ការធ្វើតេស្ដដើម្បីដឹងថាមានផ្ទៃពោះ មានវិធីសាមញ្ញ២យ៉ាង។ មួយតេស្ត ទឹកនោម និងមួយទៀតតេស្តឈាម។ ការធ្វើតេស្តតាមវិធីសាស្ត្រទាំងពីរ ក្នុងចេតនាតែមួយគត់ដើម្បីរកវត្តមានរបស់អ័រម៉ូនមួយប្រភេទហៅថា hCG។ hCGជាអ័រម៉ូនបញ្ចេញដោយសុកនៅពេលអំប្រ៊ីយ៉ុងតោងភ្ជាប់ផ្ទៃស្បូន កើតមានប៉ុន្មាន ថ្ងៃក្រោយការបង្កកំណើត។
១- តេស្តទឹកនោម
មធ្យោបាយនេះ អាចធ្វើទៅបាន២របៀបផ្សេងពីគ្នា ដោយទី១ យកក្រដាស រេដុករ ទៅជ្រលក់ក្នុងទឹកនោម និងមួយទៀត អាចបន្តក់ទឹកនោមលើឧបករណ៍ពិនិត្យតែម្តង។ បច្ចុប្បន្នគឺកាន់តែទំនើបទៀត ព្រោះឧបករណ៍នឹងបង្ហាញឡើងជាអក្សរច្បាស់ៗបញ្ជាក់មានផ្ទៃពោះ ឬមិនមានថែមទៀតផង។
ជាទូទៅលទ្ធផលអាចទទួលយកជាការបាន មានតែធ្វើតេស្តអំឡុងពេលបាត់រដូវភ្លាមៗប៉ុណ្ណោះទើបអាចមិនច្បាស់ការ បើធ្វើតេស្តត្រឹមត្រូវតាមការណែនាំ លទ្ធផលគួរឲ្យទុកចិត្តដល់ទៅ ៩៧%។ ក្រៅពីនេះ នៅមានវិធីធ្វើផ្សេងទៀត អាចកំណត់ការមានផ្ទៃពោះឬមិនមាន។