មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ត្រៀមយកកូន ឬកំពុងមានផ្ទៃពោះ ស្រីៗត្រូវដឹងពីវិធីបង្ការមិនឲ្យកូនមានជំងឺពកឆ្អឹងកងខ្នង

ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ Spina Bifida សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយ​ចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ទារក​មាន​ជំ​ងឺពក​ឆ្អឹង​កង​ខ្នង អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយ​ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ ចំពោះ​វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។ បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ បន្លែ​បៃតង គ្រាប់​សណ្តែក ផ្លែ​ក្រូច […]


បញ្ហាផ្ទៃពោះ

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន

ដំណាក់កាល​សម្រាល​កូន​ពិតជា​ឆ្លងកាត់​ការ​លំបាក និង​មាន​គ្រោះថ្នាក់​ច្រើន​ចំពោះ​សុខភាព​ស្ត្រី ហើយពេល​សម្រាល​ប្រសិនបើ​គ្រូពេទ្យ​មិនមានជំនាញច្បាស់លាស់ សម្អាត​មិន​បាន​ល្អ ក៏បង្ក​ជា​ហានិភ័យ​សុខភាព​ចំពោះ​ម៉ាក់​ៗ។ សញ្ញា​ដែល​បញ្ជាក់​ថា​គ្រូពេទ្យ​លូក​បារ​សម្អាត​មិន​ល្អ​នោះ ម៉ាក់​ៗ​មាន​ធ្លាក់ឈាម​ច្រើន​លើស​ពី ៣ ថ្ងៃ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រងារ ហើម​ជើង​ម្ខាង ទឹក​រម្អិលចេញពី​ទ្វារមាស​មាន​ក្លិនស្អុយ ឬ​ឈឺចាប់ នៅ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង អាច​ជា​សញ្ញា​សល់​កម្ទេច​សុក​ក្នុង​ស្បូន។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នេះ​បន្ថែម​ទៀត​ថា ករណី​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ឬ​ហូរ​ឈាម​ជាប់​ជានិច្ច អាច​បណ្ដាល​មក​ពី​ការ​រហែក​នៅ​ក្នុង​ទ្វារមាស ឬ​ស្បូន ប៉ុន្តែ​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​ក្រោយ​សម្រាល គឺ​ដោយសារ​សំណល់​សុក។ លោក​បន្ត​ទៀត​ថា បើ​សុក ឬ​សូម្បី​តែ​កម្ទេច​តូច​មួយ​នៃ​សុក​​នៅ​សេសសល់​ក្នុង​ស្បូន​ហើយ តែង​នាំ​គ្រោះថ្នាក់​ជានិច្ច ហើយចាស់ៗ​តែង​តែ​គិត​ថា ករណី​នេះ​ជា​ការ​ទាស់​ក្រោយ​សម្រាល។ សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ស្បូន (គ្រុន​ក្ដៅ ញាក់ ក្លិន​អាក្រក់​ពី​ទ្វារមាស) ត្រូវ​តែ​ប្រញាប់មកជួបគ្រូពេទ្យដើម្បីព្យាបាល និងសម្អាតម្ដងទៀត​ឲ្យ​ទាន់​ពេល​វេលា ទើបមិនគ្រោះថ្នាក់ដល់ជីវិត។


ត្រីមាសទី ២

ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើង​អាច​ជួបប្រទះនឹងការកន្ត្រាក់ស្បូន។ ការកន្ត្រាក់ស្បូនមិនមានន័យថាសុទ្ធតែជាការឈឺពោះកើតកូននោះ​ទេ។ គ្នា​យើង​គួរយល់ដឹងអំពីរបៀបនៃការកន្ត្រាក់ស្បូននីមួយៗដើម្បីដឹងថាតើពេលណាដែលយើង​ត្រូវទៅមន្ទីរពេទ្យ។ ១. ការកន្ត្រាក់ស្បូនបែប Braxton Hicks ការកន្ត្រាក់ស្បូន បែប Braxton Hicks គឺជាវគ្គនៃការកន្ត្រាក់ស្បូនក្នុងកំឡុងពេលត្រីមាសទី ២ និងទី៣ ។ ការ​កន្ត្រាក់​បែប​​នេះ​អាចចាប់ផ្តើមនៅដើមសប្តាហ៍ទី​២០​ ប៉ុន្តែ​ភាគច្រើននៃការកន្ត្រាក់បែប Braxton Hicks ចាប់ផ្តើមនៅសប្តាហ៍ទី២៨ ដល់សប្តាហ៍ទី៣០។ ក្នុងកំឡុងពេលកន្រ្តាក់ ពោះនឹងចាប់ផ្តើមតឹងហើយក៏ធូរមកវិញ។ ការកន្ត្រាក់នេះប្រែប្រួលពីតិចទៅខ្លាំង។ នៅខែទី៩ ការកន្ត្រាក់បែប Braxton Hicks អាចកើតមានជាញឹកញាប់រៀងរាល់១០ ទៅ ២០ នាទីម្តង។ សរុបសេចក្ដីមក ការកន្ត្រាក់ស្បូនបែប Braxton Hicks តែងតែបាត់ទៅវិញជាមួយនឹងការហាត់ប្រាណ ខណៈពេលដែលការកន្ត្រាក់ឈឺពោះកើតកូនពិតប្រាកដនឹងនៅតែបន្តឈឺ ឬការឈឺមានការកើនឡើងនៅពេលដែលស្រីៗ​យើង​មានសកម្មភាព។ ការកន្ត្រាក់បែប Braxton Hicks អាចកត់សម្គាល់ឃើញច្បាស់​គឺនៅពេលដែលយើង​កំពុងសម្រាក។ អត្ថបទពាក់ព័ន្ធ៖  រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់? ធ្លាប់ឆ្ងល់ទេ មូលហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន? ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ កូនភ្លោះទើបកើត ​បាន​ ៣ម៉ោង​​នៅវៀតណាមស្លាប់ភ្លាមៗក្រោយចាក់វ៉ាក់សាំង ២. ការកន្ត្រាក់ស្បូនដែលជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ ការមានផ្ទៃពោះច្រើនតែមាននៅ​រយៈពេលចន្លោះ​ពី​៣៧ ទៅ៤២សប្តាហ៍ ​ដែលត្រូវបានវាស់ចាប់ពីថ្ងៃមករដូវចុងក្រោយរបស់ម្តាយ។ ចំណែក​ការកើតកូនមិនគ្រប់ខែត្រូវបានកំណត់ថាជាការកើតកូនមុនសប្តាហ៍ទី៣៧ ។ មុនសប្តាហ៍ទី ២០ ការកើតកូនមិនគ្រប់ខែត្រូវបានគេហៅថាការរលូតកូន ឬការរំលូតកូនដោយឯកឯង។ នៅពេលស្ត្រីមានផ្ទៃពោះសប្តាហ៍ទី២០ […]


បញ្ហាផ្ទៃពោះ

ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?

ចំពោះ​ការ​ពពោះ​កូន​ភ្លោះ ខាង​ក្រុម​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ការ​ពពោះ​នៅ​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​មួយ​ចំនួន ជួប​ផល​វិបាក និង​បញ្ហា​ច្រើន​ជាង​ពពោះ​ធម្មតា​ដែល​ក្នុង​នោះ​មាន​ដូច​ជា បញ្ហា​ពពោះ​កូន​ភ្លោះ ប៉ុន្តែ​កូន​មាន​ទំហំ​ខុស​គ្នា លូត​លាស់​មិន​ដូច​គ្នា​ជាដើម។ ពពោះ​កូន​ភ្លោះ តែ​ទំហំ​មិន​ស្មើ​គ្នា​បណ្ដាល​មក​ពី​អ្វី? តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន បាន​បកស្រាយ​ឲ្យ​ដឹង​ថា ករណី​ដែល​កូន​ភ្លោះ​មាន​ទំហំ​មិន​ស្មើ​គ្នា​កើត​ឡើង​បាន​ដោយ​សារ​អាច​មាន​ការ​ទាក់​ទង​នឹង​ការ​លូតលាស់​របស់​សុក ដែល​ទៅ​ចិញ្ចឹម​កូន​មិន​បាន​ល្អ ទាក់​ទង​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​ចំណី​អាហារ​មិន​បាន​ល្អ។ ម៉ាក់​ៗ​ពពោះ​ទាំង​អស់​ត្រូវ​ដឹង​ថា បញ្ហា​កូន​ភ្លោះ​ទំហំខុសគ្នា​ខ្លាំង​ពេក ​ជា​រឿង​មួយ​មិន​ល្អ​នោះ​ទេ។ មាន​វិធី​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ស្មើ​គ្នា​វិញ​ទេ? វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ទាក់​ទង​នឹង​វិធី​ដែល​អាច​ធ្វើ​ឲ្យ​កូន​ស្មើ​គ្នា​វិញ គឺ​នៅ​មិន​ទាន់​មាន​វិធី​អី​ច្បាស់​លាស់​មួយ​ទេ​ថា អាច​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ប៉ុន​គ្នា​បាន​វិញ​នោះ​។ គួរ​យក​ចេញ​មួយ ​ទុក​មួយ​ឬ​យ៉ាង​ណា? ការ​ព្យាបាល​របស់​បញ្ហា​នេះ គឺ​អាស្រ័យ​ទៅ​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ​ម្នាក់ៗ ប៉ុន្តែ​ជា​ធម្មតា​គេ​មិន​យក​ចេញ​មួយ​ ទុក​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​បញ្ហា​ពពោះ​កូន​ភ្លោះ​ទំហំ​មិន​ស្មើ​គ្នា​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​ទាំង​ពីរ។ ពេល​ខ្លះ​ទាម​ទារ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ក្នុង​ការ​ព្យាបាល​ដូច​ជា ការ​វះ​កាត់​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​គភ៌​តែ​មួយ ឬ​អាច​ទាំង​ពីរ ហើយ​ការ​ដែល​ម៉ាក់​ៗ​ពពោះ​ជួប​បញ្ហា​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​ក៏​មាន។ បញ្ហាពពោះកូនភ្លោះ តែទំហំមិនស្មើគ្នាអាចបង្ការបានទេ? ករណី​នេះ​ភាគ​ច្រើន​មិន​អាចបង្ការមិនឲ្យកើតឡើងបាននោះទេ ប៉ុន្តែម៉ាក់ៗពពោះអាច​ញ៉ាំចំណីអាហារល្អៗឲ្យបានគ្រប់គ្រាន់ ទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ហើយញ៉ាំថ្នាំជំនួយសុខភាពដែល​ពេទ្យណែនាំឲ្យញ៉ាំបានល្អ ទោះ​បី​ជាមិនអាចការពារ​មិនឲ្យកើតបញ្ហានេះ តែក៏អាចកាត់បន្ថយហានិភ័យដែលបង្កជាគ្រោះថ្នាក់បាន​ដែរ។


បញ្ហាផ្ទៃពោះ

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?

ស្រីៗ​ពពោះ​មួយ​ចំនួន​អាច​នឹង​ប្រទះ​ឃើញ​មាន​ឈាម​ក្រោយ​ពេល​រួមភេទ​ ​ដែល​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​បង្ក​មក​ពី​មូលហេតុ​អ្វី និង​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដូចជា​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​ជាដើម។ ប៉ុន្តែ​ប្រសិនជា​ស្រីៗ​គ្នាយើង​ក្រោយ​ពី​រួមភេទ​រួច​ប្រទះ​ឃើញ​មាន​ឈាម​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​គភ៌​ខ្លាំង។ យ៉ាងណាមិញ​​​បញ្ហា​​នេះ​អាច​ជា​រឿង​ធម្មតា​បើ​យោង​តាម​អ្នកស្រី Mary Jane Minkinសាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគស្រ្តី​នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក។ តាម​ពិត​ទៅ​ស្ត្រី​ប្រហែល ១៥-២៥%​អាច​នឹង​មាន​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​ទី១​ដែល​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​​អ្វី​ទេ​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្ត្រី​សហរដ្ឋ​អាមេរិក។ ជាទូទៅ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​គឺ​មក​ពី​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ អំឡុង​ពេល​ពពោះ​កម្រិត​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន (progesterone) មាន​ការ​កើន​ឡើង ហើយ​នេះ​បង្ក​ឲ្យ​សរសៃ​ឈាម​រីកធំ​ និង​ងាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច។ ការ​រួម​ភេទ​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​នៅ​ស្បូន​ទទួល​រង​ការ​ប៉ះ​ទង្គិច និង​មាន​ហូរ​ឈាម។ នេះ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​គភ៌​ទេ។ មូលហេតុ​មួយ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ឈាម​ក្រោយ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ អាច​មក​ទ្វារមាស​ស្ងួត ឬ​ដុំគីស​នៅ​ស្បូន។ ក្នុង​ករណី​មួយ​ចំនួន ការ​ធ្លាក់​ឈាម​ក្រោយ​រួមភេទ​អាច​បង្ក​ជា​បញ្ហា​បាន ជាពិសេស​អំឡុង​ត្រីមាស​ទី២ និង​ទី៣។ ពេល​ខ្លះ​បញ្ហា​សុក​ពាំង​មាត់​ស្បូន និង​សុក​ដាច់​ចេញ​ពី​ស្បូន​ក៏​អាច​បង្ក​ឲ្យ​មាន​ធ្លាក់​ឈាម​ដែរ។ មូលហេតុ​ដែល​គួរ​ឲ្យ​បារម្ភ​ផ្សេង​ទៀត​រួមមាន​ការ​រលូត​កូន កូន​ក្រៅ​ស្បូន ឬ​សម្រាល​កូន​មុន​ខែ។ គួរ​បញ្ជាក់​ដែរ​ថា​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​មិន​បង្ក​ឲ្យ​រលូត​កូន​ សុក​ពាំង​មាត់​ស្បូន ឬ​គ្រោះថ្នាក់​ផ្សេង​ទេ។ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ពេល​ធ្លាក់ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ និង​មិន​គួរ​រួមភេទ​រហូត​ដល់​ដឹង​ពី​មូលហេតុ​ជា​មុន​សិន។ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឈឺចាប់ គ្រុនក្ដៅ​ខ្លាំង វិលមុខ ឬ​ការ​កន្ទ្រាក់​ស្បូន ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។


ត្រីមាសទី ២

ម៉ាក់ៗពពោះឧស្សាហ៍អានសៀវភៅ-ស្ដាប់តន្រ្តីធ្វើឲ្យទារករីករាយ ខួរក្បាលឆ្លាសវៃ

ដំបូន្មាន​របស់​គ្រូពេទ្យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ សម្រាក​គ្រប់គ្រាន់ និង​ធ្វើ​ខ្លួន​ឲ្យ​រីករាយ ដើម្បី​កូន​ក្នុង​ផ្ទៃ​រីករាយ​តាម​ដែរ។ ក្នុង​នោះ​ការ​អាន​សៀវភៅ និង​ស្ដាប់​តន្ត្រី​នៅ​ពេល​កំពុង​មាន​ផ្ទៃពោះ បាន​រួម​ចំណែក​យ៉ាង​សំខាន់ ជួយ​ឲ្យ​កូន​យើង​កាន់តែ​មាន​អារម្មណ៍​ល្អ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​អាន និង​ស្ដាប់​តន្ត្រី ជា​ពិសេស​បទ​ចម្រៀង​បែប​សប្បាយ​ៗ ពិតជា​អាច​ជួយ​បំបាត់​ភាព​តានតឹង ធុញថប់ អារម្មណ៍​ស្មុគស្មាញ កាត់​បន្ថយ​ស្ត្រេស និង​អាច​ជួយ​សម្រាល​ក្ដី​ទុក្ខ​សោក​កង្វល់​នៅ​ក្នុង​ចិត្ត​បាន​យ៉ាង​ល្អ​ប្រសើរ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នោះ​បាន​បន្ថែមថា ​អំឡុង​ពេល​ពពោះ ស្ត្រី​តែងតែ​គិត​ច្រើន​ពី​នេះ​ពី​នោះ ដែល​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ ​ផ្លូវ​ចិត្ត​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។ ដូច្នេះ​អ្នក​ជំនាញ​ជា​ច្រើន​តែង​ជំរុញ​មិនឲ្យ​គិត ក្រៅពី​របប​អាហារ​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​យក​ភាព​រីករាយ​ផ្នែក​ផ្លូវ​អារម្មណ៍​ពី​ការ​ស្ដាប់​តន្ត្រី ឬ​អាន​សៀវភៅ​ដែល​វា​អាច​ជួយ​ឲ្យ​អារម្មណ៍​សប្បាយ​ភ្លេច​អស់​ទុក្ខ​កង្វល់ ថែម​ទាំង​ផ្ដល់​ផល​ល្អ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។ ចំពោះ​ការ​អាន​សៀវភៅ​វិញ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ចិត្ត​ស្ងប់​ល្អ ថែម​ទាំង​បង្កើន​ចំណេះដឹង​កាន់តែ​ច្រើន ពេល​មាន​កូន​អាច​ថែទាំ​បាន​ល្អ និង​ពេល​កូនកាន់តែធំ ​ទៅ​យើង​មាន​គ្រឹះ​ក្នុង​ការ​អប់រំ​ណែនាំ​ពួកគេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ។   លោកវេជ្ជបណ្ឌិត​បាន​បន្ថែម មិន​ថា​ម្ដាយ​មាន​សកម្មភាព​បែប​ណា​នោះ​ទេ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​សកម្មភាព​ទាំង​នោះ​ដែរ។ ឧទាហរណ៍​ម្ដាយ​ភ្ញាក់ កូន​ក៏​ភ្ញាក់ បើ​មាន​នរណា​ស្រែក​គំហក​ដាក់​ម្ដាយ កូន​ក៏​ទទួល​បាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា ពេល​ម្ដាយ​រីករាយ​សើច កូន​ក៏​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា ញញឹមញញែម ដូច្នេះ​ហើយ​បាន​ជា​គ្រួសារ​ត្រូវ​ថ្នម​អ្នក​មាន​ផ្ទៃពោះ កុំឲ្យ​មាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត ព្រោះ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​កូន។   បើ​ទោះ​បី​ជា​ទារក​ក្នុង​ផ្ទៃ​មិន​អាច​យល់​ពី​ពាក្យ​សម្ដី​ដែល​យើង​កំពុង​និយាយ​ក៏​ពិតមែន ប៉ុន្តែ​ការ​អាន​សៀវភៅ​នឹង​ធ្វើឲ្យ​កូន​ទទួល​ឥទ្ធិពល​ពី​សំឡេង។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទារក​នឹង​ចងចាំ​សំឡេង​របស់​យើង ហើយ​​គ្រឹះ​ភាសា​របស់​កូន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះថាញ៉ាំរបស់ជូរ កូនកើតមកក្បាលរឹង ចុះពេទ្យជំនាញបកស្រាយបែបម៉េច?

បើ​យើង​និយាយ​ពី​ការ​ពពោះ មាន​ជំនឿ ឬ​ការ​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ជា​ពិសេស អាហារ​ដែល​ម៉ាក់​ពពោះ​ញ៉ាំ​ចូល​ទៅ។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ពេល​ពពោះ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ជូរ ម្ជូរ ស្វាយ ជាដើមនោះ កូន​កើត​មក​ក្បាល​រឹង និយាយ​មិន​ស្ដាប់។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ម៉ាក់​ៗ​ពពោះ​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ឯង​។ ការ​ដែល​កូន​ក្បាល​រឹង និយាយ​មិន​ចេះ​ស្ដាប់​តាម​សម្ដី​ប្រដៅ​ប្រាប់​របស់​ម៉ាក់​ប៉ា គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ចិត្ត​ញ៉ាំ​របស់​ជូរ អំឡុង​ពេល​ពពោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​អប់រំ​កូន​ពី​តូច និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ ជាមួយ​គន្លឹះ​នៃ​ការ​អប់រំ​ដ៏​ល្អ ទាំង​ការ​សិក្សា​នៅ​សាលា និង​ការ​អប់រំ​ពី​ម៉ាក់​ប៉ានៅផ្ទះ ជា​កត្តា​ចាំ​បាច់ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​យល់​ពី​ទង្វើ​ណា​ល្អ​គួរ​ធ្វើ និង​ទង្វើ​ណា​អាក្រក់​គួរ​ចៀស​វៀង​ឲ្យ​ផុត។ ប្រសិន​បើ​កូន​មិន​ស្ដាប់​បង្គាប់​របស់​ម៉ាក់​ប៉ា អាច​ដោយ​សារ​កូន​ទទួល​បាន​ការ​អប់រំ​ខុស ហើយ​ក៏​អាច​បណ្ដាល​មក​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន​របស់​ម៉ាក់​ប៉ា​ដែរ (ថ្នម​កូន​ពេក ទម្រើសកូន វាយ​កូន​ពេក មិន​ខ្វល់​នឹង​កំហុស​កូន។ល។)។ ទាក់​ទង​នឹង​ការ​ញ៉ាំ​ជូរ​វិញ ដោយ​សារ​តែ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ៗ ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចង្អោរ ក្អួត និង​មាន​ចំណង់​អាហារ​តិច អ៊ីចឹង​ហើយ ម៉ាក់ៗ​តែង​មាន​ទំនោរ​ទៅ​រក​អាហារ​ដែល​មាន​ជាតិ​ជូរ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ។ យក​ល្អ នៅ​ពេល​ដែល​ចង់​ញ៉ាំ​របស់​ជូរ ម៉ាក់ៗ​គួរ​ជ្រើស​រើស​បន្លែ ឬ​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ជូរ​ធម្មជាតិ​វិញ​ដូច​ជា ស្វាយ ប៉េង​ប៉ោះជាដើម ព្រោះ​វា​ជា​អាហារ​ធម្មជាតិ​ដែល​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ពេល​ដែល​ញ៉ាំ​ចូល​ខ្លួន​ទៅ។ ប្រធាន​ផ្នែក​សម្ភព​រូប​នេះ […]


បញ្ហាផ្ទៃពោះ

Fiber កំពុងពេញនិយម ស្ត្រីៗមានផ្ទៃពោះអាចផឹកបានអត់?

បច្ចុប្បន្ន​មាន​ផលិតផល Fiber ដែលអ្នកលក់ផ្សព្វផ្សាយថា ផឹក​ទៅ​ស្រក​ក្បាល​ពោះ ចរាចរណ៍​ពេញ​ទីផ្សារ​អនឡាញ រហូត​ដល់​អ្នក​មាន​ផ្ទៃពោះ​ខ្លះ​ក៏​ចង់​ផឹក​ដែរ។ តើ​ការ​ផឹក​ពពួក Fiber មាន​ផល​ប៉ះពាល់​អ្វី​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​មាន​ផ្ទៃពោះ​គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​ញ៉ាំ​ចំណីអាហារ​ពពួក Fiber ដើម្បី​សម្រួល​ដល់​ការ​បន្ទោបង់​ដូច​គ្នា​ដែរ​ដូចជា យ៉ាអួ ប្រូកខូលី ដំឡូងជ្វា ខ្ទឹមបារាំង ផ្លែ​ប៉ោម អី​ជាដើម សុទ្ធតែ​ល្អ​ចំពោះ​អ្នកមាន​ទម្ងន់​ ដែល​ឧស្សាហ៍​ទល់លាមក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ផលិតផល Fiber ដែល​គេ​លក់​លើ​ទីផ្សារ គឺ​សម្រាប់​ជួយ​ដោះស្រាយ​អ្នក​មាន​បញ្ហា​ទល់​លាមក រហូត​លេច​ក្បាល​ពោះ​ឡើង។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ទោះ​ជា​ផឹក​ក៏​មិន​ប៉ះពាល់​អ្វី​ដែរ តែ​បើ​ជួប​បញ្ហា​ទល់​លាមក ពិបាក​ក្នុង​ការ​បន្ទោបង់ គួរតែ​ញ៉ាំ​អាហារ​បន្លែ​ផ្លែឈើ​ដូច​រៀបរាប់​នោះ​វិញ កុំ​ផឹក​របស់​គេ​លក់​ស្រាប់​អី ព្រោះ​ផលិតផល​សម្រេច​នោះ យើង​មិន​ដឹង​ពី​ធាតុ​ផ្សំ​ផ្សេង​ៗ​ឡើយ បើ​មាន​សារធាតុ​មិន​ល្អអ្វី​មួយ​ អាច​ប៉ះពាល់​ដល់​សុខភាព​កូន។ វេជ្ជបណ្ឌិត​រូប​នោះ​ឲ្យ​ជា​ដំបូន្មាន​ថា ស្ត្រី​មាន​ផ្ទៃពោះ​បើ​ចង់​ស្អាត ដោយ​សម្រក​ក្បាល​ពោះ​គឺ​មិន​បាន​ឡើយ ព្រោះ​អី​កូនក៏​ធំធាត់​រាល់ថ្ងៃ ពោះ​នឹង​ប៉ោង​ធំ​ដូច​គ្នា តែ​បើ​មាន​បញ្ហា​ពិបាក​បន្ទោបង់ គួរ​ជ្រើសរើស​វិធី​ធម្មជាតិ​វិញ​ល្អ​ជាង ហើយ​ការ​ប្រើ​ផលិតផល​អ្វី​ផ្ដេសផ្ដាស គ្រោះថ្នាក់​ចំពោះ​កូន​ទៅ​វិញ​ទេ។


ការថែទាំផ្ទៃពោះមុនសម្រាល

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ

សម្រាប់​ស្ត្រី​ពពោះ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​សម្រាល​កូន​មុន​ខែ ដែល​វា​ជា​បញ្ហា​មួយ​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ ករណី​កូន​កើត​មិន​គ្រប់​ខែ​នេះ ក៏​មាន​ច្រើន​ដែរ អ៊ីចឹង​ហើយ ម៉ាក់ៗ​ពពោះ​គួរ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លើ​ខ្លួន? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​អាច​គំរាម​កំហែង​ដល់​គភ៌​រហូត​ឈាន​ដល់​កើត​មិន​គ្រប់​ខែ​រួម​មាន ស្ត្រី​ធ្លាប់​រំលូត​កូន​ញឹកញាប់ ជក់បារី ដុះ​សាច់​ដុំ​ស្បូន ទឹក​ភ្លោះ​ឆ្លង​មេរោគ ឬ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន​ជាដើម។ លោក​បន្ត​ថា ស្ត្រី​ពពោះ​អាច​បង្ការ​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប៉ុន្មាន​ចំណុច​នេះ៖ - ពិនិត្យ​សុខភាព​តាម​ការ​កំណត់ អំឡុង​ពេល​ពពោះ - បើ​ម្ដាយ​ពពោះ​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ -​ ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា - រក​មូល​ហេតុ និង​ធ្វើ​ការ​ព្យាបាល​ជំងឺ​ពាក់​ព័ន្ធ រលាក​រោគ​ស្ត្រី​ផ្សេងៗ​ឲ្យ​បាន​ជា​សះ​ស្បើយ ដែល​ជា​មួល​ហេតុ​បង្ក​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ - មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ប្រូតេអ៊ីន (បាយ សាច់ បន្លែ ផ្លែឈើ ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ...) - សម្រាក និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀស​វាង​ការងារ​ហួស​កម្លាំង - ជួប​គ្រូពេទ្យ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ប្រវែង​មាត់​ស្បូន​ចំហ។ល។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​សញ្ញា​សង្ស័យ​ដូច​ជា ក្ដៅ​ខ្លួន ធ្លាក់​ឈាម ចុក​ពោះ ត្រូវ​ទៅ​ពិនិត្យ​ភ្លាម​ព្រោះ វា​សុទ្ធ​តែ​ជា​បញ្ហា​ជំរុញ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ឡើយ។ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន​ដួច​ជា បញ្ហា​ដក​ដង្ហើម ងាយ​ឆ្លង​មេរោគ […]


ត្រីមាសទី ១

សណ្ដែកមានប្រយោជន៍ចំពោះសុខភាពណាស់ តាំងពីកូនក្នុងផ្ទៃរហូតដល់វ័យសិក្សា

គុណសម្បត្តិនៃពពួកសណ្ដែកចំពោះសុខភាពមានច្រើនខ្លាំងណាស់ ហើយក្នុងនោះ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា សណ្ដែកច្រើនប្រភេទណាស់ដែលយើងអាចរកទិញបាននៅលើទីផ្សារ យកមកញ៉ាំបាន។ ដោយហេតុសណ្ដែកមានប្រយោជន៍ច្រើន ទើបគេយកសណ្ដែកទៅកែច្នៃធ្វើអាហារច្រើន ក្នុងនោះមានបញ្ចូលក្នុងរូបមន្តទឹកដោះម្សៅដែរ។ បើស្ត្រីមានផ្ទៃពោះញ៉ាំសណ្ដែក ឬផលិតពីសណ្តែកវិញ គភ៌ក្នុងផ្ទៃក៏ទទួលបានសារធាតុចិញ្ចឹមច្រើន ហើយពេលកូនធំឲ្យញ៉ាំក៏លូតលាស់បញ្ញាស្មារតីល្អដែរ។ ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់មែត បានរៀបរាប់ពីផលល្អរបស់ទឹកសណ្ដែកចំពោះស្ត្រីមានផ្ទៃពោះថា ពេលបានផឹកទឹកសណ្ដែកញឹកញាប់ពិតជាល្អ ព្រោះសម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន វីតាមីន B1, A , E អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់ និងកាបូអ៊ីដ្រាត ដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃ ជួយឲ្យកូនមានសុខភាពល្អ។ អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ក្រោយពេលកើតចេញមក ឆ្លាតវាងវៃ រៀនឆាប់ចាំ។ ចំពោះការទទួលទានដោយសុវត្ថិភាព គឺ៣-៤ ដង/ថ្ងៃ តែបើមានបញ្ហាអាលែកហ្ស៊ីសូមកុំផឹក ឬញ៉ាំអី។   វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បានណែនាំឲ្យស្ត្រីពពោះផឹកទឹកសណ្ដែកសៀងធ្វើខ្លួនឯង ជាជាងទិញស្រាប់ ហើយសណ្ដែក ២ ប្រភេទផ្សេងទៀតដូចជា សណ្ដែកក្រហម ខៀវ សុទ្ធតែផ្ដល់គុណប្រយោជន៍រៀងខ្លួនទៀត។ - សណ្ដែកក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក ជាតិសរសៃ និងប្រូតេអ៊ីនជួយឲ្យកូនលូតលាស់បានល្អទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ហើយប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ជួយក្នុងការវិវឌ្ឍរបស់កូន។ ដូចនេះគួរញ៉ាំសណ្ដែកក្រហមក្នុងត្រីមាសទី ២ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ