រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

អាហារ ៧ ប្រភេទ សម្បូរសារធាតុរ៉ែល្អៗសម្រាប់សុខភាព

ញ៉ាំអាហាររាល់ថ្ងៃ យើងក៏ត្រូវស្គាល់ពីប្រភេទអាហារដែលអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ តួយ៉ាង​​​ពពួកអាហារដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយយើងត្រូវការទាំងនោះមាន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ក្លរ ម៉ាញ៉េស្យូម ដែក ស័ង្កសី អ៊ីយ៉ូត ស្ពាន់ ម៉ង់ហ្គាណែស និង សេលេញ៉ូមជាដើម ហើយរ៉ែទាំងអស់នេះអាចមាននៅក្នុងរបបអាហារមួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.យ៉ាអ៊ួ យ៉ាអ៊ួគឺជាប្រភេទអាហារសម្រន់ដែលសម្បូរទៅដោយរ៉ែកាល់ស្យូម។ យ៉ាអ៊ួ ២៤៥ក្រាម មាន​កម្រិត​កាល់ស្យូម​ដែល​​​អាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយប្រចាំ​ថ្ងៃ​បានដល់ទៅ ៣៤% ។ មិនត្រឹមតែប៉ុណ្ណោះ យ៉ាអ៊ួក៏ជាប្រភពអាហារផ្ដល់នូវប្រូតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។ ២.គ្រាប់ធញ្ញជាតិ អាហារសម្រន់មានពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន និងផ្សេងៗច្រើនទៀត គឺជាប្រភពផ្ដល់ជាតិដែក។ រ៉ែប្រភេទនេះមានមុខងារពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមបានល្អ។ ៣. ចេក ចេកជាប្រភពអាហារដែលផ្ដល់នូវប៉ូតាស្យូមបានច្រើន ព្រោះក្នុងបរិមាណចេកមួយផ្លែជាមធ្យមមានកម្រិត​ប៉ូតាស្យូម ៤២២មិល្លីក្រាម។ ប៉ូតាស្យូមផ្ដល់អត្ថប្រយោជន៍ចំពោះខួរក្បាល បេះដូង ប្រព័ន្ធប្រសាទ និងសាច់ដុំឲ្យធ្វើការបានល្អ។ សម្រាប់វ័យជំទង់ត្រូវការប្រើប្រាស់ប៉ូតាស្យូមប្រចាំថ្ងៃយ៉ាងហោច ២៥០០មិល្លីក្រាម។ ដូច្នេះយើង​គួរញ៉ាំចេកក្នុងមួយថ្ងៃយ៉ាងហោចឲ្យបាន៥ ទៅ ៦ផ្លែ។ ៤.សាច់ ប្រភេទសាច់ មានដូចជា សាច់គោ សាច់ជ្រូក សម្បូរទៅដោយរ៉ែស័ង្កសី។ បរិមាណសាច់១០០ក្រាម […]


រូបមន្តសុខភាព

៦ចំណុទាក់ទងនឹងការហូបចុកប្រចាំថ្ងៃ អ្នកជំងឺទឹកនោមផ្អែមគួរដឹង

ការហូបចុកប្រចាំថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នកសុខភាពធម្មតា ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់។ តួយ៉ាងការជ្រើសរើសប្រភេទអាហារ គឺត្រូវជៀសវាងអាហារ ណាដែលមានជាតិផ្អែមខ្លាំង អាហារមានកាបូអ៊ីដ្រាតខ្ពស់ ជាតិខ្លាញ់ និង លក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ ខាងក្រោមជាចំណុចសំខាន់ទាំង៦ដែលអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្ដ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហារប្រៃ អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ត្រូវជៀសវាងការញ៉ាំអាហារប្រៃ ព្រោះថាប្រភេទអាហារប្រៃអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើង បង្កឲ្យប៉ះពាល់ដល់ បេះដូង និងខួរក្បាល។ ពិសេសសម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម កាន់តែប្រឈមខ្លាំងជាងអ្នកសុខភាពធម្មតា។ ចូរកំណត់បរិមាណនៃការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនឲ្យលើសពី ៦ក្រាមក្នុងរបបអាហារ​ទាំង​បីពេលរ។ ២.ពពួកសាច់ក្រហម និងសាច់កែច្នៃ សាច់ក្រហម និងសាច់កែច្នៃជាប្រភេទអាហារ ដែលបង្កផលប៉ះពាល់ខ្លាំងចំពោះបេះដូង ហើយ​ក៏អាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមផងដែរ។ ចំពោះសាច់ក្រហមអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្ដែក្នុងបរិមាណតិច សាច់ក្រហម​ទាំងនោះមាន សាច់គោ និងសាច់ចៀមជាដើម។ ចំពោះសាច់កែរច្នៃ អ្នកជំងឺមិនគួរញ៉ាំនោះទេ ដូចជា ពពួកសាច់ក្រក ប្រហិត ហតដក ព្រោះសាច់ទាំងនោះមានផ្ទុកសារធាតុ កាបូអ៊ីដ្រាតច្រើន ធ្វើឲ្យអ្នកជំងឺប្រឈមនឹង​ការកើនឡើងជាតិខ្លាំង។ ៣.ញ៉ាំបន្លែផ្លែឈើ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបន្លែ និងផ្លែឈើបានធម្មតាក្នុងបរិមាណមធ្យម។ កន្លងមកមានការលើកឡើងពីការព្រួយបារម្ភចំពោះប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង ដូចជា ផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក ផ្លែក្រូច ដែលអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្ដែមិនដូច្នោះទេ […]


រូបមន្តសុខភាព

ពោតបារាំងមានគុណប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកមានបញ្ហាទល់លាមក

ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ? ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖ កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាបូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការ​ប្រចាំ​ថ្ងៃ អាស៊ីតហ្វូលិក (Folate)៖ ១៥% […]


រូបមន្តសុខភាព

ញ៉ាំផ្លែមៀនដឹងអត់ថាមានគុណ​ប្រយោជន៍សុខភាពទាំង ៥ យ៉ាងនេះ?

មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មាន​ដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ពង្រឹងប្រព័ន្ធភាពស៊ាំ វីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការ​ប្រចាំ​ថ្ងៃ​។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។ ២. ជំនួយសុខភាពផ្លូវភេទ ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។ [embed-health-tool-bmr] ៣.ជំនួយថាមពល ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ […]


រូបមន្តសុខភាព

គ្រាន់តែញ៉ាំស្វាយទុំ១ផ្លែផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងក្នុងពេលតែមួយ

ស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។ បរិមាណស្វាយទុំ ១ផ្លែទម្ងន់ ២០០ ក្រាម ផ្ដល់សារធាតុសំខាន់ៗ ដូចជា ពពួកវីតាមីនចម្រុះ ម៉ាញ៉េស្យូម កាឡូរី ២០២ ប្រូតេអ៊ីន ៣ក្រាម ខ្លាញ់ ១ក្រាម កាបូនអ៊ីដ្រាត ៥០ក្រាម ជាតិសរសៃ ៥ក្រាម និង ស្ករ ៤៥ក្រាម។ តើសារធាតុចិញ្ចឹមទាំងនោះអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ប្រឆាំងជំងឺមហារីក ស្វាយទុំមានអត្ថប្រយោជន៍អាចប្រឆាំងទៅនឹងជំងឺមហារីក ព្រោះសមាសធាតុ Phenolic នៅក្នុងស្វាយទុំអាចប្រឆាំង​ទៅនឹងការរលាកដោយអុកស៊ីតកម្ម។ នៅមានពពួកអាស៊ីតសំខាន់ៗផ្សេងៗទៀតមាន អាស៊ីត quercetin, fisetin, isoquercitrin, astragalin, gallic និង methyl gallate ពពួកអាស៊ីតទាំងនោះមានមុខ​ងារ​ពិសេស ជួយប្រឆាំងនឹងជំងឺមហារីក សុដន់ ពោះវៀន និងក្រពេញប្រូស្ដាតទៀតផង។ ២.គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល ស្វាយទុំក៏មានមុខងារជួយគ្រប់គ្រងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមបានល្អផងដែរ ព្រោះវីតាមីន C នៅក្នុងស្វាយទុំមានកដល់ទៅ ៤៥ក្រាម ក្នុងបរិមាណស្វាយទុំ១០០ក្រាម។ ហេតុនេះហើយ […]


រូបមន្តសុខភាព

អត្ថប្រយោជន៍សំខាន់ៗទាំង៥ របស់ផ្លែស៊ូ មិនគួរមើលរំលង​

ផ្លែស៊ូជាបន្លែមួយប្រភេទ ដែលយើងអាចច្នៃចេញជាមុខម្ហូប​បានច្រើនយ៉ាង មានរសជាតិឆ្ងាញ់ និងមានគុណសម្បត្ដិ ចំពោះសុខភាពច្រើនទៀតផង។ អ្នកធ្លាប់ញ៉ាំ​បន្លែ​មួយ​ប្រភេទ​នេះ​ អាចទំនងមិនធ្លាប់បានដឹងនោះទេថា​បន្លែនេះបានលាក់គុណសម្បតិ្ដយ៉ាងច្រើនដែលគ្រប់គ្នាមិនស្មានដល់់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ប្រឆាំងអុកស៊ីតកម្ម ផ្លែស៊ូ ក៏ជាបន្លែមានសមត្ថភាពពិសេសអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ផងដែរ ព្រោះបន្លែនេះមានផ្ទុកវីតាមីន C ដែលមានមុខងារជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថ​ភាព​ប្រឆាំងទៅនឹង ជំងឺមហារីក បានផងដែរ។ ផ្លែស៊ូ ១០០ក្រាម អាចផ្ដល់ឲ្យរាងកាយនូវ​វិតាមីន C ដល់ទៅ១២% នៃតម្រូវការប្រចាំថ្ងៃ។ ២.ជាតិ​ស្ករ​ទាប​ ក្រៅពីវីតាមីន C ផ្លែស៊ូមានកម្រិតកាបូនអ៊ីដ្រាតទាប ប៉ុន្ដែមានសារធាតុសរសៃរលាយ ខ្ពស់ ជាសារធាតុល្អបំផុតមិនអាចធ្វើឲ្យកម្រិតជាតិស្ករកើនឡើងបាននោះទេ។ អាហារប្រភេទនេះ ក៏ល្អសម្រាប់អ្នកមានជំងឹទឹកនោមផ្អែម ផងដែរ។ ៣.ជំនួយសរសៃឈាមបេះដូង ការញ៉ាំផ្លែបន្លែស៊ូជាប្រចាំ យ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជួយជំរុញឲ្យប្រព័ន្ធសរសៃឈាម ដំណើរការបានល្អ កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃផងដែរ។ ការសិក្សាបានបង្ហាញថា នៅក្នុងផ្លែស៊ូ មានផ្ទុកសារធាតុ មួយប្រភេទទៀត ហៅថា Myricetin មានមុខងារពិសេស ជួយសម្រួលដល់សរសៃឈាម និងគ្រប់គ្រងសម្ពាធឈាមមិនឲ្យឡើងខ្ពស់។ ៤.ជួយពង្រឹងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារដើរតួសំខាន់ ក្នុងរាងកាយ ជួយបំបែក រំលាយ និងស្រូបសារធាតុចិញ្ចឹមពីអាហារទៅចិញ្ចឹមសរីរាង្គ។ ជាក់ស្ដែងណាស់ ផ្លែស៊ូមានសារធាតុពិសេស […]


រូបមន្តសុខភាព

កំពុងមានជំងឺ​លើសសម្ពាធឈាម? ដឹងអត់ប៉ូតាស្យូមជួយអ្វីបានខ្លះ?

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលអំពីគុណប្រយោជន៍របបអាហារមានកម្រិតប៉ូតាស្យូមខ្ពស់ គឺ​គេ​រក​ឃើញ​ថា​អាចកាត់​បន្ថយ​គ្រោះថ្នាក់ពី​ការលើសសម្ពាធឈាម ពិសេសសម្រាប់ស្ដ្រីដែលនិយមហូបអាហារ​ប្រៃ។ អាហារសម្បូរ​ជាតិ​ប៉ូតាស្យូម​មានដូចជា ផ្លែប៊ឺ ចេក ដំឡូង និងត្រីសាម៉ុនជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លទ្ធផលនៃការញ៉ាំប្រៃ អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម ក៏ជាហេតុបង្កជាជំងឺដទៃទៀត ដូចជា ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺពុកឆ្អឹងផងដែរ។ លោកសាស្ដ្រាចារ្យ Liffert Vogt នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Amsterdam បានដឹកនាំការសិក្សាមួយរកឃើញថា ការញ៉ាំប្រៃប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម និង ប៉ះពាល់ដល់សរសៃឈាមបេះដូង។ ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺត្រូវកាត់បន្ថយការញ៉ាំប្រៃ ឬវិធីមួយទៀតត្រូវញ៉ាំរបបអាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ព្រោះសមាសធាតុប៉ូតាស្យូមអាចជួយជំរុញ រាងកាយបញ្ចេញ​ជាតិសូដ្យូមចេញតាមទឹកនោមបានច្រើន។ ការសិក្សានេះធ្វើឡើង មានបេក្ខជនចូលរួម ២៤ ៩៦៣នាក់ ស្រី១៣ ៦៩៦ អាយុចន្លោះ ពី ៤៧ ដល់ ៧៥ឆ្នាំ ដោយឆ្លងកាត់ធ្វើតេស្ដេលើសម្ពាធឈាម ទឹកនោម និង សំណួរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបែងចែកជាក្រុម អ្នកញ៉ាំអាហារកម្រិត អំបិលទាប មធ្យម និងខ្ពស់ ជាមួយអាហារកម្រិតប៉ូតាស្យូម ទាប មធ្យម […]


រូបមន្តសុខភាព

ចូលចិត្តញ៉ាំដំឡូងមី? នេះជាអត្ថប្រយោជន៍គ្រប់គ្នាគួរដឹង

ដំឡូងមីគឺជាអាហារមួយប្រភេទ មិនត្រឹមតែអាចញ៉ាំជំនួសបាយបានម្ដងម្កាលនោះទេ ថែមទាំងបាន​លាក់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលយើងមិននឹកស្មានដល់។ សារធាតុសំខាន់ៗទាំងនោះមាន ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីនចម្រុះ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ទង់ដែង។ សារធាតុសំខាន់ទាំងនេះ គឺជាចំណីដែល​រាងកាយត្រូវការជាចំាបាច់ប្រើការចាំថ្ងៃ។ ១.ពង្រឹងប្រព័ន្ធរំលាយអាហារ ដំឡូងមី ក៏មានមុខងាពិសេសជួយ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ព្រោះក្នុងបរិមាណដំឡូងមី១០០ក្រាម មានផ្ទុក កាបូអ៊ីដ្រាត ៤០ក្រាម ជាតិសរសៃ ២ក្រាម ខ្លាញ់ល្អ ៣ក្រាម ដែលសមាសធាតុចិញ្ចឹមសំខាន់ទាំងនេះ មានមុខងារ​ជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើការល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២.ជួយដល់​សម្ពាធឈាម អត្ថប្រយោជន៍ដំឡូងមី មិនខុសគ្នានឹងដំឡូងដទៃនោះទេ ព្រោះមានកម្រិតប៉ូតាស្យូមខ្ពស់។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ២៩០ មិល្លីក្រាម ស្មើនឹង១៦%នៃតម្លៃប្រើប្រាស់ រាងកាយប្រចាំថ្ងៃ។ កម្រិតប៉ូតាស្យូមខ្ពស់អាចជួយ រក្សាតុល្យភាព សម្ពាធឈាមបានល្អ ពិសេសការប្រែប្រួលសម្ពាធឈាម ដោយការញ៉ាំអាហារដែលមានកម្រិតសូដ្យូមខ្ពស់ គឺជាហេតុបង្កការលើសឈាមបានតែម្ដង។ [embed-health-tool-vaccination-tool] ៣.ជួយរក្សាទំងន់ ថ្វីដ្បិតតែដំឡូងមីមានកម្រិតកាឡូរីខ្ពស់ដល់ទៅ ១៦០កាល់ឡូរី​ ក្នុងបរិមាណ ១០០ក្រាម ធ្វើឲ្យគ្រប់គ្នាយល់ថាជាកត្ដាប្រឈម​​ធ្វើឲ្យយើងងាយឡើងគីឡូ ប៉ុន្ដែមិនដូច្នោះទេព្រោះដំឡូងមីមានជាតិសរសៃ និងសារធាតុម្សៅធន់ ជាចំណុច​ល្អជួយពង្រឹងដល់ ពពួកបាក់តេរីល្អក្នុងពោះវៀនតូច។ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃ នៅក្នុង​របបអាហារ […]


រូបមន្តសុខភាព

ដោយសារតែអត្ថប្រយោជន៍ទាំងនេះ ផ្សិតគួរមាន​ក្នុងរបបអាហារ

ផ្សិតមិនត្រឹមតែជាប្រភេទអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។ ផ្សិតមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន B ចម្រុះ វីតាមីន D ទង់ដែង សេលីញ៉ូម ផូស្វ័រ ប៉ូតាស្យូម និង ជាតិសរសៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងទម្ងន់ ផ្សិតគ្មានជាតិខ្លាញ់ និង ជាតិស្ករ ប៉ុន្ដែមានសារធាតុចិញ្ចឹមច្រើន ក្នុងចំណុចនេះសម្រាប់អ្នកដែលមានលើសទម្ងន់ ឬធាត់ អាចសាកល្បងញ៉ាំជាប្រចាំបាន ដោយមិនភ័យខ្លាចការឡើងកម្រិតជាតិស្ករ និង ខ្លាញ់ធ្វើឲ្យកាន់តែធាត់នោះ​ទេ។ ម្យ៉ាងវិញទៀត សារធាតុសរសៃ គឺជាផ្នែកមួយជួយសម្រួលដល់​សុខភាពប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ។ ២.បញ្ចុះជាតិស្ករក្នុងឈាម អ្នកដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើតជំងឹទឹកនោមផ្អែម ឬអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ អាចញ៉ាំ ផ្សិតបានដោយមិនបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករនោះទេ ព្រោះអាហារមួយនេះគ្មានកម្រិតជាតិស្ករឡើយ។ ៣.ពង្រឹងប្រព័ន្ធភាពស៊ាំ សមាសធាតុសំខាន់ៗដែលមាននៅក្នុងរបបអាហារមួយប្រភេទនេះ អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានល្អ ពិសេសជួយដល់ពពួកកោសិកាដូចជា កោសិកា Hematopoietic , Lymphocytes, Macrophages, Dendritic និង Dendritic ដែលជាក្រុមកោសិកាជួយប្រឆាំងនឹងពពួកបាក់តេរី និងមេរោគផ្សេងៗ​ដែល​អាច​ជ្រៀត​ចូល​ក្នុងរាងកាយ។ ៤.ទប់ស្កាត់ការវិវត្ដជំងឺមហារីក តាមការសិក្សាបានបង្ហាញថា ផ្សិតក៏មានសមត្ថភាពប្រឆាំងនឹងការវិវត្ដជំងឺមហារីកបាន ពិសេសប្រភេទមហារីកដែលកើតចេញពីការរលាកដោយអុកស៊ីតកម្ម និងការរលាករាំរ៉ៃ។ ចំពោះបុរសៗ ដែលប្រឈមនឹងការកកើតជំងឺមហារីកក្រពេញប្រូស្ដាត និង […]


រូបមន្តសុខភាព

មិនគួររំលង! ញ៉ាំខ្ទឹមស មានប្រយោជន៍ច្រើនដល់រាងកាយ

ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន ០,៥ ក្រាម កាបូនអុីដ្រាត ២,៩៨ ក្រាម ថាមពល ១៣,៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦,២៩ មិល្លីក្រាម ម៉ាញ៉េស្យូម ២,២៥ មិល្លីក្រាម ផូស្វ័រ ១៣ មិល្លីក្រាម ប៉ូតាស្យូម ៣៦មិល្លីក្រាម វីតាមីនB6 ០,១១ មិល្លីក្រាម និង វីតាមីនC ០,៨ មិល្លីក្រាម។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមស​មានអត្ថប្រយោជន៍ច្រើន​ចំពោះ​សុខភាព​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំនួយខួរក្បាល ខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ​ក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។ ២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់​ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ