មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

កូនក្នុងផ្ទៃអាចឆ្លង COVID-19 អត់ បើម៉ាក់ៗឈឺពេលពពោះ?

នៅ​កម្ពុជា​យើង ជំងឺ​ឆ្លង​ជា​សកល Covid-19 កំពុង​រាតត្បាត​សារ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​មួយ​រយៈ​ធំ។ ចំពោះ​វីរុស Covid-19 នេះ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​លឿន ហើយ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ខ្លាំង​គឺ កូន​ក្មេង មនុស្ស​ចាស់ ជន​ពិការ មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​ផ្ទៃពោះ។ អង្គការ​សុខភាព​ពិភព​លោក WHO បាន​ឲ្យ​ដឹង​ថា ស្ត្រី​កំពុង​ពពោះ ឬ​ស្ត្រី​ទើប​ពពោះ​ថ្មី​ៗ ដែល​មាន​វ័យ​ចំណាស់ លើស​ទម្ងន់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជាលើស​ឈាម ឬ​ទឹក​នោម​ផ្អែម ទំនង​ប្រឈម​នឹង​ជំងឺ​ Covid-19 នេះខ្ពស់ ព្រោះបម្រែបម្រួល​ក្នុង​រាង​កាយ និង​ប្រព័ន្ធ​ការពារចុះខ្សោយ។  ​ស្ត្រី​ពពោះ​អាច​ទទួល​ផល​ពិបាក​ពី​មេរោគ​មួយ​ចំនួន​ចម្លង​តាម​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ បើ​ម្ដាយ​ឆ្លង​វីរុស Covid-19 អាច​ចម្លង​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ទេ? WHO បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​ឆ្លង ​Covid-19 អាច​ចម្លង​ទៅ​គភ៌​បាន​ឬ​​អត់ នៅ​មិន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ហើយ​ការ​ចម្លង​វីរុស​នេះ ទៅ​ឲ្យ​កូន​អំឡុង​ពេល​សម្រាល​ក៏​មិន​ទាន់់​ដឹង​ច្បាស់​ដែរ។ រហូត​មក​ដល់​ពេល​នេះ វីរុស​កាច​មួយ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ក្នុង​ទឹក​ភ្លោះ និង​ទឹក​ដោះ​​នៅ​ឡើយ​ទេ។ ម៉ាក់​ៗ​ពពោះ​មាន Covid-19 ត្រូវ​សម្រាល​កូន​ដោយ​វះកាត់​ឬ​យ៉ាង​ណា? ទេ! WHO ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ ជ្រើស​យក​វិធី​សម្រាល​ដោយ​វះ​កាត់​ក្នុង​ករណី​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ។ វិធី​សាស្ត្រ​ក្នុង​ការ​សម្រាល​កូន​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខណ និង​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ពពោះ​គ្រប់​រូប ស្រប​ជាមួយ​ការ​ណែនាំ​ត្រឹម​ត្រូវ​ពី​អ្នក​ជំនាញ​ផ្នែក​សម្ភព។   បន្ថែម​ពី​នេះ ស្ត្រី​ពពោះ​គួរ​តែ​ថែ​ទាំ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់ និង​ចូល​រួម​ទប់​ស្កាត់​ការ​ចម្លង​វីរុស ​Covid-19 ដោយ៖ […]


មានផ្ទៃពោះ

បញ្ហាសុកពាំងមាត់ស្បូន ផ្ដល់ផលពិបាកទាំងម៉ាក់ៗ និងអាអូនក្នុងផ្ទៃ

ម៉ាក់ៗ​រូប​ណា​ដែល​មិន​ចង់​ឲ្យ​ការ​ពពោះ​រយៈ​ពេល​៩​ខែ ទៅ​ដោយ​រលូន​គ្មាន​បញ្ហា​នោះ ប៉ុន្តែ​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​តូច ឬ​ធ្ងន់ធ្ងរ។ ហើយ​បញ្ហា​មួយ​ដែល​ម៉ាក់ៗ​ពពោះ គួរ​ប្រយ័ត្ន គឺ​សុក​ពាំង​មាត់​ស្បូន ដែល​អាច​ផ្ដល់​ជា​ផល​វិបាក​ច្រើន​ដល់​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។ តាម​ការ​បកស្រាយ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សុក​ពាំង​មាត់​ស្បូន ជា​សុក​ស្ថិត​នៅ​ក្នុង​ស្បូន មាន​ទីតាំង​មិន​ធម្មតា​នៅ​ទាប ឬ​នៅ​ពី​លើ​មាត់​ស្បូន​តែ​ម្ដង​។ បញ្ហា​សុក​ពាំង​មាត់​ស្បូន​នេះ អាច​បង្ក​ផល​វិបាក​ច្រើន​ដល់​ម្ដាយ និង​គភ៌​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា៖ ផល​វិបាក​ចំពោះ​ម្ដាយ - ធ្លាក់​ឈាម​មុន​សម្រាល - កូន​បង្ហាញ​ទម្រង់​មិន​ត្រឹម​ត្រូវ - សុក​កូន​មិន​ធម្មតា - ធ្លាក់​ឈាម​ក្រោយ​សម្រាល - បង្ក​រោគ​ក្រោយ​សម្រាល ផល​វិបាក​ចំពោះ​ទារក - ការ​លូតលាស់ និង​ការ​ធំធាត់​ក្នុង​ផ្ទៃ​យឺត - ខ្វះ​អុកស៊ីសែន កូន​ខ្សោយ - កូន​មិន​គ្រប់​ខែ - កូនស្លាប់ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចំពោះ​ម៉ាក់ៗ​ពពោះ​តិច​ជាង​ ៣៦​ សប្ដាហ៍ មាន​ធ្លាក់​ឈាម​តិច​តួច​ត្រូវ​សម្រាក​លើ​គ្រែ ចៀស​វាង​ការ​រួម​ភេទ ឬ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ បើ​ឈាម​បន្ត​ធ្លាក់​ទោះ​តិច​ក្ដី ឬ​ច្រើន​ក្ដី។ ក្នុង​ករណី​ដែល​គភ៌​លើស​ពី ៣៦ ​សប្ដាហ៍ ឬ​មាន​ឈាម​ធ្លាក់​ច្រើន ពេទ្យ​អាច​សម្រេច​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​វះ​កាត់​ជា​បន្ទាន់។


មានផ្ទៃពោះ

រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន

ទោះជាការរួមភេទអំឡុង​ពេល​ពពោះ​គ្មានគ្រោះថ្នាក់ចំពោះម៉ាក់​ៗ ប៉ុន្តែ​ប្រសិនបើ​ភាគីម្ខាងទៀត​មាន​បញ្ហា ឬ​កើត​ជំងឺ​កាមរោគ អាច​ឆ្លង​ទៅ​ម៉ាក់​ៗ​បាន។ ដូចហើយ​បញ្ហា​រួមភេទ​ពេល​ពពោះ​គឺជារឿង​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​វា​ក៏​ជា​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ស្បូន និង​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​រលាក​ស្បូន គឺជា​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួមភេទ ហើយ​អាច​បង្ក​បញ្ហា​ដល់​កូន​ដូចជា​កូន​កើត​មុន​ខែ កូន​រលូត ឬ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ស្លាប់​ក្នុង​ពោះ​ទៀត​ផង។ ដូចនេះ​ហើយ​ស្ថានភាព​ដៃគូ យើង​ពិតជា​សំខាន់​ណាស់ ប្រសិនបើ​មាន​ជំងឺ​ប្រមេះ ស្វាយ រើម ឬខ្លះទៀត​ម៉ាក់ៗ​អាចអាលែកហ្ស៊ីជាមួយផលិតផលមួយចំនួន ដូចនេះត្រូវប្រញាប់​ព្យាបាល និង​ផ្អាក​ការ​រួម​ភេទ​សិន។ លោក​បញ្ជាក់​ទៀត​ថា កូន​ដែល​កើតពីម៉ាក់​ៗ​មាន​ជំងឺ​រលាក​ស្បូន​មិន​បាន​ព្យាបាល​ជា​ត្រឹមត្រូវ កូន​សម្រាល​ចេញ​មក​អាច​ប៉ះពាល់​ដល់​ភ្នែក រលាក​ភ្នែក រលាក​សួត និង​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​ជាច្រើន​តាមរយៈ​មេរោគ​នៅ​ប្រដាប់​ភេទ​ម៉ាក់។ ចំពោះ​មូលហេតុ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ ថា​ភាគច្រើន​បង្ក​ដោយ​មេរោគ នៅ​ជាប់​ប្រដាប់​ភេទ ក្រោយ​ការ​បង្ក​រោគ​តាម​ការ​រួមភេទ។ រីឯ​រោគ​សញ្ញា​វិញ​មាន​គ្រុន​ក្ដៅ ញាក់ ក្លិន​អាក្រក់​ចេញពី​ទ្វារមាស ធ្លាក់ស ធ្លាក់់ឈាមខុសប្រក្រតីនៅចន្លោះរដូវ និងនោមឈឺ ញឹកជាដើម។ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​ឃើញ​ថា ម៉ាក់​ៗ​មាន​ជំងឺ​រលាក​ស្បូន ឬ​អត់ គ្រូពេទ្យ​ត្រូវ​ប្រើ​បច្ចេកទេស​មួយ​ចំនួន​ដូចជា៖ - ត្រូវ​ពិនិត្យមាត់​ស្បូន​ជា​ចាំបាច់ - នៅ​ក្នុង​ករណី​ចាំបាច់ ពេទ្យ​អាច​ត្បារ ឬ​ផ្ដិត​យក​មេរោគ​ទៅ​វិភាគ ដើម្បី​ឲ្យ​ដឹង​ថា​នៅ​មាន​មេរោគ​ដទៃ​ទៀត​អត់។


មានផ្ទៃពោះ

សំណួរ​ប្រចាំសប្ដាហ៍៖ ស្រ្តីមាន​ផ្ទៃពោះគួរដឹង​រឿង​ទាំងនេះ​

ស្រីៗ​យើង​​កំពុង​ពពោះមែនទេ?​ ម៉ាក់ៗមានចម្ងល់អ្វីខ្លះ​ទាក់ទង​នឹង​ការ​ពពោះ? អាច​រួមភេទ​បាន​អត់? អាច​កោសខ្យល់​បានអត់?  បើ​​ម៉ាក់ៗ​ឆ្ងល់អ៊ីចឹង​អាច​សាក​វាស់​ស្ទង់ចំណេះដឹង​ខ្លួន​បន្តិច​មើល៍៍ បាន​ដឹង​ច្រើន​ប៉ុនណា​ដែរ?​ ពេល​ម៉ាក់ៗ​ឆ្លើយ​សំណួរ​ចប់ ចម្លើយ​នឹង​បង្ហាញ​ភ្លាមៗ​ដែរ ដូច​នេះ​ម៉ាក់ៗនឹង​ដឹងថា​ឆ្លើយ​ត្រូវ ឬខុស​សំណួរ​ណា​ខ្លះ​។​ ចង់ស្វែង​យល់បន្ថែមពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពពោះ និង​សុខភាព​ម៉ាក់ៗពេលមាន​ផ្ទៃ​ពោះ​អាច​ ចុច​ត្រង់នេះ! សំណួរ​ពាក់​ព័ន្ធ៖ សំណួរប្រចាំសប្ដាហ៍៖ អាហារគួរញ៉ាំ និង​មិនគួរញ៉ាំពេលពពោះ? សំណួរប្រចាំសប្ដាហ៍៖ ព័ត៌មានទូទៅទាក់ទងការពពោះ ម៉ាក់ៗគួរដឹង សំណួរប្រចាំសប្ដាហ៍៖ ស្រ្តីមាន​ផ្ទៃពោះ និង​ការហាត់ប្រាណ​ (function(d,c,j){if(!document.getElementById(j)){var pd=d.createElement(c),s;pd.id=j;pd.src='https://polldaddy.com/survey.js';s=document.getElementsByTagName(c)[0];s.parentNode.insertBefore(pd,s);}}(document,'script','pd-embed'));


មានផ្ទៃពោះ

របៀបរស់នៅទាំងនេះ ការពារម៉ាក់ៗកើតទឹកនោមផ្អែមពេលពពោះ

ស្រីៗ​យើង​ដឹង​អត់​ថា ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់​ដល់​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​របស់​កោសិកា បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់​ៗ ពពោះ​កើត​ជំងឺ​នេះ ទាំង​ម្ដាយ និង​កូន​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​ទី ២​ដូច​គ្នា ទោះ​ជាតិ​ស្ករ​ក្នុង​ពោះ​ម៉ាក់​ៗ​វិល​ត្រលប់​មក​ធម្មតា​វិញ​ក៏​ដោយ។ ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​នេះ ក្នុង​ចំណោម​ស្ត្រី​ពពោះ ​១០ ​នាក់ មាន​ម្នាក់​កើត​ជំងឺ​នេះ ហើយ​ភាគ​ច្រើន​កើត​មាន​លើ​ស្ត្រី​ធាត់​ៗ។ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ម៉ាក់​បាន​ដូច​ជា កូន​លើស​ទម្ងន់ កើត​មុន​ខែ អា​អូន​ខ្វះ​ជាតិ​ស្ករ និង​ប្រឈម​កើត​ជំងឺ​ធាត់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ទៅ​ថ្ងៃ​អនាគត។​ ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បន្តថា ម៉ាក់​ៗ​ពពោះ​មិន​ប្រាកដ​ថា​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​បាន​ទេ ប៉ុ​ន្តែ​បើ​ម៉ាក់​ៗ មាន​ទម្លាប់​រស់​នៅ​ល្អ​មុន​ពេល​ពពោះ អាច​កាត់​បន្ថយ​ភាគ​រយ​កើត​ជំងឺ​នេះ។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​កើត​ជំងឺ​នេះ ជម្រើស​នៃ​របៀប​រស់​ប៉ុន្មាន​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​ម្ដង​ទៀត​ពេល​មាន​កូន​លើក​ក្រោយ ឬ​ក៏​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២​ នៅ​ថ្ងៃ​ខាង​មុខ​៖ ​១.ញ៉ាំ​អាហារ​មាន​ជីវជាតិ៖ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់​ទាប គួរ​បន្ថែម​ផ្លែឈើ បន្លែ និង​ស្រូវ​សាលី​ទៅ​ក្នុង​របប​អាហារ។ ម៉ាក់​ៗ គួរ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ ប៉ុន្តែ​កុំ​ច្រើន​ពេក។ ២.សម្រក​ទម្ងន់​មុន​ពេល​ពពោះ៖ សម្រក​គីឡូ​អាច​ជួយ​យើង​មាន​សុខភាព​ល្អ​ពេល​ពពោះ។ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដោយ​គិតថា​ យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​នៅ​ពេល​ក្រោយ​ដូចជា បេះដូង​មាន​សុខភាព​ល្អ កម្លាំង​​ខ្លាំង​ជាង​មុន […]


មានផ្ទៃពោះ

សំណួរ-ចម្លើយ ពីជំនឿពាក់ព័ន្ធការមានផ្ទៃពោះ

ហេតុ​តែ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ម៉ាក់ៗ​សុខ​ចិត្ត​ធ្វើ​គ្រប់​យ៉ាង មិន​ថា​រឿង​នោះ​តូច ឬ​ធំ​ប៉ុន​ណា​ទេ។ ក្នុង​នោះ​ឲ្យ​ឮ​ថា ធ្វើ​នេះ​ល្អ ធ្វើ​នោះ​មិន​ល្អ ស្ត្រី​ជា​ម្តាយ​ធ្វើ​តាម​ភ្លាម តែ​ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​មិន​ត្រូវ​នោះ​ទេ។ គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នឹង​បកស្រាយ​ពី​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជំនឿជុំវិញការ​មាន​ផ្ទៃ​ពោះ។ តើ​ជំនឿ​ទាំង​នោះ​ពិត ឬ​មិន​ពិត?​ ១- ញ៉ាំ​ខ្ចៅ​ខ្យង​ធ្វើ​ឲ្យ​កូន​កើត​មក​ហៀរ​ទឹក​មាត់? មិន​អ៊ីចឹង​នោះ​ទេ! នេះ​ជា​ការ​បកស្រាយ​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោកថា មក​ទល់​ពេល​នេះគ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ពពួក​ខ្ចៅ​ខ្ចង លៀស គ្រុំ ធ្វើ​ឲ្យ​កើត​មក​ហៀរ​ទឹកមាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​ការ​ដែល​កូន​​ហៀរ​ទឹកមាត់​មិន​ឈប់​រហូត​ដល់​ធំ អាច​មក​ពី​អណ្តាត​ធំ មាន​​ការ​បង្ក​រោគ នៅ​ក្រពេញ​ទឹក​មាត់ ឬ​​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ ចំណែក​​ឯ​ការ​​ញ៉ាំ​ខ្ចៅខ្យង​​អាច​​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​ស្រួល​ពោះ ឆ្លង​​ពពួក​​សត្វល្អិត-ព្រូន ចូល​ក្នុង​ពោះវៀន ដូច្នេះ​ទោះ​វា​មិន​ធ្វើ​ឲ្យកូន​ហៀរ​ទឹកមាត់ ក៏​យើង​មិន​គួរ​ញ៉ាំ​ដែរ។ ២- ញ៉ាំ​គ្រាប់​ជីរ-ល្ង ស្រួល​កើត​កូន? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​ល្អ ឬ​មិន​ល្អ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ចាស់ៗ​មាន​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ​ថា ម្តាយ​ដែល​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ដល់​ពេល​សម្រាល […]


មានផ្ទៃពោះ

មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

សម្រាប់​ស្ត្រី​ពពោះ​ការ​ជ្រើសរើស​អាហារ​ពិតជា​សំខាន់​ណាស់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ មាន​បញ្ញា​ឈ្លាសវៃ។ ក្នុង​នោះ​ក៏​មាន​អាហារ​ដែល​យើង​គួរ​ចៀសវាង​ផង​ដែរ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​អាច​ប៉ះពាល់​ដល់​កូន ឬ​ខ្លួនឯង​ផ្ទាល់​តែម្ដង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អាហារ​ដែល​យើង​គួរ​ចៀសវាង​មាន​ដូចជា​ស៊ុត​ឆៅ អាហារ​ឆៅ ហើយ​អាហារសំខាន់មួយ​ទៀតមិនគួរញ៉ាំនោះ ​គឺ​ពពួក​អាហារ​មាន​ជាតិ​បារត​ខ្ពស់ ដូចជា​គ្រឿង​សមុទ្រ អយស្ទ័រ គ្រំ ខ្យង ខ្ចៅ​ ត្រីឆ្លាម ត្រីដាវជាដើម។ លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​បារត គឺ​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ មិន​ត្រឹម​តែ​ខួរក្បាល​ប៉ុណ្ណោះ​ទេ ស្បែក​ទារក​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា។ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នោះ​ខ្លាំង អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិច ទើប​ជាតិ​បារត​ចូល​ទៅ​មាន​ចំនួន​ទាប​ដូចគ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បញ្ជាក់​ថា ​ត្រី​សាលមុន​ដែល​ចម្អិន​ឆ្អិន​ល្អ មាន​ជាតិ​អាស៊ីដ​ខ្លាញ់អូមេហ្គា​៣ ខ្ពស់​ល្អ​ចំពោះ​សុខភាព​កូន និង​ខ្លួន​យើង។ ក្រៅ​ពី​អាហារ​មាន​ជាតិ​បារត​ហើយ ល្ហុង​ខ្ចី​ក៏​មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ ព្រោះ​ជ័រ​ល្ហុង​ខ្ចី​អាច​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន បណ្ដាល​ការ​សម្រាល​មាន​កំណត់។ ចំណែក​អាហារ​ឆៅ ជាពិសេស​សាច់​មាន់ និង​សាច់​ក្រហម​ផ្សេង​ៗ​អាច​មាន​ផ្ទុក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា មុន​ញ៉ាំ​អ្វី​ត្រូវ​ប្រាកដ​ថា​អាហារ​នោះ​បាន​លាង​សម្អាត​ជ្រះ និង​ឆ្អិន​ល្អ។


មានផ្ទៃពោះ

ពេលពពោះម៉ាក់ៗមានសញ្ញាបែបនេះ កូនក្នុងផ្ទៃសុខភាពមិនល្អទេ

ជឿ​ថា ម៉ាក់​ប៉ា​គ្រប់​រូប ចង់​ឲ្យ​កូន​កើត​មក​ដោយ​សុខភាព​ល្អ មិន​នាំ​ជំងឺ​មក​ជាមួយ ប៉ុន្តែម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​យល់​ច្បាស់​ពី​សញ្ញា​ផ្សេងៗ​ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មានរឿង​មិន​ល្អ​កើត​ឡើង។ ពេល​ខ្លះ រាល់​សញ្ញា​មិន​ល្អ​ដែល​ម៉ាក់ៗ​ពពោះ​ជួប សុទ្ធ​តែ​អាច​បញ្ជាក់​ពី​សុខភាព​អា​អូន​ក្នុង​ផ្ទៃ​បាន ថា​ល្អ ឬ​មិន​ល្អ។ និយាយ​មក​ដល់​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន ឲ្យ​តែ​ទទួល​បាន​ដំណឹង​ថា ម៉ាក់ៗ​មាន​ផ្ទៃពោះ តែង​តែ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ជា​ពិសេស​នៅ​ពេល​កូន​ក្នុង​ផ្ទៃ​កម្រើក ដូច​មាន​កម្លាំង​កំហែង ចង់​ចេញ​មក​ក្រៅ​ឆាប់ៗ។ ទន្ទឹម​នឹងភាពរីករាយ ម៉ាក់ៗ​ត្រូវ​ចេះ​ប្រយ័ត្ន និងតាម​ដាន​ចលនា​របស់​កូន​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រោះ​ក្រៅ​ពី​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ការ​តាម​ដាន​ចលនា​អា​អូន​ក្នុង​ផ្ទៃ ដោយខ្លួនឯងផ្ទាល់ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​បាន​ដែរ។ ម៉ាក់ៗ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ មិន​គួរ​មើល​រំលង​ពេល​មាន​សញ្ញា​ខុស​ប្រក្រតី​ដូចជា ៖ ចុក​ពោះ​ខ្លាំង​ផ្នែក​ខាង​ក្រោម មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ម៉ាក់ៗ ស្បូន​កន្ត្រាក់​ខ្លាំង អា​អូន​មាន​ចលនា​តិច ឬ​គ្មាន​សោះ សុដន់​លែង​តឹង​រឹង ទារក​មិន​កម្រើក​ចលនា​ធាក់​ខ្លួន​នៅ​អាយុ ​២២ សប្ដាហ៍។ វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បន្ត​ថា ម៉ាក់ៗ​ត្រូវ​សង្កេត​ដោយ​អារម្មណ៍​ខ្លួន​ឯង​ថា​តើ អំឡុង​ពេល​ពពោះ យើង​មាន​ជួប​សញ្ញា​រៀប​រាប់​ខាង​លើ​នេះ​ទេ ព្រោះ​សញ្ញា​ទាំង​ប៉ុន្មាន​នេះ ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិន​ល្អ​ឡើយ ដូច​នេះ ម៉ាក់ៗ​ត្រូវ​តែ​ទៅ​ពិនិត្យ​តាម​ដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ឲ្យ​ដឹង​ថា ជា​មធ្យម ទារក​តែង​តែ​មាន​ចលនា ទាំង​ព្រឹក ថ្ងៃ […]


មានផ្ទៃពោះ

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

យើង​ដឹង​ហើយ​ថា ជំងឺ​គ្រុន​ឈាម កើត​ឡើង​បាន​ទាំង​លើ​កូន​ក្មេងៗ និង​មនុស្ស​ចាស់ ហើយ​ស្ត្រី​ពពោះ​រឹត​តែ​មាន​គ្រោះ​ថ្នាក់​បើ​កើត ព្រោះ​អាច​ចម្លង​ទៅ​កូន​ក្នុង​ផ្ទៃ​បាន។ បើ​ស្ត្រី​ពពោះ កើត​ជំងឺ​គ្រុន​ឈាម វា​មិន​ត្រឹម​នាំ​ទុក្ខ​ដល់​ម៉ាក់​ៗ​ទេ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ធ្ងន់​ដូច​គ្នា។ ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លើក​ឡើង​ថា បើ​ម៉ាក់​ៗ​ពពោះ មាន​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ មាន​ន័យ​ថា ម៉ាក់ៗ​កើត​ជំងឺ​គ្រុនឈាម​ហើយ។ ប៉ុន្តែ បើ​ម៉ាក់ៗ​ពពោះ​ឈឺ​គ្រុន​ឈាម វិវត្ត​ដល់​កម្រិត​ធ្ងន់ធ្ងរ ហៅ​ថា​  Dengue Hemorrhagic Fever  (DHF) ដែល​មាន​រោគ​សញ្ញា​ដូច​ជា ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដក​ដង្ហើម មាន​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក។​ ចុះ​បើ​ម្ដាយ​កើត​គ្រុន​ឈាម អាច​នាំ​ទុក្ខ​ដល់​កូន​ក្នុង​ផ្ទៃ​ម៉េច​ខ្លះ? ក្នុង​ករណី​ដែល ម៉ាក់ៗ​វិវត្ត​ដល់​ជំងឺ​គ្រុន​ឈាម​ប្រភេទ​ធ្ងន់ធ្ងរ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ។ ចំណែក​ករណី​ខ្លះ​ទៀត អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា៖ កូន​កើត​មិន​គ្រប់​ខែ កើត​មិន​គីឡូ ឬ ​អាច​ស្លាប់​ក្នុង​ផ្ទៃ​។ ដ្បិត​តែ​ជំងឺ​គ្រុន​ឈាម អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ក្រោយ ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ​ក៏​ពិត​មែន​ដូចជា ញ៉ាំ​ទឹក​ឲ្យ​ច្រើន គេង​បាន​គ្រប់​គ្រាន់ និង​លេប​ថ្នាំ​បន្ថយ​គ្រុន​ក្ដៅ និង​បន្ថយ​អាការៈ​ឈឺ​ចាប់​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែ​ថ្នាំ​មួយ​ចំនួន​អាច​រំខាន​ដល់​គភ៌​ក្នុង​ផ្ទៃ […]


មានផ្ទៃពោះ

ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ

ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម ដែល​ធ្វើឲ្យ​រលាក និង​ត្បៀត​ផ្លូវ​ដង្ហើម។ ជំងឺ​ហឺត បណ្ដាល​ឲ្យ​មាន​សញ្ញា​ ឬ​ឮ​សូរ​សំឡេង​ពេល​ដក​ដង្ហើម​ចេញ ណែន​ទ្រូង ហត់ និង​ក្អក ដែល​អ្នក​ខ្លះ​កើត​មាន​តាំង​ពី​កំណើត​ (ហ្សេន​នេតិច) និង​ខ្លះ​ទៀត​ទាក់ទង​ទៅ​នឹង​កត្តា​​បរិស្ថានរស់នៅជុំវិញ​កខ្វក់ មាន​ផ្សែង​បារី ធូលី លម្អងផ្កា ជាដើម។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ជំងឺ​ហឺត​បង្កើន​ហានិភ័យ​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ដោយសារ​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ហឺត​ប្រឈម​​មុខ​ជំងឺ​ក្រឡាភ្លើង និង​សម្រាលកូន​មិន​គ្រប់​ខែ ​គ្រប់​ទម្ងន់ ។ ប៉ុន្តែ​លោក​បាន​បន្ថែមថា ​ម៉ាក់​ៗ​មួយ​ចំនួន​អាច​គ្រប់​គ្រង​អាការៈ​ខ្លួន​ឯង​បាន ពេល​មាន​ផ្ទៃ​ពោះ ដូចនេះ​មិន​ចាំ​បាច់​បារម្ភ​ពេក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ម៉ាក់​ៗមួយ​ចំនួន​ដែល​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ អាច​ជួប​ហានិភ័យ និង​ផល​វិបាក​ជាច្រើន​ទាំង​ខ្លួន និង​កូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ទៀត​ថា នៅ​ពេល​ម៉ាក់​ៗ​មាន​ជំងឺ​ហឺត​បណ្ដាល​ឲ្យ​ការ​ស្រូប​អុកស៊ីសែនទៅ​ចិញ្ចឹម​កោសិកាថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការ​បញ្ជូន​អុកស៊ីសែនទៅ​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា អាច​បង្ក​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន។ មួយ​វិញ​ទៀត​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ហឺត​អាច​ប៉ះ​ពាល់​ដល់​កូន​ចៀស​មិន​ផុត គ្រាន់​តែ​កម្រិត​ប៉ះ​ពាល់​តិច ឬ​ច្រើន ធ្ងន់ ឬ​ស្រាល​ប៉ុណ្ណោះ​ទៅ​តាម​ទំហំ​នៃ​អាការៈ​យើង​ប៉ុណ្ណោះ។ ប្រើ​ថ្នាំ​មួយ​ចំនួនតាម​សរសៃ​ដូច​ថ្នាំ​ឃ្លុយកូករទីកូអ៊ីត អាច​បង្ក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆែប​មាត់ សម្រាល​មុន​ខែ ទម្ងន់​ធ្លាក់ចុះជា​ដើម។ លើស​ពី​នេះ​ស្ត្រី​ដែល​មាន​ជំងឺ​ហឺត​ទំនង​ជា​ត្រូវ​សម្រាលកូន​ដោយ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ ឬ​សម្រាល​តាម​វិធី​វះកាត់ ហើយ​បើ​ធ្ងន់ធ្ងរ​វិញ​កូន​អាច​ស្លាប់​ក្នុង​ពោះ ។ ដូចនេះ​មុន​ពេល​ចង់​បាន​កូន​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ​ជាមុន​សិន ពេល​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀបរាប់ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ