ជាការពិតណាស់ អ្នកខ្លះញ៉ាំអាហារច្រើនដែរ តែមិនចេះធាត់សោះ ធ្វើឲ្យអ្នកខ្លះច្រណែនទៀតផង។ តាមការពិតមានហេតុផលមួយចំនួនធ្វើឲ្យអ្នកទាំងនោះមិនចេះឡើងគីឡូតែផ្ដាស និងអាចនៅរក្សារាងមិនឲ្យធាត់បាន។ តើហេតុផលអ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាការពិតណាស់ អ្នកខ្លះញ៉ាំអាហារច្រើនដែរ តែមិនចេះធាត់សោះ ធ្វើឲ្យអ្នកខ្លះច្រណែនទៀតផង។ តាមការពិតមានហេតុផលមួយចំនួនធ្វើឲ្យអ្នកទាំងនោះមិនចេះឡើងគីឡូតែផ្ដាស និងអាចនៅរក្សារាងមិនឲ្យធាត់បាន។ តើហេតុផលអ្វីខ្លះ?
ជួនកាលអ្នកដែលមិនឡើងគីឡូផ្ដេសផ្ដាស មកពីអ្នកទាំងនោះគេងបានស្កប់ស្កល់។ គ្នាយើងដឹងទេការគេងលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ទេនោះ រាងកាយយើងនឹងផលិតអ័រម៉ូនករទីសូល (Cortisol) ដែលជាអ័រម៉ូនម្យ៉ាងទាក់ទាញចំណង់អាហារ ព្រមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយកាបូអ៊ីដ្រាត ក៏ដូចជាដុតបំផ្លាញជាតិខ្លាញ់ផងដែរ។
ពេលខ្លះយើងឃើញស្រីៗខ្លះដែលមានរូបរាងស្គម មិនសូវធ្វើលំហាត់ប្រាណ ប៉ុន្តែពួកគេបែរជាមិនងាយឡើងគីឡូឡើយ។ យើងត្រូវមើលបន្តទៀតថាក្នុងមួយថ្ងៃៗអ្នកទាំងនោះបានធ្វើអ្វីខ្លះទោះមិនបានហាត់ប្រាណ។ កត្តានេះអាចបណ្ដាលមកពីការធ្វើចលនាច្រើនប្រចាំថ្ងៃ ដែលមានលក្ខណៈសាមញ្ញៗ ដូចជា ការឡើងចុះកាំជណ្ដើរ ធ្វើកិច្ចការផ្ទះ ឬដើរទិញឥវ៉ាន់ជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តាមពិតទៅ អ័រម៉ូនមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវទម្ងន់រាងកាយ។ តួយ៉ាង ដូចជាអ្នកដែលមានរំញោចអ័រម៉ូនលីពទីន ខ្ពស់ គឺមានភាពងាយស្រួលក្នុងការសម្រកទម្ងន់ និងថែមទាំងអាចគ្រប់គ្រងនូវការឃ្លានបានផងដែរ។ នៅពេលដែលអ័រម៉ូនលីពទីនខ្ពស់ជាងចំណុចជាក់លាក់មួយ រាងកាយនឹងដុតបំផ្លាញថាមពលនៅក្នុងកម្រិតធម្មតា។ ប៉ុន្តែ នៅពេលដែលអ័រម៉ូនប្រភេទនេះចុះទាប រាងកាយយើងនឹងរក្សាទុកនូវថាមពល ព្រមទាំងភ្ញោចអារម្មណ៍នៃការស្រេកឃ្លានឡើងមកជំនួសវិញ។
ជាមួយគ្នានេះដែរ ការឡើងទម្ងន់មិនមែនអាស្រ័យលើបរិមាណនៃចំណីអាហារទាំងស្រុងឡើយ។ អ្នកដែលមានរូបរាងស្គមមួយចំនួន ញ៉ាំច្រើនក៏ពិតមែន ប៉ុន្តែបើអាហារទាំងនោះ មិនសូវមានកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗច្រើននោះទេ នាំឲ្យពួកគេក៏មិនងាយឡើងទម្ងន់ដែរ។
ញ៉ាំអាហារយឺតៗ មានន័យថាយើងទំពាអាហារបានម៉ត់ល្អ ដែលនាំឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត និងមិនងាយឡើងគីឡូឡើយ។ លើសពីនេះ វាក៏ធ្វើឲ្យយើងបានដឹងពីរសជាតិនៃអាហារ ព្រមទាំងបង្កើននូវអារម្មណ៍ស្រស់ស្រាយក្រោយពេលញ៉ាំអាហាររួចថែមទៀតផង។ ជាពិសេស ការញ៉ាំអាហារយឺតៗ ក៏ជួយសម្រួលដល់រំលាយអាហារ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងផងដែរ។
ស្វែងយល់បន្ថែមពីបញ្ហាឡើង រក្សា ឬសម្រកគីឡូ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕