គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ

ជាតិកាហ្វេអ៊ីន​គឺ​អាច​ជួយ​ដាស់ស្មារតី​របស់​យើង ប៉ុន្តែ​នៅ​ពេល​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ផ្ដល់​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា​ពិបាក​ក្នុង​ការ​គេង ចង្វាក់​បេះដូង​កើន​ឡើង និង​ធ្វើឲ្យ​មាន​អាការៈ​ញ័រ​ជាដើម។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កម្ចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយបាន។ ផលប៉ះពាល់​បង្ក​ដោយ​កាហ្វេអ៊ីន​អាច​នឹង​កើត​មាន​រហូត​ដល់​ច្រើន​ម៉ោង ប្រសិនជា​យើង​ផឹក​កាហ្វេ សូដា ភេសជ្ជៈប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន​ផ្សេង​ទៀត​ក្នុង​បរិមាណ​ច្រើន។ តាមពិតទៅ នៅ​ពេល​ជាតិកាហ្វេអ៊ីន​ចូល​ទៅ​ក្នុង​រាងកាយ​យើង មិនមាន​វិធី​ឲ្យ​យើង​កំចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយ​ទេ​មាន​តែ​ចាំ​ឲ្យ​ជាតិ​កាហ្វេអ៊ីន​សាប​ទៅ​ដោយ​ខ្លួន​ឯង។ យ៉ាងណាមិញ យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់បានខ្លះ។ ១. បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន នៅ​ពេល​យើង​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជាយើងមាន​អាការៈ​ញ័រ ដូចជាញ័រដៃ យើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ និងឈប់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិកាហ្វេអ៊ីនផ្សេងទៀត​។ អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​មាន​កាហ្វេ តែ ភេសជ្ជៈ​ប៉ូវកម្លាំង សូដា និង​សូកូឡា​ខ្មៅ។ បន្ថែមពីនេះទៀត គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឱសថ និង​អាហារ​បំប៉ន​ដែល​អាច​មាន​ជាតិ​កាហ្វេអ៊ីន។ ឧទាហរណ៍​ថ្នាំ Aspirin មាន​ផ្ទុក​កាហ្វេអ៊ីន ៤០ទៅ៦០មីល្លិក្រាម​ក្នុង​មួយ​គ្រាប់។ ២. រង់ចាំ​ឲ្យ​កាហ្វេអ៊ីន​អស់ប្រសិទ្ធភាព ផល​ប៉ះពាល់​បង្ក​ពី​កាហ្វេអ៊ីន​ជាទូទៅ​អាច​សម្គាល់​ឃើញ​ក្នុង​រយៈពេល​៤៥​នាទី​ក្រោយ​ពី​ផឹក ឬ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន ហើយ​កាហ្វេអ៊ីន​អាច​នៅ​ក្នុង​រាងកាយ​បាន​រហូត​ដល់​៣ ទៅ​៥ម៉ោង។ លើស​ពី​នេះ​ទៀត រាងកាយ​អាច​នឹង​ត្រូវ​ការ​រយៈពេល​១០​ម៉ោង​ដើម្បី​សម្អាត​កាហ្វេអ៊ីន​អស់​ទាំង​ស្រុង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្នុង​​ការ​គេង យក​ល្អ​គួរ​បញ្ឈប់​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ ៦ទៅ​៨​ម៉ោង​មុន​ម៉ោង​ចូល​គេង។ ៣. ផឹក​ទឹក ការ​ផឹក​ទឹក​គឺ​សំខាន់​ក្នុង​ការ​រក្សា​ជាតិ​ទឹក។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​ញ័រ​បង្ក​ដោយ​ជាតិកាហ្វេអ៊ីន។ ដូចនេះ​ហើយ​ពេល​កំពុង​រង់ចាំឲ្យជាតិ​​កាហ្វេអ៊ីន​សាប​ពី​រាងកាយ​ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ​ទៀត សម្រាប់​គ្នា​យើង​មួយចំនួន​ដែល​មិន​ទាន់​ស៊ាំ​នឹង​ជាតិកាហ្វេអ៊ីន អាច​នឹង​នោម​ ឬ​បន្ទោរ​បង់ញឹកក្រោយ​ពី​ផឹក​ជាតិកាហ្វេអ៊ីន​ដែល​នេះ​កម្រ​កើត​មាន​លើ​អ្នក​ផឹក​កាហ្វេ​ ឬ​តែ​ជា​ប្រចាំ ហើយការ​ផឹក​ទឹក​​អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ទាំង​ពីរ​នេះ​។ ៤. ហាត់ប្រាណ ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​រាងកាយ​ធ្វើ​មេតាបូលីស​ជាតិកាហ្វេអ៊ីន​លឿន​ជាង​មុន។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព

គ្នា​យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់។ ចុះ​បើយើង​បាន​​បន្ថែម​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហៗ​ និង​ផឹក​រាល់ថ្ងៃ​ តើ​ទឹក​ឃ្មុំ​អាច​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាពយើង? តោះស្វែង​យល់​ទាំងអស់​គ្នា។​ ១. បន្ថយ​ឧស្ម័ន​ក្នុង​ពោះវៀន ប្រសិន​ជា​យើង​មាន​បញ្ហា​ហើមពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ឧស្ម័ន​ក្នុង​ពោះ​ជា​ប្រចាំ​ ការ​ផឹក​ទឹកក្ដៅឧណ្ហៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​អាច​ជួយ​បន្សាប​ឧស្ម័ន​ចេញ​ពី​ពោះវៀនបាន។ ២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ទឹក​ឃ្មុំ​អាចជួយ​​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​របស់​យើង​បាន​យ៉ាង​ល្អ។ ទឹកឃ្មុំ​ធម្មជាតិ​គឺ​អាច​ផ្តល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកឃ្មុំ​ធម្មជាតិ​សំបូរ​ដោយ​អង់ស៊ីម វីតាមីន និង​ជាតិរ៉ែ​ដែល​អាច​ការពារ​យើង​ពី​បាក់តេរី​ផ្សេងៗ។ ៣. បញ្ចេញ​ជាតិ​ពុល ទឹក​ក្ដៅឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​យើង។ យក​ល្អ​​យើងអាច​បន្ថែម​ក្រូចឆ្មារ​បន្តិច​ព្រោះ​អាច​ជួយ​ដល់​ការ​បញ្ចុះ​នោមបាន។ ៤. ស្បែក​ភ្លឺ​រលោង ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ធម្មជាតិ​ដែល​អាច​កម្ចាត់នូវ​កាកសំណល់​ផ្សេងៗ ហើយ​ទឹក​ឃ្មុំ​ក៏​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​អាច​ជួយ​រក្សា​ស្បែក​យើង​ឲ្យ​ស្អាត និង​ភ្លឺរលោង។ ៥. ជួយ​សម្រក​ទម្ងន់ ​យើង​អាច​បារម្ភ​ពី​ជាតិ​ស្ករ​ក្នុង​ទឹកឃ្មុំ ប៉ុន្តែ​ជាតិស្ករ​ក្នុង​ទឹកឃ្មុំ​គឺ​ខុស​ពី​ពពួក​ស្ករ​ស ព្រោះ​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ។ ស្ករ​ធម្មជាតិ​អាច​ជួយ​ឲ្យ​​យើង​មិន​ឃ្លាន​អាហារ​មាន​ជាតិស្ករ​ផ្សេងៗ​ដូចជា​នំខេក សូកូឡា និង​ភេសជ្ជៈ​ផ្អែមផ្សេងទៀត។ បើ​​យើង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​មក​ផឹក​ទឹក​ឃ្មុំ​ យើងអាច​បន្ថយ​កាឡូរី​ដែល​រាងកាយ​ទទួល​បាន​រហូត​ដល់ ៦៤%។ ៦. សម្រួល​ដល់​អាការៈ​ឈឺ ក ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​អាច​ជួយ​សម្រាល​អាការៈ​ឈឺ ក​បាន។ ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់ជួយ​ព្យា​បាល​​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវ​ដង្ហើម និង​អាការៈ​ក្អក។ ៧. រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ដូច​បាន​លើក​ឡើង​ខាងលើ​ថា​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ​ដែល​ជា​ fructose និង glucose។ ស្ករ​ពីរ​ប្រភេទ​នេះ​អាច​ជួយ​រាងកាយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ និងបញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ ៨. បង្ការ​ជំងឺ​បេះដូង សារធាតុ flavonoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹកឃ្មុំ​ជួយ​ការពារ​ និង​បន្ថយ​ហានិភ័យ​ជំងឺបេះដូង។ ការសិក្សា​បង្ហាញ​ថា​ទឹកឃ្មុំ​ពន្យឺត​ដំណើរ​អុកស៊ីតកម្ម​នៃ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​ និង​ឈាន​ទៅ​រក​ការគាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះ​ដូង ជា​ជំងឺ​ដែល​មាន​ទំនាក់​ទំនង​គ្នា ដែល​មាន​ន័យ​ថា បើ​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​អាច​មាន​ហានិភ័យ​​ទាក់​ទង​នឹង​ជំងឺ​បេះ​ដូង​ផង​ដែរ។ យ៉ាង​ណា​មិញ សកម្មភាពប្រចាំថ្ងៃ រាប់​ទាំង​​ការ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​របប​អាហារ​ល្អ​សម្រាប់​សុខភាព ​ជា​គន្លឹះ​​សំខាន់​មួយ​ដែល​អាច​​ចូល​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​​​ជំងឺ​បេះដូង​​លើ​អ្នកជំងឺទឹក​នោមផ្អែម។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖ ពពួក​​​សណ្តែក​កួរ​ ​ប្រភេទ​សណ្តែក​កួរ​​​ ​មាន​ជាតិ​​កាក​សរសៃ​ (Fiber)​ច្រើន​ ដែល​ជា​ប្រភព​ជីវជាតិ​ល្អ​សម្រាប់​បេះ​ដូង ពិសេស​​ជួយ​តុល្យភាព​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង។ បន្ថែម​ពី​នោះ​ សណ្ដែកប្រភេទនេះ​​ក៏​ផ្តល់​រសជាតិ​ឆ្ងាញ់​​ច្រើន​បែប​ នៅ​ក្នុង​​មុខ​ម្ហូប​ផង​ដែរ។​ ផ្លែ​ឈើ​ស្រស់​ ផ្លែ​ឈើ​ស្រស់​ៗ ជំនួស​​ឱ្យ​ពពួក​ផ្លែ​ឈើ​​​វេច​ខ្ចប់​ក្នុង​កំប៉ុង ឬ​កញ្ចប់​ ជា​ជម្រើស​ល្អ ដែល​អាច​ចៀស​ពី​​ហានិភ័យ​ជំងឺ​ខាង​លើ​ផង​ដែរ។ ជម្រើស​​ផ្លែ​ឈើ​ស្រស់​ទាំង​នោះ មាន​ច្រើន​តាម​ចូល​ចិត្ត​ដែល​មាន ផ្លែ​ប៉ោម ទំពាំង​បាយ​ជូរ ឬ​សារី​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់? នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា? អាហារ​ពពួក​​មាន​ខ្លាញ់​មិន​ឆ្អែត (Monounsaturated fats) នេះជា​ពពួក​អាហារ​ដែល​ជួយ​បន្ថយ​កម្រិត​កូលេស្តេរ៉ូល រក្សាកម្រិត​ជាតិស្ក​រក្នុង​ឈាមឲ្យនៅ​ថេរ និង​កាត់​បន្ថយ​​ហានិភ័យ​ការ​កើត​ជំងឺ​បេះ​ដូង​។ អាហារ​ទាំង​នោះ​មាន​នៅ​ក្នុង​ ត្រី និង​គ្រាប់​សណ្តែក ហើយ​ក៏​មាន​សំបូរ​ក្នុង​ផ្លែ​ប៊ើ ផង​ដែរ។ ត្រី​ ប្រាកដ​ណាស់​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​ ដោយ​សារ​សារធាតុអាស៊ីត​ខ្លាញ់​ Omega-3 ល្អ​សម្រាប់​សុខភាព​បេះ​ដូង។ ហើយ​គ្នាយើង​​អាច​មាន​ជម្រើស​ជា​ច្រើន​ទៅ​លើ​សាច់​ត្រី ដូច​ជា​ត្រី​សាល់ម៉ុន ត្រី​ធូណា ត្រី​Mackerel ឬ​ត្រី​សាឌីន​ជា​ដើម ដែល​សុទ្ធ​សឹង​ជា​ប្រភព​សារធាតុ Omega-3។ អត្ថបទ​ពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ ស៊ុត ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បង្ហាញ​​ថា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ

កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចខាងក្រោម៖  ១.ស្បែក​ស្ងួត កង្វះ​ជាតិ​កាល់ស្យូម​អាច​មើល​ដឹង​តាមរយៈ​សភាព​ស្បែក។ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក (eczema) និង​ជំងឺស្បែក Psoriasis។ ២. អស់​កម្លាំង ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។ ៣. ជំងឺ​បាក់ទឹកចិត្ត កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។ ៤. ការ​គេង​មិន​លក់ បើ​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម យើង​អាច​នឹង​មិន​អាច​គេង​លក់​ស្ងប់ស្កល់។ បញ្ហា​នេះ​មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​តួនាទី​របស់​កាល់ស្យូម​ក្នុង​ការ​បង្កើត​អ័រម៉ូន melatonin ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គេង​លក់​ស្ងប់។ ៥. អាការៈ ស្ពឹក អាការៈ​ស្ពឹក​រួម​បញ្ចូល​រោគសញ្ញា​សរសៃ​ប្រសាទ​ទាក់ទង​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ។ យើង​អាច​នឹង​​ជួបប្រទះ​បញ្ហា​មួយចំនួន​ដូចជា​ឈឺ​ឆ្កៀបៗ​ និង​ស្ពឹក​នៅ​ជុំវិញ​មាត់ ឬ​នៅ​ក្នុង​ម្រាមដៃ និង​ម្រាមជើង ញ័រ​សាច់ដុំ កាយ​វិញ្ញាណ​ចុះខ្សោយ ការ​ចង​ចាំ​ចុះ​ខ្សោយ និង​រវើរវាយ។ ៦. ឈឺ​ញឹក​ញាប់ កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី។ កង្វះ​ជាតិ​កាល់ស្យូម​បន្ថយ​ការ​ប្រឆាំង​របស់​រាងកាយ​ទៅ​នឹង​មេរោគ ហើយ​យើង​​នឹង​មាន​ជំងឺ​ផ្ដាសាយ ក្អក និង​កណ្ដាស់​ញឹក​ញាប់។ ៧. ក្រចក​ផុយ​ស្រួយ ក្រចក​ដូច​ឆ្អឹង​ដែរ​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​រក្សា​ភាព​រឹងមាំ។ ហេតុ​នេះ​ហើយ​បើ​ខ្វះ​ជាតិ​កាល់ស្យូម​ ក្រចក​នឹង​ទៅ​ជា​ស្ងួត​ខ្លាំង ស្តើង និង​ងាយ​របក​។ ក្រចក​ស្ដើង​ងាយ​នឹង​បាក់​ដោយគ្រាន់​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​សាមញ្ញ​ៗ។ ៨. ពិបាក​លេប​អាហារ អាការៈ​ពិបាក​លេប​អាហារ​នេះ​អាច​បណ្ដាល​មកពី​កង្វះ​ជាតិ​កាល់ស្យូម​ដែរ។ យើងអាច​នឹង​មាន​អារម្មណ៍​តឹង​ណែន​ដែល​បណ្ដាល​មកពី​ការ​ចុះខ្សោយ​នៃ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារផ្អាប់ ឬជ្រក់ច្រើន អាចប៉ះពាល់ដល់សុខភាពអត់?

យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ចាស់ៗ​ភាគ​ច្រើន​ចូល​ចិត្ត​ណាស់​របស់​ផ្អាប់ៗ​ដូចជា ម៉ាំ ផ្អក​ជាដើម ហើយ​ក៏​មាន​គ្នា​យើង​ក្មេងៗ​ចូល​ចិត្ត​ណាស់​ដែរ​ដូច​ជា ជ្រក់បន្លែ ឬផ្លែឈើផ្សេងៗ។ ចុះ​បើ​ញ៉ាំ​របស់​ផ្អាប់​អស់​ហ្នឹង​ច្រើន​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​យើង​ទេ? បើ​តាម​ការ​ឲ្យដឹង​ពី​លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញ​ផ្នែក​ជំងឺ​ទូទៅថា គ្រឿង​អាហារ​ផ្អាប់ ឬ​ fermented food មាន​គុណ​សម្បត្តិ និងគុណវិបត្តិ។ ចំពោះ​គុណសម្បត្តិ នៃ​ការ​ញ៉ាំអាហារផ្អាប់ មានជួយ​គ្រប់​គ្រងប្រព័ន្ធភាពស៊ាំ លើកកម្ពស់ការសម្រកទម្ងន់ ប្រយុទ្ធប្រឆាំងនឹង​ការរលាក និងជួយ​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ។ ទោះ​មាន​អត្ថប្រយោជន៍ដល់​សុខភាព​បែបនេះ​ក្តី លោកវេជ្ជបណ្ឌិត បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រឿង​អាហារ​ផ្អាប់​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ក្រពះ​បាន​ដែរ ប្រសិន​បើ​ញ៉ាំ​ច្រើន​ពេក​នោះ ដូច​នេះ គួរ​ញ៉ាំ​អាហារ​ទាំង​អស់​នេះ​ល្មមៗបាន​ហើយ ឬ​អាច​ញ៉ាំ​យូរៗ​ម្តង កុំ​ញ៉ាំ​ញឹក​ញាប់​ពេក។​​ អត្ថបទពាក់ព័ន្ធ៖ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ? ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់ ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា? ជួប​បញ្ហាទល់លាមក ញ៉ាំអាហារទាំងនេះអាចជួយ​ដោះស្រាយ​បាន ទាំងនេះជាអាហារសំបូរជាតិសរសៃរលាយ ជួយដល់សុខភាពពោះវៀន ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព (វីដេអូ)

ពន្លៃ​ជា​រុក្ខជាតិ​ប្រទាល​ម្យ៉ាង​មាន​ដើម​ខ្ពស់​ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា ​មើម អាច​ដុះ​នៅ​ក្នុង​ព្រៃ ឬ​ចាស់ៗ​តែង​ចំណាំ​ដាំ​តាម​របង​ផ្ទះ។ មិន​ត្រឹម​តែ​មើម​នោះ​ទេ​ដែល​ជួយ​សម្រួល​បញ្ហា​គ្រេច​ថ្លោះ ថែរក្សា​សម្រស់ ស្លឹក ដើម ឫស ផ្កា និង​ផ្លែ របស់​ពន្លៃ​ក៏ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ទៀតផង។ តើពន្លៃ អាចជួយព្យាបាលរោគអ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ ជីភ្លូ ​ធ្វើ​អន្លក់​ឆ្ងាញ់​លេខ១ ឯស្លឹក ផ្កា ឫស កប​នឹង​ជំងឺ​ច្រើន​មុខ ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍! វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់! ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត អាហារផ្អាប់ឱ្យជូរ ​គួរប្រយ័ត្ន ជាពិសេសចាស់ៗ និងអ្នកខ្សោយ


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ

មាន​ជំនឿ​តៗគ្នា ញ៉ាំ​អាហារ​សាច់សុទ្ធ អាច​ប៉ូវ​កម្លាំង​បាន​ខ្លាំង ពិសេស​ពពួក​សាច់​ក្រហម​ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម កូន​ចៀម និង​កូន​គោ​ជាដើម ខណៈ​ទស្សនៈ​នេះ​អាច​ត្រឹម​ត្រូវ​ខ្លះ​ដែរ ប៉ុន្តែ​​ក៏​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ខ្លះៗ​ពី​គុណ​សម្បត្តិ និងគុណ​វិបត្តិ​ពេល​ញ៉ាំ​សាច់​សុទ្ធ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណសម្បត្តិ បង្កើន​ថាម​ពល​បាន​លឿន មាន​ហេតុ​ផល​ជាច្រើន សម្រាប់​ក្មេងៗ​គួរ​ញ៉ាំ​អាហារ​សម្បូរ​សាច់​ក្រហម ព្រោះ​ជួយ​ឲ្យ​រាងកាយ និង​បញ្ហា​ស្មារតី​លូតលាស់​លឿន និង​រឹង​មាំ។ សាច់​ក្រហម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ដែក ដែល​រាងកាយ​ត្រូវ​ការ​យ៉ាង​ចាំ​ចាច់ដើម្បី​បង្កើត​គ្រាប់​ឈាម​ក្រហម (Hemoglobin) ព្រោះ​ឈាម​​មាន​តួនាទី​សំខាន់ នាំ​យក​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​ទាំង​អស់​ក្នុង​រាងកាយ។ បើ​គ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់ ដំណើរ​ការ​ទាំង​នេះ នឹង​ធ្លាក់​ចុះ នាំ​ឲ្យ​ជាតិ​ដែក ត្រូវ​​គេ​ចាត់​ទុក​ជា​សាធាតុ​រ៉ែ​ដ៏សំខាន់សម្រាប់​គ្រប់​គ្រង​កម្រិត​ថាម​ពល​ក្នុង​រាង​កាយ។ យោង​តាម​ការ​ណែនាំ​ចេញ​ផ្សាយ​លើ​កាសែត The New York Times គ្នា​យើង​ដែល​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក អាច​ប្រឈម​មាន​អារម្មណ៍​ល្ហិត​ល្ហៃ គ្មាន​កម្លាំង​កំហែង ដក​ដង្ហើម​ខ្លី និង​ឈឺ​ក្បាល។ ជួយប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្លាំង​ក្លា មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ដ៏​ល្អ​មួយ ជា​គ្រឹះ​រឹង​មាំ​ជួយ​ឲ្យ​ជីវិត​រស់​នៅ​មាន​សុខភាព​ល្អ ពិសេស​អំឡុង​ពេល​រដូវ​ផ្តាសាយ​ចូល​មក​ដល់។ វិធី​សាស្ត្រ​អស្ចារ្យ​ជាង​គេ​ដើម្បី​ជួយ​ប្រព័ន្ធភាព​ស៊ាំ​កាន់​តែ​រឹង​មាំ គឺ​ត្រូវ​ប្រាកដ​ថា រាងកាយ​យើង​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់​គ្រាន់។ ការសិក្សា​បញ្ជាក់ថា​ សាច់​គោ ១០០​ក្រាម មាន​ផ្ទុក​ជាតិ​ស័ង្កសី​សរុប​ដល់​ទៅ ៣៤% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​នៅ​ពេល​យើង​ញ៉ាំ​ជាតិ​នេះ​ពី​អាហារ​ផ្សេងៗ​ទៀត ពិសេស​គ្រាប់​ធញ្ញជាតិ វា​នឹង​កាន់​តែ​ជួយ​រាងកាយ​មាន​លទ្ធផល​ទាញ​ជាតិ​ស័ង្កសី​ពី​សាច់​ក្រហម​កាន់​តែ​ខ្ពស់។ លើស​ពី​នេះ វេជ្ជបណ្ឌិត Rikki […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់?

មនុស្ស​មួយ​ចំនួន​ធំ ជាពិសេស​គឺ​យុវវ័យ ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ហឹរៗ ហើយ​អ្នក​ខ្លះ​វិញ​អាច​ញ៉ាំ​ម្ទេស​បាន​រហូត​ដល់​ទៅ ៤-១០​គ្រាប់​ឯណោះ។ តើការ​ញ៉ាំ​ម្ទេសច្រើន ហើយ​ជាតិ​ក្តៅ​ដែល​បណ្តាល​មក​ការ​ញ៉ាំ​ហឹរ អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​បានទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បាទ ពិតណាស់ថា ការ​ញ៉ាំ​ហឹរ​ខ្លាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ក្រពះ​​បាន​ពិត​មែន។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មានប្រវត្តិរលាក​ពីមុន​ដោយ​ការ​ញ៉ាំ​ហឹរខ្លាំង​ញឹកញាប់ ហើយនៅតែ​បន្ត​ញ៉ាំ​​អាច​ប្រឈម​នឹង​ការ​យ​កើតជំងឺដំបៅ​ក្រពះ​ ជា​ពិសេស ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ឈឺ​ក្រពះ​ស្រាប់ កាន់​តែ​ប្រឈម​នឹង​ការ​ដំបៅ​ក្រពះ​នេះ។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​បញ្ហា​រលាក​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ ដំបៅ​ក្រពះ គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ​ខ្លាំង មក​ញ៉ាំ​ធម្មតា​វិញ ឬ​បើ​អាច​គួរ​ឈប់​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ហឹរ​យូរៗម្តង​បាន​ហើយ។​​ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ? សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ជួប​បញ្ហាទល់លាមកញឹកញាប់ កុំភ្លេចជ្រើសញ៉ាំអាហារប្រភេទនេះ

មនុស្ស​ពេញ​វ័យ និង​កុមារ​ភាគច្រើន​តែង​ជួប​ប្រទះ​នឹង​បញ្ហា​ទល់លាមក។ បញ្ហា​ទល់លាមក​នេះ​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ ជាពិសេស​ពេល​ញ៉ាំ​ជាតិ​សរសៃ​ ឬ​ផឹក​ទឹក​មិន​គ្រប់គ្រាន់។ ប្រសិនជា​មាន​បញ្ហា​ទល់​លាមក​ញឹកញាប់ អ្វី​ដែល​សំខាន់​គឺ​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ​ និង​ល្អ​សម្រាប់​សុខភាព​ពោះវៀន។ អាហារ​ខាងក្រោម​ជា​អាហារ​គួរ​ញ៉ាំ​ពេល​ទល់លាមក។ ១. ទឹក ភាគច្រើន​ការ​ទល់​លាមក​បណ្ដាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក។ នៅ​ពេល​ផឹក​ទឹក​មិន​គ្រប់គ្រាន់​ រាងកាយ​របស់​យើង​នឹង​ខ្វះជាតិ​ទឹក។​ នេះ​មាន​ន័យ​ថា​កាកសំណល់​ក្នុង​ពោះវៀន​នឹងបញ្ចេញ​យឺត ឬជាប់​គាំង​ព្រោះ​រាងកាយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​បន្ទន់​លាមក។ យក​ល្អ​យើងគួរ​ផឹក​ទឹក​យ៉ាងតិច​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​អាច​ជួយ​​ដល់​ការ​ផ្លាស់ទី​អាហារ​ និង​កាក​សំណល់​។ ២. យ៉ាអួ យ៉ាអួ​អាច​ជួយ​សម្រួល​ដល់​ការ​ទល់លាមក។ យ៉ាអួ​មាន​ផ្ទុក​ probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ដល់​ការ​បំបែក​អាហារ។ Probiotics អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ទ្រទ្រង់​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​បន្ទោរ​បង់​ទៀងទាត់។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បន្ថែម Probiotics ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក។ ៣. គ្រាប់​ជីរ​ គ្រាប់ជីរ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣ កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង​ប៉ូតាស្យូម។ គ្រាប់​ជីរ​មាន​ជាតិ​រអិល​ដូច​ជែល​ពេល​ស្រូប​ជាតិ​ទឹក​។ ជែល​នេះ​អាច​ជួយ​បន្ទន់​លាមក។ រីឯ​អាស៊ីតខ្លាញ់​អូមេហ្គា៣​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រយោជន៍​ដល់​អាការៈ​រលាក​ពោះវៀន។ ម៉្យាងទៀត គ្រាប់ជីរ​សំបូរ​ដោយ​ជាតិ​សរសៃ​រលាយ​ដែល​ជា​អាហារ​ដ៏​ល្អ​ពេល​ទល់​លាមក។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ