន ស្បូន​ខ្សោយ មិន​អាច​ទ្រទ្រង់​ទង​សុក​បាន ពេល​ខ្លះ​មាន​កូន​ហើយ​ក៏​រលូត​ទៅ​វិញ និង​អាច​មាន​កូន​នៅ​ក្រៅ​ស្បូន។ អត្ថបទពាក់ព័ន្ធ៖ រម្លូតកូនប្រឈមបញ្ហាអីខ្លះ? ការ​រំលូត​កូន​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​​ប្រសិន​បើ​យើង​មិន​ចង់​ឲ្យ​ភ្លាត់​មាន​កូន​នោះ គួរ​តែ​​បង្ការដោយជ្រើសរើសយកមធ្យោបាយពន្យារកំណើតណាមួយវិញ។​ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ?

បើតាម​ចំណាំ ​ចាស់​ៗ​បុរាណ​តែង​តែ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរ​ៗ ជាពិសេស​ឆា​ខ្ញី ខដាក់ម្រេច និង​សាច់​អាំង ​ចៀនប្រឡាក់ម្រេច​បែប​ក្រៀមក្រោះ ព្រោះ​ក្រោយ​ញ៉ាំ​រួច ប្រាកដ​ជា​ត្រូវការ​ផឹក​ទឹក​ច្រើន ហើយ​ការ​ផឹក​ទឹក​ច្រើន​នេះ​ធ្វើឲ្យ​សម្បូរ​ទឹកដោះ​ទៅ​បំបៅ​កូន ឯអាហារហឹរធ្វើឲ្យ​​សរសៃសសូង​ឆាប់រឹង។ តែ​ទង្វើ​បែប​នេះ គ្រូពេទ្យ​មិន​ឯកភាព​នោះ​ទេ។ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភពនៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា អាហារ​ហឹរ និង​ក្រៀមក្រោះ​នេះ ​មិន​ល្អ​ចំពោះ​ម៉ាក់​ៗ​ទេ ដោយសារ​គ្មាន​ជីវជាតិ​ច្រើន។ ម្យ៉ាង​ទៀត ​​ទើប​សម្រាល​កូន​រួច​ ម្តាយ​ត្រូវ​ការ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ពី​​​បន្លែ​ ជាពិសេស​ម៉ាក់​ៗ​ត្រូវ​ការ​ជាតិ​ទឹក​ជា​ចាំបាច់ ដូចនេះ​របប​អាហារ​គួរតែ​ជា​ប្រភេទ​សម្ល​មានទឹក ​គ្រឿង​ផ្សំសាច់ បន្លែ​ចម្រុះ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ “បាយ​ជា​អាហារ​ថាមពល និង​អាហារ​សាងសង់ដែល​ចាំបាច់​បំផុត ហើយ​បន្ថែម​ពី​នោះ​ រាងកាយ​ត្រូវការ​ជាតិ​ដែក កាល់ស្យូម ប្រូតេអ៊ីន ដែល​របស់​អស់​ហ្នឹង​មាន​នៅ​ក្នុង​បន្លែ សាច់ ត្រី ស៊ុត តែ​បើ​យើង​ញ៉ាំ​តែ​អាហារ​ក្រៀម វា​មិន​អាច​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់​រាងកាយ​ឡើយ ខណៈ​ដែល​ស្រីៗ​ទើប​ឆ្លង​ទន្លេ​រួច​ រឹតតែ​ត្រូវការ​លើស​ដើម”។ លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម លោកជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម បន្ត​ថា ដូច្នេះ​ហើយ​បាន​ជា​គេ​មាន​ក្បួនខ្នាត​សម្រាប់​ម៉ាក់​ៗ​ក្រោយ​សម្រាល​កូន​រួច​ ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​សព្វមុខ។ ក្នុង​នោះ​ម្ហូប​មួយ​ពេល​របស់​ម៉ាក់​ៗ​ មានសាច់ និង​បន្លែ​ត្រូវ​ស្មើ​គ្នា បើ​សាច់ ២ ខាំ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ

​ស្ត្រីពពោះ​ពេល​ខ្លះ ឃ្លាន​នេះ​ឃ្លាន​នោះ​ស្ទើរ​ទ្រាំ​មិន​បាន បែរ​ពេល​ខ្លះ​អត់​ឃ្លាន​អី​ទាំង​អស់ ឃើញ​អី​ក៏​រអើម ចង់ឆ្កួត ញ៉ាំ​មិន​ចូល។ ទោះ​យ៉ាង​ណា ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​អំឡុង​ពេល​ពពោះ ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ សុទ្ធ​តែ​ត្រូវ​ការ​អាហារ​ទ្រទ្រង់​ការ​លូត​លាស់​ជា​ចាំ​បាច់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ពិត​ ធ្វើ​ឲ្យ​យើង​សុខៗ​លែង​ឃ្លាន​អាហារ​ អំឡុង​ពេល​ពពោះ។ ១- ​ធុំ​អាហារអំឡុង​ពេល​ពពោះ ស្ត្រីមាន​ផ្ទៃ​ពោះ​ជាង​ពាក់​កណ្តាល​ធុំអាហារមួយ​ភាគ​ធំ​ ញ៉ាំ​អាហារ​មិន​ចូល ​ទាំងឃ្លានអាហារ​ទាំង​នោះ​​ខ្លាំង​ប៉ុនណា​ក៏​ដោយ។ ពេល​​​ធុំ​អាហារ​ណា​មួយ ​យើងនឹងលេច​ចេញ​អាការៈ​​ចាញ់គភ៌ ចង្អោរ និង​ក្អួត គ្រប់​ពេល ទាំង​ព្រឹក ថ្ងៃ ល្ងាច និង​យប់។ ជាធម្មតា បញ្ហា​ធុំ​អាហារ ​និងអា​ការៈចាញ់​ភាគ​ច្រើន មាន​រយៈ​ពេល​ ១ ​អាទិត្យ ​កើត​នៅអំឡុង​​ត្រីមាស​ទី​១ ក្រោយ​នៃ​ការ​ពពោះ។ ប៉ុន្តែ ​បើ​អាការៈ​ធុំ​អាហារ ញ៉ាំ​អីរក​តែ​ក្អួត នៅ​បន្ត​លើ​ពាក់​កណ្តាល​ត្រី​មាស​​ដំបូង វា​​អាច​បន្ត​​ដល់ទៅ ​៩ ​ខែ ​ឬ​ក្រោយ​សម្រាល ទើប​អាច​ត្រលប់​មក​រក​ភាព​ប្រក្រ​តី​វិញ។ ករណី​ធុំ​អាហារ ញ៉ាំ​មិន​ចូល​អំឡុង​ពេល​ពពោះ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​ជា​អាថ៌កំបាំង​ធម្មជាតិ​មួយដែលយើង​នៅ​តែ​មិន​អាច​យល់​បាន​ច្បាស់។ អ្នក​វិទ្យា​សាស្ត្រជឿ​ថា អាច​ជាក់​ពាក់ព័ន្ធ​ការ​ចាប់​ផ្តើម​បម្រែ​បម្រួល​​អ័រម៉ូន HCG អំឡុង​ពេល​ពពោះ ដែល​ជា​កត្តា​រួម​ចំណែក​ចម្បង​ធ្វើ​ឲ្យ​​យើង​មិន​ឃ្លាន​ចំណី ព្រោះ​អ័រ​ម៉ូន​នេះនឹង​កើន​​ឡើង​ខ្ពស់​បំផុត​នៅ​ត្រីមាស​ទី​១ […]


បញ្ហាផ្ទៃពោះ

អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​

រលូត​កូន​ ជា​បញ្ហា​មួយ​​ម៉ាក់ៗ​​​គ្រប់​​ៗ​រូប​មិន​ចង់​ជួប​ទាល់​តែសោះ តែ​ករណី​នេះ​នៅ​តែ​អាច​កើត​មានគ្រប់​ពេល យ៉ាង​ណា​មិញ​​ ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្រ្ត​អង់​គ្លេស​ បាន​​រក​ឃើញ​អ័រម៉ូន​​​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​។ តាម​សារព័ត៌មាន​ BBC នៅ​អង់គ្លេស​ ការ​ឲ្យ​អ័រម៉ូន​ឈ្មោះ Progesterone ដល់​ស្រីដែលធ្លាប់​មាន​បញ្ហា​រលូត​កូន​ និង​ធ្លាប់​ជួប​អាការៈ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​​ អាច​ឲ្យ​ស្ថានភាព​ទាំង​នេះ​ប្រសើរ​បាន ពោលគឺ​មិន​សូវ​ប្រឈម​​​អត្រា​រលូត​កូន​។ ​​ក្រុម​អ្នក​ស្រាវជ្រាវ​​នៅសាកលវិទ្យាល័យ​ Birmingham ចក្រភព​អង់គ្លេស ​បាន​​សិក្សា​លើ​ស្រីៗមាន​ផ្ទៃ​ពោះ​ប្រមាណ​ ៤​ ពាន់​នាក់​ ខណៈអ្នក​ចូល​រួម​ម្នាក់​ឈ្មោះ​ Samantha វ័យ​ ៣១ ​​ឆ្នាំ ដែល​ធ្លាប់​បាត់​បង់​កូន​​ដំបូង បាន​និយាយ​ថា បន្ទាប់​​ពីទទួល​បាន​​​អ័រម៉ូន​ (តាម​រយៈ​ការ​​បញ្ចូល​​អ័រម៉ូន​នេះ​តាម​រន្ធ​យោនី​) នាងបានផ្តល់​កំណើត​កូន​ទី​ពីរ​ឈ្មោះ​ Noah ​ដោយ​សុវត្ថិភាព។ ជនជាតិ​​អង់គ្លេស​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​បាន​ទៅ​ទទួល​អ័រម៉ូន​​នេះ​ ២​ ដង/ថ្ងៃ រហូត​ដល់​នាង​ពពោះ​ត្រឹម​សប្តាហ៍​ទី ​១៦​។ អត្ថបទពាក់ព័ន្ធ៖ កើតស្វាយ​ពេល​ពពោះ កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​គ្រឿង​ក្នុង ស្រីៗ​ពពោះ​ទៅ​ជា​ពង​កូន មកអ្វី? គ្រោះ​ថ្នាក់​ទេ? តាម​ព្រឹត្តិបត្រ​​ព័ត៌មាន​វេជ្ជសាស្រ្ត​ New England របស់​អង់គ្លេស អ័រម៉ូន Progesterone ជា​អ័រម៉ូន​​​ម្យ៉ាង​សំខាន់​សម្រាប់​ការ​ពពោះ​ ព្រោះ​​វា​​ជួយ​រក្សា​​សុក ស្បូន​ គភ៌​ ព្រម​ទាំង​​​ជួយ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​ស្រ្តី​នៅ​ពេល​មាន​គភ៌​ ហើយ​​អ័រម៉ូន​នេះ​ ក៏​ទទួល​​បាន​ការ​បញ្ជាក់​​ពី​ចំណុច​ពិសេស​ទាំង​នេះ​ ពី​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ