រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

មិនគួររំលង! ញ៉ាំខ្ទឹមស មានប្រយោជន៍ច្រើនដល់រាងកាយ

ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន ០,៥ ក្រាម កាបូនអុីដ្រាត ២,៩៨ ក្រាម ថាមពល ១៣,៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦,២៩ មិល្លីក្រាម ម៉ាញ៉េស្យូម ២,២៥ មិល្លីក្រាម ផូស្វ័រ ១៣ មិល្លីក្រាម ប៉ូតាស្យូម ៣៦មិល្លីក្រាម វីតាមីនB6 ០,១១ មិល្លីក្រាម និង វីតាមីនC ០,៨ មិល្លីក្រាម។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមស​មានអត្ថប្រយោជន៍ច្រើន​ចំពោះ​សុខភាព​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំនួយខួរក្បាល ខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ​ក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។ ២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់​ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ […]


រូបមន្តសុខភាព

ប៊ីចេង និងអំបិល មួយណាប៉ះពាល់​សុខភាពជាង?

ប៊ីចេង និង អំបិល ជាគ្រឿងផ្សំជួយធ្វើឲ្យម្ហូបអាហារកាន់តែមានរស់ជាតិឆ្ងាញ់ មិនថាម្ហូបស្ងោរ ឆា ចៀន ប្រលាក់​​នោះទេ គឺសុទ្ធតែត្រូវការសារធាតុផ្សំទាំងពីរនេះ។ ប៉ុន្ដែរឿងមួយគួរមិននឹកស្មានដល់នោះគឺ មនុស្សភាគច្រើនបានយល់ថា ប៊ីចេងគឺជាគ្រឿងផ្សំមួយប្រភេទ បង្កគ្រោះថ្នាក់ ជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពជាងអំបិលទៅវិញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានចាត់ចំណាត់ថ្នាក់ ប៊ីចេងក្នុងក្រុមអាហារដែលមានសុវត្ថិភាព ប៉ុន្ដែមនុស្សភាគច្រើននៅតែមានការសង្ស័នឹងការប្រើប្រាស់សារធាតុមួយនេះ ក្រោមមូលហេតុរោគសញ្ញាមិនល្អផ្សេងៗបានកើតឡើង ដូចជា ការឈឺក្បាល បែកញើសច្រើន អារម្មណ៍ស្ពឹកមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ក្រហល់​​ក្រហាយលើមុខ លើរាងកាយផ្សេងទៀត និងចុះខ្សោយកម្លាំងជាដើម។ ការសិក្សាស្រាវជ្រាវបានបដិសេធទៅនឹងរោគសញ្ញាទាំងនេះ ថាមិនមែនកើតឡើងពាក់ព័ន្ធនឹងប៊ីចេងទាំង​ស្រុង​​នោះទេ ហើយរោគសញ្ញាទាំងនេះក៏អាចកើតឡើងក្នុងរយៈពេលខ្លីលើក្រុមមនុស្សតិចតូចប៉ុណ្ណោះ រួចក៏បាត់ទៅ​វិញដោយមិនចាំបាច់ព្យាបាលនោះដែរ។ FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបាន​ផលិតឡើងដោយសារធាតុចេញ​ពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬ​ពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មាន​ក្នុង​របបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ […]


រូបមន្តសុខភាព

រាងកាយត្រូវការកាល់ឡូរី តែបើច្រើនពេកក៏ប៉ះពាល់សុខភាពដែរ

កាល់ឡូរី គឺជាថាមពលដែលបានស្រូបចេញពីអាហារ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយជួយសម្រួលដល់ដំណើរការមេតាប៉ូលិស ដំណើរការសាច់ដុំ និងខួរក្បាល។ រាងកាយរបស់យើងត្រូវការ កាល់ឡូរីក្នុងកម្រិតមួយសមស្រប បើច្រើនពេកនឹងអាចបង្កជាបញ្ហាដល់សុខភាពវិញ ដូចជាការឡើងទម្ងន់នឹងឈានដល់ការបង្កជាជំងឺផ្សេងៗ​បាន។ បើតិចពេក ធ្វើឲ្យរាងកាយ និង​ស្មារតីរបស់យើងចុះខ្សោយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចដឹងពីកម្រិតកាល់ឡូរីដែលរាងកាយយើងម្នាក់ៗត្រូវការ តាមរយៈរង្វាស់ BMR (basal metabolic rate) ដោយផ្អែកទៅលើ កម្ពស់ អាយុ ភេទ គីឡូ និងសកម្មភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើការងារ ការគិត ការហាត់ប្រាណជាដើម ដែលរាងកាយត្រូវការកាល់ឡូរីខុសៗគ្នាផងដែរ។ ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ត្រូវការកាល់ឡូរីជាមធ្យម ១ ០០០ កាល់ឡូរី បើកុមារមានសកម្មភាពច្រើន អាចឈានដល់ ១ ២០០កាល់ឡូរី។ សម្រាប់មនុស្ស​​ពេញវ័យ ចន្លោះពី ១៦-១៨ ឆ្នាំដែលមានសកម្មភាព​ខ្លាំង ត្រូវការខ្ពស់បំផុត ៣ ១០០ កាល់ឡូរី ហើយ​សម្រាប់វ័យចាប់​ពី ១៩ឆ្នាំឡើងអាចត្រូវការជាមធ្យមប្រហែល ២ […]


រូបមន្តសុខភាព

បារម្ភរឿងលើសកូលេស្តេរ៉ូល! ដាក់អាហារទាំងនេះក្នុង​របបអាហារ

ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ អាចធ្វើឲ្យសុខភាពរបស់យើង​ជួបប្រទះជំងឺដូចជា លើសឈាម គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល ជំងឺបេះដូង និងមានជំងឺជាច្រើនទៀត។ កត្ដាចម្បង ឈានដល់ការកើនឡើងកូលេស្ដេរ៉ូលក្នុង​ឈាម គឺដោយសារមិនបានគ្រប់គ្រងរបបអាហារបានល្អ ពោលការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ និង​មិនសូវ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ប៉ុន្ដែមិនជាថ្វីនោះទេ យើងអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន ដោយប្រើវិធីសាស្ដ្រធម្មជាតិ មួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. សារធាតុ Phytosterols Phytosterols ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងរុក្ខជាតិ។ វាមានតួនាទីជួយកាត់បន្ថយការស្រូបយកសាធាតុ​ខា្លញ់អាក្រក់ពីរបបអាហារ។ តាមការបង្ហាញ របស់មន្ទីរពេទ្យ Cleveland បញ្ជាក់ថា ញ៉ាំអាហារដែលមានផ្ទុកសារធាតុ Phytosterols ជាប្រចាំអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាម បានរហូតដល់ទៅ១៤%។ ដូច្នេះការបង្កើតទម្លាប់ញ៉ាំអាហារ ដែលផ្ទុកសារធាតុ Phytosterols ជាវីធីសាស្ដ្រធម្មជាតិ ជួយបញ្ចុះកូលេស្ដេរ៉ូល ក្នុងឈាមបានល្អ។ យើងអាចទទួលបានសារធាតុចិញ្ចឹមប្រភេទនេះពី ពពួកបន្លែស្ពៃ ពពួកខាត់ណា ខ្ទឹមក្រហម ខ្លឺបារាំង គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។ ២. ជាតិសរសៃរលាយ យើងក៏បានដឹងច្បាស់ហើយ អំពីគុណប្រយោជន៍នៃ សារធាតុសរសៃដែលមាននៅក្នុង​បន្លែ ផ្លែឈើ ដែលមានមុខងារ​ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អ។ ពិសេសទៀតនោះ […]


រូបមន្តសុខភាព

របបអាហារងាយៗ ៥ប្រភេទ អាចជួយបន្ធូរបន្ថយអាការៈក្អក

ក្អកជារោគសញ្ញាជំងឺផ្លូវដង្លើម អាចជាការរលាក ឬអាលែកហ្ស៊ីផ្សេងៗ និងអាច​បង្ក​​ឲ្យ​ឡើងស្លេស្ម​ផង​ដែរ។ ជាធម្មតាអាការៈក្អក​អាច​ជា​រោគ​សញ្ញា​ជំងឺផ្ដាសាយកម្រិតស្រាល និង​អាច​មាន​រយៈ​ពេល​ចន្លោះពី ១ ទៅ ២​សប្ដាហ៍ ​ដែល​អាច​រំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្នុងស្ថានភាពក្អកកម្រិតស្រាលបែបនេះ យើងអាចសាកល្បងរបបអាហារ ៥ប្រភេទខាងក្រោមនេះ ដែលអាចកាត់បន្ថយ និងជំរុញឲ្យជាសះស្បើយបានឆាប់រហ័ស។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ខ្ទឹមស ខ្ទឹមសជួយប្រឆាំងនឹងការរលាកដោយអុកស៊ីតកម្ម។ លើសពីនេះក៏មានសមត្ថភាព ជួយកម្ចាត់​​​ពពួកបាក់តេរីផ្សេងៗដែលអាចបង្កការលាកដល់ប្រព័ន្ធផ្លូវដង្ហើមបង្កជាជំងឺក្អក និងជួយសម្រួលដល់ការដកដង្ហើមងាយស្រួលផងដែរ។ យើងអាចញ៉ាំខ្ទឹមស ឆៅដោយចិញ្រ្ចំាឲ្យម៉ត់មួយស្លាបព្រារកាហ្វេ យ៉ាងហោច ៤ម៉ោងម្ដង អាច​ជួយ​សម្រួល​អាការៈ​នេះ​បាន​។ ២.ខ្ញី ក្អកស្ងួត ក្អកមានស្លេស្ម ខ្ញីក៏មានប្រសិទ្ធភាពជួយបន្ធូរបន្ថយអាការៈនេះមិនអន់នោះទេ ព្រោះវាក៏មានផ្ទុកសារធាតុ​ប្រឆាំងទៅនឹងអុកស៊ីតកម្ម។ ខ្ញីភាគច្រើនគេតែងនិយម ញ៉ាំជាមួយទឹកក្ដៅ ហើយញ៉ាំក្នុងកម្រិតមួយកែវ ចំណុះ ពី១៥០ មិល្លីលីត្រ ទៅ ២០០មិល្លីលីត្រ គឺល្អសម្រាប់សុខភាព។ អ្នកមានអាការៈក្អក អាចសាក​ល្បងញ៉ាំទឹក​ក្ដៅ​ជាមួយ​ខ្ញីឲ្យបានជាប្រចាំនឹងជួយកាត់បន្ថយអាការៈក្អក ឲ្យឆាប់ជាសះស្បើយ។ ៣.ទឹកក្រូចស្រស់ បើនិយាយទៅដល់ទឹកក្រូចស្រស់ គឺផ្ដោតសំខាន់ទៅដល់ វីតាមីន C ជាវីតាមីនជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុង​រាងកាយ។ វីតាមីនមួយប្រភេទនេះថ្វីដ្បិតមិនមានគុណសម្បត្ដិជួយ​កាត់បន្ថយអាការៈក្អកឲ្យមានប្រសិទ្ធ​ភាពដូចសារធាតុដទៃ ប៉ុន្ដែវាជួយរារាំងការវវិត្ដនៃជំងឺ និងមិនឲ្យប៉ះពាល់ដល់ផ្នែកផ្សេងនោះទេ។ ញ៉ាំទឹកក្រូចស្រស់យ៉ាង​ហោច១កែវក្នុងមួយថ្ងៃ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឲ្យរឹងមាំការពារពីជំងឺផ្សេងៗ។ ៤.ទឹកឃ្មុំ ទឹកឃ្មុំ យើងអាចញ៉ាំជាមួយទឹកក្ដៅក៏បាន […]


រូបមន្តសុខភាព

ចង់ឲ្យឆ្អឹងរឹងមាំ កុំភ្លេចសារធាតុចិញ្ចឹម ២ប្រភេទនេះ

រាងកាយជាប្រចាំថ្ងៃត្រូវការកាល់ស្យូម ៧០០មិល្លីក្រាម សម្រាប់អ្នកមានអាយុគិតត្រឹមពី ១៩ ទៅ ៦០ឆ្នាំ។ ការទទួលបានសារធាតុកាល់ស្យូមគ្រប់គ្រាន់ អាចធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំមិនងាយជួបបញ្ហាជំងឺពុកឆ្អឹងនៅពេលចាស់ទៅ ហើយសម្រាប់កុមាវិញជួយទ្រទ្រង់ដល់ការលូតលាស់ឆ្អឹងបានល្អ។ចង់គណនា BMR ចុចទីនេះ!ចង់គណនា BMI ចុចទីនេះ!ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!ដោយឡែករាងកាយរបស់យើងអាចស្រូបយកសារធាតុកាល់ស្យូមបាន ក៏ត្រូវការជំនួយពីវីតាមីន D ចូលរួមផង​ដែរ។ វត្ដមានវីតាមីន D ជួយឲ្យរាងកាយឆាប់ស្រូបកាល់ស្យូម ក្រោយពេលបំបែកចេញពីប្រព័ន្ធរំលាយអាហារ និងរក្សាទុកក្នុងឆ្អឹង។ រាងកាយរបស់យើងអាចទទួលបាន សារធាតុទាំងពីរនេះ ក្នុងរបបអាហារដែលញ៉ាំជាប្រចាំថ្ងៃ​។១. ស្ពៃពួយឡេងពួយឡេងជាប្រភេទស្ពៃស្លឹកបៃតង ផ្ទុកសារធាតុកាល់ស្យូមច្រើនជាងប្រភេទស្ពៃផ្សេងទៀត។ សារធាតុកាល់ស្យូមនៅ​ក្នុង ស្ពៃពួយឡេងមានចំនួន ២០%នៃបរិមាណស្ពៃ ១០០ក្រាម។ យើងអាចញ៉ាំស្ពៃនេះប្រចាំថ្ងៃបានដើម្បីជំនួយ ដល់សុខភាពឆ្អឹង។ ក្រៅពីកាល់ស្យូម ស្ពៃនេះមានក៏នៅមានផ្ទុកសារធាតុសរសៃ វីតាមីន A ផងដែរ។២. ទឹកដោះគោស្រស់ទឹកដោះគោស្រស់គឺជាបណ្ដុំថាមពល និង ប្រភពកាល់ស្យូមយ៉ាងច្រើនបំផុត ដែលរាងកាយត្រូវការ។ សារធាតុកាល់​ស្យូមមានក្នុងទឹកដោះគោ ហើយទឹកដោះគៅក៏មាន​ផ្ទុកវិតាមីន D អាចជំនួយដល់សុខភាព រាប់ពីកុមារ ដល់ មនុស្សចាស់។៣.ទឹកក្រូចស្រស់ទឹកក្រូចស្រស់ ដែល​ចម្រាញ់ចេញពីផ្លែក្រូចភ្លាមៗមានផ្ទុកសារធាតុកាល់ស្យូមច្រើន។ ក្រៅពីកាល់ស្យូម នៅមានប្រភេទវីតាមីនផ្សេងទៀត ដូចជា វីតាមីន […]


រូបមន្តសុខភាព

អាហារសំខាន់ជួយកាត់បន្ថយការប្រឈមជំងឺមហារីកក្រពេញប្រូស្ដាត

សុខភាពយើងពឹងផ្អែកលើរបបអាហារ ប្រសិនបើយើងញ៉ាំអាហារមិនល្អ នោះសុខភាពក៏កើតបញ្ហា​ផ្សេងៗ​បាន​ដែរ​។ យ៉ាងណាមិញ ចំពោះជំងឺមហារីកក្រពេញប្រូស្ដាត កាលបើយើងញ៉ាំរបបអាហារដែលគ្មានគុណភាព ដូចជាពពួកអាហារមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ សាច់ក្រហម អាហារកែច្នៃ ជាតិស្រវឹង បូករួមទាំងរាងកាយមិនសូវមានសកម្មភាពទៀតនោះ គឺងាយប្រឈមនឹង​ជំងឺ​នេះ​ខ្លាំងណាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជា​ការណែនាំ របបអាហារ ៤ប្រភេទ ដែលប្រុសៗ​យើងគួរញ៉ាំឲ្យ​បាន​រាល់ថ្ងៃ ដើម្បីកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្ដាត។ ១.ក្រុមបន្លែ Cruciferous បន្លែ Cruciferous ជាប្រភេទរបបអាហារដែលមានសមត្ថភាពខ្ពស់ ប្រឆាំងនឹងជំងឺមហារីក។ ពពួកបន្លែទាំងនោះមានដូចជា ស្ពៃក្តោប ស្ពៃបូកគោ ខាត់ណាគ្រប់ប្រភេទ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន សារធាតុរ៉ែ និងសារធាតុ phytochemicals។ លើសពីនេះ ផ្កាខាត់ណាខៀវ ជំនួយដល់ក្រពេញប្រូស្តាត ព្រោះវាមានផ្ទុកនូវសារធាតុ glucoraphanin ដែលអាចប្រឆាំងនឹងការលូតលាស់កោសិកាមហារីក។ ២.ផ្លែប៊ឺរី ផ្លែប៊ឺរី គ្រប់ប្រភេទគឺជាប្រភពអាហាររូបត្ថម្ភ ជំនួយដល់សុខភាពអាចប្រឆាំងនឹងអុកស៊ីតកម្ម ដែលបង្កឡើងដោយ រ៉ាឌីកាល់សេរី កើតចេញពីរបបអាហារដែលយើងញ៉ាំជាប្រចាំថ្ងៃ គ្មានគុណភាព។ រ៉ាឌីកាល់សេរីបំផ្លាញរាងកាយដោយការស្រូបយក អេឡិចត្រុង បង្កើតជា អុកស៊ីតកម្ម បង្កផលប៉ះពាល់ដល់កោសិកា និង DNA […]


រូបមន្តសុខភាព

ចង់គេងលក់ស្រួលនៅពេលយប់ ត្រូវដឹងពីរបបអាហារទាំងនេះ

ហូបឆ្អែតមិនប្រាកដថា ល្អទាំងអស់នោះទេ ព្រោះរបបអាហារខ្លះមិនត្រូវតាមតម្រូវការរាងកាយ អាចធ្វើឲ្យរំខានដល់ការគេង ធ្វើឲ្យយើងជួបបញ្ហាគេងមិនលក់ គេងភ្ញាក់ៗ និងពេល​ខ្លះអាចគេងច្រើនដែរ តែមិន​​ស្កប់ស្កល់។ យោងតាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូច​ជា ប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន A, C, D, E និង K ជាកត្ដាសំខាន់ធ្វើឲ្យរំខានការគេងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក ការញ៉ាំអាហារលើសបរិមាណ លើសសារធាតុចិញ្ចឹមក៏អាចបង្កការរំខានដល់គុណភាពនៃការគេងបានដែរ។ តួយ៉ាង ការញ៉ាំអាហារដែលមានកម្រិតអ៊ីដ្រូសែនខ្ពស់ អាចឆាប់ធ្វើឲ្យយើងងុយគេង ប៉ុន្ដែក៏ធ្វើឲ្យយើងគេង​ភ្ញាក់ៗច្រើនដងបានដែរ។ នៅមានប្រភេទរបបអាហារខ្លាញ់ ដែលយើងញ៉ាំចូលទៅអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារ ដែល​ត្រូវធ្វើការយូរជាងពេលធម្មតា។ កត្ដានេះនឹងធ្វើឲ្យរំខានដល់ដំណេក ធ្វើឲ្យយើងគេងមិនបានលក់ស្រួល។ អ្នកជំនាញផ្នែកសុខភាពចំណីអាហារ បានណែនាំទៅដល់អ្នកដែលជួបបញ្ហាគេងមិនលក់ អាចគិតគូរពីចំណុចចាប់ផ្ដើម នៃទម្លាប់ញ៉ាំអាហារប្រចាំថ្ងៃ ដែលអាចជៀសវាងប្រភេទអាហារមានជាតិប្រៃពេក ផ្អែមពេក ជាតិខ្លាញ់ខ្ពស់ និងជាតិអាល់កុល។ ម្យ៉ាងវិញទៀត ប្រភេទភេសជ្ជៈដែលអាចរំញោចទៅដល់ស្មារតី ដូចជាពពួកកាហ្វេអ៊ីន ក៏​មិន​គួរ​ញ៉ាំច្រើន​ដែរ ព្រោះអាចរំញោចខួរក្បាល បញ្ជៀសអ្នកញ៉ាំពីការងុយគេងបាន។ របបអាហារមានផ្ទុកសាររធាតុនេះមិនអាចញ៉ាំជាដាច់ខាតមុនពេលគេង។ សារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពដំណេក ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមរបស់រាងកាយត្រូវការចាំបាច់ មិនអាចរំលងបាន។ […]


រូបមន្តសុខភាព

ស្រូបយក​វីតាមីនច្រើនពេកមិនល្អដល់រាងកាយ តែអាចប៉ះពាល់ទៅវិញ

គ្នា​យើង​មួយ​ចំនួន​តែង​​យល់​ថា​ ​ការ​ញ៉ាំ​ពពួក​វីតាមីន​ និង​អាហារ​បំប៉ន​ច្រើន​ចូល​គ្នា​ អាច​ជួយ​ឲ្យ​​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ និង​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​។ ប៉ុន្តែ តាម​ពិត​ទៅ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​វីតាមីន​ច្រើន​ពេក​ នោះ​នឹង​អាច​​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​វិញ ហើយ​ម្យ៉ាង​វិញ​ទៀត វីតាមីន​មួយ​ចំនួន​ មិន​អាច​​ប្រើប្រាស់​ជា​អាហារ​បំប៉ន​ឡើយ​។ យ៉ាង​ណា​មិញ យើង​អាច​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​យើង​ស្រូប​យក​ពពួក​វីតាមីន​ច្រើន​ជ្រុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ឈឺ​ពោះ​ សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា យើង​ទទួល​យក​វីតាមីន​ ឬ​អាហារ​បំប៉ន​ច្រើន​ជ្រុល​ គឺ​បញ្ហា​ក្រពះ​ពោះវៀន ជាមួយ​នឹង​​រោគសញ្ញា​​មួយ​ចំនួន​ដូចជា​ចង្អោរ ក្អួត​ ឬ​រាករូស។ ករណី​នេះ អាច​មក​ពី​យើង​ញ៉ាំ​វីតាមីន​​​​មុន​ពេល​ញ៉ាំ​អាហារ​ ឬ​យើង​ញ៉ាំ​អាហារ​បំប៉ន​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​ត្រូវការ។ ដើម្បី​សុវត្ថិភាព​ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្ដើម​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​ថ្មី​ៗ។ ២. ជ្រុះ​សក់​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ស្រូប​យក​វីតាមីន​A​ច្រើន​​ជ្រុល​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​។ ជាក់​ស្ដែង វីតាមីន​មួយ​ប្រភេទ​នេះ ជា​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ​ដែល​​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ខ្លាញ់​នៃ​រាងកាយ​។ ក្នុង​ករណី​ដែល​យើង​ទទួល​បាន​វីតាមីន​Aច្រើន​ជ្រុល​ នោះ​នឹង​អាច​បណ្ដាល​ឲ្យ​មាន​ជាតិ​ពុល។ ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ដទៃ​ទៀត​មាន​ដូចជា​ វីតាមីន​D, E និង​K ដែល​យើង​មិន​គួរ​​ញ៉ាំ​លើស​ចំនួន​កំណត់​​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗជួយបន្ថយអាការៈលើសសម្ពាធឈាម

លើសសម្ពាធឈាម មិនមែនជារឿងធម្មតានោះទេចំពោះសុខភាព។ វាអាចបង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់ផ្នែកជាច្រើនក្នុងរាងកាយ ដូចជាបេះដូង ខួរក្បាល ប្រព័ន្ធប្រសាទ និង អាចគំរាមគំហែងអាយុជីវិតទៀតផង។ ជំងឺលើសសម្ពាធឈាមនៅមិនទាន់មានរបាយការណ៍ណាបង្ហាញពី មូលហេតុច្បាស់លាស់ភ្លាមៗនោះទេ ថាវាបង្កឡើងដោយមូលហេតុអ្វីមួយឲ្យពិតប្រាកដ។ ព្រោះករណីខ្លះ វាអាចបណ្ដាលមកពី បញ្ហាសរសៃឈាមកន្លែងណាមួយ ការមានជំងឺរ៉ាំរៃ បញ្ហាបេះដូង និងករណីខ្លះអាចបណ្ដាលមកពីការកកើតកំណកខ្លាញ់ក្នុងសរសៃឈាម ខ្លះទៀតអាចបង្កឡើង​ពីការជ្រើសរើសរបបអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវចំពោះសុខភាពគឺជារឿងចាំបាច់ តួយ៉ាងរបបអាហារដែលអាចផ្ដល់ជីវជាតិដល់រាងកាយ និងអាចគ្រប់គ្រង សម្ពាធឈាមបាន ដែលមានដូចជា៖ ប្រភេទអាហារវីតាមីន C ៖ ជាប្រភេទអាហារដែលសមត្ថភាពខ្ពស់ ក្នុងការទប់ស្កាត់ការកើនឡើងជំងឺស្ដ្រេស ដោយ​ពពួកអុកស៊ីតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចរួមចំណែកទប់ស្កាត់បញ្ហារលាកជាច្រើនប្រភេទដែលជាហេតុបង្ក​ផលប៉ះពាលដល់សុខភាពឈានទៅដល់ការលើសសម្ពាធឈាម។ ប្រភេទអាហារទាំងនោះមានដូចជា៖ ម្រេច ផ្លែ​គីវី ប្រូខូលី ស្ដ័បឺរី ដំឡូងផ្អែម និងពពួកផ្លែឈើ មានសារធាតុ Citrus ដូចជា ផ្លែក្រូច ទំពាំងបាយជូ ក្រូចឆ្មារ ជា​ដើម។ ប្រភេទអាហារវីតាមីន E៖ ក៏ជាប្រភេទអាហារដែលរួមចំណែកកាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាមផង​ដែរ។ ព្រោះមានតួនាទីទៅប្រឆាំងទៅនឹងអុកស៊ីតកម្ម ជួយការពារកោសិកាក្នុងរាងកាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ