មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ មកពីមូលហេតុអីទៅ?(វីដេអូ)

ក្រៅ​ពី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ស្រីៗ​ក៏​ជួប​បញ្ហា​ទឹក​នោម​ប្រៃ​ពេល​ពពោះ​ដែរ ហើយ​ជំងឺ​ទាំង​២​មុខ​នេះ សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ តើ​ទឹក​នោម​ប្រៃ​ពេល​ពពោះ​មាន​រោគ​សញ្ញា​អី​ខ្លះ? បណ្តាល​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​រោគ​សញ្ញា និង​មូល​ហេតុ​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ។ ១. រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ប្រៃ – ស្រវាំង​ភ្នែក – ហើម​មុខ ត្របកភ្នែក – ហើម​ជើង – ទឹក​នោម​មាន​ពណ៌​លឿង​ខាប់ មាន​ពពុះ​ច្រើន – ឈឺ​ចាប់​តាម​ឆ្អឹង​ជំនី – ឈឺក្បាល ២. មូលហេតុ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ស្រីៗ​ពពោះ​លើស​សម្ពាធ​ឈាម និង​ទឹក​​នោម​ប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​​របស់​សុក។ នៅ​​ពេល​សុក​ធ្វើការ​មិន​បាន​ល្អ នាំ​ឲ្យ​សរសៃ​ឈាម​មួយ​ចំនួន​រីក​ធំ ឬ​ក៏​រួម​តូច ធ្វើ​ឱ្យ​ការ​នាំ​ឈាម​មក​ចិញ្ចឹម​កូន និង​សុក​​មិន​​បាន​​ល្អ  ​បណ្ដាល​​ឱ្យ​​លេច​​ចេញ​​រោគ​​សញ្ញា​មួយ​​ចំនួន ដូច​ជា​​ការ​​ឡើង​ឈាម ​ទឹក​ចូល​ក្នុង​សួត  ទឹក​​នោម​​ប្រៃ ហើម​ ឬ​​ប្រកាច់។ ៣. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ មាន​ជំងឺ​ទឹកនោម​ប្រៃ​ពេល​ពពោះ បង្ក​​ហានិភ័យ​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រឡា​ភ្លើងធ្ងន់ធ្ងរ និង​ឈាន​ដល់​ក្រឡា​ភ្លើង ដូចនេះ​​ស្ត្រី​​ចាំបាច់​​ត្រូវ​​តែ​​ទៅ​​ជួប​​គ្រូពេទ្យ​​ដើម្បី​​តាម​​ដាន​សុខភាព​​ឲ្យ​​បាន​​ទៀង​​ទាត់ ហើយ​បើ​មាន​សញ្ញា​អ្វី​មួយ​មិន​ប្រក្រតី​គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ។


មានផ្ទៃពោះ

មូលហេតុនេះហើយ ប្រើថ្នាំពន្យារកំណើតនៅតែអាចមានកូន

ស្រីៗ​យើង​ធ្លាប់​ឆ្ងល់ទេ ថា​បើ​ផឹក​ថ្នាំ​ពន្យារ​កំណើត​ហើយ​អាច​មាន​កូន​ដែរ​អត់? បើ​មាន​មក​ពី​មូល​ហេតុ​អ្វី? ពិត​ណាស់​ ថ្នាំ​ពន្យារ​កំណើត​ត្រូវ​គេ​ជឿថា មាន​ប្រសិទ្ធភាព​ដល់​ទៅ ៩៩% ឯណោះ។ យ៉ាង​ណា ទោះ​អត្រា​មាន​កូន​អំឡុង​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត នៅ​សល់​តែ​ ១% ក្តី ក៏​នៅ​តែ​អាច​មាន​ដែរ ហើយ​មូល​ហេតុ​កំពុង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ហើយ នៅ​តែ​មាន​កូន គឺ​មាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ។ ១- ភ្លេចញ៉ាំថ្នាំ ​បើ​ស្រីៗ​គ្នា​យើងឧស្សាហ៍​​រួម​ភេទ​នោះ​ ការ​ខក​ខាន​ប្រើ​ថ្នាំ​តែ​មួយ​ដង ​ក៏​អាច​បណ្តាល​ឲ្យយើង​​មាន​ផ្ទៃ​ពោះ​បាន​ដែរ។ ដូច្នេះ ​បើ​ភ្លេច​លេប​ថ្នាំ​ ​ត្រូវ​លេប​ថ្នាំ​ទ្វេ​ដង​ភ្លាម​ៗ និង​ប្រើ​ទម្រង់​ថ្នាំ​ពន្យារ​កំណើត​ជំនួស​មួយ​ផ្សេង​ទៀត ​នៅ​ពេល​យើង​​មាន​ភាព​សកម្ម​​រួម​ភេទ។ ២- ប្រើមិនតាម​ពេល​កំណត់​ ឥទ្ធិពល​ថ្នាំ​ពន្យារ​កំណើត ​គឺ​​កាន់​តែចុះ​​ទាប ​ទៅ​តាម​រយៈពេល ដូច្នេះបើ​យើង​​បាន​ប្រើ​ថ្នាំ​ហួស ២៤ ម៉ោង​ក្រោយ​ពី​រួម​ភេទ ​នោះ​ប្រសិទ្ធភាព​​ថ្នាំ​នឹង​លែង​មាន​ទៀត​ដែរ។ ការ​យឺត​យ៉ាវ​លេប​ថ្នាំ​ត្រឹម​ ១-២ ​ម៉ោង ​ក៏​អាច​បណ្តាល​ឲ្យ​​មាន​ផ្ទៃ​ពោះ​បាន​ដូច​គ្នា។ ៣- បានប្រើថ្នាំផ្សេងទៀតប្រឆាំងនឹងប្រសិទ្ធភាពថ្នាំពន្យារកំណើត ថ្នាំ​មួយ​ចំនួន​ ដូច​ជា ​ថ្នាំ​ប្រកាច់ ថ្នាំ​ផ្សះ ថ្នាំ​ព្យាបាល​មេរោគ​អេដស៏ និងថ្នាំ​រុក្ខជាតិ St. John’s Wort សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​កាត់​បន្ថយ​ប្រសិទ្ធភាព​​ថ្នាំ​ពន្យារ​កំណើត​បាន។ នៅ​ពេល​យើង​​ប្រើ​ថ្នាំ​ទាំង​នេះ​ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ពី​ផល​ប៉ះ​ពាល់​​អាច​កើត​មាន​លើ​ការ​ពន្យារ​កំណើត​របស់​យើង ក៏​ដូច​ជា​សួរ​នាំ​ពី​​វិធីសាស្រ្ត​ពន្យារ​កំណើត​មាន​ប្រសិទ្ធ​ភាព​ផ្សេង​ទៀត។ ៤- ផឹកស្រា ផឹក​ស្រា​មុន​ពេល​រួម​ភេទ ​អាច​បង្កើន​ឱកាស​មាន​កូន​បាន​ ទោះ​បី​ជាយើង​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​រួច​ក៏​ដោយ។ ថ្លើម​ ​មាន​មុខ​ងារ​​គ្រប់​គ្រង​ធ្វើ​​មេតាបូលីស និង​ការ​ស្រូប​នូវ​យក​សារជាតិ​ថ្នាំយើង​​បាន​ប្រើ […]


មានផ្ទៃពោះ

ម៉ាក់ៗឆ្ងល់អត់? អាការចាញ់កូន​ខ្លាំង​នៅសប្ដាហ៍ទីប៉ុន្មាន?

បើនិយាយ​ពី​អាការ​ចាញ់​កូន ស្ត្រីៗគ្នា​​យើងភាគច្រើន ដែល​កំពុង​តែ​ពពោះ ឬធ្លាប់​ឆ្លង​កាត់​ការ​ពពោះ ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​បញ្ហានេះ​ឡើយ​។ ហេតុនេះ ម៉ាក់​ៗ​ភាគ​ច្រើន ប្រាកដ​ជា​ដឹង​ថា​ អាការចាញ់​កូន​កើត​ឡើង​​នៅ​ពេល​ណា ហើយ​អាការ​នេះ កើន​ឡើង​ខ្លាំងនៅពេល​ណា។ ចុះ​ស្រីៗ​យើង​ដែល​មាន​បំណង​ចង់​យក​កូន ឬ​កំពុង​តែ​មាន​អាការចាញ់​កូន តើ​បាន​ដឹង​ហើយ​ឬនៅថា អាការចាញ់​កូន​កើតឡើងខ្លាំងនៅពេលណា និងបាត់នៅពេលណា? បើ​អ៊ីចឹង​ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​។ ១.​តើ​អាការ​ចាញ់​កូន​កើត​មាន​នៅ​ពេលណា? គ្នា​យើង​ប្រ​ហែល​ជា​បាន​ដឹង ឬ​បាន​ឃើញ​​ហើយ​ថា​អាការចាញ់​កូន​អាច​មាន​ដូច​ជា​ក្អួត ចង្អោរ និង​មាន​ចេញ​ទឹក​មាត់​ច្រើន​ខុស​ធម្មតា​ជា​ដើម​។ អាការទាំង​នេះ​ជា​អាការ​ធម្មតា​របស់​ស្រីៗ​យើង​ដែល​កំពុង​តែ​ចាញ់​កូន​។ ស្រីៗ​យើង​មួយ​ចំនួន​​អាការ​ចាញ់​កូន​អាច​លេច​ចេញ​នៅ​ពេល​ណា​មួយ​​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង តែ​មាន​ខ្លះ​ទៀត​អាការចាញ់​កូន​ធ្វើ​ទុក្ខ​តែ​ពេល​ល្ងាច​ក៏​មាន​។​ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក អាការ​ចាញ់​កូន​របស់​មនុស្ស​ស្រី​យើង​មាន​សភាព​ខុសៗ​គ្នា អ្នក​ខ្លះ​ចាប់​ផ្ដើម​ចាញ់​​កូន​នៅ​សប្ដាហ៍​ទី​៥ទៅ​ទី៦​នៃ​ការ​មាន​ផ្ទៃពោះ និង​អ្នក​ខ្លះ​គ្រាន់​តែ​ចាប់​ផ្ដើម​មាន​អាការ​ចង្អោរ​ ក៏​អាច​ជា​សញ្ញា​ដំបូង​នៃ ការ​មាន​ផ្ទៃ​ពោះ​ដែរ​។​ ដូច​នេះ ស្រីៗ​យើង​អាច​ចាប់​ផ្ដើម​មាន​អាការចាញ់​កូន​បាន​គ្រប់​ពេល​បន្ទាប់ពី​​ពីរ​សប្ដាហ៍​នៃ​ការ​បាត់​រដូវ និង​មាន​ការ​បង្ក​កំណើត​។​ អាការចាញ់​កូន​អាច​មាន​ពី​ស្រាល​ទៅ​ធ្ងន់ ដោយ​អាការ​ស្រាល​គ្រាន់តែ​មិន​សូវ​ចង់​ញ៉ាំ​អាហារ ឬ​ធុំ​ក្លិន​អាហារ​ជាដើម និង​អាការ​ធ្ងន់​ធ្ងរ​អាច​ក្អួត ចង្អោរ​ ញឹកញាប់​​ផង​ដែរ​។ ២.​ពេលណា​អាការចាញ់​កូន​មាន​កាន់តែ​ខ្លាំង?​ ដូច​យើង​បាន​និយាយ​ពី​ខាងលើ​អ៊ីចឹង អាការ​ចាញ់​កូន​របស់​ស្រីៗ​យើង​ម្នាក់ៗ មាន​ភាព​ខុស​ប្លែក​គ្នា មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ។ យ៉ាងណា ក្នុង​ករណី​ជា​ទូទៅ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ចាញ់​កូន​ខ្លាំង​​នៅ​សប្ដាហ៍​ទី​៩ និង​ទី​១០​នៃ​រយៈពេល​​មាន​ផ្ទៃពោះ។ [embed-health-tool-ovulation] ថ្វី​បើ​អាការចាញ់​កូន​ធ្វើ​ឲ្យ​ស្រីៗ​យើង​ពិបាក​ក្នុង​ខ្លួន តែ​វា​មិន​បង្ក​ជា​សញ្ញា​គំរាម​កំហែង​ណាមួយ​នោះ​ទេ ហើយ​អាការ​នេះ​ នឹង​ថម​ថយ​ទៅ​វិញ​​បន្ទាប់ពី​ត្រីមាស​ទី​១។ ការសិក្សា​ខ្លះ​ថា​អាការចាញ់​កូន​ខ្លាំង​អាច​មាន​នៅ​ចន្លោះ​សប្ដាហ៍​ទី​៦ទៅ​ទី១៨​នៃ​រយៈពេល​ពពោះ ដែល​ថា​នេះ​ក៏ជា​រយៈពេល​ដែល​សរីរាង្គ​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​ផង​ដែរ។ ក្រៅ​ពី​នេះ​ការសិក្សា​ក៏​បង្ហាញ​ដែរ​ថា […]


មានផ្ទៃពោះ

ម៉ាក់ៗពពោះ ចែកបទពិសោធន៍សាមញ្ញៗ ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុងមានកូន

បើ​យើង​និយាយ​ពី​រឿង​ជុំ​វិញការ​ពពោះ ម៉ាក់ៗ​ខ្លះ​ច្បាស់​ជា​ល្វីង​មុខ ព្រោះ​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​គ្រប់​រូប​ត្រូវផ្ដោត​សំខាន់​ទៅ​លើ​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ បើ​ថ្លោះធ្លោយ​អាច​មាន​បញ្ហា​ដល់​សុខភាព និង​អា​អូន​នៅ​ក្នុង​ផ្ទៃ​។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​បទពិសោធន៍​ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុង​ពេល​ពពោះ របស់​ម៉ាក់ៗ​ដែល​ធ្លាប់​ពពោះ​។ ទាក់​ទង​នឹង​បញ្ហា​ការ​ពពោះ​នេះ លោក​ស្រី សរ សុភ័ក្ត ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា "នៅ​ពេល​ដែល​ធ្វើ​តេស្ត​ផ្ទៃពោះ​ដោយ​ខ្លួន​ឯង​រួច​ហើយ ខ្ញុំ​បាន​ទៅ​ពិគ្រោះ និង​ពិនិត្យ​អេកូ​ម្ដង​ទៀត​ជាមួយ​គ្រូពេទ្យ ដើម្បី​មើល​ថា តើ​កូន​ស្ថិត​ក្នុង ឬ​ក្រៅ​ស្បូន​ឲ្យ​ច្បាស់ ងាយ​ស្រួល​សម្រាប់​យើង​មើល​ថែ​កូន ។ " លោក​ស្រី​បន្ត​ថា អំឡុង​ពេល​ពពោះ ពេទ្យ​ណែនាំ​ឲ្យ​យើង​ហាត់​ប្រាណ ប៉ុន្តែ​មិន​មែន​ដឹង​ថា​ពពោះ​ភ្លាម​ចាប់​ហាត់​ប្រាណ​ភ្លាម​ទេ។ នៅ​ក្នុង​ត្រី​មាស​ទី១ ម៉ាក់ៗ​ពពោះ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ ដូច​នេះ​ហើយ ពេទ្យ​មិន​ណែនាំ​ឲ្យ​ហាត់​ប្រាណ​អំឡុង​ពេល​នេះ​ទេ ប៉ុន្តែ ពេល​ពពោះ​ដល់​ត្រី​មាស​ទី២ ម៉ាក់ៗ​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដោយ​ការ​ដើរ រយៈ​ពេល​១៥-២០​នាទី/ថ្ងៃ ហើយ​បើ​ម៉ាក់ៗ​មាន​ពេល​អាច​ទៅ​ហាត់​យូហ្គា​សម្រាប់​ស្ត្រី​ពពោះ​ក៏​បាន។ ជា​ទូទៅ ស្ត្រី​ពពោះ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ញ៉ាំ​ចំណី​អាហារ​ណា​ដែល​ល្អ​ដល់​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ បើ​តាម​ការ​ឆ្លង​កាត់​របស់​លោក​ស្រី គឺ​អាហារ​ដែល​ល្អៗ​នោះ​គឺ​បន្លែ សាច់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ​យើង និង​គ្រាប់​ធញ្ញជាតិ ហើយ​ម៉ាក់ៗ​ពពោះ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​គ្រប់​មុខ​ព្រោះ​វា​ល្អ​សម្រាប់​កូន។ ក្រៅ​ពី​អាហារ​ធម្មជាតិ​យើង លោក​ស្រី​ក៏​ប្រើ​ជា​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ដោយ​សារ​វា​ជួយ​ដល់​ឆ្អឹង ខួរ​ក្បាល ភ្នែក និង​ការ​លូតលាស់​កម្ពស់​របស់​កូន។ ចំណែក ​អាហារ​ដែល​លោក​ស្រី សរ សុភ័ក្ត ចៀសវាង​មិន​ញ៉ាំ​ពេល​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កូន​មាន​ដូច​ជា៖ ១. កាហ្វេ […]


មានផ្ទៃពោះ

ជិត ឬគ្រប់ខែហើយ ម៉ាក់ច្បាស់ជារំភើបផង ភ័យផង តែត្រូវប្រយ័ត្នរឿងប៉ុន្មាននេះ

ម៉ាក់ៗ​ពពោះ​ប្រាកដ​ជា​បាន​ត្រៀម​លក្ខណៈ​ច្រើន មុន​នឹង​ថ្ងៃ​សម្រាល​អាអូន​បាន​មក​ដល់។ ទន្ទឹម​នឹង​ការ​ត្រៀម​លក្ខណៈ ស្ត្រី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​បញ្ហា​មួយចំនួន ពិសេស​កៀក​ដល់​ថ្ងៃ​សម្រាល​មែន​ទែន។ ប្រធាន​​ផ្នែក​​សម្ភព និង​​រោគ​​ស្ត្រី នៃ​​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ណែនាំកុំឲ្យធ្វើរឿង ៤ យ៉ាងនេះ។ ១- ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។ ២- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។ ៣- កុំ​បំប៉ន​អាហារ​ពេក ខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំង​ពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។ ៤- កុំ​បារម្ភ​ខ្លាំង​ពេក ជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បារម្ភ​ពេក​ទេ នាំ​ឲ្យ​ស្ត្រេស​លើស​ដើម កាន់​តែ​ពិបាក​ខ្លាំង​ពេល​ដល់​ថ្ងៃ​សម្រាល។


បញ្ហាផ្ទៃពោះ

ស្រីៗ​ពពោះ កុំ​ឲ្យ​ឡើងគីឡូខ្លាំងពេក អាចជួបបញ្ហា ២យ៉ាងនេះ

ពេលពពោះ ស្រីៗយើង​អាច​ឡើង​គីឡូ​​ស្រឺតៗតែម្ដង។ អ៊ីចឹង យើង​ត្រូវ​ប្រយ័ត្ន​ ព្រោះ​អំឡុង​ពពោះ ឡើង​គីឡូ​ខ្លាំង​ពេក មិន​ល្អ​ទេ មាន​គ្រោះ​ថ្នាក់​ខ្លាំង អាច​បង្ក​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន គ្រោះ​ថ្នាក់​ទាំង​ម្ដាយ ទាំង​គភ៌។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ស្រីៗ​យើង​ពី​ជំងឺ​ងាយ​កើត​បំផុត បើ​មិន​គ្រប់​គ្រង​គីឡូ​បាន​ល្អ ពេលពពោះ។ ១- ជំងឺ​ទឹក​នោម​ផ្អែម ស្រីៗ​មាន​ផ្ទៃ​ពោះ ហើយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​ងាយ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បំផុត​អំឡុង​ពេល​ពពោះ។ បន្ទាប់​ពី​សម្រាល ក្មេង​អាច​នឹង​កើន​លើស​ទម្ងន់​ខ្លាំង​នៅ​អាយុ​ ៣ ឆ្នាំ និង​អាច​មាន​បញ្ហា​ផ្សេងៗ​ទៀត ដូច​ជា ស្បែក​ឡើង​លឿង​ បញ្ហា​ដង្ហើម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ ដើម្បី​បញ្ចៀស​ជំងឺ​នេះ​បាន ពេទ្យ​នឹង​ណែ​នាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម។ – តម​អាហារ៖ គ្រូពេទ្យ អាច​នឹង​ជួយ​បង្រៀន​យើង​ពី​វិធី​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​សម្រាប់​សុខភាព។ ពេទ្យ​ក៏​នឹង​ណែនាំពី​របៀប​ចែក​ កម្រិត​អាហារ និង​ពេល​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ។ នរណា​ក៏​ដឹង​ថា​បន្លែ ផ្លែ​ឈើ នំប៉័ង​អង្ករ​សម្រូប នំ​ស្រួយ​ធ្វើ​ពី​អង្ករ​សម្រូប និង Cereals (គ្រាប់​ធញ្ញជាតិ) គឺ​សុទ្ធ​តែ​ជា​ប្រភព​ជាតិ​សរសៃ​ធម្មជាតិ មាន​ជីវជាតិ​ល្អ​សម្រាប់​រាងកាយ។ បង្កើន​ញ៉ាំ​ជាតិ​សរសៃ ១០ ​ក្រាមរៀង​រាល់ គ្រប់​ពេល​ញ៉ាំ​អាហារ អាច​បន្ថយ​ហានិភ័យជំងឺ​ទឹកនោមផ្អែម ដល់​ទៅ ២៦ ភាគរយ។ – បញ្ចេញ​សកម្មភាព​រាង​កាយ៖ ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ […]


មានផ្ទៃពោះ

កើត​ជំងឺ​ឫសដូងបាត​ពេល​ពពោះ គួរឲ្យបារម្ភកម្រិតណា?

ពេល​ស្រី​ៗ​យើង​ចាប់​ផ្ដើម​ពពោះ អាច​ចាត់​ទុក​ថា​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​ជិវិត​​ទៅ​ហើយ ដោយសា​រ​ជួប​បញ្ហា​ចាញ់​កូន​ផង ពិបាក​ធ្វើ​ដំណើរ និង​ថែម​ទាំង​ត្រូវ​ប្ដួរ​បែប​បទ​នៃ​ការ​រស់​នៅ​ទៀត​ផង​។ ចុះ​យើង​សាក​ស្រម៉ៃ​មើល​ថា បើ​កំពុង​ពពោះ ហើយ​ស្រីៗ​យើង​ជួប​បញ្ហា​ជំងឺ​ឫស​ដូង​បាត​ទៀត​នោះ​នឹង​ទៅជា​យ៉ាងណា?​​​​​ ហេតុ​អ្វី​បានជា​ស្រ្តី​មាន​ផ្ទៃ​ពោះ​ខ្លះ​កើត​ជំងឺ​ឫស​ដូង​បាត ហើយ​​កើតឡើងដោយរបៀបណា?​ ១-មូលហេតុនៃការកើតជំងឺ​ឫសដូងបាត​ ទារក​ដែល​កំពុង​លូត​លាស់​នៅ​ក្នុង​ស្បូន​នឹងបង្កើន​សម្ពាធ​យ៉ាងខ្លាំង​ទៅ​លើ​ឆ្អឹង​អាង​ត្រគាក​របស់​ម៉ាក់ៗ​។ ធម្មជាតិ​នៃការ​មាន​ផ្ទៃ​ពោះគឺ​ទារក និង​ជាលិកា​ជុំវិញ​ស្បូន​នឹង​មាន​ការលូត​លាស់​ជាបន្ត​បន្ទាប់​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​សម្ពាធ​កើន​ឡើង​រហូត​។ ដូច្នេះ​ ករណី​ជំងឺ​ឫស​ដូង​បាត​ភាគ​ច្រើន​កើត​ឡើង​ជាធម្មតា​នៅ​ត្រីមាសទី៣​ ។ សម្ពាធ​នេះ​កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​សរសៃឈាម​វ៉ែន​នៅ​ក្នុង​បំពង់​រន្ធគូទ។ លើស​ពី​នេះ​ទៀត​អ័រម៉ូន​ដែលទាក់​ទង​នឹង​ការមាន​ផ្ទៃពោះ​ក៏ដើរ​តួនាទី​សំខាន់​ផងដែរ​។ ការ​កើនឡើង​នៃអ័រម៉ូន​មាន​ ដូច​ជា​អ័រម៉ូន​អ៊ឺស្ត្រូសែន​ និង​ប្រូ​សេស្តេរ៉ូន​ធ្វើឲ្យ​ការដឹក​ជញ្ជូន​ចំណី​អាហារ​នៅក្នុង​ពោះវៀន​មាន​ការ​ថយ​ចុះ ដែល​ធ្វើឲ្យ​ស្ត្រីមាន​ផ្ទៃពោះ​ជួប​បញ្ហា​ទល់​លាមក និង​លាមក​មាន​សភាព​រឹង​ដែល​នាំ​ឲ្យ​មាន​ការវិវត្ត​ជា​ជំងឺ​ឫស​ដូង​បាត​។ អ័រម៉ូន​ទាំង​នេះ​ក៏ជះ​ឥទ្ធិពល​ដល់​ជញ្ជាំង​សរសៃឈាម​ ដែល​បណ្តាល​ឲ្យ​មាន​ការហើម​ផង​ដែរ​។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​មាន​ការកើន​ឡើង​បរិមាណ​ឈាម​ដែល​បង្កើន​ឲ្យ​មាន​ការ​កកស្ទះ​សរសៃ​ឈាម​នៅ​ក្នុង​រន្ធគូទ​។ ២-វិធី​ការពារ វិធី​មួយ​ចំនួន​អាច​ជួយ​​ការ​ពារ​ស្រ្តី​មាន​ផ្ទៃពោះ​រួច​ផុតពីការ​វិវត្ត​នៃជំងឺឫសដូង​បាតនេះ​ដែរ​។​​​ វិធី​មួយ​ក្នុង​ចំណោម​នោះ​គឺ​បង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ និង​ផ្លែឈើ។ ផ្លែឈើ​ដូចជា​ផ្លែ​សេ​ផ្លែបឺរី ផ្លែប័រ ចេកទុំ និង​ផ្លែល្ហុងទុំ​ គឺសុទ្ធ​ជាប្រភព​ដ៏​ល្អ​នៃជាតិ​សរសៃ។ ដូច​គ្នា​ដែរ​ ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​ក៏​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែរ​។ មួយ​ទៀត ស្រីៗ​យើង​កំពុង​ពពោះ​មិន​ត្រូវទប់​ឬ​ទ្រាំ​នៅ​ពេល​ឈឺពោះ​ចង់​បត់​ជើង​ធំ​​នោះទេ។ ក្រៅ​ពីនេះ​ស្ត្រី​មានផ្ទៃពោះ​ក៏ត្រូវបាន​ណែនាំមិន​ឲ្យ​អង្គុយ ឬឈរ​យូរ​ពេក​ទេ។ ដើម្បី​ជួយ​ដល់​ចរន្ត​ឈាម​ស្រីៗ​យើង​គួរតែឧស្សាហ៍​ដើរ​ពីរ​បី​ជំហាន​រៀង​រាល់​មួយ​ម៉ោង​ម្តង។​ ដំណឹង​ល្អ​អំពី​ជំងឺ​ឫសដូងបាត​ដែល​បណ្តាល​មក​ពីការ​មានផ្ទៃពោះ​គឺជា​បញ្ហា​អាច​នឹង​បាត់​ទៅវិញ​ក្រោយ​ពេល​សម្រាល​កូន​។ បរិមាណ​ឈាម​ក្នុង​ចរាចរ​ឈាម ​សម្ពាធ​ក្នុង​ពោះ និង​អ័រម៉ូន​ក្នុង​អំឡុង​ពេល​មានផ្ទៃពោះ ​នឹង​ត្រូវ​កាត់​បន្ថយ​ក្រោយ​ពេល​សម្រាល​កូន​រួច​។ ក្រោយ​ពេល​កើត​កូន​ហានិភ័យ​ទាំងនោះ​នឹង​មាន​ការ​ថយ​ចុះ​មក​​​ដូច​មនុស្ស​ធម្មតា​ដែរ។ ៣-ហានិភ័យសុខភាពផ្សេងទៀតពេល​មានផ្ទៃពោះ​ ក្រៅ​ពីជំងឺ​ឫសដូងបាត ស្ត្រីមានផ្ទៃពោះ​ក៏ប្រឈម​នឹង​ហានិភ័យ​នៃ​សរសៃឈាម​វ៉ែនរ៉ាំរ៉ៃ (CVI) ដែរ។ CVI ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ភាព​មិនប្រក្រតី​នៃលំហូរ​ឈាម​នៅក្នុង​សរសៃ​ឈាម​វ៉ែន។ បញ្ហា​នេះ​បណ្តាល​មក​ពី​វ៉ាល់​ធ្វើ​ការ​មិន​បាន​ល្អ នាំឲ្យ​មាន​ការហូរ​ឈាម​បញ្ចា្រស់​វិញ ស្ទះលំហូរ​ឈាម​វ៉ែន ឬ​មាន​ការបូក​បញ្ចូល​គ្នាទាំង​ពីរ​តែម្ដង​។ លំហូរ​ឈាម​មិនគ្រប់គ្រាន់​នៅ​ក្នុង​សរសៃឈាម​វ៉ែន​បណ្តាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​លំហូរឈាម​ទៅ​កាន់​បេះដូង​។ រោគ​សញ្ញា​រួមមាន ​telangiectasias […]


ត្រីមាសទី ១

គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

ពេល​មាន​ផ្ទៃ​ពោះ ម៉ាក់ៗ ត្រូវចេះ​ថ្នមខ្លួន​ជា​ង​កាល​មិន​ទាន់​មាន​ផ្ទៃពោះ ពិសេស​ទម្លាប់​ ឬ​របប​អាហារ​មួយ​ចំនួន​ក៏​គួរ​កែ​ប្រែ​ដូច​គ្នា។ ការ​ធ្វើ​ដូច​នេះ ដើម្បីធានា​ថាកូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ហើយ​ម៉ាក់ៗ​ក៏មាន​សុខភាព​ល្អ ដូច​គ្នា។​ ពិសេស​​ស្រីៗពពោះកូនដំបូង​ កាន់តែ​ត្រូវ​ដឹង​ពីអ្វីយើងមិនគួរធ្វើទាំងនេះ​ ព្រោះ​វា​អាច​ជះឥទ្ធិពលច្រើន​មក​លើ​សុខភាព​យើង​ និង​កូនក្នុងផ្ទៃ អាចឈានដល់រលូត ឬកើតមកស្លាប់ក៏មាន ហេតុនេះត្រូវតែប្រយ័ត្ន ហើយ​អ្វី​ចាំ​បាច់បំផុត​មិន​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន​នេះទេ​។ ១- ជក់បារី “Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុតត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែ​សុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាច​ព្យាយាមពិភាក្សា​ជាមួយ​គ្រូពេទ្យពី​វិធី​ផ្តាច់​បារី​ល្អបំផុត​សម្រាប់​យើង។​ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់​តែ​​ប្រឈម​​ការរលូត​កូន​ ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើត​ថែម​ទៀតផង​ ដូចជា ករណី​ឆែប​បបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញ​ពីម្តាយ​ជក់បារី កាន់​តែប្រឈម​ខ្លាំង​ជាមួយ​ពិការ​ភាពសតិបញ្ហា​ទៀត​ផង។ ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ ​បេប៊ីកើត​ចេញ​ពីផ្ទៃម៉ាក់ៗ​ជក់បារី ​កាន់​តែមាន​ទំនោរ​ជក់បារីនៅ​ពេលធំឡើង និង​ឈាន​ទៅ​ដល់​ញៀនជាតិ​នីកូទីន​ក្នុង​បារីតែម្តង។ ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារ​បារីអេឡិចត្រូនិក ក៏មានផ្ទុក​ជាតិ​នីកូទីន […]


មានផ្ទៃពោះ

បើ COVID-19 រាលដាលបែបនេះ ស្ត្រីមានផ្ទៃពោះគួរទៅមន្ទីរពេទ្យអត់?

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កំពុងតែ​ព្រួយបារម្ភ​ចំពោះ​សុខភាព ខណៈ​ដែល​យើង​កំពុងតែ​មាន​បញ្ហា​រឿង COVID-19 ឆ្លង​ចូល​សហគមន៍​ទៀត​នោះ។ ដូចនេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​ចង់​ដឹង​ថា តើ​អំឡុង​ពេល​នេះ​អាច​ទៅ​មន្ទីរពេទ្យ ឬ​អត់? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង COVID-19 មិន​ខុស​ទេ តែ​ត្រូវ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តាម​ការ​ណាត់ ដើម្បី​តាមដាន​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ និង​ខ្លួនឯង​ដូច​គ្នា។ ប៉ុន្តែ​ពេល​ទៅ​ពិនិត្យ​ត្រូវ​អនុវត្តន៍​វិធានការណ៍​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដោយ​រក្សា​គម្លាត​ពី​អ្នក​ដទៃ​យ៉ាងហោចណាស់ ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ជែល និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ថែម​ទៀត​ថា ក្រុម​គ្រូពេទ្យ​ដែល​យើង​ត្រូវ​ទៅ​ពិភាក្សា​ក៏​បាន​រៀបចំ​កន្លែង​មាន​សុវត្ថិភាព និង​បាន​ការពារ​ខ្លួន​គាត់​រួចរាល់​ដែរ ដូចនេះ​យើង​អាច​មាន​សុវត្ថិភាព​ពី COVID-19 បាន។ មួយ​វិញ​ទៀត​បើ​ឃើញ​នរណា​មាន​អាការៈ​មិន​ស្រួល​ខ្លួន មិន​គួរ​នៅ​ជិត​ឡើយ ហើយ​បើ​ខ្លួន​ឯង​មាន​មាន​រោគសញ្ញា​មិន​ស្រួល​ណា​មួយ​ដូចជា ក្អក ក្ដៅ​ខ្លួន ហៀរ​សម្បោរ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ និង​រៀបរាប់​ពី​កន្លែង​ដែល​ធ្លាប់​បាន​ទៅ ព្រម​ទាំង​មនុស្ស​ធ្លាប់​ជួប។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​បញ្ជាក់​ថា បើ​យើង​មិន​ទៅ​ពិនិត្យ​ផ្ទៃពោះ តាម​ការ​ណាត់​របស់​គ្រូពេទ្យ ពេល​កូន​មាន​បញ្ហា​អ្វី​មួយ​ដូចជា​មិន​កម្រើក ធ្លាក់ឈាម យើងអាចដឹងទាន់ និងជួយសង្គ្រោះឲ្យផុតពី​គ្រោះថ្នាក់។ ដូចនេះ​គ្រាន់តែ​ការ​ពារ​ខ្លួន​យើង​ឲ្យ​បាន​ល្អ និង​ប្រកាន់​ខ្ជាប់​អនាម័យ​គ្រប់​ពេល​យើង​អាច​គេច​ផុត​ពី​ជំងឺ COVID-19 ហើយ​កូន​ក៏​មាន​សុខភាព​ល្អ។


មានផ្ទៃពោះ

សំណួរ-ចម្លើយពាក់ព័ន្ធ​ស្ត្រី​មាន​ផ្ទៃពោះ និង COVID-19 ម៉ាក់ៗកំពុងពពោះ ឬត្រៀមសម្រាល ត្រូវដឹង!

ក្នុង​ដំណាក់​កាល​រីករាល​នៃ​ជំងឺ COVID-19 ម៉ាក់ៗ​ដែល​កំពុង​ពពោះ ឬ​ត្រៀម​សម្រាល ប្រហែល​ជា​បារម្ភ​ច្រើន​អំពី​សុវត្ថិភាព​របស់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ អ៊ីចឹង​ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​លើក​យក​កម្រង​សំណួរ-ចម្លើយ​មួយ​ចំនួន អំពី​ស្ត្រី​មាន​ផ្ទៃពោះ និង​វីរុស COVID-19 ដែល​ចង​ក្រង​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ សំណួរទី១. ខ្ញុំ​ជា​ស្ត្រី​មាន​ផ្ទៃពោះ តើ​ខ្ញុំ​ត្រូវ​ការពារ​ខ្លួន​ពី COVID-19 យ៉ាង​ដូច​ម្តេច? ចម្លើយ៖ មិន​មាន​អ្វី​ប្លែក​ពី​គេ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ពី COVID-19 ដូច​មនុស្ស​ធម្មតា​ដែរ។ ទី១ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក ជែល ឬ​អាល់​កុល​ឲ្យ​បាន​ញឹក​ញាប់ ទី២ រក្សា​ចន្លោះ​រវាង​យើង និង​អ្នក​ដទៃ ហើយ​ចៀស​វាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ទី៣ កុំ​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់ ទី៤ អនុវត្ត​អនាម័យ​ផ្លូវ​ដង្ហើម ដោយ​យក​ក្រដាស ឬ​កែង​ដៃ​គ្រប​មាត់ ពេល​ក្អក ឬ​កណ្តាស់។ ក្នុង​ករណី​មាន​អការៈ​ក្តៅ​ខ្លួន ក្អក ពិបាក​ដក​ដង្ហើម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ សំណួរទី២. ពិតអត់ ស្ត្រី​ពពោះ​ជា​ក្រុម​មនុស្ស​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង COVID-19? ចម្លើយ៖ ការ​ស្រាវស្រាវ​អំពី​ផល​ប៉ះពាល់​របស់​វីរុស COVID-19 លើ​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ដំណើរ​ការ​នៅឡើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្លាំង​ជាង​មនុស្ស​ធម្មតា​នោះ​ទេ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ