តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

    មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

    ម៉ាក់ៗ​ដែល​កំពុង​ពពោះ ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល​ដែល​ញ៉ាំ​ចំណី​អាហារ​នានា។ អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះអាច​ញ៉ាំ​ច្រើន​បាន​ទេ?

    កុំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែន​សុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​កំពុង​ពពោះ​ហើយ​ចង់​ញ៉ាំ​ទុរេន​នោះ គឺ​អាច​ញ៉ាំ​បាន ព្រោះ​ញ៉ាំ​ទុរេន​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ក៏​ប៉ុន្តែញ៉ាំ​តិច​បាន​ហើយ មិន​អាច​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ក្តៅ​ខ្លួន​បាន។

    ទោះ​យ៉ាង​ណា ដោយ​សារ​តែ​ទុរេន​មាន​ជាតិ​ស្ករ និង​កាបូអីដ្រាត​ខ្ពស់ ម៉ាក់​ៗ​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​គួរ​ចៀស​វាង​ដូចជា៖

    – ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ
    – ស្រ្តី​មាន​ផ្ទៃពោះ​​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺទឹកនោមផ្អែម
    – ស្រ្តី​មាន​ផ្ទៃ​ពោះ​​លើស​ទម្ងន់។

    សរុប​ទៅ ម៉ាក់ៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ទុរេន​បាន តែ​ត្រូវ​កំណត់​បរិមាណ​ដែល​ញ៉ាំ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព តែ​ប្រសិន​បើ​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ថា​មិន​ស្រួល គួរ​ទៅជួបគ្រូពេទ្យ។​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 18/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: