backup og meta

ឧស្សាហ៍រំលងអាហារពេលព្រឹក ប្រយ័ត្នបាត់ប្រយោជន៍ ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Feb 02, 2022

    ឧស្សាហ៍រំលងអាហារពេលព្រឹក ប្រយ័ត្នបាត់ប្រយោជន៍ ៥ យ៉ាងនេះ

    អ្នកណាខ្លះ​ឧស្សាហ៍​អត់ញ៉ាំអីព្រឹកឡើង ប្រញ៉ិបប្រញាប់រត់ទៅសាលា ឬ​កន្លែងធ្វើការ? គ្នាយើង​ខ្លះ​អាច​​រវល់​ខ្លាំង ជាហេតុ​នាំ​បង្ខំចិត្តមិនញ៉ាំអីដើម្បីទាន់ម៉ោង ប៉ុន្តែ​ការ​រំលង​អាហារ​ពេល​ព្រឹក គឺ​ប្រៀប​ដូច​ជា​យើង​​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​អាហារ​​អ៊ីចឹង​ដែរ​។ តើ​ការ​រំលងឬមិនញ៉ាំអាហារពេលព្រឹក​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សុខភាព?

    គណនា BMI

    គណនា BMR

    ១. បង្ការ​ការ​ឡើង​ទម្ងន់

    ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា​អ្នក​ញ៉ាំ​អាហារ​ព្រឹក​មាន​ភាព​ងាយ​ស្រួល​ក្នុង​រក្សា​ទម្ងន់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tel Aviv បង្ហាញ​ថា​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​ល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និង​បង្អែម​បន្តិចបន្តួច​អាច​ជួយ​ដល់​ជម្រើស​អាហារ​ដ៏​ល្អ​ពេញ​មួយ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​បែប​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​ឆ្អែត​បាន​យូរ មិន​ញ៉ាំ​ហួស​កំណត់ ឬ​ឃ្លាន​ផ្ដេសផ្ដាស ហើយ​នេះ​ក៏​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ដែរ។

    ២. បង្កើន​ការ​ផ្ចង់​អារម្មណ៍

    នៅ​ពេល​យើង​គេង រាងកាយ​យើង​ក៏​សម្រាក​ដែរ ហើយ​ការ​រំលង​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​រាងកាយ​ព្យាយាម​បង្កើត​ថាមពល​បន្ថែម​ដែល​បង្ក​ឲ្យ​ខួរក្បាល និង​រាងកាយ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​រួមទាំង​ផលិត​អ័រម៉ូន​ស្ត្រេស។ នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​រាងកាយ​ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍ និង​ដាស់​ស្មារតី​ពេញ​មួយ​ថ្ងៃ។

    ៣. កាត់​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង

    ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អត្រា​ជំងឺ​ធាត់​មាន​ការ​ថយ​ចុះ​ពី​៣៥​ទៅ​៥០%​សម្រាប់​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​រាល់​ថ្ងៃ​បើ​ធៀប​ទៅ​នឹង​អ្នក​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក។ ការ​សិក្សា​នេះ​អះអាង​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ជួយ​បង្ការ​ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​

    ៤. បង្ការ​ការ​ញ៉ាំ​លើស​កំណត់

    ៥០% នៃ​អ្នក​រំលង​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​លើស​ទម្ងន់។ ការ​រំលង​អាហារ​ពេល​ព្រឹក​បណ្ដាល​ឲ្យ​រាងកាយ​ឃ្លាន​ខ្លាំង។ នៅ​ពេល​ឃ្លាន​ខ្លាំង យើង​តែង​ញ៉ាំ​អ្វីៗ​គ្រប់​យ៉ាង និង​ក្នុង​កម្រិត​ច្រើន។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ការ​ញ៉ាំ​ហួស​កំណត់​បាន​ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ព្រោះ​អាហារ​ពេល​ព្រឹក​ជួយ​យើង​ឆ្អែត​បាន​យូរ និង​មិន​សូវ​ឃ្លាន។

    ៥. ជួយ​បង្កើត​ជម្រើស​អាហារ​ល្អៗ

    អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាទូទៅ​មាន​ទម្លាប់​ញ៉ាំ​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ និង​មិន​សូវ​ឃ្លាន​អាហារ​សម្រន់​អំឡុង​ពេល​ថ្ងៃ​ដូច​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ទេ។ គ្នាយើង​ដែល​រំលង​អាហារ​ពេល​ព្រឹក​តែង​ញ៉ាំ​អាហារ​សម្រន់​នៅ​​ពេល​ព្រឹក ឬ​ពេល​រសៀល។ បញ្ហា​គឺ​ថា​អាហារ​សម្រន់​ទាំង​នោះ​មាន​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​ទាប ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់ និង​អំបិល​ច្រើន​។ ក្រៅ​ពី​នេះ គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ហត់ និង​ជ្រើស​រើស​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង

    គួរអាន៖

  • ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ
  • អាហារ​ល្អៗទាំង ​៥ ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
  • ហេតុផល ៨យ៉ាង ធ្វើឱ្យចង់ញុំាអាហារផ្អែមៗ
  • ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
  • អ្នក​​​ចូល​ចិត្ត​ញាំ​សាច់​ច្រើន​ គួរ​ដឹងរឿង​ទាំងនេះ
  • អត្ថប្រយោជន៍ ៦យ៉ាង​បានពី​ផ្លែ​កៅឡាក់​ល្អចំពោះសុខភាព
  • ​ផ្លែ​រកាំផ្ដល់​ប្រយោជន៍​ ៧​យ៉ាង​ ដល់​សុខ​ភាព
  • អត្ថប្រយោជន៍ច្រើនទៀតពីរបបអាហារត្រូវ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Feb 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម