មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ក្រៅពីហើមជើង ស្រ្តីពពោះអាចកើតមានអាការៈហើមនៅចំណុចទាំងនេះទៀត

អាការៈ​ហើម​ជើង​មិនមែន​ជួប​តាំងពី​ត្រីមាស​ដំបូង​ឡើយ ផ្ទុយ​ទៅ​វិញ​វា​កើត​ឡើង​អំឡុង​ចុង​ត្រីមាស​ទី​៣។ ក្រៅពី​ជើង នៅ​កន្លែង​ដទៃ​លើ​រូបរាងកាយ​ក៏​ឡើង​ហើមដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មិន​ស្រួល​ពេញ​ទាំង​រាងកាយ គ្រាន់តែ​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ជើង ហើយ​យើង​ក៏​មិន​បាន​ចាប់អារម្មណ៍។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រៅពី​ជើង​នៅ​មាន​កន្លែង​ផ្សេង​ទៀត​ដូចជា សុដន់  មុខ បបូរមាត់ ច្រមុះ អញ្ចាញធ្មេញ សរសៃ​វ៉ែន ទ្វារមាស អាច​មាន​ភាព​ខុស​ប្រក្រតី​បន្តិច​បន្តួច តែ​មិន​សូវ​ជា​កើត​មាន​ច្រើន​ឡើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា-ចិន​ សែន​សុខ​ បាន​បន្ត​ទៀត​ថា រាងកាយ​ ស្ត្រី​ពពោះ​ផលិត​ឈាម និង​សារធាតុ​រាវ​ច្រើន​ជាង ៥០% សម្រាប់​តម្រូវ​ការ​លូតលាស់​របស់​គភ៌​ក្នុង​ស្បូន​ម៉ាក់​ៗ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជួប​នឹង​អាការៈ​ហើម​ដៃ មុខ ជើង ក​ជើង និង​ប្រអប់​ជើង។ ទោះ​ជា​យ៉ាង​ណា​បញ្ហា​នេះ​តូចតាច​ប៉ុណ្ណោះ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច​ជាក់ជា​មិន​ខាន។ ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់​ៗ​ហើម​ជើង ហើយ​​មាន​ជំងឺ​ទឹកនោមប្រៃ និង​លើសឈាម​ទៀត​នោះ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្ត្រី​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ពេល​សម្រាល។ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​ហើម​ជើង គួរតែ​អនុវត្ត​ដោយ​លើកជើង​ឲ្យ​បាន​ខ្ពស់​បន្តិច ពេល​សម្រាក ឬ​យក​អ្វី​កល់​ដាក់​ឲ្យ​ជើង​ខ្ពស់​ជាង​បេះដូង ដើម្បី​ឈាម​ហូរ​ទៅកាន់​បេះដូង គេង​ផ្អៀង​ទៅ​ឆ្វេង​គ្រប់គ្រង​ទម្ងន់ កុំ​ឲ្យ​លើស​ខ្លាំង​ពេក ហាត់ប្រាណ​ជាដើម។


បញ្ហាផ្ទៃពោះ

ឮគេថាផឹកស្រាបៀរពេលទម្ងន់ កូនកើតមកស្អាតល្អ តែពេទ្យថាគ្រោះថ្នាក់ទាំងម្តាយ និងកូន

កន្លង​មក​នៅតែ​មាន​ការ​យល់​ខុស​អំពី​ការ​ផឹក​ស្រា​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាល ដោយ​គិត​ថា​ល្អ និង​ជំនួយ​ដល់​សុខភាព។ ក្នុង​ចំណោម​នោះ​មាន​មតិ​លើក​ឡើង​ដោយ​គ្មាន​អំណះអំណាង​ថា ពេល​ពពោះ​បើ​ម៉ាក់​ៗ​ផឹក​ស្រាបៀរ ល្អ​ចំពោះ​កូន ធ្វើ​ឲ្យ​កូន​កើត​មក​ស្បែក​ស្អាត។ បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​និយាយថា ស្ត្រី​ខ្មែរ​មួយ​ចំនួន​មានចំណេះដឹងទាបទាក់ទង​នឹង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ថា មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ពេល​អំឡុង​ពពោះ និង​សម្រាល។ ផ្ទុយ​ទៅ​វិញ​វា​មាន​គុណ​វិបត្តិ​ច្រើន​មហាសាល ដែល​ធ្វើឲ្យ​យើង និង​កូន​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ត​ទៀត​ថា គ្រប់​ជាតិ​អាល់កុល មិន​ថា​ស្រា ឬ​ស្រាបៀ​សុទ្ធតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ម៉ាក់ និង​ទារក មិន​ថា​ពពោះ​ខែ​ទី​ប៉ុន្មាន​​​​ក៏​ដោយ ព្រោះ​បើ​ផឹក​ស្រា​កូន​ក្នុង​ពោះ​ក៏​ផឹក​ដែរ ហើយ​សរីរាង្គ​ខាង​ក្នុង​របស់​កូន​សុទ្ធ​តែ​ខ្ចី​ទាំងអស់ សុទ្ធតែអាចរងគ្រោះ៖ - ទារក​ប្រឈម​ស្លាប់​ក្នុង​ផ្ទៃ - កើត​មុន​ខែ - កូន​ខ្វះ​គីឡូ - ប្រឈម​កង្វះ​អវយវៈ - កូន​កើត​មក​មិន​ឆ្លាត - ក្បាល​តូច - កូន​ក្រ​ចេះ​និយាយ - ប៉ះពាល់ ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង ជាដើម។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​ស្រាបៀរ ស្រា​ក្រហម​អ្វី​នោះ​ទេ ស្រា​ថ្នាំ​ត្រាំ​សត្វ ឬ​ឫស​ឈើ​ផ្សេង​ៗ​ទៀត សុទ្ធតែ​គ្រោះថ្នាក់​ទាំងអស់។ ចំណែក​មូលហេតុ​ទារក​ខ្លះ​ពេល​កើត​មក​មាន​ជាប់​ស​ៗ​ដូច​ម្សៅ​មក​ជាមួយ មិន​មែន​អាក្រក់​អ្វី​នោះ​ទេ តែ​ល្អ​ចំពោះ​កូន​ទៅវិញ​ទេ។ ទារក​ដែល​ទើប​នឹង​កើត​មក​មាន​ក្រមួន​ស​ៗ​នោះ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​ជាប់​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា Vernex Caseosa។ លោក​គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា ខ្លាញ់​ជាប់​ស្បែក ឬ Vernex […]


បញ្ហាផ្ទៃពោះ

បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

ជា​ធម្មតា​ប្រសិនបើ​ស្ត្រី​ពពោះ​មាន​អាការៈ​ឈឺ​ចុកចាប់​មួយ​ចំនួន​ពិតជា​គួរឲ្យ​បារម្ភ ប៉ុន្តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​ថា បើ​យើង​ឈឺ​ដូច​ខាងក្រោម​នេះ មិន​បាច់​ភ័យ​ពេក​ទេ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ និង​ពេល​កើត​ឡើយ។ ១- រមួល​ក្រពើ ស្ត្រី​ពពោះ​ស្ទើរតែ​ទាំងអស់​ប្រាកដជា​ជួប​ប្រទះ​នេះ ហើយ​ញឹក​ញាប់​ថែម​ទៀត​ផង ចៀស​មិន​បាន​ទេ ព្រោះ​នៅ​ពេល​ទារក​ក្នុង​ផ្ទៃ​លូតលាស់ ស្បូន​នឹង​ត្រូវ​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​ជា​មូល​នាំឲ្យ​សាច់​ដុំ និង​សរសៃពួរ​កើត​មាន​ការ​រមួល ហើយ​អាការៈ​រមួល​ក្រពើ​នេះ​ក៏​អាច​បណ្ដាល​មកពី​ជាតិ​ឧស្ម័ន​ពុល អាការៈ​ហើម និង​ទល់លាមក​ផង​ដែរ។ រមួល​ក្រពើ​នេះ​កូន​កាន់តែ​ធំ អាការៈ​រមួល​ក៏​កាន់តែ​ញឹក និង​រឹតតែ​ឈឺ​ផង​ដែរ។ ២- ឈឺ ឬ​ជាប់​ចង្កេះ រឿង​ឈឺ​ចង្កេះ​ពេល​ពពោះ វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ ខណៈ​គ្នា​យើង​ខ្លះ​ឈឺ​ចង្កេះចាប់​ត្រីមាស​ទី១ទៅ។ ចំណែក​មូល​ហេតុ​ចម្បង គឺ​ការ​លូត​លាស់​ស្បូន ព្រោះ​ដើម្បី​គភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន ស្បូន​ត្រូវ​រីក​ធំ ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេង​ទៀត​ទៅ​ខាងៗ ដោយ​ករណី​នេះ ច្រើន​មាន​នៅ​លើ​ស្រីៗ​គ្នា​យើង​ទើប​ពពោះ​លើក​ដំបូង។ ៣- ឈឺ ឬ​ធ្ងន់​​ផ្នែក​ក្រោម​ពោះ ការ​ឈឺ​ចាប់​ខ្លាំង​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​អាច​មកពី​កូន​ធំ​ទៅ​ៗ ហើយ​ស្បែក​ពោះ​យើង​មិន​សូវ​មាន​សំណើម​រហូត​បង្ក​អាការៈ​បែប​នេះ។ មួយ​វិញ​ទៀត​អាច​មកពី​កូន​ធំ ហើយ​ប្រឹង​ចំកោង ឬ​បង្វិល​ចុះ​ឡើង ទើប​បង្ក​ការ​ឈឺចាប់​ដល់​យើង។


បញ្ហាផ្ទៃពោះ

ចុករួយចង្កេះ ឈឺខ្នងពេលពោះ កុំបារម្ភអី ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ​មែនទេ? កុំ​បារម្ភ​ពេក អាការៈ​ចុក​រួយ​ចង្កេះ ឈឺ​ខ្នង​ពេល​ពពោះ ជា​រឿង​ធម្មតាប៉ុណ្ណោះ ដោយសារ​តែ​រាង​កាយ និងអ័រម៉ូន​ប្រែ​ប្រួល ស្បូន​រីក​ធំ រុញ​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ​ទៀត។ ដើម្បី​សម្រួល​អាការៈ​ចុក​រួយ​ចង្កេះ និង​ឈឺ​ខ្នង ពេល​ពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិច​និក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​ច្រើន ពេល​ពពោះ​​រាងកាយ​ស្រីៗ​យើង​កាន់តែ​ចុះ​ខ្សោយ ងាយ​ទទួល​រង​សម្ពាធ​ផ្សេងៗ យក​ល្អ​គួរ​តែសម្រាក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​​គ្រាន់។ ២. សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់ – ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់ – ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍ – កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បាន​ដែរ។ ចំពោះ​ការ​អង្គុយ​វិញ យើង​អាច​ជ្រើស​រើស​កៅអី​ណា​ដែល​អាច​ទប់​ខ្នង​យើង​បាន​ស្រួល ឬ​អាច​ប្រើ​ខ្នើយ​ដើម្បី​ទប់​ខ្នង​ផ្នែក​ខាង​ក្រោម​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ប្រើ​ស្បែក​ជើងកែងទាបៗ ឬបាតរាបស្មើ យើងត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោល​គឺ​ប្រើ​ស្បែក​ជើង​ណា​ដែល​យើង​ពាក់​ទៅ​ស្រួល​ខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។ ៤. […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗប្រយ័ត្ន អាអូនមានបញ្ហាម៉្ញូប​ពីកំណើតអាចដោយសារកត្តាចម្បង ២ នេះ

ទារក​ក្នុង​ផ្ទៃ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ពី​កំណើត​ច្រើន បើ​ម៉ាក់​ៗ​មិន​បាន​ថែ​សុខភាព​បាន​ល្អ​ទេ​នោះ។ អា​អូន​ខ្លះ​កើត​មក​ភ្លាម យក​ជំងឺ​មក​តាម​​ពី​កំណើត​តែ​ម្ដង ដូច​មាន​បញ្ហា​ភ្នែក ម៉្ញូបពី​កំណើត។ល។ ហើយ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ភ្នែក​ទាំង​នៅ​តូច​បែប​នេះ? "យោង​តាម​ការ​សិក្សា គេ​ឃើញ​ថា ទារក​មាន​បញ្ហា​ម៉្ញូបពី​កំណើត អាច​បណ្ដាល​មក​ពី​កត្តា​តំណពូជ។ ជូន​កាល បើ​ម៉ាក់​ប៉ាម៉្ញូប​ភ្នែក កូន​ក៏​អាច​មាន​បញ្ហា​នេះ​ខ្ពស់​ដែរ។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លើស​ពី​នេះ បញ្ហាម៉្ញូបពី​កំណើត​អាច​ដោយ​សារ​តែ​ពេល​ម៉ាក់​ៗ​ពពោះ ញ៉ាំ​អាហារ​មិន​ល្អ ខ្វះ​ជីវជាតិ ដូច​ជា វីតាមីន A ជាតិ​រ៉ែ ឬ​អាស៊ីដហ្វូលីក​ជាដើម។ លោក​បន្ត​ថា ករណី​ដែល​កូន​កើត​មក​មាន​បញ្ហា​ម្ញូប​ភ្នែក​នេះ គ្រាន់​តែ​ជា​ករណី​ស្រាល​តែ​ប៉ុណ្ណោះ។ ​ ចំពោះ​ករណី​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ឲ្យ​ដឹង​ថា ខាង​គ្រូពេទ្យ​មិន​អាច​ពិនិត្យ​មើល​អេកូ ឬ​ធ្វើ​តេស្ត​ឈាម​ដឹង​មុន​បាន​ទេ​ថា អា​អូន​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​ម៉្ញូប ។ ប៉ុន្តែ បើ​សិន​អា​អូន​មាន​ករណី​ធ្ងន់ធ្ងរ (ករណី​កម្រ) ដូច មិន​មាន​គ្រាប់​ភ្នែក ភ្នែក​រលាង ឬ​មាន​បញ្ហា​ផ្នែក​ក្បាល ឬ​នៅ​លើ​សរីរាង្គ​ផ្សេងៗ​ខាង​គ្រូពេទ្យ​អាច​ពិនិត្យ​មើល​ឃើញ​ធម្មតា។ និយាយ​រួម បើ​អា​អូន​កើត​មក​មាន​បញ្ហាម៉្ញូបពី​កំណើត ករណី​ចម្បង​ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​គឺ​ដោយ​សារ​កត្តា​ពូជ និង​ម៉ាក់ៗ​មាន​បញ្ហា​កង្វះ​ជីវជាតិ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​ហើយ ទើប​គ្រូពេទ្យ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ញ៉ាំ​អាហារ​ល្អៗ ដែល​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ជា​ពិសេស​ត្រូវ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់​លាប់​តាម​ការ​កំណត់។ លោកថា ម្យ៉ាងវិញទៀត បើអាអូនធំហើយមានបញ្ហាម្ញូបភ្នែក គឺ​អាចបណ្ដាលមកពីការ​សម្លឹងមើលគ្រឿងអេឡិចត្រូនិចច្រើនពេក […]


បញ្ហាផ្ទៃពោះ

ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​សើស្បែក​ពិតជា​គួរ​ឲ្យ​បារម្ភ​ណាស់​សម្រាប់​មនុស្ស​ទូទៅ ហើយ​បើ​កើត​ចំ​ពេល​មាន​ផ្ទៃពោះ​ទៀត​នោះ រឹតតែ​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ព្រោះ​វា​អាច​ឆ្លង​ទៅ​កូន​បាន។ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ប្រភេទ​ជំងឺ​អាលែកហ្ស៊ី​លើ​ស្បែក​មួយ​ចំនួន​ និង​អាលែកហ្ស៊ីផ្សេង​ៗពិតជា​អាច​ឆ្លង​ទៅ​កូន​បាន​មែន ប្រសិនបើ​ម្ដាយ​កើត​ពេល​អំឡុង​ពេល​ពពោះ ព្រោះ​នោះ​ជា​កត្តា​ហ្សែន។ លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​ទាំង​នោះ​មាន​ដូចជា​ត្រអក កន្ទាលត្រអាក ពេល​កូន​កើត​មក​អាច​មាន​បញ្ហា​ទាំង​នោះ​ដូច​ម្ដាយ​ដែរ ដោយសារ​ជំងឺ​អស់​ទាំង​នោះ​ជា​រោគ​សញ្ញា​អាលែកហ្ស៊ី។ មួយ​វិញ​ទៀត​ប្រសិនបើ​ម្ដាយ ឬ​ឪពុក​ដែល​មាន​ហ្សែន​អាលែកហ្ស៊ី ត្រអក ឬ​អាលែកហ្ស៊ី​ផ្លូវ​ដង្ហើម ហឺត កូន​សុទ្ធតែ​ប្រឈម​កើត​មាន​អាការៈ​ដូច​ឪពុក ឬ​ម្ដាយ​បាន​ជាក់ជា​មិន​ខាន។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​បន្ថែម​ថា ក្រៅពី​ជំងឺ​ទាំង​ប៉ុន្មាន​ខាង​លើ ម្ដាយ​ដែល​មាន​ជំងឺ​កាមរោគ បញ្ហា​ធ្លាក់​ស ស្អូច កញ្ជ្រឹល អុតស្វាយ ពេល​កំពុង​ពពោះ​សុទ្ធតែ​ប៉ះពាល់​ដល់​កូន​ធ្ងន់ធ្ងរ។ ដូចនេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន​ពី​ការ​វិវត្ត​របស់​កូន និង​ស្ថានភាព​ជំងឺ​ខ្លួនឯង​ឲ្យ​បាន​ដិតដល់។



បញ្ហាផ្ទៃពោះ

រឿងគួរបារម្ភ! មានសញ្ញាទាំងនេះពេលពពោះ អាចមានគ្រោះថ្នាក់ ម៉ាក់ៗកុំទុកយូរ ប្រញាប់ទៅជួបពេទ្យ

ពេល​ពពោះ ស្ត្រី​អាច​មាន​បញ្ហា​ប្រឈម​ច្រើន ដែល​តម្រូវ​ឲ្យ​យើង​ទៅ​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈមនានា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​ឲ្យ​ស្រ្តី​ចេះ​កត់​ចំណាំ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន ដែល​អាច​ឡើង​អំឡុង​ពពោះ។ ១. ធ្លាក់​ឈាម អំឡុង​ពេល​ពពោះ បើ​ស្រីៗ​យើង​មាន​អាការៈ​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន ច្បាស់​ជា​មាន​បញ្ហា​មិន​ខាន។ ក្នុង​ត្រីមាសទី១ បើ​មាន​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​ការ​រលូត​កូន មាន​កូន​​ក្រៅស្បូន ​ជា​ដើម។ ក្រៅពី​នោះ​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​បន្ទាប់ អាច​​មាន​ការ​បង្ក​រោគ សកម្មភាព​រួមភេទ សុករបើកចេញពីជញ្ជាំងស្បូន សញ្ញា​នៃ​ការ​សម្រាល​មុន​កំណត់ ដែល​ស្ត្រី​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល។ ២. កូន​មិន​កម្រើក ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​កូន​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ ទារក​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ពេល​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​តាម​រយៈទងសុកមិន​គ្រប់​គ្រាន់ កូន​មិន​សូវ​កម្រើក​ទេ ហើយ​ក៏​អាច​បញ្ជាក់​ថា កូន​កំពុង​ជួប​វិបត្តិ​អី​មួយ​ហើយ។ ដូច្នេះ ត្រូវ​ទៅ​ពិនិត្យ​ពោះ​ធ្វើ​អេកូ​​វាស់ចង្វាក់​បេះដូង​កូន វាស់​ទឹកភ្លោះ ជា​ដើម។ ៣. […]


មានផ្ទៃពោះ

អូនៗអាយុក្រោម​ ១ឆ្នាំ ហាមញ៉ាំទឹកឃ្មុំ ចុះ​ម៉ាក់កំពុងពពោះអាចញ៉ាំបានអត់?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ​​​​​ ប៉ា​ម៉ាក់​​ភាគច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ មិនត្រូវ​ឲ្យ​កូន​អាយុ​ក្រោម​មួយ​ឆ្នាំញ៉ាំ​ទឹក​ឃ្មុំ​​នោះ​ទេ ព្រោះ​ថា​ប្រព័ន្ធ​រំលាយ​អាហាក្មេង​មិន​ទាន់​លូតលាស់​បាន​ល្អ​ពេញ​លេញ អាច​ប្រឆាំងជាមួយ​បាក់​តេរីមាន​នៅ​ក្នុង​ទឹកឃ្មុំ​។ បាក់​តេរី​មួយ​ប្រភេទនៅ​ក្នុង​ទឹក​ឃ្មុំ​​អាច​បង្ក​ហានិភ័យ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា botulism លើ​ទារក​បាន​។ Botulismគឺ​ជា​ជំងឺ​ម្យ៉ាង​អាច​ធ្វើ​ឲ្យ​​មាន​ពិការភាព​ផ្នែក​ណាមួយ​នៃ​រាងកាយ។ ពេល​​ពង​បាក់តេរី​ចូល​ដល់​រាង​កាយ វា​នឹង​ផលិត​ជាតិ​ពុល​ប្រព័ន្ធ​ប្រសាទ botulism ​នេះ​មានគ្រោះ​ថ្នាក់​សម្រាប់​មនុស្ស និង​អាច​ធ្វើឲ្យ​មាន​ពិការ​ភាព​។ ១.​ស្រ្តីពពោះ​អាចញ៉ាំទឹកឃ្មុំ​បាន​អត់? ចុះ​បើ​ទឹក​ឃ្មុំ​មាន​បាត់​តេរី​មិនល្អចំពោះ​អូនៗ​អាយុ​ក្រោម​១​ឆ្នាំ បែប​នេះ តើ​ម៉ាក់ៗ​កំពុង​ពពោះ​វិញ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​ឬអត់?​ ប៉ះ​ពាល់​អូនៗ​ក្នុង​ផ្ទៃ​ឬទេ?​ ​តាម​ពិត​ទៅ​អ្នក​ជំនាញ​ជឿ​ថា​ម៉ាក់ៗ​កំពុង​ពពោះ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន មិន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ដល់​គភ៌​ក្នុង​ផ្ទៃ​នោះ​ទេ។ សម្រាប់​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី​របស់​អាមរិក វិញ ក៏​មិន​បាន​ដាក់​បញ្ជូល​ទឹក​ឃ្មុំ​ក្នុង​បញ្ជី​អាហារ​ហាម​ឃាត់​សម្រាប់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែរ។ ២.ហេតុអ្វី​ទឹកឃ្មុំ​មិន​ប៉ះពាល់​គភ៌​ក្នុង​ផ្ទៃ? សម្រាប់​មនុស្ស​ពេញ​វ័យ ប្រ​ព័ន្ធ​រំលាយ​អាហារ​របស់​ពួកគាត់​មាន​សភាព​រឹង​មាំ និង​អាច​ទប់ទល់​ជាមួយ​ប្រ​ភេទ​បាក់តេរី​មាន​ក្នុង​ទឹក​ឃ្មុំ​បាន។ ម្យ៉ាង​ទៀត​ភាព​រឹង​មាំ​នៃ​ប្រ​ព័ន្ធ​រំលាយអាហារ​នេះ​ក៏​បាន​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ពង​បាក់តេរី​រីកលូត​លាស់​ក្នុង​ពោះ​វៀន និង​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ botulism ។ ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​មាន​សុខ​ភាព​ល្អ​ប្រព័ន្ធ​ការ​ពាររាង​កាយ និង​ប្រព័ន្ធ​រំលាយ​​​របស់​ពួកគាត់​ក៏​នៅ​តែ​អាច​ការ​ពារ​បាក់​តេរី​ក្នុង​ពោះ​វៀន​មិន​ឲ្យ​លូត​លាស់​បាន និង​វិវត្ត​ទៅ​ជាជំងឺ botulism ដូចគ្នា។ មួយ​វិញ​ទៀត ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១០ បាន​រក​ឃើញ​ថា​ដោយ​សារ​តែ​ទម្ងន់​ម៉ូលេគុល​របស់​វា ធ្វើ​ឲ្យជាតិ​ពុល​របស់​botulinum ( botulinum toxin) មិន​អាច​ឆ្លង​កាត់​ទង​សុក​ទៅ​ដល់​គភ៌​បាន​ទេ។​ នេះ​មាន​ន័យ​ថា​ទោះ​ជា​ម៉ាក់ៗ​ញ៉ាំ​ទឹក​ឃ្មុំ​ក៏​ដោយ ក៏​ពង​របស់​បាត់​តេរី botulism មិន​អាច​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ​បានដែរ​។ ដូច​គ្នា​ដែរ បើ​ទោះ​បីជា​ម្ដាយ​មាន​កើត​ជំងឺ botulism ក៏​មិន​មាន​បង្ក​ជា​ផល​អវិជ្ជមាន​ណា​មួយ​ដល់​​គភ៌​ក្នុង​ផ្ទៃ​ដែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ