backup og meta

ស្រីៗមានបញ្ហាបង្កកំណើតអាចមកពីបញ្ហាសំខាន់ៗទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2022

ស្រីៗមានបញ្ហាបង្កកំណើតអាចមកពីបញ្ហាសំខាន់ៗទាំងនេះ

ពេល​យើង​វិវត្ត​វ័យ​កាន់​តែ​ចាស់​ទៅ គោល​បំណង​ចាំ​បាច់​មួយ​ដែល​អាច​ផ្ដល់​សុភមង្គល​ដល់​ជីវិត​របស់​យើង​គឺ​ការ​បង្កើត​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ មានគ្រួសារ មានកូនតាមបំណង ប៉ុន្តែ មនុស្ស​ស្រី​មួយ​ចំនួន​មិន​អាច​បំពេញ​គោល​បំណង​នេះ​បាន​ដោយ​សារ​តែ​មាន​បញ្ហា​បង្ក​កំណើត ឬុមិន​មាន​ផ្ទៃ​ពោះ​បាន រហូតមានម៉ាក់ខ្លះអស់សង្ឃឹម ដើររកពេទ្យព្យាបាលដើម្បីសមបំណង។ បើម៉ាក់កំពុងស្ថិត​ក្នុងស្ថានភាពពិបាកនេះ កុំទាន់អាលបាក់ទឹកចិត្ត បើច្បាស់ថារៀបការហើយមិន​អាច​មាន​កូនបាន មកពីសុខភាព​ម៉ាក់​ពិតប្រាកដ ១០០% ខាងក្រោម​នេះ អាច​ជា​មូលហេតុ​រាំងស្ទះចម្បងៗ​ចំពោះ​ស្រីៗយើង។ ម៉ាក់ខ្លះ​គិត​ដំបូងបំផុត​គឺ បញ្ហា​ស្បូន ឬ​យើង​និយម​ហៅ​ភាសាអ្នកស្រុក​ថា អារអត់កូន​ជា​ដើម។ ក្រៅពីនេះ តើ​នៅ​មាន​បញ្ហាអ្វីខ្លះ​ទៀត ទើបបណ្ដាលឲ្យស្រីៗអត់កូន ឬពិបាកបង្កកំណើត?

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ការ​មិន​អាច​មាន​ផ្ទៃ​ពោះ ឬ​មាន​បញ្ហា​បង្ក​កំណើត​តាម​បំណង គឺ​ជា​ផល​រំខាន​យ៉ាង​ធំ​មួយ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុភមង្គល​គ្រួសារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

មូល​ហេតុ​ធម្មជាតិ​ខ្លះៗ ធ្វើ​ឲ្យ​មាន​បញ្ហា​បង្ក​កំណើត ឬ​ពិបាកពពោះ

១. វិបត្តិ​មិន​អាច​ទម្លាក់ស៊ុតញី៖ កត្តា​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​មាន​រដូវ​មិន​ទៀង​ទាត់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ ការ​មិន​មាន​តុល្យភាព​អ័រម៉ូន​គឺ​ជា កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​បញ្ហា​បង្ក​កំណើត​ផ្សេងៗ​ទៀត។

២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖ កត្តា​នេះ​បណ្ដាល​ឲ្យ​មិន​អាច​មាន​កូន​ប្រមាណ​ជា ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស។

៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន៖ ដៃ​ស្បូន​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ​នឹង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត​របស់​ស្ត្រី​មក​កាន់​តួ​ស្បូន ដើម្បី​ទទួល​ការ​បង្ក​កំណើត។

៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា ហើយ​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប៉ុន្តែ​ធ្លាក់​មិន​អស់។

៥. វិបត្តិ​ដុំ​គីស​លើ​កន្សោម​ពង៖ កត្តា​នេះ​ជា​ញឹកញាប់​គឺ​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រដូវ​មិន​ទៀង​ទាត់ ក្នុង​នោះ​វា​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​លើស​ទម្ងន់ ទឹក​នោម​ផ្អែម ជំងឺ​សើស្បែក និង​មាន​ដុះ​រោម​នៅ​លើ​រាងកាយ​ជា​ដើម។

៦. ស៊ុត​មិន​មាន​សុខភាព​ល្អ៖ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កោសិកា​បន្ត​ពូជ​ស្ត្រី មាន​សុខភាព​ខ្សោយ​ដូច​ជា បរិស្ថាន ចំណី​អាហារ ស្ត្រេស ជីវភាព​រស់​នៅ និង​កត្តា​អាយុ​ជាដើម។

៧. ជំងឺ​សរីរាង្គ​ប្រឆាំង​នឹង​កោសិកា​បន្ត​ពូជ៖ ជំងឺ​នេះ បណ្ដាល​មក​ពី​សរីរាង្គ​របស់​យើង​មាន​ការ​យល់​ច្រឡំ និង​ប្រឆាំង​នឹង​កោសិកា​បន្ត​ពូជ​របស់​ខ្លួន​ឯង​តែ​ម្ដង។​

ផ្ទៃពោះ

គួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម