របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

រាងកាយខ្វះវីតាមីន B អាចបង្ហាញរោគសញ្ញាទាំងនេះ

ការកង្វះវីតាមីន B ក្នុងរាងកាយគឺជារឿងដែលកម្រ ព្រោះថាវីតាមីនប្រភេទនេះគឺសម្បូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងមិនថានៅក្នុងសាច់ បន្លែ ផ្លែឈើនោះទេ គឺយើងបានញ៉ាំជារាងរាលថ្ងៃ។ ប៉ុន្ដែក្នុងករណីមួយចំនួន រាងកាយក៏អាចប្រឈមខ្វះវីតាមីន B បានដែរ ដូចជា អ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ អ្នកមានជំងឺផ្នែកប្រព័ន្ធរលាយអាហារ អ្នកកាត់បន្ថយរបបអាហារដើម្បីសម្រកគីឡូ និង អ្នកតមសាច់ប្រឈមខ្លះវីតាមីន B12 ជាងគេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! វីតាមីន B បែងចែកជា ៨ប្រភេទសំខាន់ផ្សេងៗគ្នា ដូចជា៖ វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។ វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។ វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។ វីតាមីន B5 មានតួនាទីក្នុងការធ្វើមេតាប៉ូលី នៃពពួកកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និង […]


រូបមន្តសុខភាព

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។ របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖ ១.ស្ពៃក្តោប ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។ ២.ម្ទេសប្លោកក្រហម ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៣.ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៤.ផ្លែប៊ឺរី ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។ 5. ស៊ុត ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។ 6. […]


លើសទម្ងន់

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។ សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។ ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី […]


របបអាហារពិសេស

អាហារទាំងនេះ អាចជួយដោះស្រាយបញ្ហាទល់លាមកបាន

ពេលទល់លាមកម្ដងៗគ្នាយើងប្រាកដជាដឹងហើយ ថាវាពិបាកយ៉ាងណា ពេលជុះចេញក៏ពិបាក ចង់ទប់សិនក៏មិនស្រួល មិនតែប៉ុណ្ណោះអាចប្រឈមនឹងការដាច់រលាត់ទ្វារបាតបណ្ដាលឲ្យមានឈាមផង​ដែរ​។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ការទល់លាមកមានពីរប្រភេទ ការទល់លាមករ៉ាំរៃ អាចកើតឡើងរយៈពេលចន្លោះពី ១ ទៅ ២ខែ ដែលការបន្ទោបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ ចំណែកទល់លាមកស្រួចស្រាល់អាច កើតឡើងចន្លោះពី ២ ទៅ ៣សប្ដាហ៍ ដោយបន្ទោបង់អាចតិចជាង ៣ក្នុងមួយសប្ដាហ៍ដូចគ្នា។ របបអាហារអាចជួយដោះស្រាយការបញ្ហាទល់លាមក ការទល់លាមកបង្កឡើងដោយសារចលនាពោះវៀនធំមានភាពមិនប្រក្រតី បណ្ដាលឲ្យលាមកប្រែជាស្ងួត រឹង និងមិនអាចបន្ទោបង់បានស្រួល។ ដូច្នេះប្រសិនបើយើងញ៉ាំអាហារណាដែលជួយសម្រួលដល់ចលនាពោះវៀន នោះក៏អាចជួយសម្រាលបញ្ហាទល់លាមកបានផងដែរ។ តាមការសិក្សាបានបង្ហាញថា អាហារដែលសមប្រកបនឹងអ្នកទល់លាមកគឺពពួកអាហារដែលសម្បូរជាតិសរសៃ និងជាតិទឹក ដែលមានដូចជា៖ ផ្លែឈើ៖ គឺជាប្រភេទអាហារដែលសម្បូរជាតិសរសៃទាំងប្រភេទសរសៃរលាយ និងមិនរលាយ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ សំខាន់ជួយសម្រួលដល់បញ្ហាទល់លាមក។ ពពួកផ្លែឈើមានដូចជា ផ្លែល្ហុងទុំ ផ្លែចេក ផ្លែប៊ឺ ផ្លែឪឡឹក ផ្លែក្រូច ស្វាយទុំ និង ស្រកានាគជាដើម។ បន្លែ៖ បន្លែមិនខុសគ្នានោះដែរគឺសម្បូរជាតិសរសៃ ដែលយើងគួរញ៉ាំនៅពេលមានបញ្ហាទល់លាមក។ បន្លែទាំងនោះមានដូចជា ខាត់ណាខៀវ ខាត់ណា ស្ពៃ ការ៉ុត និងល្ហុងផងដែរ។ ពពួកមើម៖ ពពួកមើមក៏សម្បូរជាតិសរសៃដូចគ្នា ដូចជា ដំឡូងជ្វា ដំឡូងបារាំង និងដំឡូងមី។ គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិថ្វីដ្បិតមានជាតិសរសៃដូចគ្នា […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់បានរាងកាយមាំមួន សាច់ដុំល្អ បើពឹងផ្អែកលើការហាត់ប្រាណ និងលេងកីឡា គឺមិនទាន់គ្រប់គ្រាន់នោះទេ​ តែត្រូវពឹងផ្អែកលើរបបអាហារចូលរួមផងដែរ ដូច្នេះត្រូវមកស្គាល់របបអាហារដើម្បីជំនួយបន្ថែម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.ស៊ុត ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់សុខភាព លើសពីនោះក៏មានវីតាមីន B មកជាមួយទៀតផង។ ប្រូតេអ៊ីនអាចជួយបង្កើតអាមីណូអាស៊ីត ហើយក៏ជាផ្នែកមួយសំខាន់ជួយបង្កើតការលូតលាស់របស់សាច់ដុំ។ ចំណែកវីតាមីន B ជួយសម្រួលចលនាមុខងាររបស់សាច់ដុំ។ ញ៉ាំស៊ុតឲ្យបាន១គ្រាប់ក្នុងមួយថ្ងៃ ជួយឲ្យសាច់ដុំរាងកាយរឹងមាំល្អ។ ២.សាច់ត្រី សាច់ត្រីក៏មានចំណែកជួយបង្កើនការលូតលាស់សាច់ដុំផងដែរ។ ព្រោះសាច់ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជំនួយដល់សរសៃឈាម និងបង្កើនការលូតលាស់កោសិកាសាច់ដុំ។ សាច់ត្រីដែលយើងអាចញ៉ាំមានដូចជា ពពួកត្រីទឹកសាប ត្រីធូណា សាល់ម៉ុន និងពពួកកូនត្រីល្អិត។ ៣.សាច់គ្មានខ្លាញ់ ពពួកសាច់ដែលគ្មានខ្លាញ់ សម្បូរប្រូតេអ៊ីនក៏ជំនួយការលូតសាច់ដុំផងដែរ។ សាច់ទាំងនោះមានដូចជា សាច់ចំឡកជ្រូក សាច់គោ និងសាច់ទ្រូងមាន់ជាដើម។ ញ៉ាំសាច់ឲ្យបានជាប្រចាំ ជួយបង្កើនការលូតលាស់សាច់ដុំ និងជំនួយថាមពលផងដែរ។ ៤.ទឹកដោះស្រស់ ទឹកគោស្រស់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនចម្រុះមានអត្ថប្រយោជន៍ដល់ការរាងកាយ បង្កើនការលូតលាស់បានល្អ។ ការសិក្សាបានបង្ហាញថា ពេលវេលាល្អបំផុតដែលគួរញ៉ាំទឹកដោះគោស្រស់ ដើម្បីបង្កើនការលូតលាស់សាច់ដុំគឺនៅក្រោយពេល ឬ មុនពេលហាត់ប្រាណ ឬលេងកីឡា។ ៥.គ្រាប់ធញ្ញជាតិ ដូចគ្នាផងដែរ ពពួកគ្រាប់ធញ្ញជាតិក៏ជួយបង្កើនការលូតលាស់ដល់សាច់ដុំ។ គ្រាប់ធញ្ញជាតិដែលយើងអាចញ៉ាំបានមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ ៦.បន្លែផ្លែឈើ ចង់បានសាច់ដុំល្អ ត្រូវញ៉ាំសាច់ និង ហាត់ប្រាណ ឬហាត់កីឡា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឈឺបំពង់កគួរដឹងវិធីទាំងនេះអាចជួយឲ្យឆាប់ធូរស្បើយ

ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។ ការឈឺក អាចបង្កឡើងដោយមូលហេតុសំខាន់ៗ ដូចជា ការនិយាយ ឬស្រែកខ្លាំងៗ ការរលាកបំពង់កដោយការឆ្លងមេរោគ រលាកផ្លូវដង្ហើម និង ករណីខ្លះអាចបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីតផងដែរ។ ខាងក្រោមគឺជារិធីសាស្ដ្រងាយៗ រួមចំណែកជួយ​សម្រួល​អាការៈ​ឈឺបំពង់​ក។​ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ញ៉ាំទឹកឲ្យបានច្រើន ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។ ២.ខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។ ៣.ញ៉ាំអាហារទន់ៗ គ្មានជាតិកាត់ គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗ ល្អបំផុតសម្រាប់សុខភាពថ្លើម

ចង់ឲ្យថ្លើមមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើមដែលយើងគួរដឹង។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.ផ្លែឈើ និងបន្លែ ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។ ២.គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ក៏មានចំណែកធ្វើឲ្យថ្លើមមានសុខភាពល្អ ព្រោះគ្រាប់ធញ្ញជាតិជួយកម្ចាត់ខ្លាញ់អាក្រក់ពីសរសៃឈាម។ គ្រាប់ធញ្ញជាតិ ដែលជាប្រភេទអាហារសម្រន់យើងចូលចិត្ដញ៉ាំ គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមទាំងអស់។ តួយ៉ាងដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់និង​ស្វាយចន្ទីលីងជាដើម។ ៣.ខ្លាញ់ត្រី យើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ ពពួកខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ […]


រូបមន្តសុខភាព

អាហារទាំងនេះសម្បូរវីតាមីន B12 ជួយមុខងារប្រព័ន្ធប្រសាទ បង្កើតគ្រាប់ឈាមក្រហម

វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។ វីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។ វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖ គ្រឿងក្នុងសត្វ សាច់គោ អាហារសមុទ្រ ត្រីទឹកសាប ស៊ុត ពពួកផលិតផលទឹកដោះជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


រូបមន្តសុខភាព

អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលកំពុងគ្រុនផ្ដាសាយ

ការព្យាបាលជំងឺគ្រុនផ្ដាសាយ មិនថាផ្ដាសាយធំ ឬផ្ដាសាយធម្មតានោះទេ បន្ទាប់ពីការញ៉ាំថ្នាំទៅ ការគ្រប់គ្រងរបបអាហារក៏ជារឿងសំខាន់ដែលយើងត្រូវដឹងផងដែរ។ ពិសេសយើងត្រូវដឹងពីប្រភេទ​អាហារណាដែលអាចជួយឲ្យយើងមានកម្លាំង និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលអ្នកជំងឺផ្ដាសាយគួរញ៉ាំ និងមិនគួរញ៉ាំបើចង់ឲ្យជាសះស្បើយឆាប់រហ័ស។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អាហារគួរញ៉ាំ អាហារមួយចំនួនក៏មានចំណែកជួយឲ្យសុខភាពយើងល្អប្រសើរបានលឿន មិនតែប៉ុណ្ណោះអាចជួយបន្ធូរបន្ថយអាការៈមួយចំនួនបាន គួបផ្សំនឹងការញ៉ាំថ្នាំបន្ថែម។ តួយ៉ាងអាហារទាំងនោះមានដូចជា៖ ១.អាហារសម្បូរវីតាមីន C យើងក៏បានដឹងខ្លះហើយថា វីតាមីន C គឺជាផ្នែកមួយយ៉ាងសំខាន់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វីតាមីន C ក៏អាចជួយឲ្យអ្នកជំងឺផ្ដាសាយ ឆាប់មានអារម្មណ៍ស្រស់ស្រាយ និងជាសះស្បើយឆាប់រហ័សទៀតផង។ យើងអាចរកបានវីតាមីន C នៅក្នងពពួកផ្លែមានជាតិជូរ ដូចជាពពួកផ្លែក្រូច ទំពាំងបាយជូរ ស្ដ្រប៊ឺរី និងស្វាយទុំ លើសពីនេះក៏មាននៅក្នុងបន្លែបៃតងផងដែរ។ ២.ញ៉ាំទឹកស៊ុប ទឹកស៊ុបក្ដៅឧណ្ណៗ គឺជាអាហារល្អសម្រាប់អ្នកជំងឺផ្ដាសាយ។ វាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងធ្វើឲ្យអ្នកជំងឺឆាប់មានអារម្មណ៍ធូរស្រាលឆាប់រហ័សពេលបានញ៉ាំហើយ។ ក្នុងទឹកស៊ុបមានផ្ទុកដោយជាតិសាច់ បន្លែ និងវីតាមីន អាចធ្វើឲ្យអ្នកជំងឺឆាប់មានកម្លាំងឡើវិញបាន។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកស៊ុបក្ដៅៗ ក៏ជាផ្នែកមួយជួយរក្សាជាតិក្នុងរាងកាយបានដែរ។ ៣.យ៉ាអ៊ួ យ៉ាអ៊ួ(មិនត្រជាក់) ក៏ជាអាហារសម្រាប់អ្នកជំងឺផ្ដាសាយផងដែរ ព្រោះថាអាហារប្រភេទនេះសម្បូរទៅដោយ ពពួក Probiotics ជួយដល់សុខភាពពោះវៀន ក្រពះ និង ប្រព័ន្ធភាពស៊ាំ។ ៤.ទឹកក្ដៅឧណ្ហ ទឹកក្ដៅឧណ្ហៗក៏មានចំណែកជួយឲ្យអ្នកជំងឺមានអារម្មណ៍ស្រស់ស្រាយ ពិសេសបើបានដាក់បន្ថែមជាមួយក្រូចឆ្មា លាយទឹកឃ្មុំបន្ដិចៗកាន់តែប្រសើរ។ ផ្ដាសាយក៏ត្រូវការញ៉ាទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិក្នុងខ្លួន។ […]


របបអាហារពិសេស

អត្ថប្រយោជន៍៥យ៉ាង របស់ផ្លែឪឡឹកគ្នា​យើងមិនគួររំលង!

ជឿជាក់ថា គ្នាយើងភាគច្រើនប្រាកដជាចូលចិត្ដញ៉ាំផ្លែឪឡឹក ព្រោះផ្លែឈើមួយប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ ហើយសម្បូរលើទីផ្សារ ចំណែកតម្លៃក៏សមល្មមដែលយើងអាចទិញញ៉ាំបាន។ ក្រៅតែពីរសជាតិឆ្ងាញ់ ឪឡឹកក៏មានគុណសម្បត្ដិចំពោះសុខភាពយ៉ាងតិច៥យ៉ាង ដែល​គ្នា​យើង​គួរ​ស្វែង​យល់​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.រក្សាលំនឹងជាតិទឹក រាងកាយយើងត្រូវការជាតិទឹក មិន​ត្រឹម​តែ​ពី​ការញ៉ាំ​ទឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទទួល​បាន​ពី​បន្លែ ឬផ្លែ​ឈើ​ផង​ដែរ។​ ឪឡឹកមួយផ្លែមានផ្ទុកជាតិទឹកដល់ទៅ ៩២% ល្អបំផុតសម្រាប់សុខភាពអ្នកញ៉ាំ ពិសេសសម្រាប់អ្នកដែល ធ្វើសកម្មភាពបញ្ចេញញើសច្រើនជាប្រចាំ។ ២.រក្សាទម្ងន់ ញ៉ាំផ្លែឪឡឹករាល់ថ្ងៃមិនចាំបាច់ព្រួយបារម្ភ រឿងបញ្ហាឡើងគីឡូនោះទេ ព្រោះផ្លែឈើប្រភេទនេះមានកាឡូរីទាប និងកម្រិតជាតិស្ករក៏ទាបដែរ។ មុខងារសំខាន់មួយទៀត គឺជួយឲ្យចរន្ដឈាមដើរស្រួល និងជួយដល់សុខភាពបេះដូងទៀតផង។ ដូច្នេះសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំរបស់ផ្អែមៗ តែមិនចង់ឡើងគីឡូអាចញ៉ាំផ្លែឪឡឹកនេះបានដោយរីករាយ មិនខ្វល់រឿងឡើងគីឡូ។ ៣.ជួយដល់ភ្នែក ឪឡឹក មានផ្ទុកទៅដោយវីតាមីន A និង សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារ ពីផលប៉ះពាល់ដល់ភ្នែក ជួយឲ្យភ្នែកភឺច្បាស់ល្អ ការពារពីជំងឺស្ងួតភ្នែកផងដែរ។ មិនតែប៉ុណ្ណោះអត្ថប្រយោជន៍ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចជួយការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។ ៤.កាត់បន្ថយការទល់លាមក ឪឡឹកមិនត្រឹមតែមានជាតិទឹកច្រើនប៉ុណ្ណោះទេ ព្រមទាំងមានជាតិសរសៃច្រើនផងដែរ ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសម្រាប់គ្នាយើងដែលឧស្សាមានបញ្ហាទល់លាកមកតែម្ដង។ ដូច្នេះការញ៉ាំផ្លែឪឡឹក ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួល ដែលអាចជួយកាត់បន្ថយបញ្ហាទល់លាមកបាន។ ៥.ជួយសុខភាពបេះដូង យើងមិនអាចមើលរំលងគុណប្រយោជន៍ឪឡឹកបាននោះទេ ព្រោះប្រភេទផ្លែឈើនេះក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ពិសេសជួយឲ្យបេះដូង​បំពេញមុខងារបានល្អ។  ឪឡឹកមានផ្ទុកទៅដោយ ម៉ាញ៉េស្យូម និង ប៉ូតាស្យូម ដែលកន្លងមកយើងក៏ដឹងដែរថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ