backup og meta

អត្ថប្រយោជន៍សំខាន់ៗទាំង៥ របស់ផ្លែស៊ូ មិនគួរមើលរំលង​

អត្ថប្រយោជន៍សំខាន់ៗទាំង៥ របស់ផ្លែស៊ូ មិនគួរមើលរំលង​

ផ្លែស៊ូជាបន្លែមួយប្រភេទ ដែលយើងអាចច្នៃចេញជាមុខម្ហូប​បានច្រើនយ៉ាង មានរសជាតិឆ្ងាញ់ និងមានគុណសម្បត្ដិ ចំពោះសុខភាពច្រើនទៀតផង។ អ្នកធ្លាប់ញ៉ាំ​បន្លែ​មួយ​ប្រភេទ​នេះ​ អាចទំនងមិនធ្លាប់បានដឹងនោះទេថា​បន្លែនេះបានលាក់គុណសម្បតិ្ដយ៉ាងច្រើនដែលគ្រប់គ្នាមិនស្មានដល់់។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ប្រឆាំងអុកស៊ីតកម្ម

ផ្លែស៊ូ ក៏ជាបន្លែមានសមត្ថភាពពិសេសអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ផងដែរ ព្រោះបន្លែនេះមានផ្ទុកវីតាមីន C ដែលមានមុខងារជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថ​ភាព​ប្រឆាំងទៅនឹង ជំងឺមហារីក បានផងដែរ។ ផ្លែស៊ូ ១០០ក្រាម អាចផ្ដល់ឲ្យរាងកាយនូវ​វិតាមីន C ដល់ទៅ១២% នៃតម្រូវការប្រចាំថ្ងៃ។

២.ជាតិ​ស្ករ​ទាប​

ក្រៅពីវីតាមីន C ផ្លែស៊ូមានកម្រិតកាបូនអ៊ីដ្រាតទាប ប៉ុន្ដែមានសារធាតុសរសៃរលាយ ខ្ពស់ ជាសារធាតុល្អបំផុតមិនអាចធ្វើឲ្យកម្រិតជាតិស្ករកើនឡើងបាននោះទេ។ អាហារប្រភេទនេះ ក៏ល្អសម្រាប់អ្នកមានជំងឹទឹកនោមផ្អែម ផងដែរ។

៣.ជំនួយសរសៃឈាមបេះដូង

ការញ៉ាំផ្លែបន្លែស៊ូជាប្រចាំ យ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជួយជំរុញឲ្យប្រព័ន្ធសរសៃឈាម ដំណើរការបានល្អ កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃផងដែរ។ ការសិក្សាបានបង្ហាញថា នៅក្នុងផ្លែស៊ូ មានផ្ទុកសារធាតុ មួយប្រភេទទៀត ហៅថា Myricetin មានមុខងារពិសេស ជួយសម្រួលដល់សរសៃឈាម និងគ្រប់គ្រងសម្ពាធឈាមមិនឲ្យឡើងខ្ពស់។

៤.ជួយពង្រឹងប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារដើរតួសំខាន់ ក្នុងរាងកាយ ជួយបំបែក រំលាយ និងស្រូបសារធាតុចិញ្ចឹមពីអាហារទៅចិញ្ចឹមសរីរាង្គ។ ជាក់ស្ដែងណាស់ ផ្លែស៊ូមានសារធាតុពិសេស សរសៃរលាយដែលជាប្រភពសារធាតុចិញ្ចឹមល្អសម្រាប់ជំនួយដល់ដំណើរការប្រព័ន្ធរំលាយអាហារ។ សារធាតុ Flavonoids ជាសមាសធាតុរុក្ខជាតិ ជួយដល់ការរំលាយអាហារហើយត្រូវបានរកឃើញមាន​ច្រើន​នៅ​ក្នុងផ្លែស៊ូ។

ផ្លែស៊ូ​១

៥.ជំនួយដល់ថ្លើម

ផ្លែស៊ូ ក៏មានចំណែកជួយដល់សុខភាពថ្លើម ដូចជា​កាត់​បន្ថហានិភ័យ​ជំងឺ ខ្លាញ់រុំថ្លើម ជាដើម។ ដោយសារតែវាមានអត្ថប្រយោជន៍ពិសេស ជួយបញ្ចុះជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម ដូច្នេះក៏ជាចំណែកមួយជួយការពារថ្លើមពីជំងឹខ្លាញ់រុំថ្លើមបានដែរ។ ការសិក្សាបង្ហាញថាបន្លែស៊ូ រាប់ចាប់ពី ស្លឹកខ្ចី(ត្រួយ) ដើមខ្ចីអាចស្លរញ៉ាំបាន និង ផ្លែរបស់វាគឺសុទ្ធតែមានប្រយោជន៍ដល់សុខភាព។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sayote http://www.stuartxchange.org/Sayote

Origin, Evolution, Breeding, and Omics of Chayote, an Important Cucurbitaceae Vegetable Crop https://www.ncbi.nlm.nih.gov/pmc/articles/PMC8497889/

10 Chayote Squash Health Benefits and Nutrients Fact https://timesmarket.org/10-chayote-squash-health-benefits-and-nutrients-fact/

What are the benefits of Chayote? https://fruitsandveggies.org/expert-advice/benefits-chayote-can-suggest-recipes/

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របបអាហារ​មានជាតិបាស ជួយកាត់​បន្ថយ​បញ្ហារលាក និងជំងឺផ្សេងៗ

គន្លឹះល្អៗទាំង៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ គ្នាយើងគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម