ម៉ាក់ៗទើបសម្រាល និងមានកូនថ្មីថ្មោងផង អាចនឹងរវល់ច្រើន ធ្វើឲ្យភ្លេច ឬខ្ចិលអនុវត្តវិធីរក្សាអនាម័យមាត់ធ្មេញ ឬក៏ងូតទឹកសម្អាតខ្លួនជាដើម។ ទោះបីជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ការរក្សាអនាម័យខ្លួនប្រាណត្រូវតែអនុវត្តជានិច្ច ដើម្បីឲ្យរាងកាយមានក្លិនក្រអូបអាចជួយម៉ាក់ៗមានអារម្មណ៍ស្រស់ស្រាយបាន។
៣ ស្វែងរកជំនួយ
បញ្ហាស្ត្រេសក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ប៉ុន្តែការធ្លាក់ទឹកចិត្តក្រោយសម្រាលមិនមែនជារឿងធម្មតាឡើយ។ ដរាបណា ម៉ាក់ៗសង្កេតឃើញខ្លួនឯងគិតអ្វីៗមិនច្បាស់ដូចមុន អារម្មណ៍ចេះតែមិនល្អជាប្រចាំ ឬគេងមិនលក់ ជាដើម កុំរង់ចាំយូរ ម៉ាក់ៗគួររកជំនួយពីដៃគូដោយការនិយាយរឿងក្នុងចិត្ត ឬរកជំនួយពីគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រកាន់តែល្អ។