មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

ឧស្សាហ៍អង្អែលក្បាលពោះ ជួយបង្កើនទំនាក់ទំនងកាន់តែល្អរវាងម៉ាក់ និងកូន

ជឿ​ថា​ទម្លាប់​អង្អែល​ក្បាល​ពោះ​នេះ​ម៉ាក់​ប៉ា​មួយ​ចំនួន​តែងតែ​ធ្វើ​ជា​ប្រចាំ​រួច​មក​ហើយ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​មិន​ទាន់​បាន​ដឹង​ថា វា​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ខ្លះ​ណាស់​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​កូន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ ប្រសិនបើ​ប៉ាម៉ាក់បាន​និយាយ​នៅ​ក្បែរ ​សំឡេង​ឮ​ៗ ដូចនេះ​ហើយ​យើង​អាច​និទាន​រឿង និយាយ​ពាក្យ​ក្នុង​ចិត្ត ហៅ​ឈ្មោះ និង​ជជែក​គ្នា​លេង​ជាមួយ​កូន​បាន ដើម្បី​កុំឲ្យ​ពួកគេ​អផ្សុក បង្កើន​បញ្ញា និង​បង្កើន​ភាព​ស្និទ្ធស្នាល។ ប្រសិន​បើ​ម៉ាក់ ឬ​ប៉ា​ចង់​ទំនាក់​ទំនង​​ជា​មួយ​កូន​កាន់​តែ​ ច្រើន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូប​នោះ ត្រូវ​ឧស្សាហ៍​ស្ទាប​ពោះ ឬ​ម៉ាស្សា​ថ្នម​ៗព្រោះ​គភ៌​មាន​អារម្មណ៍​ពេល​ប៉ះ ដោយ​សារ​ប្រព័ន្ធ​ប្រសាទ​​​បាន​វិវឌ្ឍ។ លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ម៉ាក់​ប៉ា​ស្ទាប​អង្អែល​ក្បាល​ពោះ​ជាប្រចាំ​កូន​ក៏​ទទួល​បាន​ការ​ទំនាក់ទំនង​ច្រើន​ឡើង ហើយ​បើ​អាច​គួរតែ​អាន​សៀវភៅ និង​បើក​តន្ត្រី ដើម្បី​ឲ្យ​កូន​កាន់តែ​ដឹង​ឮ​ពី​អ្វី​ដែល​យើង​ចង់​ទំនាក់ទំនង​ទៅ និង​ជួយ​ឲ្យ​កូន​មាន​បញ្ញា​ឈ្លាសវៃ។ ការ​ស្ទាប​អង្អែល​ពោះ​នេះ​ទៀត​សោត គួរតែ​ក្រោយ​លាប​ប្រេង ឬ​ឡេ​ការពារ ព្រោះ​ស្បែក​ពោះ​មាន​សំណើម មិន​កកិត និង​ជួយ​ឲ្យ​ស្បែក​ពោះ​ម៉ាក់​ៗ​មាន​ផាសុកភាព​ផង​ដែរ។ មួយ​វិញ​ទៀត​​កូន​ក្នុង​វ័យ​នេះ​ចង់​ដឹង​ចង់​ឮ​ពី​បរិស្ថាន​ខាង​ក្រៅ ដូច្នេះ​យើង​ត្រូវ​ថ្នម​សំឡេង និង​មិន​គួរ​បញ្ចេញ​សំឡេង​ទ្រគោះ​បោះបោក។


មានផ្ទៃពោះ

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

ម៉ាក់ៗ​កំពុង​ពពោះ​ត្រូវ​តែ​សម្រិត​សម្រាំង និង​ប្រយ័ត្ន​ប្រយែង​ចំណី​អាហារ​បន្តិច នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ចៀស​វាង​នូវ​អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ - អាហារ​ផ្អាប់ អាហារ​ផ្អាប់ មាន​ដូចជា ផ្អក ប្រហុក ត្រីប្រៃ ម៉ាំ ឬ​ជ្រក់​គ្រប់​ប្រភេទ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ប្រភេទ​នេះ​មិន​សូវ​សម្បូរ​ជីវជាតិ​សម្រាប់​បំប៉ន​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ពពួក​ជ្រក់ បើ​ធ្វើ​មិន​ស្អាត ឬ​ទុក​យូរ​ថ្ងៃ​ពេក​ធ្វើ​ឲ្យ​ដុះ​ផ្សិត ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ ឬ​ចុក​ពោះ ទៅ​ជា​រាករូស​ក៏​មាន។ - ត្រី សាច់ ស៊ុត និង​បន្លែ​ឆៅ ត្រី សាច់ ស៊ុត ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ និង​បន្លែ​ឆៅ ស្ត្រី​ពពោះ​គួរ​តែ​ចៀស​វាង​ដែរ មិន​អ៊ីចឹង​ទេ យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់​តេរី និង​វីរុស​ផ្សេងៗ ឬ​ពុល​អាហារ។ ក្នុង​នោះ​បាត់តេរី ឬ​វីរុស​ខ្លះ អាច​នឹង​ឆ្លង​កាត់​ទង​សុក​ទៅ​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់។ - ត្រី​មាន​ជាតិ​បារ៉ត​ខ្ពស់ ត្រី​សមុទ្រ​ប្រភេទ​ខ្លះ ដូចជា​ត្រីសាល​ម៉ុន ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទខួរក្បាល​លូតលាស់​បាន​ល្អ […]


មានផ្ទៃពោះ

ម៉ាក់ៗមានបញ្ហាសុកពាំងមាត់ស្បូន កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងនេះ

សុកពាំងមាត់ស្បូន គឺជា​សុក​ស្ថិត​ក្នុង​ស្បូន​មាន​ទីតាំង​មិន​ធម្មតា ​នៅ​ទាប ឬ​នៅ​ពី​លើ​មាត់​ស្បូន​តែ​ម្ដង។ ដូចនេះ​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​រៀបរាប់​ពី​រោគ​សញ្ញា និង​បញ្ហា​ដែល​កូន​ត្រូវ​ប្រឈម ពេល​ម៉ាក់​ៗ​មាន​បញ្ហា​នេះ​ដូច​ខាងក្រោម។ ១- រោគសញ្ញា​រួម​មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស អាច​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ត្រីមាស​ទី​២ នៃ​ការ​មាន​ផ្ទៃពោះ។ ចំណែក​ការ​ហូរ​ឈាម​នេះ​ទៀតសោត ឈាម​មាន​ពណ៌​ក្រហម​ស្រស់ ជា​ទូទៅ​មិន​មាន​ការ​ឈឺពោះ​ទេ។ ២- កត្តា​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​មាន​សុក​ពាំង​មាត់​ស្បូន​មាន៖ - ​មាន​គភ៌​នៅ​វ័យ​ចំណាស់ - ​ជក់​បារី​ ឬស្រូបផ្សែងបារីដោយ​ផ្ទាល់ និង​ប្រយោល - ធ្លាប់​សម្រាល​កូន​ដោយ​វះកាត់​ពី​មុន - ធ្លាប់​​រំលូត​កូន ៣- ផល​វិបាក​ចំពោះ​ម៉ាក់​ៗ - ធ្លាក់​ឈាម​មុន​សម្រាល - កូន​បង្ហាញ​ទម្រង់​មិន​ត្រឹមត្រូវ - សុក​កូន​មិន​ធម្មតា - ធ្លាក់​ឈាម​ក្រោយ​សម្រាល - បង្ក​រោគ​ក្រោយ​សម្រាល ៤- ផល​វិបាក​ចំពោះ​ទារក - លូតលាស់​ក្នុង​ផ្ទៃ​យឺត - ខ្វះ​អុកស៊ីសែន កូនខ្សោយ - កូន​មិន​គ្រប់ខែ - កូន​ស្លាប់ ៥- ការ​គ្រប់គ្រង​សុក​ពាំង​មាត់​ស្បូន - ចំពោះ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃ​ពោះ​តិច​ជាង ៣៦ សប្ដាហ៍​មាន​ធ្លាក់​ឈាម​តិចតួច​ត្រូវ​សម្រាក​លើ​គ្រែ និង​ចៀសវាង​ការ​រួមភេទ ឬ​ត្រូវ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ប្រសិនបើ​ឈាម​នៅ​តែ​ធ្លាក់​ទោះ​តិច​ក្ដី ច្រើន​ក្ដី។ - ចំពោះ​ម៉ាក់​ដែល​មាន​គភ៌​លើស​ពី ៣៦ សប្តាហ៍ ឬ​មាន​បរិមាណ​ឈាម​ធ្លាក់​ច្រើន គួរតែ​ធ្វើ​ការ​សម្រាល​ដោយ​វះកាត់​ជា​បន្ទាន់។ - ម៉ាក់​ៗ​មាន​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ៣៦ សប្ដាហ៍​ថ្នាំស្តេរ៉ូអុីត ត្រូវ​ប្រើ​ជំនួយ​ដល់​សួត​របស់​ទារក​ទុំ ដើម្បី​បំពេញ​មុខងារ​ដង្ហើម​របស់​ទារក យ៉ាង​ហោច​ណាស់ ១២ […]


មានផ្ទៃពោះ

គន្លឹះ ៦ យ៉ាង អ្នក​កំពុង​ចង់​បាន​កូន​គួរ​ស្វែង​យល់​

ភាព​ជា​ម្ដាយ គឺ​ជា​ដំណាក់​កាល​ដ៏​ស្រស់​បំព្រង​មួយ​ក្នុង​​ជីវិត​ស្រីៗ​គ្រប់​រូប ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​គឺ​សុទ្ធ​តែ​អាច​ពពោះ​មាន​កូន​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ស្រីៗ​យើង​​​ខ្លះ​គឺ​ងាយ​នឹង​មាន​កូន ​ចំណែក​ឯ​អ្នក​ខ្លះ​ទៀត គឺ​មាន​ការ​ពិបាក​ក្នុង​ការ​មាន​កូន ទោះ​បី​ជា​ស្ថានភាព​សុខភាព​ និង​រាង​កាយ​​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ។ ចំពោះ​ស្ត្រី​ដែល​ងាយ​មាន​កូន​គឺ​ជា​រឿង​រីករាយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ពិបាក​មាន​កូន គឺ​ពិត​ណាស់​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ជា​ពិសេស ​គឺ​គ្រូពេទ្យ​ឯកទេស​ផ្នែក​សុខ​ភាព​បន្ត​ពូជ​តែ​ម្ដង។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​យើង​​គួរ​តែ​ដឹង​ដើម្បី​អាច​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​ពពោះ។ ១. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ការ​ពិគ្រោះ​ជាមួយ​ពេទ្យ គឺ​ជា​ការ​ល្អ​បំផុត​សម្រាប់​ស្រីៗ​យើង​មិន​ងាយ​មាន​កូន​។ ជា​ធម្មតា រាង​កាយ​របស់​មនុស្ស​យើង​គឺ​មិន​ដូច​គ្នា​ទេ ហើយ​បែប​បទ​នៃ​ការ​រស់​នៅ​ក៏​ខុស​គ្នា​ដែរ។ គ្រូពេទ្យ​ អាច​ផ្ដល់​យោបល់​សំខាន់​បំផុត​ និង​​​ណែនាំ​គន្លឹះ​​ត្រឹម​ត្រូវ​សម្រាប់​ស្ថានភាព​របស់​យើង​។ មុន​នឹង​ការ​ចាប់​ផ្ដើម​ព្យាយាម​យក​កូន គ្រូពេទ្យ​នឹង​ឲ្យ​យើង​​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ និង​ប្រើ​ថ្នាំ​វីតាមីន​ជំនួយ​មួយ​ចំនួន ដែល​ក្នុង​នោះ​គឺ​មាន អាស៊ីដ ហ្វូលិក ដែល​អាច​ជួយ​ការ​ពារ​កូន​​ពី​បញ្ហា​សុខភាព​ពី​កំណើត​មួយ​ដូច​ជា បញ្ហា​ដុំ​ពក​នៅ​ឆ្អឹង​កង​ខ្នង​ ជា​ដើម។ អាស៊ីដ ហ្វូលិក គឺ​សំខាន់​ណាស់ ដូច​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ប្រភេទ​វីតាមីន​នេះ​គ្រប់​គ្រាន់ ទោះ​បី​ជាយើង​​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ ២. ស្វែង​យល់​ និង​កត់​ចំណាំ​ពី​វដ្ដ​រដូវ​ សំណួរ​មួយ​ដែល​គ្រូពេទ្យ​តែង​តែ​សួរ​ពេល​យើង​​ទៅ​ពិគ្រោះ​យោបល់ គឺ​កើតឡើងយល់​ពី​វដ្ដ​រដូវ​ខ្លួន​ឯង​កម្រិត​ណា? ការ​យល់​ដឹង​ពី​វដ្ត​រដូវ​របស់​ខ្លួន​ឯង​ច្បាស់​នេះ​ហើយ​ ធ្វើ​ឲ្យ​យើង​​អាច​ដឹង​ពី​ពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្ក​កំណើត។ គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ស្រីៗ​យើង​​ធ្វើ​តេស្ត រក​ពេល​ដែល​ធ្លាក់​មេជីវិត​ញី ដើម្បី​រក​ពេល​ដែល​ល្អ​បំផុត​សម្រាប់​​ការ​បង្ក​កំណើត​ផង​ដែរ។ ៣. បន្ត​គេង​នៅ​លើ​គ្រែ​បន្ទាប់​ពី​រួម​ភេទ​រួច ប្រសិន​បើ​យើង​ចង់​មាន​កូន ជា​ការ​ប្រសើរ​ប្រសិន​បើយើង​​បន្ត​គេង​នៅ​លើ​គ្រែ​ក្រោយ​ពី​រួម​ភេទ​រួច​យ៉ាង​ហោច ១០ ទៅ​១៥នាទី។ ពី​ព្រោះ​ថា នៅ​អំឡុង​ពេល​នេះ គឺ​ទឹក​កាម​ដែល​ជញ្ជូន​មេជីវិត​ឈ្មោល​នឹង​ចូល​ទៅ​ដល់​ក្នុង​មាត់​ស្បូន។​ ៤. មិនមែនត្រូវតែរួមភេទ​រាល់ថ្ងៃ​ វា​មិន​សំខាន់​នោះ​ទេ​ដែលយើង​​ត្រូវ​រួម​ភេទ​រាល់​ថ្ងៃ […]


មានផ្ទៃពោះ

ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

ស្រីៗ​គ្នា​យើង​ បើ​ពេល​នេះ​កំពុង​គិត​ថា​ចង់​យក​កូន​ តើ​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​បែបណាខ្លះ​ទេ? ការ​ចង់បាន​កូន អ្នក​ខ្លះ​ទំនងជា​គិត​ថា​មិន​បាច់​ត្រូវ​ត្រៀម​អ្វី​នោះ​ទេ។ បើ​គ្នា​យើង​មាន​គំនិត​បែប​នេះ​​ទំនង​ជា​ត្រូវ​គិត​ឡើង​វិញ​ហើយ។ បើ​អ៊ីចឹង​​តើ​យើង​គួរ​ត្រៀម​ ឬគួរធ្វើ​អ្វី​ខ្លះ​មុន​នឹង​ចាប់​ផ្ដើម​យក​កូន? ១. រក្សា​ទម្ងន់​រាងកាយ​ឲ្យ​បាន​ល្អ ស្រីៗ​គ្នា​យើង​ដឹង​ទេ បើ​​យើង​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង គឺ​យើង​អាច​​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ហើយ​រួម​ទាំង​ផល​វិបាក​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ ជំងឺ​មហារីក​ដោះ និង​ពោះវៀន​ធំ ជាដើម​។ ដូច​គ្នា​ដែរ បើ​យើង​ជា​មនុស្ស​ស្រី​ស្គម​ស្គាំង មាន​គីឡូ​មិន​គ្រប់​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូច​គ្នា​។ ចុច​ទីនេះ​ដើម្បី​គណនា​ទម្ងន់​លោក​អ្នក។​​ ដូ​ចនេះ​ហើយ បើ​ចង់​បាន​កូន​ ចង់​​មាន​សុខ​ភាព​ល្អទាំង​​ពេល​ពពោះ​ និង​ក្រោយ​សម្រាល​ទៀត​នោះ ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ហើយ ដូច​ជា​ញ៉ាំ​អាហារ​សុខភាព និង​ហាត់​ប្រាណ​ជា​ប្រចាំ​។ បើ​យើងជា​មនុស្ស​លើស​ទម្ងន់ ឬ​ធាត់ ជាការល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​យក​កូន។ ២. ឈប់​ជក់បារី ឈប់​ផឹក​ស្រា​ បើ​យើង​ជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​ស្រា ឬមាន​ទម្លាប់ជក់បារី គួរតែ​កែប្រែ​ទម្លាប់​នេះ​ចេញ​ហើយ​ បើ​យើង​មាន​ចេតនា​ចង់​បាន​កូន។ ការ​ជក់​បារី និង​ផឹក​ស្រា ឬ​សារធាតុញៀន​ផ្សេងៗ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ពេល​ពពោះ និង​កូន​ក្នុង​ផ្ទៃ​ អាច​ថា​កូន​កើត​មិន​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​ពេញ​លេញ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃក៏​មាន​។ ក្នុង​ករណី​យើង​ជា​មនុស្ស​ញៀន​ស្រា ឬ​បារី ហើយ​ចង់​បាន​កូន​ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ៣. ចៀសវាង​កន្លែង​មានសារធាតុពុល ឬ​បរិស្ថាន​មិន​ល្អ​ បើ​យើង​គិត​ថា​ចង់​បាន​កូន ស្រីៗ​យើង​មិន​គួរ​ទៅ​កន្លែង​ណា​ដែល​មាន​ប្រើ​ប្រាស់​សារធាតុគីមី​ពុល​ ដូចជា​កន្លែង​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​កន្លែង​ដែល​បរិស្ថាន​មាន​ខ្យល់​​ពុល​នោះ​ទេ​។​ សារធាតុ​ពុល​ពី​ធាតុ​គីមីពុល​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​យើង​ទាំង​ប្រុស ទាំង​ស្រី ចំពោះ​ស្រីៗ​អាច​នឹង​ពិបាក​មាន​​ផ្ទៃពោះ​។ ៤.ញ៉ាំ​អាហារ​មាន​អាស៊ីដ​ហ្វូលិក អាស៊ីដ​ហ្វូលិក គឺ​សម្ដៅ​ដល់​វីតាមីន​ B នេះ​ឯង​។ […]


មានផ្ទៃពោះ

ជំនឿតៗគ្នាចង់បានកូនប្រុស-ស្រី ដូចចិត្ត គួរធ្វើតាមក្បួនទាំងនេះ!

ជឿថាអ្នកមានកូនពិតជាប្រាថ្នាចង់បានជាកូនស្រី ឬប្រុសតាមចំណង់ចំណូលចិត្តចិត្តរៀងៗខ្លួន ប៉ុន្តែវារឿងបែបនេះមិនងាយសមតាមបំណងទេ។ ប៉ុន្តែមានម៉ាក់ៗមួយចំនួននៅតែអាចបានកូនតាមចិត្តចង់ ដោយបង្ហាញក្បួន និងអាការៈមួយចំនួនដូចខាងក្រោមនេះ។ ១- កូនស្រី • របបអាហារសម្រាប់ម៉ាក់ៗ ចង់បានកូនស្រី អ្នកនាង ទាវ លីណា បានចែករំលែកអត្ថបទដែលធ្លាប់បានអាន និងអនុវត្តបានផលថា មុនពេលមានផ្ទៃពោះ ២-៣ ខែ បើចង់បានកូនស្រី ត្រូវញ៉ាំអាហារមានកាឡូរីទាប មានផ្ទុកជាតិអាស៊ីដជាចម្បង ដូចជា ទឹកដោះ និងផ្លែប៊ឺរី ជាដើម ចៀសវាងការញ៉ាំសាច់ច្រើន។ ញ៉ាំបែបនេះ ក្នុងគោលបំណងបង្កើនជាតិអាស៊ីដក្នុងរាងកាយ ដើម្បីជួយមេជីវិតឈ្មោះរស់នៅបានយូរ។ ជាទូទៅ អាហារប្រភេទនេះមានសុវត្ថិភាព។ • ពេលទម្ងន់កូនស្រីចំណាំលើការញ៉ាំផ្លែឈើ គឹមលី បានឲ្យដឹងថា អ្នកនាងបានសម្គាល់កូនទាំង ២ របស់ខ្លួនតាមចាស់ៗពីមុន ហើយឃើញពិតត្រូវមែន។ គាត់បានបន្តប្រាប់៖ “ពេលមានកូនស្រីដំបូង ជិត ២០ ឆ្នាំមុនគ្មានឧបករណ៍ពិនិត្យមើលដឹងពីភេទដូចឥឡូវទេ តែចំណាំតាមរយៈការញ៉ាំផ្លែឈើផ្អែមៗដូចជាទំពាំងបាយជូរ ឪឡឹក ចេក សារី អីហ្នឹង គឺជាកូនស្រី។ ចំណែកពេលមានកូនស្រីពៅ ក៏ចាញ់បែបហ្នឹងទៀត គ្រាន់ប្លែកជាងកូនបងត្រង់ចង់តែអីដែលជូរៗ ហឹរៗជាង ហើយចរិតកូនក៏ខុសគ្នា ម្នាក់កូនបងស្លូតបូត ឯកូនស្រីពៅកាចឆ្នាសជាង។ • កូនស្រីធ្វើឲ្យសម្រស់ម៉ាក់ៗប្រែទៅជាស្អាតជាងមុន បងស្រី […]


មានផ្ទៃពោះ

ពពោះ ម៉ាក់ៗពិនិត្យសុខភាពប៉ុន្មានចំណុចនេះ អាចរកឃើញជំងឺខ្សោយបញ្ញាពីកំណើត

ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ជា​កត្តា​សំខាន់​មួយ​សម្រាប់​ម៉ាក់​ៗ​ពពោះ​អាច​ដឹង​ពី​ស្ថានភាព​​សុខភាព ក៏​ដូច​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់​ៗ​ចំពោះ​ការ​ថែ​ទាំ​សុខភាព​ទាំង​ម្ដាយ និង​អា​អូន​ក្នុង​ផ្ទៃ​ដែរ។ ក្រៅ​ពី​នេះ បើ​ពិនិត្យ​សុខភាព​តាម​ចំណុច​មួយ​ចំនួន ម៉ាក់ៗ​អាច​ដឹង​ថា​អា​អូន​ក្នុង​ផ្ទៃ​អាច​កើត​ជំងឺខ្សោយបញ្ញា​ពី​កំណើត (Down syndrome) បាន​ថែម​ទៀត។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ករណី​កូន​កើត​មក​មាន​បញ្ហា​មិន​គ្រប់​ទឹក​ពី​កំណើត ឬ​យើង​ហៅ​ថា Down syndrome អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូច តំណ​ពូជ និងម៉ាក់ប៉ា​មាន​ការ​ប្រែ​ប្រួល​ក្រូម៉ូសូម​ខុស​ប្រក្រតី ស្ត្រី​ពពោះ​នៅ​អាយុ​ចាស់​ពេក (៣៥ឆ្នាំ​ឡើង)។ល។ លោក​បន្ត​ថា ដើម្បី​ស្វែង​រក​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ ឬ​អត់ ម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​មើល Prenatal Screening នៅ​ចុង​ត្រី​មាស​ទី​១ គឺ​កូន​១១-១៣​អាទិត្យ ៦​ថ្ងៃ គឺ​ជា​ពេល​វេលា​សំខាន់​បំផុត មិន​អាច​អាក់​ខាន​ឡើយ រួម​ផ្សំ​និង​ការ​ពិនិត្យ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា៖ ១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹង​ក​កូន NT និង​វាស់​ឆ្អឹង​ខ្ទង់​ច្រមុះ(Nasal Bone) ២. បូម​ឈាម​ម្ដាយ​ធ្វើ​តេស្ត (Double test: Free beta hCG និងPAPP A) ៣. អាយុ​ម្ដាយ ចំពោះ ការ​ពិនិត្យ​ខាង​លើ​នេះ​អាច​ឲ្យ​យើង​រក​ឃើញ​អត្រា​កូន​ក្នុង​ផ្ទៃ​អាច​មាន​ជំងឺ Down syndrome​ដូច​ជា៖ - ពឹង​ផ្អែក​លើ​អាយុ​ម៉ាក់ […]


ពពោះ

ចាប់ពីសប្ដាហ៍ទី ១០ ក្រៅពីមើលអេកូដឹងថាជាកូនស្រី ឬប្រុស អាចដឹងចំណុចសំខាន់នេះទៀត

ក្រោយ​ពី​ដឹង​ថា​កូន​ចាប់​កំណើត​មក​ភ្លាម ម៉ាក់​ៗ​ពិតជា​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​ក្រៅពី​សុខភាព​យើង​ពិតជា​ចង់​ដឹង​ពី​ភេទ​កូន​ដូចគ្នា។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គាន់ អូន បាន​ឲ្យ​ដឹង​ថា ចាប់ពី​សប្ដាហ៍​ទី ១០ ទៅ​ប្រព័ន្ធ​ប្រសាទ ពោះវៀន​របស់​គភ៌​​អាច​ស្រូប​យក​សារធាតុ​គ្លុយកូស​បញ្ជូន​ទៅ​ខួរក្បាល​បាន​ហើយ។ ក្រៅ​ពី​នោះ​ម្រាម និង​ក្រចក​ដៃ​ជើង​ចាប់ផ្ដើម​ដុះ​មក​ដែរ ហើយ​គេ​ក៏​ខំ​ចេះ​ប្រឹង​បឺត​ជញ្ជក់​ស្រូប​យក​ជាតិ​អាហារ​ដែរ។ ប៉ុន្តែ​នៅមិនទាន់​អាច​កំណត់​ភេទ​កូន​បាន​ឡើយ  ព្រោះ​មិន​ទាន់​ចេញ​ជារូបរាង​គភ៌ពេញលេញ។ ចូល​មក​ដល់​សប្ដាហ៍​ទី ១១ ទារក​នៅ​ក្នុង​ផ្ទៃ​​វិវត្តថ្លើម និង​ចាប់ផ្ដើម​បង្កើត​កោសិកា​ឈាម​ក្រហម ព្រម​ទាំង​ទងផ្ចិត​ក៏​ដុះ​ប៉ះ​ចូល​គ្នា​ជាមួយ​សុក​ម្ដាយ ហើយ​ប្រដាប់​ភេទ​មិន​ទាន់​លូតលាស់​នៅ​ឡើយ​ទេ។ ក្រលៀន​ក៏​ចាប់ផ្ដើម​បំពេញ​មុខងារ ហើយ​ទឹកនោម​ក៏​ចាប់ផ្ដើម​មាន​ដែរ។ រីឯ​ទម្រង់​មុខ​ផ្គុំ​ចេញ​មាន​ជា​ចង្ការ ថ្ពាល់ និង​ថ្ងាស។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ទាល់តែ​ចាប់ពី​សប្ដាហ៍​ទី​១២ ទៅទើប​យើង​មើល​ដឹង​ច្បាស់​ហើយ​ថា​កូន​យើង​ជា​ប្រុស ឬ​ស្រី ដែល​នេះ​ជិត​ឈាន​ដល់​បំណាច់​ត្រីមាស​ទី​១ ទៅ​ហើយ។ ក្នុង​ស្ថានភាព​នេះ​ហើយ ម៉ាក់​ៗ​ខ្លះ​នៅ​មាន​អាការៈ​ចាញ់​ក្អួត និង​ចាញ់​ក្លិន​ផ្សេង​ៗ​នៅ​ឡើយ តែ​ម៉ាក់​ខ្លះ​ក៏​អាច​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ៗ ដែល​អាច​ជួយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ផង​ដែរ។ ប្រធាន​ផ្នែក​រោគស្ត្រី ​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​បន្ថែម​ទៀត​ថា ទារក​ក្នុង​ផ្ទៃ លែង​ជា​អំប្រ៊ីយ៉ុង​ទៀត​ហើយ កូន​បាន​ក្លាយ​ជា​គភ៌​ពេញ​លេញ​ហើយ​នៅ​សប្ដាហ៍​ទី​១២ នេះ។ នៅ​វ័យ​នេះ​ទារក​មាន​ប្រវែង ចាប់ពី ៥,៤ ទៅ ៨ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ១៤ ក្រាម។


មានផ្ទៃពោះ

លម្អិតពីរបៀបរាប់ថ្ងៃសម្រាលកូនឲ្យបានត្រឹមត្រូវ តាំងពីថ្ងៃបាត់រដូវ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​ស្ត្រី​ពពោះ​មិន​តិច​ទេ​ដែល​រាប់​ថ្ងៃ​កំណត់​សម្រាល​កូន​ខុស ហើយ​នោះ​ក៏​មកពី​ភាន់ច្រឡំ​មួយ​ចំនួន។ បើ​យោង​តាម​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​កាលមែ៉ត​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ឈឺពោះ​សម្រាល​កូន ជា​ថ្ងៃ​ដែល​ឈឺ​ពោះ​មាន​ចង្វាក់​ឈឺ​បាត់​ៗ ក្នុង​នោះ​មាន​ធ្លាក់​រម្អិល​លាយ​ឈាម​ផង​ដែរ ហើយ​ឈឺ​រហូត​ដល់​កូន​កើត​ចេញ​ពី​ផ្ទៃ។ ការ​សម្រាល​កូន​គ្រប់ខែ គឺ​សម្រាល​កូន​ក្នុង​ចន្លោះ​ពេល​ដែល​កូន​មាន​អាយុ ៣៧ សប្ដាហ៍​ពេញ​ នៃ​ការ​បាត់​រដូវ និង ៤១ សប្ដាហ៍ ៣ ថ្ងៃ។ ចំណែក​សម្រាល​កូន​មិន​គ្រប់ខែ​វិញ៖ ក្រោម ៦ ខែ = រលូត ពី ៦ ខែ​ទៅ ៨ ខែ​កន្លះ = សម្រាល​មុន​ខែ កូន​លើស​ខែ = គឺ​ពី ៤១ សប្ដាហ៍​នៃ​ការ​បាត់​រដូវ​ឡើង​ទៅ ចំពោះ​ថ្ងៃ​ទី​១ នៃ​រដូវ​ចុង​ក្រោយ​ គឺជាថ្ងៃ​ទី១ ដែល​ឈាម​រដូវ​ធ្លាក់ មិនមែន​ជា​ថ្ងៃ​អស់​ឈាម​រដូវ​ទេ ចំណែក​ខែ​វិញ​ គឺជា​ខែ​ចុង​ក្រោយ​គេ​ដែល​រដូវ​មក មិនមែន​ខែ​ដែល​អត់​មក​រដូវ​ទេ។ ចំណែក​រដូវ​ទៀង​ទាត់​វិញ គឺ​រដូវ​ដែល​មក ២៨ ថ្ងៃ​ម្ដង ឧទាហរណ៍៖ - ខែ​មុន […]


មានផ្ទៃពោះ

តាមក្បួនពេទ្យ ប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ពេលមានកូនអាចប្រឈមខ្ពស់នឹងជំងឺតំណពូជ

បុរស និង​ស្ត្រី​ដែល​ជាប់​សាច់​ឈាម​នឹង​គ្នា មិន​ថា​សាច់​ជិត ឬ​ឆ្ងាយ​នោះ​ទេ គេ​កម្រ​ឲ្យ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់។ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ​​ប្តី​​ប្រពន្ធ​មាន​ជាប់​សាច់​​ឈាម​នឹង​គ្នា នោះ​កើត​មក​មិន​សូវ​ឆ្លាត​នោះ​ទេ។ ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ  ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេសបារាំង បកស្រាយ​ថា ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​គ្នា កើត​កូន​មក​ពាក់ព័ន្ធ​នឹង​ជំងឺ​តំណពូជ​ច្រើន​ជាងបញ្ញា​ស្មារតី ឆ្លាត ឬ​មិន​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​ថា កាលណា​ប្តី​ប្រពន្ធ​មាន​សាច់​ឈាម​ជាប់​គ្នា ឬ​ជិត​គ្នា​ពេក មាន​ន័យ​ថា​ប្តី​ប្រពន្ធ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា នោះ​កូន​កើត​មក​ប្រឈម​នឹង​ជំងឺ​តំណពូជ​ច្រើន។ " អ៊ីចឹង​បាន​គេ​តែង​តែ​សួរ​ដែរ គាត់​បង​ប្អូន​គ្នា​ឬ​អត់? កាលណា​ជាប់​សាច់​ឈាម​គ្នា អាច​ប្រឈម​មុខ​នឹង​ជំងឺ​តំណពូជ​ច្រើន ពី​ជីដូន​ជីតា ឪពុក​ម្តាយ មាន​ជំងឺ​អី នោះ​កូន​​នឹង​មាន​ជំងឺ​ហ្នឹង​ដែរ កាលណា​បែក​មែក​ឆ្ងាយៗ នោះ​អត្រា​កើត​ជំងឺ​តំណ​ពូជ​តិច"។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ជំងឺ​តំណ​ពូជ​ដែល​ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​នឹង​គ្នា ប្រឈម​ដល់​កូន​នោះ​រួម​មាន ​ជំងឺគ្រាប់ឈាម ជំងឺ Cystic fibrosis ជំងឺស្វិតសាច់ដុំខួរឆ្អឹងខ្នង ខ្សោយប្រាជ្ញាពីកំណើត ជំងឺឆ្អួតជ្រូក ជាដើម។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ