មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ១

​ចង់ឲ្យកូន​កើតមកសក់​ច្រើន គួរ​​ញ៉ាំ​​អាហារ​ទាំង​នេះ​ពេល​ពពោះ​

សម្រាប់​ម៉ាក់​ៗ​មាន​គភ៌​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប៊េបី​មាន​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់​ស្អាត​តាំងពី​ក្នុង​ពោះ​ខ្លួន​ម្ល៉េះ។ ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត គឺ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន ហើយ​បន្ទាប់​មក​ទៀត​គិត​ពី​បញ្ហា​សក់​ ព្រោះ​ម៉ាក់​ប៉ា​ខ្លះ​សក់​មិន​សូវ​ក្រាស់ ដូចនេះ​ហើយ​ខ្លាច​កូន​កើត​មកបែប​នោះ​ដែរ ទើប​ខំ​ស្វែង​រក​ប្រភេទ​អាហារ ឬ​ថ្នាំដែល​អាច​ជួយ​បង្កើន​សក់​របស់​កូន​យើង។ Helloគ្រូពេទ្យ យល់​ពី​បញ្ហា​នេះ ហើយ​ក៏​បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​រូប​ដែល​កូន​កើត​មក​មាន​សក់​ខ្មៅ ហើយ​ក្រាស់ឃ្មឹក​មក​ចែករំលែក​ដល់​គ្នា​យើង៖ ១- ទឹកដោះគោ​ឆៅ និង​ក្រូចពោធិ៍សាត់ ​បងស្រី ឡុងហៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃ​ពោះ​តាំងពី​ខែ​ដំបូង​រហូត​ដល់​ថ្ងៃ​សម្រាល គាត់​តែងតែ​ផឹក​ទឹកដោះគោ​ឆៅ និង​ញ៉ាំ​ក្រូចពោធិ៍សាត់ ហើយ​លទ្ធផល​កូន​កើត​មក​ពិតជា​មាន​សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ មិន​ត្រឹមតែ​មាន​សក់​ច្រើន​ឡើយ កូន​ប្រុស​បងស្រីថែម​ទាំង​មាន​ស្បែក​ស​រលោង​ស្អាត ទាំង​ខ្លួន​សម្បុរ​ខ្មៅ​ស្រអែម​។ ម៉ាក់​ៗ​រូប​នេះ​ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដទៃ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ថា ក្រៅពី​អាហារ​ពីរ​មុខ​នោះ ត្រូវ​ញ៉ាំ​បន្លែ​បៃតង និង​ត្រី​ឲ្យ​បាន​ច្រើន។   ២- អាហារ​មាន​ជាតិប្រេង ឬ​ខ្លាញ់​ពី​ធម្មជាតិ អ្នក​ដែល​ចង់​ឲ្យ​កូន​មាន​សក់​ក្រាស់​តាំងពី​នៅ​ក្នុង​ពោះ គួរតែ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ផ្លែ​ប៊ឺរ​ វ៉ល់ណាត់ ប្រេង​បន្លែ បន្លែ​ស្លឹក​ៗ សាច់ត្រី …។ អាហារ​ទាំងនេះ​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ទារក​លូតលាស់​គ្រប់​ផ្នែក​រួម​ទាំង​សក់​ច្រើន​ទៀត​ផង។ វិធី​នេះ​ជា​ការ​ចែក​រំលែក​ពី​ម៉ាក់​ៗ សុផាឡេង។ ៣- ពង​ទា​កូន នេះ​ជា​វិធី​មួយ​ដែល​ចាស់​ៗ​ពី​មុន​តែង​និយាយ​ត​គ្នា ហើយ​ពេល​ញ៉ាំ​ទៅ​មាន​ប្រសិទ្ធិភាព​ចំពោះ សុភានី ព្រោះ​គាត់​មាន​សក់​ស្ដើង​ៗ ហើយ​ខ្លាច​កូន​បែប​នោះ​ដែរ ទើប​សាក​ញ៉ាំ​តាម​ចាស់​ៗ​និយាយ។ ម៉ាក់​ៗ​រូប​នេះ​បន្ត​ទៀត​ថា ក្រៅពី​ពង​ទា​កូន គាត់​ក៏​បាន​ញ៉ាំ​បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ រួម​ផ្សំ​នឹង​ថ្នាំ​ជំនួយ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ស៊ុត​គ្រប់​ប្រភេទ សម្រាប់ […]


បញ្ហាផ្ទៃពោះ

ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌

ជាតិ​ទឹក​ពិត​ជា​សំខាន់​ណាស់ ពិសេស​ស្រីៗ​កំពុង​ពពោះ​ ហើយ​អាកាស​ធាតុ​ក្តៅ​បែប​នេះ រឹត​តែ​សំខាន់​ទៀត ព្រោះ​អំឡុង​ពេល​ពពោះ រាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក​កាន់​តែ​ច្រើន ហេតុនេះ​ប្រសិន​ខ្វះ​ជាតិ​ទឹក ច្បាស់​ជា​មាន​បញ្ហា​ហើយ អូនៗ​ក្នុង​ផ្ទៃ​ក៏​ជួប​បញ្ហា​សុខភាព​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្ទេច ទាំង​មូលហេតុ រោគ​សញ្ញា និង​វិធី​ការពារ​ឲ្យ​គ្នា​យើង​ដឹងទាំង​អស់​តែ​ម្តង។ ១- ធ្វើ​ម៉េច​អាច​ដឹង​ថា​បាត់បង់​ជាតិ​ទឹក? រោគ​សញ្ញាចម្បង គឺ​ក្តៅ​ខ្លួន ព្រោះ​ពេល​បាត់​បង់​ជាតិ​ទឹក​ក្នុងខ្លួន រាង​កាយ​នឹង​មិន​អាច​ធ្វើ​ការ​សម្រប​ជា​មួយ​សីតុណ្ហ​ភាពក្នុង​ខ្លួន​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត ​យើង​ក៏​អាច​ពិនិត្យ​ទឹក​នោម​ខ្លួន​ឯង ដើម្បី​ដឹង​ថា​ខ្វះ​ជាតិ​ទឹក ឬអត់ ហើយ​បើ​សិន​ជា​ទឹក​នោម​ពណ៌​ក្រហម​ក្រមៅ គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​ជា​ទូទៅ​មាន​ដូច​ជា៖ – ស្ងួត ស្អិត​មាត់ – ស្រេក​ទឹក​ញឹក – ងងុយ​គេង – ទឹក​នោម​តិច – ឈឺ​ក្បាល – ទល់​លាមក – វិល​មុខ បើ​សិន​ជា​បាត់​បង់​ជាតិ​ទឹក​ធ្ងន់​ធ្ងរ រោគ​សញ្ញា​អាច​មាន៖ – រសាប់​រសល់ – វង្វេង​វង្វាន់ – ទឹក​នោម​តិច ឬ​គ្មាន – ភ្នែក​រូង – ដង្ហើម​ញាប់ – បេះដូង​លោត​ញាប់ – សម្ពាធ​ឈាម​ទាប ២- មូលហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក កើត​ឡើង​ពេល​យើង​ផឹក​ទឹក​ធម្មតា ឬភេសជ្ជៈ​ប្រភេទ​ផ្សេងៗ តិច​ជាង​បរិមាណ​ដែល​រាង​កាយ​ចំណាយ (បញ្ចេញ​ចោល) មាន​ន័យ​ថា យើង​កំពុង​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ពេល​កំពុង​ពពោះ ជាតិ​ទឹក គឺ​សំខាន់​ណាស់ មាន​នាទី​សំខាន់ជាប់ពាក់ព័ន្ធ​ការ​កកើត​នៃ​សុក ដែល​ជា​ច្រក​នាំ​អាហារ​ពី​ម៉ាក់ៗ ​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ហើយ​មូល​ហេតុ​ចម្បង​រួម​មាន៖ – ហាត់​ប្រាណ​ខ្លាំង​ពេក – រាក​ខ្លាំង​ពេក – […]


មានផ្ទៃពោះ

នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

ពាក់​ព័ន្ធ​រឿង​ពន្យារ​កំណើត “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ស្រីៗ​ពី​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​បង្ការ​ឲ្យ​កុំ​មាន​កូន​ទាំង​មិន​ទាន់​រៀប​ចំ​ផែន​ការ។ ដូច​ដឹង​ហើយ ការ​ពន្យារកំណើត​តាម​បែប​វេជ្ជសាស្ត្រ ទោះ​ក្នុង​រូប​ភាព​ណា ទោះ​តិច ឬ​ច្រើន អាច​មាន​ផល​រំខាន អ៊ី​ចឹង​ហើយ យើង​គួរ​ស្វែង​យល់​ពី​វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​វិញ​ម្តង ដែល​គេ​ហៅ​ថា ពន្យារ​កំណើត​តាម​ប្រតិទិន។ ១- អ្វី​ជា​វិធី​ពន្យារ​កំណើត​តាម​ប្រតិទិន? ពន្យារ​កំណើត​តាម​ប្រតិទិន សំដៅ​លើ​វិធី​សាស្រ្ត​ពន្យារ​កំណើត​បែប​ធម្មជាតិ ផ្អែក​លើ​ថ្ងៃ​មក​រដូវ​តាម​ប្រតិទិន គឺ​ត្រូវ​តាម​ដាន​ថ្ងៃ​អាច​បង្ក​កំណើត ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ស្រីៗ គួរ​មាន​ទម្លាប់​តាម​ដាន​វដ្ត​រដូវ​របស់ខ្លួន​ក្នុង​រយៈ​ពេល ៦ ខែ​ម្តង ហើយ​ដើម្បី​តាម​ដាន​វដ្ត​នី​មួយ​ៗ ត្រូវ​គិត​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ។ វិធី​សាស្រ្ត​នេះ ជួយ​ឲ្យ​ស្រីៗ​ដឹង​ពី​ថ្ងៃ​អាច​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ការ​រួម​ភេទ​ចំ​ថ្ងៃ​ទាំង​នោះ ខណៈ​វិធី​សាស្រ្ត អាច​បែង​ចែក​បាន​ជា ២ ដូច​ជា៖ – ថ្ងៃ​ស្តង់​ដារ (Standard Days)៖ វិធី​សាស្រ្ត​នេះ ប្រើ​ចំពោះ​ស្រីៗ​គ្នា​យើងមាន​រដូវ​ទៀង​ទាត់ ​ចង់​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ជួយ​ឲ្យ​រដូវនៅ​តែ​បន្ត​ទៀង​ទាត់។ ទោះ​ជា​យ៉ាង​ណា វិធី​សាស្រ្ត​ថ្ងៃ​ស្តង់​ដារ គួរ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ពិសេស​ស្រីៗ​មាន​វដ្ត​រដូវ​មិន​ទៀង​ទាត់។ – ចង្វាក់​ប្រតិទិន (Calendar Rhythm)៖ ផ្ទុយ​ពី​វិធី​សាស្រ្ត​ស្តង់​ដារ ចង្វាក់​ប្រតិទិន គឺ​ជា​វិធី​មួយ​សម្រាប់​គណនា​ពី​ថ្ងៃ​ស្រី​ៗអាច​បង្ក​កំណើត​បាន (ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ) និង​ថ្ងៃ​ដែល​មិន​អាច​បង្ក​កំណើត​បាន តាម​រយៈវដ្ត​រដូវ។ វិធី​សាស្រ្ត​នេះ ត្រូវ​បាន​ប្រើ​លើ​ស្រីៗ​មាន​រដូវ​មិន​ទៀង​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

បើ​គ្មាន​ម៉ាស៊ីន​អេកូ សម្គាល់​ម៉េច​ទើប​ដឹង​ថា​ជា​កូន​​​ស្រី ឬ​ប្រុស?

សម្រាប់​ចាស់​បុរាណ​យើង កាលពី​ជំនាន់​មុន​ៗ​មិន​អាច​ដឹង​មុន​ពី​ភេទ​របស់​កូន​ឡើយ ទាល់តែ​ថ្ងៃ​កើត​ទើបឃើញ​មុខ​ ហើយទើប​ដឹង​តែ​ម្ដង ព្រោះ​មិន​ទាន់​មាន​ឧបករណ៍​ទំនើបដើម្បី​ពិនិត្យ។ ប៉ុន្តែម៉ាក់​ៗ​សម័យ​នេះ​អាច​ពិនិត្យ​ដឹង​ពី​រូបរាង និង​ភេទ​កូន​តាំងពី​នៅ​ក្នុង​ពោះ តែ​ខ្លះ​ក៏​សង្កេត​មើល​​តាម​​ចាស់​ៗ​និយាយដែរ ហើយ​អាច​ស្មាន​ត្រូវ​មែន ដោយ​ភាគច្រើន​គេ​មើលតាម​ទម្លាប់​នានា​ និង​សភាព​ប្រែប្រួល​រូបរាង​កាយ​របស់​ម៉ាក់​ៗ​ដែល​ពពោះ។ ដោយ​ក្នុង​មាន​អ្នក​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធ ៦ រូប​អាច​ស្មាន​ដឹង​ពី​ភេទ​កូន​មុន​តារយៈ៖ ១- ការ​ញ៉ាំ​ផ្លែឈើ បើ​តាម​ការ​ឲ្យ​ដឹង​ពី គឹមស្រ៊ី បាន​ឲ្យ​ដឹង​ថា គាត់​បាន​សម្គាល់​កូន​ទាំង ៣ របស់​ខ្លួន​តាម​ចាស់​ៗ​ពី​មុន ហើយ​ឃើញ​ពិត​ត្រូវ​មែន។ គាត់​បាន​បន្ត​ប្រាប់៖ “ពេល​មាន​កូន​ស្រី​ដំបូង ជិត ២០ ឆ្នាំ​មុន​គ្មាន​ឧបករណ៍​ពិនិត្យ​មើល​ដឹង​ពី​ភេទ​ដូច​ឥឡូវ​ទេ តែ​ចំណាំ​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ឈើ​ផ្អែម​ៗ​ដូចជា​ទំពាំង​បាយ​ជូរ ឪឡឹក ចេក ​សារី អី​ហ្នឹង គឺ​ជា​កូន​ស្រី។ ចំណែក​ពេល​មាន​កូន​ស្រី​ពៅ ក៏​ចាញ់​បែប​ហ្នឹង​ទៀត គ្រាន់​ប្លែក​ជាង​កូន​បង​ត្រង់​ចង់​តែ​អី​ដែល​ជូរ​ៗ ហឹរ​ៗ​ជាង ហើយ​ចរិត​កូន​ក៏​ខុស​គ្នា ម្នាក់​កូន​បង​ស្លូតបូត ឯ​កូន​ស្រី​ពៅ​កាច​ឆ្នាស​ជាង”។ គឹមស្រ៊ី បាន​បន្ត​ទៀត​ថា បើ​ជា​កូន​ប្រុស​វិញ គាត់​ដូចជា​គ្មាន​អារម្មណ៍​ចាញ់ ឬ​ចង់​អ្វី​ប្លែក​ទេ គ្រាន់តែ​ញ៉ាំ​ច្រើន​ជាង​ធម្មតា​ប៉ុណ្ណោះ។ ២- ការ​ញ៉ាំអាហារ កំណើត​កូន​ប្រុស បងស្រី មិនា ថា ចង់​ញ៉ាំ​តែ​សាច់ ឯ​​បន្លែ ឬ​ត្រី​​មិន​ចង់​​ញ៉ាំ​សោះ ខុស​ពី​កំណើត​​កូនស្រី​ដាច់​តែ​ម្តង។ បងស្រីថា ​អាទិត្យ​ណា​ក៏​សាច់គោអាំង​ដែរ  […]


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន​ផង! ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ

នែ៎​ស្រីៗ! សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ទ្វារ​មាស​ខុស​ធម្មតា ពេល​ខ្លះ​រមាស់ ធ្លាក់​ស មាន​ក្លិន​មិន​ល្អ​ ពេល​ខ្លះ​ថែម​ទាំង​ចុកពោះទៀត មែន​អត់? បើ​ប្រទះ​អាការៈ​បែប​នេះ កុំ​អែអង់​យូរ​ ឆាប់​ទៅ​ជួប​ពេទ្យ​ ព្រោះ​អាច​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត ហើយ​បើ​កំពុង​មាន​ផ្ទៃ​ពោះ​ងាយ​ឆ្លង​ខ្លាំង វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេប៊ី​ក្នុង​ផ្ទៃ​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អ្វី​ជាការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត ក៏​ដូច​ជាវិធី​ការពារ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​ការ​បង្ក​រោគ​ដោយ​ផ្សិត? ការ​បង្ករោគ​ដោយ​ផ្សិត សំដៅ​លើ​ការ​ឆ្លង​រោគ​ដែល​បំផ្លាញ​តុល្យភាព​កម្រិត អាស៊ីដ និង​ផ្សិត នៅ​ក្នុង​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍ គ្មាន​ស្រួល​ខុស​ធម្មតា ប៉ុន្តែ​ការ​បង្ក​រោគ​នេះ​មិន​ធ្ងន់​ធ្ង​រទេ។ ២- មូលហេតុ​ណ្តាលឲ្យ​មាន​ការ​បង្ក​រោគ​ផ្សិត គេ​ជឿ​ថា ការបង្ក​រោគ​ផ្សិត បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា កើត​ឡើង​ពេល​លំនឹង​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​មុន​ពេល​មក​រដូវ ឬ​ក៏​អាច​កើត​ពេល​យើង​ប្រើ​ថ្នាំ​អ័រម៉ូន និង​ថ្នាំ​ពន្យារ​កំណើត។ មូលហេតុ​ផ្សេង​ទៀត មាន​ដូច​ជា ការ​ប្រើ​ថ្នាំផ្សះ ថ្នាំ​ស្តេ​រ៉ូអ៊ីត ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម រួម​ភេទ​តាម​ទ្វារមាស ឬ​ការ​សម្អាត​ទ្វារ​មាស​ជា​ដើម។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាងកាយ​យើង​មាន​ការ​ប្រែប្រួល​ច្រើន ពិសេស​បម្រែ​បម្រួល​សារធាតុ​គីមី​ក្នុង​ទ្វារ​មាស រាង​កាយ​អាច​នឹង​ពិបាក​ទប់​ទល់​ការ​បង្ក​រោគ។ មួយ​ទៀត មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​សារធាតុ​រំអិល​របស់​ទ្វារ​មាស​ ងាយ​ធ្វើ​ឲ្យ​ពពួក​ផ្សិត​អាច​លូតលាស់​បាន​លឿន ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព នាំ​ឲ្យ​ផ្សិត​កើន​ឡើង​ច្រើន​ជាង​ធម្មតា។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស៊ឹម ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ ៣- រោគសញ្ញា​បង្ក​រោគ​ដោយ​ផ្សិត ស្រីៗ​ភាគ​ច្រើន​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត អាច​មាន​រោគ​សញ្ញា​ជា​ច្រើន ខណៈ​រោគ​សញ្ញា​ជាទូទៅ ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖ – ធ្លាក់​ស […]


បញ្ហាផ្ទៃពោះ

"ហាត់​ប្រាណ​ពេលពពោះ" ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ

អត្ថបទ​មុន “Hello គ្រូពេទ្យ” បាន​ប្រាប់ស្រីៗ​យើង​ហើយ ពេល​ពពោះគួរ​​ហាត់​ប្រាណ​បែប​ណាទើប​មាន​សុវត្ថិភាព​ សុខភាព​ល្អ តែសម្រាប់​អត្ថបទ​​នេះវិញ អ្វី​ដែល​ស្រីៗ​​យើងត្រូវដឹង បើ​ចង់​ហាត់​ប្រាណ​​អំឡុង​ពេល​ពពោះ គឺ​វិធី​សាស្ត្រ​រៀប​ចំ​ខ្លួន​មុន​ពេល​ហាត់​ប្រាណ និងត្រូវ​ចៀស​វាង​សកម្ម​ភាព​ណា ដែល​អាច​ងាយឲ្យ​យើងជួយ​គ្រោះ​ថ្នាក់។​ ១- វិធី​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ហាត់​ប្រាណ ដើម្បីហាត់​ប្រាណ​ពេល​ពពោះ​ដោយ​សុវត្ថិភាព ជំហាន​ដំបូង​ត្រៀម​រៀប​ចំខ្លួន​សម្រាប់​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូច​ជា៖ – ស្លៀក​សំលៀកបំពាក់​រលុងៗ និង​ផ្ដល់ភាព​ងាយស្រួល​ពេល​ហាត់​ប្រាណ – ជ្រើសរើស​ប្រភេទ​ស្បែកជើង​កីឡា​ឲ្យ​បាន​ស័ក្ដិសមអំឡុងពេល​ហាត់ប្រាណ – ហាត់ប្រាណ​នៅ​ទីតាំង​មាន​ផ្ទៃរាបស្មើ ដើម្បី​បង្ការ​គ្រោះថ្នាក់ – ញ៉ាំ​អាហារ​ផ្ដល់​កាឡូរី​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​ពេល​ពពោះ និង​ពេល​ហាត់ប្រាណ​របស់យើង – ក្រោយ​ញ៉ាំ​យ៉ាងតិច ១​ ម៉ោង ទើបអាច​ហាត់ប្រាណ​បាន – ផឹកទឹក​ឲ្យ​បាន​ច្រើន ទាំង​មុន អំឡុងពេល និង​ក្រោយពេល​ហាត់ប្រាណ – ក្រោយ​ហាត់ប្រាណ​ផ្ទាល់​នឹង​កម្រាល ពេល​ក្រោក​ ត្រូវ​ក្រោក​​យឺតៗ ដើម្បី​ចៀសវាង​ការវិលមុខ ដួល​ប៉ះ​ពាល់​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ ២- សកម្មភាព​ហាត់ប្រាណស្រី​ពពោះ​គួរចៀសវាង – សកម្មភាព​នានា ងាយធ្វើ​ឲ្យ​យើង​​ដួល – សកម្មភាព​លោតហក់​ចុះឡើង – ចលនា​បង្វឹល​ចង្កេះ អំឡុងពេល​ឈរ – ការហាត់ប្រាណ អាច​ធ្វើ​ឲ្យ​​ឈឺពោះ (Abdominal Trauma) រួមមាន​ សកម្មភាព​ផ្លាស់ប្ដូរ​គោលដៅ​លឿន និង​ចលនា​បង្ក​របួស – កុំ​ហាត់ប្រាណ​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ ឬហប់ – កុំព្យាយាម​អត់ដង្ហើម ដើម្បី​​ហាត់ប្រាណបាន​យូរ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

"ហាត់​ប្រាណ​ពេលពពោះ" មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព

កំពុង​ពពោះ​ធ្ងន់​មុខ​ស្រាល​ក្រោយ​ស្រាប់​ផង បែរជា​ឲ្យ​ហាត់​ប្រាណ​ទៀត កុំ​ថា​ឡើយ​ហាត់​ប្រាណ សូម្បី​តែ​ដើរ​ក៏​ពិត​បាក​ផង នៅ​ចង់​បាន​រាង​ស្អាត​អី​ទៀត? មិន​អ៊ី​ចឹង​អីស្រីៗ​គ្នា​យើង ប៉ុន្តែ​បើ​គ្នា​យើង​ពិត​ជាគិត​ចឹង​មែន​ ខុស​ធ្ងន់​ហើយ ព្រោះថា ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​មែន​ដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អត្ថ​ប្រយោជន៍​ល្អៗ​ពី​ការ​ហាត់​ប្រាណ​ពេល​ពពោះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ការ​ហាត់ប្រាណ ៣០​នាទី រាល់​ថ្ងៃ អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​ម៉ាក់ៗ អំឡុងពេល​ពពោះ។ ប៉ុន្តែ​បើ​គ្មាន​ពេល ឬដោយ​សារ​លក្ខខណ្ឌ​អ្វី​មួយ​នោះ ហាត់តែ ២០​នាទី ៣-៤​ ថ្ងៃ/សប្ដាហ៍ នៅតែ​ផ្ដល់​ផលអត្ថប្រយោជន៍ដូច​គ្នា។ អ្វី​សំខាន់បំផុត​អំឡុង​ពេល​ពពោះ ត្រូវធ្វើសកម្មភាព ដើម្បីឲ្យ​ឈាម​រត់​ស្រួល។ ១- អំឡុង​ពេល​ពពោះគួរហាត់ប្រាណបែបណា? មុនចាប់ផ្ដើម​ហាត់ប្រាណ រឿងសំខាន់ គឺ​ម៉ាក់ៗ ត្រូវពិភាក្សា​ជាមួយ​អ្នក​ផ្ដល់​សេវាថែទាំ​សុខភាពជាមុន ខណៈ​វិធី​ហាត់​ប្រាណ​សាមញ្ញៗ​ ងាយៗ​ត្រូវ​គេ​និយម​ធ្វើ​មាន​ដូច​ជា៖ – ដើរ៖ ធម្មតា ហាត់ប្រាណ​តិចៗ ដូច​ជា​​ដើរ ជា​លំហាត់ប្រាណ​ល្អបំផុត ដើម្បី​ចាប់ផ្ដើមអនុវត្ត។ ការ​ដើរ​ហាត់ប្រាណ មាន​​សុវត្ថិភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី ងាយស្រួល​សម្រាប់​រាងកាយ ក៏មិន​ត្រូវការ​ឧបករណ៍​បន្ថែម​នោះដែរ។ – ​អង្គុយចុះ-ងើបឡើង (Squatting)៖​ហាត់ប្រាណ​ដោយ​អង្គុយចុះ-ងើបឡើង  អាចជួយដល់ត្រគាកយើង ងាយ​ស្រួល​នៅ​ពេល​សម្រាល។ ដើម្បី​ហាត់ប្រាណ​ដូច្នេះ យើង​​ត្រូវឈរ​ឲ្យ​ត្រង់ស្មា និង​អោនចុះ​ក្រោម​តិចៗ […]


បញ្ហាផ្ទៃពោះ

កុំឧស្សាហ៍​ស្ត្រេស​ពេលពពោះពេក ប្រយ័ត្នកូន​កើតជំងឺអូទីស្សឹម!

ប្រយ័ត្ន​ផង​ស្រីៗ ពិសេស​គ្នា​យើង​កំពុង​ពពោះ បើ​ស្រលាញ់​កូន ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​តាន​តឹង​ពេក ស្ត្រេស​ខ្លាំង​មិន​ល្អ​ទេ ទាំង​ម៉ាក់ៗ ទាំង​អូនៗ​សុទ្ធ​តែប៉ះ​ពាល់។ “Hello គ្រូពេទ្យ” មិន​មែន​បំភ័យ​ទេ គ្រាន់​តែ​ដាស់​តឿន ព្រោះ​ការ​សិក្សា​ថ្មី រក​ឃើញ​ថា ស្ត្រេស គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កូន​កើត​មួយ កើត​ជំងឺ​អូទីស្សឹម។ អ្នក​ស្រាវជ្រាវ​នៅ​ឯ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃសាកល​វិទ្យាល័យ មីសូរី សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ហ្សែន​ងាយ​ធ្វើ​ឲ្យ​ស្ត្រេស និង​ការ​ប្រឈម​ស្ត្រេស អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ម៉ាក់ៗ និង​អូនៗ ២ក្រុម ដែល​មាន​ជំងឺអូទីស្សឹម។ ១- ទំនាក់​ទំនង​ហ្សែន​ស្ត្រេស និង​ជំងឺ​អូទីស្សឹម​លើ​អូនៗ ជំងឺអូទីស្សឹម​ ត្រូវ​គេ​ជឿ​ថា ជា​ជំងឺ​ហ្សែន ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បង្ហាញ​ថា ឥទ្ធិពល​របស់​បរិស្ថាន ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ ពិត​ណាស់ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​កម្រិត​ខ្ពស់ គឺ​មិន​មាន​អូនៗ មាន​ជំងឺ​អូទីស្សឹមមែន ប៉ុន្តែ​បើ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ គឺ​អាច​នឹង​អូនៗ​មាន​ជំងឺ​នេះ។ ដើម្បីរក​មូលហេតុ អ្នកស្រាវ​ជ្រាវ បាន​សិក្សាពី​ហ្សែន​ដែល​មាន​ទំនាក់​ទំនង​នឹងស្ត្រេស ដោយ​រក​ឃើញ រវាង​បញ្ហា​ស្ត្រេស និង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​អូទីស៊ឹម​របស់​គភ៌ មាន​ទំនាក់​ទំនង​គ្នា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គេ​សាក​សួរ​ម៉ាក់ៗ​ដែល​ចូល​រួម​ការ​សិក្សា​ ពាក់ព័ន្ធ​បញ្ហា​ស្ត្រេស​ពេល​មាន​ផ្ទៃពោះ ដូចជា បាត់​បង់​ការងារ បម្រែ​បម្រួល​រាងកាយ ឬ​ការ​លែង​លះ​ជាដើម។ ផ្អែក​លើ​ការ​ពិនិត្យ​ឈាម […]


បញ្ហាផ្ទៃពោះ

ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​មាន និង​ចង់​បាន​ប៊េបី ត្រូវ​តែ​ស្វែង​យល់​ពី​ទម្ងន់​ដែល​កើន​ប្រចាំ​ខែ ដើម្បី​ឲ្យ​ដឹង​ថា​កូន​អាច​កើត​តាម​ធម្មជាតិ​បាន​ឬ​ទេ។ ជាពិសេស​ត្រូវ​ដឹង​ថា កូន​មាន​ទម្ងន់​ប៉ុន្មាន ទើប​គ្រប់​គីឡូ​ ល្អ​ក្នុង​ការ​សម្រាល។ ព្រោះ​តែ​បច្ចុប្បន្ន​មាន​អាហារ​មាន​ភាព​សម្បូរ​បែប​ច្រើន ទាំង​ស្រស់ ក្រៀម និង​កំប៉ុង ទើប​ធ្វើឲ្យ​យើង​ចង់​អ្វី អាច​ញ៉ាំ​បាន​ភ្លាម​ៗ។ ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃ​ពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិឲ្យបានច្រើន និងគ្រប់មុខ តែមិនត្រូវញ៉ាំតាម​ចិត្ត​ឃ្លានគ្រប់​ពេល​​នោះ​ទេ ព្រោះ​​វា​​ធ្វើ​ឲ្យ​យើង​ឆ្អែត​ហល់ ដែល​មាន​ផល​មិន​ល្អ​ចំពោះ​សុខភាព ពិសេស​​​ពពួក​​អាហារ​ផ្អាប់ និង​​កំប៉ុង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!   លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ផ្ដល់​ជា​មតិ​ណែនាំ​ដល់​ស្រី​ៗ​យើង​ថា ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ថ្ងៃ​សម្រាល ម៉ាក់​ៗ​ឡើង​ទម្ងន់​បាន​តែចន្លោះពី ១០- ១២ គីឡូ​ប៉ុណ្ណោះ មិន​ឲ្យ​លើស​ពី ១៤ គីឡូ​ឡើយ។ “តែ​អ្នក​ខ្លះ ១​ខែ​ឡើង​ទម្ងន់ ៥ គីឡូ​ក៏​មាន រហូត​ដល់​ថ្ងៃ​សម្រាល​លើស​ដល់ ២៥-៣០ គីឡូ ដែល​សភាព​បែប​នេះ គឺ​ឡើង​ខ្លាំងលើសលប់​ពេក ឯកូនក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ”។ វេជ្ជបណ្ឌិត​ខាង​លើ ក៏​បាន​បន្ត​ទៀត​ថា បញ្ហា​លើស​គីឡូ​ខ្លាំង​បែប​នេះ ធ្វើឲ្យ​ម៉ាក់​ៗ​ជួប​ផល​វិបាក​មួយ គឺ​ពិបាក​ក្នុង​ការ​សម្រាល​កូន។ ព្រោះ​ការ​សម្រាល​ទាក់ទង​នឹង​សមាសភាព […]


បញ្ហាផ្ទៃពោះ

ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា

ចាស់​ៗ​បុរាណ​​យើងពីមុន​​តែងតែ​ឲ្យ​ម៉ាក់​ៗ​ដែល​ទើប​កើត​កូន​រួច ផឹក​ស្រា​ថ្នាំផ្សំ​មក​ពីឫស ឬដើម​ឈើ សត្វ និងស្រា​ដែល​ត្រាំជាមួយ​ផ្លែឈើ ដើម្បី​ឲ្យ​សាច់​ស្អាត សរសៃ​ឆាប់​រឹង​ឡើង​វិញ។ រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​​នៅមាន​ជំនឿ​បែបនេះ​ទៀត​ដែរ គ្រាន់តែ​មានចំនួន​តិចតួចជាង​មុន។   ប៉ុន្តែ​បើ​តាម​គ្រូពេទ្យ​​វិញ​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នោះ​ទេ ព្រោះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ខ្លាំង ដោយ​ប្រឈមមុខ​នឹង​ការ​កើត​ជំងឺ​កាចសាហាវ​មួយ​ចំនួន​ដូចជាឡើង សម្ពាធឈាម មាន​​ជំងឺខូច​ថ្លើម និងក្រិនថ្លើមជាដើម។ សម្រាប់​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​ប្រសាសន៍​ប្រាប់ Hello គ្រូពេទ្យ ថា ស្រ្តី​ដែល​សម្រាល​ហើយ មិនត្រូវ​ផឹក​ស្រា​គ្រប់​ប្រភេទ​ឡើយ។ ព្រោះ​ថា​ពេល​មាន​ជាតិ​អាកុល​ចូល​ទៅក្នុង​ពោះ ថ្លើម​ត្រូវ​ធ្វើ​គីមី​បម្លែង ដើម្បី​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ថ្លើមមក​វិញ។ អ្នក​គ្រូ​​បាន​​បន្ត​ទៀត​​ថា “មនុស្ស​ធម្មតា​ម្ល៉េះ​គេ​នៅ​ហាម​មិន​ឲ្យ​ផឹកស្រា ព្រោះស្រាបំផ្លាញសុខភាព ចុះទម្រាំស្រីៗទើបសម្រាលកូនវិញ តើនឹងមានផលប៉ះពាល់យ៉ាងណា?”។ កាលណា​ម៉ាក់​ៗ​ផឹក​ស្រា​មួយ​កែវ​តូច ឬស្មើ ១០០ CC ត្រូវ​ញ៉ាំ​សាច់​មិន​ថា​ជា​សាច់​ជ្រូក សាច់​មាន់ សាច់​គោ គឺ​ញ៉ាំ​ឲ្យមួយ​ចាន​ពេញ​វិញ ដើម្បី​ជួយ​ទប់ទល់ជាតិ​ស្រា​។ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ឆាប់​ខូច​ថ្លើម សម្រាប់​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ហើយ​ញ៉ាំ​សាច់​ច្រើន ទើប​អាចស៊ីសង​គ្នា​​បាន។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ចំពោះ​ស្រីៗ​​ដែល​​បំបៅ​​កូន​​ដោយ​​ទឹកដោះ ហើយ​​យើង​ញ៉ាំ​ស្រាថ្នាំ​​ទៀតនោះ​​មិន​​ត្រឹម​តែ​​ខូច​​សុខភាព​​យើង​​នោះ​​ទេ កូន​តូច​​នឹង​​រង​​ផល​​ប៉ះពាល់​​ដូចគ្នា ព្រោះ​​ជាតិអាល់កុល​​​បាន​​ចូល​​ក្នុង​​រាងកាយ​យើង រួច​​​ក៏​​ទៅ​​​ផលិត​​​ជា​​​ទឹកដោះ​​​ឲ្យ​​​កូន​​ម៉ឹម។ – ប៉ះពាល់​ដល់​ការ​ផលិត​ទឹកដោះ – កូនមិនសូវលូតលាស់បានល្អ – កូនមានបញ្ហាប្រព័ន្ធរំលាយអាហារ (ហើមពោះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ