គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

មាន​សញ្ញាទាំងនេះ បញ្ជាក់ថា​យើង​​ខ្វះវីតាមីន​ក្នុង​រាងកាយហើយ

វីតាមីន គឺជាជីវជាតិសរីរាង្គដ៏មានសារសំខាន់បំផុតដើម្បីឲ្យយើងមានសុខភាពល្អ​ ព្រមទាំងធ្វើឲ្យកោសិកាជាលិកានិងសកម្មភាពរាង្គកាយរបស់​យើង​បំពេញមុខងារបានល្អធម្មតា។ អ៊ីចឹង​ហើយ​បានជាមានសារសំខាន់ណាស់ដែល​យើង​ត្រូវមាន​របបអាហារផ្សេងៗ​ប្រកប​ដោយតុល្យភាពវីតាមីន ដែលរាងកាយយើង​ត្រូវការ។ រោគសញ្ញានៃការធ្លាក់ចុះវីតាមីននៅក្នុងខ្លួន គឺអាស្រ័យលើផ្នែកនៃរាងកាយដែល​ត្រូវការវីតាមីនដើម្បីបំពេញតម្រូវការ​។ វីតាមីនគឺមានច្រើនប្រភេទខុសៗ គ្នា ហើយយើង​គួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើយើងបារម្ភខ្លាចថាខ្លួនឯងខ្វះវីតាមីនទាំងនោះ។ តើមានអ្វីកើតឡើងពេលដែលយើងមិនទទួលបានវីតាមីនគ្រប់គ្រាន់? តាមការសិក្សារបស់​អ្នកជំនាញ ការញ៉ាំវីតាមីនមិនត្រឹមត្រូវ មិនត្រឹមនាំឲ្យមានបញ្ហាសុខភាពនោះទេ ប៉ុន្តែក៏អាចបង្កើតជាផ្លូវនាំឲ្យមានបញ្ហាសុខភាពបានដែរ​។ នេះក៏មានន័យថា រាងកាយរបស់យើង​ នឹងពិបាកបំពេញមុខងារធម្មតាបាន។ វីតាមីន មាននាទីជាកាតាលីករ រាល់ប្រតិកម្មនានាដែលកើតមាននៅក្នុងខ្លួន។ នៅពេលដែលរាងកាយប្រើវីតាមីណ​អស់ រាងកាយយើងនឹងផ្ដល់សញ្ញាមួយចំនួនដែលធ្វើឲ្យយើង​មានអារម្មណ៍ថាខុសប្លែកជាងធម្មតា។ ប៉ុន្តែ យើង​គួរតែចាប់អារម្មណ៍ចំពោះរោគសញ្ញាទាំងនោះ។ ខាងក្រោមនេះ គឺជាសញ្ញាដែលកើតមានមួយចំនួនពីការខ្វះវីតាមីន៖  ១.ប្រេះគែមបបូរមាត់ ប្រសិនបើយើងសម្គាល់​ឃើញថាមាន​បញ្ហានេះ កើតមានឡើងនោះមិនមានន័យថាយើង​ឆាប់ចាស់នោះទេ ប៉ុន្តែអាចមកពីវីតាមីន B នៅក្នុងខ្លួនមាន​មិនគ្រប់គ្រាន់ ជាពិសេសគឺវីតាមីន B2 (Riboflavin) វីតាមីន B3 (Niacin) និងវីតាមីន B12 ក៏ដូចជាជាតិដែក និង ស័ង្កសី ផងដែរ។ សញ្ញានេះគឺងាយស្រួលឃើញកើតមានណាស់ ចំពោះគ្នា​យើង​ដែល​ញ៉ាំបួស ដែលមិនញ៉ាំអាហារបានត្រឹមត្រូវ។ វិធីសាស្ត្រសម្រាប់ដោះស្រាយ​បញ្ហាខ្វះមីតាមីន គឺយើង​ត្រូវថែមសាច់ត្រីសាល់ម៉ុង ស៊ុត សាច់ត្រីធូណា ពពួកគ្រុំ និងអយស្ទ័រ ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកញ៉ាំបួសតឹងរឹង ត្រូវញ៉ាំសណ្ដែក Lentils សណ្ដែកដី ផ្លែប៉េងប៉ោះស្ងួត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពេលពោះទទេ ទាំងនេះជាប្រភេទអាហារគួរញ៉ាំ និង​មិនគួរញ៉ាំ

របបអាហារ​គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​ខុស​ ពេល​យើង​ពោះ​ទទេ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ។ តើ​អាហារ​ណា​ខ្លះ​អាច​ញ៉ាំ​ពេល​ពោះ​ទទេ និង​អាហារ​ណា​ខ្លះ​គួរ​ចៀសវាង​ពេល​ពោះ​ទទេ?​ អាហារ​អាច​ញ៉ាំ​ពេល​ពោះ​ទទេ​ ១. គ្រាប់​អាល់ម៉ុន យើង​អាច​ញ៉ាំ​គ្រាប់​អាល់ម៉ុង​ពេល​ពោះទទេ​បាន ប៉ុន្តែ​យកល្អ​គួរ​ត្រាំ​ទឹក​ជាមុន​សិន​ដើម្បី​យក​សំបក​ចេញ​ ព្រោះ​សំបក​មាន​ផ្ទុក​សារធាតុ tanin ដែល​ជា​អង់ស៊ីម​រារាំង​ការ​ស្រូបយក​សារធាតុចិញ្ចឹម។ ២. ផ្លែឈើ ផ្លែឈើ​ដែល​ល្អ​សម្រាប់​ពោះទទេ​គឺ​ពពួក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​​ដោយ​ពពួក​ផ្លែឈើ​នេះ​ផ្តល់​នូវ​ fructose ដែល​យើង​ត្រូវការ​ដើម្បី​ទទួលបាន​ថាមពល និង​កាឡូរី។ ផ្លែឈើ​ទាំងនោះ​មាន​ដូចជា​ផ្លែឪឡឹក ល្ហុង ​ត្របែក ស្វាយ​ទុំ ​ទទឹម​ និង​ចេក។ ៣. គ្រាប់ជីរ គ្រាប់ជីរ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ញ៉ាំពេល​ពោះទទេ។ យើង​អាច​ត្រាំ​គ្រាប់ជីរ​មួយ​ស្លាបព្រាកាហ្វេ​ចោល​តាំង​ពី​យប់​មុន​នឹង​ញ៉ាំ​។  ៤. ផ្លែ​ល្មើរ ផ្លែល្មើរ​ផ្តល់​ថាមពល​ដែល​យើង​ត្រូវ​ការ​ពេញ​មួយ​ថ្ងៃ។ ផ្លែ​នេះ​សម្បូរ​ដោយ​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗ ហើយ​ក៏​ល្អ​សម្រាប់​ក្រពះ​ពោះវៀន​ដែរ។ នេះ​ក៏មក​ពី​ផ្លែ​ល្មើរ​មាន​ជាតិសរសៃ​រលាយ​ច្រើន​ដែល​សម្រួល​ដល់​ការ​ទល់លាមក រាករូស និង​អាការៈ​ហើមពោះ។ ៥. ស៊ុត ស៊ុត​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ និង​វីតាមីន B12 ដែល​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​នៅ​ពេល​យើង​ញ៉ាំ​ស៊ុត​ពេល​ពោះ​ទទេ។ ស៊ុត​ក៏​សម្បូរ​កាឡូរី​ និង​ប្រូតេអ៊ីន​ដែល​យើង​ត្រូវការ​សម្រាប់​ហាត់ប្រាណ​ដែរ។ ៦. ផ្លែឪឡឹក ផ្លែឪឡឹក​ផ្តល់​អេឡិចត្រូលីត្រ​ច្រើន​ដែល​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។ ក្រៅ​ពី​នេះ ផ្លែឪឡឹក​មាន​កាឡូរី​ទាប​ និង​ផ្តល់​ស្ករ​ធម្មជាតិ​ដែល​ល្អ​សម្រាប់​សុខភាព។ ម៉្យាងទៀត ផ្លែ​នេះ​មាន​ជាតិទឹក​រហូត​ដល់​៩០%​ដែល​ល្អ​សម្រាប់​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ និង​ជួយ​ដល់​សុខភាព​ពោះវៀន។ ៧. ទឹកឃ្មុំ និង​ក្រូចឆ្មារ ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​បាក់តេរី ខណៈ​ទឹកក្រូចឆ្មារ​បន្សាប​ជាតិពុល​ក្នុង​សរីរាង្គ។ ការ​ផឹក​ទឹកឃ្មុំ និង​ទឹកក្រូចឆ្មារ​អាច​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស បន្ថែម​ថាមពល និង​ការ​រំលាយ​អាហារ។ នេះ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ពេល​ពោះទទេ និង​ពេល​ឆ្លង​ជំងឺ​ផ្ដាសាយ​ដោយ​គ្រាន់​តែ​ផឹក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ អាហារ​គួរ​ចៀសវាង​ពេល​ពោះទទេ ១. បន្លែ​ឆៅ បន្លែ​ឆៅ​គឺ​មាន​ជាតិសរសៃ​មិន​រលាយ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឧស្សាហ៍ជួប​អាការៈរមួលក្រពើ សាកញ៉ាំអាហារទាំងនេះអាចជួយ​កាត់បន្ថយ​បាន​ច្រើន

ការ​រមួល​ក្រពើ​កើតឡើង​ដោយសារ​ការ​កន្ទ្រាក់​សាច់ដុំ ឬ​ផ្នែក​ណាមួយ​នៃ​សាច់ដុំ​ដោយ​មិន​ដឹង​ខ្លួន និង​អាច​បង្ក​ការ​ឈឺចាប់ទៀត​ផង​។ ជា​ទូទៅ​អាការៈ​នេះ​មាន​រយៈពេល​ខ្លី​ត្រឹមតែ​ប៉ុន្មាន​វិនាទី ឬ​នាទី​ប៉ុណ្ណោះ។ ទោះបីជា​​មូល​ហេតុ​ពិតប្រាកដនៃអាការៈនេះ​នៅមិនទាន់មាន​ការ​បញ្ជាក់​ពីមូលហេតុច្បាស់លាស់ក៏ដោយ​ តែក៏មាន​ការ​សន្និដ្ឋាន​ថា​ការ​ហាត់ប្រាណ​ខ្លាំង បញ្ហា​ខុសប្រក្រតី​នៃ​សរសៃប្រសាទ​សាច់ដុំ បញ្ហា​សុខភាព អតុល្យភាព​នៃ​អេឡិចត្រូលីត្រ និង​ការបាត់បង់​ជាតិទឹក​ជា​កត្តា​ទូទៅ​ដែល​បង្ក​អាការៈ​នេះ។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​សារធាតុចិញ្ចឹម​​ដូចជា​ប៉ូតាស្យូម សូដ្យូម និង​ម៉ាញ៉េស្យូម​អាច​ទប់ស្កាត់​អាការៈ​រមួល​ក្រពើ​បាន។ ខាងក្រោម​នេះ​ជា​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​អាច​សម្រាល ឬ​បង្ការ​​អាការៈ​រមួល​ក្រពើ។ ១. ផ្លែបឺរ ផ្លែបឺរ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ដែល​ដើរ​តួ​ជា​អេឡិចត្រូលីត្រ​នៅ​ក្នុង​រាងកាយ និង​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព​សាច់ដុំ ជាពិសេស​សម្រាប់​ការ​កន្ទ្រាក់​សាច់ដុំ។ ដូចនេះ​បើ​យើង​ជួប​ប្រទះ​អាការៈ​រមួល​ក្រពើ​ញឹកញាប់ អាហារ​សម្បូរដោយ​អេឡិចត្រូលីត្រ​ដូចជា​ផ្លែ​បឺរ​អាច​ជួយ​បាន។ ២. ផ្លែ​ឪឡឹក អាការៈ​រមួល​ក្រពើ​អាច​បង្ក​ដោយ​ការ​បាត់បង់​ជាតិទឹក។ សាច់ដុំ​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​គឺ​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ការ​ខ្វះ​ជាតិទឹក​អាច​រារាំង​កោសិកា​សាច់ដុំ​ក្នុង​ការ​កន្ទ្រាក់​ដែល​នេះ​អាច​បង្ក​ឲ្យ​មាន​អាការៈ រមួលក្រពើ។ ផ្លែឪឡឹក​គឺ​ជា​ផ្លែឈើ​ដែល​មាន​ជាតិទឹក​ច្រើន​រហូត​ដល់​៩២%  និង​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​ការ​បំពេញ​ជាតិទឹក។ ម៉្យាងទៀត ផ្លែ​ឪឡឹក​ក៏​សម្បូរ​ដោយ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​ដែរ។ ៣. ទឹកដូង ទឹកដូង​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​បំពេញ​ជាតិទឹក និង​អេឡិចត្រូលីត្រ​ឡើង​វិញ។ ទឹកដូង​ជា​ប្រភព​នៃ​អេឡិចត្រូលីត្រ​ដោយ​ផ្តល់​នូវ​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ម៉ាញ៉េស្យូម និង​ផូស្វ័រ​ដែល​សុទ្ធតែ​អាច​ជួយ​កាត់​បន្ថយឱកាស​មាន​​អាការៈ​រមួល​ក្រពើ​ពិសេស​ក្រោយពេល​យើង​ហាត់ប្រាណបែបធ្ងន់ៗជាដើម​។ ៤. ដំឡូងជ្វា ដំឡូងជ្វា​គឺ​ជាមើម​រុក្ខជាតិ​​ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ផ្សេង​ទៀត។ ដំឡូងជ្វា​ក៏​សម្បូរ​ដោយ​ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញ៉េស្យូម​ដែល​សំខាន់​សម្រាប់ជួយ​ដល់​មុខងារ​សាច់ដុំ។ ៥. យ៉ាអួ Greek យ៉ាអួ Greek គឺ​ជា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​ល្អ​សម្រាប់​សុខភាព​ព្រោះ​យ៉ាអួ​នេះ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​ប៉ូតាស្យូម ផូស្វ័រ និង​កាល់ស្យូម​ដែល​ជា​អេឡិចត្រូលីត្រ​ក្នុង​រាងកាយ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

បើរាងកាយលេចសញ្ញាទាំងនេះ បញ្ជាក់ថាក្នុងខ្លួនខ្វះវីតាមីនណាមួយ

កង្វះ​វីតាមីន​បាន​ធ្វើឲ្យ​សុខភាព​ធ្លាក់​ចុះ ដែល​អាច​លេចឡើង​លើ​រាងកាយ​យើង​បាន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ ដូចនេះ​បើ​នរណា​ចាប់អារម្មណ៍​ឃើញ​រូបរាង​មាន​ភាព​ខុស​ប្រក្រតី​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម ត្រូវ​ប្រញាប់​បំពេញ​បន្ថែម។ ១- សក់ និងក្រចក​ផុយ មាន​កត្តា​ជាច្រើន​បណ្ដាល​ឲ្យ​សក់ និង​ក្រចក​ផុយ ហើយ​មួយ​ក្នុង​ចំណោម​កត្តា​ជាច្រើន​នោះ គឺ​កង្វះ ​biotin ដែល​ជា​ពពួក​វីតាមីន B។ biotin ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីន B7 ជួយ ឲ្យ​រាងកាយ​បម្លែង​អាហារ​ទៅ​ជា​ថាមពល។ ដូចនេះ​នៅ​ពេល​កង្វះ​វា​ធ្វើឲ្យ​សក់​ផុយ​ស្រួយ ស្ដើង ឬ​បែក​ចុង ហើយ​បើ​ក្រចក​វិញ ឃើញ​ថា​ស្ងួត ប្រះ របក។ ២- ឈាម​អញ្ចាញ​ធ្មេញ ពេល​ខ្លះ​ការ​ដុស​ធ្មេញ​ដោយ​មិន​ប្រយ័ត្ន ឬ​ខ្លាំង​ៗ​ពេក ជា​ឫសគល់​នាំឲ្យ​ឈាម​អញ្ចាញ​ធ្មេញ ប៉ុន្តែ​បើ​អ្នក​ដុស​បាន​ត្រឹមត្រូវ និង​គ្មាន​ការ​ប៉ះ​ទង្គិច​អ្វី​សោះ បែរជា​ហូរ​ឈាម​ដែរ មកពី​ខ្វះ​វីតាមីន C។ វីតាមីន C ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យាបាល​មុខ​របួស និង​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​វា​ថែម​ទាំង​ដើរ​តួ​ជា​អង់ទីអុកស៊ីដង់​ជួយ​ការពារ​ការ​បំផ្លាញ​កោសិកា​ថែម​ទៀត​ផង។ រាងកាយ​យើង​មិន​អាច​បង្កើត​វីតាមីន C ដោយ​ខ្លួនឯង​ទេ ដូច្នេះ​វិធី​តែ​មួយ​គត់​ដើម្បី​រក្សា​កម្រិត​វា​ឲ្យ​បាន​គ្រប់គ្រាន់ គឺ​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ៗ​ដែល​ប្រភព​វីតាមីន​មួយ​នោះ។ ៣- ពេល​ងងឹត​មើល​មិន​ចង់​ឃើញ របប​អាហារ​ដែល​ខ្វះ​សារធាតុ​ចិញ្ចឹម អាច​បណ្ដាល​ឲ្យ​ភ្នែក​មើល​មិន​ច្បាស់​ពេល​យប់ នោះ​គឺ​កង្វះ​ជាតិ​វីតាមីន A។ វីតាមីន A ចាំបាច់​បំផុត ដើម្បី​ផលិត ​rhodopsin ដែល​ជា​សារធាតុ​ពណ៌​ដែល​មាន​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​នៅ​ពេល​យប់។ អត្ថបទពាក់ព័ន្ធ៖ សភាពស្បែកទាំង៨ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិ​ប្រៃច្រើនពេកហើយ

យោង​តាម​គោលការណ៍​ណែនាំ​របប​អាហារ​ថ្មីៗ​នេះ គេ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អំបិល ២,៣ក្រាម(១ស្លាបព្រា​កាហ្វេ)​​ក្នុងមួយ​ថ្ងៃ។ ​ប៉ុន្តែមានការ​ប៉ាន់ស្មាន​ថា​ជា​មធ្យមមនុស្ស​យើង​អាច​ញ៉ាំអំបិល​រហូត​ជិតដល់​ ៣,៤ក្រាម (១ស្លាបព្រា​កាហ្វេ​កន្លះ)​តាមរយៈ​អាហារ​ប្រចាំ​ថ្ងៃ​។ ការ​ញ៉ាំ​អំបិល​ច្រើន​ពេក​អាច​នឹង​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​ តើ​មាន​រោគសញ្ញា​ណាខ្លះ​បញ្ជាក់​ថា​យើង​ញ៉ាំ​អំបិល​ចូល​ក្នុង​ខ្លួន​ច្រើនពេក? ១. អាការៈ​ហើម ប្រសិនជា​យើង​មាន​អារម្មណ៍​ថា​ចិញ្ចៀន​តឹង​ជាង​មុន ហើម​ជើង ឬ​ហើមភ្នែក​នៅ​ពេល​ព្រឹក យើង​ប្រហែល​ជា​ញ៉ាំ​អំបិល​ច្រើន​ពេក​ហើយ។ ស្ថានភាព​នៅ​ពេល​​រាងកាយ​របស់​យើង​ចាប់ផ្ដើម​ស្តុក​ជាតិ​ទឹក​បន្ថែម​ដែល​ជា​លទ្ធផល​នៃ​ការ​ញ៉ាំ​អំបិល​ច្រើន​​ត្រូវ​បាន​គេ​ហៅ​ថា​ Edema ហើយស្ថានភាព​នេះ​​គួ​រព្យាបាល​ដោយ​កំណត់​របប​អាហារ​ឲ្យ​តឹងតែង។ ២. ស្រេក​ទឹក​ខ្លាំង សូដ្យូម​រកឃើញ​ក្នុង​អំបិល​ជួយ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ញ៉ាំ​អំបិល​ច្រើន​ពេក រាងកាយ​របស់​យើង​ត្រូវការ​ទឹក​បន្ថែម​ក្នុង​ការ​កម្ចាត់​អំបិល​ឲ្យ​អស់​ពី​រាងកាយ​ដើម្បី​ឲ្យ​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ​អាច​ដំណើរការ​បាន​ត្រឹមត្រូវ។ នេះ​ជា​ដំណើរការ​នៃ​រាងកាយ​ក្នុង​ការ​រក្សា​សមាមាត្រ​នៃ​សូដ្យូម និង​ទឹក ហើយ​ការ​ផឹក​ទឹក​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​រាងកាយ​ត្រលប់រក​សភាព​ធម្មតា​វិញដែរ។ គួរ​ចងចាំ​ដែរ​ថា​ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​រាងកាយ​ទាញ​ជាតិ​ទឹក​ចេញ​ពី​កោសិកា និង​អាច​បង្ក​ឲ្យ​មានការ​បាត់បង់​ជាតិទឹក។ ៣. ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម នៅ​ពេល​រាងកាយ​មាន​ជាតិ​សូដ្យូម​ច្រើន​ នោះ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ពណ៌ក្នុង​ទឹកនោម​ដែល​បង្កដោយ​មូលហេតុ​ពីរ៖ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​តម្រងនោម​ធ្វើការ​ធ្ងន់​ដើម្បី​កម្ចាត់​អំបិល​ចេញ​ពី​រាងកាយ។ នេះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​តម្រងនោម​ ដែល​ជា​ទូទៅ​យើងនឹង​នោមញឹក ហើយ​ទឹកនោម​ថ្លា។ រាងកាយ​ទទួល​បាន​ជាតិ​សូដ្យូម​ច្រើន​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក។ នៅ​ពេល​រាងកាយ​បាត់បង់​ជាតិ​ទឹក​ខ្លាំង បរិមាណ​ទឹកនោម​ក៏​ថយ​ចុះហើយ​មាន​ពណ៌​លឿង​ចាស់។ ៤. ឈឺ​ឆ្អឹង ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ជា​ឧបសគ្គ​ដល់ការមាន​ឆ្អឹង​រឹងមាំ។ នៅពេល​យើង​ញ៉ាំ​អំបិល​ច្រើន​ពេក តម្រងនោម​របស់​យើង​មិន​អាច​កម្ចាត់​អស់បរិមាណអំបិលទាំងនោះទេ ​ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជាតិ​កាល់ស្យូម​ខ្លាំង។ កង្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ ធ្មេញ​មាន​បញ្ហា ថែម​ទាំង​អាច​មាន​ការ​វិវត្ត​ជំងឺ​ពុកឆ្អឹង​ដែរ។ ៥. រមួល​ក្រពើ ការ​រក្សា​លំនឹង​សូដ្យូម និងប៉ូតាស្យូម​ឲ្យបាន​ត្រឹមត្រូវ​គឺ​សំខាន់​សម្រាប់​សុខភាព​ព្រោះ​សារធាតុ​ទាំង​នេះ​ទទួល​ខុស​ត្រូវ​លើ​ការ​កន្ទ្រាក់​របស់​សាច់ដុំ។ ប្រសិនជា​យើង​ញ៉ាំ​អំបិល​ច្រើន ឬ​អាហារ​ប្រៃ​ច្រើន យើង​ប្រឈម​នឹង​អាការៈ​រមួល​ក្រពើ ឬ​ការ​ឈឺចាប់​ក្នុង​សាច់ដុំ។ ៦. ឈឺ​ក្បាល​ជាប់ ការ​ញ៉ាំ​ជាតិ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​បរិមាណ​ឈាម​របស់​យើងដែល​ជា​ហេតុ​បង្កឲ្យសរសៃ​ឈាមរីក។ ការ​រីក​នៃ​សរសៃ​ឈាម​អាច​បណ្ដាល​ឲ្យ​លើស​សម្ពាធឈាម​ដែល​បង្កឲ្យ​មាន​​​អាការៈ​ឈឺក្បាល​ធ្ងន់ធ្ងរ។ ៧. បញ្ហា​ក្នុង​ការ​គិត ការ​លើស​សម្ពាធឈាម​អាច​កើត​មាន​ដោយសារ​ការ​ញ៉ាំអាហារមាន​បិរមាណ​អំបិល​ច្រើន​ដែល​បង្ក​ការ​ខូចខាត​ដល់​សរសៃ​អាកទែរ​ទៅ​កាន់​ខួរក្បាល។ នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​គិត​រួម​ទាំង​ធ្វើឲ្យ​យើង​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ធ្វើការ​ប្រចាំ​ថ្ងៃ​ដែរ។ ក្រៅពីនេះ ការ​បាត់បង់​ជាតិ​ទឹក​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ និង​អស់​កម្លាំង​ជាដើម។ យើង​​អាច​កាត់បន្ថយ​ការញ៉ាំ​អំបិល​បាន​ដោយ៖ ចៀសវាង​អាហារ​ប្រៃ​ដូចជា​អាហារ​កែច្នៃ ភីហ្សា​ បឺហ្គឺរ សាច់​ប្រឡាក់ស្រាប់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

រាក​រូស​ជា​អាការៈ​មួយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​អាច​កើត​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ដូចជា​ផឹក​ថ្នាំ​មួយ​ចំនួន ​បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន (irritable bowel syndrome)  ឬ​មក​ពី​ការ​ផឹក​ជាតិ​កាហ្វេអ៊ីន ឬ​គ្រឿង​ស្រវឹង​ច្រើន​ពេក។ ការ​រាករូស​រាល់​ថ្ងៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ និង​ត្រូវ​តាមដាន​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់។  ១. កាត់បន្ថយ​ទឹកដោះគោ​ មូលហេតុ​ទូទៅ​នៃ​ការ​រាករូស​គឺ​ការ​ធន់​មិន​បាន​ជាមួយ​នឹងជាតិស្ករ​ lactose នៅ​ក្នុង​ងទឹកគោ។ ជាទូទៅ​អ្នក​មាន​បញ្ហា​នឹង​ lactose មាន​រោគសញ្ញា​ដូច ជា​ហើម​ពោះ ឈឺពោះ និង​រាករូស​ចន្លោះ​ពី​៣០នាទី​ទៅ​២ម៉ោង​ក្រោយ​ពី​ផឹក​ ឬ​ញ៉ាំ​ផលិតផល​មាន​ជាតិ Lactose។ យើង​សាក​កាត់បន្ថយ​ទឹកដោះគោ​ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​ដឹង​ថា​តើ​នៅ​មាន​អាការៈ​រាករូស​ឬ​ទេ។ គ្នាយើង​មួយ​ចំនួន​អាច​ធន់​នឹង​ Lactose បាន​ល្អ​ជាង​អ្នក​មួយ​ចំនួនទៀត​​ ដែល​នេះ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ Lactose ​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ។ ដូច​នេះ​យើង​គួរ​ពិនិត្យ​គ្រឿង​ផ្សំ​ជាមុន​ព្រោះ​គេ​ច្រើន​ប្រើ Lactose ក្នុង​អាហារ​កញ្ចប់​មាន​ដូចជា​នំប៉័ង នំដំឡូងកញ្ចប់ អាហារ​សម្រន់​កញ្ចប់ ទឹក​ស្រោ​បសាលាដ ស្ករគ្រាប់ cereal និង​សាច់​កែច្នៃ។ ២. កាត់បន្ថយ​ជាតិកាហ្វេអ៊ីន ជាតិ​កាហ្វេអ៊ីន​អាច​ដើរ​តួ​ជា​ថ្នាំ​បញ្ចុះ​ មាន​ន័យ​ថា​បើ​យើង​មាន​អាការៈ​រាករូស​រ៉ាំរ៉ៃ​ ជាតិ​កាហ្វេអ៊ីន​គួរ​ជា​ជម្រើស​ទី​១​ដែល​យើង​ត្រូវ​កាត់បន្ថយ​ក្នុង​របប​អាហារ​យើង​។ ដូចនេះយើង​​គួរ​ផ្លាស់ប្តូរ​សារធាតុ​កាហ្វេអ៊ីន​មក​ផឹក​ទឹក ឬ​ភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេអ៊ីន​ជំនួស​វិញ។ ៣. គ្រឿងស្រវឹង ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ រាករូស។ បន្ថែម​ពី​នេះ​ទៀត​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​មាន​ផលប៉ះពាល់​ដល់​លំពែង។ នៅ​ពេល​លំពែង​រលាក ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ និង​ឈឺក្រពះ។ គួរ​ចងចាំ​ដែរ​ថា​ជំងឺរលាក​លំពែង​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់ ដូចនេះ​យក​ល្អ​គួរ​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ឲ្យ​នៅ​​កម្រិត​តិចតួចបំផុត​។ គួរ​បញ្ជាក់​ថា​ប្រសិនជា​គ្នាយើង​បន្តមានអាការៈ​រាករូស​ ឬ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ ​គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​គ្រូពេទ្យ។  អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហារាករូស […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​

គ្នា​យើង​ ធ្លាប់​ប្រទះ​អាការៈ​ឈឺ​ក្បាល​អំឡុង​ពេល​ធ្វើ​ការ​អត់ បើ​ឧស្សាហ៍​មាន​បញ្ហា​នេះ កុំ​ព្រងើយ​កន្តើយ​អី បើ​ថា​មិន​ប៉ះពាល់​សុខភាព​ធ្ងន់​ធ្ងរ ក៏​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​ប្រចាំ​ថ្ងៃ​យើង​ដែរ។ បើ​ឧស្សាហ៍​ឈឺ​ក្បាល​ពេល​ធ្វើ​ការ យើង​ត្រូវ​ដឹង​មូល​ហេតុ​ឲ្យ​ច្បាស់ ដើម្បី​រិះ​រក​វិធី​ដោះ​ស្រាយ​បាន​ត្រឹម​ត្រូវ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ខ្លះៗ​ពាក់​ព័ន្ធ​មូលហេតុ និង​តិចនិក​ដោះ​ស្រាយ។ ១- ឈឺក្បាល​ដោយ​សារ​អង្គុយ​យូរ​ពេក និង​ឥរិយាបថ​អង្គុយ​មិន​ល្អ ជន​ជាតិ​អាមេរិក​ភាគ​ច្រើន តែង​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ដែល​ទម្លាប់​នេះ ត្រូវ​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថាជា​ទម្លាប់​អាក្រក់​មួយ​ប៉ះពាល់​សុខភាព។ បើ​សិន​ជាការងារ​យើង​តម្រូវ​ឲ្យ​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​តាន​តឹង​ខ្លាំង ហើយ​អារម្មណ៍​តាន​តឹង​ទាំង​នេះ​​នឹង​នាំ​សម្ពាធ​ទៅ​លើ​ ក និង​ខ្នង​ផ្នែកខាង​ក្រោម ជា​មូល​ហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​អំឡុងពេល​ធ្វើ​ការ​នេះ​ឯង។ – តិចនិក​ដោះស្រាយ៖ ដាក់​ម៉ោង​រោទ៍​លើ​ទូរសព្ទ​យើង ដើម្បី​រំឮក​ឲ្យ​យើង​ក្រោក​ឈរ​ឲ្យ​បាន​ច្រើន​គ្រប់​ម៉ោង​ធ្វើ​ការ។ បញ្ចេញ​សកម្ម​ភាពនៅ​នឹង​ជើង និង​បង្វិល​ចង្កេះ​លើ​កៅអី ដើម្បី​កុំ​ឲ្យ​ខ្នង និង​ក រង​សម្ពាធ​ខ្លាំង​ពេក។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត មានវិប្បដិសារីក្នុង​ខ្លួន តើគួរដោះស្រាយ​បែបណា?​ ២- មិន​ញ៉ាំ​អាហារ​ព្រឹក ជាមូលហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​ប្រកាំង កុំ​យក​លេស​មិន​មាន​ពេល​គ្រប់​គ្រាន់​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ឲ្យ​​សោះ! ព្រោះ​ដោយ​សារ​អាហារ​ពេល​ព្រឹក ជា​របបអាហារ​សំខាន់​បំផុត​​ក្នុង​ចំណោម​របប​អាហារ​ទាំង ៣​ពេល​របស់​យើង។ ហេតុនេះ​ត្រូវ​តែ​ឆ្លៀត​ញ៉ាំ ព្រោះ​ទម្លាប់​មិន​ញ៉ាំ​អាហារ​បែប​នេះ នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​កើន​ឡើង​អ័រម៉ូន​ស្ត្រេស​ខ្លាំង ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាប៉ូលីស។ – តិចនិក​ដោះស្រាយ៖ អាច​ត្រៀម​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មិន​ពិបាក​ចម្អិន​យូរ​ដូច​ជា គ្រាប់ធញ្ញជាតិ Oatmeal យ៉ាអួ ផ្លែ​ប៊ឺរី​ញ៉ាំ​ចូល​គ្នា​ក៏​បាន ដែល​សុទ្ធ​សឹង​អាច​ញ៉ាំ​បាន​រហ័ស​ទាន់​ពេល​វេលា​ធ្វើការ។ អត្ថបទពាក់ព័ន្ធ៖ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់ ៣- […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ជួបបញ្ហារាករូស វិធីងាយៗទាំងនេះអាចជួយដោះស្រាយបាន

រាករូស​គឺ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​មួយ និង​បង្ក​ភាព​លំបាក​ដល់​យើង​។ ពេល​ខ្លះ​អាច​មាន​អាការៈ​រាក​រូស​ប៉ុន្មាន​ម៉ោង​ ឬ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​នេះ​យើង​នឹង​មាន​អាការៈ​ប្រសើរ​ឡើងវិញ​។ ទោះបី​រាករូស​អាច​នឹង​បាត់​ទៅ​ដោយ​ឯងៗ ប៉ុន្តែ​យើង​ក៏​អាច​ប្រើ​វិធី​ព្យាបាល​នៅ​ផ្ទះ​ដើម្បី​សម្រួល​ដល់​អាការៈ និង​ជួយ​ឲ្យ​ជា​សះស្បើយ​កាន់តែ​លឿន។ ១. បំពេញ​ជាតិ​ទឹក​ឡើង​វិញ ការ​បំពេញ​ជាតិ​ទឹក​គឺ​សំខាន់​ដល់​ការ​ជា​សះស្បើយ​ពី​អាការៈ​រាករូស ព្រោះ​ពេល​រាករូស​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក សូដ្យូម និង​chloride។ បើ​មិន​ដូច្នោះ​ទេ​យើង​អាច​នឹង​បាត់​បង់​ជាតិ​ទឹក។ ការ​បាត់បង់​ជាតិ​ទឹក​អាច​មាន​គ្រោះថ្នាក់​ដល់​កុមារ និង​មនុស្ស​ចាស់ ដូចនេះ​គួរ​ឲ្យ​អ្នកទាំង​នោះ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ពេល​មាន​អាការៈ​រាករូស។ ក្រៅ​ពី​ផឹក​ទឹក​ក៏​អាច​លាយ​ទឹកអូរ៉ាលីត​បាន​ដោយ​លាយ​ទឹក​១លីត្រ​ជាមួយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង​ស្ករ​៦​ស្លាបព្រា​កាហ្វេ។ ការ​ផឹក​ទឹក​នេះ​អាច​ជួយ​ពោះវៀន​ស្រូប​យក​ជាតិ​ទឹក​បាន​កាន់​តែមាន​ប្រសិទ្ធភាព។ យើង​ក៏​អាច​ផឹក​ភេសជ្ជៈ​កីឡា​ដើម្បី​ជួយ​រាងកាយ​បំពេញ​ជាតិទឹក ប៉ូតាស្យូម និង​សូដ្យូម​ឡើង​វិញដែរ​ រីឯ​ទឹក​ផ្លែ​ឈើ​ក៏អាច​ជួយ​បំពេញ​ប៉ូតាស្យូម​ឡើង​វិញដែរ។ ប៉ុន្តែ​គ្នា​យើង​គួរ​ចៀស​វាង​ភេសជ្ជៈ ប៉ុន្មាន​ប្រភេទ​នេះ​ដូចជា​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង ភេសជ្ជៈ​មាន​ជាតិ​កាបូណាត និង​ភេសជ្ជៈ​ក្ដៅ។ ២. របបអាហារ នៅ​ពេល​​អាការៈ​រាករូសចាប់​ផ្ដើម​ធូរស្បើយ​ យើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ និង​ញឹកញាប់​ល្អ​ជាង​ញ៉ាំ​ម្ដង​ច្រើនៗ។ របប​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ដែល​មាន​អាការៈ​រាករូស​មាន​ដូចជា៖ អាហារ​សំបូរ​ដោយ pectin ដូចជា​ផ្លែឈើ អាហារ​សំបូរ​ដោយ​ប៉ូតាស្យូម ដូចជា​ដំឡូងបារាំង និង​ដំឡូងជ្វា អាហារ​មាន​អេឡិចត្រូលីត​ដូចជា​ស៊ុប និង​ភេសជ្ជៈ​កីឡា បន្លែ​ឆ្អិន និង​ទន់ ប្រូតេអ៊ីន។ ជម្រើស​អាហារ​មួយ​ទៀត​សម្រាប់​អ្នក​មាន​អាការៈ រាករូស​គឺ​មាន​ផ្លែចេក បាយ ទឹក​ប៉ោម(apple sauce) និង​នំប៉័ង​អាំងដោយ​អាហារ​នេះ​មាន​ប៉ូតាស្យូម និង ​pectin។ ប៉ុន្តែ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​នេះ​រហូត​ដល់​ពេល​ដែល​អាការៈ​ប្រសើរ​ឡើង និង​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជាង​២​ថ្ងៃ​ទេ​។ ៣. អាហារ​គួរ​ចៀសវាង យើង​គួរ​ចៀស​វាង​អាហារ​ដែល​អាច​នឹង​ផ្តល់​សម្ពាធ និង​បង្ក​ឲ្យ​មាន​ការ​រលាក​ដល់​ក្រពះ​ពោះវៀន​មាន​ដូចជា៖ អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន អាហារ​មាន​រសជាតិ​ហឹរ​ ​អាហារ​មាន​បន្ថែម​ជាតិស្ករ ឬ​ជាតិ​ផ្អែម អាហារ​មាន ​fructose ច្រើន ដែលមាន​ក្នុង​បន្លែ និង​ផ្លែឈើ គ្រូពេទ្យ​មួយ​ចំនួន​ក៏​ណែនាំ​ឲ្យ​ចៀសវាង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​មនុស្ស​មួយ​ចំនួន។ ៤. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

​រាល់​ពេល​​ផឹកគ្រឿងស្រវឹង​​រួច​ មានមនុស្ស​មួយ​ចំនួន​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​នឹង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង។ ប្រសិន​បើ​ស្រវឹង ក្រូច​ឆ្មារ និង​អំបិល​ពិតជា​អាច​ជួយ​ឲ្យ​ស្វាងវិញ​បាន​មែន ឬ​យ៉ាង​ណា? ចំពោះរឿងញ៉ាំក្រូចឆ្មារ និងអំបិលជួយឲ្យស្វាងស្រវឹងនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​មិន​ខុស​ទេ ការ​ញ៉ាំ​ក្រូច​ឆ្មារ និង​អំបិល ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​មែន ក៏​ប៉ុន្តែក្នុង​ករណី​ដែល​ញ៉ាំ​ស្រា​តិច​តួច​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត បានបន្តថា ប្រសិន​បើ​ញ៉ាំ​ស្រា ស្រវឹង​ជោគ​ជាំ​ហើយ​នោះ ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​អំបិល​​ក៏​​មិន​អាច​ជួយ​បាន​បន្សាប​ជាតិ​ស្រវឹង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​កម្រិត​ណា? របៀបដោះសា កុំ​ឲ្យញៀនផឹក ដោយសារកម្មវិធីញឹកញាប់ មិន​ត្រឹម​តែ​ការ​ញ៉ាំ​ក្រូច​ឆ្មារ​ប៉ុណ្ណោះ​ទេ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង ប្រសិន​បើ​ត្រូវ​ការ​ជំនួយ​បន្សាប​ភ្លាម​ៗ យើង​អាច​ញ៉ាំ៖ ​-ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដែល​ជួយ​តាស់​ស្មារតី -​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ -ញ៉ាំ​តែ​ ឬផ្លែ​ឈើ​ពពួក​ Citrus ​ដែល​មាន​ជាតិ​ជូរ។ ប៉ុន្តែ​ត្រូវ​ចាំថា ក្បួន​ទាំង​នេះ​ជួយ​បាន​តែ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ បើ​ស្រវឹង​ខ្លាំង​ហើយ ​គួរ​សម្រាក និង​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជៀស​វាង​ខ្វះ​ជាតិ​ទឹក​ខ្លាំង ឬ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ។ អត្ថបទពាក់ព័ន្ធ៖ អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​ ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន នៅក្មេងផឹកស្រាច្រើន ប្រឈមនឹងហានិភ័យសុខភាពទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ

ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ មិន​ចង់​ប្រឈម​នឹង​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ យើង​គួរ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​ប្រៃ ពិសេស​របប​អាហារ​ប្រៃៗ តាម​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​ម្ហូប​អាហារ​ចម្អិន​ភ្លាមៗ ជា​ជាង​អាហារ​កែច្នៃ យើង​ដឹង​ហើយ​ថា អាហារ​កែច្នៃ ជា​អាហារ​ដែល​បញ្ចូល​គ្រឿង​​ផ្សំ​អាច​ទុក​បាន​យូរ មាន​អំបិល ស្ករ ពណ៌ និង​សារធាតុ​ផ្សេងៗ​ទៀត ដែល​មាន​ហានិភ័យ​ចំពោះ​សុខភាព។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ច្នៃ យើង​គួរ​ប្តូរ​មក​ញ៉ាំ​អាហារ​ចម្អិន​ភ្លាមៗ​វិញ។ ២. កុំ​ដាក់​អំបិល ទឹកត្រី ទឹក​ស៊ីអ៊ីវ​លើ​តុអាហារ ជា​ទម្លាប់​នៅ​លើ​តុ​អាហារ ឬ​ពេល​ចម្អិន​ម្ហូប​អាហារ​រួចរាល់ រៀប​ចំ​បាយ ទាំង​យើង​ទាំង​គេ​តែ​មាន​ដាក់​កូន​ចាន​អំបិល ទឹក​ត្រី ឬទឹក​ស៊ីអ៊ីវ នៅ​លើតុ សម្រាប់​ជ្រលក់​ម្ហូប​អាហារ​ដែល​ចម្អិន​ហើយ ឬ​ច្រូច​បន្ថែម​ទៅ​ក្នុង​សម្លរ ដែល​ស្ទើរ​រសជាតិ​ប្រៃ។ ទម្លាប់​បែប​នេះ​មិន​ល្អ​នោះ​ទេ យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ប្រៃ​ដោយ​មិន​ដឹង​ខ្លួន។ ​ ៣. ចៀស​វាង​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ អាហារ​ដែល​មាន​រសជាតិ​ប្រៃ ពិសេស​ពពួក Fast food ចៀស​បាន​គួរ​តែ​ចៀស​ទៅ ព្រោះ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ប្រៃ​នោះ​ទេ ថែម​ទាំង​សម្បូរ​ជាតិ​ខ្លាញ់ ញ៉ាំ​ធ្វើ​ឲ្យ​ធាត់ និង​មាន​បញ្ហា​សុខភាព​ជា​ច្រើន​មុខ​ទៀត។ ៤. កំណត់​បរិមាណ​អំបិល​ពេល​ចម្អិន​អាហារ រាល់​ពេល​ចម្អិន​អាហារ​ម្តងៗ យើង​ត្រូវ​កំណត់​បរិមាណ​អំបិល​ឲ្យ​បាន​ល្អ កុំ​ចេះ​តែ​ភ្លក់​ហើយ​ថែម​គ្រឿង​មិន​ឈប់ ស៊ូ​ឲ្យ​មុខ​ម្ហូប​សាប ប្រសើរ​ជាង​ប្រៃ ធ្វើ​បែប​នេះ​យូរៗ​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់ ហើយ​ថែម​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​ថ្ងៃ​ក្រោយ។ អត្ថបទពាក់ព័ន្ធ៖ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ