១. អាហារបំប៉ន
ជំងឺស្លេកស្លាំង ឬកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ កើតឡើងជាញឹកញាប់ក្នុងអំឡុងពេលពពោះ ហើយថ្នាំបំប៉នជាតិដែកត្រូវបានណែនាំឲ្យប្រើប្រាស់ដើម្បីបំបាត់ជំងឺស្លេកស្លាំងនេះ។ ប៉ុន្តែ ប្រភេទជាតិដែកមួយចំនួនមិនងាយស្រូបចូលទៅក្នុងរាងកាយឡើយ ដែលអាចបណ្ដាលឲ្យលាមកទៅជាពណ៌ខ្មៅ ព្រមទាំងមានអាការៈទល់លាមកថែមទៀតផង។ ដូច្នេះហើយ ដើម្បីជៀសវាងកុំឲ្យមានលាមកពណ៌ខ្មៅដែលពាក់ព័ន្ធនឹងថ្នាំបំប៉នជាតិដែក ម៉ាក់ៗកំពុងពពោះអាចបង្កើនការញ៉ាំជាតិដែកនៅក្នុងរបបអាហារជំនួសវិញ ដូចជាថ្លើមសត្វ សាច់ និងបន្លែស្លឹកបៃតងជាដើម។
២. ថ្នាំ
ជាមួយគ្នានេះដែរ ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យលាមកមានពណ៌ខ្មៅដូចគ្នា។ ម៉ាក់ៗគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យ នៅពេលដែលមានលាមកពណ៌ខ្មៅ បន្ទាប់ពីចាប់ផ្ដើមលេបថ្នាំថ្មីៗ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ ថាតើបញ្ហានេះកើតឡើងដោយសារតែប្រើប្រាស់ថ្នាំថ្មីនោះ ឬយ៉ាងណា។ បន្ថែមពីនេះ នៅពេលដែលចាំបាច់ត្រូវប្រើថ្នាំណាមួយ ស្រ្តីពពោះគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន ដើម្បីសុវត្ថិភាពទារកក្នុងផ្ទៃ។