២. តួនាទីស័ង្កសីក្នុងរាងកាយមនុស្សយើង
ស័ង្កសីមានតួនាទីសំខាន់ៗច្រើនយ៉ាងណាស់ ក្នុងនោះមានដូចជា ចូលរួមក្នុងការបំបែកកោសិកាមួយចំនួន ជួយប្រឆាំងវីរុស និងបាក់តេរី រួមចំណែកក្នុងសកម្មភាពកាតាលីកររបស់អង់ស៊ីមជាង ១០០ ប្រភេទ ពង្រឹងប្រព័ន្ធភាពស៊ាំ សំយោគប្រូតេអ៊ីន និង DNA ការជាសះនៃរបួស ជួយឲ្យប្រព័ន្ធជីវ្ហា និងឃានវិញ្ញាណដំណើរការល្អ។
ប៉ុន្តែអ្វីដែលពិសេសនោះ សរីរាង្គបុរស និងមេជីវិតឈ្មោលត្រូវការបរិមាណជាតិស័ង្កសីច្រើន ដើម្បីបង្កើនចំនួនអ័រម៉ូនតេស្តូតេរ៉ូនក្នុងឈាម។ កង្វះស័ង្កសី ធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនថយចុះ មាន Sperm DNA Fragmentation កាត់បន្ថយចំនួន និងគុណភាពមេជីវិត ប្រុសៗអាចនឹងអត់មានកូន។ ចំពោះស្រីៗវិញ ស័ង្កសីមាននាទីបំបែកកោសិកា ពេលអូវុលធ្លាក់មក និងបង្កើនចំនួន Prolactin ក្នុងឈាម។
៣. អាហារណាខ្លះសម្បូរស័ង្កសី?
ក្រៅពីពពួកថ្នាំវីតាមីន ស័ង្កសីក៏អាចរកបាននៅក្នុងចំណីអាហារប្រចាំថ្ងៃរបស់យើងដែរ មានដូចជា អយស្ទ័រ ក្តាម គ្រំ លៀស សាច់ក្រហម សាច់មាន់ ពពួកគ្រាប់ធញ្ញជាតិ មាន ល្ង ស្វាយចន្ទី គ្រាប់ឪឡឹក គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន សូកូឡាខ្មៅ ទឹកដោះគោជូរ ជាដើម។
៤. បរិមាណស័ង្កសីដែលបុរស និងស្ត្រីត្រូវការ
ត្បិតតែស័ង្កសីមានប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែទាំងបុរសទាំងស្ត្រីត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះខ្វះស័ង្កសីធ្វើឲ្យប្រឈមបញ្ហាសុខភាព ហើយបើលើសវិញក៏គ្រោះថ្នាក់ដែរ។ ខាងក្រោមនេះជាបរិមាណត្រឹមត្រូវនៃការញ៉ាំជាតិស័ង្កសី។
– ប្រុសៗញ៉ាំ ១១ មិល្លីក្រាម/ថ្ងៃ
– ស្ត្រីធម្មតា ៨ មិល្លីក្រាម/ថ្ងៃ
– ស្ត្រីមានផ្ទៃពោះ ១១-១៣ មិល្លីក្រាម/ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕