ចម្លើយពាក់ព័ន្ធការប្រើថ្នាំពន្យារកំណើតបន្ទាន់ ស្រីៗតែងសួរ “Hello គ្រូពេទ្យ”

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23/08/2019 . 4 បានអាន​ចំនួន
Share now

ឲ្យ​តែ​និយាយ​ពី​រឿងពពោះ ​ពន្យារកំណើត ពិសេសការ​ប្រើ​ថ្នាំបន្ទាន់ មាន​ស្រីៗជាច្រើន សួរ​នាំ​ “Hello គ្រូពេទ្យ” មិន​ចេះ​ចប់​មិន​ចេះហើយទេ ដោយ​សំណួរ​ភាគច្រើន គួរ​ប្រើ​ពេលណា? ប្រើរបៀបម៉េច? មាន​សុវត្ថិភាព​អត់?។ កុំឲ្យ​ស្រីៗ​គ្នា​យើង​ឆ្ងល់​ច្រើន​ទៀត អត្ថបទ​នេះ យើង​នឹង​ប្រាប់​ឲ្យ​អស់​ហ្មង គួរ​ប្រើ​ពេល​ណា? មាន​សុវត្ថិភាព និង​ផល​ប៉ះពាល់​ម៉េចខ្លះ? ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- អ្វី​ជា​ថ្នាំ​ពន្យារ​កំណើតបន្ទាន់?

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​ នៃការ​រួមភេទ​ដែល​មិន​បានការពារ។ ជាធម្មតា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មាន​ប្រសិទ្ធ​ភាពខ្ពស់ បើ​យើង​ប្រើ​អំឡុង​ពេល​ចន្លោះ ៧២ម៉ោង ចាប់ពី​ពេល​​រួមភេទ​រួច​។

២- ហេតុអី​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ?

ហេតុ​ផល​ចម្បង​ស្រីៗ​ប្រើ​ត្រូវ​ថ្នាំ​នេះ ដើម្បី​ការ​ពារ​កុំ​ឲ្យ​​មាន​ផ្ទៃ​ពោះ​ នៅ​ពេល​​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បរាជ័យ ដូច​ជា៖

– ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ
– របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD)
– ដាក់ បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វា​មាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក
– ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ ដង​ជាប់​​គ្នា
– រួម​ភេទ​ដោយ​មិន​បាន​ការពារ។

៣- ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​សុវត្ថិភាពអត់?

មិន​ធ្លាប់​មាន​ភ័ស្ដុតាង​គ្រោះ​ថ្នាក់​រហូត​ដល់​​ស្លាប់ ​បណ្ដាល​មក​ពី​ថ្នាំ​នេះ​ទេ។ អ្នក​ជំនាញ​បញ្ជាក់​ថា គុណ​ប្រយោជន៍ថ្នាំ​នេះ​ មាន​ច្រើន​ជាង​គុណ​វិបត្តិ​។

ថ្នាំ​ពន្យារកំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ម៉ោង ​មិន​មាន​ហានិភ័យ ​ឬ​ផល​រំខាន​​កើត​មាន​យូរ​អង្វែង​នោះ​ទេ ប៉ុន្តែ​វា​អាច​តែ​មាន​ផល​រំខាន​តិច​តួច​ នៅ​ពេល​ដែល​ប្រើ​ថ្នាំ​នេះ។ ទោះ​បី​ស្ថិត​ក្នុងពេល​យើង​កំពុង​មាន​បញ្ហាសុខភាព​​ផ្សេងៗ ​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ដុំឈាមកក ឬ​ជំងឺ​បេះ​ដូង​ មិន​អាច​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ធម្មតា​បាន ស្រីៗ​គ្នា​យើង នៅ​អាច​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ​បាន​ដែរ នឹង​មាន​សុវត្ថិភាពទៀត​ផង​ដោយ​សារ​តែ​អ័រម៉ូនក្នុង​ថ្នាំ​នេះ គឺជា​ប្រភេទ​អ័រម៉ូនអឺស្ត្រូសែន និង​ប្រូ​ហ្គេស្ទីន មិន​បង្ក​​គ្រោះ​ថ្នាក់​ ដូចថ្នាំ​ពន្យា​កំណើត​ធម្មតា​ទេ។

ថ្នាំពន្យារកំណើត ៧២ម៉ោង Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

៤- ​ថ្នាំ​ពន្យារកំណើតបន្ទាប់មាន​​ផល​រំខាន​អ្វី​ខ្លះ?

ដូច​ធ្លាប់​បាន​ប្រាប់អ៊ី​ចឹង ថ្នាំ​នេះ ​មិន​បង្ក​ឲ្យ​មាន​ផល​រំខានធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​នោះ​ទេ ព្រោះ​​ត្រូវ​បាន​អនុម័ត​តាម​បែប​វេជ្ជសាស្ត្រ​ ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ពីសំណាក់​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​អាមេរិក FDA ដោយ​អះអាង​មាន​សុវត្ថិភាព​សម្រាប់​ស្រីៗ​គ្រប់​រូប។ ប៉ុន្តែថ្នាំ​នេះ ក៏​អាច​បង្កឲ្យ​​មាន​ផល​រំខាន​ខ្លះៗ ចំពោះស្រីៗ​គ្នា​យើង​ដូច​ជា៖

– ចង្អោរ
– ក្អួត
– ចុក​រមួល​ពោះ​ផ្នែក​ខាង​ក្រោម
– ហូរ​ឈាម​ខុស​ធម្មតា
– អស់​កម្លាំង
– ឈឺ​ក្បាល
– វិល​មុខ
– សុដន់​ឈឺជាង​ អាការៈ​ធ្លាប់​ឈឺ​មុនៗ។

៥- ពេល​ណា​​ត្រូវ​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​?

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​ត្រូវ​ប្រើ​ឲ្យ​បាន​​លឿន​ នៅ​ក្រោយ​ពេល​​រួម​ភេទដោយ​​មិន​បាន​ការពារ​ ព្រោះ​នៅ​ពេល​លេប​កាន់​តែ​លឿន ​ថ្នាំ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​នេះ មាន​ប្រភេទ​ខ្លះ ​អាច​មាន​ប្រសិទ្ធិភាព​បាន​រហូត ១២០ម៉ោង បន្ទាប់​ពី​រួម​ភេទ​រួច ខណៈ​ថ្នាំ​ប្រភេទ​ខ្លះ​ទៀត មាន​ប្រសិទ្ធ​ភាព​តែ ​៣​ថ្ងៃ​ ឬ ៧២ម៉ោង បន្ទាប់​ពី​រួម​ភេទ​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ ​ទើប​ត្រូវ​ប្រើ​ថ្នាំ​នេះ ឲ្យ​លឿន​តាម​អាច​ធ្វើ​ទៅ​បាន​។

៤- ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​រំលូត​កូន​បានអត់?

លេប​ថ្នាំ​ពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង ​មិន​អាចប្រើ​ជា​ថ្នាំ​រំលូត​កូន​បានទេ ព្រោះ​វា​មាន​ប្រសិទ្ធភាពទប់​ស្កាត់​ការ​​បង្ក​កំណើតមុន​ពេល​មាន​ផ្ទៃ​ពោះ​ប៉ុណ្ណោះ ដោយ​ពន្យារ​ ឬ​បញ្ឈប់​ការ​បញ្ចេញ​ពង​មេជីវិត​ញីនៅ​ក្នុង​ស្បូន​ស្រីៗ។ ក្នុង​ករណី គ្នា​យើងមាន​ផ្ទៃ​ពោះ​រួច​ហើយ ថ្នាំ​នេះ​គឺ​មិន​មាន​ប្រសិទ្ធិ​ភាព ​ធ្វើឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែយ៉ាងណា បើ​យើង​​មាន​ផ្ទៃ​ពោះ ពេទ្យ​ណែនាំ​ឲ្យឈប់​ប្រើ​ថ្នាំ​នេះ​។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

    អាហារបំប៉ន - ស្ត្រី​ចំនួន​និយាយ​ថា ការ​ថែទាំ​ខ្លួន និង​ញ៉ាំ​ពពួក​វីតាមីន គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 01/07/2020 . 2 បានអាន​ចំនួន

    ស្រីៗទាំងនេះ មានហានិភ័យខ្ពស់ប្រឈមមានកូនក្រៅស្បូន

    កូនក្រៅស្បូន - រាល់​ការ​ពពោះ​ទាំង​អស់​មិន​មែន​ជា​ការ​ងាយ​ស្រួល បើ​មិន​ប្រយ័ត្ន​អាច​មាន​ផ្ទៃពោះ​មិន​ប្រក្រតី​ដូច​ជា កូន​នៅ​ក្រៅ​ស្បូន ដែលស្ត្រីប្រឈមខ្លាំង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    មានផ្ទៃពោះ, សុខភាពម្ដាយ, ពពោះ 30/06/2020 . 2 បានអាន​ចំនួន

    មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

    សម្រាលកូនមុនខែ - មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើសញ្ញា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    សម្រាលកូន, ពពោះ 30/06/2020 . 2 បានអាន​ចំនួន

    ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

    មើលមាត់ស្បូន - ម៉ាក់​ៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សម្រាល​កូន ច្បាស់​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ដែល​ត្រូវ​ពេទ្យ​លូក​មើល​សភាព​ស្បូន​ហើយ តែ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    សម្រាលកូន, ពពោះ 30/06/2020 . 1 បានអាន​ចំនួន

    អត្ថបទគួរអាន

    កូនភ្លោះ

    ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ខ្សោយបញ្ញាពីកំណើត

    ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ចាញ់កូន

    ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 02/07/2020 . 1 បានអាន​ចំនួន
    ពពោះ

    ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន