បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា កាលពីជំនាន់មុនចាស់ៗ សម្រាលកូននៅក្នុងព្រៃ មានខ្យល់ មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចំពោះស្រីៗសម្រាលកូនរួច ពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាសៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញ មិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។ ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឲ្យតែយើងស្រណុកខ្លួនឯងទៅ។