គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ

អាការៈ​មិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​ដែល​តែង​កើត​មាន​ជាមួយ​គ្នា។ ភាគច្រើន​ការមិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​បង្ក​ដោយជំងឺ​តូច​តាច ឬ​មកពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ការ​ញ៉ាំ ឬ​ការ​គេង​ជាដើម។ ប៉ុន្តែ​ប្រសិនជា​យើង​បន្ត​មាន​អាការៈ​​នេះ​​មិន​​បាត់ នេះ​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្សេងៗ។ ១. ជំងឺ​ផ្ដាសាយ នៅ​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ យើង​តែង​មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង​ដែល​នេះ​មក​ពី​រាងកាយ​របស់​យើង​ប្រឆាំង​នឹង​មេរោគ។ យើង​ក៏​អាច​មិន​ឃ្លានដោយសារ​អាការៈ​ចង្អោរ ឬមិន​ស្រួល​ខ្លួន​។ ២. មេរោគ​ក្នុង​ក្រពះ​ពោះវៀន វីរុស​ប្រភេទ​ខ្លះ​អាច​បង្ក​ការ​រលាក​ក្នុង​ក្រពះ​ពោះវៀន។ ភាគច្រើន​នៃ​អាការៈ​​នេះ​បង្ក​ដោយ​ការ​ឆ្លង​វីរុស norovirus។ គ្នាយើង​ដែល​ឆ្លង​វីរុស​នេះ​អាច​មាន​អាការៈ​អស់កម្លាំង និងអត់​ឃ្លាន​​អាហារ​រួមទាំង​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្អួត ចង្អោរ គ្រុនក្ដៅ និង​ឈឺក្បាល។ ជាទូទៅ​បើការ​ឆ្លង​​វីរុស norovirus នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១ទៅ៣​ថ្ងៃ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ​​យក​​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក។ ៣. អាលែកហ្សី យោង​តាម​មហាវិទ្យាល័យ​ផ្នែក​អាលែកហ្សី ជំងឺ​ហឺត និង​ប្រព័ន្ធ​ភាព​ស៊ាំ​សហរដ្ឋ​អាមេរិក អាការៈ​អស់​កម្លាំង​តែង​កើត​មាន​លើ​អ្នក​​មាន​បញ្ហា​អាលែកហ្សី។ រោគសញ្ញា​នៃ​អាការៈ​អាលែកហ្សី​តាម​រដូវ​មាន​ដូចជា​តឹង​ច្រមុះ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង និង​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ។ អាលែកហ្សី​អាច​បង្ក​ឲ្យ​មាន​សម្បោរ​ច្រើន​ ហើយ​ការ​លេប​សម្បោរ​ពី​ច្រមុះ​អាច​បណ្ដាល​ឲ្យ​យើង​ចង្អោរ និង​អត់​ឃ្លាន​អាហារ។ សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​អស់​កម្លាំង ឬ​អត់​ឃ្លាន​អាហារ​បង្ក​ដោយ​អាលែកហ្សី​ ឬ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤. អាការៈ​មុន​មក​រដូវ អាការៈ​មុន​មករដូវ​តែង​កើត​មាន​មុន​មាន​រដូវ ​១-២​សប្ដាហ៍។ រោគសញ្ញា​នៃ​អាការៈ​មាន​ភាព​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ដែល​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​អស់​កម្លាំង និង​អត់ឃ្លាន​អាហារ។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន​ហើម​ពោះ ឈឺពោះ ទល់លាមក រាករូស ឈឺខ្នង ឈឺក្បាល អារម្មណ៍​ឡើង​ចុះ និង​គេង​មិន​លក់​ជាដើម។ ប្រសិនជា​រោគសញ្ញា​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៥. ជំងឺ​បាក់ទឹកចិត្ត ជំងឺ​បាក់ទឹកចិត្ត​គឺជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ អស់កម្លាំង និង​មិន​ឃ្លានអាហារ​​។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?

គ្រប់គ្នា​បាន​ដឹង​ហើយ​ថា​​ស៊ុត​ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារជា​​ច្រើន​មុខ​​មិន​ថា​រសជាតិ​ប្រៃ​ ឬ​ផ្អែម ហើយ​ចុះ​​បើ​​យើង ឬកូន​យើង​ញ៉ាំ​ស៊ុត​អត់​បាន​ដោយ​សារ​ប្រតិកម្ម​​វិញ គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ១– អ្វី​ទៅ​ជា​ការ​ប្រតិកម្ម​ជាមួយ​ស៊ុត? ប្រតិកម្ម​ជាមួយ​ស៊ុត គឺ​ជាការ​ប្រតិកម្ម​អាហារ​មួយ​ប្រភេទ​ដែល​រាងកាយ​ឆ្លើយ​តប​​ខ្លាំង​​ពេក​​នៃ​ប្រព័ន្ធ​​ការពារ​​ទៅ​​នឹង​​សមាសធាតុ​​នៅ​ក្នុង​​អាហារ​​ពោល​​គឺ​​ផ្នែក​​ពណ៌​​លឿង​​​ស៊ុត​ ឬ​ផ្នែក​ពណ៌​ស។ ការ​ប្រតិម្ម​នេះ​អាច​​បណ្តាលឲ្យ​​មាន​រោគ​សញ្ញា​​ធ្ងន់​ធ្ងរ​​​​មួយ​ចំនួន​ដែរ​។ Anaphylaxis ជា​ករណី​ធ្ងន់​ធ្ងរ​​ដែល​​ត្រូវ​​ការ​សង្គ្រោះ​​បន្ទាន់ ​និង​ព្យាបាល​ដោយ​​អេពីនេហ្វ្រីន។ ជា​ធម្មតា​ប្រព័ន្ធ​ការពារ​​ប្រឆាំង​​នឹង​​ពពួក​​មេរោគ​ និង​បញ្ហា​ផ្សេងៗ តែ​ពេល​នេះ​វា​បែរ​ជា​ប្រឆាំង​ទៅ​ប្រូតេអ៊ីន​នៃ​ស៊ុត​​ដោយ​​ប្រើ​អង់​ទីករ ​ហាក់​បី​ដូច​​ជា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​អ៊ីចឹង​។ ប្រតិកម្ម​នេះ​​អាច​​កើត​​ឡើង​​យ៉ាង​ឆាប់​​រហ័ស​ ឬ​រហូត​ដល់​ពីរ​​បី​​ម៉ោង​ក៏​មាន​។ ២– រោគ​សញ្ញា អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​មាន់ ក៏​អាច​ប្រតិកម្ម​ជាមួយ​ស៊ុត​ផ្សេងៗ​ទៀត​ផងដែរដូច​ជា​ ស៊ុត​ក្ងាន ស៊ុត​ទា ស៊ុត​ក្រួច​ជា​ដើម។ ក្រោយ​ពេល​ញ៉ាំ​រួច យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ –ប្រតិកម្ម​លើ​ស្បែក៖ ហើម កន្ទួល​រមាស ឬ​កន្ទាល​ត្រអាក​ជាដើម។ –ពិបាក​ដក​ដង្ហើម –ហៀរ​សំបោរ​ និង​កណ្តាស –ភ្នែក​ឡើង​ក្រហម ឬ​ហៀរ​ទឹក​ភ្នែក –ចុក​ពោះ រាក​រូស ក្អួត​ចង្អោរ –ប្រតិកម្ម Anaphylaxis (កម្រ​) អត្ថបទពាក់ព័ន្ធ៖  ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ ៣– ការ​ធ្វើ​រោគ​វិនិច្ឆ័យ បើ​សិន​ជាយើង​ ឬ​កូន​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ គ្រូពេទ្យ​​នឹង​​ធ្វើ​រោគ​​វិនិច្ឆ័យ​ដោយ​​ការ​ធ្វើ​តេស្ត​​លើ​ស្បែក​ ឬ​ពិនិត្យ​ឈាម​​មួយ​​ចំនួន​។ ការ​ធ្វើ​តេស្ត​លើ​ស្បែក គ្រូពេទ្យ​នឹង​យក​សារធាតុ​រាវ​ដែល​ផ្ទុក​ប្រូតេអ៊ីន​ពី​​ស៊ុត​​បន្តិច​​មក​​បន្តក់​​លើ​ខ្នងដៃ​​ ​ឬ​ដៃ​ ហើយ​យក​ម្ជុល​មក​​ចាក់​​ពី​លើ​​បន្តិច​​ដើម្បីឲ្យ​​សារធាតុ​រាវ​នោះ​ជ្រាប​ចូល​ក្នុង​ស្បែក។ បើ​សិន​ជា​មាន​កន្ទួល​​ក្រហម ប៉ោង​ឡើង​​ក្នុង​រយៈ​​ពេល ១៥​នាទី​ទៅ ២០​នាទី នោះ​មាន​ន័យ​ថា​យើង​​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​នោះ​ហើយ។ ការ​ធ្វើ​បែ​បនេះ​អាច​ឲ្យ​យើង​ដឹង​ថា​យើង​​ប្រតិកម្ម​ជាមួយ​ស៊ុត​ផ្នែក​ពណ៌ស ឬ​ផ្នែក​ពណ៌​លឿង​បាន​យ៉ាង​ច្បាស់​លាស់។ ប៉ុន្តែ​មិន​ងាយ​មាន​អ្នក​ប្រតិកម្ម​​ជាមួយ​ស៊ុត​​ផ្នែក​​ពណ៌​ស​​នោះ​​ទេ​។ គ្រូពេទ្យ​ក៏​អាច​ធ្វើ​តេស្ត​ប្រតិកម្ម​នៃ​សារធាតុ​ផ្សេង​តាម​វិធី​នេះ​​ស្រប​​ពេល​​ជា​មួយ​​គ្នា​​ផង​​ដែរ​។ ចំពោះ​ការ​ពិនិត្យ​ឈាម​វិញ គ្រូពេទ្យ​នឹង​បូម​ឈាម​ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​រក​មើល​អង់ទីករ​​ប្រភេទ​ immunoglobulin E សម្រាប់​​ប្រូតេអ៊ីន​​ពី​​ស៊ុត។ បើ​សិន​ជា​តេស្ត​ខាង​​លើ​មិន​មាន​លទ្ធផល​ច្បាស់​ទេ គ្រូពេទ្យ​​អាច​នឹង​ឲ្យ​យើង​​ញ៉ាំ​អាហារ​ផ្ទាល់​តែ​ម្តង។ នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ភ្ញាក់ពីគេងមានអារម្មណ៍អស់កម្លាំង ល្វើយគួរធ្វើម៉េច?

អាការៈ​អស់​កម្លាំង​គឺជា​រឿង​ធម្មតា​សម្រាប់​គ្នា​យើង​មួយ​ចំនួន ប៉ុន្តែ​នេះ​អាច​បង្ហាញ​ពី​មូលហេតុ​ដែល​រំខាន​ដល់​ដំណេក​បាន។ យ៉ាង​ណា​មិញ​យើង​អាច​បន្ថែម​ថាមពល​នៅពេលព្រឹក​បាន​តាម​រយៈ​ប៉ុន្មាន​វិធី​ខាង​ក្រោម។ ១. ផឹក​ទឹក គ្នាយើង​ដែល​ផឹកទឹក​ពេល​ក្រោក​ពី​គេង​អាច​ជួយ​រក្សា​ជាតិ​ទឹក​ដល់​រាងកាយ​។ ការ​ផឹក​ទឹក​នេះ​ក៏​ជួយ​កម្ចាត់​អាការៈ​ងងុយ​គេង​ដែល​​បណ្ដាល​មក​ពី​ការ​បាត់បង់​ជាតិ​ទឹក​កម្រិត​ស្រាល ហើយ​អាការៈ​ទូទៅ​នៃ​ការ​បាត់បង់​ជាតិ​ទឹក​គឺ​អាការៈ​អស់​កម្លាំងនេះឯង។ ម៉្យាងទៀត នៅ​ពេល​យើង​ផឹក​ទឹក​គឺ​អាច​ជួយ​ជំរុញ​សរីរាង្គ​ផ្សេងៗ​ដំណើរការ និង​ដាស់​ស្មារតី។ ២. ហាត់ប្រាណ​បែប​ពត់​ពែន​ខ្លួន ការ​ហាត់​ប្រាណ​បែប​ពត់​ពែន​ខ្លួន​ត្រឹម​តែ​៥​នាទី​នៅ​ពេល​ព្រឹក​អាច​ជួយ​កម្ដៅ​សាច់ដុំ និង​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​​ជួយ​ដាស់​ស្មារតី​នៅ​ពេល​ព្រឹកផងដែរ។ ៣. ហាត់ប្រាណ​ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ហាក់​ដូចជា​មាន​ការ​ពិបាក ប៉ុន្តែ​ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​អាច​ជួយ​ឲ្យ​ឈាម​រត់​ល្អ និង​ជួយ​ឲ្យ​យើង​មាន​ស្មារតី​ល្អ​ដែរ។ ការ​ហាត់ប្រាណ​នេះ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ខ្លាំង​ទេ យើង​អាច​ដើរ រាំ ឬ​លោត (Jumping sacks) បាន។ ៤. ងូតទឹក​ត្រជាក់ ងូតទឹក​ត្រជាក់​ពេល​ព្រឹក​ធ្វើ​ឲ្យ​យើង​មាន​ថាមពល ខណៈ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ជួយ​បន្ធូរ​អារម្មណ៍។ ប៉ុន្តែ​ងូត​ទឹក​ត្រជាក់​អាច​ជួយ​ដាស់​ស្មារតី​យើង​បាន។ ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ North American Journal of Medical Sciences បាន​បង្ហាញ​ថា​ទឹក​ត្រជាក់​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​រីក​ធំ​ដែល​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម។ ដូចនេះ​ទឹក​ត្រជាក់​អាច​ជួយ​ដាស់​ស្មារតី និង​ធ្វើ​ឲ្យ​យើង​មាន​ថាមពល។ ៥. ញ៉ាំ​អាហារ​ពេល​ព្រឹក អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ណាស់​ព្រោះ​អាច​ជួយ​ឲ្យ​រាងកាយ​មាន​ថាមពល ប៉ុន្តែ​យើង​មិន​គួរញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​កាបូអ៊ីដ្រាត និង​កាឡូរី​ច្រើន​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​អស់​ថាមពល​ដោយសារ​រាងកាយប្រឹង​ធ្វើ​ការ​រំលាយ​អាហារ។ ជម្រើស​អាហារ​ពេល​ព្រឹក​ដែល​ល្អ​គឺ​បបរ ស៊ុត បន្លែ និង​ផ្លែឈើ។ ៦. ទម្លាប់​នៃ​ការ​គេង​ ដើម្បី​ជួយ​ឲ្យ​មាន​ថាមពល​នៅ​ពេល​ព្រឹក​ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ទម្លាប់​នៃ​ការ​គេង។ ទម្លាប់​ល្អ​នៃ​ការ​គេង​មាន​ដូចជា​៖ គេង​ឲ្យ​បាន​៧-៩​ម៉ោង​ក្នុង​មួយ​យប់​ ចៀសវាង​ការ​លេង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ចូល​គេង ចូលគេង និង​ងើប​នៅ​ម៉ោង​ដដែល​រាល់​ថ្ងៃ ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់ប្រាណ​ជិត​ម៉ោង​ចូលគេង។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មាន​ជំងឺ​ក្រពះ​មួយ​នេះ ពេទ្យ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ

សម្រាប់​ប្រជាជន​យើង ជា​ពិសេស​ចាស់ៗ​ចូល​ចិត្ត​ញ៉ាំ​តែ ឬ​កាហ្វេ​នៅ​ពេល​ព្រឹក ហើយ​ចំពោះ​យុវវ័យ​ឥឡូវ​ក៏​និយម​ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដែរ។ បើ​តាម​ពេទ្យ​ជំនាញ ការ​ដែល​ញ៉ាំ​កាហ្វេ ឬ​តែ​រាល់​ថ្ងៃ អាច​មាន​ប្រយោជន៍​ជួយ​ដល់​សុខភាព​របស់​យើង​បាន​ដែរ ប៉ុន្តែបើមានដំបៅក្រពះ ត្រូវចៀសឆ្ងាយពីកាហ្វេ។ លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺថ្លើម ​ក្រពះ ពោះ​វៀន  បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ពិបាក​ដល់​អ្នក​ឈឺ (កាហ្វេ​អាច​ធ្វើ​ឲ្យ​ក្រពះ​ចេញ​ទឹក​អាស៊ីដ​ច្រើន)។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ស្រាល​ដូច​ជា ឈឺ​ក្រពះ ឬ​រលាក​ក្រពះ អាច​ញ៉ាំ​កាហ្វេ​បាន​ធម្មតា តែ​ក៏​អាច​បណ្ដាល​ឲ្យ​ឆ្អល់​ពោះ ពេល​ខ្លះ​ដែរ។ ប៉ុន្តែ ពពួក​តែ ឬ​កាហ្វេ​ដែល​ល្អ ហើយ​សុទ្ធ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ឬ Anti-oxidant ដែល​ជួយ​ប្រឆាំង​ដល់​ភាព​វ័យ​ចាស់ និង​ការពារ​ជំងឺ​មហារីក ដូចនេះ វាមិនផ្ដល់ផលប៉ះពាល់ដល់ក្រពះអីទេ។ លោក​បន្ត​ថា ប្រសិន​បើ​យើង​ញ៉ាំ​កាហ្វេ​ដែល​ល្អ​ហើយ​សុទ្ធ អាច​ជួយ​ការ​ពារ​ថ្លើម​បាន​ល្អ​ទៀត​ផង។ លោក​​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ប្រយោជន៍​ដល់​សុខភាព​យើង​ដែល​ទទួល​បាន​ពី​ការ​ញ៉ាំ​កាហ្វេ​នេះ គឺ​សំដៅ​លើ​តែ និង​កាហ្វេ​ដែល​សុទ្ធ​ល្អ មិន​មែន​តែ ឬ​កាហ្វេ​ក្លែង​ក្លាយ (ឧទាហរណ៍ កាហ្វេ​ថ្ម​ពិល...) ទេ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សាច់ក្រហម! គួរញ៉ាំ ឬមិនគួរ ដឹងរឿងទាំងនេះហើយអាចថ្លឹងថ្លែងខ្លួនឯងបាន

អត្ថបទសុខភាពភាគច្រើន សុទ្ធតែប្រាប់គ្នាយើងថា​ញ៉ាំសាច់ក្រហមច្រើនមិនល្អទេ ប៉ះពាល់នេះ ប៉ះពាល់នោះ ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់ប្រាប់ឲ្យ​គ្នា​យើង​ដឹងដែរថា បើមិនញ៉ាំសាច់ក្រហមក៏ប៉ះពាល់ដូចគ្នា។ ហេតុនេះទើបក្នុង​អត្ថបទមួយនេះ នឹង​អនុញ្ញាត​ឲ្យគ្នាយើងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិឲ្យបានច្បាស់ មុនសម្រេចចិត្តញ៉ាំ ឬមិនញ៉ាំ។ ១- អ្វីជាសាច់ក្រហម សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល៖ – សាច់ជ្រូក – សាច់ចៀម – សាច់គោ។ល។ សាច់ក្រហម គឺជាអាហារមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សទូទៅ មិនថានៅស្រុកខ្មែរ ឬបរទេសនោះឡើយ ដែលត្រូវចាត់ទុក​ជារបបអាហារ ប៉ាលេអូ (Paleo Diet)  ដែលលាយគ្រប់រសជាតិ មានសាច់ ត្រី បន្លែ និងស៊ុត ហើយវាក៏ត្រូវចាត់ទុកជារបបអាហារត្រឹមត្រូវមួយបន្សល់ទុកតាំងពីបុព្វបុរសយើងមកម៉្លេះ។ បុព្វបុរសគ្រប់ជំនាន់ ដែលបង្កើតរបបអាហារប៉ាលេអូ (Paleo Diet) គឺភាគច្រើន មិនញ៉ាំអាហារកែច្នៃនោះឡើយ គឺ​ត្រូវ​ស្វែងរក ឬប្រមាញ់ពពួកសាច់ក្រហមបានពីធម្មជាតិ។ អត្ថបទពាក់ព័ន្ធ៖ ​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ! ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ ពេល​ឈឺ គួរជ្រើសរើស​របបអាហារបែបណាទើប​ល្អ អាច​ជាសះស្បើយបានលឿន? ២- ការណែនាំញ៉ាំសាច់ក្រហមត្រឹមត្រូវ ក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យគ្រប់គ្នាញ៉ាំសាច់ក្រហមប្រមាណត្រឹម ៩០ ក្រាម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់?

តើអាចជារឿង​ពិតទេ​ដែលរសជាតិអាហារអាចមានផលប៉ះពាល់ដល់អារម្មណ៍របស់យើង​? ជាការពិតណាស់ អាហារខ្លះអាចជួយជំរុញអារម្មណ៍ ឬជួយយើង​ឲ្យរួចផុតពីភាពសោកសៅ​បាន​ដែរ​ និង​អាហារខ្លះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអារម្មណ៍យើង​ប្រសើរឡើង។ អត្ថបទនេះគឺជាតម្រុយគួរឲ្យចាប់អារម្មណ៍មួយចំនួនសំរាប់​គ្នា​យើង​គួរ​ស្វែង​យល់​។ ១- អាហារផ្ទុកកាបូអ៊ីដ្រាត Tryptophan គឺជាហេតុផលតែមួយគត់នៃ​ពពួកកាបូអ៊ីដ្រាត ដែលធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍របស់​យើង​។ មុខងារចម្បងរបស់ Tryptophan គឺធ្វើឲ្យខួរក្បាលផលិតអ័រម៉ូន​សេរ៉ូតូនីន (serotonin) បន្ថែម ដែលវាជាសារធាតុមួយជះឥទ្ធិពលវិជ្ជមានដល់អារម្មណ៍របស់យើង​ ធ្វើឲ្យមានអារម្មណ៍ថាមានក្ដី​សុខ​។ ការស្រាវជ្រាវបានបង្ហាញថាកង្វះ serotonin អាចបណ្តាលឲ្យយើង​អស់កម្លាំង និងធ្លាក់ទឹកចិត្តបាន។ មាន​ការ​ណែនាំថាយើង​គួរតែជ្រើសរើសយកកាបូអ៊ីដ្រាតដែលផ្ដល់​សុខភាពល្អ ពីបន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ។ ២- អាស៊ីតខ្លាញ់អូមេហ្គា ៣ អាស៊ីតខ្លាញ់អូមេហ្គា ៣ polyunsaturated ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងត្រី និងគ្រាប់ Walnut ដែល​គេជឿថាអាចការពារយើង​ពីការធ្លាក់ទឹកចិត្តបាន។ អាហារ​ប្រភេទ​នេះ បើ​តាម​ការសិក្សា​ថ្មីៗនេះ បញ្ជាក់ថា​មានឥទ្ធិពលលើសរសៃប្រសាទរបស់​យើង​។ ក្រៅពីនេះ​ ការ​បន្ថែម​អាស៊ីតខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហាររបស់​យើង​ ក៏​ផ្ដល់​គុណប្រយោជន៍ផ្សេងៗដល់​សុខ​ភាព​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព? អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក អាហារទាំងនេះសំបូរដោយប៉ូតាស្យូម ល្អសម្រាប់សុខភាព ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ ៣- អាហារពេលព្រឹក អ្នកស្រាវជ្រាវបានបង្ហាញថាការញ៉ាំ​អាហារពេលព្រឹកជាប្រចាំអាចជួយជំរុញដល់ផ្នែក​ផ្លូវ​អារម្មណ៍យើង​ដែរ​។ លើសពីនេះអាហារពេលព្រឹកដែលមានតុល្យភាពអាច​ជួយបង្កើនការចងចាំ ផ្តល់ថាមពលបានយូរសម្រាប់ពេញមួយថ្ងៃ និងធ្វើឲ្យយើង​មាន​អារម្មណ៍ល្អ។ ប្រសិនបើយើង​មិនបានញ៉ាំអាហារពេលព្រឹកជាប្រចាំនោះទេ​​យើង​នឹងមានអារម្មណ៍ថាអស់កម្លាំង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា​មក​ពី​មូលហេតុ​អ្វី? អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ជាតិ​ទឹកក្នុង​ខ្លួន​បាន​គ្រប់​គ្រាន់​​។ ១. ជួយ​ដល់​ការ​បំពេញ​ការងារ​ផ្សេងៗ ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ការ​បំពេញ​ការងារ​បាន​ទោះបី​ជាយើង​​បាត់បង់​ជាតិទឹក​ត្រឹម​ ២%​ក៏​ដោយ។ នេះ​អាច​មក​ពី​អាការៈ​អស់​កម្លាំង បាត់បង់​ការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ លែង​ចង់​ធ្វើ​កិច្ចការ​ផ្សេងៗ និង​អាច​ប៉ះពាល់​ដល់​ការ​ហាត់​ប្រាណ​ដែរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រក្សា​ជាតិ​​​ទឹកបាន​ល្អ​មិន​ត្រឹម​តែ​បង្ការ​អាការៈ​រៀបរាប់​ខាង​លើ​ទេ ​នៅ​អាច​បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) ដែល​បង្ក​ដោយ​សកម្មភាព​ប្រើ​កម្លាំង​ខ្លាំងៗ។ ដោយសារ​សាច់ដុំ​បង្កើត​ដោយ​ជាតិ​ទឹក​រហូត​ដល់​៨០% ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​អាច​ជួយ​រក្សា​​ស្ថានភាព​សុខភាព​ផ្លូវ​កាយ​បាន​ល្អ។ ២. ល្អ​សម្រាប់​មុខងារ​ខួរក្បាល ការ​រក្សា​ជាតិ​ទឹក​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​មុខងារ​ខួរក្បាល។ ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​បាត់បង់​ជាតិ​ទឹក​មួយ​ទៅ​ពីរ​ភាគរយ​ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ចុះ​ខ្សោយ​ដែរ។ ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ស្រី​ពេញ​វ័យ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​បាត់បង់​ជាតិ​ទឹក​ ១,៣៦%​ក្រោយ​ពី​ហាត់ប្រាណ​រួច​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍ អារម្មណ៍​ឡើងចុះ និង​ឧស្សាហ៍​ឈឺ​ក្បាល។ ការ​សិក្សា​ស្រដៀង​នេះ​ដែរ​ប៉ុន្តែ​សិក្សា​លើមនុស្ស​ប្រុស​ក៏​បាន​បង្ហាញ​ថា​ការ​បាត់បង់​ជាតិ​ទឹក​ ១,៥៩%​អាច​បង្កើន​អាការៈ​អស់​កម្លាំង អារម្មណ៍​ថប់​បារម្ភ និង​ការ​ចង​ចាំ​ថយ​ចុះ។ ៣. បង្ការ និង​ព្យាបាល​អាការៈ​ឈឺ​ក្បាល ការ​បាត់បង់​ជាតិ​ទឹក​អាច​ជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ​ការ​សិក្សា​ថ្មី​ៗ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ព្យាបាល​ និង​បង្ការ​អាការៈ​ឈឺក្បាល។ ៤. ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​បញ្ចេញ​កាកសំណល់ ទឹក​ជួយ​ក្នុង​ការ​បំបែក​អាហារ និង​ជួយ​រំលាយ​ពពួក​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​ក្នុង​អាហារ​ ហើយ​ជួយ​បញ្ជូន​ពពួក​វីតាមីន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ក្រៅ​ពី​នេះ​ទឹក​ក៏​ជួយ​រាងកាយ​ក្នុង​បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹក​នោម និង​លាមក​ដែរ។ រាងកាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្ការ​ការ​ទល់លាមក។ ម៉្យាងទៀត ​តម្រង​នោម​​បញ្ចេញ​កាក​សំណល់​ក្នុង​រាងកាយ​តាម​រយៈ​ទឹក​នោម​ ហើយ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ជួយ​តម្រងនោម​ដំណើរការ​បាន​ល្អ និង​បង្ការ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម។ ៥. រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ ការ​រក្សា​ជាតិ​គឺ​សំខាន់​ក្នុង​ការ​រក្សា​សីតុណ្ហភាព​រាងកាយ។ រាងកាយ​របស់​យើង​បាត់បង់​ជាតិ​ទឹក​តាមរយៈ​ញើស​អំឡុង​ពេល​ធ្វើ​សកម្មភាពផ្សេងៗ​ និង​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ។ ការ​បែក​ញើស​គឺ​ជួយ​ឲ្យ​រាងកាយ​​ចុះ​​ត្រជាក់ ប៉ុន្តែ​សីតុណ្ហភាព​រាងកាយ​នឹង​កើន​ឡើង​ប្រសិន​ជា​យើង​មិន​បំពេញ​ជាតិ​ទឹក​ដែល​យើង​បាត់បង់។ នេះ​មក​ពី​រាងកាយ​បាត់បង់​អេឡិចត្រូលីត និង​ប្លាស្មា​នៅ​ពេល​បាត់បង់​ជាតិ​ទឹក។ ម៉្យាងទៀត បើ​យើង​បែក​ញើស​ច្រើន​ជាង​ធម្មតា ត្រូវ​​ប្រាកដ​​ថា​​យើង​​ផឹក​​ទឹក​​ឲ្យ​បាន​ច្រើន​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ដើម្បី​សុខភាព​របស់​យើង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ មក​ធ្វើ​បន្ត​ទៀត​រហូត​ដល់​អស់។ ការ​ធ្វើ​បែប​នេះ ព្រោះ​ចង់​សន្សំសំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ តែ​ការ​រិះ​ថាំ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ប្រាប់​ថា នាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ លោក​បន្ត​ថា​អ្នក​ខ្លះ​ប្រើ​ខ្លាញ់​ដែល​សេសសល់​ពី​ចៀន បំពង យក​ទៅ​ធ្វើ​អាហារ​ទៀត ហើយ​បើ​នៅ​សេសសល់​បន្ត​ទៀត ក៏​បន្ត​ទុក​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គិត​ថា​ធ្វើ​បែប​នេះ​ចំណេញ។ តែ​ជាតិ​ប្រេង​ចាស់ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ថែម​ទៀត​ថា ​ប្រេង​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សា​ចុះ​ឡើង​ៗ ​ធ្វើឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង (trans) ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ​ នាំឲ្យមាន​ជំងឺ​បេះដូង​ ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង ខ្លាញ់​រុំ​បេះដូង​ជាដើម។ ក្រៅ​ពី​ជំងឺ​មហារីក និង​បេះដូង ការ​យក​ប្រេង ឬ​ខ្លាញ់​ដដែលៗ​ទៅ​ចៀន និង​បំពង​អាហារ នៅ​បង្កើន​កូឡេស្តេរ៉ល​ខ្ពស់ ហើយ​វា​ក៏​បង្ក​ទៅ​ជា​វិលមុខ ឈឺក្បាល ក្អួត ចង្អោរ ឈឺពោះ ពិបាក​ដង្ហើម ចង្វាក់​បេះដូង​លោត​យឺត សម្ពាធ​ឈាម​ឡើង​ខ្ពស់ នេះ​ជា​អាការៈ​ដែល​យើង​អាច​ជួប​ភ្លាម​ៗ។ ជា​ចុង​ក្រោយ​លោក​បន្ថែម​ថា ប្រេង​ទោះ​ផលិត​ចេញ​ពី​រុក្ខជាតិ​ក៏​ដោយ នៅ​ពេល​ដែល​វា​ត្រូវ​ដុត​កម្ដៅ​​សីតុណ្ហភាព​លើស​ពី ១៨០ អង្សាសេ វីតាមីន និង​​សារធាតុ​ចិញ្ចឹម​ត្រូវ​បំផ្លាញ ថែម​ទាំង​មាន​ប្រតិកម្ម​គីមី អុកស៊ីតកម្ម​កើន​ឡើង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឧស្សាហ៍រំលងអាហារពេលព្រឹក ប្រយ័ត្នបាត់ប្រយោជន៍ ៥ យ៉ាងនេះ

អ្នកណាខ្លះ​ឧស្សាហ៍​អត់ញ៉ាំអីព្រឹកឡើង ប្រញ៉ិបប្រញាប់រត់ទៅសាលា ឬ​កន្លែងធ្វើការ? គ្នាយើង​ខ្លះ​អាច​​រវល់​ខ្លាំង ជាហេតុ​នាំ​បង្ខំចិត្តមិនញ៉ាំអីដើម្បីទាន់ម៉ោង ប៉ុន្តែ​ការ​រំលង​អាហារ​ពេល​ព្រឹក គឺ​ប្រៀប​ដូច​ជា​យើង​​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​អាហារ​​អ៊ីចឹង​ដែរ​។ តើ​ការ​រំលងឬមិនញ៉ាំអាហារពេលព្រឹក​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សុខភាព? គណនា BMI គណនា BMR ១. បង្ការ​ការ​ឡើង​ទម្ងន់ ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា​អ្នក​ញ៉ាំ​អាហារ​ព្រឹក​មាន​ភាព​ងាយ​ស្រួល​ក្នុង​រក្សា​ទម្ងន់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tel Aviv បង្ហាញ​ថា​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​ល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និង​បង្អែម​បន្តិចបន្តួច​អាច​ជួយ​ដល់​ជម្រើស​អាហារ​ដ៏​ល្អ​ពេញ​មួយ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​បែប​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​ឆ្អែត​បាន​យូរ មិន​ញ៉ាំ​ហួស​កំណត់ ឬ​ឃ្លាន​ផ្ដេសផ្ដាស ហើយ​នេះ​ក៏​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ដែរ។ ២. បង្កើន​ការ​ផ្ចង់​អារម្មណ៍ នៅ​ពេល​យើង​គេង រាងកាយ​យើង​ក៏​សម្រាក​ដែរ ហើយ​ការ​រំលង​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​រាងកាយ​ព្យាយាម​បង្កើត​ថាមពល​បន្ថែម​ដែល​បង្ក​ឲ្យ​ខួរក្បាល និង​រាងកាយ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​រួមទាំង​ផលិត​អ័រម៉ូន​ស្ត្រេស។ នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​រាងកាយ​ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍ និង​ដាស់​ស្មារតី​ពេញ​មួយ​ថ្ងៃ។ ៣. កាត់​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អត្រា​ជំងឺ​ធាត់​មាន​ការ​ថយ​ចុះ​ពី​៣៥​ទៅ​៥០%​សម្រាប់​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​រាល់​ថ្ងៃ​បើ​ធៀប​ទៅ​នឹង​អ្នក​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក។ ការ​សិក្សា​នេះ​អះអាង​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ជួយ​បង្ការ​ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ ៤. បង្ការ​ការ​ញ៉ាំ​លើស​កំណត់ ៥០% នៃ​អ្នក​រំលង​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​លើស​ទម្ងន់។ ការ​រំលង​អាហារ​ពេល​ព្រឹក​បណ្ដាល​ឲ្យ​រាងកាយ​ឃ្លាន​ខ្លាំង។ នៅ​ពេល​ឃ្លាន​ខ្លាំង យើង​តែង​ញ៉ាំ​អ្វីៗ​គ្រប់​យ៉ាង និង​ក្នុង​កម្រិត​ច្រើន។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ការ​ញ៉ាំ​ហួស​កំណត់​បាន​ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ព្រោះ​អាហារ​ពេល​ព្រឹក​ជួយ​យើង​ឆ្អែត​បាន​យូរ និង​មិន​សូវ​ឃ្លាន។ ៥. ជួយ​បង្កើត​ជម្រើស​អាហារ​ល្អៗ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាទូទៅ​មាន​ទម្លាប់​ញ៉ាំ​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ និង​មិន​សូវ​ឃ្លាន​អាហារ​សម្រន់​អំឡុង​ពេល​ថ្ងៃ​ដូច​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ទេ។ គ្នាយើង​ដែល​រំលង​អាហារ​ពេល​ព្រឹក​តែង​ញ៉ាំ​អាហារ​សម្រន់​នៅ​​ពេល​ព្រឹក ឬ​ពេល​រសៀល។ បញ្ហា​គឺ​ថា​អាហារ​សម្រន់​ទាំង​នោះ​មាន​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​ទាប ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់ និង​អំបិល​ច្រើន​។ ក្រៅ​ពី​នេះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អណ្ដាតលែងដឹងរសជាតិ ត្រចៀក​ស្ដាប់​មិន​សូវ​បាន អាចមកពីកង្វះវីតាមីន B12

B12 ជា​វីតាមីន​សំខាន់​ខ្លាំងណាស់ វា​តួនាទី​​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង DNA ថែមទាំង​ជួយ​ចរន្ត​ឈាម ឲ្យ​បញ្ជូន​អុកស៊ីសែន ទៅ​រាងកាយ​គ្រប់​ផ្នែក។ វីតាមីន B12 ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក និងជាទូទៅវីតាមីននេះប្រេីដេីម្បីជំនួយកម្លាំង។ ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រាងកាយ​យើង​ខ្វះ​វីតាមីន B12 នោះ​សកម្មភាព​ប្រចាំថ្ងៃ ពិតជា​មិន​ប្រក្រតី។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា កាលណា​ខ្វះ​វីតាមីន B12 យើង​នឹង​ជួប​បញ្ហា​គ្មាន​កម្លាំង​កំហែង ខ្សោយ រហូត​ក្លាយ​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត​ផង។ វីតាមីន B12 ភាគច្រើនមាននៅក្នុងឈីស សាច់ត្រី សត្វ​មាន​សំបក សាច់​គោ និងផលិតផលធ្វើពីទឹកដោះគោជាដើម ហើយបើ​និយាយ​ពី​មុខងារ​របស់​វីតាមីន B12 វិញ​ មាន​ច្រើន​យ៉ាង​ណាស់៖ - ជួយ​ចលនា​ឈាម​រត់​ស្រួល - ជួយ​ដល់​ការ​រំលាយ​អាហារ - ជួយ​រាងកាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ - បង្កើន​កោសិកា​ឈាម​ក្រហម - កាត់​បន្ថយ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​មិន​ល្អ - បង្កើន​អ័រម៉ូន​សម្រួល​ដល់​ប្លោកនោម។ ចំពោះ​រោគសញ្ញា​ដែល​បង្ហាញ​ថា យើង​កំពុងមាន​បញ្ហា​​ខ្វះ​វីតាមីន B12 ក្នុង​រាងកាយ​មែន​នោះ នឹង​មាន​ប្រតិកម្ម​ដូចខាងក្រោម៖ - នៅ​ក្មេង​សោះ ប៉ុន្តែ​ឧស្សាហ៍​ភ្លេចភ្លាំង តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ - មាន​បញ្ហាស្ពឹក​ៗ និង​ភ្ញាក់​កន្ទ្រាក់​ៗ ដោយសារ​តែ​កង្វះ​វីតាមីន B12 បណ្ដាល​ឲ្យ​ខូច​សរសៃប្រសាទ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ